ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​
ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Best​ Inc​ ដែល​ផ្តល់​ដំណោះស្រាយ​ក្នុង​វិស័យ​ដឹក​ជញ្ជួន​ និង​មូលដ្ឋាន​នៅ​ចិន​កំពុង​ស្វែងរក​ការពង្រីក​ទីផ្សារ​ឱ្យ​កាន់​ធំជាង​មុន​នៅ​អាស៊ី​អាគ្នេយ៍​ ខណៈ​កម្ពុជា​ ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​បាន​និង​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ទីផ្សារ​របស់​ខ្លួន​។

បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ប្រចាំ​ត្រី​ដ៏​ល្អ​នៅ​វៀតណាម​ លោក​ George​ Chow​ ប្រធាន​យុទ្ធសាស្ត្រ​ និង​ជា​មន្រ្តី​វិនិយោគ​នៃ​ក្រុមហ៊ុន​ចិន​នេះ​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ Best​ កំពុង​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់​ខ្លួន​ ហើយ​មាន​គោលបំណង​ផ្តល់​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅ​ម៉ាឡេស៊ី​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​។

លោក​ Chow​ បាន​ថ្លែង​ថា​ “យើង​មើលឃើញ​អាស៊ី​អាគ្នេយ៍​ជា​តំបន់​មាន​យុទ្ធសាស្ត្រ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការពង្រីក​របស់​យើង​ ព្រោះ​តំបន់​មាន​ប្រជាជន​វ័យក្មេង​ និង​សេដ្ឋកិច្ច​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​”។

លោក​ បន្ត​ថា​ ការ​ជ្រៀតចូល​ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ី​អាគ្នេយ៍​ក៏បាន​និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ទាមទារ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រួមបញ្ចូល​គ្នា​។ ដំណោះស្រាយ​ក៏ដូចជា​សេវាកម្ម​ចែកចាយ​ដែល​មានគុណ​ភាព​ផង​ដែរ​”។

កាលពី​ខែមុន​ ក្រុមហ៊ុន​ Best​ បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​លឿន​របស់​ខ្លួន​ទៅកាន់​វៀតណាម​ដែល​បាន​កត់សម្គាល់​ពី​ការ​បណ្តាក់​ទុន​ទី​ ១៩​ របស់​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស​។ ដោយ​ដកស្រង់​ការស្រាវជ្រាវ​ពី​ធនាគារពិភពលោក​ លោក​ Chow​ បាន​និយាយ​ថា​ ការ​ចំណាយ​លើ​ភ័ស្តុភារ​មាន​ប្រហែល​ ២១​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​ដែល​ស្ថិត​ក្នុងចំណោម​អត្រា​ខ្ពស់​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។

ដោយឡែក​ លោក​ Chow​ ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ក៏​ផ្តល់​សេវាកម្ម​គ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ Alibaba​ ក្នុងចំណោម​អតិថិជន​សាជីវកម្ម​ចំនួន​ ៦០០​នាក់​។

លោក​ បាន​និយាយ​ថា​ ក្រុមហ៊ុន​បង្កើត​បាន​ត្រឹមតែ​ ១ ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ខ្លួន​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ Alibaba​ ប៉ុន្តែ​វា​ទាក់ទង​ជាមួយ​ពាណិជ្ជករ​ និង​ម៉ាក​ដែល​លក់ទំនិញ​នៅ​លើ​វេទិកា​លក់រាយ​តាម​ Alibaba​ ។

លោក​ Chow​ បាន​សរសេរ​ថា​ “ឈ្មួញ​ទាំងនេះ​ធ្វើការ​សម្រេចចិត្ត​ជា​លក្ខណៈ​បុគ្គល​ និង​ឯករាជ្យ​លើ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ដឹកទំនិញ​។ ជាមធ្យម​ ក្រុមហ៊ុន​ BEST​ Express​ ដឹក​ជាង​ ២០​លាន​កញ្ចប់​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ពាណិជ្ជករ​ទាំងនេះ​”៕

អានបន្ថែម៖ ក្រុមហ៊ុន​ដឹក​ជញ្ជួន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​-កូរ៉េ​សហការ​គ្នា​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ វិនិយោគិន​មក​ប្រទេស​ចិន​ និង​កូរ៉េ​ បានសម្រេច​ចិត្ត​ចុះ​អនុស្សារ​ណៈ​យោគ​ជយល់គ្នា​ (MOU​) បង្កើត​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ សម្រាប់​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្នុង​ពិធី​ចុះហត្ថលេខា​ដែល​បាន​ធ្វើ​នៅ​ថ្ងៃទី២៥​ វិច្ឆិកា​ ២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​អន្តរជាតិ២​ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​កម្ពុជា​ រួមមាន​ ក្រុមហ៊ុន​ DAEHAN​ Group​ មក​ពី​ប្រទេស​កូរ៉េ​ និង​ក្រុមហ៊ុន​ SINO​ TRUK​ មក​ពី​ប្រទេស​ចិន​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ក្រោម​ការ​ធ្វើជា​សាក្សី​ពី​ លោក​ សុខ​ចិន្តា​ សោភា​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) និង​លោក​ WANG​ SHUJIAN​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ Shandong​ និង​ជា​អភិបាលរងខេត្ត​របស់​ប្រទេស​ចិន​។

លោក​LEE​ JAEHOO​ តំណាង​មក​ពី​ក្រុមហ៊ុន​ DAEHAN​ Group​ បាន​ឲ្យដឹង​ថា​ កម្ពុជា​ បាន​រក្សា​កំណើន​សេដ្ឋកិច្ច​កម្រិតខ្ពស់​ប្រចាំឆ្នាំ​ ដែល​ធ្វើឲ្យ​វិនិយោគិន​មក​ពី​គ្រប់តំបន់​ចង់​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​នេះ​។ អ្វី​ដែល​សំខាន់​នោះ​ គឺ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឧស្សាហកម្ម​ ខណៈ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូ​ និង​នាំមុខ​គេ​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​។

លោក​រំពឹង​ថា​ តាមរយៈ​កិច្ចសហការ​គ្នា​នេះ​ នឹងអាច​ទទួល​បាន​រថយន្ត​ដ៏​ល្អ​ និង​មានការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងពីរ​មាន​ផែនការ​ និង​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ ដើម្បីឲ្យ​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​តំបន់​អាស៊ាន​។

លោក​ YUAN​ ZHONGBO​ តំណាង​ក្រុមហ៊ុន​ Sinotruk​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​លោក​ ជា​ក្រុមហ៊ុន​មានបទពិសោធន៍​យូរឆ្នាំ​ ក្នុង​ការផលិត​រថយន្ត​សម្រាប់​នាំចេញ​ និង​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​ចិន​។ ក្រុមហ៊ុន​នេះ​ ក៏​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​ប្រទេស​ធំៗ​ លើ​ពិភពលោក​ជំនាញ​ផលិត​រថយន្ត​ផង​ដែរ​ មុននឹង​ចុះហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​ខ្លឹមសារ​គោលបំណង​ នៃ​អនុស្សារ​ណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ Daehan​ និង​ក្រុមហ៊ុន​ Sinotruk​ International​ មាន​ដូចជា​ ទី១​ ដើម្បី​បង្កើត​ការផ្ទេរ​បច្ចេកទេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ និង​ម៉ាស៊ីន​ ដើម្បី​បង្កើត​ការងារ​បន្ថែម​ទៀត​ ហើយក៏​ជាផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា​ផង​ដែរ​។

ទី២​-កិច្ច​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​ ក្នុងចំណោម​ប្រទេស​កម្ពុជា​ កូរ៉េ​ និង​ចិន​ នឹងអាច​ធ្វើ​ឱ្យ​យុគសម័យ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ ដែល​អាច​ពង្រឹង​ដើម្បី​ឈាន​ដល់​គោលដៅ​របស់​ភាគី​ទាំងពីរ​ និង​បច្ចុប្បន្ន​នេះ​ ជា​យុគសម័យ​នៃ​ទីផ្សារ​អាស៊ាន​តែមួយ​ ហើយ​ចក្ខុវិស័យ​របស់​យើង​ គឺ​ចង់​អោយ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​រថ​យន្ត​ធំៗ​៕

អានអត្ថបទ៖ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​

រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​
រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង​ ទៅ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០ខាងមុខ​ ដែល​គ្រោង​ចំណាយ​រហូតដល់​ជាង៨០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

តាម​ផែនការ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​សរុប​ប្រមាណ ៣៣​,៣៣៩​,៦៣៣ លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ៨២២៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ គម្រោង​ចំណាយ​នេះ​ មាន​ប្រមាណ២៨.០១ភាគរយ​ នៃ​ផលទុនជាតិ​សរុប​ (ផសស​) និង​កើនឡើង២២.៧ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៩​។

ក្នុងចំណោម​គម្រោង​ចំណាយ​ថវិកាជាតិ​ ជាង៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​កម្ពុជា​សម្រាប់​ឆ្នាំ២០២០នេះ​ រាជរដ្ឋាភិបាល​មាន​ទិសដៅ​ជា​យុទ្ធ​សាស្រ្ត​ កំណត់​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ ឲ្យ​ស្ថិត​ក្នុង​កម្រិត​ចំនួន៣១​,០៩៥​,៨៥៥លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ​ជាង៧៦០០លាន​ដុល្លារ​ ត្រូវជា២៦​,១២ភាគរយ​នៃ​ផសស​ កើនឡើង២០​,៧ ភាគរយ​ បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ២០១៩​ ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​ មាន​ចំនួន​ ១៨​,០៣៦​,៨៨៤លាន​រៀល​ (ប្រមាណ ៤៤៥៩ លាន​ដុល្លារ​) និង​ចំណាយ​មូលធន​ថ្នាក់​ជាតិ​ មាន​ចំនួន១៣​,០៥៨​,៩៧១លាន​រៀល​ (៣២០០លាន​ដុល្លារ​)។

នៅក្នុង​ឆ្នាំ២០១៩​ ដែល​ជិត​បញ្ចប់​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​អស់​ថវិកា​ប្រមាណ២៧​,១៦៤​, ៩៩៦លាន​រៀល​ ដែល​ប្រហាក់​ប្រហែល​នឹង៦៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ចំណាយ​ទូទៅ​របស់​រដ្ឋ​ក្នុង​ឆ្នាំ២០១៩​។ ការ​ចំណាយ​នេះ​បាន​កើនឡើង១១.៤​ ភាគរយ​ បៀ​បនឹង​គម្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ២០១៨​ ដែល​មាន​ចំនួន​សរុប​ចំនួន​ ២៤​,៣៧៥​,១០២លាន​រៀល​៕

អានបន្ថែម៖ ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ២០២០​ ផ្តោត​លើ​វិស័យ​ចំនួន៤

អ្នកចរចា​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ត្រៀម​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​

អ្នកចរចា​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ត្រៀម​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​
អ្នកចរចា​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ត្រៀម​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​

ដោយ​ ៖ Donald​ Lee​

ភ្នំពេញ​៖ អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល១​ បន្ទាប់ពី​មានការ​ហៅ​តាម​ទូរស័ព្ទ​កម្រិត​ថ្នាក់​ជាតិ​រវាង​ប្រទេស​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​។

មេដឹកនាំ​ចរចា​របស់​ប្រទេស​ចិន​ លោក​ Liu​ បាន​និយាយទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ និ​ងរ​ដ្ម​ន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​លោក​ Steven​ Mnuchin​ បាន​បញ្ចប់​ការពិភាក្សា​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដំណាក់កាល១​។

សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃអង្គារ​ បានឱ្យ​ដឹង​ថា​ “ភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗដែល​ជា​កង្វល់​រួម​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​អំពី​វិធី​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​ និង​បាន​ព្រមព្រៀង​គ្នា​ទាក់ទង​បញ្ហា​ដែល​នៅ​សេសសល់​សម្រាប់​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ១”។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ជាក់​ជា​បន្ត​ថា​ អាមេរិក​នឹង​មិន​ប្រញាប់​ប្រញាល់​ចំពោះ​កិច្ច​ព្រមព្រៀង​ទេ​ ហើយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិន​ពីង​ បាន​និយាយ​ថា​ ចិន​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទាមទារ​ខាង​ពាណិជ្ជកម្ម​អយុត្តិធម៌​នោះ​ទេ​។ ការ​ចេញ​ប័ណ្ណ​ស្នូល​នៅតែ​ត្រូវ​បាន​ដោះស្រាយ​ ជាពិសេស​ការ​ទម្លាក់​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​ និង​ការ​លក់​កសិផល​អាមេរិក​ទៅ​ចិន​។

របាយការណ៍​របស់​កាសែត​ Global​ Times​ ឱ្យ​ដឹង​ថា​ យោង​តាម​អ្នកជំនាញ​ដែល​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​ការចរចា​ពាណិជ្ជកម្ម​ “បញ្ហា​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអង្គារ​ អាច​រួមមាន​ការ​ដកហូត​ពន្ធ​ ការទិញ​កសិកម្ម​ និង​យន្តការ​ពិនិត្យ​ឡើងវិញ​សម្រាប់​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​សក្តា​នុ​ពល​មួយ​។

សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ១៦​ខែ ​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​ និង​ការ​ផ្គត់ផ្គង់​ពិភពលោក​នៅ​ជុំវិញ​ពិភពលោក​ និង​គំរាមកំហែង​ដល់​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច​ដែល​មានស្រាប់​។ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​ការ​ឈានមុខ​គេ​នៅក្នុង​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អាមេរិក​ និង​ចិន​។

លោក​ Su​ Ge​ ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​របស់​ចិន​ បាន​មានប្រសាសន៍​ថា​ “ចិន​ និង​អាមេរិក​ កំពុង​ប្រកួតប្រជែង​គ្នា​លើ​កម្លាំង​ និង​យុទ្ធសាស្ត្រ​ជាតិ​ដ៏​ទូលំទូលាយ​។ ដោយសារតែ​ការ​កើនឡើង​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជាពិសេស​ ចិន​ ឥទ្ធិពល​របស់​លោកខាងលិច​កំពុង​ធ្លាក់ចុះ​”។

លោក​ Su​ បាន​បន្ថែម​ទៀត​ថា​ “ទន្ទឹម​នឹង​នេះ​ដែរ​ ចិន​កំពុង​ឈាន​ទៅ​រក​គោលដៅ​នៃ​ការ​ស្តារ​ឡើងវិញ​របស់​ជាតិ​កំពុង​ខិត​ទៅ​ជិត​កណ្តាល​នៃ​ឆាក​ពិភពលោក​ដូច​ពេល​មុន​ៗ ហើយ​ទំនាក់ទំនង​របស់​ប្រទេស​ជាមួយ​ពិភពលោក​កំពុង​ទទួល​បានការ​ផ្លាស់​ប្តូរ​ដែល​មិនធ្លាប់​មាន​។

លោក​ បាន​បន្ត​ថា​ “នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​ជា​យុទ្ធសាស្ត្រ​ដល់​អាមេរិក​។ ទីក្រុង​វ៉ាស៊ីនតោន​ហៅថា​ការ​គំរាមកំហែង​ពី​ចិន​ កំណត់​ចិន​ថា​ជា​ដៃគូ​ប្រកួតប្រជែង​ជា​យុទ្ធ​សាស្រ្ត​ ហើយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ណាមួយ​ក្នុង​ការ​បង្ក្រាប​ និង​ទប់​ចិន​លើ​ផ្នែក​យុទ្ធសាស្ត្រ​”៕

គម្រោង​អាគារ​សហកម្មសិទ្ធិ​ The​ Peninsula​ Private​ Residences​ ផ្តល់​ជូន​ជម្រើស​បង់ប្រាក់​យ៉ាង​ពិសេស​ ៤ ប្រភេទ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ នៅពេល​ទិញ​ផ្ទះ​ អ្នកទិញ​ភាគច្រើន​តែងតែ​ស្វែងរក​មុនគេ​នូវ​ទីតាំង​ បន្ទាប់មក​តម្លៃ​ និង​ចំណុច​បន្ទាប់មក​ទៀត​គឺ​លក្ខខណ្ឌ​បង់ប្រាក់​ រួម​ជាមួយនឹង​ភាព​ងាយស្រួល​ និង​សេវា​កម្ម​ផ្សេង​ៗទាំង​នៅក្នុង​គម្រោង​ និង​ក្រៅ​គម្រោង​។

សម្រាប់​អ្នក​ចង់បាន​លំនៅ​ដ្ឋាន​ល្អ​ប្រណិត​ ថែមទាំង​បាន​ឆ្លើយតប​នឹង​ចំណុច​មួយចំនួន​ខាងលើ​នេះ​ នោះ​ពួកគេ​នឹង​ពេញចិត្ត​ជាមួយ​គម្រោង​មួយ​គឺ​ គម្រោង​ The​ Peninsula​ Private​ Residences​។

គម្រោង​នេះ​ស្ថិតនៅ​ក្នុង​តំបន់​ ក្បែរ​រង្វង់​មូល​ជ្រោយ​ចង្វា​រ ដែល​ជា​តំបន់​ដ៏​ពេញនិយម​ខ្លាំង​បំផុត​មួយ​ សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​កន្លែង​មាន​លក្ខណៈ​ធម្មជាតិ​ និង​នៅ​ក្បែរ​ក្រុង​បំផុត​។ អ្វី​ដែល​សំខាន់​បំផុត​មួយទៀត​ គឺ​លក្ខខណ្ឌ​បង់ប្រាក់​ដ៏​ងាយស្រួល​និង​ជម្រើស​ជាច្រើន​ដែល​គម្រោង​ The​ Peninsula​ Private​ Residences​ កំពុង​ផ្តល់​ជូន​។

លោក​ កាំ​ ជិន​ សេង​ ​ប្រធាន​គ្រប់គ្រង​គម្រោង​ The​ Peninsula​ Private​ Residences​ បាន​ប្រាប់​ Realestate.com.kh​ ថា​ The​ Peninsula​ Private​ Residences​ មិន​ត្រឹមតែ​មាន​ទីតាំង​ល្អ​ និង​នៅ​ជិត​ក្រុង​ជាងគេ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គម្រោង​ក៏​ផ្តល់​ជម្រើស​បត់បែន​ជាមួយ​ការ​ទូទាត់ប្រាក់​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​មាន​រហូត​ទៅដល់៤ជម្រើស​ ដូចជា​ជាមួយនឹង​ជម្រើស​បង់​រំលោះ​ជាមួយ​ធនាគារ​ដៃគូ​ររបស់​យើង​ RHB​ ដែល​ផ្តល់​កម្ចី​ជូន​អតិថិជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។

លោក​កាំ​ ជិន​ សេង​ ជឿ​ថា​ការ​ផ្តល់​ជម្រើ​សផ្សេង​ៗគ្នា​បែបនេះ​នឹងអាច​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​បាន​ទូលំទូលាយ​បំផុត​។ ពាក់ព័ន្ធ​នឹង​និន្នាការ​នៃ​ការរស់នៅ​ខុន​ដូ​ លោក​មើលឃើញ​ថា​ បច្ចុប្បន្ន​ ទាំង​អ្នក​អភិវឌ្ឍន៍​ និង​អតិថិជន​កាន់តែ​មាន​ភាព​ចាស់ទុំ​។

លោក​បាន​បន្ថែម​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវតែ​ផ្តល់​នូវ​ផលិតផល​ [លំនៅ​ដ្ឋាន​] មាន​លក្ខណៈ​ត្រឹមត្រូវ​ ដែល​ត្រូវ​នឹង​ទីផ្សារ​ លក់​និង​ជួល​ប្រកបដោយ​ភាព​ឥត​ខ្ចោះ​។ ចំណែក​អតិថិជន​ មាន​ជម្រើស​កាន់តែ​ច្រើន​ និង​ដឹងពី​អ្វី​ដែល​ជា​ជម្រើស​នៃ​ការ​វិនិយោគ​ល្អ​បំផុត​ដែល​ពួកគេ​ចូលចិត្ត​។

“បច្ចុប្បន្ន​ មានតែ​គម្រោង​ដែល​មានបទពិសោធន៍​នៅ​ក្រៅប្រទេស​ និង​ស្គាល់​ច្បាស់​ពី​វប្បធម៌​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ដែ​លន​នឹងអាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​”។ នេះ​ជា​ការ​អះអាង​របស់​លោក​ កាំ​ ជិន​ សេង​។

ប្រធាន​គ្រប់គ្រង​គម្រោង​ The​ Peninsula​ Private​ Residences​ ​ប្រាប់​ ៣ ចំណុច​ ប្រសិន​ចង់​ទិញ​ខុន​ដូ​បាន​ចំ​នេញ​ជាមួយ​បទពិសោធន៍​គ្រប់គ្រង​ដ៏​យូរឆ្នាំ​ក្នុង​វិស័យ​ខុន​ដូ​នៅ​ក្រៅប្រទេស​ និង​នៅ​កម្ពុជា​ផង​ លោក​ កាំ​ ជិន​ សេង​ បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ គឺ​គម្រោង​ The​ Peninsula​ Private​ Residences​ នៅ​តំបន់​ជ្រោយ​ចង្វា​រ។ លោក​បាន​ចែករំលែក​ពី​បទពិសោធន៍​ និង​លក្ខណៈ​វិនិច្ឆ័យ​ មួយចំនួន​ ដើម្បី​ធានា​ថា​ ការ​វិនិយោគ​លើ​ខុន​ដូ​នឹងអាច​ទទួល​បានផល​ចំណេញ​ ឆាប់រហ័ស​ក្នុង​ពេល​អនាគត​។

ក្នុង​បទ​ម្ភា​សន៍​ជាមួយ​ Realestate.com.kh​ លោក​ កាំ​ ជិន​ សេង​ បាន​លើកឡើង​ ៣ ចំណុច​ជា​គន្លឹះ​ ដើម្បីឲ្យ​អ្នកទិញ​ខុន​ដូ​ យក​មក​ពិចារណា​។ ទី១​ ទីតាំង​ល្អ​សម្រាប់​ទីប្រជុំជន​ ដែល​ផ្តល់​ភាព​ងាយស្រួល​ និង​ការ​កើនឡើង​តម្លៃ​ ទី២​ រចនាបថ​ទាក់ទាញ​ មាន​ពន្លឺ​ធម្មជាតិ​ លំហូរ​ខ្យល់​ចេញចូល​ល្អ​ និង​ទិដ្ឋភាព​ស្រស់​ស្អាត​ ដែល​ជួយ​បង្កើន​ភាព​ស្រស់ស្រាយ​ ផ្តល់​នូវ​អារម្មណ៍ល្អ​បំផុត​សម្រាប់​ការរស់នៅ​។

លោក​ បាន​បន្ត​ថា​ ទី៣​ សេវាកម្ម​នៅក្នុង​គម្រោង​ រាប់​ចាប់ពី​ការ​ផ្តល់​ជូន​សេវាកម្ម​ បរិក្ខារ​ទូទៅ​ ចំណតរថយន្ត​ រហូ​ត់​ដល់​តំបន់​សហគមន៍​ដែល​អាច​ផ្តល់​ជូន​កន្លែង​កម្សាន្ត​ និង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ជាមួយគ្នា​។ល។

ចំណុច​ទាំងនេះ​ត្រូវតែ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ ដើម្បី​ធានា​បាន​នូវ​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​នៅក្នុង​ខុន​ដូ​។

នៅពេល​និយាយ​ពីទី​តាំង​ លោក​បាន​ចាប់អារម្មណ៍​តំបន់​ជ្រោយ​ចង្វា​រជាងគេ​ ដោយ​លោក​មើលឃើញ​ថា​ទីនេះ​ជាទី​តាំង​មាន​សក្តា​នុ​ពល​សម្រាប់​ការរស់នៅ​ និង​ពាណិជ្ជកម្ម​។

លោក​បន្ថែម​ថា​ជ្រោយ​ចង្វា​រមាន​លក្ខណៈ​ធម្មជាតិ​ដែល​ស្ទើរតែ​គ្មាន​តំបន់​ណា​ផ្សេងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រៀ​បាន​ឡើយ​ដោយ​ទីនេះ​អាច​មើលឃើញ​ជុំវិញ​បាន​ ៣៦០​ ដឺក្រេ​ និង​អាច​មើលឃើញ​ទន្លេ​ ព្រមទាំង​តំបន់​កណ្តាល​ ក្រុង​ ប្រសិន បើ​គេ​ឈរ​នៅ​លើ​អគារ​ខ្ពស់​ ដូចជា​អគារ​ The​ Peninsula​ Private​ Residences​។

លោក​ជឿ​ថា​ នៅពេលអនាគត​ ទាំង​អ្នក​ក្នុង​ស្រុក​ និង​ជនបរទេស​នឹង​កាន់តែ​ពេញចិត្ត​ជាមួយ​ទីក្រុង​លំនៅ​ដ្ឋាន​បែប​ធម្មជាតិ​ ដែល​មាន​សេវាកម្ម​គ្រប់បែបយ៉ាង​ ដូចជា​តំបន់​ជ្រោយ​ចង្វា​រនេះ​។

បើ​តាម​អ្នក​ជំ​នាញ​ផ្សេង​ៗទៀត​ នៅពេល​និយាយ​ពី​ការ​និ​យោគ​លំនៅ​ដ្ឋាន​ ពួកគេ​តែងតែបាន​លើកឡើង​ពីក​ត្តា​ផ្លូវច្បាប់​ ដែល​នេះ​មានន័យថា​រាល់ពេល​មានការ​ពិចារណា​ទិញ​លំនៅ​ដ្ឋាន​ពី​គម្រោង​ណាមួយ​ ដើម្បី​ធានា​បានផល​ចំណេញ​ អ្នកទិញ​ត្រូវ​ស្វែងយល់​ពី​ភាព​ស្របច្បាប់​នៃ​គម្រោង​ជាមុន​សិន​៕

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ នឹង​ចូលខ្លួន​មកកាន់​ទីផ្សារ​កម្ពុជា​នៅដើម​ឆ្នាំ២០២០​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយទៀត​នឹង​ឈាន​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​ទៅលើ​សក្ដានុពល​នៃ​ភាព​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ សង្គម​ ជាពិសេស​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ។

ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ ដែល​នឹង​ចូលខ្លួន​មកកាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅ​ត្រឹម​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ មានឈ្មោះ​ថា​ Coldwell​ Banker​ Cambodia​ ។ ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បាន​ពិភព​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ជំនាញ​ និង​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​យ៉ាង​ទូលាយ​ ជាមួយនឹង​ការបង្កើត​ការិយាល័យ​តំណាង​ក្រុមហ៊ុន​នៅ៤៥ប្រទេស​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន​ប្រសាសន៍​ថា​ គិត​មកដល់ពេលនេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Coldwell​ Banker​ មាន​អាយុកាល​ ១១៣ឆ្នាំ​ហើយ​ ដោយមាន​ទី​ស្នាក់​កណ្តាល​នៅ​សហរដ្ឋអាមេរិក​ និង​ជាប់​លំដាប់​លេខរៀង​ទី៣នៅ​លើ​ពិភពលោក​ បន្ទាប់ពី​ក្រុមហ៊ុន​ Century21​ ។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ គឺជា​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ Century21​ Cambodia​ ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ធានា​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ផ្នែក​គ្រប់គ្រង​អគារ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​នៅក្នុង​ប្រទេស​មួយ​នេះ​”។

លោក​បាន​បញ្ជាក់​ពី​ហេតុផល​សំខាន់​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក​មួយ​នេះ​សម្រេចចិត្ត​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ថា​ “ កត្តា​សុខ​សន្តិភាព​បាន​ធ្វើអោយ​កម្ពុជា​ មាន​អំណោយផល​យ៉ាង​ល្អ​ក្នុង​កា​រវិនោ​យោគ​ ជាពិសេស​ទៅលើ​ វិស័យ​អចលនទ្រព្យ​។ជាក់ស្តែង​សំណង់​អាគារ​ទាំង​រដ្ឋ​ និង​ឯកជន​បាន​និង​កំពុង​រីកចម្រើន​កាន់តែ​ខ្លាំង​ មិនចាញ់​គ្នា​នោះ​ទេ​។ លោកស្រី​បន្ត​ថា​ ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ពី​អន្តរជាតិ​ បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មានទំនុក​ចិត្ត​ ហើយ​យើង​បាន​និង​កំពុង​ពង្រីក​ទីផ្សារ​ទៅកាន់​អន្តរជាតិ​ផង​ដែរ​។ ទាំងអស់​នេះ​ហើយដែល​ជា​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការសម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​បង្ហាញខ្លួន​”។

លោកស្រី​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ Century21​ Cambodia​ ពិតជា​មាន​មោទនភាព​ខ្ពស់​ដែល​បាន​ចាប់ដៃ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ Coldwell​ Banker​ ហើយ​យើង​ជឿជាក់​ថា​ ក្រោម​កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅពេល​ខាងមុខនេះ​ ពិតជា​នឹង​ទទួល​បាន​ភាពល្អ​ប្រសើរ​ និង​ជោគជ័យ​នៅ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

បច្ចុប្បន្ន​នេះ​ នៅក្នុង​តំបន់​អាស៊ាន​ វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​លំដាប់​ពិភពលោក​ Coldwell​ Banker​ បាន​ដាក់​ការិយាល័យ​នៅក្នុង​ប្រទេស​ថៃ​ ជប៉ុន​ សាំងហ្គាពួរ​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទី៤៥​ ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ លោកស្រី​ អាន​ សុធី​តា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មកកាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ដែល​កាន់តែ​ជួយ​ជំរុញ​ និង​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​មកដល់​នៃ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​អាច​ចូលរួម​ជួយ​ពង្រឹង​វិស័យ​មួយ​នេះ​កាន់តែ​រឹងមាំ​តាមរយៈ​ការប្រកួត​ប្រជែង​គ្នា​ បង្កើន​គុណភាព​ ទំនុកចិត្ត​ រួម​ជាមួយនឹង​ការ​បង្កើន​ជំនាញ​ក្នុង​វិស័យ​មួយ​នេះ​កាន់តែ​ល្អ​”៕

ខេត្តសៀមរាប​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​បណ្តា​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​ចំនួន២៨​

ដោយ​ វុត្ថា​

សៀមរាប​៖ រហូតមកដល់​ពេលនេះ​ ខេត្តសៀមរាប​បាន​ធ្វើការ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​បណ្តា​ខេត្ត​-ក្រុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ចំនួន​ ២៨ខេត្ត​-ក្រុង​ ស្របតាម​រយ:ការ​ដាក់ចេញ​នូវ​គោលនយោបាយ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ អ៊ា​ន ឃុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី​នៃ​ខេត្តសៀមរាប​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​គណប្រតិភូ​ខេ​ត្ត​ជាំ​ងស៊ី​ កាលពី​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថាតាម​រយ:ការ​ចងសម្ព័ន្ធ​មេត្រីភាព​នេះ​ បាន​ធ្វើឲ្យ​ខេត្តសៀមរាប​ទទួល​បាន​នូវ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​នានា​ ក៏ដូចជា​ អត្ថ​ប្រយោជន៍​ផ្សេង​ៗ ទៀត​ មាន​ដូចជា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ការ​ជួសជុល​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ៦​ ដែល​តភ្ជាប់​ខេត្តសៀមរាប​ ទៅកាន់​រាជធានី​ភ្នំពេញ​ ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ក្នុង​ខេត្ត​ ការ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ចំពោះ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​ ការបង្កើត​កសិដ្ឋាន​កសិកម្ម​ និង​បណ្តុះបណ្តាល​ ជំនាញ​ ការ​ផ្តល់​អាហារូបករណ៍​ ដល់​សិស្ស​-និស្សិត​នៅក្នុង​ខេត្តសៀមរាប​ឲ្យ​ទៅ​ សិក្សា​បន្ត​នៅ​ប្រទេស​ចិន​ និង​ការជំរុញ​ភ្ញៀវ​ទេសចរ​ ចិន​ឲ្យ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​។

លោក​បន្ត​ទៀត​ថា​ តាម​រយ:ការ​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​ផង​ដែរ​ គឺ​បាន​រួមចំណែក​យ៉ាងសកម្ម​ ដល់​ការជំរុញ​កិច្ច​អភិវឌ្ឍ​តំបន់​ និង​សកល​ ហើយ​គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ ក៏ដូចជា​ នៅក្នុង​សកលលោក​ ហើយក៏​ជា​យន្តការ​មួយ​ដែល​ផ្តល់​នូវ​ធនធាន​ ដល់​ប្រទេស​ នានា​លើស​កល​លោក​ ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​សម្រាប់​បំពេញ​គម្លាត​តម្រូវការ​ ហិរញ្ញប្បទាន​ ដើម្បី​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​របស់​ខ្លួន​។

លោក​បញ្ជាក់​ទៀត​ថា​ ជាក់ស្តែង​ប្រទេស​កម្ពុជា​ គឺ​បាន​ទទួល​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ តាម​រយ​: ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​នេះ​ ដែល​ក្នុង​នោះ​រួមមាន​ ការ​កសាង​ ការ​ស្តារ​ និង​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពាន​ ព្រលា​នយន្តហោះ​ ផ្លូវ​ល្បឿន​លឿន​ កំពង់ផែ​ទឹកជ្រៅ​ ការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​ និង​ការ​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ ពីសំណាក់​វិនិយោគិន​ចិន​ រួម​ជាមួយនឹង​ការជំរុញ​អ្នកទេសចរ​ចិន​ឲ្យ​ចូល​ទៅ​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​៕

IMF​ ការព្យាករណ៍​ថា​ សេដ្ឋកិច្ច​ជប៉ុន​ស្ថិត​ក្នុង​សភាព​ទ្រឹង​នៅ​ឆ្នាំ​ ២០២០​ ខាងមុខ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​នឹង​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ឆ្នាំ​ ២០២០​ ខណៈ​ខ្លួន​នៅតែ​បន្ត​មាន​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។

IMF​ បាន​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ពី​ ០,៩​ ភាគរយ​ដល់​ ០,៨​ ភាគរយ​។

របាយការណ៍​របស់​ IMF​ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ “កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​មាន​សក្តា​នុ​ពល​ខ្ពស់​ជាង​ ០,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​”។

IMF​ ក៏បាន​ណែនាំ​ដល់​ធនាគារ​ជប៉ុន​ឱ្យធ្វើ​ការ​កែសម្រួល​អត្រា​ការប្រាក់​ឱ្យ​ស្រប​ទៅ​នឹង​ធនាគារ​កណ្តាល​អាស៊ី​ផ្សេងទៀត​ដែល​កំពុង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​អាស៊ី​។

របាយការណ៍​របស់​ IMF​ បានឱ្យ​ដឹង​ថា​ “ជំហរ​គោលនយោបាយ​រូបិយវត្ថុ​មិន​មានការ​ផ្លាស់​ប្តូរ​ច្រើន​ទេ​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​សម្ពាធ​កំពុង​កើនឡើង​ដើម្បី​ផ្តល់​នូវ​សកម្មភាព​ជំរុញ​បន្ថែម​ទៀត​ស្របតាម​ធនាគារ​កណ្តាល​ធំៗ​ ដទៃទៀត​”។

លោក​ Kristalina​ Georgieva​ នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃនេះ​ថា​ “គោលនយោបាយ​សារពើពន្ធ​គួរតែ​គាំទ្រ​ដើម្បី​ការពារ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ និង​ជំរុញ​សន្ទុះ​អតិផរណា​”។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីបី​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២​ ភាគរយ​។

លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​មាន​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំ​ចេញ​​វត្ថុធាតុដើម​ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

IMF​ បាន​ណែនាំ​ជប៉ុន​ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជប៉ុន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​អាច​កាត់បន្ថយ​ការនាំ​ចេញ​ការ​វិនិយោគ​ និង​ការលូតលាស់​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”៕

ក្រុម​វិនិយោគិន​អាមេរិក​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រតិភូ​វិនិយោគ​មួយ​ក្រុម​ ដែល​មក​ទីក្រុង​ឡូស​អេន​ជេ​លេស​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ និង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​នានា​ជាច្រើន​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​វិស័យ​ទេសចរណ៍​ វិស័យ​ថាមពល​ជាដើម​។

គណៈប្រតិភូ​វិនិយោគ​ និង​ទេសចរណ៍​ ដែល​មាន​ចំណាប់​អារម្មណ៍​ជាមួយ​កម្ពុជា​នៅពេល​នេះ​ បាន​ដឹកនាំ​ដោយ​លោក​ ហួត​ គីម​ឆា​ កុងស៊ុល​កិត្តិយស​របស់​កម្ពុជា​ប្រចាំ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ និង​លោក​ Norman​ Arikawa​ តំណាង​កំពង់ផែ​ LA​ Port​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​កម្ពុជា​ និង​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋអាមេរិក​។

លោក​សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើង​ថា​ ក្នុង​កិច្ចពិភាក្សា​កាល​ការងារ​ និង​ស្វែងយល់​ពី​សក្ដានុពល​ នៃ​ការ​វិនិយោគ​ជាមួយ​ប្រតិភូ​មក​ពី​អាមេរិក​កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ បាន​បង្ហាញ​ពី​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍​ ក៏ដូចជា​គោលនយោបាយ​ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងទេសចរណ៍​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយ​នេះ​ ឱ្យ​រីកចម្រើន​ឈានឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កម្ពុជា​ ទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ​ ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​។

លោក​បាន​បន្ត​ថា​ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ បាន​លើក​បង្ហាញ​ពី​បរិយាកាស​ និង​គោ​លន​យោ​បាល​លើកទឹកចិត្ត​ ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ដូចជា​ការ​ដាក់ចេញ​គោលនយោបាយ​ និង​លើក​ចិត្ត​ឱ្យ​មានការ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ គេហដ្ឋាន​ទីពីរ​ (Second​ Home​) និង​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​ ស្របតាម​ទស្សនទាន​ «ស្អាត​ និង​បៃតង​»។

ឆ្លងកាត់​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រួច​ ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​របស់​អាមេរិក​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ មក​លើ​សក្តា​នុ​ពល​ទេសចរណ៍​កម្ពុជា​ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ព្រម​ជាមួយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា​ ក្នុង​ការសម្រេច​កំណើន​ទេសចរ​ឱ្យ​បាន​ប្រមាណ៧លាន​នាក់​ក្នុង​ឆ្នាំ២០២០​ និង​ប្រមាណ១៥លាន​នាក់​ក្នុង​ឆ្នាំ២០៣០​ ដែល​ត្រូវការ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ ផលិតផល​ទេសចរណ៍​ ក៏ដូចជា​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។

ក្រសួងទេសចរណ៍​ បាន​បង្ហាញ​ពី​សក្ដានុពល​ទាក់ទាញ​ខ្ពស់​ នៅ​តាម​ប៉ូល​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ មាន​ដូចជា​រាជធានី​ភ្នំពេញ​ សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​សមុទ្រ​-ភូមិភាគ​និរតី​ និង​តំបន់ភូមិភាគ​ឦសាន​ ដែល​កំពុង​ត្រូវការ​ការ​វិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត​។ ជាមួយគ្នា​នោះ​ ក្រុម​អ្នក​វិនិយោគ​មក​ពី​អាមេរិក​នេះ​ ក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​បណ្ដាក់ទុន​វិនិយោគ​ លើ​ផ្នែក​សណ្ឋាគារ​លំដាប់​ខ្ពស់​ ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ ពិសេស​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ដូចជា​ថាមពល​ព្រះអាទិត្យ​ និង​យានជំនិះ​ប្រើ​ប្រាស់​អ៉ីដ្រូហ្សែន​ជាដើម​។

រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​មក​ពី​អាមេរិក​មាន​ប្រមាណ​ជាង​ ១៧ម៉ឺន​នាក់​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៦នៅ​កម្ពុជា​៕

ស្នាដៃ​និពន្ធ​សៀវភៅ​បួន​ក្បាល​របស់​លោក​ អេង​ លាភា​និយាយ​ពី​បទពិសោធន៍​ជាក់ស្តែង​ដែល​លោក​បាន​ឆ្លងកាត់​កន្លងមក​

ដោយ​ វិស្សុ​ទ្ឋ​

ភ្នំ​ពេញៈ​ លោក​អេង​ លាភា​បាន​និពន្ធ​សៀវភៅ​បួន​ក្បាល​រួមមាន​ “ក្បាច់​គួ​កជេ​ដីធ្លី​បានលាភ​” , “ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​!ហេតុអ្វី​?” “អភិវឌ្ឍ​គំនិត​លើ​ ៣(ដ) ” និង​ “ជំនួញ​ខ្ញុំ​ឆ្លងកាត់​” ដើម្បី​ផ្តល់​បទពិសោធន៍​ជាក់ស្តែង​ អាច​អនុវត្ត​កើត​ក្នុង​ទីលាន​ជំនួញ​ជាពិសេស​វិស័យ​អចលនទ្រព្យ​តែម្តង​។

បើ​ចង់​ក្លាយជា​អ្នក​គួ​កជេ​ ឬភ្នាក់ងារ​ទទួល​អចលនទ្រព្យ​ គេ​មក​លក់​យក​កម្រៃ​ជើង​សារ​ ត្រូវ​អាន​និង​អនុវត្តន៍​តាម​សៀវភៅ​ ក្បាច់​គួ​កជេ​ដីធ្លី​បានលាភ​ ព្រោះ​បញ្ជាក់​ពី​ក្បួន​ ក្បាច់​ និង​មាន​ឯកសារ​បញ្ជាក់​ភ្ជាប់​សម្រាប់​ប្រើប្រាស់​តាម​ភាព​ជាក់ស្តែង​ផង​ដែរ​។

តែបើ​ចង់​កាន់​គម្រោ​ងធំៗ​សៀវភៅ​ ​“ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​!ហេតុអ្វី​?” ល្អ​បំផុត​ ព្រោះ​និយាយ​ពី​វិធី​សាស្រ្ត​ជាក់ស្តែង​ ក្នុង​ការគ្រប់គ្រង​គម្រោង​ មិនថា​គម្រោង​ដី​ឡូត៍​ ផ្ទះល្វែង​ ឬខុន​ដូ​នោះ​ទេ​។

បើ​ចង់​បញ្ជាក់​ពី​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ការ​យក​គម្រោង​គេ​មក​លក់​ ឬក៏​យក​ទៅ​រៀបចំផែនការ​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​វិញ​ សៀវភៅ​ “អភិវឌ្ឍ​គំនិត​លើ​ ៣(ដ) ” គឺ​ល្អ​បំផុត​។ ព្រោះ​សៀវភៅ​នេះ​ និយាយ​ពី​បទពិសោធន៍​សរសេរ​ផែនការ​យុទ្ធ​សាស្រ្ត​។

សៀវភៅ​ចុងក្រោយ​នោះ​គឺ​ “ជំនួញ​ខ្ញុំ​ឆ្លងកាត់​” ដែល​និយាយ​ពី​ការ​បើក​ក្រុម​ ការប្រតិបត្តិ​ការ​ក្រុមហ៊ុន​ ការ​បង់ពន្ធ​ ការ​បិទ​ទៅវិញ​ដោ​យស្ថាប​ពរ​ និង​ឧបសគ្គ​ជាច្រើន​ដែល​ជួបប្រទះ​។

ជា​សរុប​ស្នា​ដៃ​ទំាំង​បួន​ក្បាល​របស់​លោក​អេង​ លាភា​ ពិតជា​ផ្តល់​បទពិសោធន៍​ជាក់ស្តែង​ ជំនាញ​គ្រប់គ្រង​គម្រោង​ ជំនាញ​លក់​គម្រោង​ និង​ឯកសារ​លិខិត​ស្នាម​ផ្សេង​ៗ ដល់​ភ្នាក់ងារ​កំពុង​អនុវត្ត​វិស័យ​ដីធ្លី​ និង​មានបំណង​ប្រែក្លាយ​ខ្លួន​ទៅជា​ម្ចាស់​គម្រោង​ និង​ម្ចាស់​ក្រុមហ៊ុន​តែម្តង​។

សូម​អញ្ចើញ​ទាក់ទង​ ជាវ​សៀវភៅ​ទាំងបួន​ក្បាល​របស់​លោក​ពេលនេះ​ 012​ 783​ 197​ / 010783197​៕