ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​នៃ​ការរៀបចំ​ដែនដី​របស់​រដ្ឋាភិបាល​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ឯកសារ​គោលនយោបាយ​ របស់ក្រ​សួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​បាន​បង្ហាញថា​ ដើម្បី​ឱ្យ​ផែនការ​រៀបចំ​ដែនដី​អនុវត្ត​ឱ្យ​បាន​ដោយ​រលូន​ និង​អាច​កាត់បន្ថយ​នូវ​រាល់​ហានិភ័យ​ ដែល​បណ្តាល​មក​ពី​គម្រោង​ផែនការ​អភិ​វឌ្ឍ​ផ្សេង​ៗ ការ​ធ្វើ​ផែនការ​រៀបចំ​ដែនដី​ និង​ផែនការ​ប្រើប្រាស់​ដី​ ព្រមទាំង​ការ​អភិវឌ្ឍ​លំនៅឋាន​ត្រូវ​ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ ជាពិសេស​តំបន់ឧស្សាហកម្ម​ ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ នៃ​របាយ​ប្រជាជន​ទូទាំង​ប្រទេស​ និង​សមធម៌​នៃ​ការ​ទទួល​បានផល​ពី​ការអនុវត្ត​សេដ្ឋកិច្ច​។

ជាមួយគ្នា​នេះ​ ក៏​ត្រូវ​គិតគូរ​ដល់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មួយ​ ប្រកបដោយ​តុល្យភាព​ ដែល​អាច​ធានា​ដល់​ការ​អភិវឌ្ឍ​រយៈពេល​វែ​អក្នុង​បរិបទ​ នៃ​សកល​ភា​វូ​នី​យក​ម្ម​ និង​ផ្តល់​កាលានុវត្ត​ភាព​ដល់​ការ​បណ្តុះបណ្តាល​ និង​ការងារ​ ឬការស្វែងរក​ការងារ​ដែល​នៅ​ឆ្ងាយ​ពី​លំនៅឋាន​។

ដូច្នេះ​ ការ​កសាង​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​គិត​គូ​ ដល់​ពាក្យស្លោក​ “បញ្ជូន​ការងារ​ទៅដល់​ប្រជាជន​” និង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​លំនៅឋាន​ ដើម្បី​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ ឬបង្កើត​ការងារ​ធ្វើ​នៅនឹង​មូលដ្ឋាន​ ដែល​រួមចំណែក​កាត់បន្ថយ​គម្លាត​ នៃ​បរិយាកាស​រស់នៅ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

វិធានការ​សំខាន់​ផ្នែក​សេដ្ឋកិច្ច​ គឺ​ការប្រើ​ប្រាស់​ឱ្យ​បាន​សមស្រប​នូវ​សក្តា​នុ​ពល​នៃ​ប្រភេទ​ធនធាន​ធម្មជាតិ​ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ រ៉ែ​ ឧស្សាហកម្ម​ ថាមពល​ ពាណិជ្ជកម្ម​ ធុរកិច្ច​ សេដ្ឋកិច្ច​ជាតិ​ និង​ទេសចរណ៍​ស្រប​ទៅ​នឹង​ទីតាំង​នី​មួយ​ៗ។

លក្ខខណ្ឌ​សមស្រប​ និង​ការ​ធ្វើអាជីវកម្ម​លើ​ធនធាន​ប្រេង​ ឧស្ម័ន​ធម្មជាតិ​ និង​ធនធាន​រ៉ែ​ផ្សេងទៀត​ ត្រូវ​ធានា​ឱ្យ​មានផល​ប៉ះពាល់​បរិស្ថាន​តិច​បំផុត​ និង​គ្រប់គ្រង​ឱ្យ​មាន​និរន្តរភាព​។

ប្រឈម​នឹង​សភាពការណ៍​ប្រែប្រួល​អាកាសធាតុ​ នា​ពេល​បច្ចុប្បន្ន​ ការរៀបចំ​ដែនដី​និង​ការគ្រប់គ្រង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ ជា​បញ្ហា​សំខាន់​ចំពោះមុខ​ ក្នុង​ការអនុវត្ត​ផែនការ​ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សិក្សា​ និង​មាន​យោបល់​ស្របគ្នា​លើ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​ និង​ការ​តម្រង់​ទិស​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​៕

រដ្ឋាភិបាល​អនុម័ត​ទុន​វិនិយោគ​ប្រមាណ​ ២២​,៥ពាន់​លាន​ដុល្លារ​លើ​គម្រោង​ចំនួន៨៣១ ក្នុងរយៈពេល​ ៤ឆ្នាំ​

អគារ CDC។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានសម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន៨៣១ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ចន្លោះ​ឆ្នាំ២០១៦​ ២០១៩នេះ​។

អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ជា​ វុទ្ធី​បានឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​នា​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ សកម្មភាព​វិនិយោគ​មានការ​កើនឡើង​ជាលំដាប់​រៀងគ្នា​ទាំង​ចំនួន​គម្រោង​ ទាំង​ទុន​វិនិយោគ​។

ជាក់ស្តែង​ CDC​ បានសម្រេច​ឯកភាព​ លើ​គម្រោង​វិនិយោគ​ចំនួន ១៧១គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៦​ ។ ១៨៣​ គម្រោង​ដែល​មាន​ទុន​វិនិយោគ ៦​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៧​ ​និង២៥៥​ គម្រោង​ដែល​មាន​ទុន​វិនិយោគ៦​,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០១៨​។

លោក​ជា​ វុទ្ឋី​បាន​បន្ថែម​ថា​ នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ​ សកម្មភាព​វិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​មានការ​កើនឡើង​ជាបន្តបន្ទាប់​ផង​ដែរ​ ដោយ​ក្នុង​ឆ្នាំ២០១៦​ គម្រោង​វិនិយោគ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន៤២ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ២៨៣លាន​ដុល្លារ​អាមេរិក​។ នៅក្នុង​ឆ្នាំ​ ២០១៧​ មាន៤៧គម្រោង​ ដែល​មាន​ទុន​វិនិយោគ ៤៤៤​លាន​ដុល្លារ​អាមេរិក​ និង​នៅ​ឆ្នាំ២០១៨​ មាន​ ៧៩​គម្រោង​ដែល​មាន​ទុន​វិយោគ៥៥២លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​របស់ ​CDC ​បាន​បន្ត​ថា​ ដោយឡែក​ក្នុងរយៈពេល៨ខែ​ដើមឆ្នាំ​ ២០១៩​ នេះ​ គម្រោង​វិនិយោគ​មាន​ចំ​ណួន​ ២២២​ គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង៦ពាន់​លាន​ដុល្លារ​អាមេរិក​ កើនឡើង​ចំនួន៨១គម្រោង​ និង​ទុន​វិនិយោគ​ប្រមាណ ១​,៨៨ពាន់​លាន​ដុល្លារ​អាមេរិក​ បៀ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​មាន​ចំនួន៧១គម្រោង​ ដែល​មាន​ទុន​វិយោគ​ប្រមាណ៥៧៨លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​មានការ​កើនឡើង​ចំនួន២៦គម្រោង​ និង​ទុន​វិនិយោគ១៩លាន​ដុល្លារ​អាមេរិក​។ គិត​ត្រឹម​ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​មាន​ចំនួន២៣តំបន់​ ក្នុង​នោះ​មាន​គម្រោង​វិ​និ​យោ​គចំនះ​នួន ៤៨២គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ទំហំ​នៃ​ការនាំចេញ​ដែល​មាន​ប្រភព​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ១៥ភាគរយ​ នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ទន្ទឹម​នឹង​កំណើន​នៃ​សកម្មភាព​វិនិយោគ​ជា​រួម​ ដែល​មាន​មានក​កើនឡើង​ជាបន្តបន្ទាប់​នោះ​ គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ សកម្មភាព​វិនិយោគ​តាម​វិស័យ​ដែល​លេខ​ធ្លោ​ជាងគេ​វិស័យ​ទេសចរណ៍​ ដែល​មាន​ប្រមាណ៤៧​ % វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ២៤​% វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល ២៣​% និង​វិស័យ​កសិកម្ម​ និង​កសិ​-ឧស្សាហកម្ម៦​ % នៃ​ទំហំ​វិនិយោគ​សរុប​។

ជាមួយគ្នា​នេះ​ ក្នុងរយៈពេល៨​ ខែ​ដើមឆ្នាំ២០១៩ចំនួន​ គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង​ ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​ ប្រមាណ​ជាង៩៤​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​៕

រដ្ឋាភិបាល​ស្នើ​ជប៉ុន​ឱ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា​បន្ថែម​ទៀត​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ គកិត​ត្រឹម​រយៈពេល៧ខែ​នៃ​ឆ្នាំ២០១៩​ កំណើន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កម្សាន្ត​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់ ១៤ម៉ឺន​នាក់​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ មាន​ចំនួន​រហូតដល់ ២០ម៉ឺន​នាក់​។

ថ្លែង​នៅក្នុង​ពិធី​ទទួល​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជទូត​ប្រចាំ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ស្នើ​ដល់​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ជួយ​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ ដោយ​ភ្ជាប់​ទីក្រុង​សំ​ខាន់​ៗរវាង​ ជប៉ុន​ និង​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​ កាលពី​ពេល​កន្លងមក​នេះ​ ភាគី​ទាំងពីរ​មាន​ជើងហោះហើរ​ត្រង់​ពី​អាកាសយាន​ដ្ឋាន​ឡា​រី​តា​ នៃ​ទីក្រុង​តូក្យូ​ មកកាន់​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​តភ្ជាប់​ពីទី​ក្រុង​តូក្យូ​មកកាន់​ខេត្តសៀមរាប​ ក៏ដូចជា​ ពីទី​ក្រុង​សំ​ខាន់​ៗរបស់​ជប៉ុន​មកកាន់​កម្ពុជា​នៅឡើយ​នោះ​ទេ​។

ជាមួយគ្នា​នេះ​ លោក​ថោង​ ខុន​ ក៏បាន​ស្នើសុំ​ឱ្យ​ឯកអគ្គ​រាជទូត​ជប៉ុន​ជួយ​សម្រួល​ ​ឱ្យ​មាន​ស្លុត​ចុះ​យន្តហោះ​នៅ​ទីក្រុង​អូ​សា​កា​ ដែល​ក្រុមហ៊ុន​អាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ​ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កំពុងតែ​មានការ​សិក្សា​គម្រោង​ហោះហើរ​ទៅកាន់​ទីក្រុង​មួយ​នេះ​។

ក្រៅពី​នេះ​ សុំ​ឱ្យ​ភាគី​ជប៉ុន​ជួយ​សិក្សា​រៀបចំ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ និង​ក្រុង​បាត់ដំបង​ ជាទី​ក្រុង​ឆ្លាតវៃ​ (Smart​ City​) ព្រោះ​ភាគី​ជប៉ុន​មាន​បច្ចេកវិទ្យា​ខ្ពស់​ ក៏ដូចជា​បទពិសោធន៍​ក្នុង​ការរៀបចំ​កិច្ចការ​ទាំងអស់​នេះ​។ ព្រម​ជាមួយនឹង​ការជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​។

លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​បាន​ប្ដេជ្ញា​ថា​ ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​បណ្តា​អ្នក​វិនិយោគ​ ក៏ដូចជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​ទេសចរ​ឱ្យមក​វិនិយោគ​ និង​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

លោក​បាន​លើកឡើង​ថា​ “កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​អាច​រក្សា​បាន​នូវ​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧ភាគរយ​ប្រចាំឆ្នាំ​”។ លោក​បញ្ជាក់​ថា​ “ក្នុងនាម​ជា​ប្រទេស​ជិតស្និទ្ធ​ ជប៉ុន​នឹង​ព្យាយាម​ជំរុញ​ និង​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​”៕

មន្ត្រី​អាស៊ាន​សង្ឃឹមថានឹង​ទាញ​ឥណ្ឌា​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ RECP​ នៅ​ទីក្រុង​បាងកក​

ដោយ​ Donald​ Lee​

បាង​កកៈ​ មន្ត្រី​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង៥នៅ​អាស៊ី​ប៉ាស៊ីហ្វិក​សង្ឃឹម​ថា​ នឹង​នាំ​ឥណ្ឌា​ចូលរួម​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ​។

អ្នកជាតិនិយម​នៅ​ឥណ្ឌា​បាន​ថ្កោលទោស​ ចំពោះ​គំនិត​របស់​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ ដែល​អាច​ផ្លាស់​ប្តូរ​ពន្ធគយ​លើ​ផលិតផល​ និង​ជន់​លិច​ទីផ្សារ​ឥណ្ឌា​ជាមួយនឹង​ផលិតផល​ចិន​ ដែល​មាន​តំលៃ​ថោក​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​ លោក​ Piyush​ Goyal​ នឹង​ជួប​ជាមួយ​មន្រ្តី​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ចិន​ សឹង្ហ​បូរី​ ជប៉ុន​ នូវែលហ្សេឡង់​ និង​អូស្រ្តាលី​ ដើម្បី​ពិនិត្យមើល​ថា​តើ​ពួកគេ​អាច​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ក្នុង​តំបន់​ដែល​នឹង​គ្រប​ដណ្តប់​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ជាង៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ដែរ​ឬទេ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ កតិកាសញ្ញា​ពាណិជ្ជកម្ម​បែប​អឺរ៉ុប​ អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២០​ ប្រសិនបើ​អ្នកចរចា​ចរចា​បញ្ចប់​ នៅ​ទីក្រុង​បាងកក​នៅ​ចុង​សប្តាហ៍​នេះ​។

លោក​ Jurin​ Laksanawisit​ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ នៅ​ឯកិច្ចប្រជុំ​រដ្ឋមន្រ្តី​អន្តរក្រសួង​ RCEP​ លើក​ទី៨ថា​ “ប្រសិនបើ​ការចរចា​អាច​បញ្ចប់​ នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​ នោះ​កិច្ច​ព្រមព្រៀង​នេះ​ ទំនងជា​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​”៕

ប្រធាន​ CVEA​ នឹង​ដឹកនាំ​សមាជិក​ ២៨រូប​ ទៅ​ចូលរួម​សមាជ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​លើក​ទី២២​ នៅ​ប្រទេស​ថៃ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) លោក​ច្រឹក​ សុ​ខនីម​ នឹង​ដឹកនាំ​សមាជិក សមាគម​ចំនួន២៨រូប​ ទៅ​ចូលរួម​សមាជ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​លើក​ទី២២​ ( The​ 22nd​ AVA​ Congress​ ) នៅ​ថ្ងៃទី​ ២០​-២២​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នៅ​ទី​ក្រុង​ប៉ាតា​យ៉ា​ – Pattaya​ របស់​ប្រទេស​ថៃ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) ដែល​ទទួល​បាន​នៅ​ថ្ងៃទី​ ១០ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ការ​អញ្ជើញ​ទៅ​ចូលរួម​សមាជ​នេះ​ ដើម្បី​បង្កើន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុងនាម​ជាស​មា​ជិ​ករបស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​ ( AVA​ ) ទាំង៨ ប្រទេស​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បានឱ្យ​ដឹង​ថា​ លោក​នឹង​ធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​ និង​ឪកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​បង្ហាញ​ពី​ច្បាប់​ពន្ធ​មាន​លក្ខណៈ​ល្អ​ជាងគេ​ មាន​ភាព​ទាក់ទាញ​ជាងគេ​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ត​លកា​រលើ​កទឹកចិត្ត​អ្នក​ដល់​វិនិយោគ​ជាតិ​ អន្តរជាតិ​ តាម​រយៈ​ប្រព័​ន្ឋ​អនុគ្រោះ​ជាច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ជាពិសេស​មានការ​លើកលែង​ពន្ធ​លើ​ការនាំចូល​គ្រឿងចក្រ​ សំរាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជាដើម​៕

បុរី​ KC​ លំនៅ​ដ្ឋាន​នៃ​ភាព​ស៊ីវិល័យ​ និង​ផាសុកភាព​ ផ្តល់​ជូន​តម្លៃ​ពិសេស​តាមរយៈ​ Property​ Area​ Asia​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​សក្ដានុពល​នៅក្នុង​តំបន់​ និង​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ KC​ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ២ហិ​កតា​ ស្ថិតនៅ​ក្នុង​ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែក​ពៅ​ រាជធានី​ភ្នំពេញ​ ដែល​ជា​តំបន់​កំពុងតែ​មាន​ភាព​ទាក់ទាញ​។

គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​ KC​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ពីសំណាក់​អ្នកជំនាញ​ដោយ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​សំណង់​ជា​សំខាន់​ រួម​ជាមួយនឹង​ការប្រើ​ប្រាស់​សម្ភារៈសំណង់​ដែល​មាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ​ នាំចូល​ពី​បរទេស​។ បច្ចុប្បន្ន​នេះ​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​គម្រោង​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ២០២១ ខាងមុខ​។

នៅក្នុង​គម្រោង​បុរី​ KC​ ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២​ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ ព្រមទាំង​មាន​បំពាក់​អំពូល​អគ្គិសនី​នៅ​តាមផ្លូវ​ផង​ដែរ​។

បន្ថែម​ពីនេះ​ ក៏​មានការ​រៀបចំ​ជា​សួនច្បារ​ កន្លែង​កម្សាន្ត​សាធារណៈ​ កន្លែង​ហាត់ប្រាណ​ មាន​តំបន់​បៃតង​ស្របតាម​ការកំណត់​របស់ក្រ​សួង​។ បន្ថែម​ពីលើ​លក្ខណៈ​ពិសេស​របស់​បុរី​ KC​ គឺ​ភាព​អំណោយផល​នៃ​ទីតាំង​ដែល​ហ៊ុ​ព័ទ្ធ​ទៅ​ផ្សារ​ សាលារៀន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ ជាពិសេស​ស្ថិតនៅ​ក្បែរ​តំបន់​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដូចជា​តំបន់​បឹង​តា​ម៉ោក​ ជាពិសេស​ក្បែរ​ទីក្រុង​រណប​មរតក​តេជោ​ថែមទៀត​ផង​។

ដោយឡែក​សម្រាប់​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ និង​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​ ត្រូវ​បាន​សាងសង់​ជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ​ជាមួយនឹង​ការ​ផ្តល់​ជម្រើស​ងាយស្រួល​ជាច្រើន​ក្នុង​ការទិញ​ តាមរយៈ​ការ​បង់​ផ្តាច់​ ឬអាច​បង់​រំលស់​ផ្ទាល់​ជាមួយ​ធនាគារ​ដៃគូ​យ៉ាង​មានទំនុក​ខ្ពស់​។

ចំពោះ​ ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ​ ៥ X ៩,៥០​ ម៉ែត្រ​ (Eo​, E1​) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ លក់​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ ៧៦០០០​ដុល្លារ​តែប៉ុណ្ណោះ​។

ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ​ ៥ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ​ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ៣ម៉ែត្រ​ លក់​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ ១៦ម៉ឺន​ ដុល្លារ​តែប៉ុណ្ណោះ​។

ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ លក់​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ ១៣ម៉ឺន​ ដុល្លារ​តែប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕

ខេត្ត​ចំនួន៦​ នៃ​កម្ពុជា​ កំពុង​ក្លាយជា​គោលដៅ​វិយោគ​ថ្មី​របស់​វិនិយោគិន​បរទេស

​ដោយ ​វុត្ថ

ភ្នំពេញ​៖ ក្រៅពី​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយចំនួន​ទៀត​នោះ​ ខេត្តកណ្តាល​ កំពង់ស្ពឺ​ ព្រះសីហនុ​ ស្វាយរៀង​ និង​តាកែវ​ នៃ​ប្រទស​កម្ពុជា​ បាន​ក្លាយជា​គោល​វិនិយោគ​ថ្មី​ប្រកប​ដោ​យស​ក្កា​នុ​ពល​ខ្ពស់​ និង​ប្រសិទ្ធិ​សភាព​របស់​អ្នក​វិនិយោគិន​បរទេស​ស្របតាម​គោ​លន​បាយអ​ភិ​វឌ្ឍន៍​រដ្ឋាភិបាល​។

លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ក្នុង​សន្នី​សី​ទសារ​ព័ត៌មាន​ស្តី​ពី​ “សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ដោយ​គម្រោង​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងនោះ​ មានសន្ទុះ​កើនឡើង​ជាលំដាប់​ដោយសារ​ភាព​ប្រសើរ​ឡើង​នៃ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ដូចជា​ផ្លូវថ្នល់​ និង​បណ្តាញ​អគ្គិសនី​ជាដើម​។

លោក​បន្ត​ថា​ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ រហូតមកដល់​ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ និង​នៅ​តាម​បណ្តា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ រួមមាន​ខេត្តកោះកុង​ ព្រះសីហនុ​ និង​កំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៦ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ១១.៥​ ភាគរយ​ នៃ​ទំហំ​វិនិយោគ​សរុប​ ។

លោក​បន្ថែម​ថា​ ក្នុង​នោះ​ខេត្តកោះកុង​បាន​ទទួល​ទុន​វិយោគ​សរុប​មាន​ប្រមាណ៤៧០​ លា​លន​ដុល្លារ​អាមេរិក​ ស្មើរ​នឹង​ ២ ភាគរយ​នៃ​ទុន​វិយោគ​សរុប​ ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​វិនិយោគ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ស្មើ​ ៨,៦​ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ ​និង​ខេត្តកំពត​ទទួល​បាន​ទុន​វិនិយោគ​ ១០០​ លាន​ដុល្លារ​អាមេរិក​ ប្រមាណ​ ០,៥​ ភាគរយ​ នៃ​ទុន​វិយោគ​សរុប​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នក​វិយោគ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ឪកាស​ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ ប្រមាណ​ ១៥​ ម៉ឺន​នាក់​ ក្នុង​មួយឆ្នាំ​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ ដែល​ទទួល​បាន​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ ៧ភាគរយ​ ក្នុង​មួយឆ្នាំ​ ។

ប្រទេស​កម្ពុជា​ក្នុងរយៈពេល​កន្លងមក​នេះ​ ទទួល​បាន​នូវ​វិយោគ​បរទេស​ជាច្រើន​ ពោល​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ រហូតដល់​ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ សកម្មភាព​នៃ​អ្នក​វិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ៥៦​ ភាគរយ​នៃ​ទុន​វិយោគ​សរុប​ ដែល​ក្នុង​នោះ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខរៀង​ទី​ ១ ដែល​មាន​ទុន​វិយោគ​ប្រមាណ​ ៧,៩​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ស្មើរ​ នឹង​ ៣៥​ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​ ប្រទេស​ជប៉ុន​ឈរ​នៅ​លំដាប់​លេខរៀង​ទី​ ២មាន​ទុន​វិនិយោគ​ប្រមាណ​ជា​ ៧ ភាគរយ​នៃ​ទុន​វិយោគ​សរុប​។ដោយ​ឡែ​ងសម្រាប់​អ្នក​វិនិយោគ​នៅក្នុង​ស្រុក​ក៏​ស្ថិតនៅ​ក្នុង​តារាង​ខ្ពស់​ផង​ដែរ​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ១០​ ពាន់​លាន​ដុល្លារ​អា​មេរិ​ ស្មើនឹង​ ៤៤​,៧ភាគរយ​ ៕

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​ក្លាយជា​រឿង​ធម្មតា​ថ្មី​មួយ

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ចាប់ផ្តើម​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ក្រុម​អ្នកវិភាគ​មានគំនិត​ទុ​ទិដ្ឋិនិយម​ថា​តើ​ភាគី​ទាំងពីរ​នឹង​ឈាន​ដល់​ដំណោះស្រាយ​ឬអត់​ បន្ទាប់ពី​អាមេរិក​បាន​ចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​ អង្គភាព​រដ្ឋាភិបាល​ និង​មន្រ្តី​ចិន​ នៅមុន​កិច្ចប្រជុំ​នេះ​។

សំឡេង​ទីក្រុង​ប៉េកាំង​ស្តី​ពី​បញ្ហា​ពាណិជ្ជកម្ម​បាន​ក្លាយជា​រឿង​កាន់តែ​តានតឹង​ជាង​មុន​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ហើយ​មើលទៅ​ហាក់​ស៊ាំ​ជាមួយនឹង​សង្គ្រាម​ពាណិជ្ជកម្ម​។

ការ​អត្ថា​ធិប្បាយ​របស់​កាសែត​ Global​ Times​ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​ បានឱ្យ​ដឹង​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការចរចា​ពាណិជ្ជកម្ម​អាច​នឹង​ក្លាយជា​រឿង​ធម្មតា​ថ្មី​មួយ​នៅក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន​-អាមេរិក​”។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា​ “យើង​ត្រូវ​ខិតខំ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​នី​មួយ​ៗ ប៉ុន្តែ​យើង​ក៏​គួរតែ​ការពារ​ផលប្រយោជន៍​ស្នូល​របស់​យើង​ផង​ដែរ​ដោយ​គ្មាន​ការភ័យខ្លាច​ចំពោះ​ការ​ជជែក​បន្ថែម​ទៀត​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​”។

ជំនួប​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក​ Liu​ He​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ Robert​ Lighthizer​ និង​លេខាធិការ​រតនាគារ​លោក​ Steven​ Mnuchin​ ទំនងជា​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ​ដែល​អាច​បញ្ឈប់​ការដំឡើង​ពន្ធ​ ៥ ភាគរយ​ដែល​នឹង​ត្រូវ​ចូលជាធរមាន​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ២៥០​ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ អង្គារ​។ អ្នកវិភាគ​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិ​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត​ ៥៨៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ ពុធ​ ថា​ “តាម​គំនិត​របស់ខ្ញុំ​ប្រទេស​ចិន​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ច្រើនជាង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​”។

ទីក្រុង​ប៉េកាំង​បាន​សង្កត់ធ្ងន់​លើ​ការ​អត់ធ្មត់​ និង​មើលទៅ​អតីតកាល​ឈាន​ដល់​ដំណោះស្រាយ​ប្រកបដោយ​អត្ថន័យ​ជាមួយ​អាមេរិក​។អត្ថា​ធិប្បាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ បានឱ្យ​ដឹង​ថា​ “ប្រជាជន​ចិន​គួរតែ​ស្ងប់ស្ងៀម​ និង​អត់ធ្មត់​។ មានរឿង​ជាច្រើន​ដែល​ត្រូវ​រៀនសូត្រ​ដោយសារ​ភាព​ស្មុគស្មាញ​នៃ​ទំនាក់ទំនង​ចិន​-អាមេរិក​។

យើង​មិន​គួរ​ដាក់​ក្តី​សង្ឃឹម​របស់​យើង​លើ​របកគំហើញ​ពីរបី​ទេ​ ហើយក៏​មិន​ទាក់ទង​នឹង​ខ្លួន​យើង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ដែល​មិន​អាច​ទ្រាំទ្រ​បាន​ដែរ​”៕

កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤​ ទទួល​បាន​ចំណាត់​ល្អ​ក្នុង​សេដ្ឋកិច្ច​ប្រកួតប្រជែង

​ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ចំណាត់ថ្នាក់​ការប្រកួត​ប្រជែង​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) សម្រាប់​ឆ្នាំ​ ២០១៩​ បាន​បង្ហាញ​ពី​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ប្រទេស​ចំនួន​ ៤ នៅ​អាស៊ី​អាគ្នេយ៍​ប្រទេស​កម្ពុជា​ វៀតណាម​ ប្រ៊ុយណេ​ និង​សឹង្ហ​បូរី​ ខណៈ​ប្រទេស​ផ្សេងទៀត​បាន​ធ្លាក់ចុះ​។

របាយការណ៍​ប្រកួតប្រជែង​សកល​ឆ្នាំ​ ២០១៩​ ដែល​វាស់​ស្ទង់​ភាព​ខ្លាំង​នៃ​សូចនាករ​សំ​ខាន់​ៗចំនួន​ ១០៣​ ដូចជា​អតិផរណា​ ជំនាញ​ឌីជីថល​ ស្ថាប័ន​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ សុខភាព​ បរិស្ថាន​ មូលធន​មនុស្ស​ ទីផ្សារ​ ការ​ច្នៃប្រឌិត​ និង​ផលិតភាព​នៅ​ទូទាំង​ ១៤១​ ប្រទេស​បង្ហាញថា​សឹង្ហ​បូរី​បាន​វ៉ា​ដាច់​អាមេរិក​ក្លាយជា​ប្រទេស​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​។

សឹង្ហ​បូរី​ទទួល​បាន​ពិន្ទុ​ខ្ពស់​សម្រាប់​វិស័យ​សាធារណៈ​ កម្លាំង​ពលកម្ម​ ភាព​ចម្រុះ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ នៅ​លើ​អាយុកាល​រស់នៅ​សឹង្ហ​បូរី​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខមួយ​ដោយ​កុមារ​ដែល​ទើបនឹង​កើត​ត្រូវ​បាន​រំពឹង​ថា​នឹង​រស់នៅ​រហូតដល់​អាយុ​ ៧៤​ ឆ្នាំ​។

ប៉ុន្តែ​ក៏​មាន​ប្រទេស​មួយផ្សេងទៀត​ដែល​មានការ​អភិវឌ្ឍ​តិច​តូច​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។

ប្រទេស​កម្ពុជា​គឺជា​អ្នកឈ្នះ​មួយផ្សេងទៀត​នៅក្នុង​សន្ទស្សន៍​ឆ្នាំនេះ​។ ពិន្ទុ​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​គឺ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ សុខភាព​ ទីផ្សារ​ការ​ងា​ រនិង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ ទោះជាយ៉ាងណា​ក៏ដោយ​ កម្ពុជា​នៅតែ​ខ្វះ​ការប្រកួត​ប្រជែង​នៅក្នុង​ស្ថាប័ន​ ជំនាញការ​ងារ​ និង​សមត្ថភាព​ច្នៃប្រឌិត​។

ជាមួយនឹង​ការ​លោត​ផ្លោះ​ ១០​ ដង​ ឥឡូវនេះ​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​ ៦៧​ ក្នុង​សន្ទស្សន៍​ឆ្នាំ​ ២០១៩​ ដែល​ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ប្រសើរ​ជាងគេ​នៅ​លើ​ពិភពលោក​។

ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ល្អ​ប្រសើរ​នៅក្នុង​សសរ​ស្តម្ភ​ទាំង​ ១២​ នៃ​សន្ទស្សន៍​នេះ​ខ្ពស់​បំផុត​នៅក្នុង​មូលធន​មនុស្ស​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ទំហំ​ទីផ្សារ​ បច្ចេកវិទ្យា​ព័ត៌មាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ប្រទេស​វៀតណាម​ធ្លាប់​នៅ​ចំណាត់ថ្នាក់​ទី​ ៧៧​ កាលពី​ឆ្នាំមុន​។ នៅ​ឆ្នាំនេះ​ វៀតណាម​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៦៧​។

នេះ​ជា​សម្តី​របស់​លោកស្រី​ Saadia​ Zahidi​ ប្រធាន​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​សង្គមថ្មី​របស់​ WEF​ ។លោកស្រី​បាន​បន្ថែម​ថា​ “ការ​បង្កើន​ចំណាត់​ ១០​ គឺ​មួយ​ផ្នែក​ ពីព្រោះ​សេដ្ឋកិច្ច​អាច​ប្រើប្រាស់​ស្ថានភាព​បច្ចុប្បន្ន​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មួយចំនួន​ដើម្បី​អាច​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​”។

ប្រទេស​ទី​ ៤ ដែល​បាន​ឡើង​សន្ទស្សន៍​គឺ​ប៊្រុយ​ណេ​ដែល​ទទួល​បាន​ពិន្ទុ​ ៥៦​ ជា​ការ​រីកចម្រើន​ ៥ យ៉ាង​។ ភាព​ខ្លាំង​របស់​ប្រជាជាតិ​តូចតាច​នេះ​ភាគច្រើន​ផ្តោត​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​សុខភាព​ ក៏ដូចជា​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​។

ទោះ​យ៉ាងណា​របាយការណ៍​នេះ​មើលឃើញ​ថា​ សមត្ថភាព​ច្នៃប្រឌិត​កាន់តែ​ប្រសើរ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​នានា​ ស្រប​ពេល​ដែល​ប្រទេស​នេះ​ក៏​កំពុងតែ​តស៊ូ​ជាមួយនឹង​ទំហំ​ទីផ្សារ​តូច​របស់​ខ្លួន​ បើ​ប្រៀបធៀប​ទៅ​នឹង​គូប្រកួត​ប្រជែង​របស់​ខ្លួន​៕

សម្តេច​តេជោ​៖ ប្រជាពលរដ្ឋ​កម្ពុជា​មានលទ្ធភាព​កាន់តែ​ច្រើន​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​លំនៅឋាន​ និង​ពង្រីក​អា​ជី​កម្ម​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អះអាង​ថា​ ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​នឹង​កំពុង​មានលទ្ធភាព​ក្នុង​ការខ្ចី​លុយ​ពី​ធនាគារ​ ដើម្បី​ទិញ​លំនៅឋាន​ សម្រាប់​រស់នៅ​ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដោយសារ​គោល​នាយ​បាយ​របស់​ធនាគារ​ផ្តល់​ជូន​នៅ​ទូទាំង​ប្រទេស​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​ – ១០​ តុលា​ ២០១៩​) ​នៅ​ថ្ងៃទី​ ១០​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុង​រយៈ​ពេល​ស ៤០​ ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​ធនាគារ​នៅ​កម្ពុជា​មានការ​រីក​ចំរើន​គួរ​ជា​ទី​មោទ​នៈ​។

កម្ពុជា​មាន​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​បរិ​យា​បន្ន​ និង​សមាហរណកម្ម​ខ្ពស់ទៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ ព្រម​ទាំង​បំពេញ​បាន​នូវ​សេចក្តី​ត្រូវការ​ផ្នែក​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​។ សម្តេច​បន្ថែម​ថា​ វិស័យ​ធនាគារ​បាន​ក្លាយជា​សសរ​ស្តម្ភ​មួយ​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ។

ជាមួយគ្នា​នេះ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ បាន​ទទួលស្គាល់​តួនាទី​របស់​វិស័យ​ធនាគារ​ក្នុង​ការ​រួមចំណែក​រក្សា​បាន​នូវ​
មា​ក្រូសេ​ដ្ឋ​កិច្ច​ ស្ថេរ​ភាព​ហិរញ្ញវត្ថុ​ ការ​លើកស្ទួយ​ជីវភាពរស់នៅ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ជាពិសេស​តាមរយៈ​មីក្រូហិរញ្ញវត្ថុ​។

សម្តេច​បន្ថែម​ទៀត​ថា ​ទន្ទឹមគ្នា​នេះ​ដែរ​ ធនាគារជាតិនៃកម្ពុជា​ បាន​រក្សា​ស្ថេរ​ភាព​តម្លៃ​ប្រាក់​រៀល​ ដែល​ប្រែប្រួល​ក្នុងរង្វង់​តែ​ ១ភាគរយ​ប៉ុណ្ណោះ​ ជាមួយនឹង​ការ​បង្កើន​ទុ​នបំ​រ៉ុង​អន្តរជាតិ​ ឱ្យ​ស្ថិត​ក្នុង​កម្រិតខ្ពស់​ ដែល​លទ្ធផល​ទាំងនេះ​ បាន​បង្ហាញ​ពី​ប្រសិទ្ធិ​ភាព​ នៃ​ការគ្រប់គ្រង​បរិមាណ​ផ្គត់ផ្គង់​ប្រាក់​រៀល​ និង​គរ​ពូន​ទ្រព្យសម្បត្តិ​ជាតិ​ ឱ្យ​ល្អ​ប្រសើរ​ដើម្បី​រក្សា​ស្ថេរ​ភាព​ថ្លៃ​ ដោយ​អត្រា​អតិផរណា​មានកម្រិត​ទាប​ ប្រមាណ៣​ ភាគរយ​។

សម្តេច​បន្ថែម​ថា​ ម្យ៉ាងទៀត​ វិស័យ​ធនាគារ​បាន​ពង្រីក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ទៅដល់​ប្រជាជន​ទូទាំង​ប្រទេស​ ជាពិសេស​ប្រជាជន​ក្រីក្រ​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​អោយ​កាន់តែ​ប្រសើរ​ឡើង​ដែល​ក្នុង​នោះ​ប្រជាជន​ពេញវ័យ​ ប្រមាណ​ ៧១​ ភាគរយ​ កំពុង​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​ ​ហើយ​ការ​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​វិស័យ​ធន​គារ​ បាន​កើនឡើង​ដល់​ ១១៥​ ភាគរយ​ នៃ​ផសស​ សម្រាប់​បំពេញ​សេ​ក្តី​ត្រូវការ​ក្នុង​ការពង្រីក​អាជីវកម្ម​ លើ​គ្រប់​វិស័យ​។

សម្តេច​បញ្ជាក់​ទៀ​ថា​ តាមរយៈ​វិស័យ​ឥណ​ទា​ណវិស័យ​ធនាគារ​ ប្រជាជន​កម្ពុជា​មាន​ឱកាស​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ មាន​ជីវភាពរស់នៅ​ល្អ​ប្រសើរ​ អាច​ទិញ​លំនៅឋាន​បាន​សមរម្យ​ ដែល​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​កា​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គមជាតិ​៕