ចិន​ជំរុញ​អាមេរិក​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​ទីក្រុង​ហុងកុង​ ខណៈ​ការចរចា​លើក​ទី១នឹង​ ចុះហត្ថលេខា​នៅ​ខែវិច្ឆិកា​

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ រាល់​ការប៉ុនប៉ង​ជ្រៀតជ្រែក​នៅ​ហុងកុង​នឹង​នាំ​ឱ្យ​មាន​អំ​ពើ​ហឹង្សា​នៅ​តាម​ដងផ្លូវ​ និង​ការ​ដួល​រលំ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​។ នេះ​បើ​យោង​តាម​សេចក្តី​អត្ថា​ធិប្បាយ​មួយ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត People’s​ Daily​ របស់​រចិន​។

រដ្ឋាភិបាល​អាមេរិក​បាន​អនុម័ត​ច្បាប់​ ‘ច្បាប់​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ​ ២០១៩​’ ដែល​នឹង​ត្រួតពិនិត្យ​ស្វ័យភាព​នយោបាយ​ និង​ប្រជាធិបតេយ្យ​នៅក្នុង​ទឹកដី​នេះ​កាលពី​ថ្ងៃ​ អង្គារ​កន្លង​នេះ​។

ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ដល់​សភា​តំណាងរាស្ត្រ​អាមេរិក​ថា​ ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ច្បាប់​នោះ​ផលវិបាក​ នឹង​ក្លាយជា​អស្ថិរភាព​នៃ​ទឹកដី​ហុងកុង​ និង​ភាព​វឹកវរ​ដែល​កំពុង​កើតមាន​ ដែល​បាន​ធ្វើ​ឱ្យ​រញ្ជួយ​ទីក្រុង​អស់​រយៈពេល​ជាច្រើន​ខែ​។

សេចក្តី​អត្ថា​ធិប្បាយ​នៅក្នុង​កាសែត​ People’s​ Daily​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ បានឱ្យ​ដឹង​ថា​ “ការ​គាំទ្រ​សមាជិកសភា​អាមេរិក​ ដែល​អះអាង​ថា​មាន​សម្រាប់​ហុងកុង​ទំនងជា​នឹង​រីក​រាលដាល​ការ​ស្អប់ខ្ពើម​ និង​នាំមក​នូវ​អំ​ពើ​ហឹង្សា​កាន់តែ​ច្រើន​ នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​”។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ បន្ទាប់ពី​ច្បាប់​អាមេរិក​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ខែ​ មិថុនា​ ការ​តវ៉ា​កាន់តែ​អា​ក្រ​ក់​ទៅៗ​ ដោយក្រុម​បាតុករ​បាន​ដុត​បំផ្លាញ​ បំផ្លិច​បំផ្លាញ​កន្លែង​សាធារណៈ​ និង​វាយ​ប្រហារ​ប៉ូលី​ស និង​ប្រជាជន​ក្នុង​តំបន់​”។

លោក​ Donald​ Trump​ មិនបាន​បង្ហាញ​ពី​ការ​គាំទ្រ​ខ្លាំងក្លា​ណាមួយ​ ចំពោះ​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ហៅ​ពួកគេ​ថា​ជា​ “កុបកម្ម​”នៅក្នុង​ខែ​ សីហា​នោះ​ទេ​ ប៉ុន្តែ​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​គោរព​សិទ្ធិមនុស្ស​។

ក្រុម​អ្នកវិភាគ​កំពុង​ទន្ទឹងរង់ចាំ​ ការ​ចុះហត្ថលេខា​លើ​តំណា​ក់​កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំង២​ នៅ​លើ​ពិភពលោក​ដែល​នឹង​បញ្ចប់​ការ​តំឡើង​ពន្ធគយ​ពន្ធគយ​ និង​បង្កើន​ការទិញ​កសិកម្ម​របស់​អាមេរិក​ដោយ​ប្រទេស​ចិន​។

លោក​ Trump​ បាន​និយាយ​ថា​ លោក​ជឿជាក់​ថា​កិច្ច​ព្រមព្រៀង​ “ដំណាក់កាល​ទី​ ១” នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ ក្នុងអំឡុងពេល​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋ​ កិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​ (APEC​) នៅ​ទីក្រុង​ Santiago​ ប្រទេស​ឈីលី​នៅ​ថ្ងៃទី១១​ ខែ​ វិច្ឆិកា​។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “អ្វី​ដែល​ហុងកុង​ប្រឈមមុខ​ នា​ពេល​បច្ចុប្បន្ន​មិនមែន​ជា​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ទេ​ ប៉ុន្តែ​តម្រូវការ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ និង​ភាព​វឹកវរ​ ស្តារ​សណ្តាប់​ធ្នាប់​ និង​លើកស្ទួយ​នីតិរដ្ឋ​ឱ្យ​បាន​ឆាប់​ តាមដែល​អាច​ធ្វើ​ទៅ​បាន​”៕

កម្ពុជា​បាន​ក្លាយជា​ប្រទេស​កិត្តិយស​ក្នុង​វេទិកា​ថួ​ឡឹ​ឆ្នាំ២០១៩របស់​ប្រទេស​ចិន​

ដោយៈ​ រ៉ា​ណេត​

ខេត្ត​គួយ​ចូវ​, ចិ​នៈ​ មន្ត្រី​ជាន់ខ្ពស់​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ធ្វើជា​គណៈអធិបតី​នៅក្នុង​វេទិកា​ថួ​ឡឹ​ ឆ្នាំ២០១៩​ ក្រោម​ប្រធានបទ​ “ ការ​ធ្វើស​មា​ហរ​ណកម្មក​សាង​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​និង​ការចែក​រំលែក​អត្ថ​ប្រយោជន៍​ នៃ​ពិភព​សេដ្ឋកិច្ច​បើកចំហ​” ក្រោម​ការ​អញ្ជើញ​ដោយ​សភា​ខេត្ត​គួយ​ចូវ​។

លោ​កឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ជាមួយ​លោក​ហឺ​ ឡី​ អនុប្រធាន​សភា​ខេត្ត​គួយ​ចូវ​ ក្នុង​វេទិកា​ថួ​ឡឹ​ឆ្នាំ២០១៩​ ក្រោម​មូលបទ​ ”ការ​ធ្វើស​មា​ហរ​ណកម្មក​សាង​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​ និង​ការចែក​រំលែក​អត្ថ​ប្រយោជន៍​នៃ​ពិភព​សេដ្ឋកិច្ច​បើកចំហ​” កាលពី​ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ផាន់​ចូវ​ ខេត្ត​គួយ​ចូវ​ ប្រទេស​ចិន​។

នៅក្នុង​វេទិកា​នេះ​ ក៏​មាន​ពិធីសម្ពោធ​ពន្លា​ជាតិ​កម្ពុជា​ ដើម្បី​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ ជូន​ដល់​អ្នក​វិនិយោគ​ប្រជាជន​ចិន​ និង​ភ្ញៀវ​អន្តរជាតិ​ ដែល​ជា​តំណាង​បណ្តា​ប្រទេស​ដទៃទៀត​ផង​ដែរ​។

លោក​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ យុទ្ធ​សាស្រ្ត​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដ៏​មាន​មាន​សារៈសំខាន់​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប្រទេស​ចិន​ ហើយ​ថែមទាំង​ជា​ការ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ចិន​ និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើស​កល​លោក​ ដែល​នឹង​បង្កើត​បាន​ជា​កម្លាំង​ចលករ​ថ្មី​ ដើម្បី​រក្សា​តុល្យភាព​សេដ្ឋកិច្ច​ពិភពលោក​ថែមទៀត​។

លោក​បន្ត​ថា​ “នៅ​ក្រោម​ក្របខណ្ឌ​នៃ​យុទ្ធសាស្ត្រ​នេះ​ បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​ រវាង​កម្ពុជា​ និង​ចិន​ឱ្យ​ឈាន​ដល់កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​”។

តាមរយៈ​ការចូលរួម​វេទិកា​ថួ​ឡឹ​ឆ្នាំ២០១៩នេះ​ លោ​កឈួន​ ដារ៉ា​ បាន​លើកឡើង​អំពី​កាលានុវត្ត​ភាព​ សក្តា​នុ​ពល​វិនិយោគ​ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ព្រមទាំង​កំណែទម្រង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ បន្ថែម​លើស​ពីនេះ​ទៀត​ លោក​សង្ឃឹមថា​ ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ នឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រវាង​កម្ពុជា​ និង​ចិន​ កាន់តែ​មា​នវ​ឌ្ឍ​ភាព​ថែមទៀត​។

ក្នុងនាម​ជា​ប្រទេស​កិត្តិយស​ កម្ពុជា​បាន​រៀបចំ​កម្មវិធី​ “រាត្រី​កម្ពុជា​” ក្រោម​អធិបតីភាព​ លោ​កឈួន​ ដារ៉ា​ និង​ថ្នាក់ដឹកនាំ​ចិន​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ដទៃទៀត​ ដើម្បី​ទទួលស្វាគមន៍​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ ជាពិសេស​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ តាមរយៈ​ការ​សម្តែង​សិល្បៈ​កម្ពុជា​ របស់​ក្រុម​សិល្បៈ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួមគ្នា​ជាមួយ​ក្រុម​សិល្បៈ​របស់​ប្រទេស​ចិន​៕

វៀតណាម​ឈរ​នៅ​លំដាប់​ទី៣ក្នុង​ការ​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខណៈ​វៀតណាម​ស្ថិត​ក្នុងចំណោម​វិ​និ​យោ​គិន​ធំៗ​លំដាប់​ទី៣នៅក្នុង​ប្រទេស​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចំនួន២២២គម្រោង​ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៦ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង​ចំនួន៨១គម្រោង​ និង៤​,១២ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចិន​គឺជា​វិនិយោគិន​បរទេស​ធំជាង​គេ​នៅ​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​សរុប៧​,៨ ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដែល​ស្មើនឹង៣៥ភាគរយ​នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) សរុប​នៅ​កម្ពុជា​។ បន្ទាប់មក​គឺ​ជប៉ុន​ (៧.៨​ ភាគរយ​ នៃ​ការ​វិនិយោគ​(FDI​ សរុប​) វៀតណាម​ (២,៩ ភាគរយ​) សិង្ហបុរី​ (១,៨ ភាគរយ​) សាធារណរដ្ឋ​កូរ៉េ​ (១,៧ ភាគរយ​) ម៉ាឡេស៊ី​ (១,៣៦​ ភាគរយ​) និង​ថៃ​ (០,៩ ភាគរយ​)។

លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​មានប្រសាសន៍​ថា​ លំហូរ​ចូល​នៃ​ការ​វិនិយោគ​មាន​និ​ន្នា​ ការ​កើនឡើង​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​ ផលិតកម្ម​ និង​ទេសចរណ៍​ដែល​បាន​កើនឡើង​ ៩៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ បន្ថែម​លើ​ការជំរុញ​ការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ចំនួន៨៣១​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដោយមាន​ទុន​វិនិយោគ​សរុប
២២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន៤៧ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ខណៈ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ចំនួន២៤ភាគរយ​ ឧស្សាហកម្ម​មាន២៣​ ភាគរយ​ និង​កសិកម្ម​មាន៦ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

លោក​ជា​ វុទ្ធី​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​កម្ពុជា​ក្នុង​ការ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន៧ភាគរយ​ និង​បង្កើត​ការងារ​ប្រមាណ១៥​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

សណ្ឋាគារ​ និ​ងរីហ្ស​តអន្តរជាតិ​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ព្រះសីហនុ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាម​បាន​អនុញ្ញាត​ឱ្យ​មានការ​សង​សង់​ នូវ​គម្រោង​សណ្ឋាគារ​ និ​ងរីហ្ស​ត ស៊ី​ប៊្រីស​ (Sea​ Breeze​ Hotel​ and​ Resort​)លើ​ផ្ទៃដី​ទំហំ​ ៥.២២៤ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

ម្ចាស់​ទុន​វិនិយោគ​លើ​សណ្ឋាគារ​ និ​ងរីហ្ស​តនេះ​ ជា​ស្រ្តី​ជន​ខ្មែរ​ឈ្មោះ​សោម​ រស្មី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អេស​-ប៊ី​-ខេ​ រី​ស៊ើច​ អេន​ ឌី​វេ​ឡុប​មេន​។

យោង​តាម​កិច្ច​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង ​(IESIA​) លើ​គម្រោង​នេះ​ កាលពី​ថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​នេះ​ និង​ម្ចាស់​គម្រោង​ត្រូវ​គោរព​ ទៅតាម​បទដ្ឋាន​បរិស្ថាន​ ក្នុង​ការរៀបចំ​អាង​ចម្រោះ​ទឹក​កខ្វក់​ ដែល​មាន​សមត្ថភាព​ គ្រប់គ្រាន់​ក្នុង​ការ​សម្អាត​សំណល់រាវ​ចេញពី​គម្រោង​ ដោយ​សមាមាត្រ​ទៅ​នឹង​បរិមាណ​ប្រើប្រាស់​ទឹក​ របស់​គម្រោង​។

អង្គប្រជុំ​ក៏​តម្រូវ​ឱ្យ​ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​តំបន់​នេះ​ ឱ្យ​ក្លាយទៅជា​តំបន់​មេត្រីភាព​បរិស្ថាន​ ដោយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ និង​ត្រូវ​ដាំ​ដើមឈើ​ ឬរុក្ខ​ជា​តិ​លម្អ​រឱ្យ​បាន​ច្រើន​ ដើម្បី​លម្អ​សោភ័ណភាព​នៅក្នុង​តំបន់​គម្រោង​ ​និង​ត្រូវ​គោរព​វប្បធម៌​ប្រពៃណី​ ទំនៀម​ទំ​លាប់​ និង​រំលេច​រចនាបថ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​អគារ​។

របាយការណ៍​របស់​អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ​នេះ​ បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សណ្ឋាគារ​ និង​ផ្ទះសំណាក់​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង ១៥០កន្លែង​ ក្នុង​នោះ​ គ្រប់គ្រង​ ដោយ​ចិន​ មាន​ជាង៩០​% ខណៈ​ដែល​កាស៊ីណូ​មាន​៦២​កន្លែង​ គ្រប់គ្រង​ដោយ​ចិន​រហូតដល់៧៧​%។

របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យដឹង​ថា​ បើ​គិត​ចាប់ពី​ឆ្នាំ២០១៦​ មកទល់​នឹង​ ខែសីហា​ ឆ្នាំ២០១៩​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ទុន​វិនិយោគ​ពី​ប្រទេស​ចិន២ពាន់​លាន​ ដុល្លារ​អាមេរិក​ស្មើនឹង៨​,៩% នៃ​ទុន​វិនិយោគ​សរុប​៕

CDC​ អនុម័ត​លើ​គម្រោង​រោងចក្រ​ចំនួន៧​ បន្ថែម​ទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៣៩លាន​ដុល្លារ​

អគារ CDC។ រូបថត៖ សហការី

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ បន្ទាប់ពី​ពិនិត្យមើល​លើ​កិច្ច​សំណើ​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៧ក្នុង​ការបង្កើត​រោងចក្រ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន៤គម្រោង​ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៣គម្រោង​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ទាំង៧​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង៣៩លាន​ដុល្លារ​។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១) “Cordy​ Intelligent​ Technology​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើអំពី​ប្លាស្ទិក​ និង​គ្រឿង​បន្ទាប់បន្សំ​របស់​ម៉ូទ័រ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១,១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៥៦កន្លែង​។

២) “Zhejiang​ Hengsen​ Furniture​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន​ ១,៥​ លាន​ ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៦៦កន្លែង​។

៣) “Great​ Cabinets​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ទូ​ផ្ទះបាយ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៥កន្លែង​។

៤) “Gold​ Sail​ (Cambodia​) Building​ Materials​ Manufacturing​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ទ្វា​ និង​បង្អួច​ធ្វើអំពី​អាលុយមីញ៉ូម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២២កន្លែង​។

៥) “Forda​ (Cambodia​) Food​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

៦) “Huakang​ Packaging​ Technology​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ផ្លា​ស្ទិ​ក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន​ ៩,៥​ លាន​ ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៧៤កន្លែង​។

៧) “F.P.Z​ Furniture​ (Cambodia​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន​ ១៥​ លាន​ ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២២៥កន្លែង​៕

កម្ពុជា​-ប៊ុលហ្គារី​ ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​វិទ្យាសាស្ត្រ​

ដោយ​ ៖ រ៉ា​ណេត

ប៊ុលហ្គារី​ ៖ បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ប៊ុលហ្គារី​ មាន​ទំហំ​តូច​នៅឡើយ​ ពោល​គឺ​គិត​ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​មាន​ទំហំ​ត្រឹម​ជាង៣០លាន​ដុល្លារ​តែប៉ុណ្ណោះ​ ។

ក្នុង​គោលបំណង​ជំរុញ​ និង​បង្កើន​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​ជា​ដៃគូ​ ជាពិសេស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ឱ្យ​មាន​ទំហំ​ធំ​ នៅ​រសៀល​ថ្ងៃទី១៦​ ខែតុលា​ ម្សិលមិញ​នេះ​ មន្ត្រី​ជាន់ខ្ពស់​តំណាង​ប្រទេស​ទាំង២បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុស្សារ​ណៈ​យោគយល់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​បង្កើន​ចំណងមិត្តភាព​ ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​លោក​ Emil​ Karanikolov​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី​ ក៏បាន​ពិភាក្សា​លើ​វិស័យ​មួយចំនួន​ទៀត​ ដែល​គ្រប​ដណ្តប់​លើ​ផ្នែក​សំ​ខាន់​ៗ រាប់​ចាប់តាំងពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ ឧស្ស​ហក​ម្ម​ កសិកម្ម​ សំណង់​ ដឹកជញ្ជូន​ និង​ភ័ស្តុភារ​ (Logistics​) បរិស្ថាន​ ថាមពល​ សុខាភិបាល​ ទូរគម​នាគ​ន៍​ ព័ត៌មាន​វិទ្យា​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce​) បច្ចេកវិទ្យា​ អប់រំ​ ទេសចរណ៍​ កម្មសិទ្ធិ​បញ្ញា​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ ធានារ៉ាប់រង​ វិទ្យាសាស្ត្រ​ និង​ការស្រាវជ្រាវ​ ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​បម្រើការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។

ក្រៅពី​នេះ​ វិស័យ​ផ្សេងទៀត​ក៏​នឹង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-ប៊ុលហ្គារី​ បាន​ឯកភាព​គ្នា​លើ​វិធាន​សម្រាប់​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​បន្ថែម​ផង​ដែរ​ ជាពិសេស​ការ​លើកទឹកចិត្ត​ក្នុង​ការបង្កើត​ធុរកិច្ច​ថ្មី​ និង​ការ​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​ដែល​មានស្រាប់​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ និង​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់​ឯកជន​ និង​សហគ្រិន​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ធុរកិច្ច​ ការចូលរួម​ក្នុង​ការ​តាំង​បង្ហាញ​សាធារណៈ​ និង​ពិព័រណ៍​អន្តរជាតិ​ ផ្តល់​ការ​ជួយ​គាំទ្រ​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​សម្រាប់​អ្នកតំណាង​ធុរកិច្ច​ កម្មវិធី​សិក្ខាសាលា​សន្និសីទ​វិទ្យាសាស្ត្រ​ និង​កិច្ចប្រជុំ​នានា​។

បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ពោល​គឺ​ចាប់ពី​ឆ្នាំ២០១៦​ រហូតដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ហុងគ្រី​ មាន​ចំនួន​ជាង​ ៣០លាន​ដុល្លារ​ អាមេរិក​ប៉ុណ្ណោះ​។

ក្នុង​នោះ​កម្ពុជា​ នាំចេញ​ទៅ​ប៊ុលហ្គារី​មាន​ទឹកប្រាក់​ ២៥លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​មាន​ទឹកប្រាក់​ជាង​ ៥.៥​លាន​ដុល្លារ​អាមេរិក​៕

ទីផ្សារ​ខុន​ដូ​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៅ​ត្រីមាស​ទី៣នេះ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ខុន​ដូ​ចំនួន៩ដែល​ស្មើនឹង ៥​,១៤០យូនី​តបាន​ដាក់​ដំណើរការ​ក្នុង​ត្រីមាស​ទី៣ឆ្នាំ២០១៩​ ជា​ចំនួន​កើនឡើង​ខ្ពស់​ធៀប​នឹង​ត្រី​មា​សមុនៗ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​ក្រុមហ៊ុន​ CBRE​ Cambodia​។

​តួលេខ​នេះ​តំណាង​ឱ្យ​ត្រីមាស​ដ៏​សកម្ម​បំផុត​មួយ​ សម្រាប់​យូនី​តខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​ និង​ត្រឡប់មកវិញ​នៃ​ដំណើរការ​ល្អ​នៅក្នុង​ត្រីមាស​ទី២​ ខណៈ​ខុន​ដូ​ចំនួន ៥៨០០​ខុន​ដូ​យូនី​ត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដែល​ជា​លទ្ធផល​ល្អ​បំផុត​ប្រចាំត្រីមាស​។

គំរោង​ខុន​ដូ​ដែល​បាន​ដាក់​ដំណើរការ​គម្រោង​ថ្មី​ ភាគច្រើន​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​ និង​ជ្រោយ​ចង្វា​រ ដែល​ស្មើនឹង ៤៤ភាគរយ​ និង៤០ភាគរយ​នៃ​ខុន​ដូ​យូនី​តថ្មី​ ដែល​ទើបនឹង​ចាប់ផ្តើម​ដំណើរ​លក់​។ ភាគច្រើន​នៃ​ខុន​ដូ​ដែល​បាន​ចាប់ផ្តើម​ដំណើរ​លក់​ថ្មី​ ត្រូវ​បាន​ដាក់​នៅ​តម្លៃ​កណ្តាល​ ដែល​បាន​ដាក់​ដំណើរការ​លក់​បាន​គ្រប​ដណ្តប់៥២ភាគរយ​ ដែល​ស្មើនឹង​ប្រមាណ២៧០០យូនី​ត។ បន្ទាប់មក​យូនី​តខុន​ដូ​ ដែល​មានតម្លៃ​ខ្ពស់​ និង​តម្លៃ​សមរម្យ​ដែល​តំណាង​ឱ្យ៣២ភាគរយ​ និង១៦ភាគរយ​។

ការ​ផ្គត់ផ្គង់​កើនឡើង​ត្រឹមតែ៥​,១ភាគរយ​ ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ស្មើនឹង​ប្រមាណ១៧​,៥១០យូនី​ត។ អាគារ​សហ​កម្ម​សិទ្ឋ​ចំនួន៣​ ដែល​ស្មើនឹង​ប្រមាណ៨៥០​ យូនី​តត្រូវ​បាន​បញ្ចប់​នៅក្នុង​គម្រោង​ស្តារ​ស៊ី​ធី​។

តម្លៃ​លក់​

ក្នុងរយៈពេល​ត្រីមាស​ទី៣​ ទីផ្សារ​នេះ​មានការ​ធ្លាក់ចុះ១​,៩ ភាគរយ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ សម្រាប់​តម្លៃ​ខុន​ដូ​ប្រណីត​នៅ​ត្រីមាស​នេះ​ ដោយ​តម្លៃ​គិតជា​មធ្យម​ស្មើនឹង៣​,១៩០​ ដុល្លារ​អាមេរិក​ក្នុង​ម៉ែត្រការ៉េ​។ អ្នក​អភិវឌ្ឍន៍​មួយចំនួន​ ដែល​មាន​គម្រោង​ជិត​បញ្ចប់​ ត្រូវ​បាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ដើម្បី​លក់​ចេញ​ខុន​ដូ​របស់​ពួកគេ​។

ផ្ទុយ​ទៅ​វិញ​ខុ​ដូ​តម្លៃ​សមរម្យ​ បាន​កើនឡើង​ជាមធ្យម២ភាគរយ​ ដែល​មាន១​,៥៣១ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ខុន​ដូ​តម្លៃ​កណ្តាល​បាន​កើនឡើង១​,២ ភាគរយ​ដែល​ជំរុញ​ឱ្យ​តម្លៃ​លក់​ជាមធ្យម​ដល់២​,៦០០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​។

ចំណែក​ការជួល​ក្នុង​កំឡុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩​ មាន​ស្ថេរ​ភាពជា​ទូទៅ​ទាំង​ផ្នែក​ខុន​ដូ​តម្លៃ​កណ្តាល​ និង​ដុន​ដូ​លំដាប់​ប្រណីត​ដោយមាន​តម្លៃ១២ដុល្លារ​ ក្នុង​ម៉ែត្រការ៉េ​និង ១៤​,៦ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

បច្ចុប្បន្ន​វិនិយោគិន​ចិន​ បាន​ឈរ​នៅ​លំដាប់​កំពូល​ នៃ​ការ​វិនិយោគ​ក្នុង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

យ៉ាង​ក៏ដោយ​ លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ក្នុង​សន្និ​សិទ្ន​សារព័ត៌មាន​នៅ​ថ្ងៃទី១១​ តុលា​នេះ​ថា​ “កិច្ចការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្សេងទៀត​ ក្រៅពី​ប្រទេស​ចិន​ គឺ​រៀបចំ​សមត្ថភាព​បទបញ្ញត្តិ​របស់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ ហើយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​អ្វី​ ដែល​យើង​មាន​ក្នុង​ប្រទេស​”។

កង្វះខាត​បទបញ្ញត្តិ​ទាក់ទង​គុណភាព​សំណង់​ និង​ការអនុញ្ញាត​លក់​ ហើយ​បើ​អ្វី​ទាំងអស់​នេះ​ ត្រូវ​បាន​ធ្វើ​ប្រសើរ​ឡើង​ វា​នឹង​ធ្វើ​ឱ្យ​វិ​និ​យោ​គិន​ផ្សេង​ៗទៀត​ មានទំនុក​ចិត្ត​ក្នុង​វិនិយោគ​នៅ​ទីនេះ​ និង​ដាក់​ទុន​របស់​ពួកគេ​នៅ​ផង​ដែរ​៕

ទីផ្សារ​ការិយាល័យ​ជួល​នៅ​រាជធានី​ភ្នំពេញ​ (Office​ Space​ ) នៅតែ​មាន​ភាពល្អ​ប្រសើរ​

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​ពីទី​ផ្សា​រកា​រិាយល័​យសំ​រាប់​ជួល​នៅ​កម្ពុជា​ ពិសេស​ទីក្រុង​ភ្នំពេញ​ ខណៈ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ដែល​កំពុងតែ​ជួប​សភាព​ទ្រឹង​ក្នុង​ផ្នែក​នេះ​។

លោក​ ទ្បេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​នៃ​ក្រុមហ៊ុន​ Riich​ Me​ Co​., Ltd​ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ គ្រប់​អាជីវកម្ម​ទាំងអស់​ មិន​ថា​ចតូច​ឬធំ​នោះ​ទេ​ គឺ​សុទ្ធតែ​មាន​តម្រូវការ​លើ​ទីតាំង​ការិយាល័យ​ ដែល​មាន​ភាពសមរម្យ​សម្រាប់​ប្រតិបត្តិ​ការ​។

លោក​បាន​បន្ត​ទៀត​ថា​ “កាលពីមុន​ការ​បើ​អាជីវកម្ម​ឬមុខ​ជំនួញ​ណាមួយ​ ភាគច្រើន​គេ​តែង​ជួលផ្ទះ​ល្វែង​ធ្វើជា​ការិយាល័យ​ ប៉ុន្តែ​បច្ចុប្បន្ន​ជម្រើស​បែប​បុរាណ​មួយ​នេះ​ស្ទើរតែ​លែង​មាន​ទៀតហើយ​។

ការជួល​អគារ​ការិយាល័យ​ ឬ Office​ Space​ ដែល​ស្ថិតនៅ​ក្នុង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ វា​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​ ដែល​ក្រៅពី​មាន​ភាព​ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិ​ការ​អាជីវកម្ម​ ថែមទាំង​អាច​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុម​ហ៊ុន​ផ្សេង​ៗដែល​ជា​ដៃគូ​សហការ​ ក្នុង​រូបភាព​ជា​ក្រុមហ៊ុន​ ដែល​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​ត្រឹមត្រូវ​ ។

លោក​ឡេង​ ឃេ​រី​បាន​បញ្ជាក់​ទៀត​ថា​ ជាទូទៅ​ការ​វិវត្ត​របស់​ពាណិជ្ជកម្ម​តាម​បែប​សម័យ​ទំនើប​ ឬអាជីវកម្ម​តាម​បែប​បច្ចេកវិទ្យា​ គឺ​គេស​ម្លឹង​មើល​ទីតាំង​ការិយាល័យ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ជា​សំខាន់​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​បង្កើន​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ ជាពិសេស​កិច្ច​ទំនាក់​ទំនង​ផ្សេង​ៗ ដោយសារតែ​ទីតាំង​សម្រាប់​ជួល​ការិយាល័យ​ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​។ ដូច្នេះ​វា​ក៏​ជា​ឱកាស​មួយ​ដែល​អាច​បង្កើន​លទ្ធភាព​ប្រតិបត្តិ​ការ​អាជីវកម្ម​ ឬក្រុមហ៊ុន​បាន​មួយ​ចំណែក​ធំ​ដែរ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​តែ​ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​ មិនថា​ពេលនេះ​ ឬរហូតដល់​ដំណាច់ឆ្នាំ២០១៩នោះ​ទេ​ គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។

លោកស្រី​បន្ត​ថា​ “តាម​ការសិក្សា​បាន​បញ្ជាក់​ថា​ សកម្មភាព​នៃ​តម្រូវការ​ជួល​ការិយាល័យ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ភាពរឹងមាំ​ដដែល​ ខុសពី​វិស័យ​ផ្សេងទៀត​”។

តាមរយៈ​របាយការណ៍​ចេញផ្សាយ​ ដោយក្រុម​ហ៊ុន​អន្តរជាតិ​នេះ​បាន​បង្ហាញថា​ ​សម្រាប់​ឆ្នាំ២០១៩នេះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​ ​ខណៈ​ដែល​តម្រូវការ​នៃ​ការជួល​មាន​ចំនួន​ច្រើន​ ហើយ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​ភាព​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​នេះ​ អាច​បន្ត​រហូតដល់​ចុងឆ្នាំ២០២១ឬ​ឆ្នាំ២០២២​ ។ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ នៅពេល​ដែល​មានការ​ផ្គត់ផ្គង់​ថ្មី​បន្ថែម​ទៀត​ចូលមកធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​ជាមួយគ្នា​៕

ចំណេះដឹង​! តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ប្រកដ​ជា​ បាន​លឺ​ជា​រឿយ​ៗនូវ​ពាក្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ តាមរយៈ​សហភាព​អឺរ៉ុប​ ប្រមា​នដ​កកម្មវិធី​នេះ​ ចេញពី​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ស្វះស្វែង​រក​វិធីសាស្ត្រ​ បញ្ចុះបញ្ចូល​ទៅ​ប្រទេស​សមាជិក​អឺរ៉ុប​ឱ្យ​រក្សាទុក​វិញ​ដល់​ម្ពុ​ជា​។

តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​?

យោង​តាម​ឯកសារ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ អ្វី​ៗគ្រប់យ៉ាង​លើ​លែងតែ​អាវុធ ​(EBA​) ត្រូវ​បាន​អនុម័ត​ដោយ​ វិធាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ លេខ​ No​.416​/2001​ ចុះ​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០០១​។ EBA​ គឺជា​គំនិត​ផ្តួចផ្តើម​ របស់​សហភាព​អឺរ៉ុប​ ដែល​អនុញ្ញាត​ឱ្យ​ការនាំចូល​ទំនិញ​ទាំងអស់​ លើកលែងតែ​សព្វាវុធ​ ទៅ​សហភាព​អឺរ៉ុប​ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ទទួល​នូវ​ការ​អនុគ្រោះ​ដោយ​មិន​ជាប់ពន្ធ​នាំចូល​ និង​កូតា​។

EBA​ គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ចូលជាធរមាន​ចាប់តាំងពី​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០០១ មក​ម្ល៉េះ​ និង​គ្មាន​កំណត់ពេលវេលា​បញ្ចប់​នោះ​ទេ​។ ​ទំនិញ​នាំចូល​ទាំងអស់​ នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ មិន​ជាប់ពន្ធ​នាំចូល​ និង​កូតា​ ប្រសិនបើ​អនុលោម​ទៅតាម​វិធាន​ប្រភព​ដើម​ទំនិញ​ និង​បណ្តា​វិធាន​ពាក់ព័ន្ធ​ដទៃទៀត​។

គម្រោង​នេះ​ គ្រប់​ដណ្តប់​ទៅលើ​ផលិតផល​ប្រមាណ៧២០០បន្ទាត់​ពន្ធគយ​ ក្នុង​នោះ៩១៩បន្ទាត់​ពន្ធគយ​ គឺជា​ផលិតផល​កសិកម្ម​។ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន៤៨​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ ទទួល​បានការ​អនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ​។

ចំពោះ​កម្ពុជា​ EBA​ ផ្តល់​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ ដល់​វិស័យ​កសិកម្ម​ ជាពិសេស​ អង្ករ​ និង​ផលិត​ផល​សក្តា​នុ​ពល​មួយចំនួន​ទៀត​។ ជាក់ស្តែង​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បាន​បង្កើន​ការនាំចេញ​អង្ករ​យ៉ាងច្រើន​ ទៅ​សហភាព​អឺរ៉ុប​ ជាពិសេស​ប្រទេស​បារាំង​ អ៊ីតាលី​ ជាដើម​។ ដូចគ្នា​ដែរ​ការនាំចេញ​ សំលៀកបំពាក់​ទៅ​សហភាព​អឺរ៉ុប​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ​។

ការនាំចេញ​អាច​ប្រព្រឹត្តទៅ​បាន​ ដោយសារតែ​ការ​បន្ធូរបន្ថយ​លើ​វិធាន​ប្រភព​ដើម​ទំនិញ​ដែល​កំណត់​ធាតុផ្សំ​ក្នុង​ស្រុក​ (local​ content​) ត្រឹមតែ៣០ភាគរយ​ប៉ុណ្ណោះ​៕

ជប៉ុន​ និង​កូរ៉េ​ចាប់ផ្តើម​ពិភាក្សា​ឡើងវិញ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ កាលពី​ថ្ងៃពុធ​ ក្នុង​ក្តី​សង្ឃឹមថានឹង​រក​ដំណោះស្រាយ​ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​។

មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​លោក​ Kim​ Jung​-han​ នឹង​ជួប​ជាមួយ​អ្នកការទូត​ជប៉ុន​លោក ​Shigeki​ Takizaki​ ក្នុង​ក្តី​សង្ឃឹមថា​ នឹង​មានផ្លូវ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​អាច​ត្រូវ​បាន​ធ្វើឡើង​ និង​ដើម្បី​ធានា​ឱ្យ​មានការ​ចូលរួម​របស់​កូរ៉េ​ខាងត្បូង​ នៅក្នុង​ពិធី​សោយរាជ្យ​របស់​អធិរាជ​ជប៉ុន​ Naruhito​ នៅ​ថ្ងៃទី​ ២២​ ខែ​ តុលា​ នៅ​ទីក្រុង​តូក្យូ​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការ​ពាក់ព័ន្ធ​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​ នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ បង្ក​ឱ្យ​មាន​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​អំឡុង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

ជា​លទ្ធផល​ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ ដែល​ផលិត​ដោយ​ជប៉ុន​ ខណៈ​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ចាត់ទុកជា​អាវុធ​ប្រើប្រាស់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

រថយន្ត​ម៉ាក​ Lexus​ ស្រាបៀ​រអា​សា​ហ៊ី​ និង​គ្រឿងសំអាង​ប្រណីត​ សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ឈប់​ទិញ​ ចាប់តាំងពី​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ដោយសារតែ​ជម្លោះ​លើ​សំណង​ ក្នុងអំឡុងពេល​ដែល​ជប៉ុន​ជាមួយ​ឧបទ្វីប​កូរ៉េ​។

ខែ​ កញ្ញា​កន្លងមក​ គឺជា​ខែ​អាក្រក់​បំផុត​សម្រាប់​ការ​លក់​រថយន្ត​របស់​ជប៉ុន​ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​កើតឡើង​។

យោង​តាម​សមាគម​អ្នក​ចែកចាយ​ និង​អ្នក​ចែកចាយ​រថយន្ត​កូរ៉េ​ (KAIDA​) រថយន្ត​ដែល​បាន​ចុះបញ្ជី​របស់​ជប៉ុន​ បាន​ធ្លាក់ចុះ៥៩.៨ភាគរយ​ នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​ខែ​ កញ្ញា​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕