ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ នឹង​ផ្តល់​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​អះអាង​ថា​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋាភិបាល​នៅ​ក្រុង​ព្រះសីហនុ​ នឹង​ជួយ​ជំរុញ​ និង​ផ្តល់​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ផ្សេងទៀត​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

តាំង ហួរ

លោកស្រី​ តាំង​ ហ៊ួរ​អគ្គ​នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ១៦​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ផ្ទុយ​ទៅ​នឹង​ពាក្យ​ចចាម​អារាម​ដែល​ថា​ខេត្ត​ព្រះសីហនុ​ នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជនជាតិ​ចិន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ តែ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយសារ​រដ្ឋាភិបាល​បាន​ នឹង​កំពុង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​។

លោក​ស្រីបន្ត​ថា​ “អ្នក​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅ​ទីនេះ​ ឬអ្នក​ដែល​ខ្ចី​លុយ​ពី​ធនាគារ​វិនិយោគ​ជាដើម​ កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ព្រោះ​រដ្ឋាភិបាល​បាន​នឹង​កំពុង​គិតគូរ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ ដើម្បី​ទាក់ទាញ​ការ​វិយោគ​បរទេស​មក​បណ្តាក់​ទុន​រកស៊ី​ក្នុង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​កាន់តែ​ច្រើន​”។

លោកស្រី​បន្ថែម​ថា​ ក្រុង​ព្រះសីហនុ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​មាន​អគារ​ខ្ពស់​ៗកាន់តែ​ច្រើន​ដុះ​ច្រូងច្រាង​ ដែល​បណ្តាល​ឱ្យ​មានការ​រៀបចំ​ហេ​ដ្ឋា​រច​សម្ព័ន្ធ​ផ្លូវថ្នល់​មិនទាន់​ តែ​ពេលនេះ​ រដ្ឋាភិបាល​បាន​រៀបចំ​ហេ​ដ្ឋា​រស​ម្ព័ន្ធ​ នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ នឹង​ប្រែក្លាយ​ជា​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​។

លោកស្រី​បន្ថែម​ទៀត​ថា​ ករណី​ជនជាតិ​ចិន​ដែល​ចាកចេញ​ ពី​ខេត្ត​ព្រះសីហនុ​ ដោយសារ​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡា​ញ​នេះ​ ក៏​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ ឬការ​វិនិយោគ​នោះ​ទេ​ ។ លោកស្រី​បាន​ស្វាគមន៍​ចំពោះ​ការ​បិទ​ល្បែង​អន​ឡាញ​ របស់​រដ្ឋាភិបាល​នេះ​ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ និង​ការ​វិនិយោគ​។

លោកស្រី​បញ្ជាក់​ទៀ​ថា​ នៅពេល​ក្រុម​អ្នករក​ស៊ី​អន​ឡា​ញចាកចេញ​អស់​ នឹង​មក​ជំនួស​មកវិញ​នូវ​ក្រុម​អ្នក​វិយោគ​ ដែល​ល្អ​ហើយ​ជួយ​អោយ​មានការ​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​កាន់តែ​លឿន​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ឃាង​ ភា​រម្យ​ បាន​អោយ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​ ការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​នៅក្នុង​ក្រុង​ព្រះសីហនុ​ នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​កាន់តែ​ច្រើនឡើង​ថែមទៀត​ ហើយ​វា​នឹង​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្ច​ចរ​បស់​ខេត្ត​កាន់តែ​មានសន្ទុះ​ខ្លាំង​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំងមូល​ កុំ​អោយ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះ​សីនុ​ ដោយសារតែ​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡាញ​ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រកស៊ី​ ​និង​ការជួល​អគារ​ ឬផ្ទះ​ដល់​ជនជាតិ​ចិន​ទាំងនោះ​។

ការ​បិទ​ល្បែង​អន​ឡា​ញនេះ​ វា​មានផល​ប៉ះពាល់​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ដោយ​ជំនួស​មកវិញ​នូវ​កំណើន​ទេសចរណ៍​ ​និង​វិនិយោគ​ថ្មី​ផ្សេង​ៗ ចូល​មក​ខេត្ត​ព្រះសីហនុ​នេះ​ ដែល​ធ្វើអោយ​ពួកគាត់​នឹង​ទទួល​បាន​ចំណូល​ឡើងវិញ​ ទោះ​ក្នុង​កម្រិត​តម្លៃ​ណាមួយ​ក្តី​តាមរយៈ​ប្រែក្លាយ​ពី​ការជួល​អគារ​ ដោយ​ការ​ប្រក​មុខរ​បរ​ផ្សេង​ៗ។

ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ការ​គាំទ្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ជាមួយនឹង​ការ​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ចំនួន១០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ​រួមមាន​ផ្លូវ​ចំនួន៣៤ខ្សែ​ ដោយ​ចាប់​ផ្តើម​មអនុវត្ត​ធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ក្នុង​នោះ​មាន​អ្នកទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

តម្លៃ​ប្រេង​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​អ្នក​ផលិត​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថេរ​ភាព​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ តម្លៃ​ប្រេង​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ ខណៈ​អង្គការ​នៃ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​ (OPEC​) ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ផលិត​ប្រេង​សំ​ខាន់​ៗដទៃទៀត​បន្ទាប​ទិន្នផល​ផ្គត់ផ្គង់​ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថេរ​ភាព​។

តម្លៃ​ប្រេងឆៅ​ពិភពលោក​ ប្រភេទ​Brent​ បាន​កើនឡើង​ដល់ ៥៨​,៩៩ដុល្លារ​ ក្នុង​មួយ​បារ៉ែល​ និង​ប្រេងឆៅ​ West​ Texas​ Intermediate​ របស់​អាមេរិក​បាន​កើនឡើង​ ០,២៣​ ដុល្លារ​ស្មើនឹង ៥៣​,០៤​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

អង្គការ​ OPEC​ រុស្ស៊ី​ និង​ប្រទេស​ផលិត​ប្រេង​ធំៗ​ បាន​បន្ថយ​ការផលិត​ដល់១​,២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ ដើម្បី​ការពារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ និង​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថេរ​ភាព​ដែល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ពី​សេដ្ឋកិច្ច​ពិភពលោក​ដែល​មិន​ប្រាកដប្រជា​។

អគ្គលេខាធិការ​អង្គការ​ OPEC​ លោក​ Mohammad​ Barkindo​ មានប្រសាសន៍​ថា​ “ខ្ញុំ​បាន​លឺ​សំលេង​ស្រែក​ ពីសំណាក់​អ្នកដើរតួ​សំខាន់​ទាំងអស់​ថា​ ពួកគេ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ការ​ធ្លាក់ចុះ​នោះ​ទេ​”។

តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៤​ ដល់​ឆ្នាំ២០១៥​ ហើយ​ OPEC​ ត្រូវ​បាន​បង្ខំ​ឱ្យ​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថេរ​ភាព​។

សេដ្ឋកិច្ច​ពិភពលោក​ ដែល​កំពុង​មាន​ភាព​ច្របូកច្របល់​ និង​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ដែល​កំពុង​បន្ត​កើតមាន​ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេងឆៅ​ប្រភេទ​ Brent​ ធ្លាក់ចុះ​កាលពី​ខែ​ មេសា​៕

រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​បាន​ជាង​ ១៥ពាន់​ប៊ី​លាន​រៀល​ ត្រឹម​រយៈពេល៨ខែ​ ឆ្នាំ២០១៩

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩​ រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង​ ១៥​ ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ៧៩,៣​% ចំណែក​ការអនុវត្ត​ ចំណាយ​ត្រូវ​ប្រមាណ១២​ ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ៥០,៤​% ​នៃ​ច្បាប់​ថវិកា​ឆ្នាំ២០១៩​។

អគ្គនាយក​ដ្ឋាន​គោលនយោបាយ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​បាយ​ការណ៍​ដែល​បញ្ជាក់​ពី​ការ​ប្រមូល​ចំណូល​ និង​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ​ ដែល​ក្នុង​នោះ​ សម្រាប់​តែ​ខែសីហា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ រដ្ឋបាល​ថ្នាក់​ជាតិ​ប្រមូល​ចំណូល​ក្នុង​ស្រុក​សរុប​ បាន​ចំនួន​ជាង​ ២ពាន់​ប៊ី​លាន​រៀល​ ស្មើនឹង​ ១០,៨ភាគរយ​នៃ​ច្បាប់​ថវិកា​ប្រចាំឆ្នាំ២០១៩​ ។

ពាក់ព័ន្ធ​ចំណូល​ថវិកា​នេះ​ តាម​ក្របខ័ណ្ឌ​ថវិកា​ ឆ្នាំ២០១៩​ ត្រូវ​បាន​កំណត់​ថា​ ចំណូល​ក្នុង​ប្រទេស​ថវិការដ្ឋ​ ឬថវិកាជាតិ​ ត្រូវ​បាន​កំណត់ដោយច្បាប់​ប្រមាណ​ ១៩,២៨ភាគរយ​នៃ​ ផ.ស.ស​ (ផលិតផល​សរុប​ក្នុង​ស្រុក​)។ ចំណូល​ចរន្ត​មាន​ប្រមាណ​ ១៩,១០ភាគរយ​ នៃផ.ស.ស​ ចំណាយ​សរុបថ​វិការ​ដ្ឋ​ ឬថវិកាជាតិ​ត្រូវ​ប្រមាណ​ ២៤,៧២ភាគរយ​ នៃ​ផសស​ ចំណាយ​ចរន្ត​ ១៦,៣០ភាគរយ​ នៃ​ផសស​និង​អតិរេក​ចរន្ត​ត្រូវ​ប្រមាណ​ក្នុង​ចំនួន​ ២,៨១ភាគរយ​ នៃ​ផសស​ផង​ដែរ​ ។

តាម​ការព្យាករណ៍​របស់​ធនាគារពិភពលោក​ ADB​ បាន​បង្ហាញថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​បន្ត​រក្សា​បាន​កំណើន​ ដោយ​សម្រេច​បាន​ក្នុងរង្វង់​ ៧,១ភាគរយ​ ប្រហាក់​ប្រហែល​ឆ្នាំ២០១៨​ ក្នុង​នោះ​ ផសស​ ថ្លៃ​បច្ចុប្បន្ន​កើនឡើង​ជាង​ ១០៩​ លាន​រៀល​ សមមូល​ប្រមាណ​ជាង​ ២៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ ផសស​ សម្រាប់​មនុស្សម្នាក់​ ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ ១៧០៦​ ដុល្លារ​អាមេរិក​ ៕

CDC​ អនុម័ត​លើ​គម្រោង​រោងចក្រ​ថ្មី​ចំនួន​ ២បន្ថែម​ទៀត​នៅក្នុង​ខេត្តកណ្តាល​

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ បន្ទាប់ពី​ពិនិត្យមើល​លើ​កិច្ច​សំណើ​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន២ក្នុង​ការបង្កើត​រោងចក្រ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្តកណ្តាល​ កាលពី​ពេល​កន្លងទៅ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ទាំង២​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង៦លាន​ដុល្លារ​។

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ដំណើរ​ប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​នៅក្នុង​ខេត្តកណ្តាល​ចំនួន២​ រួមមាន​ ៖

១- ក្រុមហ៊ុន​ HONGFAXIANG​ INDUSTRIAL​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ និង​គ្រឿងផ្សំ​កាបូប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​គោ​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.៥២៧កន្លែង​។

២- ក្រុមហ៊ុន​ M.H.K.Y​ Manufactures​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ និង​ម៉ូតូ​កង់​បី​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សីជ្រោយ​ ឃុំ​ឫស្សីជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,២លាន​ដុល្លារ​ អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៩១កន្លែង​ ៕

ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ទម្លាក់​អត្រា​ការប្រាក់​ជាថ្មី​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារ​កណ្តាល​កូរ៉េ​នឹង​ទម្លាក់​ការប្រាក់​ទាប​ដល់​ ១,២៥​ ភាគរយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

តាមរយៈ​ការ​ទម្លាក់​អត្រា​ការប្រាក់​ ធនាគារ​កណ្តាល​នេះ​គ្រោង​នឹង​ជំរុញ​ធនាគារពាណិជ្ជ​កម្ម​ឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ទាប​ និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​។ ធនាគារកណ្ដាល​បាន​ចេញផ្សាយ​ទិន្នន័យ​ដែល​បង្ហាញថា​ រូបិយប័ណ្ណ​មានតម្លៃ​ ២,៩​ ទ្រី​លាន​ដុល្លារ​កំពុង​ចរាចរ​នៅ​ចុងខែ​ សីហា​ដែល​កើនឡើង​ ៦,៨​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ការ​កើនឡើង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ធនាគារកណ្ដាល​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​កាលពី​ខែ​ កក្កដា​ ជាលើកដំបូង​ក្នុងរយៈពេល​ ៣ ឆ្នាំ​មក​ត្រឹម​ ១,៥​ ភាគរយ​។មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ទម្លាក់​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ឆ្នាំ​ ២០១៩​ របស់​កូរ៉េ​ខាងត្បូង​មក​ត្រឹម​ ២ ភាគរយ​ពី​កំណើន​ ២,៦​ ភាគរយ​។

ការព្យាករណ៍​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​ ២០២០​ ក៏​ត្រូវ​បាន​ទម្លាក់​ពី​ ២,៨​ ភាគរយ​ដល់​ ២,២​ ភាគរយ​ផង​ដែរ​៕

ខណ្ឌ​សែនសុខ​មាន​គម្រោង​លំនៅឋាន​ច្រើនជាង​គេ​នៅ​ត្រីមាស​ទី៣​ ឆ្នាំ​ ២០១៩​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ខណ្ឌ​សែនសុខ​នៅតែ​ជា​ខណ្ឌ​ដែល​មាន​គម្រោង​លំនៅឋាន​ច្រើន​បំផុត​ដែល​បាន​ត្រូវ​បាន​បញ្ចប់​ជាមួយ​គម្រោង​អភិវឌ្ឍ​ចំនួន​ ៤៥​ គម្រោង​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​។

ខណ្ឌ​សែនសុខ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ធំ​ ទោះ​យ៉ាងណា​ខណ្ឌ​ដែល​នៅ​ជិត​តំបន់​កណ្ដាល​ក្រុង​នេះ​បាន​បង្ហាញថា​ តម្លៃ​ដីធ្លី​បាន​កើនឡើង​ដល់កម្រិត​មួយ​ដែល​គម្រោង​អចលនទ្រព្យ​នា​ពេល​អនាគត​ពិបាក​នឹង​វិនិយោគ​។ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្លៃ​ដីធ្លី​បាន​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​អចលនទ្រព្យ​ទៅ​តំបន់​ជាយក្រុង​ដែល​ជា​កន្លែង​ដែល​តម្លៃ​ទាប​ និង​ដី​មាន​ទំហំ​ធំ​សម្រាប់​ការ​អភិវឌ្ឍ​។

ខណ្ឌ​ពោធិ​សែន​ជ័យ​ជាទី​តាំង​ដែល​មាន​គម្រោង​ដីធ្លី​ច្រើនជាង​គេ​នា​ពេល​អនាគត​ដោយមាន​ ១៥​ គម្រោង​ ខណៈ​ខណ្ឌដង្កោ​មាន​ ១៣​ គម្រោង​។ សមាមាត្រ​ដ៏​ធំ​នៃ​ចំនួន​វិនិយោគ​នា​ពេល​អនាគត​ត្រូវ​បាន​គេ​កំណត់​គោលដៅ​លើ​វិស័យ​វិនិយោគ​ដែល​មាន​តំលៃ​សមរម្យ​។

តម្លៃ​លក់​នៅក្នុង​ទីផ្សារ​បឋម​ជួបប្រទះ​ការ​ផ្លាស់​ប្តូរ​តិចតួច​បំផុត​នៅ​ត្រីមាស​ទី៣​។ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ តម្លៃ​លក់​ផ្ទះល្វែង​ និង​វីឡា​ភ្លោះ​ជាមធ្យម​អំឡុង​ត្រីមាស​ទី​ ៣ ឃើញថា​មានការ​កើនឡើង​បន្តិចបន្តួច​គឺ​តិច​ជាង​ ១ ​ និង២​ ភាគរយ​។

ការ​ស្នើសុំ​តម្លៃ​សម្រាប់​ផ្ទះ​អាជីវកម្ម​ជាមធ្យម​មានតម្លៃ​ប្រមាណ​ ២១៧,០០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​យូនី​ត កើនឡើង​ ៧ ភាគរយ​ ពី​តម្លៃ​ដែល​បាន​មើលឃើញ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ។ ទន្ទឹម​នឹង​នេះ​ដែរ​តម្លៃ​ផ្ទះ​ Link​-house​ មើលឃើញ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សំគាល់​ជិត​ ១៤​ ភាគរយ​ ។ ផ្ទះ Link​-house​ បាន​ក្លាយជា​ការ​ពេញនិយម​កាន់តែ​ខ្លាំង​ឡើងជា​ពិសេស​សម្រាប់​ម្ចាស់ផ្ទះ​ថ្មី​ភាគច្រើន​ ដោយសារតែ​ការរចនា​ និង​ទម្រង់​ដែល​មាន​ភាព​ទាក់ទាញ​។

ផ្ទះ​វីឡា​មានការ​កែ​សំរួល​ដ៏​សំខាន់​មួយ​ចំពោះ​តម្លៃ​សម្រង់​ជាមធ្យម​ដែល​បាន​កើនឡើង​ជាង​ ១០​ ភា​គេយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ ។ របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​គិត​ចាប់ពី​ឆ្នាំ​ ២០០៣​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ មាន​ចំនួន២៦៨​ គម្រោង​។

ចំណែក​គំរោង​សំណង់​នៅ​ទូទាំង​ប្រទេស​គិត​ចាប់ពី​ឆ្នាំ​ ២០០០​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​ ៤៦,៩៩១គម្រោង​ ដែល​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ សរុប​ចំនួន ១២៦,៤០៣,៣៣៩ម៉ែត្រការ៉េ​ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤៨,១៧៥,៧៩៩​, ៣៤៧​ ដុល្លារ​។

អ្នកជំនាញ​ធ្លាប់​បាន​អះអាង​ថា​ ការ​កើនឡើង​សំណង់​អាគារ​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​ គឺ​បណ្តាល​មក​ពី​មាន​វិនិយោគិន​បរ​ទេស​ធំៗ​ជាច្រើន​ បាន​មក​វិនិយោគ​នៅ​កម្ពុជា​។ ក្នុង​នោះ​រួមមាន​ចិន​ កូរ៉េ​ វៀតណាម​ ជប៉ុន​ ថៃ​ ម៉ាឡេស៊ី​ សឹង្ហ​បុរី​ សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ ឥណ្ឌូ​នេ​ស៊ី​ កាណាដា​ អូស្រ្តាលី​ ឥណ្ឌា​ និង​ ហ្វីលីពីន​ជាដើម​៕

ក្រុមហ៊ុន​យក្ស​ចិន ​Sunwah​ គ្រោង​អភិ​ឌ្ឍ​ន៍​តំបន់ឧស្សាហកម្ម​ និង​លំនៅឋាន​លើ​ទំហំដី​ ៦០ហិ​កតា​នៅ​តាមផ្លូវ​ជាតិ​លេខ៤​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Sunwah​ Group​ របស់​ចិន​គ្រោង​អភិ​ឌ្ឍ​ន៍​សួន​ឧស្សាហកម្ម​ និង​លំនៅឋាន​លើ​ទំ​ហដី ៦០ហិ​កតា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពី​ភ្នំពេញ​ ខណៈ​តំបន់​មួយ​នេះ​ បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីក​ចំរើន​យ៉ាង​ខ្លាំង​។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ Sunwah​ Group​ បានឱ្យ​ដឹង​ថា​ ក្រម​ហ៊ុន​នេះ​បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ ​និង​
កំ​ពុងច​រចា​សាងសង់​ គម្រោង​ Sunwah​ New​ Town​ ជាមួយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​ លើ​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ និង​លំនៅឋាន​ នៅ​លើ​ដី ៦០ហិ​កតា​ ស្ថិតនៅ​តាមផ្លូវ​ជាតិ​ចំងាយ​ប្រមាណ២០គីឡូម៉ែត្រ​ ពីទី​ក្រុងភ្នំពេញ​ (ផ្លូវជាតិ​លេខ៤​)។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ប្រែក្លាយ​ តំបន់​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ៤​ ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្ត​ព្រះសីហនុ​ បាន​ក្លាយជា​តំបន់ឧស្សាហកម្ម​ រោងចក្រ​ និង​លំនៅឋាន​ដ៏​ពេញនិយម​ ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ពិសេស​មួយ​ ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ជា​តំបន់ឧស្សាហកម្ម​ពិសេស​ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​។

ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ផ្លូវជាតិ​លេខ៤បាន​ នឹង​កំពុងតែ​មាន​ទាក់ទាញ​ផ្នែក​វិនិយោគ​ទាំង​ គម្រោង​ដី​ឡូត៍​ គម្រោង​លំនៅ​ដ្ឋាន​ និង​បុរី​ (ទាំង​ការរស់នៅ​ និង​ការ​ប្រកប​អាជីវកម្ម​) គម្រោង​កា​រ៉ា​សសាំង​ ម៉ាត​ ផ្សារ​ មន្ទីរពេទ្យ​អន្តរជាតិ​ និង​ក្នុង​ស្រុក​ សាលារៀន​ ព្រោងព្រាត​នៅ​តាម​ដងផ្លូវ​ជាតិ​មួយ​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​ Sunwah​ Group​ បាន​វិនិយោគ​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង២៥ឆ្នាំ​ហើយ​។ កាលពីដើម​ឆ្នាំ​កន្លងមក​នេះ​ ក្រុមហ៊ុន​បាន​វិយោគ​សំខាន់​លើ​ពាណិជ្ជកម្ម​នាំចូល​ និង​នាំចេញ​។ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ក៏បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ លើក​ការផលិត​ និង​កែច្នៃ​គ្រឿង​សមុទ្រ​សម្រាប់​នាំចេញ​។ បន្ទាប់មក​ទៀត​ ក្រុមហ៊ុន​ Sunwah​ Group​ គឺជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ ជាមួយនឹង​ផលប័ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ឆ្នាំ១៩៩៥​ ក្រុមហ៊ុន​ Sunwah​ Group​ បាន​ដាក់​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​កម្ពុជា​ និង​បាន​សាងសង់​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​ នៅ​លើ​ទំហំដី១០​ ហិ​កតា​ នៅ​ឯកំ​ពង់​ផែ​ក្រុង​ព្រះសីហនុ​ ដោយ​ចំណាយ​ទឹកប្រាក់​វិនិយោគ១០លាន​ដុល្លារ​អាមេរិក​។ នេះ​គឺជា​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​ធំជាង​គេ​មួយ​នៅ​កម្ពុជា​ សម្រាប់​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្រ​ទៅកាន់​ទីក្រុង​ហុងកុង​ និង​នៅ​ទូទាំង​ពិភពលោក​៕

ផ្ទះ​វីឡា​កូនកាត់​ និង​ដី​លក់​ក្នុង​តម្លៃ​ពិសេស​នៅ​ក្រុង​ព្រះសីហនុ​

ដោយ​គង់​ សូ​រិយា​

ព្រះ​សី​ហនុៈ​ វីឡា​កូនកាត់​ និង​ដី​ឡូត៍​បាន​និង​កំពុង​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​កំពុង​មានការ​រីកចម្រើន​យ៉ាង​លឿន​ ហើយ​វា​បាន​និង​កំពុង​ក្លាយជាឱកាស​ដែល​អ្នក​វិនិយោគ​អាច​រក​ផល​ចំណេញ​បាន​។

លោកស្រី​អ៊ុំ​ ថា​វី​ ម្ចាស់​វីឡា​ និង​ដី​ឡូត៍​លំនៅ​ដ្ឋាន​នៅក្នុង​ភូមិ៥​ សង្កាត់៤​ ក្រុង​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យដឹង​ តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥​ តុលា​នេះ​ថា​ ទោះបីជា​មានការ​ចាកចេញ​របស់​ចិន​មួយចំនួន​ ដែល​ធ្វើការ​នៅ​តាម​កាស៊ីណូ​អន​ឡា​ញនៅ​ក្រុង​ព្រះសីហនុ​បាន​ចាកចេញ​មួយចំនួន​ក្តី​ ប៉ុន្តែ​កាស៊ីណូ​ធម្មតា​ និង​ដំណើរការ​អាជីវកម្ម​នានា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ហេតុនេះ​សកម្មភាព​ និង​ការ​អភិវឌ្ឍ​នៅ​ក្រុង​ព្រះសីហនុ​មិន​មាន​អ្វី​គួរឲ្យ​បារម្ភ​នោះ​ទេ​។

ជាមួយគ្នា​នេះ​ លោកស្រី​បាន​ និង​កំពុង​ដាក់​លក់​អចលនទ្រព្យ​ក្នុង​តម្លៃ​ពិសេស​ចំនួន​ពីរ​ គឺ​ដី​ឡូត៍​ពីរ​ឡូត៍​ ទំហំ ៥គុណ​នឹង២០ម៉ែត្រ​ ក្នុង​តម្លៃ៧៥០០០ដុល្លារ​ និង​ផ្ទះ​វីឡា​កូនកាត់​ចំនួន​ពីរ​លក់​ក្នុង​តម្លៃ​ពិសេស​។

ចំណែក​ផ្ទះ​វីឡា​មាន​ពីរ​ប្រភេទ​ គឺ​វី​ផ្ទះ​វី​ឡាពណ៌ស​ មាន​ទំហំ​ផ្ទះ ៤​,២ម៉ែត្រ​ និង​បណ្តោយ១០,៥ម៉ែត្រ​ និង​មាន​ចំណត​មុខ​ផ្ទះ៤ម៉ែត្រ​ និង​ក្រោយផ្ទះ២ម៉ែត្រ​។ មាន​បន្ទប់គេង៤​ បន្ទប់ទឹក៥​ លក់​ក្នុង​តម្លៃ១៩៧​,៥០០ដុល្លារ​អាមេរិក​។ ចំណែក​វី​ឡាព៌​ណលឿង​ មាន​បន្ទប់គេង៣​ បន្ទប់ទឹក៤​ សល់​ចំណត​មុខ​ផ្ទះ ៤ម៉ែត្រ​ ក្រោយផ្ទះ ២ម៉ែត្រ​ ផ្លូវ​មុខ​ផ្ទះ១០០ម៉ែត្រ​ លក់​ក្នុង​តម្លៃ១៩៥​,០០០ដុល្លារ​អាមេរិក​។

លោកស្រី​អ៊ុំ​ ថា​វី​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ “តម្លៃ​អចលនទ្រព្យ​ខាងលើ​នេះ​ ជា​តម្លៃ​ពិសេស​ និង​អាច​ចចារ​បាន​”។

អតិថិជន​ចាប់អារម្មណ៍​ អាច​ទំនាក់ទំនង​លេខទូរស័ព្ទ​លេខ​ ០៧០​ ៨១១​ ៦៨៦​៕

IMF​៖ សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​សកល​កំពុង​ឈាន​ទៅ​រក​វិបត្តិ​មួយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ នឹង​ធ្វើ​ឱ្យ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ របស់​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០០៩​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ IMF​។

របាយការណ៍​របស់​ IMF​ បានឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ​ជាមួយ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​មកដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​”។

ការ​ធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​ នៅ​ជុំវិញ​ពិភពលោក​កំពុង​ រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​ជាស​កល​ ខណៈ​ការ​កើនឡើង​ពន្ធគយ​ បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​មិន​ប្រាកដប្រជា​ដែល​ធើ្វ​ឱ្យ​មានការ​ថមថយ​កំណើន​វិនិយោគ​។

របាយការណ៍​បានឱ្យ​ថា​ “ពន្ធគយ​កាន់តែ​ខ្ពស់​ និង​ភាព​មិន​ប្រាកដប្រជា​យូរអង្វែង​ជុំវិញ​គោលនយោបាយ​ពាណិជ្ជកម្ម​ បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​ និង​តម្រូវការ​ទំនិញ​មូលធន​ធ្លាក់ចុះ​”។

សង្រ្គាម​ពន្ធគយ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ខាតបង់​ចំណូល​ជិត​ ៧០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។

កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​នេះ​ គឺជា​ផលវិបាក​នៃ​ការ​កើនឡើង​ នូវ​របាំង​ពាណិជ្ជកម្ម​ ការ​កើនឡើង​ នូវ​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពាណិជ្ជកម្ម​ និង​ភូមិសាស្ត្រ​នយោបាយ​ កត្តា​ដែល​បង្ក​ភាព​តានតឹង​ដល់​ម៉ាក្រូ​សេដ្ឋកិច្ច​ នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​រីកចម្រើន​ជាច្រើន​ និង​កត្តា​រចនាសម្ព័ន្ធ​ ដូចជា​កំណើន​ផលិតភាព​ទាប​ និង​ប្រជាសាស្ត្រ​វ័យ​ចំណាស់​នៅក្នុង​សេដ្ឋកិច្ច​ជឿនលឿន​។ នេះ​បើ​យោង​តាម​អ្នក​ផ្តល់​យោបល់​សេដ្ឋកិច្ច​លោក​ Gita​ Gopinath​៕

ប្រធានាធិបតី​ហុងគ្រី​ប្រកាស​បន្ត​គាំទ្រ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដល់​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​នៃ​ប្រទេស​ហុងគ្រី​ បាន​ប្រកាស​បន្ត​គាំទ្រ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដល់​កម្ពុជា​ ខណៈ​សភាព​អឺរ៉ុប​បាន​នឹង​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

លោក​ Janos​ ADER​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ហុងគ្រី​ នៅក្នុង​ជំនួប​ពិភាក្សា​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី១៥​ ខែតុលា​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ហុងគ្រី​ គឺជា​មិត្ត​មួយ​របស់​ប្រទេស​កម្ពុជា​ហើយ​ រដ្ឋាភិបាល​ហុងគ្រី​នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា​ ជាពិសេស​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​ ។ ជាពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ EBA​ នេះ​ហុងគ្រី​ នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ បាន​លើកឡើង​អំពី​ចំណុច​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ EBA ​នេះ​ ដោយ​សម្តេច​បាន​ថ្លែង​ថា​ អ្វី​ដែល​កម្ពុជា​ចង់បាន​នោះ​ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ​ក៏បាន​គូ​បញ្ជាក់​ពី​ចំណុច​សំខាន់​ នៃ​ការ​កសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ផង​ដែរ​។

សម្ដេច​តេជោ​ ក៏បាន​មានប្រសាសន៍​ទាក់ទង​ទៅ​នឹង​ កិច្ច​សហប្រតិបត្តិ​ការ​ជាមួយនឹង​ហុងគ្រី​ផង​ដែរ​ ជាពិសេស​នៅក្នុង​ដំណើរ​អញ្ជើញ​ បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហុងគ្រី​ ទៅកាន់​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​។

សម្ដេច​បាន​បញ្ជាក់​ថា​ នៅពេល​ទស្សនកិច្ច​នៅ​កម្ពុជា​ លោក​ប្រធានាធិបតី​ហុងគ្រី​នឹង​បានឃើញ​ជាក់ស្ដែង​នូវ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ ដូចជា​បាន​ទៅ​ទស្សនា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ គឺ​ប្រាសាទអង្គរវត្ត​៕