រដ្ឋបាល​ខេត្តព្រៃវែង​ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ស្ដីពី​ការ​បិទផ្សាយ​ឯកសារ​ដីធ្លី​

ដោយ​ ៖ រ៉ា​ណេត​

ព្រៃវែង​ ៖ រដ្ឋបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ ស្ថិតនៅ​ក្នុង​ភូមិ​អ្នកតា​ជ័យ​ ឃុំ​គោកគង់លិច​ ស្រុក​កញ្ជ្រៀច​ ខេត្តព្រៃវែង​ ពិនិត្យមើល​ឯកសារ​ដែល​បិទផ្សាយ​ស្ដីពី​ការវិនិច្ឆ័យ​ ដើម្បី​ឈាន​ទៅ​រក​ការ​កសាង​ឯកសារ​ប្លង់​សូរិ​យោ​ដី​ និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​។

បន្ទាប់ពី​បាន​ធ្វើការ​ចុះ​វាស់វែង​ និង​វិនិច្ឆ័យ​ដីធ្លី​ ដែល​ស្ថិតនៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ រដ្ឋបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ដីធ្លី​ ដើម្បី​ជា​ការ​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ជា​ការ​ជ្រាប​ និង​ធ្វើការ​តវ៉ា​នៅក្នុង​ករណី​ដែល​ការវិនិច្ឆ័យ​របស់​មន្ត្រី​សូរិ​យោ​ដី​មិន​មាន​ភាព​ត្រឹមត្រូវ​។

ការ​បិទផ្សាយ​នូវ​ឯកសារ​វិនិច្ឆ័យ​ខាងលើ​នេះ​មាន​រយៈពេល១៥ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញផ្សាយ​ទី៨​ ខែតុលា​ ឆ្នាំ២០១៩​ រហូតដល់​ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩​ ​ដើម្បី​ផ្តល់​លទ្ធភាព​ និង​ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​ដីធ្លី​ធ្វើការ​តវ៉ា​បញ្ជាក់​។

ក្នុងករណី​ផុត​កាលកំណត់​ គណៈកម្មការរដ្ឋបាល​ខេត្ត​នឹង​សន្មត់​ថា​ ទិន្នន័យ​ដែល​បើកចំហ​ជូន​សាធារណៈ​ជន​មាន​ភាព​ត្រឹមត្រូវ​ ហើយ​មិន​អាច​ជំទាស់​ ឬតវ៉ា​នៅពេល​ក្រោយ​បាន​ឡើយ​។

សេចក្ដី​លម្អិត​ សូម​ពិនិត្យមើល​ឯកសារ​ដូច​ខាងក្រោម​នេះ​ ៖

ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ដា​ណាង​ ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​តុលា​នេះ

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ផ្លូវ​ហោះហើរ​ថ្មី​ពី​ភ្នំពេញ​ទៅ​ដា​ណាង​នៅ​កណ្តាល​ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៧​ ខែតុលា​នេះ​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេម​បូ​ឌា​អង្គរ​អ៊ែ​រនឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ផ្លូវ​ហោះហើរ​នេះ​។ ចំណែក​ សំបុត្រ​មួយ​ផ្លូវត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ៨៤​ ដុល្លារ​ដោយ​មិនរាប់​បញ្ចូល​ពន្ធ​ ឬថ្លៃ​ផ្សេង​ៗ។ នេះ​បើ​យោង​តាម​ គេហទំព័រ​ខេម​បូ​ឌា​អង្គរ​អ៊ែ​រកា​លពី​ថ្ងៃ​ ពុធ​។

ជើងហោះហើរ​ត្រង់​នឹង​តភ្ជាប់​អ្នកដំណើរ​ទៅកាន់​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​យូ​ណេស្កូ​ដែល​មានឈ្មោះ​ថា​ Hue​ និង​ Hoi​ An​ នៅ​តំបន់​កណ្តាល​នៅ​វៀតណាម​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​និង​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​វៀតណាម​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​រវាង​សម្ព័ន្ធ​មិត្ត​ទាំងពីរ​។

សម្ដេច​តេជោ​ មានប្រសាសន៍​ថា​ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ វៀតណាម​ឈរ​នៅ​លំដាប់​លេខរៀង​ទី២នៅ​ឆ្នាំ២០១៧​ និង២០១៨​។ ក្នុងរយៈពេល៧ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​មក​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ជាង៤៧​ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា៤,៦​% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​កន្លងទៅ​។

សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំងពីរ​ រំពឹង​ថា​នឹង​មាន​កំណើន​បន្ថែម​ទៀត​តាមរយៈ​ការ​ពន្លឿន​សកម្មភាព​ផ្សព្វផ្សាយ​ និង​ការ​បង្កើន​ការ​តភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍​ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់​ ភ្នំពេញ​-ដា​ណាំង​ និង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម​ដែល​មានស្រាប់​ចំនួន១១២ជើង​ក្នុង​មួយ​សប្តាហ៍​”។

លោក​ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​ធ្វើ​ផែនការ​សាធារណៈ​ដើម្បី​ទាក់ទាញ​ជនជាតិ​វៀតណាម​យ៉ាងហោចណាស់​មួយ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​មក​កម្ពុជា​៕

រដ្ឋាភិបាល​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគីរី​

ដោយ​ ៖ រ៉ា​ណេត​

មណ្ឌលគីរី​៖ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគីរី​រហូតមកដល់​ពេលនេះ​ ស្ថិតនៅ​ក្នុង​តំណា​ក់​នៃ​ការសិក្សា​នៅឡើយ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ស្វែងរក​ក្រុមហ៊ុន​វិនិយោគ​ធ្វើជា​ដៃគូ​ក្នុង​ការសាងសង់​ និង​អភិវឌ្ឍ​ក្នុង​តំបន់​។

គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​តំបន់ភូមិភាគ​ឦសាន​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគីរី​ ពេលនេះ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ធ្វើ​កា​រហ៊ុ​ព័ទ្ធ​ទីតាំង​គម្រោង​ដែល​មានផ្ទៃ​ដី​ប្រមាណ៣០០ហិ​កតា​។

រដ្ឋលេខាធិការ​នៃ​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ គម្រោង​អភិ​វឌ្ឍ​ព្រលា​នយន្តនៅ​ខេត្តមណ្ឌលគីរី​ ស្ថិត​ក្នុង​ស្រុក​អូរ​រាំង​ ដែល​មាន​ទំហំ​ ៣០០​ ហិ​កតា​ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​រួចរាល់​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឈូស​ឆាយ​នៅឡើយ​នោះ​ទេ​ ព្រោះ​កំពុងតែ​ស្ថិតនៅ​ក្នុង​តំណា​ក់​កាល​នៃ​ការសិក្សា​នៅឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​នៃ​ការ​សាង​សង់​ព្រលា​នយន្តខេត្តមណ្ឌលគីរី​ គឺ​ស្ថិតនៅ​ក្នុង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​គណៈកម្មការ​កំណែទម្រង់​សេដ្ឋកិច្ច​ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា​ ដោយមាន​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ​ជា​ប្រធាន​ និង​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជា​អនុប្រធាន​ ព្រមទាំង​អន្តរក្រសួង​ជាច្រើន​ទៀត​ចូលរួម​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​មាន​សកម្មភាព​ណាមួយ​នៅ​លើ​ទីតាំង​គម្រោង​នៅឡើយ​នោះ​ទេ​ ពោល​គឺ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា​លម្អិត​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ ការសាងសង់​ ក៏ដូចជា​ទំហំ​នៃ​ថវិកា​ដែល​ត្រូវ​ចំណាយ​ផង​ដែរ​ ដែល​យ៉ាងតិច​ក៏​ត្រូវ​ចំណាយពេល៨ខែ​ដែរ​”។

លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​នៃ​ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ ក្រៅពី​ជួយ​ជំរុញ​ និង​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ ថែមទាំង​ជួយ​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “ ជា​ទូ​ទៅ​ព្រលា​នយន្តក្នុង​ស្រុក​ សម្រាប់​ផ្លូវ​រត់​ត្រង់​យ៉ាងហោចណាស់​ ក៏​ត្រូវ​មាន​ប្រវែង១៨០០ម៉ែត្រ​ ប៉ុន្តែ​នៅក្នុង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មីនេះ​អាច​មាន​ទំហំ​ធំ​ និង​វែង​ជាង​នេះ​ ហើយ​ត្រូវ​ចំណាយពេល​មិន​តិច​ជាង៥ឆ្នាំ​នោះ​ទេ​”។

ជាមួយនឹង​គម្រោង​សាង​សង់​ព្រលា​នយន្តនៅក្នុង​ភូមិភាគ​ប៉ែក​ឦសាន​មួយ​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​។

លោក​បន្ត​ថា​ “វត្ត​មា​នព្រ​លាន​យន្តហោះ​នៅក្នុង​តំបន់​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​បាន​យ៉ាង​ប្រសើរ​”។

លោក​បាន​បញ្ជាក់​ទៀត​ “ជា​ការ​បង្កើន​ចំណាប់​អារម្មណ៍​ និង​ភាព​ទាក់ទាញ​ ក្រសួងទេសចរណ៍​ក៏​មាន​គម្រោង​បង្កើត​ជា​សួន​បន្លែ​ធម្មជាតិ​ និង​ចំការ​ផ្កា​ដែល​មាន​ទំហំ​នៅក្នុង​តំបន់​នេះ​ ដើម្បី​ជា​សោភ័ណភាព​សម្រាប់​វិស័យ​ទេសចរណ៍​ និង​សម្រាប់​ធ្វើការ​នាំចេញ​ទៅ​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ផង​ដែរ​”៕

រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រង​បំណុល​សាធារណៈ

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ «យុទ្ធសាស្ត្រ​ស្តី​ពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ ២០១៩​-២០២៣​» ។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩នេះ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-ស្ថាប័ន​ដែល​ជាស​មា​ជិ​កនៃ​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

សេចក្ដីព្រាង​«យុទ្ធសាស្ត្រ​ស្ដីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ ២០១៩​-២០២៣​» នេះ​ ត្រូវ​បាន​រៀបចំឡើង​អនុលោម​តាម​បរិការណ៍​ជាក់ស្ដែង​របស់​កម្ពុជា​ និង​ឧនុ​មានុ​វត្ត​ជា​អន្តរជាតិ​ ដោយ​ចែកចេញជា២​ ។

ទី១​ ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្ដីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ២០១៥​-២០១៨​ ។ ទី២​ វិភាគ​លើ​ហានិភ័យ​ បញ្ហា​ប្រឈម​ និង​កាលានុវត្ត​ភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​កម្ពុជា​ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​មួយចំនួន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិ​ការ​ថ្មី​នៃ​សេដ្ឋកិច្ច​ដែល​កាន់តែ​មាន​ភាព​លូតលាស់​ និង​មាន​ភាព​ស្មុគស្មាញ​ជាមុន​។

សំដៅ​រួមចំណែក​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចិរភាព​ និង​បរិ​យា​ប័ណ្ណ​ ឆ្ពោះទៅ​សម្រាប់​បង្គោល​ចរ​ឆ្នាំ២០៣០​ និង​ចក្ខុវិស័យ​ឆ្នាំ២០៥០​។

ជាមួយគ្នា​នេះ​ ដើម្បី​ធានា​បាន​នូវ​ភាព​គ្រប់ជ្រុងជ្រោយ​ និង​ប្រទាក់ក្រឡា​ជាមួយ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា​ សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ស្ដីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ ២០១៩​-២០២៣​ នេះ​ ត្រូវ​បាន​ដាក់​ឆ្លង​កិច្ចពិភាក្សា​កម្រិត​បច្ចេកទេស​ផ្ទៃក្នុង​ ក.ស.ហ.វ​ ជាច្រើនលើក​ច្រើន​សារ​ ដែល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចុងក្រោយ​កាលពី​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​ ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋលេខាធិការ​ប្រចាំការ​ វង្សី​ វិស្សុត​ អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ​មុននឹង​យក​មក​ដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​បំណុល​សាធារណៈ​៕

ចំណេះដឹង​! តើ​ធនាគារជាតិនៃកម្ពុជា​មាន​កា​តា​ព្វ​កិច្ច​អ្វីខ្លះ​ក្នុង​ការ​គ្រប់គ្រងលំហូរ​សាច់ប្រាក់

​ដោយ​ វុត្ថា

ភ្នំពេញ​៖ ធនាគារជាតិនៃកម្ពុជា​នឹង​ប្រា​រព្វ​ខួប​ពនុស្សា​វរីយ៍​លើក​ទី​ ៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​-១០​ តុលា​ ២០១៩​) នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ក្រោម​អធិ​តី​ភាព​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

ជាមួយគ្នា​នេះ​ គេហទំព័រ​ propertyarea.asia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​នៅ​តួនាទី​សំ​ខាន់​ៗរបស់​ធនាគារជាតិនៃកម្ពុជា​យក​មក​ចុះផ្សាយ​ ដើម្បី​ទុក​គ្រាន់​បាន​ស្វែងយល់​ និង​ជា​ចំណេះដឹង​។

យោង​តាម​គេហទំព័រ​ធនាគារជាតិនៃកម្ពុជា​ បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​គឺជា​ ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ផ្តល់​នូវ​មធ្យោបាយ​ទូទាត់​សង​ប្រាក់​ដែល​មានប្រសិទ្ធភាព​ក្នុង​ការទិញ​ទំនិញ​ សេវា​ និង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ ព្រមទាំង​ផ្តល់​នូវ​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ សម្រាប់​អាជ្ញាធរ​ ប្រើប្រាស់​ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​និង​សម្រាប់​ធនាគារ​កណ្តាល​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ ។

ដើម្បី​ធានា​ឲ្យបាន​នូវ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រតិបត្តិ​ការ​នៅក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ធនាគារជាតិនៃកម្ពុជា​អនុវត្ត​ ភារ​កិ​ច្ច​ធំៗ​ ៣ ដូចជា​៖

• ការ​ផ្តល់​សេវា​ធនាគារ​

ធនាគារជាតិនៃកម្ពុជា​ផ្តល់​សេវា​ធនាគារ​ដល់​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ (how​ about​ microfinance​ institutions​?) បើក​គណនី​ក្នុងនាម​ជា​ភ្នាក់ងារ​រដ្ឋ​ និង​ជា​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ ជាពិសេស​ រតនាគារជាតិ​ ។

ធនាគារជាតិនៃកម្ពុជា​ក៏​ជួយ​គ្រប់គ្រង​បំណុល​រាជរដ្ឋាភិបាល​ ឬអង្គភាព​សាធារណៈ​ ដោយធ្វើ​ប្រតិបត្តិ​ការ​មូលបត្រ​ រួម​ទាំង​ការ​ផ្តល់​យោបល់​លើ​ការកំណត់​ពេល​នៃ​ការ​ចេញផ្សាយ​មូលបត្រ​ ។ លើស​ពីនេះ​ ធនាគារជាតិនៃកម្ពុជា​ក៏​ទិញ​-លក់​និង​ទិញ​ឡើងវិញ​នូវ​មូលបត្រ​រដ្ឋាភិបាល​ផង​ដែរ​ ។

ធនាគារជាតិនៃកម្ពុជា​ក៏​លើកកម្ពស់​ សេវា​អន្តរ​ធនាគារ​ដូចជា​ ការ​ធ្វើ​មជ្ឈការ​ហានិភ័យ​ និង​បំណុល​ដែល​មិនបាន​ទូទាត់​សង​ ក៏ដូចជា​ការបង្កើត​មជ្ឈមណ្ឌល​ផាត់ទាត់​សម្រាប់​ផាត់ទាត់​និង​ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស​ ។

• ប្រតិបត្តិ​ការ​ប្រព័ន្ធ​ទូទាត់​ជាតិ​

ធនាគារជាតិនៃកម្ពុជា​ ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​រវាង​គ្រឹះស្ថាន​ ធនាគារ​និង​ហិរញ្ញវត្ថុ​ ឬប្រតិបត្តិ​ការ​រវាង​ធនាគារជាតិនៃកម្ពុជា​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ផ្តល់​នូវ​ការ​ទូទាត់​ សុទ្ធ​ចុងក្រោយ​លើ​កាតព្វកិច្ច​ដែល​បាន​ផាត់ទាត់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​រាយ​ និង​ការ​ដក​និង​ទទួល​មូល​និ​ធិ​ផ្សេង​ៗ របស់​រតនាគារជាតិ​ ។

មានតែ​ស្ថាប័នរដ្ឋ​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ដែល​អាច​បើក​គណនី​នៅ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​បាន​ ។ ឯកត្តជន​ និង​ក្រុមហ៊ុន​ធុរកិច្ច​មិនមែន​ហិរញ្ញវត្ថុ​ឯក​ជន​ផ្សេង​ៗ មិន​អាច​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​របស់​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ។

ក្រៅពី​ការកំណត់​បើក​គណនី​ឲ្យតែ​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ធនាគារជាតិនៃកម្ពុជា​ពុំ​មានកំណត់​លក្ខ​ខ័ណ្ឌ​ផ្សេង​ៗដើម្បី​ បើក​គណនី​នៅ​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ដូចជា​ ទំហំ​ទ្រព្យសកម្ម​អប្បបរមា​ ឬចំនួន​នៃ​ការ​ទូទាត់​ ជាដើម​ ។

ធនាគារពាណិជ្ជ​ដែល​មាន​អាជ្ញាប័ណ្ណ​ទាំងអស់​តម្រូវឲ្យ​បើក​គណនី​បី​ប្រភេទ​នៅ​ធនាគារជាតិនៃកម្ពុជា​ រួមមាន​ គណនីចរន្ត​ គណនី​ប្រាក់​បម្រុង​កាតព្វកិច្ច​ និង​គណនី​ប្រាក់​តម្កល់​ធានា​លើ​ដើមទុន​ ។ រាល់​ប្រតិបត្តិ​ការ​ផ្សេង​ៗ ដូចជា​ ដាក់​ប្រាក់​ ដកប្រាក់​ឬបង្វែរ​គឺ​ត្រូវ​ធ្វើឡើង​តាមរយៈ​គណនីចរន្ត​ ។

ជាគោល​ការណ៍​ ការប្រាក់​មិន​ត្រូវ​បាន​ផ្តល់​ចំពោះ​សមតុល្យ​ក្នុង​គណនីចរន្ត​ឡើយ​ ។ ចំពោះ​ធនាគារពាណិជ្ជ​ជាស​មា​ជិ​ករបស់​សភា​ផាត់ទាត់​ជាតិ​ត្រូវ​មាន​គណនី​ដាច់​ ដោយឡែក​មួយផ្សេងទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ទូទាត់​ហៅថា​ គណនី​ទូទាត់​ ។

លើស​ពីនេះ​ ធនាគារជាតិ​ នៃ​កម្ពុជា​ក៏​ផ្តល់​ឥណទាន​វិបារូបន៍​ដល់​ធនាគារ​ជាស​មា​ជិ​កស​ភា​ផាត់ទាត់​ជាតិ​ទាំងអស់​ សម្រាប់​ដោះស្រាយ​ក្នុងករណី​ កង្វះខាត​សន្ទនីយភាព​សម្រាប់​ការ​ទូទាត់​ជា​បណ្តោះអាសន្ន​ ។

• ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ទូទាត់

ធនាគារជាតិនៃកម្ពុជា​មានការ​ទទួលខុសត្រូវ​ដែល​កំណត់ដោយច្បាប់​ ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ ទូទាត់​សង​ប្រាក់​ ។ ដើម្បីឲ្យ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ ធនាគារជាតិនៃកម្ពុជា​អាច​ចេញផ្សាយ​ប្រកាស​ កំណត់​ពី​លក្ខខ័ណ្ឌ​សម្រាប់​អ្នក​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ព្រមទាំង​ផ្តល់​អាជ្ញាប័ណ្ណ​និង​ចុះបញ្ជី​សម្រាប់​គ្រឹះស្ថាន​ផ្អែកលើ​លក្ខខ័ណ្ឌ​ដែល​បាន​កំណត់​ ។

ក្នុង​កិច្ចការ​ងារ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ធនាគារជាតិនៃកម្ពុជា​ក៏បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ ជាពិសេស​វិស័យ​ធនាគារ​ដែល​តំណាងដោយ​សមាគម​ធនាគារ​កម្ពុជា​ហើយ​ក្នុង​គោលដៅ​ សម្រួល​នូវ​ទំនាក់ទំនង​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ សមាគម​ធនាគារ​កម្ពុជា​ក៏បាន​បង្កើត​ជា​អនុគណៈ​កម្មការ​ប្រព័ន្ធ​ ទូទាត់​ ដែល​មាន​តួនាទី​អនុវត្ត​ការងារ​ទាក់ទង​នឹង​គោលនយោបាយ​ ការគ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​ទូទាត់​ផង​ដែរ​៕

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ជួសជុលផ្ទះ​ និង​សាងសង់​សំណង់​អ្នកស្រុក​អង្គរបាន​ចំនួន​ ៨៧៩ករណី

​ដោយ​ វុត្ថា​

សៀមរាប​៖ រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៩​ ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ការ​ជួសជុលផ្ទះ​ និង​សាងសង់​សំណង់​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរបាន​ចំនួន​ ៨៧៩ករណី​យោង​តាម​របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​ នា​រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៩នេះ​ ក្រុមការងារ​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុល​ កែ​លម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរបាន​ចំនួន​ ៨៧៩ករណី​។

របាយការណ៍​នេះ​បន្ត​ថា​ ការអនុញ្ញាត​ខាងលើ​បាន​ ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង​ ចំនួន​ ១០៦ករណី​ ស្រុក​អង្គរធំ​ចំនួន១១៥ករណី​ ស្រុក​ពួក​ចំនួន​ ១៨៥ករណី​ ស្រុក​បន្ទាយស្រី​បាន​ចំនួន​ ១៦៧ករណី​ និង​ក្រុង​សៀមរាប​ចំនួន​ ៣០៦ករណី​។

ប្រធាន​លេខាធិការ​ដ្ឋាន​សហគមន៍​ លោក​ អឿន​ សំ​អុន​ បានឱ្យ​ដឹង​ថា​ ក្នុងរយៈពេល៩ខែ​នេះ​ ប្រជាពលរដ្ឋ​បាន​ដាក់ពាក្យ​ស្នើសុំ​ជួសជុល​កែ​លម្អ​ផ្ទះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ ១៧៤៦ករណី​ ក្នុង​នោះ​ក្រុមការងារ​បាន​ផ្តល់​ការអនុញ្ញាត​តាម​សំណូមពរ​ចំនួន​ ៨៧៩ករណី​។

ការអនុញ្ញាត​នេះ​គឺ​ផ្អែក​ទៅលើ​គោលការណ៍​គ្រប់គ្រង​លំនៅ​ដ្ឋាន​ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។ ចំពោះ​ការងារ​នេះ​ ប្រធាន​លេខាធិការ​ដ្ឋាន​សហគមន៍​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​តែង​សហការ​ចូលរួម​ សម្រួល​ដល់​ការងារ​នេះ​ទទួល​បាន​លទ្ធផល​ជា​ទី​មោទ​នៈ​។

ក្នុងករណី​ប្រជាពលរដ្ឋ​មាន​តម្រូវការ​កែ​លម្អ​គេហដ្ឋាន​របស់​ខ្លួន​ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភូមិ​ឃុំ​សង្កាត់​ ដើម្បី​ដាក់​ពាក្យ​​ស្នើសុំ​ជួសជុល​កែ​លម្អ​ផ្ទះ​របស់​ខ្លួន​មក​លេខាធិការ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​៕

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​នៅ​ស្អែកនេះ​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀប​ចំ​សន្នី​សី​ទសារ​ព័ត៌មាន​ស្តី​ពី​ “សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ ស្អែកនេះ​ ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៩ ខែ​ តុលា​ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សន្និសីទ​នេះ​គឺ​មាន​ទិសដៅ​ និង​គោលបំណង​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ អំពី​ការ​រីក​លូតលាស់​ ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ក៏ដូចជា​ការ​ទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត​ ដោយសារតែ​កម្ពុជា​មាន​សក្តា​នុ​ពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​។

ចំណុច​សំ​ខាន់​ៗដែល​ត្រូវលើ​កឡើង​រួមមាន​៖

-ទិដ្ឋភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ រហូតដល់​ឆមាស​ទី​ ២ ឆ្នាំ​ ២០១៩​។

-ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​នៃ​បណ្តា​ប្រទេស​នានា​នៅ​កម្ពុជា​ គិត​ចាប់ពី​ឆ្នាំ​ ២០១៦មក​។

-ទំហំ​នៃ​ការ​វិនិយោគិន​ចិន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​។

-សក្តា​នុ​ពល​របស់​កម្ពុជា​សម្រាប់​វិ​និ​យោ​គគិន​ជាតិ​ អន្តរជាតិ​។

បើ​តាម​សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា​ វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម​ គឺ​៖ លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ៕

សម្តេច​តេជោ​ នឹង​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​ ៤០ឆ្នាំ​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​នៅ​ថ្ងៃស្អែក​នេះ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​-១០​ តុលា​ ២០១៩​) នៅ​ព្រឹក​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ ស្អែកនេះ​ ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារជាតិនៃកម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៩ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ សមាជិកា​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​រាជរាជ​រដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ អង្គទូត​ តំណាង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ធនាគារជាតិនៃកម្ពុជា​សរុប​ប្រមាណ​ ៦០០នាក់​។

ធនាគារជាតិនៃកម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើងវិញ​ នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ១៩៧៩​ ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ត្រូវ​បាន​វាយ​ផ្តួល​រំលំ​។ ក្រោយពេល​បង្កើត​ឡើងវិញ​ ធនាគារជាតិនៃកម្ពុជា​ ត្រូវ​បាន​ស្តារ​ចេញពី​ចំណុចសូន្យ​ និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន​ដោយ​ជោគជ័យ​ ហើយ​មកទល់​បច្ចុប្បន្ន​ធនាគារជាតិនៃកម្ពុជា​ បាន​ពង្រឹង​ខ្លួន​ជាលំដាប់​ ជាមួយនឹង​សាខា​រាជធានី​-ខេត្ត​ចំនួន១៩​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​ និង​ធានា​គារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទំនុកចិត្ត​។

ទន្ទឹម​នេះ​វិស័យ​ធនាគារ​បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​ក្នុងរយៈពេល​ ២ទសវត្សរ៍​ចុងក្រោយ​នេះ​ និង​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​។ ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ ជាពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជាប្រចាំ​ ដើម្បី​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ ពង្រឹង​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​ការ​ទូទាត់​។

ធនាគារជាតិនៃកម្ពុជា​ គឺជា​ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា​ និង​ជា​អាជ្ញាធរ​រូបិយវត្ថុ​ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិនៃកម្ពុជា​ គឺ​កំណត់​ និង​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ​ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​ សំដៅ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ដោយ​ពិគ្រោះ​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ក្របខ័ណ្ឌ​ នយោបាយសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន២​ ចាប់ដៃ​គ្នា​ពង្រឹង​សេវាកម្ម​ និង​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំៗ​ចំនួន២​ គឺ​ក្រុមហ៊ុន​ KAT​ APPRAISAL​ Real​ Estate​ Services​ និង​ក្រុមហ៊ុន​ Easy​ Property​ បាន​សហការ​គ្នា​ជា​ដៃគូ​ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ការវាយតម្លៃ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ បង្កើន​ទំនុកចិត្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ KAT​ APPRAISAL​ Real​ Estate​ Services​ លោកស្រី​ ចេវ​ សុ​ឃុន​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ថា​ “កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ ដែល​អាច​ស្វែងរក​ចំណែក​ទីផ្សារ​ និង​ទទួល​បានផល​ប្រយោជន៍​រួមគ្នា​ប្រសើរ​ជាង​ការប្រកួត​ប្រជែង​គ្នា​ដោយ​គ្មាន​តម្លាភាព​ និង​គ្មាន​ភាព​ស្មោះត្រង់​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “កិច្ចសហការ​គ្នា​ជា​ដៃគូ​នេះ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ពន្លឿន​ និង​ពង្រឹង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ និង​បង្កើន​ទំនុកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ដៃគូ​នានា​ ក៏ដូចជា​អតិថិជន​ទូទៅ​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំង២នេះ​ ខ្ញុំ​ជឿជាក់​ថា​ នឹង​ទទួល​បាន​ភាពល្អ​ប្រសើរ​ជាច្រើន​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​ យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​គ្នាន​ទៅវិញ​ទៅមក​ ក៏ដូចជា​ចែករំលែក​នូវ​ចំណេះដឹង​ទៅដល់​បណ្តា​បុគ្គលិក​ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​”។

លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​ទាំងពីរ​ដែល​ទើបតែ​ក្លាយជា​ដៃគូ​ជាមួយគ្នា​នា​ពេលនេះ​ សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អចលនទ្រព្យ​ ក៏ដូចជា​ការ​ប្រឹក្សា​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលន​ទ្រព្យ​ផ្សេង​ៗមុន​ការ​វិនិយោគ​ជាដើម​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​ កាលពី​ពេល​កន្លងទៅ​ក្រុមហ៊ុន​ទាំង២បាន​ក្លាយជា​ក្រុមហ៊ុន​ភ្នាក់ងារ​ ដែល​ទទួល​បាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ និង​បុរី​ ខុន​ដូ​ អា​ផា​តមិន​ ជាច្រើន​ ដែល​សុទ្ធតែ​ទទួល​បាន​ភាព​វិជ្ជមាន​ទាំងអស់​”។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោកស្រី​ ចេវ​ សុ​ខុន​ ក៏បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅពេល​នេះ​ នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់​មាន​ភាពល្អ​ប្រសើរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​.,Ltd​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ថា​ “កិច្ចសហការ​ខាងលើ​នេះ​ ក្រុមហ៊ុន​បាន​ផ្តោត​សំខាន់​ទី​លើ​ចំណុច​សំខាន់​ចំនួន២​ ទី១គឺ​ការវាយតម្លៃ​ដែល​ជា​ជំនាញ​ខ្ពស់​របស់​ក្រុមហ៊ុន​ជា​ដៃគូ​ ហើយ​ទី២​ គឺ​ជំរុញ​ និង​ពន្លឿន​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​បុរី​នានា​ ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន​ទាំង២នេះ​តែម្ដង​”។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​នេះ​ ក្រុមហ៊ុន​របស់​ពួក​យើង​ទាំង២​ សុទ្ធតែ​មាន​ជំនាញ​ក្នុង​ការរៀបចំ​ឯកសារ​ ផ្ទេរសិទ្ធិ​ កាត់​ប្លង់​ ជាពិសេស​អាច​ជួយ​ជា​ជំនួយ​ដល់​អតិថិជន​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​បាន​ល្អ​ និង​មានតម្លៃ​សមរម្យ​ ស្របច្បាប់​ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ ហើយ​អាច​ជួយ​ឱ្យ​ម្ចាស់ផ្ទះ​ ឬម្ចាស់​បុរី​លក់​ផ្ទះ​ចេញ​បាន​លឿន​រហ័ស​”៕

ក្រុមហ៊ុន​ Sunwah​ បោះទុន​ ៥៨០លាន​ដុល្លារ​សាងសង់​អ​គារ​ពាណិ​ជ្ជ​កម្ម​នៅ​ក្បែរ​ទីក្រុង​កោះ​ពេជ្រ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Sunwah​ បោះទុន​ ៥៨០​ លាន​ដុល្លារ​សាងសង់​អា​គារ​ពណិ​ជ្ជ​កម្ម​លើ​ទំហំដី​ ១៥​, ០០០ម៉ឺន​ម៉ែត្រ​ការ៉េ​ ដែល​មានឈ្មោះ​ថា​ The​ Sunwah​ Pearl​ Phnom​ Penh​ ដែល​មាន​កំពស់​ ៦២ជាន់​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ Sunwah​ នេះ​ បានឱ្យ​ដឹង​ថា​ The​ Sunwah​ Pearl​ Phnom​ Penh​ គឺជា​គំរោង​អភិវឌ្ឍន៍​ធំជាង​គេ​របស់​ ក្រុមហ៊ុន​ Sunwah​ នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​នេះ​ ស្ថិតនៅ​លើ​ផ្លូវសួន​សម្តេច​ហ៊ុន​សែន​ និង​នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​ចំនួន​ ៣ គឺ​ទន្លេបាសាក់​ និង​ទន្លេសាប​ នៅ​លើ​ដី​ទំហំ​ ១៥,០០០​ ម៉ែត្រការ៉េ​ដែល​គ្រោង​នឹង​អភិវឌ្ឍ​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ប្រណីត​ចំនួន​ពីរ​ អគារ​ការិយាល័យ​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ក្លឹប​ហាត់ប្រាណ​ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធំ​។

គម្រោង​នេះ​ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​ ដែល​មានផ្ទៃ​ដី​សាងសង់​សរុប​ជាង​ ១៥​, ០០០ម៉ឺន​ម៉ែត្រការ៉េ​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជាង​ ៥៨០លាន​ដុល្លារ​អាមេរិក​។

The​ Sunwah​ Pearl​ Phnom​ Pen​ មាន​កំពស់​ខ្ពស់​ដែល​មាន​ ៦២ជាន់​ ជា​អាគារ​ខ្ពស់​ជាងគេ​មិនធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​ ហើយ​វា​នឹង​ក្លាយជា​លំនៅឋាន​របស់​អ្នក​ដែល​ចូលចិត្ត​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ក្នុង​បរិយាកាស​ប្រណីត​ និង​ឆើតឆាយ​។

ក្រុមហ៊ុន​ Sunwah​ បាន​អភិ​វឌ្ឍ៍​គម្រោង​លំនៅឋាន​ដ៏​ធំ​លើក​ទី​ ១ ដែល​មានឈ្មោះ​ថា​ The​ Sunwah​ Victory​ City​ កាលពី​ឆ្នាំ​ ២០០២​ ដែល​មាន​ទុន​វិនិយោគ​ចំនួន​ ៥០លាន​ដុល្លារ​ នៅ​លើ​ទំហំដី​ ១៦០,០០០​ ម៉ែត្រការ៉េ​ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​រួមា​មាន​ ផ្ទះល្វែង​ ផ្សារ​ វិឡា​ ខុន​ដូ​ និង​សាល​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ ដែល​បង្កើត​បាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​គុណភាព​ ផាសុកភាព​ និង​រីករាយ​ផង​ដែរ​៕