គម្រោង​ប្លង់​មេ​ បុរី​អង្គ​រលែន​ម៉ា​ក្ស​ មាន​បង្កប់​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ ដែល​លោកអ្នក​មិន​ធា្លប់​បានដឹង

​ដោយ​ ៖ រ៉ា​ណេត​

សៀមរាប​ ៖ គម្រោង​បុរី​អង្គ​រលែន​ម៉ា​ក្ស​ គឺជា​បុរី​ បែប​ វប្បធម៌​ ទេស​ចរ​ណ៏​ និង​ធម្មជាតិ​ ដែ​លប្រសិទ្ឋ​នាម​ថា​ «ភូមិកំណើត​» ដែល​មាន​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ និង​ប្រណីត​ បង្កប់​នូវ​រចនា​បទ​ វប្បធម៌​ អរិយធម៌​ខ្មែរ​ដ៏​អស្ចារ្យ​ ក្រោម​ការរចនា​គំរូ​ប្លង់​មេ​ដោយ​ សាស្ត្រា​ចារ្យ​ ទូស​ សា​ភឿន​ បច្ចុប្បន្ន​លោក​ក៏​ជា​ អគ្គ​លេខាធិ​កា​រង​គណៈ​ស្ថាបត្យករ​កម្ពុជា​ នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់​ និង​សាកល​វិទ្យា​ធិការ​រង​សាកល​វិទ្យាល័យ​វេ​ស្ទើ​ន និង​ជា​ស្ថាបត្យករ​អាស៊ាន​ លោក​មានបទពិសោធន៍​ជាង២០ឆ្នាំ​ ដែល​កន្លងមក​លោក​បាន​ បញ្ចេញ​ស្នា​ដៃ​ធំៗ​ជាច្រើន​រួចមក​ហើយ​ ស្នាដៃ​លេចធ្លោ​ចុងក្រោយ​របស់​លោក​មួយទៀត​ ដែល​យើង​គ្រប់គ្នា​បានដឹង​ គឺ​គម្រោង​ មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​ ថៃ​ ប៊ុ​នរ៉ុង​ កំពស់១៣៣ជាន់​ ។

លោក​សាស្រ្តា​ចារ្យ​បាន​មានប្រសាសន៍​ប្រាប់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ វត្តមាន​របស់​បុរី​អង្គ​រលែន​ម៉ា​ក្ស​ បន្ទាយស្រី​ នឹង​ក្លាយជា​ទីស្ថាន​ គួរ​ឱ្យ​ចង់​រស់នៅ​ ចាប់អារម្មណ៍​ និង​ទាក់ទាញ​បំផុត​ បើ​យើង​បានដឹង​ពិតប្រាកដ​នៃ​ទស្សនៈ​គម្រោង​ប្លង់​មេ​ ព្រោះ​ប្លង់​មេ​រចនា​ឡើង​តាម​បែប​សាសនា​ ដោយ​គោរព​អោយ​ម្ចាស់​ទឹកដី​ ដែល​ជា​អ្នកបង្កើត​តំបន់​អង្គរ​ ជាពិសេស​ផ្សារភ្ជាប់​ទៅ​និង​វត្តមាន​សំ​ខាន់​នៃ​ប្រ​វត្ត​ប្រាសាទបន្ទាយស្រី​តែម្តង​។

កាលដើមឡើយ​ប្រាសាទបន្ទាយស្រី​ មានឈ្មោះ​ថា​ “ឥសូរ​បុរៈ​” ប្រែថា​ “បុរី​នៃ​ឥសូរ​” ប៉ុនែ្ត​សម័យ​ក្រោយ​ៗមក​ទៀត​គេ​ហៅថា​ ប្រាសាទបន្ទាយស្រី​ទៅវិញ​ ដោយសា​ តួ​ប្រាសាទ​មាន​ក្បាច់រចនា​យ៉ាង​ខ្ញង់​ឆើតឆាយ​ មាន​សន្ទឹ​កភ្ញីវល្លិ​វិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក​ ឆ្លាក់​លើ​ថ្ម​ព៌​ណផ្កាឈូក​ទៀត​ ដែល​មើលទៅ​នឹកគិត​មាន​ក្តី​សង្ស័យ​ថា​ ” ទេវតា​និមិ្មត​ ” ។ សម័យ​កសាង​ប្រាសាទបន្ទាយស្រី​នេះ​ជាស​ម័យ​នៃ​ការចេះដឹង​ស្ទាត់ជំនាញ​ដល់​កំពូល​ នៃ​បុព្វ​បុរស់​ដូនតា​ខ្មែរ​នាសម័យនោះ​ ។

ប្រាសាទបន្ទាយស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្តសករាជ​ ៩៦៧​ ក្នុងរជ្ជកាល​ ព្រះបាទ​រា​ជេន្រ្ទ​វរ្មន័​ទី២​ មុន​ការ​កសាង​ប្រាសាទ​អង្គរតូច​ និង​អង្គរធំ​ ស្ថាបត្យករ​ រចនា​ប្លង់​ប្រាសាទ​ដោយ​ព្រហ្ម​ម្នាក់​ឈ្មោះ​ យជ្ញ​វរា​ហៈ​ ដែល​ជា​ព្រះ​គ្រូ​របស់​ព្រះបាទ​ជ័យ​វរ្មន័​ទី៥​។ ហេតុដូច្នេះ​ គម្រោង​ប្លង់​បុរី​អង្គ​រលែន​ម៉ា​ក្ស​ ត្រូវ​គោរព​ទៅតាម​ម្ចាស់ទឹកម្ចាស់ដី​ ដោយ​យក​ការគោរព​សាសនា​ជាគោល​គឺ​ «ព្រហ្មញ្ញ​សាសនា​» តាម​ទស្សនៈ​នៃ​លោកធាតុ​ខ្មែរ​ «មេបា​-ប្រុសស្រី​» តំណាង​អោយ​ «ទឹក​និង​ដី​» ជា​វត្ថុ​សក្ការៈ​ត្រជាក់​ត្រជុំ​ប្រចាំ​គ្រួសារ​ និង​ក៏​ជា​ពិភព​នៃ​ជីវិត​មនុស្ស​ និង​ក៏​ជា​ទ្រឹ​ស្តី​បង្កើត​លោក​ផង​ដែរ​។ ដូច្នេះ​ទម្រង់​ទីក្រុង​ខ្មែរ​សម័យ​

បុរាណ​គឺ​ទាញ​យក​តាម​ រូបធាតុ​ «មេបា​»ទាំងអស់​។

ដោយ​ឈរ​លើ​ទស្សនៈ​លោកធាតុ​ខ្មែរ​ខាងលើ​ គម្រោង​ប្លង់​មេ​របស់​បុរី​អង្គ​រលែន​ម៉ា​ក្ស​បន្ទាយស្រី​ បាន​រចនា​យក​តាម​ ទម្រង់​ «ស្បូន​ស្រ្តី​» ដែល​ជា​ «ជំរក​នៃ​ទី​កំណើត​ដើម៩ខែ២០ថ្ងៃ​» របស់​មនុស្ស​ទាំងអស់​ ហើយ​គម្រោង​ប្លង់​មេ​ក៏​និម្មិត​រូបតំណាង​ដល់​ប្រាង្គ​ប្រាសាទបន្ទាយស្រី​ដែល​មា​នក្បូ​ក្បាច់រចនា​ស្រស់​ស្អាត​ទន់ភ្លន់​ប្រៀបប្រដូច​ទៅ​និង​គុណ​តំលៃ​របស់​ស្រ្តី​ផង​ដែរ​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ បុរី​អង្គ​រលែន​ម៉ា​ក្ស​បន្ទាយស្រី​ ក៏​តំណាង​អោយ​ទឹកដី​កំណើត​របស់​ខ្លួន​ ដល់​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ចង់​មក​រស់នៅ​ផ្ញើជីវិត​លើទឹក​ដី​អច្ជ​រិយៈ​មួយ​នេះ​ ទោះបី​ ជា​កើត​នៅក្នុង​តំបន់​ខុស​ៗគ្នា​ក៏ដោយ​។

គម្រោង​ប្លង់​មេ​បែរ​ទៅ​រក​មុំ​នៃ​វត្តមាន​ភ្នំ​បី​សំ​ខាន់​ៗ ភ្នំ​គូ​លេន​ ភ្នំ​បូក​ និង​ភ្នំដី​ គឺជា​ភ្នំ​របស់​ព្រះ​ ផ្តល់​ភាពត្រជាក់​ត្រជុំ​ និង​កក់ក្តៅ​ដល់​កូនចៅ​ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​ អង្គ​រលែន​ម៉ា​ក្ស​។

លោក​សាស្ត្រា​ចារ្យ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​សំណង់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​អង្គ​រលែន​ម៉ា​ក្ស​ ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​ផ្សេង​ៗគ្នា​ជាច្រើន​ ដោយ​សុទ្ធតែ​មាន​បង្កប់​នូវ​រចនា​បទ​បែប​ខ្មែរ​ទាំងអស់​ ដោយ​ប្លង់ផ្ទះ​នី​មួយ​ៗ វិវត្ត​ន៏​ចេញពីផ្ទះ​បុរាណ​ខ្មែរ​ រៀបចំ​ទៅតាម​ក្បួនច្បាប់​ត្រឹមត្រូវ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ប្រភេទ​ផ្ទះ​វីឡា​ខ្មែរ​ចៅ​សាយ​ ផ្ទះ​វីឡា​ខ្មែរ​អង្គរតូច​ ផ្ទះ​វីឡា​ខ្មែរ​អង្គរធំ​ និង​ប្រភេទ​ផ្ទះ​វីឡា​ខ្មែរ​ក្រ​វ៉ាន់​ ដែល​ផ្ទះ​នី​មួយ​ៗសុទ្ធតែ​មាន​ទីធ្លា​ធំ​ទូលាយ​ រចនា​បែប​ប៊ូ​ទិ​ក ជាពិសេស​មាន​ទីធ្លា​នៅ​ក្រៅ​ផ្ទះ​សម្រាប់​អង្គុយលេង​ មើលឃើញ​ទេសភាព​តំបន់​បៃតង​ជុំវិញ​យ៉ាង​ស្រស់​ស្អាត​។ លោក​សាស្ត្រា​ចារ្យ​បាន​បន្ត​ទៀត​ថា​ “យើង​បាន​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​គឺ​ការរចនា​ម៉ូដ​ផ្ទះ​ ដើម្បី​ងាយស្រួល​ក្នុង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ អោយ​មាន​ចរន្ត​ខ្យល់អាកាស​ចេញចូល​តាម

​ធម្មជាតិ​។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​មាន​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​បែប​លំនៅ​ដ្ឋាន​ខ្មែរ​ នៅ​មានការ​យកចិត្ត​ទុកដាក់​ទៅលើ​ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​ផ្លូវថ្នល់​ធំ​ទូលាយ​ស្តង់ដារ​បំផុត​ មាន​រៀប​សួន​កំសាន្ត​បី​កន្លែង​ធំៗ​ ដោយមាន​រូប​ចំ​លា​ក់​មេទ​ព័​ល្បី​ៗមាន​ឫទ្ធី​អំណាច​សម័យ​អង្គរ​ចំនួន៥អង្គ​ ឈរ​អម​ព្រះបាទ​ជ័យ​វរ្មន័​ទី៧​ ដែល​រុ​បនី​មួយ​ៗមាន​កំពស់១២ម៉ែត្រ​ នៅ​លើ​ផ្ទៃដី​ទំហំ២ហិ​កតា​ ក្រៅពី​សួន​នៅ​មាន​ទីកន្លែង​ហាត់ប្រាណ​ និង​មាន​គម្រោង​សំ​ខាន់​ៗជាច្រើន​ទៀត​ដែល​កំពុង​ដំណើ​ការ​ស្នើសុំ​ច្បាប់​ ដូចជា​ គម្រោង​ទីកម្សាន្ត​លំហែ​រកា​យសួន​សត្វ​សប្ប​និម្មិត​ សួន​ផ្កា​រ២ពាន់​ពូជ​ មា​នប៊ូ​ទិ​កពីរ​កន្លែង​ មាន​សាលា​វេ​ស្ទើ​នអន្តរជាតិ​ វិទ្យា​ស្ថាន​វរ​ន្ម័​ មាន​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​ប្រចាំ​នៅក្នុង​ទឹកដី​អង្គរ​ ដែល​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ដំណើរការ​ស្នើសុំ​ច្បាប់​។

វត្តមាន​នៃ​បុរី​អង្គ​រលែន​ម៉ា​ក្ស​ និង​ក្លាយជា​បុរី​គំរូ​គេ​ក្នុង​ការ​រក្សា​របា​នរ​ចនា​បទ​លំនៅ​ដ្ឋាន​បែប​ខ្មែរ​ មក​ឆ្នៃ​ប្រឌិត​ជា​ទំនើប​ទាន់សម័យ​ ជាពិសេស​បាន​ចូលរួម​ជាមួយ​គោលនយោបាយ​អភិវឌ្ឍ​ មូលដ្ឋាន​ និង​ជាតិ​ តាម​រយះ​ការ​លើ​កស្ទូយ​លើ​វិស័យ​វប្បធម៌​ ទេសចរណ៍​ និង​ធម្មជាតិ៕

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​គ្រោង​ពង្រីក​បន្ថែម​ទៅកាន់​តំបន់​អាស៊ាន​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លោក ​Sohn​ Tae​-seung​ ប្រធាន​ក្រុមហ៊ុន​ Woori​ Financial​ Group​ ដែល​ជា​ធនាគារ​ធំ​មួយ​ ដែល​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ ធនាគារ​របស់​លោក​នឹង​ដាក់​អាទិភាព​កំពូល​នៅ​លើ​ទីផ្សារ​អាស៊ាន​ ដើម្បី​ពន្លឿន​ការពង្រីក​ទីផ្សារ​ក្រៅប្រទេស​របស់​ខ្លួន​ និង​ក្លាយជា​ក្រុមហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​អាស៊ី​។

លោក​ Sohn​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ The​ Korea​ Times​ ថា​ “ទីផ្សារ​អាស៊ាន​ គឺជា​អាទិភាព​កំពូល​សម្រាប់​ក្រុមហ៊ុន​ Woori​ Financial​ Group​ នៅពេល​និយាយ​អំពី​ការពង្រីក​អាជីវកម្ម​នៅ​បរទេស​”។

លោក​បាន​បន្ថែម​ថា​ “មិន​ត្រឹមតែ​អត្រាកំណើន​ និង​ប្រាក់ចំណេញ​ ដែល​ទទួល​បាន​ពី​តំបន់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទំនាក់ទំនង​មិត្តភាព​របស់​កូរ៉េ​ ជាមួយ​បណ្តា​ប្រទេស​នៅ​ទីនោះ​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ជិតស្និទ្ធ​”។ លោក​បន្ត​ថា​ “អាស៊ី​អាគ្នេយ៍​មាន​សារៈសំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ Woori​ ទាក់ទង​នឹង​ការពង្រីក​ខ្លួន​លើ​ពិភពលោក​។ យើង​កំពុង​ពង្រីក​អាជីវកម្ម​ របស់​យើង​នៅ​ទីនោះ​យ៉ាង​ឆាប់រហ័ស​ ដោយមាន​គំរូ​អាជីវកម្ម​ ដែល​ត្រូវ​បាន​កំណត់​តាម​ប្រទេស​សមាជិក​អាស៊ាន​នី​មួយ​ៗ”។

អាស៊ាន​សំដៅ​ទៅលើ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហើយ​រដ្ឋ​ជាស​មា​ជិ​កចំនួន​ ១០​ របស់​ខ្លួន​គឺ​ប្រទេស​ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ឡាវ​ ថៃ​ និង​វៀតណាម​។

ធនាគារ​ Woori​ Bank​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​របស់​ក្រុម​នេះ​ បច្ចុប្បន្ន​មាន​សាខា​ទូទាំង​ពិភពលោក​ធំជាង​គេ​ ក្នុងចំណោម​ធនាគារ​ក្នុង​ស្រុក​ ដែល​មាន​សាខា​រហូតដល់​ចំនួន៤៦៥កន្លែង​ ចែកចាយ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃទី​ ២៥​ ខែ​ វិច្ឆិកា​។

សាខា​ចំនួន១៤​ បាន​បើក​នៅក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដែល​មាន៣នៅ​វៀតណាម៩ នៅ​កម្ពុជា​ និង២​ នៅ​មីយ៉ាន់ម៉ា​។

ការ​បើក​សម្ពោធ​ថ្មី​ៗបំផុត​គឺ​សាខា​របស់​ធនាគារ​ Woori​ Bank​ នៅ​ទីក្រុង​ Bien​ Hoa​ វៀតណាម​ថ្ងៃទី​ ១៥​ ខែ​ វិច្ឆិកា​។

វៀតណាម​គឺជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​សំ​ខាន់​ៗ សម្រាប់​ធនាគារ​ Woori​ Bank​។ ធនាគារ​គ្រោង​នឹង​បើក​សាខា​ចំនួន​បី​បន្ថែម​ទៀត​ នៅក្នុង​ប្រទេស​នេះ​នៅ​ចុងឆ្នាំ​នេះ​។ ខ្លួន​មាន​គោលបំណង​បើក​សាខា​ថ្មី​ចំនួន៥ជា​រៀងរាល់​ឆ្នាំ​ រហូតដល់​ឆ្នាំ២០២១​ ដើម្បី​ឱ្យ​មាន​សាខា​ចំនួន២០​ នៅក្នុង​ប្រទេស​នៅ​ចុងឆ្នាំ​ ២០២១​។

ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ នៅក្នុង​តំបន់​ ធនាគារ​ Woori​ បាន​បង្កើត​មន្ទីរពិសោធន៍​បច្ចេក​វិទ្យា​ហរិ​ញ្ញ​វត្ថុ​ នៅ​វៀតណាម​កាលពី​ខែមុន​។ មន្ទីរពិសោធន៍​បច្ចេកវិទ្យា​ នឹង​គាំទ្រ​ដល់​អាជីវកម្ម​របស់​អ្នកចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ របស់​កូរ៉េ​នៅក្នុង​តំបន់​ ក៏ដូចជា​ជួយ​ដល់​អាជីវ​កម្ម​ថ្មី​ៗនៅក្នុង​វៀតណាម​ និង​អាច​ឱ្យ​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​សហការ​គ្នា​៕

ចំណេះដឹង​! តើ​អាជ្ញាធរ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​មាន​នីតិវិធី​ដូចម្តេច​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អាជ្ញាធរ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ មាន​ភាព​ខុសគ្នា​ពី​អាជ្ញាធរ​ផ្តល់​សម្បទាន​ជា​ទូ​ទៅ​ផ្សេង​ៗទៀត​ ដែល​ក្នុង​នេះ​រដ្ឋ​សុខចិត្ត​ប្រគល់​សិទ្ធិ​ឱ្យ​សហគ្រាស​ឯកជន​អនុវត្ត​មុខងារ​មួយ​របស់​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា​ ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ រដ្ឋ​សុខចិត្ត​ប្រគល់​សិទ្ធិ​ប្រើប្រាស់​ដី​ជា​ធនធាន​កម្រ​ក្នុងរយៈពេល​វែង​នោះ​ តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ដោយឡែក​ មិន​ងាយ​ផ្លាស់​ប្តូរ​ និង​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ល្អិតល្អន់​ ។

ក្នុង​ការអនុវត្ត​ជាក់ស្តែង​ សម្បទាន​ដី​សេដ្ឋកិច្ច​ គម្បី​ផ្អែកលើ​ការវិភាគ​ដោយ​ប្រុងប្រយ័ត្ន​អំពី​លក្ខខណ្ឌ​របស់​មូលដ្ឋាន​ និង​ផែនការ​ប្រើប្រាស់​ដី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន​ និង​នៅ​ថ្នាក់​ខេត្ត​ក្រុង​។ យ៉ាងណាក៏ដោយ​ ការ​អនុម័ត​ចុងក្រោយ​លើ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ គួរ​ត្រូវ​បាន​ធ្វើ​នៅ​ថ្នាក់​ជាតិ​។ លើកលែងតែ​សម្បទាន​ដែល​មានតម្លៃ​វិនិយោគ​សរុប​ មាន​ទឹកប្រាក់​ទាប​ជាង​ពីរ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ (US​ 2,000,000​) ។

មានការ​រំពឹង​ថា​ ទម្រង់​នៃ​ការ​ផ្តល់​ដី​ជា​សម្បទាន​សេដ្ឋកិច្ច​ ជា​ការ​កម្រ​នឹង​ធ្វើ​ណាស់​ ហើយ​ទម្រង់​នេះ​ ស្ថិតនៅ​ក្នុង​ផលប្រយោជន៍​របស់​រដ្ឋ​ ដែល​យល់ព្រម​ផ្តល់​សម្បទាន​ដី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគឯកជន​ និង​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ប្រទេសជាតិ​។

សម្បទាន​ដី​សេដ្ឋកិច្ច​បែបនេះ​ ចាំបាច់​ត្រូវ​ឱ្យ​មានការ​ពិនិត្យ​ឡើងវិញ​ឱ្យ​បាន​ម៉ត់ចត់​លើ​លក្ខណៈ​បច្ចេកទេស​ និង​ការ​ធ្វើ​ផែនការ​ល្អិតល្អន់​រួមគ្នា​រវាង​រដ្ឋ​ និង​អង្គភាព​វិនិយោគ​ ។ដូច្នេះ​ គប្បី​មាន​លេខាធិការ​ដ្ឋាន​បច្ចេកទេស​ ជា​លក្ខណៈ​អន្តរ​វិស័យ​មួយ​ ដើម្បី​ជួយ​សិក្សា​ផ្តល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​ លើ​រាល់​សំ​ណើរ​សុំ​សម្បទាន​ដី​សេដ្ឋកិច្ច​។

អាជ្ញាធរ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ នឹង​ត្រូវ​ប្រគល់​ឱ្យ​ក្រសួង​-ស្ថាប័ន​ណាមួយ​របស់​រដ្ឋាភិបាល​ ដែល​នឹង​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​តាមដាន​ និង​ការ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​សកម្មភាព​។

ក្រសួង​ ស្ថាប័ន​ មានការ​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើ​កិច្ចសន្យា​នេះ​ គឺ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​៕

ក្រុមវិនិយោគិនអាមេរិកកំពុងស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រតិភូវិនិយោគមួយក្រុម ដែលមកទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគលើវិស័យនានាជាច្រើននៅកម្ពុជា ដែលក្នុងនោះរួមមានដូចជាវិស័យទេសចរណ៍ វិស័យថាម​ពលជាដើម។

គណៈប្រតិភូវិនិយោគ និងទេសចរណ៍ ដែលមានចំណាប់អារម្មណ៍ជាមួយកម្ពុជានៅពេលនេះ បានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកសូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងកិច្ចពិភាក្សាកាលការងារ និងស្វែងយល់ពីសក្ដានុពល នៃការវិនិយោគជាមួយប្រតិភូមកពីអាមេរិកកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពលើវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឱ្យរីកចម្រើនឈានឡើង សំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់។

លោកបានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានលើកបង្ហាញពីបរិយាកាស និងគោលនយោបាលលើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដូចជាការដាក់ចេញគោលនយោបាយ និងលើកចិត្តឱ្យមានការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ គេហ​ដ្ឋានទីពីរ (Second Home) និងគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទស្សនទាន «ស្អាត និងបៃតង»។

ឆ្លងកាត់កិច្ចជំនួបពិភាក្សាការងាររួច ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង មកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើនទេសចរឱ្យបានប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ក្នុងឆ្នាំ២០៣០ ដែ​លត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ ក៏ដូចជាធន​ធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។

ក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់ នៅតាមប៉ូលទេសច​រណ៍សំខាន់ៗរបស់កម្ពុជា មានដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។ ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគមកពីអាមេរិកនេះ ក៏បានបង្ហាញពីគោលបំណងចង់បណ្ដាក់ទុនវិនិយោគ លើផ្នែកសណ្ឋាគារលំដាប់ខ្ពស់ ការវិនិ​យោគលើវិស័យថាមពល ពិសេសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាថាម​ពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៉ីដ្រូហ្សែនជាដើម។

រយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកពីអាមេរិកមានប្រមាណជាង ១៧ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦នៅកម្ពុជា៕

ក្រុមហ៊ុន​ហិ​រញ្ញ​ត្ថុ​ធំៗ​នឹង​ចាប់ផ្តើម​វិនិយោគ​លើ​បច្ចេកវិទ្យា​ AI​ ដើម្បី​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិ​ការ​

Pedestrians cross a road outside the Deutsche Bank AG headquarters during morning rush hour in the financial district of Frankfurt, Germany, on Wednesday, Aug, 21, 2019. The global trade storm battering manufacturing in Europes largest economy is about to reach the labor market. Photographer: Peter Juelich/Bloomberg via Getty Images

ដោយ ៖ Donald Lee

ភ្នំពេញ ៖ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លើ​ពិភពលោក​ កំពុង​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ Artificial​ Intelligence​ (AI​) ហើយ​បាន​កាត់បន្ថយ​ការងារ​ការិយាល័យ​នៅក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ពិភពលោក​។

ធនាគារ​យក្ស​ Deutsche​ Bank​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​បាន​ចាប់ផ្តើម​ដំណើរការ​ជំនួស​ការងារ​ចំនួន​ ១៨​ ០០០​ កន្លែង​ជាមួយនឹង​បច្ចេកវិទ្យា​ AI​ ហើយនឹង​ជួយ​សន្សំ​ដល់ទៅ​ ៨០០០​ លាន​ដុល្លារ​ ក្នុង​ប្រតិបត្តិ​ការ​ចំណាយ​នៅ​ឆ្នាំ​ ២០២២​។

បច្ចេកវិទ្យា​ AI​ នឹង​ជំនួស​បុគ្គលិក​ ដែល​ចូលរួម​ក្នុង​ការងារ​ការិយាល័យ​ដែល​ច្រំដែល​។ នេះ​បើ​យោង​តាម​លោក​ Mark​ Matthews​ ប្រធានប្រតិបត្តិ​ការ​សម្រាប់​ធនាគារ​សាជីវកម្ម​ និង​វិនិយោគ​របស់​ធនាគារ​ Deutsche​ ។

លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ព័ត៌មាន​ Financial​ News​ ថា​ “ចំនួន​បុគ្គលិក​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​ ហើយ​វា​មិន​មាន​បញ្ហា​អ្វី​ទេ​។ គំរូ​របស់​យើង​គឺ​កាត់បន្ថយ​ថ្លៃដើម​ ហើយ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​បរិយាកាស​គ្រប់គ្រង​ និង​បទពិសោធន៍​របស់​អតិថិជន​”។

ក្រុមហ៊ុន​នេះ​បាន​ប្រើ​រូបយន្ត​ AI​ ដើម្បី​ដំណើរការ​ប្រតិបត្តិ​ការ​ធនាគារ​សាជីវកម្ម​ចំនួន៥លាន​ ការ​ត្រួតពិនិត្យ​ធនាគារ​វិនិយោគ​ ៣,៤លាន​ និង​សន្សំ​កម្លាំង​ពលកម្ម​ដោយដៃ​ ៦៨០,០០០​ ម៉ោង​ដោយ​ប្រើ​បច្ចេកវិទ្យា​នេះ​។

របាយការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​ បច្ចេកវិទ្យា AI​ ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ “បញ្ញា​សិប្បនិម្មិត​ (AI​) កំពុង​ផ្លាស់​ប្តូរ​មូលដ្ឋាន​គ្រឹះ​ នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​”។

របាយ​ការ​ឱ្យ​ដឹង​ថា​ “វា​កំពុង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ចំណង​ ដែល​បាន​រួមបញ្ចូល​គ្នា​រវាង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​កំពុង​មាន​វត្តមាន​ដោយ​បើកទ្វារ​នូវ​គំរូ​ប្រតិបត្តិ​ការ​ថ្មី​ទាំងស្រុង​ និង​ឈាន​ទៅ​រក​ភាព​ថ្មី​ នៃ​សក្ដានុពល​ប្រកួតប្រជែង​ ដែល​នឹង​ផ្តល់​រង្វាន់​ដល់​ស្ថាប័ន​ផ្តោត​លើ​ទំហំ​ និង​ភាព​ស្មុគស្មាញ​នៃ​ទិន្នន័យ​ច្រើនជាង​ទំហំ​ ឬភាព​ស្មុគស្មាញ​នៃ​ដើមទុន​”៕

ក្រសួង​បដិសេធ​ជុំវិញ​ព័ត៌មាន​ផ្អាក​ដំណើរការ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​

ដោយ ៖ នៅ ស៊ីវុត្ថា

ភ្នំពេញ ៖ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​បដិសេធ​ចំពោះ​ការបំផ្លើស​ព័ត៌មាន​ជុំវិញ​ថា​ ក្រសួង​បាន​ផ្អាក​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​)។

នៅក្នុង​សេចក្តី​បំភ្លឺ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​បាន​បញ្ជាក់​ថា​ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៥​ (ព្រែក​ក្តាម​-ធ្លា​ម្អម​) ដំណើរការ​ធម្មតា​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​។

សេចក្តី​បំភ្លឺ​ដដែល​បន្ត​ថា​ ក្រសួង​សូម​ធ្វើការ​ឆ្លើយ​បំភ្លឺ​ករណី​ ការ​លើកឡើង​ពីសំណាក់​មតិ​មួយចំនួន​ ចំពោះ​គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងត្បូង​ចាប់ពី​ព្រែក​ក្តាម​ (ខេត្តកណ្តាល​) ទៅដល់​ធ្លា​ម្អម​ (ខេត្តពោធិ៍សាត់​) បាន​ផ្អាក​ដំណើរការ​ការអនុវត្ត​ការងារ​របស់​ខ្លួន​។

បច្ចុប្បន្ន​ ក្រុមការងារ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ដោយ​មិន​គិត​ថ្ងៃឈប់​សំរាក​ក្នុង​ការស្ថាបនា​ផ្លូវជាតិ​លេខ៥​ ភាគ​ខាងត្បូង​នេះ​។ លើស​ពីនេះ​ទៅទៀត​ការសាងសង់​ក៏បាន​អនុវត្ត​តាម​ស្តង់​ដា​គុណភាព​ សុវត្ថិភាព​ និង​បច្ចេកទេស​សាងសង់​ក្រោម​ការ​ចុះ​ពិនិត្យ​ តាមដាន​ អង្កេត​ និង​វាយតម្លៃ​ជាប្រចាំ​របស់​ភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​ជប៉ុន​ JICA​ ។

ក្រសួង​ស្នើសុំ​ការ​សហការ​ និង​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុងករណី​មានផល​ប៉ះពាល់​ដែល​កើតមានឡើង​អំឡុង​ពេល​សាងសង់​នេះ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥​ ចាប់ពី​ព្រែក​ក្តាម​ ទៅ​ធ្លា​ម្អម​ ក្នុង​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ចាប់តាំងពី​ដើមឆ្នាំ២០១៨​ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ២៤៦លាន​ដុល្លារ​អាមេរិក​។

ការងារ​អភិវឌ្ឍន៍​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​ កំណាត់ផ្លូវ​ជាតិ​លេខ៥​ មួយ​ខ្សែ​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ដោយក្រុម​ហ៊ុន​ Katahira​ &​ Engineers​ International​ (KEI​)។ ចំណែក​ការ​ចំណាយ​ក្នុង​ការសាងសង់​ ស្ថិតនៅ​ក្រោម​ជំនួយ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា JICA​។

កំណាត់ផ្លូវ​ជាតិ​លេខ៥​ ព្រែក​ក្តាម​-ធ្លា​ម្អម​ មាន​ប្រវែង១៣៥.២៥គម​ ជា​ប្រភេទ​ផ្លូវ​ AC​ (Asphalt​ Concrete​) ហើយ​ដំណើរការ​សាងសង់​មាន​រយៈពេល៤ឆ្នាំ​ ដោយ​ចែកចេញជា​បី​កំណាត់​ កំណាត់ផ្លូវ​ ទី១​ មាន​ ប្រវែង​ ៤១,៥៤​ គ.ម​ កំណាត់ផ្លូវ​ទី​ ២ មាន​ប្រវែង៤២,៥០​ គ.ម​ និង​កំណាត់ផ្លូវ​ទី​ ៣ មាន​ប្រវែង​ ៥១,២០​ គ.ម​។

គម្រោង​ផ្លូវ​នេះ​ ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ១​ ដែល​តភ្ជាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ថៃ​ កម្ពុជា​ និង​វៀតណាម​ ហើយ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ សម្រាប់​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ ពោល​គឺ​កំណាត់ផ្លូវ​នេះ​ ជា​សរសៃឈាម​ដ៏​ធំ​មួយ​ក្នុង​ការ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​ថែមទៀត​៕

ដំណឹងល្អ​ ៖ ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង១ថ្ងៃ​លោក​ អ្នក​ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ដ៏​ទំនើប​ L Village​ Residence​

ដោយៈ រ៉ាណេត

កណ្តាលៈ ជា​ឱកាស​កាន់តែ​ពិសេស​ និង​អស្ចារ្យ​ សម្រាប់​អ្នក​ដែល​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ ពេលនេះ​ បុរី​ L Village​ Residence​ បាន​ផ្តល់​ជម្រើស​ដ៏​ប្រសើរ​បំផុត​ ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង​មួយថ្ងៃ​លើ​ការ​បង់​រំលស់​ លោក​ អ្នក​ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ដ៏​ប្រណីតភាព​បាន​ដែរ​។

តំណាង​ផ្នែក​លក់​នៃ​គម្រោង​បុរី​ L Village​ Residence​ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥​ វិច្ឆិកា​នេះ​ថា​ ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ពិធី​បុក​គ្រឹះ​សាងសង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​នៅក្នុង​គម្រោង​បុរី​ L Village​ Residence​ នៅ​ព្រឹក​ថ្ងៃទី២៥ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ ដែល​ប្រាថ្នា​ចង់បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​ ប្រកបដោយ​ផាសុកភាព​ សុវត្ថិភាព​ និង​អាច​ប្រកប​អាជីវកម្ម​បាន​។

នៅក្នុង​កម្មវិធី​ពិសេស​ ដែល​ផ្តល់​ជូន​ពីសំណាក់​បុរី​ L Village​ Residence​ សម្រាប់​ការ​ចាប់ផ្តើម​បើក​លក់​ និង​ទទួល​ប្រាក់កក់​ ចាប់ពី​ថ្ងៃនេះ​ ជាមួយនឹង​លក្ខ​ខណ្ឌ​ងាយ​ៗ ដោយ​លោក​មិន​ចាំបាច់​មាន​ប្រាក់កក់​ បង់​រំលោះ១០០ភាគរយ​ ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម១៨ដុល្លារ​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​ ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ស្របច្បាប់​ និង​មាន​ប្លង់​រឹង​ត្រឹមត្រូវ​។

គម្រោង​បុរី​ L Village​ Residence​ ស្ថិត​ក្នុង​តំបន់​ដែល​មាន​សក្ដានុពល​លើ​វិស័យ​សេដ្ឋកិច្ច​ ភូមិ​ព្រែកហូរ​កើត១ក្រុង​តាខ្មៅ​ ចម្ងាយ​ប្រមាណ៨០០ម៉ែត្រ​ពី​ផ្សារ​ព្រែកហូរ​ ក្បែរ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ នៅ​ជិត​មហាវិថី​សម្ដេច​តេជោ​ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​) ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ មាន​ផ្សារ​ទំនើប​ AEON3​ ផ្សារ​ទំនើប​ ជីព​ម៉ុង​ ផ្សារ​ទំនើប​របស់​បុរី​ ប៉េង​ ហួត​ រួម​ជាមួយនឹង​តំបន់​ពាណិជ្ជកម្ម​ និង​កម្សាន្ត​របស់​ក្រុមហ៊ុន​ចិន​ដ៏​ធំ​ផង​ដែរ​។

អ្នកតំណាង​រូប​ដដែល​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ នៅក្នុង​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ទាន់សម័យ​ និង​ស៊ីវិល័យ​ នៃ​បុរី​ L Village​ Residence​ មាន​លំនៅ​ដ្ឋាន​ប្រភេទ​ Shop​ House ជាង ១០០ខ្នង​ ដោយ​ត្រូវ​បែង​ចែ​កផ្សេង​ៗគ្នា​ រួមមាន​លំនៅ​ដ្ឋាន​ប្រភេទ​ A,B,C, ដែល​មាន​កម្ពស់២ជាន់​ (Eo​,E1​,E2​) ដោយឡែក​លំនៅ​ដ្ឋាន​ប្រភេទ​ D និង​ E មាន​កម្ពស់១ជាន់​ (Eo​,E1​) មាន​ទីធ្លា​ខាងមុខ​ផ្ទះ​ធំ​ទូលាយ៥ម៉ែត្រ​ អាច​ចត​យានយន្ត​បាន​យ៉ាង​ប្រសើរ​ ហើយ​ខាងក្រោយ​ក៏​មាន​ទីធ្លា​សមរម្យ​ប្រវែង ២ម៉ែត្រ​ផង​ដែរ​។

អ្វី​ដែល​កាន់តែ​ពិសេស​របស់​គម្រោង​លំនៅ​ដ្ឋាន​ក្នុង​បុរី​ L Village​ Residence​ គឺ​ក្រៅពី​មាន​ទីតាំង​ល្អ​ លំនៅ​ដ្ឋាន​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ទាន់សម័យ​ ប្រកបដោយ​គុណភាព​ និង​សោភ័ណភាព​ខ្ពស់​នោះ​ គឺ​មានតម្លៃ​ថោក​សមរម្យ​បំផុត​ចាប់ពី​ ៤៦​ ៨៨៨ដុល្លារ​ឡើង​ទៅ​ រួម​ជាមួយនឹង​ការ​បង់​រំលស់​សុទ្ធ ១០០ភាគរយ​។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទាងបានតាមរយៈទូរស័ព្ទលេខ ០៨៧ ៣៨៥ ៣៨៥ / ០៧៧ ៣៨៥ ៣៨៥ / ០៦១ ៥៣៦ ៥៦៧ / ០៩៨ ៥៣៦ ៥៦៧ ចុចទីនេះដើម្បីមើលទីតាំងផ្ទាល់ http://bit.ly/34gmSkV

ផ្តល់​ជូន​កាន់តែ​ពិសេស​ពី​គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ប្រណីត​ Cam​ Home​ ជាប់​ផ្លូវជាតិ​លេខ៣​ បង់​រំលស់​ ១៥ខែ​ គ្មាន​ការប្រាក់​

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ដ៏​ប្រណីត​ និង​ទាន់សម័យ​ ស៊ីវិល័យ​ Cam​ Home​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​ ប្រមូល​ផ្តុំ​ទៅ​ដោយ​បណ្តា​រោងចក្រ​ សហគ្រាស​ចំរុះ​ជាច្រើន​នៅ​ជាប់​ផ្លូវជាតិ​លេខ៣​ នឹង​ស្វាគមន៍​អតិថិជន​ចាប់ពី​ដើមខែ​ធ្នូ​ ឆ្នាំ២០១៩​ ខាង​មុ​ខឆាប់​ៗនេះ​ហើយ​។

ស្ថិតនៅ​ក្នុង​ទីតាំង​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​ចម្រុះ​នៃ​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​ MJ​ Park​ (ខេម​ អឹម​ ជេ​ អ៊ី​នដា​សស្ទ្រៀល​ ផាក​) ដែល​មាន​ប្រជាពលរដ្ឋ​ និង​កម្លាំង​កម្មករ​បម្រើការ​ងារ​ជាច្រើន​ម៉ឺន​នាក់​នោះ​ គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ Cam​ Home​ នឹង​ចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការ​នៅ​ត្រឹម​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​។

អគ្គនាយក​ក្រុមហ៊ុន​ Show​ Up​ Real​ Estate​ Co​,.Ltd​ ​លោក​ អុិន​ ណាង​ ដែល​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់​មុខ​លើ​គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ និង​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​ Cam​ Home​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ ស្ថិតនៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​ពិសេស​ នៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ខាងលើ​នេះ​ គឺជា​គម្រោង​ទី២​ ហើយ​ បន្ទាប់ពី​គម្រោង​ទី១​ ស្ថិតនៅ​ជិត​មហាវិថី​សម្តេច​តេជោ​ ៦០ម៉ែត្រ​ ត្រូវ​បាន​លក់​ប្រកបដោយ​ភាព​ជោគជ័យ​ខ្ពស់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​។

គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ដ៏​ស្រស់​ស្អាត​ និង​ទាន់សម័យ​នេះ​ ក្រៅពី​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ដែល​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំង​ស្របតាម​ផែនការ​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ចំពីមុខ​គម្រោង​មាន​រោង​ចក្រ​ធំៗ​កំពុង​ដំណើរការ​យ៉ាងសកម្ម​ ពិសេស​ មានផ្លូវ​រដ្ឋ​ធំ​ទូលាយ​ទាំង​នៅ​ពីមុខ​ និង​នៅ​ពីក្រោយ​គម្រោង​ ដែល​ចំណុច​ពិសេស​ទាំងអស់​នេះ​កាន់តែ​ផ្តល់​ឱកាស​យ៉ាង​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង់​ចង់​ទិញទុក​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ​។

អគ្គនាយក​ក្រុមហ៊ុន​ Show​ Up​ Real​ Estate​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “សម្រាប់​លំនៅ​ដ្ឋាន​បែប​វីឡា​ និង​ទាន់សម័យ​ របស់​គម្រោង​ Cam​ Home​ ទី២​ នេះ​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ ចំពោះ​បណ្តា​អតិថិជន​ដែល​ប្រាថ្នា​ចង់បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ផ្សេង​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ទី២​ របស់​ Cam​ Home​ ដែល​មាន​ទី​តាំង​ស្ថិ​ននៅ​ផ្លូវជាតិ​លេខ៣​ និង​ទើបតែ​ពង្រីក​ទំហំ​ផ្លូវ​រហូតដល់៦០ម៉ែត្រ​នេះ​ គឺ​មានត្រឹមតែ១៥ខ្នង​តែប៉ុណ្ណោះ​ សម្រាប់​អតិថិជន​ ដោយក្រុម​ហ៊ុន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការសាងសង់​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ផាក​សុខភាព​ និង​សោភ័ណភាព​ ដោយ​រាល់​សម្ភារៈ​សម្រាប់​សាងសង់​សុទ្ធតែ​ធានា​បាន​នូវ​គុណភាព​ខ្ពស់​ និង​នាំចូល​មក​ពីក្រៅ​ប្រទេស​ទាំងអស់​ ហើយ​ត្រូវ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ត្រឹម​រយៈពេល១៥ខែ​តែប៉ុណ្ណោះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​ការ​ចាប់ផ្តើម​បើក​លក់​គម្រោង​លំនៅ​ដ្ឋាន​បែប​វីឡា​ ដែល​ពោរពេញ​ទៅ​ដោយ​សោភ័ណភាព​ជា​ផ្លូវការ​នៅ​ត្រឹម​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​ ក្រុមហ៊ុន​បាន​ផ្តល់​នូវ​ជម្រើ​សល្អៗ​ជាច្រើន​សម្រាប់​អតិថិជន​ងាយស្រួល​ក្នុង​ការទិញ​រហូតដល់​ ៥ជម្រើស​ ជាពិសេស​ ការទិញ​ដោយ​បង់​រំលស់​រហូតដល់១៥ខែ​ និង​គ្មាន​ការប្រាក់​”។

លោក​បាន​បញ្ជាក់​ថា​ “ក្រៅពី​ការទិញ​ដោយ​បង់​រំលស់​រយៈពេល១៥ខែ​ គ្មាន​ការប្រាក់​ ក្រុមហ៊ុន​បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​រាល់​អតិថិជន​ទាំងឡាយ​ណា​ដែល​ទិញ​ដោយ​បង់ប្រាក់​ផ្តាច់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ជូន​បន្ថែម​ទៀត​ ដូចដែល​មានកំណត់​នៅក្នុង​គោលការណ៍​របស់​ក្រុមហ៊ុន​”។

លំនៅដ្ឋានទាន់សម័យ មានផាសុកភាពខ្ពស់ស្របតាមស្ដង់ដារ និងស្ថិតទីតាំងដ៏ល្អ លក់ក្នុងតម្លៃសមរម្យ តើនៅឯណាមាន ? សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៥៥៥ ២៦៥ / ០៩៩ ៤៤៤ ៤៩៤ / ០១០ ៧៨៤ ១៧៧ / ០១៥ ២១៩ ១៩២

ដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន អាចប្រឈមមុខនឹងភាពជាប់គាំង

ដោយ ៖ Donald Lee
ភ្នំពេញ ៖ ដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ហាក់ដូចជាមិនទំនងនោះទេ ព្រោះភាគីទាំងពីរកំពុងមានបញ្ហាក្នុងការបញ្ចប់កិច្ចព្រមព្រៀងដំណាក់កាលទី ១ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងខែនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា អាមេរិកមិនមានភាពប្រញាប់ប្រញាល់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងណាមួយឡើយ ខណៈលោកប្រធានាធិបតី ស៊ី ជិនពីង បាននិយាយថា ចិននឹងមិនស្ទាក់ស្ទើរក្នុងការប្រយុទ្ធប្រឆាំងនឹងការទាមទារពាណិជ្ជកម្មដែលមិនយុត្តិធម៌នោះទេ។

កាលពីសប្តាហ៍មុន លោក ស៊ី បានមានប្រសាសន៍ថា “នៅពេលចាំបាច់យើងនឹងប្រយុទ្ធតបវិញ ប៉ុន្តែយើងបានធ្វើការយ៉ាងសកម្មដើម្បីព្យាយាមមិនឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ យើងមិនបានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្មនេះទេ ហើយនេះមិនមែនជាអ្វីដែលយើងចង់បានទេ”។
សង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេល ១៦ ខែ បានធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់នៅជុំវិញពិភពលោក។


អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុកាលពី ១០ ឆ្នាំមុន។
អ្នកចរចាពាណិជ្ជកម្មចិនមិនមានឆន្ទៈក្នុងការឆ្លើយតបនឹងការទាមទារពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដូចជាការទិញកសិផលអាមេរិក និងបានបន្តចាត់យុទ្ធសាស្ត្រពាណិជ្ជកម្មអាមេរិកថាជាការសម្លុត។
ការធ្វើអត្ថាធិប្បាយមួយពីកាសែត Global Times ដែលគ្រប់គ្រងដោយចិន បានឱ្យដឹងថា “សង្គ្រាមពាណិជ្ជកម្មបញ្ឆោតទាំងឡាយរបស់រដ្ឋបាល Trump ប្រឆាំងនឹងចិនកំពុងបង្កឱ្យមានលទ្ធផល គួរឱ្យព្រួយបារម្ភ ពោលគឺកំណើនសេដ្ឋកិច្ចធ្លាក់ចុះគ្រប់ទីកន្លែង ដោយកំណើនសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់អាមេរិកត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់ ២,៤ ភាគរយសម្រាប់ឆ្នាំ ២០១៩ ពីកំណើន ៣,៣ ភាគរយកាលពីមួយឆ្នាំមុន”។
ថ្នាក់ដឹកនាំកំពូលចិន ជឿជាក់ថា សេដ្ឋកិច្ចខ្លួនគឺស្រដៀងនឹងកប៉ាល់ជិះទូកកម្សាន្តនៅលើសមុទ្រខ្ពស់ មិនមែនទូកតូចមួយកំពុងបក់បោកនៅក្នុងព្យុះភ្លៀងនោះទេ។ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មឈានដល់ខែទី ១៧ របស់ខ្លួន ចិនបានទទួលការគោរពខ្លួនឯងកាន់តែខ្លាំងឡើងដើម្បីយកឈ្នះវា”៕

អ្នកនាំពាក្យ ៖ ផ្លូវជាតិលេខ ២ អាចនឹងចាប់ផ្តើមស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ២ ដែលទទួលរងនូវការខូចខាត និងពិបាកធ្វើដំណើរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់សារជាថ្មីថា ផ្លូវជាតិលេខ ២ អាចនឹងត្រូវបើកការដ្ឋានស្ថាបនានៅចុងឆ្នាំ ឬដើមឆ្នាំក្រោយនេះ ខណៈមន្ត្រីនៃអន្តរក្រសួង សហការជាមួយក្រុមហ៊ុន បាននឹងកំពុងពន្លឿនការចុះដោះស្រាយផលប៉ះពាល់។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia កាលពីចុងសប្តាហ៍កន្លងទៅនេះថា ក្រុមការងាររបស់អន្តរក្រសួងបាន នឹងកំពុងពន្លឿនធ្វើកិច្ចការនេះ ដើម្បីបើកការដ្ឋានឱ្យបានឆាប់ ដោយបានចុះទៅប្រមូលទិន្ន័យដល់មូលដ្ឋាន និងដោះស្រាយផលប៉ះពាល់ជូនប្រជាប្រជាពលរដ្ឋ។
លោកថា “ជារួម បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួងកំពុងចុះធ្វើកិច្ចការងាររៀងរាល់ថ្ងៃ ហើយចុះទៅធ្វើកិច្ចការងារផ្ទាល់ដល់មូលដ្ឋានពាក់ព័ន្ធនឹងការស្រង់ និងដោះស្រាយផលប៉ះពាល់” ។
លោកបន្តថា “ហើយបញ្ហាការងារបច្ចេកទេស បញ្ហាពាក់ព័ន្ធនឹងឯកសារ និងបញ្ហាជាមួយក្រុមហ៊ុនផ្សេងៗ យើងបានជួបប្រជុំគ្នារៀងរាល់ថ្ងៃដែរ ហើយគម្រោងបើកការដ្ឋានវិញ យើងមានគម្រោងនៅចុងឆ្នាំ ២០១៩ ឬក៏ដើមឆ្នាំ ២០២០ ខាងមុខនេះ អត់យូទេ” ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅនេះថា ផ្លូវជាតិលេខ ២ ក្រោមគម្រោងឥណទានសម្បទានចំនួន ៤៥ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមស្ថានាឡើងវិញនៅក្នុងអំឡុងខែវិច្ឆិកា ឬ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
លោក ស៊ុន ចាន់ថុល បន្តថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ គឺរាប់ចាប់ពីតាខ្មៅ ដល់អូរចំបក់ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់ទីប្រជុំជនអង្គតាសោម ។
គម្រោងផ្លូវជាតិលេខ២ គ្រោងនឹងចំណាយថវិកាប្រមាណ ៤៥ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ ដែលមានប្រវែង៦៦គីឡូម៉ែត្រ។ ក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២ គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង ៕