នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​ថា​ ចិន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​

ដោយ​ Donald​ Lee​

បាង​កកៈ​ នាយក​រដ្ឋមន្រ្តី​ចិន​លោក ​Li​ Keqiang​ បាន​ទៅដល់​ទីក្រុង​បាងកក​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​លើក​ទី២២​ នៅ​ចុង​សប្តាហ៍​នេះ​ ហើយ​បាន​សង្កត់ធ្ងន់​ថា​ ចិន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

លោក​ Li​ បាន​មានប្រសាសន៍​ថា​ ”ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​អាស៊ាន​ក្នុងរយៈពេល១០ឆ្នាំ​មកនេះ​។ ឆ្នាំនេះ​អាស៊ាន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២របស់​ចិន​។ កាលពី​ខែមុន​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពិធីសារ​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​បាន​ចូលជាធរមាន​ ហើយ​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ កាន់តែ​ច្រើន​សម្រាប់​អាស៊ាន​ និង​ចិន​”។

នៅក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​ដោយ​ប្រមុខរដ្ឋ​ចិន​ និង​អាស៊ាន​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ចាប់ផ្តើម​ដំណើរការ​ នៃ​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-អាស៊ាន​ដើម្បី​សន្តិភាព​ និង​វិបុលភាព​ (២០២១​-២០២៥​) និង​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំក្រោយ​នឹង​មានការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ជាច្រើន​ នៃ​គំនិត​ផ្តួចផ្តើម​រវាង​ភាគី​ទាំង​ទាំងពីរ​។

ប្រធាន​គណៈកម្មការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក​ ប្រា​យុទ្ធ​ចាន់​ អូ​ចា​បាន​មានប្រសាសន៍​ថា​ “យើង​មាន​សេចក្តី​រីករាយ​ ដែល​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-ចិន​បន្ត​មាន​ភាពរឹងមាំ​មាន​ស្ថេរ​ភាព​ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ហើយ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​របស់​យើង​នៅតែ​មាន​ភាពរឹងមាំ​ ជា​សរសរ​គ្រឹះ​សំខាន់​នៃ​សន្តិភាព​ ស្ថិរភាព​ វិបុលភាព​ និង​និរន្តរភាព​នៅក្នុង​តំបន់​របស់​យើង​”៕ (ប្រភព​ ASEAN2019​)៕

ក្រុមហ៊ុន​ប្រេង​អារ៉ាប់​ដែល​រក​ប្រាក់ចំណេញ​ច្រើន​បំផុត​លើ​ពិភពលោក​នឹង​ដាក់​លក់​ក្នុង​ផ្សារហ៊ុន​លើកដំបូង​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អារ៉ាប់​ប៊ី​សា​អូឌីត​ Aramco​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រេងឆៅ​ធំជាង​គេ​បំផុត​ និង​ជា​អ្នករក​ប្រាក់​ចំណេញ​ធំជាង​គេ​លើ​ពិភពលោក​ នឹង​បង្ហាញ​ការបោះផ្សាយ​ហ៊ុន​លក់​ជា​សាធារណៈ​លើកដំបូង​ នៅ​លើ​ផ្សារភាគហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Riyadh​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ “ក្រុមហ៊ុន​ Aramco​ ជា​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​រួមបញ្ចូល​គ្នា​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ អារ៉ាប់​ប៊ី​សា​អូឌីត​នៅ​ថ្ងៃនេះ​ ប្រកាស​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​បន្ត​ផ្តល់​ជូន​ជា​សាធារណៈ​លើកដំបូង​នៅ​លើ​ផ្សារហ៊ុន​ Tadawul​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ “រដ្ឋាភិបាល​មានបំណង​លក់​ ចំណែក​មួយ​នៃ​ភាគហ៊ុន​របស់​ខ្លួន​ នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​”។

ឯកសារ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ Aramco ​បាន​បង្ហាញថា​ ក្រុមហ៊ុន​បាន​រក​ប្រាក់ចំណេញ​សុទ្ធ​ជាង១១១​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

នៅ​ឆ្នាំនេះ​Aramco​ បាន​និយាយ​ថា​ ខ្លួន​រកបាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន៤៦​,៩ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​ក្នុង​ឆ្នាំនេះ​។

ព្រះអង្គ​ម្ចាស់​ម៉ូ​ Mohammed​ bin​ Salman​ រាជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ថ្លែង​ជា​សាធារណៈ​ថា​ ការវាយតម្លៃ​របស់​ក្រុមហ៊ុន​នឹង​មានតម្លៃ២ទ្រី​កោដិ​ដុល្លារ​។

រដ្ឋាភិបាល​នឹង​ផ្តល់​ភាគហ៊ុន១​ ទៅ៣ភាគរយ​ដល់​ក្រុមហ៊ុន​នេះ​។ ក្រុម​អ្នកវិភាគ​រំពឹង​ថា​ សូម្បីតែ​ការ​លក់២ភាគរយ​នៃ​ក្រុមហ៊ុន​នេះ​ អាច​រកចំណូល​បាន​ដល់ទៅ៤០ពាន់​លាន​ដុល្លារ​៕ (ប្រភព​ Saudiaramco​)៕

កក់​ត្រឹម១០០០ដុល្លារ​នឹង​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ប្រណីត​ដែល​អាច​រកស៊ី​បាន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ លោកអ្នក​មាន​ប្រាក់​ត្រឹម១០០០ដុល្លារ​តែប៉ុណ្ណោះ​ ក៏អាច​ក្លាយជា​ម្ចាស់ផ្ទះ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​ និង​អាច​ប្រកប​អាជីវកម្ម​បាន​។នេះ​ជា​ការ​ផ្តល់​ជូន​ពី​បុរី ​KC​ ។

បុរី​ ខេ​ ស៊ី​ មាន​ទីតាំងនៅ​ជិត​ផ្សារ​ព្រែកព្នៅ​ថ្មី​ ដែល​ជា​បណ្តុំ​ទីតាំង​អាជីវកម្ម​ ហើយ​អ្នក​ជាវ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​អាច​រកស៊ី​ ឬជួល​បាន​ប្រាក់​ដើម្បី​អាច​វិនិយោគ​បន្ត​បាន​ផង​ដែរ​។

ការសាងសង់​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ កំពុង​ដំណើរការ​យ៉ាងសកម្ម​ ហើយ​អតិថិជន​អាច​ទៅ​ទស្សនា​ផ្ទះ​គំរូ​បាន​ ខណៈ​ផ្ទះ​ក្នុង​គំរោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។

បុរី​ខេ​ ស៊ី​មាន​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។

បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ត្រឹមតែ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។

នៅក្នុង​គម្រោង​បុរី​ KC​ ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ ផ្លូវ​បេតុង​មេ​មាន​ទំហំ១២ ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។ ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ​ ៥ X ៩,៥០​ ម៉ែត្រ​ (Eo​, E1) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។

ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ​ ៥ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ​ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ៣ម៉ែត្រ​។ ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕

សម្តេច​តេជោ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី១៦​ ខែវិច្ឆិកា​ខាងមុខនេះ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

យោង​តាម​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​រវាង​លោក​ គួច​ ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ និង​ លោក​ យូ​ ស៊ុន​ឡុង​ នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​កាលពី​ចុង​សប្តាហ៍​ចុង​សប្តាហ៍​កន្លងមក​នេះ​ បាន​កំណត់​យក​ថ្ងៃទី​ ១៦​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​ ២០១៩​ នេះ​ ដើម្បី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​ដែរ​ថា​ ជាមួយគ្នា​នេះ​ ក្រុមការងារ​សម្តេច​ តេជោ​សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ បាន​ចុះ​ពិនិត្យ​កន្លែង​រៀបចំ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ៣៤ខ្សែ​នេះ​ ដោយ​បាន​ចាត់ទុកថា​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​កម្ពុជា​យើង​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា​យ៉ាងច្រើន​សន្ធឹក​ក្នុង​ពេល​តែមួយ​ដើម្បី​កសាង​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ បញ្ជាក់​ថា​ ការស្ថាបនា​នេះ​គ្រោង​ប្រើ​រយៈពេល៨ខែ​ប៉ុណ្ណោះ​ ដោយក្រុម​ហ៊ុន​ចំនួន៧​ ហើយនឹង​ធ្វើការ​ស្ថាបនា​ទាំងថ្ងៃទាំងយប់​តែម្តង​។ ក្នុង​ដំណាក់​កាល​សាង់​សង់​ផ្លូវ​នេះ​ដែរ​ កំលុង​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​កំលាំង​នគរបាល​ចរាចរណ៍​មក​ពីអ​គ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ជាច្រើន​នាក់​ផង​ដែរ​ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​ដំណាក់កាល​ធ្វើ​ផ្លូវ​នេះ​។

ជាមួយ​នេះ​ដែរ​ លោក​ អភិបាល​ បាន​ស្នើ​ប្រជា​ពល​ទូទៅ​ជាពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ​ទាំ៣៤ខ្សែផ្ទាល់​ សូម​សហការ​ជាមួយ​ក្រុមការងារ​ស្ថាបនា​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ពេល​កន្លងទៅ​បាន​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ចំនួន​ ១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ​ បន្ទាប់ពី​ទទួលរង​នូវ​ការខូចខាត​ដោយសារ​ទឹកជំនន់​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ (គ.អ.ឆ.ក​) កាលពី​ពេល​ថ្មី​ៗនេះ​ បានសម្រេច​លើក​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ សរុប​ចំនួន​ ៣៤ខ្សែ​ ប្រវែង​ ៨៤៥០៥​ ម៉ែត្រ​ ចែកចេញជា​បី​ប្រភេទ​៖ ក. ប្រភេទ​ទី​ ១៖ មហាវិថី​មាន​ចំនួន​ ៣ខ្សែ​ ប្រវែង​សរុប​ ២២​ ៧៣១​ម៉ែត្រ​ មាន​ទទឹង​ ៥០​ម៉ែត្រ​ ផ្លូវ​រថយន្ត​ ៦ គន្លង​ ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​។ខ. ប្រភេទ​ទី២​ វិថី​ចំនួន១៤​ ខ្សែ​ ប្រវែង​សរុប​ ៤៩​ ៩៥៧​ ម៉ែត្រ​ មាន​ទទឹង​ពី​ ២០​ ម៉ែត្រ​ ទៅ​ ៤០​ ម៉ែត្រ​ ផ្លូវ​រថយន្ត​ ២ ទៅ​ ៤ គន្លង​ ផ្លូវ​ទោចក្រយាន​យន្ត​ ២ គន្លង​ ។ និង​ខ. ប្រភេទ​ទី​ ២ ៖ វិថី​ មាន​ចំនួន​ ១៤​ ខ្សែ​ ប្រវែង​សរុប​ ៤៩​ ៩៥៧​ ម៉ែត្រ​ មាន​ទទឹង​ពី​ ២០​ ម៉ែត្រ​ ទៅ​ ៤០​ ម៉ែត្រ​ ផ្លូវ​រថយន្ត​ ២ ទៅ​ ៤ គន្លង​ ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​។

តាមរយៈ​ក្រសួង​រៀបចំ​ដែន​ នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋាភិបាល​បានសម្រេច​ធ្វើការ​ស្ថាបនា​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ រហូតដល់​ចំនួន៣៤ខ្សែ​ នេះ​ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ឱ្យទៅ​ជាទី​ក្រុង​ដ៏​ទំនើប​ ពោរពេញ​ទៅ​ដោយ​សោភ័ណភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការរស់នៅ​ ទេសចរណ៍​ និង​ធុរកិច្ច​ ជាពិសេស​ធានា​បាន​នូវ​គុណភាព​ខ្ពស់​ ដែល​អាច​ប្រើប្រាស់​បាន​យូរអង្វែង​៕

ក្រុមហ៊ុន​សឹង្ហ​បូរី​ចូលរួម​វិនិយោគ​សាងសង់​ទំនប់វារីអគ្គិសនី​កម្លាំង ៨០មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ក្រុមហ៊ុន​សឹង្ហ​បូរី​ទិញ​ហ៊ុន​ ៣៣ភាគរយ​ និង​ផ្តល់​កម្ចី​ ២,៥​ លាន​ដុល្លារ​ដើម្បី​សាងសង់​វារីអគ្គិសនី​ ៨០​ មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​។

ក្រុមហ៊ុន​ស្វ័យ​ឧស្សាហកម្ម​ដែល​ចុះបញ្ជី​នៅ​ប្រទេស​សឹង្ហ​បូរី​ ISDN​ Holdings​ Limited​ (ISDN​) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ eREX​ Co​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​តូក្យូ​ និង​ក្រុមហ៊ុន​ Asia​ Energy​ Power​ Co​ Ltd​ មាន​មូលដ្ឋាន​នៅ​កម្ពុជា​ដើម្បី​សាងសង់​វារីអគ្គិសនី​ ៨០​ មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​កម្ពុជា​។

វារីអគ្គិសនី​ដែល​ទទួល​បានការ​បញ្ជាក់​ និង​ការធានា​ពី​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​សម្រាប់​ការសាងសង់​នេះ​ ហើយក៏​មាន​សមត្ថភាព​ផ្ទុក​ទឹក​ខ្នាត​ធំ​ផង​ដែរ​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ ថាមពល​ដែល​បាន​មក​ពី​រោងចក្រ​នេះ​នឹង​ត្រូវលក់​ក្នុង​តម្លៃ​ថេរ​ទៅ​សាជីវកម្ម​អគ្គិសនី​កម្ពុជា​ (Cambodia​ Electric​ Power​ Corporation​)។ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​ដែល​មានឈ្មោះ​ថា​ SPHP​ Co​ Pte​ Ltd​ ត្រូវ​បាន​ច្រ​ដាប់​បញ្ចូល​គ្នា​ដោយក្រុម​ហ៊ុន​ ISDN​ Energy​ ទទួល​បាន​ភាគហ៊ុន​ ៣៣​ ភាគរយ​ ក្រុមហ៊ុន​ eREX​ មាន​ហ៊ុន​ ៣៤​ ភាគរយ​និង​ Asia​ Energy​ មាន​ភាគហ៊ុន​ ៣៣​ ភាគរយ​។

ក្រុមហ៊ុន​ ISDN​ នឹង​បញ្ចូល​ទឹកប្រាក់​ចំនួន​ ៥០០,០០០​ ដុល្លារ​អាមេរិក​ជា​ភាគហ៊ុន​និង​ ២,៥​ លាន​ដុល្លារ​ទៀត​ជា​ប្រាក់កម្ចី​ម្ចាស់ភាគហ៊ុន​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​នៃ​គម្រោង​។

នៅ​ចុងបញ្ចប់​នៃ​រយៈពេល​ ៣៥​ ឆ្នាំ​ចាប់ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​សម្រាប់​គម្រោង​ ក្រុមហ៊ុន​ SPHP​ នឹង​ផ្ទេរសិទ្ធិ​ប្រតិបត្តិ​ការ​របស់​គម្រោង​ទៅ​សាជីវកម្ម​អគ្គិសនី​កម្ពុជា​ Cambodia​ Electric​ Power​ Corporation​ ។

ក្រុមហ៊ុន​ ISDN​ បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ​ដើម្បី​បន្ធូរបន្ថយ​លើ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​នេះ​”៕ (ប្រភព​ Businessnewsasia​)

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ស្នើ​ភាគី​ចិន​ចំនួន៣ចំណុច​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

បាងកក​ ៖ នៅក្នុង​ការ​អញ្ជើញ​ចូលរួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ស្នើសុំ​ភាគី​ខាង​ប្រទេស​ចិន​ឱ្យ​បន្ត​ការ​គាំទ្រ​ និង​សហការ​ជា​ដៃគូ​វិនិយោគ​យ៉ាង​ជិត​ស្និត​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​ ។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លោក​ លី​ ខឺ​ឈាង​ (Li​ Keqiang​) ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​រសៀល​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ម្ស​លមិ​ញនេះ​ ។

ក្នុង​ជំនួប​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើការ​ជជែក​ពិភាក្សា​ទៅលើ​បញ្ហា០៣ចំណុច​សំ​ខាន់​ៗរួមមាន​៖

ទី១​) សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ចិន​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយសារ​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន​នឹង​ត្រូវ​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​ បាន​គាំទ្រ​ចំពោះ​គម្រោង​នៃ​ការអភិវឌ្ឍន៍​នៃ​ខេត្ត​ព្រះសីហនុ​នេះ​ ហើយ​ឯកឧត្តម​មានប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​នឹង​ធ្វើការ​ពិភាក្សា​គ្នា​ ជាពិសេស​លើ​ជំនួយឥតសំណង​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

ទី២​) ទាក់ទង​នឹង​កិច្ចប្រជុំ​លើក​ទី៥គណៈកម្មាធិការ​នៃ​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-ចិន​ ដោយ​សម្ដេច​តេជោ​បាន​ស្នើ​ឱ្យ​មាន​ជំនួប​នេះ​មុន​បំណាច់​ឆ្នាំ២០១៩ខាងមុខនេះ​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឯខេត្ត​ព្រះសីហនុ​នោះ​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​ បាន​មានប្រសាសន៍​ថា​ ចិន​នឹង​គាំទ្រ​ក្នុង​ការរៀបចំ​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​រឿង​ថវិកា​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ទី៣​) ទាក់ទង​ទៅ​នឹង​កិច្ចប្រជុំ​អនុ​តំបន់​ដែល​មាន​យន្តការ​ពីរ​ នោះ​មាន​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទន្លេ​ឡាន​ឆាង​ និង​ទន្លេមេគង្គ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំក្រោយ​នេះ​ និង​កិច្ចប្រជុំ​កំពូល​អនុ​តំបន់​ទន្លេមេគង្គ​ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​ដែរ​។ ហើយ​ប្រទេស​កម្ពុជា​ និង​ចិន​ នឹង​សហការ​គ្នា​ដើម្បី​ឱ្យ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំក្រោយ​ទទួល​បាន​ភាពល្អ​ប្រសើរ​ ហើយ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ នឹង​ធ្វើ​កិច្ចការ​ងារ​នេះ​ជា​បណ្តើរ​ៗ។

ក្រៅពីនោះ​ទៀត​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំនេះ​ជា​ឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ បាន​ឯកភាព​នូវ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​ច្បាប់​ ដែល​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ ហើយ​កន្លងមក​បាន​ឯកភាព​និង​រួមគ្នា​ក្នុង​ការអនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕

តោះ​ស្វែងយល់​ពី​ផែនការ​ ១៤ចំ​ណុច​ធំៗ​នៃ​គម្រោង​អភិវឌ្ឍន៍​រាជ​ភ្នំពេញ​

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ប្លង់​គោល​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ បាន​បែកចែក​រាជធានី​ចំណាស់​នេះ​ជា១៤​ តំបន់​ខុស​ៗគ្នា​ តាម​លក្ខណៈ​ប្រជា​សាស្រ្ត​ សេដ្ឋកិច្ច​ និង​កំណើន​នគរូបនីយកម្ម​។

យោង​តាម​សេចក្តី​ព្រាង​ប្លង់​គោល​រាជធានី​ភ្នំពេញ​ ដែល​ propertyarea.asia​ សូម​លើកយក​មក​បង្ហាញ​ជាថ្មី​បាន​បង្ហាញថា​ រដ្ឋាភិបាល​បាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​លើ១៤ចំណុច​ ដូចជា​ ទី១​ ទម្រង់​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ ទី២ការ​ដឹកជញ្ជូន​ ទី៣​ ទីផ្សារ​អចលនវត្ថុ​ ទី៤​ ទីផ្សារ​អចលនទ្រព្យ​ ទី៥​ សង្កាត់​មិន​រៀបរយ​ ទី៦​ ការ​កកើត​និង​ការ​រីក​ចំរើន​របស់​ទីក្រុង​ពីឆ្នាំ១៨៥០​ ដល់​ឆ្នាំ១៩៩៣​ ទី៧​ លក្ខណៈ​សម្បត្តិ​រូប​សាស្រ្ត​និង​តួនាទី​លំហ​ក្រុង​ ទី៨​ សន្ទុះ​និង​បុគ្គលិក​លក្ខ​ណៈ​ភ្នំ​ពេ​ ញ ទី៩​ ទេសភាព​ និង​សមាសភាគ​ទីក្រុង​ ទី១០​ កសិកម្ម​និង​នគរូបនីយកម្ម​ ទី១១​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ ទី១២​ មធ្យោបាយ​និង​សេវា​សាធារណៈ​ ទី១៣​ និន្នាការ​និង​ទស្សនវិស័យ​នៃ​នគរូបនីយកម្ម​ភ្នំពេញ​ និង​ទី១៤​ ទស្សនវិស័យ​សេដ្ឋកិច្ច​សង្គម​និង​លំហ​។

ប្លង់​គោល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥​ តាមរយៈ​អនុ​ក្រិត​ស្តី​ពី​ “ការ​ដាក់ឲ្យ​អនុវត្ត​ប្លង់​គោល​ ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥​”។

យោង​តាម​មាត្រា២​ នៃ​អនុ​ក្រិត​លេខ៧៧​ អនប​ប្រក​ ចុះ​ថ្ងៃទី៧​ មិថុនា​ឆ្នាំ២០១២​ បាន​កំណត់​ថា​ ប្លង់​គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខ័ណ្ឌ​ជា​ផែនការ​កំណត់​ចក្ខុវិស័យ​និ​ងយុទ្ឋ​សាស្រ្ត​រួម​ សម្រាប់​ការ​អភិ​វឌ្ឈ​ផ្នែក​រូប​វ័ន្ត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​គមនាគមន៍​សំ​ខាន់​ៗ និង​ធ្វើស​មា​ហរ​ណកម្ម​ថ្នាក់​រាជធានី​ ថ្នាក់​ស្រុក​ ថ្នាក់​ខ័ណ្ឌ​ទៅ​នឹង​តំបន់​និង​ថ្នាក់​ជាតិ​។

អតីត​អភិបាល​រាជធានី​ភ្នំពេញ​ លោកប៉ា​ សុ​ជាតិ​វង្ស​បាន​ថ្លែង​ថា​ “គោលដៅ​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥​ ជាឯក​សា​រយុទ្ឋ​សាស្រ្ត​បំរើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​មាន​គោលដៅ​ និង​ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥​ ក្នុង​ការគ្រប់គ្រង​ និង​តំ​រង់​ទិស​ការ​អភិ​វឌ្ឈ​សេដ្ឋកិច្ច​ ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ និង​តំបន់​ប្រជុំជន​ពាក់​ព័ន្ឋទាំង​ទ្បាយ​នៅ​ជាប់​ជុំវិញ​ ឆ្លើយតប​បាន​នឹង​កំនើ​ននៃ​ការ​វិនិយោគឯកជន​ និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី​ តាមរយៈ​កា​រតំ​រង់​ទិស​ និង​ជំរុញ​ការ​វិនិយោគ​សាធារណៈ​ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​អភិ​វឌ្ឈ​ន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​”។

លោ​កម៉េ​ង ប៊ុ​ណ្ណា​រិទ្ឋ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ថា​ ក្នុង​ប្លង់​គោល​នេះ​បាន​រៀបចំ​រាជធានី​ភ្នំពេញ​ប្រមាណ១៥តំបន់​ខុស​ៗគ្នា​ ដូចជា​តំបន់​ពាណិជ្ជកម្ម​ តំបន់​លំនៅ​ដ្ឋាន​ តំបន់ឧស្សាហកម្ម​ តំបន់កសិកម្ម​តំបន់​ដែល​ត្រូវ​អភិ​រ័ក្សជាដើម​ ប៉ុន្តែ​នៅពេល​ប្លង់​គោល​នេះ​ត្រូវ​សិក្សា​លំអិត​ តំបន់​និ​មួយ​ៗអាច​នឹង​មាន​ច្រើនជាង​នេះ​ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។

នៅពេល​សាកសួរ​ថា​តើ​ទីក្រុង​ភ្នំពេញ​ នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​ឬយ៉ាងណា​លោ​កម៉េ​ង ប៊ុ​ណ្ណា​រិទ្ឋ​បាន​ថ្លែង​ថា​ “នៅពេល​នយោបាយ​កម្ពុជា​នៅតែ​មាន​ស្ថិរភាព​ សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ទ្បើង​ និង​មាន​កំណើន​នៃ​ការ​អភិ​វឌ្ឈ​ ការពង្រីក​ក្រុង​អាច​ត្រូវ​ ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​រៀងរាល់៥ឆ្នាំ​ម្តង​”។

លោក​បន្ថែម​ថា​“ប្លង់​របស់​យើង​អាច​មានការ​លំអៀង​ ដូច្នេះ​ការពង្រីក​ទីក្រុង​នឹង​ត្រូវ​សិក្សា​ទ្បើង​វិញ​ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រីក​ចំរើន​នគរូបនីយកម្ម​ និង​កំណើន​ប្រជា​សាស្រ្ត​”។ លោក​ច្រឹក​ សុ​ខនីម​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Mekong​ បាន​ថ្លែង​ថា​ នេះ​ជា​ដំណឹង​ដ៏​ល្អ​ ដែល​យើង​បាន​រង់ចាំ​រាប់​ឆ្នាំ​មក​ហើយ​។

គ្រប់​ទី​ក្រុង​ធំៗ​ នៅ​តាម​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​សុទ្ឋ​តែ​មាន​ប្លង់​គោល​ នៅ​ទ្បើ​យតែ​កម្ពុជា​មិនទាន់​មាន​។ ដូច្នេះ​ការ​មាន​ប្លង់​គោល​ជា​ការ​ប្រសើរណាស់​ ព្រោះ​ទី១​ អាច​បង្ហាញ​ពី​រចនាសម្ព័ន្ឋ​ទីក្រុង​ច្បាស់លាស់​ថា​ ត្រូវ​សាងសង់​អ្វី​ និង​ជា​ការ​ងាយស្រួល​ដែល​យើង​បង្ហាញ​ពី​ប្លង់​គោល​ទីក្រុង​របស់​យើង​ទៅ​អ្នក​វិនិយោគ​។

ទី២​ អាច​ដឹងពី​តំបន់​ណា​ត្រូវ​ធ្វើអ្វី​ និង​កសាង​អាគារ​កំពស់​ប៉ុណ្ណា​ ទី៣​ អាច​កាត់បន្ថយ​ការសាងសង់​សំណង់​អាណាធិបតេយ្យ​ និង​ទី៤​ អាច​កាត់បន្ថយ​ផល​រំខាន​នានា​លើ​ការសាងសង់​លំនៅ​ដ្ឋាន​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​៕

CDC អនុម័តទុនវិនិយោគចំនួនជាង ១២០លានដុល្លារអាមេរិក

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយ: រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តទុនវិនិយយោគចំនួន១២០,៤លានដុល្លារអាមេរិក លើគម្រោងវិនិយោគចំនួន១៤នៅចុងឆ្នាំ២០១៩នេះ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន១៩ធ្វើ​ការវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនទាំងនោះមាន ដូចជា ទី១SUNRISE FASHION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ និងស្រោមពូក ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន .២៥៥កន្លែង។

YONG LI HUA DEVELOPMENT CO., LTDគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមដៃ មួកនិងកាបូបយួរដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ,លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ៨២៨កន្លែង។

) Cordy Intelligent Technology (CAMBODIA) CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៦កន្លែង។

) Zhejiang Hengsen Furniture CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីមានទុនវិនិយោគចំនួន១,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

) Great Cabinets (CAMBODIA) CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

) Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២កន្លែង។

) Forda (Cambodia) Food CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៧កន្លែង។

) Huakang Packaging Technology CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីមានទុនវិនិយោគចំនួន៩,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

) F.P.Z Furniture (Cambodia) CO.,LTD.: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីមានទុនវិនិយោគចំនួន១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន .២២៥កន្លែង។

១០M.H.K.Y Manufactures CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១កន្លែង។

១១ZHENG MENG Cosmetics CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

១២BRIDGE INDUSTRY (CAMBODIA) CO., LTDគម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។

១៣HONGFAXIANG INDUSTRIAL CO., LTDគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន.៥២៧កន្លែង។

១៤HON CHUAN (CAMBODIA) CO., LTDគម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីកនិងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ,លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង៕

ចំណេះដឹង! តើការអនុវត្តនីតិវិធីឆ្លងកាត់ មានបែបបទយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ ការឆ្លងកាត់គយគឺជានីតិវិធីគយ ដែលអនុញ្ញាតឲ្យដឹកទំនិញពីការិយាល័យគយមួយ ទៅការិយាល័យគយមួយទៀត ក្រោមការត្រួតពិនិត្យរបស់គយដោយព្យួរពន្ធនិងអាករនាំចូល។

ការឆ្លងកាត់មានពីរ ()ប្រភេទគឺ៖  ការឆ្លងកាត់ជាតិ និងការឆ្លងកាត់អន្តរជាតិ។

ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិដូចខាងក្រោម៖

.ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត

ប្រតិបតិ្តករត្រូវទទួលការអនុញ្ញាតជាមុនពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ(អគរ)  ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ

ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ

មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ

កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរឬការិយាល័យគយណាមួយនៅភ្នំពេញ

ក្នុងករណីមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ

ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់

មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។

.ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស

ប្រតិបតិ្តករត្រូវធ្វើលិខិតស្នើសុំ ទៅការិយាល័យចេញដំណើរដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះ ត្រូវមានការបញ្ជាក់ពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស

ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ

មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ

ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ

ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់

មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។

.ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ

មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើ មធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់។ ក្នុងករណីយល់ថា ពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញ មុននឹងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ

មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រក បោះត្រាបានកាត់សៀលគយរួច និងចុះហត្ថលេខា លើកំណត់ហេតុរួមស្តីពី ការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ ដែលមានចុះហត្ថលេខារវាងមន្ត្រីគយនិងរដ្ឋាករ នៃសាខាគយនិងរដ្ឋាករនាំចេញ និងម  ន្ត្រីកាំកុងត្រូល នៃការិយាល័យកាំកុងត្រូលផែស្ងួត។

ការឆ្លងកាត់អន្តរជាតិ

ការឆ្លងកាត់អន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយ មាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគរ ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖

.នៅមាត់ច្រកចូល

ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ

មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែកA និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ដោយកំណត់ល័ក្ខខ័ណ្ឌ មួយចំនួនដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ

.នៅមាត់ច្រកចេញ

ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ តំណាងរបស់ខ្លួនបង្ហាញប្រតិវេទន៍គយបំព្រួញ ជូនដល់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច

មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា សៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយ និងរដ្ឋាករ បញ្ជាក់នៅក្នុងផ្នែកD នៃប្រតិវេទន៍គយ រួចកាត់ត្រា សៀលគយចេញ មុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី៕

ក្រុមហ៊ុន Allianz បោះទុនជាង១ពាន់លានអឺរ៉ូលើវិស័យអចលនទ្រព្យនៅតំបន់អាស៊ី

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Alpha Investment Partners (Alpha) និងក្រុមហ៊ុន Allianz Real Estate គ្រោងចុះហត្ថលេខារួមគ្នា លើការវិនិយោគវិស័យចលនទ្រព្យ នៅក្នុងតំបន់អាស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ។

យោងតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនAllianz និង Alpha Asia Macro Trends Fund III ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alpha នឹងទទួលបានភាគហ៊ុន ៨៥ភាគរយ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ទីក្រុងប៉េកាំង ដែលជាអគារការិយាល័យថ្នាក់ទី១ នៅទីក្រុង Wangjing ទីក្រុងប៉េកាំង។

ក្រុមហ៊ុន ប្រតិបត្តិករ D&J ចិនដែលមានមូលដ្ឋាននៅប្រទេសចិន នឹងរក្សាការប្រាក់១៥ភាគរយ ដែលនៅសេសសល់ក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ។ សម្រាប់ក្រុមហ៊ុន Allianz ដែលជាវិនិយោគិនម្នាក់ នៅក្នុងមូលនិធិនេះនឹងរក្សាចំណែកភាគហ៊ុន ៦២%នៃការបណ្តាក់ទុនរួមគ្នា។ នៅពេលបញ្ចប់កិច្ចព្រមព្រៀង អគារការិយាល័យនឹងត្រូវសហការគ្នាដោយភាគីទាំងបី។

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ដែលបានបញ្ចប់នៅខែមីនាឆ្នាំ ២០១៨ មានអគារការិយាល័យចំនួន៦ និងកន្លែងលក់រាយចំនួន២។

នាយកប្រតិបត្តិក្រុមហ៊ុន Allianz អាស៊ីប៉ាស៊ីហ្វិកលោក Rushabh Desai ឱ្យដឹងថា នេះគឺជាការបន្តយុទ្ធសាស្រ្តវិនិយោគរបស់ ក្រុមហ៊ុន Allianz ក្នុងការបែងចែក ៥០៦០% នៃអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ទៅកាន់ទីផ្សារដែលមានការរីកចម្រើនលឿនដូចជាចិន និងឥណ្ឌា។ ទីក្រុងប៉េកាំង កំពុងបង្ហាញនូវភាពធន់ទ្រាំខ្លាំង ចំពោះការប្រែប្រួលទីផ្សារ ក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន”។

លោក Sun Dong Ping នាយកប្រតិបត្តិក្រុមហ៊ុន D&J ចិនបានឱ្យដឹងថា ភាពជាដៃគូនេះ គឺជាការយល់ព្រមដ៏គួរឱ្យកត់សម្គាល់ចំពោះគុណភាព និងតម្លៃនៃទ្រព្យសម្បត្តិទ្រព្យសម្បត្តិគំរូអាជីវកម្ម ដែលបានបង្ហាញឱ្យឃើញ និងសមត្ថភាពគ្រប់គ្រងទ្រព្យសម្បត្តិដ៏រឹងមាំរបស់យើង

លោកបន្តថា ក្រុមហ៊ុន D&J ចិនមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តនេះជាមួយក្រុមហ៊ុន Allianz និង Alpha Investment Partners។ យើងមានមោទនភាពចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាRonsinដែលបានក្លាយជាទ្រព្យមួយដ៏សំខាន់នៅក្នុងទីផ្សារអនុវ៉ាងជេង។

សម្រាប់ក្រុមហ៊ុន Allianz ការវិនិយោគនេះគឺជាការវិនិយោគលើកទី២ របស់ខ្លួននៅទីក្រុងប៉េកាំង ហើយដែលវាគឺជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរួម ដោយបានទទួលភាគហ៊ុនចំនួន៩៨% នៅក្នុងអគារការិយាល័យលំដាប់ ZLink នៅ Zhongguancun ក្នុងឆ្នាំ ២០១៨។

ស្របពេលដែលទាំងកិច្ចព្រមព្រៀងវិនិយោគរួមគ្នា និងកិច្ចព្រមព្រៀងលក់និងទិញត្រូវបានបញ្ចប់គេរំពឹងថា ប្រតិបត្តិការនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៩

កាលពីដើមខែតុលាឆ្នាំ២០១៩ ដៃគូអចលនទ្រព្យ Blackstone បានប្រកាសពីផែនការពង្រីកវត្តមានរបស់ខ្លួននៅអាមេរិក តាមរយៈការទទួលបានទ្រព្យក្នុងតម្លៃ , ពាន់លានដុល្លារ៕