មហាយក្ស​ចិន​ប្រាប់​ជប៉ុន​កុំឱ្យ​មាន​អារម្មណ៍​រង​ការ​គំរាមកំហែង​ដោយសារ​ការ​លេចឡើង​របស់​ខ្លួន​

មហាយក្ស​ចិន​ប្រាប់​ជប៉ុន​កុំឱ្យ​មាន​អារម្មណ៍​រង​ការ​គំរាមកំហែង​ដោយសារ​ការ​លេចឡើង​របស់​ខ្លួន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ស៊ីន​ហ្សូ​ អាបេ​ថា​ ជប៉ុន​មិន​គួរ​មាន​អារម្មណ៍​ថា​ មានការ​គំរាមកំហែង​ពី​ប្រទេស​ចិន​ទេ​ ហើយ​ប្រទេស​ទាំងពីរ​កំពុង​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យុគសម័យ​ដ៏​ឃោរឃៅ​ ដែល​បាន​គ្របដណ្ដប់​លើ​អតីតកាល​។

មេដឹកនាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២​ និង​ទី​ ៣ នៅ​លើ​ពិភពលោក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ស៊ី​ បាន​ថ្លែង​ទៅកាន់​កាសែត​របស់​រដ្ឋ​ថា​ “ប្រទេស​ទាំងពីរ​គួរតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ឯកភាព​នយោបាយ​ដែល​ចិន​ និង​ជប៉ុន​ជា​ដៃគូ​សហប្រតិបត្តិ​ការ​ ប៉ុន្តែ​មិនមែន​ជា​ការ​គំរាមកំហែង​ទេ​។ ក្នុងស្មារតី​ “ប្រែក្លាយ​ការប្រកួត​ប្រជែង​ ទៅជា​ការសម្រប​សម្រួល​” ចិន​ និង​ជប៉ុន​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ នៃ​ទំនាក់ទំនង​ទ្វេភាគី​តាម​មាគ៌ា​ត្រឹមត្រូវ​”។

ទំនាក់ទំនង​រវាង​ជប៉ុន​ និង​ចិន​បាន​ធូរស្រាល​ ខណៈ​ចិន​បាន​ពង្រឹង​ជំហរ​កំពូល​របស់​ខ្លួន​នៅក្នុង​ទ្វីបអាស៊ី​ ក្រោម​រជ្ជកាល​ដឹកនាំ​របស់​លោក​ស៊ី​។ ជម្លោះ​កន្លងមក​លើទឹក​ដី​ និង​ភាពឃោរឃៅ​ ក្នុង​សម័យ​សង្គ្រាម​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​ធ្វើ​ឱ្យ​មានការ​ខឹង​សម្បារ​ឡើងវិញ​ នៅពេល​ដែល​តំបន់​ទាំងមូល​ នៅតែ​ត្រូវ​បាន​រារាំង​ដោយ​គោលនយោបាយ​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

សង្រ្គាម​ពន្ធគយ​របស់​អាមេរិក​ កំពុង​ធ្វើ​ឱ្យ​គូប្រជែង​អាស៊ី​ទាំងពីរ​រួបរួម​គ្នា​ ដើម្បី​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​របស់​ពួកគេ​។

លោក​ស៊ី​បាន​ថ្លែង​ថា​ “ពិភពលោក​កំពុង​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ ដែល​មិនធ្លាប់​ឃើញ​ ក្នុងរយៈពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ​។ ស្ថានភាព​កាន់តែ​ស្មុគស្មាញ​គឺ​យើង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ជា​យុទ្ធសាស្ត្រ​”។លោក​ស៊ី​បាន​បន្ថែម​ថា​ “នេះ​គួរតែ​ជា​មូល​ ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​ និង​ជប៉ុន​ សម្រាប់​យុគសម័យ​ថ្មី​ ហើយ​នេះ​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឱ្យ​ព្រិល​ និង​រង្គោះរង្គើ​នៅពេល​ណាមួយ​ឡើយ​”។

លោក​ស៊ី​ ក៏​កំពុង​សម្រុះសម្រួល​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ដែល​បាន​និង​កំពុង​បង្កប់​ក្នុង​តំបន់​នេះ​ក្នុងអំឡុងឆ្នាំ​ ២០១៩​។

ទីក្រុង​ប៉េកាំង​ ក៏​កំពុង​ប្រើប្រាស់​អំណាច​ទន់​របស់​ខ្លួន​ ដើម្បី​នាំ​សេដ្ឋកិច្ច​អាស៊ី​ដ៏​ធំ​បំផុត​ចូល​ ទៅ​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​)។ ប្លុក​ពាណិជ្ជកម្ម​ដែល​មាន​អាស៊ាន​ និង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​កំណត់​ថា​ធំជាង​សហភាព​អឺរ៉ុប​ និង​មាន​ចំនួន​ពាក់កណ្តាល​ នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើនជាង៣០ភាគរយ​នៃ​GDP​សាកល​។

ទោះ​យ៉ាងណា​ កិច្ច​ព្រមព្រៀង​ RCEP​ កំពុង​ស្ថិត​ក្នុង​ការ​ឈាន​ដល់​ការ​ដួល​រលំ​ បន្ទាប់ពី​ប្រទេស​ជប៉ុន​ បាន​បង្ហាញ​សញ្ញា​ថា​ នឹង​ដកខ្លួន​ ប្រសិនបើ​ឥណ្ឌា​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ បាន​ចេញផ្សាយ​របាយការណ៍​មួយ​ក្នុង​ខែ​នេះ​ ដោយ​បានឱ្យ​ដឹង​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ជប៉ុន​ មាន​ឆន្ទៈ​ក្នុង​ការ​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​ ប្រសិនបើ​ឥណ្ឌា​មិន​ត្រូវ​បាន​រាប់បញ្ចូល​។

ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការ​ចរ​ចារ​ RCEP​ កាលពី​ខែ​ វិច្ឆិកា​ ដោយ​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ លោក ​Narendra​ Modi​ ជឿជាក់​ថា​ ការចូលរួម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ មិន​សមស្រប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​លោក​ទេ​។ ក្តី​បារម្ភ​ចំបង​គឺ​ផ្តោត​ជុំវិញ​ទំនិញ​ចិន​ ដែល​មានតម្លៃ​ថោក​ជន់​លិច​ទីផ្សារ​ឥណ្ឌា​ និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ប៉ះពាល់​។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ការ​ជឿជាក់​ថា​ ទំនិញ​ចិន​នឹង​ជន់​លិច​ទីផ្សារ​របស់​សមាជិក​ក្នុង​តំបន់​នេះ​ ខណៈ​ចិន​បាន​អនុវត្ត​តាមច្បាប់​ពាណិជ្ជកម្ម​ទាំងអស់​ ក្រោម​គោលការណ៍​ណែនាំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ទីក្រុង​ប៉េកាំង​ ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ បណ្តា​ប្រទេស​ ដូចជា​ឥណ្ឌា​មើលស្រាល​ ចំ​ពោះ​សក្តា​នុ​ពល​នៃ​ការ​ទទួល​បាន​ទីផ្សារ​ដ៏​ធំ​របស់​ចិន​។

របាយការណ៍​របស់​ Global​ Times​ បាន​លើកឡើង​ថា​ “ការយល់ឃើញ​ថា​នៅពេល​ដែល​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ ផលិតផល​ចិន​នឹង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ផ្សេងទៀត​គឺជា​ជំហរតែ​ម្ខាង​ ឬជា​រោគសញ្ញា​នៃ​ជំងឺ​ភ័យខ្លាច​។ បន្ទាប់ពីនេះ​ ចិន​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​ពាណិជ្ជកម្ម​ដូចគ្នា​ ដើម្បី​បើក​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​។ គ្មាន​នរណា​ម្នាក់​ជំទាស់​ថា​ ចិន​មាន​ទី​ផ្សា​រស​ក្តានុ​ពល​ដ៏​ធំ​មួយ​ ដែល​ជា​ចំណុច​លក់​ដ៏​សំខាន់​មួយ​សម្រាប់​ RCEP​ ដែល​ស្នើ​ឡើង​ដោយ​អាស៊ាន​នោះ​ទេ​”។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ សេដ្ឋកិច្ច​ជប៉ុន​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ជាប់​គាំង​នៅ​ឆ្នាំ២០២០​។ ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៣​ នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។

យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ សេដ្ឋកិច្ច​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅ​ឆ្នាំ​ ២០២០​ ខណៈ​ដែល​ប្រទេស​នេះ​ បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ជាថ្មី​ម្តង​ទៀត​ នៅ​ឆ្នាំនេះ​ពី០​,៩ ភាគរយ​មក​នៅ​ត្រឹម០​,៨ ភាគរយ​។

IMF​បាន​ណែនាំ​ជប៉ុន​ ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ បច្ចុប្បន្ន​ជាមួយ​កូរ៉េ​ខាងត្បូង​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​ អាច​កាត់បន្ថយ​ការនាំចេញ​ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”៕

ការសិក្សា​ថ្មី​៖ តម្រូវការ​ទិញ​លក់​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​នៅតែ​មាន​កំនើន​ល្អ​ប្រសើរ​

ដោយៈ​ វុត្ថា​

ភ្នំ​ពេញៈ​ ផ្អែក​តាម​ការសិក្សា​ថ្មី​ ដោយ​ការ​ធ្វើ​ស្ទង់មតិ​ទៅលើ​មនុស្សជា​ច្រើន​នាក់​ ដែល​ភាគច្រើន​ ជា​អ្នក​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញថា​ ស្ថានភាព​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​ ក្នុង​រាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំ២០១៩នេះ​ នៅតែ​រក្សា​បាន​អត្រា​ខ្ពស់​ដដែល​ ហើយ​ភាគច្រើន​ជា​អតិថិជន​ក្នុង​ស្រុក​។

នៅក្នុង​របាយការណ៍​ដែល​ចេញ​ដោយ​គេហទំព័រ​ Realestate.com.kh​ ដែល​បាន​ធ្វើការ​ស្ទង់មតិ​អំពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩​ ជាមួយនឹង​អ្នកចូលរួម​ផ្តល់​ចម្លើយ​ចំនួន​ប្រមាណ២​,០០០នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ៧៣.៤ភាគរយ​ និង​ជនជាតិ​ចិន​មាន២៣ភាគរយ​ និង​ក្រៅពី​នេះ​ជា​ជន​ជា​តិ​ផ្សេង​ៗ។

ការស្ទង់មតិ​នេះ​បាន​បង្ហាញថា​ មនុស្សជា​ច្រើន​ចង់​ទិញ​ដី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ចំនួន៧៧.៧ភាគរយ​ នៅ​ឆ្នាំ​២០១៩​ កើនឡើង​បន្តិច​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ហើយ​ទីតាំង​បន្ទាប់​ ដែល​មាន​តម្រូវការ​ខ្ពស់​ គឺ​ខេត្តសៀមរាប​ ព្រះសីហនុ​ កំពត​ កែប​ និង​ក្រុង​ប៉ោយប៉ែត​។ ខេត្តសៀមរាប​មាន​ចំនួន៧.៤ភាគរយ​ ចំណែក​ឯខេត្តកំពត​មាន៥.៣ភាគរយ​ ហើយ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន៤.២​ ភាគរយ​ ។ ខេ​ត្ត​ផ្សេង​ៗក៏​សង្កេតឃើញ​ថា​មានការ​ចាប់អារម្មណ៍​ដែរ​ ដូចជា​ កែប​ មាន២ភាគរយ​ តំបន់​ប៉ោយប៉ែត​ ​មាន​ ១.៨ភាគរយ​ និង​ខេត្តបាត់ដំបង១.៤ភាគរយ​ ។

ប្រធាន​សមា​គអ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ទទួលស្គាល់​ទៅលើ​របាយការណ៍​ខាងលើ​នេះ​ ហើយ​លោក​មាន​ជំនឿ​ថា​ តម្រូវការ​ទាំងនេះ​ នឹង​នៅតែ​បន្ត​រហូតដល់​ឆ្នាំ​បន្ទាប់​ខាងមុខ​ទៀត​។

លោក​បាន​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​ និង​សកម្ម​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​វា​មាន​តម្រូវការ​ខ្ពស់​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ សម្រាប់​ខេត្ត​ដទៃទៀត​ ដូចជា​ ព្រះសីហនុ​ បើ​ទោះជា​មាន​តម្រូវការ​ទាប​ជាង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅតែ​មាន​អត្រា​ខ្ពស់​បើ​ប្រៀប​ជាមួយ​បណ្តា​ខេត្ត​ដទៃទៀត​ ជាពិសេស​ខេត្ត​ដែល​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ដូចគ្នា​ រួមមាន​ខេត្តកំពត​ កែប​ និង​ខេត្តកោះកុង​” ៕

សម្តេច​តេជោ​ចង់​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​ថែមទៀត​នៅ​តាម​ព្រំដែន​វៀតណាម​

ដោយ​ ៖ វុត្ថា

​ភ្នំពេញ​ ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​មានប្រសាសន៍​ចង់ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​ថែមទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ ខណ:បច្ចុប្បន្ន​មាន​តិចតួច​ប៉ុណ្ណោះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បែបនេះ​ នៅក្នុង​ពិធីសម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​ (ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នា​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​)។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បន្ត​ថា​ ការ​ធ្វើបែប​នេះ​គឺ​ប្រែក្លាយ​ខ្សែបន្ទាត់​ព្រំដែន​ទៅជា​កិច្ច​សហប្រតិបត្តិ​ការ​ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​សន្តិភាព​ ព្រមទាំង​ការ​អភិវឌ្ឍ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​ទាំងអស់​។

សម្តេច​បន្ត​ថា​ “ចឹង​ទេ​ យើង​ត្រូវ​បង្កើន​ល្បឿន​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យ​បាន​កាន់តែ​ច្រើន​ ដែល​បច្ចុប្បន្ន​មានតែ២កន្លែង​គឺ​ នៅ​ខេត្តស្វាយរៀង​ ក្រុង​បាវិត​ មាន​រោងចក្រ​ជាច្រើន​ នៅ​ទីនោះ​ ហើយ​នៅ​ទីនេះ​(ខេត្ត​ត្បូងឃ្មុំ​) មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ផ្សារ​គំរូ​មួយទៀត​”។

សម្តេច​បន្ត​ថា​ “ខ្ញុំ​ចង់បាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ច្រើន​ទៀត​ ដែល​ធ្វើ​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​វៀតណាម​ក៏ដូចជា​អ្នក​វិនិយោគ​ផ្សេងទៀត​ មក​វិនិយោគ​នៅ​កម្ពុជា​យើង​ក្នុង​ការនាំចេញ​ ដែល​វា​នឹង​ក្លាយជា​ទីផ្សារ​របស់​យើង​។ ប្រជាពលរដ្ឋ​របស់​យើង​ពិតជា​ត្រូវការ​ទីផ្សារ​ បើ​អាច​យើង​ខិតខំ​ធ្វើ​ទៅ​បាន​ចំពោះ​ការ​កែ​ឆ្នៃ​ផលិតផល​យើង​ទៅជា​ផលិតផល​សម្រេច​ទើប​នាំចេញ​ នោះ​ពិតជា​ប្រពៃ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ស្នើ​ឱ្យ​វៀតណាម​បញ្ជាទិញ​ទំនិញ​របស់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ ខណ:កម្ពុជា​មានមុខ​ទំនិញ​ជាច្រើន​ដែល​អាច​ផ្គត់ផ្គង​នៅក្នុង​ប្រទេស​វៀតណាម​។ ម្យ៉ាងទៀត​ការនាំចូល​ទំនិញ​របស់​វៀតណាម​មក​កម្ពុជា​ក៏​មាន​ច្រើន​ ចំណែក​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​នៅ​មានកម្រិត​តិចតួច​នៅឡើយ​”៕

ក្រុមហ៊ុន​ Toyota​ Tsusho​ Corp​ នឹង​សាងសង់​រោងចក្រ​ជួល​ទី២​ នៅ​ជាប់​ព្រំដែន​កម្ពុជា​ និង​ថៃ

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Toyota​ Tsusho​ Corp​ នឹង​សាងសង់​រោងចក្រ​ជួល​ទី​ ២ នៅ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ជប៉ុន​ដែល​កំពុង​ពង្រីក​ខ្លួន​ចូល​ទៅ​ទីផ្សារ​ថៃ​ដែល​នៅ​ជិតខាង​។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Techno​ Park​ Poi​ Pet​ Pvt​ Co​ របស់​ក្រុមហ៊ុន​ Toyota​ Tsusho​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ Sanco​ Cambo​ Investment​ Group​ Co​ ដែល​ប្រតិបត្តិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប៉ោយប៉ែត​។

នៅ​ទីប្រជុំជន​ចម្ងាយ​ ៤ ម៉ោង​ពីទី​ក្រុង​បាងកក​ ផ្ទះ​ពាណិជ្ជកម្ម​ជប៉ុន​បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ជួល​ទំហំ​ ៨,០០០​ ម៉ែត្រការ៉េ​ដែល​មានឈ្មោះ​ថា​ Techo​ Park​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ ១៦,០០០​ ម៉ែត្រការ៉េ​នៅ​ខែ​នេះ​ហើយ​ការ​បញ្ចប់​នៅ​ខែ​ សីហា​ ឆ្នាំ​ ២០២០​។ ចំនួន​ទឹកប្រាក់​នៃ​ការ​វិនិយោគ​នៅក្នុង​គម្រោង​នេះ​មិនបាន​បង្ហាញ​ទេ​។

លោក​ Naoto​ Sugita​ អនុប្រធាន​គ្រប់គ្រង​តំបន់​ Techno​ Park​ បាន​ប្រាប់​កាសែត​ NNA​ របស់​ជប៉ុន​ថា​ ក្រុង​ប៉ោយប៉ែត​ដែល​មាន​ព្រំប្រទល់​ជាប់នឹង​ប្រទេស​ថៃ​បាន​ក្លាយជា​មូលដ្ឋាន​មួយ​ដែល​ក្រុមហ៊ុន​ផលិត​របស់​ជប៉ុន​ផ្ទេរ​ផ្នែក​ខ្លះ​នៃ​ដំណើរការ​ផលិតកម្ម​របស់​ពួកគេ​ពី​ប្រទេស​ថៃ​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​ដូចជា​ការដំឡើង​ប្រាក់ឈ្នួល​ និង​ការគ្រប់គ្រង​ការងារ​។ រោងចក្រ​ជួល​នេះ​ក៏​នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដូចជា​បុគ្គលិក​ អប់រំ​ ដឹក​ជញ្ចូន​ ការ​ឈូស​ឆាយ​គយ​។

ក្រុមហ៊ុន​ Toyota​ Tsusho​ ក៏​នឹង​ពិចារណា​សាងសង់​រោងចក្រ​ជួល​មួយផ្សេងទៀត​ដោយ​ផ្អែកលើ​តម្រូវការ​។នៅក្នុង​តំបន់​តែមួយ​ ក្រុមហ៊ុន​ Toyota​ Tsusho​ បាន​សាងសង់​រោងចក្រ​ជួល​ដំបូង​នៅ​ឆ្នាំ​ ២០១៦​ ដែល​មាន​ក្រុមហ៊ុន​ចំនួន​ ៥ ចូលរួម​ក្នុង​ការផលិត​គ្រឿងបន្លាស់​រថយន្ត​ គ្រឿង​អេ​ឡិច​ត្រូ​និច​ ផលិតផល​ដែក​ក្នុងចំណោម​របស់​ផ្សេងទៀត​ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​៕

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ពន្លឿង​សកម្មភាព​សាងសង់​ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​សម្រាប់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ចំនួន ២បន្ថែម​ទៀត​ ក្រោម​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ទាំងស្រុង​។

ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​ចំនួន២​ ដែល​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​បង្កើន​ល្បឿន​ក្នុង​ការសាងសង់​ខាងលើ​នេះ​ ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ និង​ខេត្តកំពត​ ដែល​ជា​ការ​ទទួលបន្ទុក​ និង​ទទួលខុសត្រូវ​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​នូវ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​ (ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​) លើកដំបូង​នៅ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ ស្ថិត​ក្នុង​ឃុំ​ដារ​ ស្រុក​មេ​ម៉ត់​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ “ត្រឹម​ការ​ចំណាយ២លាន​ដុល្លារ​ជាង​សម្រាប់​សាងសង់​ផ្សារ​មួយ​ វា​មិន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ធ្វើ​ឱ្យ​បាន​ជោគជ័យ​ ដូច្នេះ​ត្រូវ​រៀបចំ​គូរ​ប្លង់​ចាប់ពី​ពេលនេះ​ ហើយ​អជ្ញា​ធរ​ខេត្ត​ត្រូវ​ រៀបចំ​ទីតាំង​ដោះស្រាយ​ដី​សម្រាប់​សាងសង់​ ហើយ​បើ​ខាងលើ​ទម្លាក់​លុយ​ឱ្យធ្វើ​ ហើយ​មិន​អាច​ដោះស្រាយ​ដី​សាងសង់​បាន​ កុំ​ធ្វើ​ចៅហ្វាយខេត្ត​តទៅទៀត​”។

ជាមួយនឹង​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផ្សារ​ដោះដូរ​ផលិតផល​គំរូ​ចំនួន២បន្ថែម​ទៀត​ ដែល​ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ និង​ខេត្តកំពត​នេះ​ សម្ដេច​តេជោ​ ក៏បាន​ស្នើ​ដល់​ភាគី​ខាង​វៀតណាម​បើក​ច្រកព្រំដែន​បន្ថែម​ក្នុង​គោលបំណង​គាំទ្រ​ និង​ជំរុញ​ការដោះដូរ​ផលិតផល​រវាង​ប្រទេស​ទាំងពីរ​ ដើម្បី​ពង្រីក​វិសាលភាព​ទីផ្សារ​ បង្កើន​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​ ៕

បុណ្យ​ទន្លេ​ឆ្នាំ២០២០​ នឹង​ធ្វើឡើង​នៅ​ក្រុង​បាត់ដំបង

​ដោយ​ ៖ រ៉ា​ណេត​

បាត់ដំបង​ ៖ បន្ទាប់ពី​កា​រប្រារ​ព្វ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ២០១៩នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​កន្លងទៅ​នោះ​ សម្រាប់​ឆ្នាំ២០២០​ឆាប់​ៗខា​ថមុខ​នេះ​ ក្រសួងទេសចរណ៍​បានសម្រេច​ជ្រើស​យក​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ រៀបចំ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​ ជាមួយនឹង​ការ​ដាក់ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ​នៅ​ក្រុង​បាត់ដំបង​។

ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ២០២០​ និង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ២០២០​ ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ទេស​ចរ​ណ៏​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ដាក់ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ​នៅ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។

គោលដៅ​ទីតាំង​នៃ​កា​រប្រារ​ព្វ​ គឺ​ស្ថិតនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ទទឹង​មធ្យម​ ២៣​ ម៉ែត្រ​ បណ្ដោយ​ ២៨៨​ ម៉ែត្រ​ មាន​ព្រំប្រទល់​ខាងជើង​ជាប់នឹង​កាប៊ីនភ្លើង​ត្រង់​ចំណុចប្រសព្វ​ផ្លូវ​លេខ១​ និង​ផ្លូវ​លេខ១២៥​ ខាងលិច​ជាប់នឹង​ផ្លូវ​លេខ១​ និង​ផ្លូវ​លេខ១A​ ខាងត្បូង​ជាប់នឹង​ស្ថានីយ​បូមទឹក​ ខាងកើត​ជាប់នឹង​ស្ទឹង​សង្កែ​។

គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​:

– អបអរសាទរ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​ ២០២០​ ដែល​ខេត្តបាត់ដំបង​ធ្វើជា​ម្ចាស់ផ្ទះ
​- អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​ ២០២០
– ជំរុញ​អោយ​មានការ​ចូលរួម​ពីសំណាក់​យុវជន
– ការបង្កើត​នូវ​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប​
– ការជំរុញ​ទេសចរណ៍​ក្នុង​ស្រុក
​- ធ្វើអោយ​ទីក្រុង​មាន​ភាព​រស់រវើក​ មាន​ភាព​ទាក់ទាញ​ពីសំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ
​- ផ្សព្វផ្សាយ​ពី​ម្ហូបអាហារ​ខ្មែរ​យ៉ាង​សម្បូរ​បែបជា​ពិសេស​គឺ​ម្ហូបអាហារ​ប្រចាំ​តំបន់​នី​មួយ​ៗ
– ចូលរួម​បង្កើត​មុខរបរ​សំរាប់​ប្រជាជន​មូលដ្ឋាន​
– គាំទ្រ​ដល់​ចលនា​ទីក្រុង​ស្អាត​ អនាម័យ​ បរិស្ថាន​។

កម្មវិធី​ប្រកួតប្រជែង​នេះ​គ្រោង​នឹង​បញ្ចប់​នៅមុន​ពិធីបុណ្យ​ទន្លេ​ចាប់ផ្ដើម​៕

ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Keller​ Williams​ ឬ KW​ Cambodia​ គ្រោង​នឹង​បើក​ការិយាល័យ​ភ្នាក់ងារ​របស់​ខ្លួន១០០ទីតាំង​ ដែល​ដែល​នឹង​ប្រមូល​ដោយ​ភ្នាក់ងារ​ជំនាញ​ប្រមាណ៧​,០០០នាក់​ ក្នុងរយៈពេល ១០ឆ្នាំ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​ភាព​រីកចម្រើន​ នៃ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៣​ ខែធ្នូ​កន្លងមក​ថា​ គោលដៅ​របស់​ក្រុមហ៊ុន​ KW​ Cambodia​ នឹង​ប្រមូល​ផ្តុំ​ភ្នាក់ងារ​អចលនទ្រព្យ​ និង​បើក​ការិយាល័យ​ជាច្រើន​កន្លែង​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​លូតលាស់​នៃ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា​ “ចក្ខុវិស័យ​របស់​យើង​ គឺ​ក្នុងរយៈពេល១យើង​នឹង​បើក​ ការិយាល័យ​ឱ្យ​បាន១០០​ ទីតាំង​។ គោលដៅ​របស់​យើង​គឺ​បើក​គ្រប់​ខណ្ឌ​ គ្រប់​ខេត្ត​ គ្រប់​ស្រុក​ ដែល​ត្រូវតែ​មាន​វត្តមាន​របស់​យើង​”។ លោក​បន្ថែម​ថា​ “ដូច្នេះ​យើង​កំណត់​ថា​ យើង​នឹង​បើក១០០ទីតាំងនៅ​ទូទាំង​ប្រទេស​ ហើយនឹង​ប្រមូល​ភ្នាក់ងារ​របស់​យើង​ ឱ្យ​បាន​យ៉ាងតិច​បំផុត​ ៧,០០០នាក់​”។

លោក​បាន​បន្ត​ថា​ នៅពេល​ដែល​យើង​មាន​អវត្តមាន​នៅ​គ្រប់​ខេត្ត​ ក្រុង​ ហើយ​មាន​មនុស្ស៧​,០០០នាក់​ វា​មានន័យ​គាត់​(អតិថិជន​) ប្រើ​តែ​មនុស្សម្នាក់​គឺ​មាន១០០​ ការិយាល័យ​ និង​មនុស្ស៧​,០០០នាក់​ចាំ​លក់​ឱ្យ​គាត់​។ ឧទាហរណ៍​ គាត់​ចង់​លក់​កន្លែង​ក៏ដោយ​នៅ​ទូទាំង​កម្ពុជា​ គឺ​មាន៧​,០០០នាក់​ចាំ​លក់​ឱ្យ​គាត់​ ហើយ​មាន​ទី​តាំង​ចំា​លក់​ឱ្យ​គាត់​ ដូច្នេះ​វា​លឿន​ ហើយ​អ្នកប្រើ​ប្រាស់​សេវា​របស់​ KW​ Cambodia​ ថ្ងៃក្រោយ​នឹង​សេវា​លឿន​ និង​មាន​ប្រសិទ្ធិ​ភាព​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ឱ្យ​ដឺង​ទៀត​ថា​ “យើង​មាន​មនុស្ស៧​,០០០​ ពាន់​នាក់​ និង១០០ទីតាំង​។ អតិថិជន​ចង់​ទិញ​ និង​លក់​ យើង​មាន​សេវា​ជួន​គា​ត់​ភ្លាម​ៗតែម្តង​។ អត្ថ​ប្រយោជន៍​ នៅពេល​ដែល​យើង​មាន​ទំហំ​ធំ​ យើង​មានគ្នាច្រើន​ គឺ​ធ្វើ​កិច្ចការ​បាន​លឿន​”។

ក្នុងរយៈពេល១០ក្រោយ​ ពោល​គឺ​នៅ​ឆ្នាំ២០២៨​ ក្រុមហ៊ុន​ KW​ Cambodia​ នឹង​បង្កើត​ឱ្យ​មាន១០០​ ទីតាំង​ ហើយ​ភ្នាក់ងារ​យើង​ចំនួន៧​, ០០០នាក់​។ នេះ​ជា​ទស្សនៈ​វិស័យ​រួម​របស់​ក្រុមហ៊ុន​ ខណៈ​ជំ​ហ៊ាន​បន្ទាប់​របស់​ក្រុមហ៊ុន​ នឹង​ឈាន​ចូលក្នុង​ផ្សារហ៊ុន​នៅ​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ KW​ Cambodia​ មាន៩សាខា​ និង​មាន​អនុ​សាខា​ចំនួន៥​។ ក្នុង​សាខា​ចំនួន៩មាន​សាខា​នៅ​ភ្នំពេញ​ចំនួន​ ៦ នៅ​ខណ្ឌទួលគោក​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ឬស្សី​កែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ និង​ខណ្ឌពោ​សែន​ជ័យ​។ តាម​បណ្តា​ខេត្ត​ ក្រុមហ៊ុន​មាន ៣សាខា​ រួម​សាខា​ខេត្តបាត់ដំបង​ សៀមរាប​ និង​កំពង់ស្ពឺ​។

ក្រុមហ៊ុន​ក៏​មាន​អនុ​សាខា​ចំនួន៥រួមមាន​ អនុ​សាខា​នៅ​ក្រុង​បាវិត​ អនុ​សាខា​ក្រុង​តាខ្មៅ​ អនុ​សាខា​ក្រុង​កៀនស្វាយ​ អនុ​សាខា​ក្រុង​ប៉ោយប៉ែត​ និង​អនុ​សាខា​ទីរួមខេត្ត​កំពត​។

ក្រៅពី​វត្តមាន​ក្រុមហ៊ុន​ KW​ Cambodia ​នៅ​កម្ពុជា​ បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​បាន​ និង​កំពុង​ប្រកួតប្រជែង​គា្ន​ ដើម្បី​បណ្តើ​មយ​កចំណែក​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ “ការដែល​មានការ​ប្រកួតប្រជែង​ជា​រឿង​ល្អ​ ព្រោះ​វា​ធ្វើ​មនុស្សយើង​មាន​រឹងមាំ​ជាង​មុន​ ហើយ​ខ្ញុំ​សប្បាយចិត្ត​ នៅពេល​មាន​មនុស្សជា​ច្រើន​ប្រឡូក​ ហើយ​រំពឹង​ថា​ វា​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​រឹងមាំ​ ហើយ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ឈរជើង​បាន​ ហើយ​អ្នកមាន​កម្រិ​តស្ទើ​ៗប្រឈម​នឹង​បរាជ័យ​ ព្រោះ​វាទី​ផ្សារ​សេរី​”។

បើសិន​ក្រឡេក​មើល​កាលពី២០មុន​ វិស័យ​ដីធ្លី​មិនសូវ​ជា​មានដំណើរ​ មិន​មាន​អ្នកណា​ចូល​មក​ក្នុង​ទីផ្សារ​ទេ​ ហើយ​អ្នករក​ស៊ី​ដីធ្លី​ក៏​សូវ​មាន​ ហើយ​បរទេស​ក៏​អត់​សូវ​មក​ដែរ​ តែ​ដល់ពេល​ឥឡូវនេះ​ វិស័យ​ដី​មាន​កើនឡើង​ បរទេស​ចូល​មក​ច្រើន​ ខ្មែរ​ក៏​ច្រើន​ ដូច្នេះ​វិស័យ​ដីធ្លី​ អាច​រក​ថវិការ​បាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​មានការ​ចូលរួម​ច្រើន​ក្នុង​វិស័យ​នេះ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “បា​នប​ធម្មតា​នៅ​ទីផ្សារ​មួយ​ដំណើរការ​ មាន​មនុស្សជា​ច្រើន​ចូល​មក​។ វា​មានន័យថា​ បើ​ស្រះទឹក​មាន​ត្រី​ មនុស្សជា​ច្រើន​មក​ចាប់​។ នៅ​ប្រទេស​យើង​ វិស័យ​ដីធ្លី​ជា​វិស័យ​ដែល​រុញច្រាន​ ដោយ​វិស័យ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​ខ្លាំង​ ដូច្នេះ​ការ​រីកចម្រើន​ខ្លាំង​នេះ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ឈានជើង​ចូលក្នុង​ទីផ្សារ​”។

លោក​ឱ្យ​ដឹង​ទៀត​ថា​ “ជាមួយនឹង​ការ​ឈាន​ចូល​ទីផ្សារ​ដីធ្លី​ មាន​អ្នកខ្លះ​ក៏​បរាជ័យ​ មាន​អ្នកខ្លះ​ក៏​ជោគជ័យ​ ដូច្នេះ​មានតែ​អ្នក​ខ្លាំង​ អ្នក​ពូកែ​ មាន​វិជ្ជាជីវៈ​ដែល​អ្នក​ដណ្តើម​ទីផ្សារ​បាន​”។

លោក​បាន​បន្ត​ថា​ “គ្មាន​អ្នកណា​ចង់​ធ្វើខុស​ទេ​ ដូច្នេះ​ការងារ​របស់​យើង​គឺ​ប្រមូល​ពួកគាត់​ដាក់​ចូលក្នុង​ KW​ Cambodia​ ហើយ​យើង​បង្រៀន​គាត់​ អប់រំ​គាត់​ ថែទាំ​គាត់​ និង​គ្រប់គ្រង​ពួកគាត់​ឱ្យធ្វើ​តាមយើង​ ដូច្នេះ​ថ្ងៃក្រោយ​ពួកគាត់​នឹង​ធ្វើ​បាន​ត្រឹមត្រូវ​”៕

តើ​អ្វីទៅ​ជា​វិធាន​បញ្ជាក់​ជាមុន​?

ដោយៈ​វុត្ថា​

ភ្នំ​ពេញៈ​ វិធាន​បញ្ជាក់​ជាមុន​ (Advance​ Ruling​) ត្រូវ​បាន​បង្កើត​និង​ដាក់អោយ​អនុវត្ត​នៅ​កម្ពុជា​នា​ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០១៣​ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ដើម្បី​ធានា​ថា​ ប្រតិវេទន៍​គយ​ ត្រូវ​បាន​ប្រកាស​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គយ​ជាធរមាន​។

និយមន័យ​

វិធាន​បញ្ជាក់​ជាមុន​ គឺជា​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ ដែល​ចេញ​ដោយ​ អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​(អគរ​)ស្តី​ពី​ (ក) ចំណាត់​ ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ​ (ខ)ការ​បកស្រាយ​និង​ការអនុវត្ត​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការកំណត់​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​ ឬ (គ) ដើមកំណើត​ទំនិញ​ ដែល​នឹង​ត្រូវ​នាំចូល​ ឲ្យ​ទៅ​បុគ្គល​ណាមួយ​នៅពេល​ មានការ​ស្នើសុំ​។

វិធាន​បញ្ជាក់​ជាមុន​ នឹង​មាន​លក្ខណៈ​គតិយុត្តិ​ចំពោះ​អាជ្ញាធរ​គយ​ ចាប់ពី​ថ្ងៃ​វិធាន​នេះ​ចូលជាធរមាន​។

បុគ្គល​ដែល​មាន​សិទ្ធិ​ស្នើសុំ​វិធាន​បញ្ជាក់​ជាមុន​ (អ្នកស្នើ​សុំ​)

• ​អ្នកនាំ​ចូល​

• ​អ្នក​ផលិត​ទំនិញ​

• ​ឬ បុគ្គល​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការនាំចូល​ទំនិញ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើសុំ​។

ការិយាល័យ​ទទួលបន្ទុក​វិធាន​បញ្ជាក់​ជាមុន​

ការិយាល័យ​ចំនួន​ពីរ​ទទួលបន្ទុក​វិធាន​បញ្ជាក់​ជាមុន​ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​នាយកដ្ឋាន​ផែនការ​ បច្ចេកទេស​ និង​កិច្ចការ​អន្តរជាតិ​ (ផបក​) នៃ​អគរ​៖

• ការិយាល័យ​ផែនការ​ និង​គោលនយោបាយ​សម្រាប់​ការចាត់ថ្នាក់​ទំនិញ​ តាម​តារាង​ពន្ធគយ​ និង​ដើមកំណើត​ទំនិញ​។

• ​ការិយាល័យ​បច្ចេកទេស​គយ​ សម្រាប់​ការកំណត់​តម្លៃ​គិត​ពន្ធគយ​៕

អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ជាច្រើន​ រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​នានា​ គម្បី​ចាប់អារម្មណ៍​ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ឱ្យ​កាន់តែ​ច្រើន​ ខណៈ​ដែល​ឱកាស​នៃ​ការ​ទទួល​បាន​ចំណេញ​នៅ​មាន​អត្រា​ខ្ពស់​។

បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​គម្រោង​អភិវឌ្ឍ​បុរី​លំនៅឋាន​សមរម្យ​ លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ ឬក្រោម​មធ្យម​នោះ​ទេ​ គឺ​កម​ពុង​តែ​បង្ហាញ​វត្តមាន​ រួម​ជាមួយ​សកម្មភាព​ពន្លឿន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជាយក្រុង​ ដោយសារតែ​ពួកគេ​បាន​សម្លឹងឃើញ​យ៉ាង​ច្បាស់​ពី​ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ខ្ពស់​។

អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ជា​អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ ការ​វិនិយោគ​នៅ​តាម​តំបន់​ជាយក្រុង​ គឺ​មានគុណ​សម្បត្តិ​ច្រើនជាង​គុណវិបត្តិ​ “ចំណេញ​ ចំណាយពេល​តិច​ និង​អាចប​ង្កើត​ចំណូល​អកម្ម​បាន​”។

លោក​ង៉ែត​ ជូ​បាន​ពន្យល់​ថា​គុណ​សម្បត្តិ​ធំៗ​ចំនួន៣​ ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ រួមមាន​ដូចជា​ ទី១​ ដឹង​តែ​ចំ​ណេ​ញៈ​ មិន​ខាត​ប្រសិនបើ​អ្នកមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ពោល​គឺ​វិនិយោគ​រយៈពេល​វែង​ អាច​រក្សាទុក​នៅពេល​ទទួល​បាន​តម្លៃ​ល្អ​ និង​មិន​បង្ខំ​លក់​នៅពេល​ធ្លាក់​ថ្លៃ​។ ជាទូទៅ​តម្លៃ​មានការ​កើន​ជានិច្ច​ ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​ ទីផ្សារ​ឬន​យោ​បាយ​មិនល្អ​ គឺ​ធ្លាក់​ថ្លៃ​តែមួយ​រយៈ​ប៉ុណ្ណោះ​។

ទី២​ ចំណាយពេល​តិ​ចៈ​ មិន​ចំណាយពេល​ច្រើន​ ដូចជា​ការ​ធ្វើអាជីវកម្ម​ដទៃ​នោះ​ទេ​ អ្នក​អាច​ធ្វើការ​យក​ប្រាក់ខែ​សន្សំ​ជា​ទុន​បណ្តើរ​។ ឆ្លៀត​ចុះ​សិក្សា​ប្រមូល​ព័ត៌មាន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ឬថ្ងៃ​សំរាក​បណ្តើរ​។

លោក​បាន​អនុវត្ត​វិធី​សាស្រ្ត​នេះ​ អស់​រយៈពេល​ជិត១៥ឆ្នាំ​ ឃើញថា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ចាប់បាន​ឱកា​សល្អៗ​ផង​ និង​សន្សំ​បទពិសោធន៍​ផង​។ ខុសពី​បើក​អាជីវកម្ម​ផង​ធ្វើការ​ផង​ក្នុង​ពេល​តែមួយ​ អ្នក​នៅ​មាន​ពេល​ផ្តោត​ធ្វើការងារ​បាន​ល្អ​ ហើយ​អាច​ទទួល​ចំណូល​ពី​ប្រាក់ខែ​ក៏​ច្រើន​គួរសម​ដែរ​។

ទី៣​ អាច​ប្រើប្រាស់​ដី​ឬបង្កើត​ជា​ចំណូល​អកម្ម​បាន​៖ ប្រសិនបើ​សន្សំ​ដីធ្លី​បាន​ច្រើន​ អ្នក​អាច​រក្សាទុក​ជា​ធនាគារ​ដីធ្លី​ និង​ប្រើប្រាស់​ក្នុង​គោលបំណង​នានា​ ដូចជា​ បង្កើត​ជា​កសិដ្ឋាន​ សង់​ឃ្លាំង​ ស្តង់​លក់ទំនិញ​ អគារ​ពាណិជ្ជកម្ម​ ឬការ​រិយា​ល័​យសំ​រាប់​ជួល​។ល។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​លើ​ផ្នែក​ដីធ្លី​នៅ​តាម​តំបន់​ជាយក្រុង​ គឺជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ ដែល​មានឱកាស​ទទួល​បានផល​ចំណេញ​ច្រើន​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ទោះជា​ពេលនេះ​សកម្មភាព​ នៃ​ការ​វិនិយោគ​កំពុងតែ​មាន​ភាព​ជ្រួល​នៅ​តាម​តំបន់​ជ្រាយ​ក្រុង​ ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ហើយក៏​នៅ​មានឱកាស​ទទួល​ បានផល​ចំណេញ​ពី​ការ​វិនិយោគ​ក្នុង​កម្រិតខ្ពស់​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ តំបន់​ជាយក្រុង​ដែល​កំពុងតែ​មាន​សក្ដានុពល​នៅពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​ គឺ​ស្ថិតនៅ​ទិស​ទាំង៤ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ជាពិសេស​ តំបន់​ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​សំ​ខាន់​ៗ ដូចជា​ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៣​ និង​ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥​” ៕

អាមេរិក​ ចិន​នឹង​ចាប់ផ្តើម​សង្គ្រាម​បច្ចេកវិទ្យា​ថ្មី​មួយទៀត​នៅ​ឆ្នាំ២០២០​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២​ នៅ​លើ​ពិភពលោក​កំពុង​ឈាន​ទៅ​រក​សង្គ្រាម​មួយទៀត​ ដែល​ពេលនេះ​ការ​ប៉ះទង្គិច​ផ្នែក​បច្ចេកវិទ្យា​ ខណៈ​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​អាមេរិក​ និង​ចិន​កំពុង​ត្រូវ​បាន​បិទ​បញ្ចប់​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ អាមេរិក​ និង​ចិន​កំពុង​ឆ្ពោះទៅ​រក​សង្គ្រាម​ត្រជាក់​ បច្ចេកវិទ្យា​ ដែល​ដូច​នឹង​ការប្រកួត​ប្រជែង​ បច្ចេកវិទ្យា​រវាង​អាមេរិក​ និង​រុស្ស៊ី​ ដែល​គ្រប​ដណ្តប់​លើ​ពិភពលោក​ក្រោយ​សង្គ្រាមលោក​លើក​ទី២​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ដាក់​បញ្ជីខ្មៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ កាលពីដើម​ឆ្នាំនេះ​ ហើយ​ថែមទាំង​បាន​ស្នើ​ទៅ​ប្រទេស​កាណាដា​ ដើម្បី​ឃុំខ្លួន​ក្រុមហ៊ុន​ CFO​ របស់​ក្រុមហ៊ុន​ និង​ធ្វើ​បត្យាប័ន​លោកស្រី​ទៅ​អាមេរិក​ ពី​បទ​រំលោភ​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការ​ចុះ​ក្នុង​បញ្ជីខ្មៅ​ គឺ​ដើម្បី​រារាំង​ក្រុមហ៊ុន​ Huawei​ ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​អាមេរិក​ ក្នុង​ការ​ដើរ​ឈានមុខ​អាមេរិក​ ក្នុង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ 5G​។

ការ​អត្ថា​ធិប្បាយ​មួយ​ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​ បាន​សរសេរ​ថា​ “ចិន​កំពុង​នាំមុខ​អាមេរិក​ លើ​ការ​ដាក់​ពង្រាយ​បច្ចេកវិទ្យា​5G​ ប៉ុន្តែ​អាមេរិក​កំពុង​ពិភាក្សា​អំពី​បច្ចេកវិទ្យា​នេះ​ ដែល​ផ្តល់​ល្បឿន​ទិន្នន័យ​លឿន​ជាង​មុន​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ផ្សេងទៀត​”។

អាមេរិក​តាម​ស្តង់ដារ​ជាច្រើន​ នៅតែ​ជា​មេដឹកនាំ​ពិភពលោក​ ខាង​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ ក្បួន​ដោះស្រាយ​បញ្ញា​សិប្បនិម្មិត​ ប៉ុន្តែ​ការ​នាំមុខ​របស់​ចិន​នៅក្នុង​បណ្តាញ​5G​ ជំនាន់​ក្រោយ​ នៅតែ​ជា​ប្រភព​នៃ​ភាព​មិន​ងាយស្រួល​សម្រាប់​អាមេរិក​ និង​ជា​ការ​លើកទឹកចិត្ត​មួយ​សម្រាប់​ខ្លួន​ដើម្បី​ចាប់​យក​។

ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ ByteDance​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ទូរស័ព្ទ​ TikTok​ និង​ Musical.ly​ បាន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​នៅ​អាមេរិក​ ដោយសារ​ប្រជាប្រិយ​ភាព​របស់​វា​បាន​ផ្ទុះឡើង​នៅ​ឆ្នាំនេះ​។ សមាជិកសភា​អាមេរិក​ភ័យខ្លាច​ថា​ ទីក្រុង​ប៉េកាំង​នឹងអាច​ទាញ​យក​ប្រយោជន៍​ ពី​ប្រជាប្រិយ​ភាព​របស់​កម្មវិធី​ដើម្បី​ប្រមូល​ និង​ទទួល​ទិន្នន័យ​របស់​ជនជាតិ​អាមេរិក​រាប់​លាន​នាក់​។

លើស​ពីនេះ​ ទីក្រុង​ប៉េកាំង​ កំពុង​រៀបចំផែនការ​តំបន់​សេដ្ឋកិច្ច​លំហអាកាស​ ដែ​លល​ស្ថិត​នៅ​គន្លា​តរ​វាង​ផែនដី​ និង​ព្រះច័ន្ទ​ ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដល់ទៅ​ ១០ទ្រី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចេញផ្សាយ​កាលពី​ខែមុន​។

តំបន់​សេដ្ឋកិច្ច​នេះ​ នឹង​គ្រប​ដណ្តប់​តំបន់​រវាង​ផែនដី​ និង​ព្រះច័ន្ទ​។ នេះ​បើ​យោង​តាម​សាជីវកម្ម​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​អវកាស​ចិន​ (CAST​) ។

របាយការណ៍​បាន​ដកស្រង់​សម្តី​លោក​ Bao​ Weimin​ ប្រធាន​គណៈកម្មការ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៅ​ CAST​ បាន​និយាយ​ថា​ បច្ចេកវិទ្យា​ដឹកជញ្ជូន​គួរតែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣០​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ភ័ស្តុភារ​នៅ​ឆ្នាំ២០៤០​។ តំបន់​សេដ្ឋកិច្ច​គួរតែ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ២០៥០​។

ជា​ការ​ឆ្លើយតប​លោក​ Donald​ J. Trump​ បាន​ចុះហត្ថលេខា​លើច្បាប់​ស្តី​ពី​ការអនុញ្ញាត​ការពារ​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ ដែល​នឹង​បង្កើត​សេវាកម្ម​យោធា​មួយ​ ដែល​មានឈ្មោះ​ថា​ “កងកម្លាំង​អវកាស​អាមេរិក​” កាលពី​ថ្ងៃសុក្រ​។

​ក្រសួងការពារជាតិ​អាមេរិក​ បាន​ស្នើសុំ​ថវិកា​ចំនួន៧២​,៤លាន​ដុល្លារ​ ប៉ុន្តែ​សមាជិកសភា​បាន​អនុម័ត​ កញ្ចប់​ថវិកា​ចំនួន​៤០លាន​ដុល្លារ​តែប៉ុណ្ណោះ​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​មួយ​កាលពី​ថ្ងៃសុក្រ​ លោក​ Trump​ បាន​និយាយ​ថា​ “ដោយមាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ដល់​សន្តិសុខជាតិ​របស់​យើង​ ឧត្តមភាព​របស់​អាមេរិក​ នៅក្នុង​អវកាស​ពិតជា​មាន​សារៈសំខាន់​ណាស់​។ យើង​កំពុង​នាំមុខ​ ប៉ុន្តែ​យើង​មិន​នាំមុខ​ដោយ​គ្រប់គ្រាន់​នោះ​ទេ​។ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ យើង​នឹង​នាំមុខ​ច្រើន​។ កម្លាំង​អវកាស​នឹង​ជួយ​យើង​ទប់ស្កាត់​ការឈ្លានពាន​ និង​ត្រួតត្រា​ទី​ខ្ពស់​បំផុត​”៕