ផ្សារ​ទំនើប ​FURI TIMES SQURE ​នៅ​ក្រុង​ព្រះសីហនុ​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ ទី២៥តុលា​ខាងមុខនេះ​

ដោយ​គង់ ​សូ​រិយា​

ព្រះ​សី​ហនុៈ​ ផ្សារ​ទំនើប​ FURI​ TIMES​ SQURES​ ដែល​ជា​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ក្រុង​ព្រះសីហនុ​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី២៥តុលា​ខាងមុខនេះ​ហើយ​ជាមួយនឹង​ផលិតផល​និង​ហាង​ល្បី​ៗលំដាប់​អន្តរជាតិ​ជាច្រើន​។

ជាមួយគ្នា​នេះ​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​នៅ​កំឡុង​ចុងឆ្នាំ​នេះ​ផង​ដែរ​។ ផ្សារ​ទំនើប​នេះ​វិនិយោគ​ក្នុងទឹក​ប្រាក់​ជាង៩លាន​ដុល្លារ​អាមេរិក​ដោយ​នាំទៅ​ជាមួយ​នូវ​ផលិត​ផលល្បីៗ​ជាច្រើន​ដើម្បី​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​។

នាយក​គ្រប់គ្រង​ផ្នែក​ទីតាំង​ជួល​ផ្សារ​ទំនើប​ FURI​ ​Square​ លោក​កង​ ដា​វីត​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ដោយសារតែ​មាន​កំណើន​នៃ​ការ​វិនិយោគ​ជាច្រើន​គម្រោង​លើ​គ្រប់​វិស័យ​បាន​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើស​ការ​រំពឹង​ទុក​។

លោក​បាន​បន្ត​ទៀត​ថា​ “កំណើន​នៃ​ការ​វិនិយោគ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ចូល​មក​រស់នៅ​ និង​ប្រកបការងារ​នៅក្នុង​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​ជាពិសេស​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​កាន់តែ​ធ្វើ​ឱ្យអំណាច​នៃ​ការទិញ​កាន់តែ​មាន​ទំហំ​ធំ​”។ លោក​បន្ត​ទៀត​ថា​“តាម​ការពិនិត្យ​ឃើញជាក់ស្ដែង​បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​មណ្ឌល​លក់ទំនិញ​បែប​ទំនើប​មាន​ចំនួន​តិច​នៅឡើយ​ខណៈ​ដែល​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ជីវភាព​កម្រិតមធ្យម​មាន​ចំនួន​ច្រើន​”។

ដោយសារតែ​មើលឃើញ​សក្ដានុពល​លើ​ការ​ផ្គត់ផ្គង់​ខាងលើ​នេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ដែល​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​អន្តរជាតិ​បាន​បង្ហាញខ្លួន​ព្រោងព្រាត​ជាមួយនឹង​ក្ដី​រំពឹង​ថា​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ប្រកបដោយ​ភាព​ជោគជ័យ​។

លោក​កង​ ដា​វីត​ បាន​បន្ត​ទៀត​ថា​ “តាមរយៈ​ផ្សារ​ទំនើប​ដ៏​ធំ​ដែល​ទើបតែ​មាន​លើកដំបូង​គេ​បង្អស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ FURI​ Times​ Square​ មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ស្ទើរគ្រប់​វិស័យ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​ខេត្ត​មួយ​នេះ​រួមមាន​ដូចជា​ក្រុមហ៊ុន​ ​Starbucks​ ក្រុមហ៊ុន​ Amazone​ Caf​é ក្រុមហ៊ុន​ KOI​ ក្រុមហ៊ុន​ Dakasi​ Tea​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI​’s ក្រុមហ៊ុន​ NIKE​ ក្រុមហ៊ុន​ Samsonite​ ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​ ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​”។

ក្រៅពីនោះ​ក៏​មាន​ផ្សារ​ទំនើប​មួយចំនួន​ទៀត​បាន​នឹង​កំពុង​រៀបចំ​តុបតែង​និង​កែ​លម្អ​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗនា​ពេល​ខាងមុខនេះ​ និង​មួយចំនួន​ទៀត​បាន​នឹង​កំពុង​បុក​គ្រឹះ​សាងសង់​។សម្រាប់​ទីផ្សារ​នៅក្នុង​ក្រុង​ព្រះសីហនុ​ដែល​មាន​ផ្សារ​ទំនើប​ច្រើនបែប​នេះ​ដែល​មាន​ចំនួន៥ទៅ៦កន្លែង​បែបនេះ​គឺ​មាន​ទំហំ​ធំ​។

លោក​ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ទាំង​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​និង​ចំណាកស្រុក​បាន​នឹង​កំពុង​មាន​ជីវភាព​ធូ​ធា​ឆ្ងាយ​បើ​ធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗដែល​អាច​ឆ្លើ​បត​និង​អាច​ទទួលយក​បាន​នូវ​ការ​រីក​ចំរើន​លើ​វិស័យ​ផ្សារ​ទំនើប​នៅក្នុង​ក្រុង​ទាំងមូល​។ លោក​បន្ត​ថា​ផ្អែក​ទៅលើ​កត្តា​រីក​ចំរើន​ទាំងនេះ​បាន​ធ្វើ​ឱ្យ​លំហូ​ចូល​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេ​ត្ត​ផ្សេង​ៗមក​ធ្វើការងារ​និង​ប្រកប​មុខរ​បរ​ផ្សេង​ៗទៅតាម​ជំនាញ​របស់​ខ្លួន​។

សម្រាប់​វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​មានសន្ទុះ​រីកចម្រើន​យ៉ាង​គំហុក​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយ​គិត​ចាប់ពី​ឆ្នាំ២០០៧រហូតដល់​ខែកក្កដា​ឆ្នាំ២០១៩មាន​សំណង់​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ចំនួន៨១៩គម្រោង​ក្នុង​នោះ​អគារ​រាប់​ពី​កំពស់៥ជាន់ឡើង​ដល់៤០ជាន់​មាន២១៨គម្រោង​៕

ADB​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ៤៩លាន​ដុល្លារ​អាមេរិក​ដើម្បី​ពង្រីក​ប្រព័ន្ធ​ទឹក​ស្អាត​​ និង​អនាម័យ​នៅ​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន៤៩លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា​ សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ២០២៥​ ក្នុង​ការ​ផ្តល់​នូវ​ការ​ទទួល​បាន​ជាស​កល​ នូវ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​តាម​តំបន់ជនបទ​នៅក្នុង​ប្រទេស​។

កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ទី៣នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ជាង ៤០០​,០០០នាក់​ ដោយ​សាងសង់​ ឬស្តារ​កន្លែង​ទឹក​ជនបទ​ចំនួន២​ ៥០០នាក់​ នៅក្នុង​ភូមិ​យ៉ាងតិច៤០០​ នៅ​ទូទាំង​ខេត្ត​ចំនួន១០នៅ​កម្ពុជា​។ វា​ក៏​នឹង​គាំទ្រ​ដល់​ការសាងសង់​បង្គន់​ថ្មី​សម្រាប់​គ្រួសារ​នី​មួយ​ៗ និង​សាងសង់​បង្គន់​សាធារណៈ​នៅ​តាម​សាលារៀន​ និង​មណ្ឌលសុខភាព​ព្រម​ ទាំង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​អនាម័យ​ផង​ដែរ​។

លោកស្រី​ Siti​ Hasanah​ អ្នកជំនាញ​ការ​អភិវឌ្ឍ​ទីក្រុង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រសាសន៍​ថា​ “ការ​ទទួល​បាន​សេវាកម្ម​មូលដ្ឋាន​ ដូចជា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ និង​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដែល​មា​នប​រិយា​ប័ន​ និង​និរន្តរភាព​នៅក្នុង​ប្រទេស​ណាមួយ​”។

លោក​បាន​បន្ត​ថា​ “ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គាំទ្រ​គោលដៅ​ របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ ជាពិសេស​ប្រជាជន​ដែល​រស់​នៅ​​តាម​ជនបទ​ រួម​ជាមួយ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​អនាម័យ​”។

សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ប្រកបដោយ​ចីរភាព​ និង​គួរ​ឱ្យ​ទុកចិត្ត​នៅតែ​មានកម្រិត​តិចតួច​នៅ​តំបន់ជនបទ​ នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រមាណ៧៧​% នៃ​ប្រជាជន​សរុប១៦​,៥លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​។ ក្នុង​ឆ្នាំ២០១៧​ ខណៈ​ពេល​ដែល៧៣​% នៃ​គ្រួសារ​នៅ​ជនបទ​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ ដែល​មាន​ភាព​ប្រសើរ​ឡើង​តែ១១​% ទទួ​បបានការ​ផ្គត់ផ្គង់​ទឹក​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជាជន​នៅ​តាម​ជនបទ៥៦ភាគរយ​បាន​ទទួល​បាន​អនាម័យ​ល្អ​ប្រសើរ​ ហើយ​ប្រហែល ៤១ភាគរយ​ នៃ​ប្រជាជន​នៅ​តាម​ជនបទ​នៅតែ​អនុវត្ត​ការ​បន្ទោរ​បង់​ចំហរ​ដែល​អាច​បណ្តាល​ឱ្យ​រាគ​ និង​បញ្ហា​សុខភាព​សាធារណៈ​ផ្សេងទៀត​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គឺជា​អ្នកចូលរួម​ធំជាង​គេ​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​អនាម័យ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ប្រហែល២៥ភាគរយ​ នៃ​ជំនួយ​ខាងក្រៅ​សរុប​សម្រាប់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​របស់​ប្រទេស​ រួមមាន​ទាំង​ទីក្រុង​និង​ជនបទ​។ ចាប់តាំងពី​ឆ្នាំ២០០៥​ ប្រជាជន​ចំនួន១លាន​នាក់​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ប្រជាជន​ចំនួន៥០០​,០០០នាក់​ពី​សេវា​អនាម័យ​ប្រសើរ​ជាង​មុន​ ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន៣នៅក្នុង​បឹងទន្លេសាប​។

កម្មវិធី​អភិវឌ្ឍន៍​នេះ​ដែល​ត្រូវ​បាន​អនុម័ត​ថ្មី​ រួមមាន​ ប្រាក់កម្ចី​ផ្អែកលើ​គោ​លន​យោ​ បាយ១៥លាន​ដុល្លារ​ កម្ចី​ឥណទាន​គម្រោង២៩​,៦១លាន​ដុល្លារ​ និង​ជំនួយ៤​,៣៩លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​។ ប្រាក់កម្ចី​ផ្អែកលើ​គោលការណ៍​នេះ​ នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​គោលនយោបាយ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ប្រព័ន្ធ​រៀបចំផែនការ​អនាម័យ​តាម​ជនបទ​ព្រម​ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​ ឃ្លាំង​ស្តុក​ និង​ប្រព័ន្ធ​គ្រប់គ្រង​ និង​ការចូលរួម​របស់​វិស័យ​ឯកជន​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក៏​នឹង​គ្រប់គ្រង​ហិរញ្ញប្បទាន​ចំនួន១លាន​ដុល្លារ​ ពី​មូលនិធិ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ (HLTF​) ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ដែល​នឹង​ជួយ​សាកល្បង​គម្រោង​តំឡើង​ អង្គភាព​ផលិត​ទឹក​ពី​ខ្យល់​ទៅ​ក្នុង​ទីតាំង​ចំនួន៧ដោយមាន​កម្រិត​ទទួល​បាន​ទឹក​ស្អាត​ដែល​មាន​សុវត្ថិភាព​ ជាពិសេស​ក្នុង​រដូវប្រាំង​៕

មហាសេដ្ឋី​ហុងកុង​ជាច្រើន​បាន​និង​កំពុង​ស្វែងរក​ទីកន្លែង​រស់នៅ​ក្នុង​ប្រទេស​អៀរឡង់​

ដោយ ​វុត្ថា​

ហុង​កុងៈ​ មហាសេដ្ឋី​មួយចំនួន​នៅក្នុង​ទីក្រុង​ហុងកុង​ កំពុង​ស្វែងរក​កន្លែង​រស់នៅ​ក្នុង​ប្រទេស​អៀរឡង់​ ដោយសារតែ​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅក្នុង​ទីក្រុង​។

កាសែត​ Sunday​ Times​ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា​ មាហា​សេដ្ឋី​ហុងកុង​ប្រមាណ​១០០នាក់​ បាន​ទាក់ទង​ទៅ​ក្រុម​ក្រុមហ៊ុន​ Bartra​ Wealth​ Advisors​ ដែល​ផ្សព្វផ្សាយ​ពី​កម្មវិធី​ វិនិយោគ​ជន​អន្តោប្រវេសន៍​របស់​អៀរឡង់​ទៅកាន់​អ្នក​ដែល​មាន​លុយ​ នៅក្នុង​តំបន់​អាស៊ី​កាលពី៨សប្តាហ៍​មុន​ មុន​ពេល​មានការ​តវ៉ា​ចាប់ផ្តើម​នៅក្នុង​ខែមិថុនា​នៅក្នុង​ទីក្រុង​ហុងកុង​។

កាសែត ​The​ Times​ បាន​និយាយ​ថា​ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ សម្រាប់​កម្មវិធី​ដែល​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ អ្នកដាក់ពាក្យ​សុំ​ត្រូវ​វិនិយោគ​ យ៉ាងហោចណាស់១លាន​អឺ​រ៉ូ​ ស្មើនឹង១​,១ លាន​ដុល្លារ​នៅក្នុង​ប្រទេស​អៀរឡង់​។

ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ ដែល​ត្រូវ​បាន​ដកចេញ​នា​ពេលឥឡូវនេះ​ បាន​ក្លាយជា​វិបត្តិ​ធំ​បំផុត​ សម្រាប់​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ លើ​អតីត​អាណានិគម​អង់គ្លេស​ចាប់តាំងពី​បាន​ប្រគល់​ត្រឡប់​ ទៅ​អោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ១៩៩៧​។

ទីក្រុង​ហុងកុង​ ស្ទើ​តែ​នឹង​ត្រូវ​បិទទ្វារ​កាលពី​ថ្ងៃសៅរ៍​ ធនាគារ​ និង​ធុរកិច្ច​នានា​ ត្រូវ​បាន​បិទ​ ហើយ​សេវាកម្ម​ផ្លូវដែក​ត្រូវ​បាន​ផ្អាក​ជាលើកដំបូង​ ក្នុងរយៈពេល​ជាង២០ឆ្នាំ​បន្ទាប់ពី​មាន​បាតុកម្ម​ហិង្សា​កាលពី​ថ្ងៃសុក្រ​កន្លងមក​នេះ​៕

ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​

ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​
ជប៉ុន​នឹង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​5G​ តម្លៃ​ ៤000​លាន​ដុល្លារ​នៅ​ជិត​ទីក្រុង​ហាណូយ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សាជីវកម្ម​ Sumitomo​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​នឹង​អភិវឌ្ឍ​ទីក្រុង​រណប​ឆ្លាតវៃ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​5G​ ដែល​មានតម្លៃ ៤​,២ ពាន់​លាន​ដុល្លារ​ ដែល​នឹង​ស្ថិតនៅ​ចន្លោះ​ទីក្រុង​ហាណូយ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​។

ទីក្រុង​ឆ្លាត​ដែល​មាន​ទីតាំងនៅ​ស្រុក​ដុង​អាញ​ ភាគ​ខាងជើង​ទីក្រុង​ហាណូយ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី២៧២ហិ​កតា​ រួមមាន​អគារ​លំនៅ​ដ្ឋាន​ចំនួន ៧៣ហិ​កតា​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់ ២៥​,០០០នាក់​។ លំនៅ​ដ្ឋាន​នឹងអាច​រក​ទិញ​បាន​នៅ​ឆ្នាំ​ ២០២២​។

គម្រោង​ទីក្រុង​ នឹង​រួមបញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ទាំងអស់​ ដើម្បី​ទទួល​បាន​ប្រជាជន​រស់នៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Sumitomo​ ឱ្យ​ដឹង​ថា​ “តំបន់​គម្រោង​នឹង​រួមបញ្ចូល​នូវ​មន្ទីរពេទ្យ​ សាលារៀន​ កន្លែង​បង្ការ​គ្រោះមហន្តរាយ​ ប្រព័ន្ធ​សន្តិសុខ​ និង​កន្លែង​ពាណិជ្ជកម្ម​ ក៏ដូចជា​តំបន់​បៃតង​ខៀវស្រងាត់​ និង​ផ្លូវ​ធំ​មួយ​ជួរ​ជាមួយ​ដើមឈើ​ផ្កា​ឆ័រ​រី​”។

ការ​អភិវឌ្ឍ​នេះ​នឹង​ក្លាយជា​គម្រោង​មួយ​ ក្នុងចំណោម​គម្រោង​ដំបូងបង្អស់​នៅ​ប្រទេស​វៀតណាម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​5G​ និង​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​ថ្មី​នៅ​ទូទាំង​តំបន់​នោះ​។

ក្រុមហ៊ុន ​Sumitomo​ បាន​បន្ថែម​ថា​ “តាមរយៈ​ការណែនាំ​ប្រព័ន្ធ​5G​ ប្រព័ន្ធ​ស្គាល់​មុខ​ និង​បច្ចេកវិទ្យា​ blockchain​ តំបន់​នេះ​ នឹង​មាន​សេវាកម្ម​ទីក្រុង​ឆ្លាតវៃ​ទំនើប​ ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ទីក្រុង​ហាណូយ​”៕

អានបន្ថែម៖ ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​គ្រោង​នឹង​សាក​ល្បង​បច្ចេកវិទ្យា​ 5G នៅ​កម្ពុជា​ក្នុង​ខែកក្កដា​នេះ

ចិន​ទិញ​មាស​ជិត​ ៦​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត

ចិន​ទិញ​មាស​ជិត​ ៦ លាន​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត
ចិន​ទិញ​មាស​ជិត​ ៦ លាន​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារ​ប្រជាជន​ចិន​ (PBOC​) បាន​ប្រកាស​ថា​ ខ្លួន​បាន​ទិញ​មាស​ចំនួន​ ៥,៩​​តោន​នៅក្នុង​ខែ​ កញ្ញា​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ និង​បាន​ពឹងផ្អែក​តិចតួច​លើ​ប្រាក់​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​បាន​ចាប់ផ្តើម​ឡើងវិញ​។

មុន​ខែកញ្ញា​ ធនាគារ​កណ្តាល​ចិន​បាន​បន្ត​ការទិញ​មាស​ ៩៩​ តោន​ចាប់តាំងពី​ខែ​ មករា​ ឆ្នាំនេះ​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បាន​ទិញ​មាស​ចំនួន​ ៣៧៤,១​ តោន​ក្នុងរយៈពេល​ ៦ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ការទិញ​នេះ​កើតឡើង​នៅពេល​ដែល​ធនាគារ​កណ្តាល​ជាច្រើន​បាន​ទិញ​ចំនួន​ ៦៥១.៥​ តោន​កាលពី​ឆ្នាំមុន​ដែល​ជា​ការ​កើនឡើង​ ៧៤​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន​។មាស​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​ និង​រក្សា​តម្លៃពិត​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​នៅ​ជុំវិញ​ពិភពលោក​។

តម្លៃ​មាស​បាន​កើនឡើង​ជាលំដាប់​ នៅពេល​ដែល​ធនាគារ​កណ្តាល​បាន​ប្រមូល​ទិញ​មាស​ដើម្បី​ការពារ​សេដ្ឋកិច្ច​ជាតិ​ក្នុងករណី​មាន​វិបត្តិសេដ្ឋកិច្ច​ដែល​ទំនងជា​នឹង​មានផល​ប៉ះពាល់​ជាស​កល​។

តម្លៃ​មាស​សព្វថ្ងៃ​ឡើង​ដល់​ ១ ៥១១​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) ។ក្រុម​អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តម្លៃ​មាស​នឹង​កើនឡើង​ខ្ពស់​រហូតដល់​ ២,០០០​ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ឆ្នាំក្រោយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​។

តំណាង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​គ្រោង​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​មួយផ្សេងទៀត​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ខាងមុខនេះ​៕

គំរោង​អភិវឌ្ឍន៍​ចម្រុះ​ Wealth​ Mansion​ តម្លៃ​ ១២០លាន​ដុល្លារ​នឹង​ផ្លាស់​ប្តូរ​មុខមាត់​តំបន់​ជ្រោយ​ចង្វា​រ

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​ Wealth​ Mansion ​បាន​និង​កំពុង​សាងសង់​ក្រោម​ទុន​វិនិយោគ​ ប្រមាណ១២០លាន​ដុល្លារ​អាមេរិក​ បាន​និង​កំពុង​ត្រៀម​ក្លាយជា ​Landmark ​មួយ​នៅ​តំបន់​ជ្រោយ​ចង្វា​រ។

គំរោង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដែល​នឹង​បញ្ចប់់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​ ជាមួយនឹង​អាគារ​កំពស់ ៤៥ជាន់​ ដែល​រួម​បញ្ចួ​លនូវ​ផ្សារ​ កន្លែង​ហាត់ប្រាណ​ សណ្ឋាគារ​ និង​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​។

លោក ​Alex​ Liang ​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​គំរោង ​Wealth​ Mansion​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​Everhealth​ International​ Investment​ And​ Development​ Co​, Ltd​ បាន​មានប្រសាសន៍​ឲ្យដឹង​ នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​កាលពី​ចុង​សប្តាហ៍​មុន​ថា​តំបន់​ជ្រោយ​ចង្វា​រ ជាទី​តាំង​មាន​ភូមិ​សាស្រ្ត​ល្អ​ ដោយ​មាន​ទន្លេរ​ព័ទ្ឋ​ជុំវិញ​ និង​មាន​លក្ខ​ខ័​ ណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ហើយ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ពិសេស​ក្រុងភ្នំពេញ​កំពុង​មាន​ភាព​រីកចម្រើន​។

លោក​បន្ត​ថា​ “នេះ​ជាហេតុ​ផល​ដែល​យើង​វិនិយោគ​នៅ​ទីនេះ​ ដែល​ Wealth​ Mansion ​នឹង​ក្លាយជា​ Landmark ​មួយ​សំរាប់​តំបន់​នេះ​”។ លោក​បន្ត​ថា​ “វា​នឹង​ត្រូវ​ប្រើប្រាស់​ចម្រុះ​ រួមមាន​ សេវាកម្ម​អា​ផា​តម៉ិ​នប្រ​ណី​ត សណ្ឋាគារ​ និង​សេវាកម្ម​បំរើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​គំរោង​នេះ​មាន​ផាសុ​ខភាព​ និង​ប្រកបដោយ​ទំនុកចិត្ត​”។

ដោយ​គិត​គូ​ពី​ផាសុ​ខភាព​ ផល​ចំណេញ​ និង​ផលប្រយោជន៍​ជាច្រើន​ទៀត​ដល់​អតិថិជន​ Wealth​ Mansion ​ដែល​មាន​កំពស់៤៥ជាន់​ មានផ្ទះ​ចំនួន១១៨៤យូនី​ត ដោយមាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន២ជាន់​ និង​បន្ត​រហូតដល់​ជាន់ទី៥​ ហើយ​ចាប់ពី​ជាន់ទី៦ដល់​ជាន់ទី៨ជា​ការិយាល័យ​ និង​ចាប់ពី​ជាន់ទី៩​ ដល់​ជាន់ទី៣៦ជា​ខុន​ដូ​ ហើយ​ចាប់ពី​ជាន់ទី៣៦ឡើង​ទៅជា​សណ្ឋាគារ​ប្រណីត​លំដាប់​អន្តរជាតិ​។

​លោក ​Alex​ Liang ​បាន​បន្ត​ថា​ ជាមួយនឹង​ទស្សនទាន​វិជ្ជមាន​ចំពោះមុខ​ យើង​បាន​និង​កំពុង​មើលឃើញ​នូវ​និន្នាការ​ ផ្លាស់​ប្តូរ​បែបផែន​ជីវិត​របស់​ប្រជាជន​កម្ពុជា​ ដូច​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដែល​ពួកគេ​នឹង​ផ្លាស់​ប្តូរ​មក​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​នា​ពេល​អនាគត​ ដោយសារ​ការរស់នៅ​ខុន​ដូ​ចំណេញពេលវេលា​ សេដ្ឋកិច្ច​ និង​បែបផែន​ជីវិត​ប្រកបដោយ​ភាព​ស៊ីវិល័យ​ថ្មី​មួយ​សំរាប់​ជីវិត​។

គម្រោង​នេះ​បាន​និង​កំពុង​ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​ ដោយ​មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ប្រមាណ២០០០ដុល្លារ​អាមេរិក​ និង​បើ​គិតជា​យូនី​តមានតម្លៃ​ជាង១២ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​យូនី​ត។

លោក​ Alex​ Liang​ បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​បែបបទ​ជីវិត​របស់​ប្រជាជន​កម្ពុជា​កាន់តែ​កើនឡើង​ ទើប​ក្រុមហ៊ុន​ផ្តោត​លើ​ការ​លក់​សំរាប់​ទីផ្សារ​ក្នុង​ស្រុក​និង​នៅ​បរទេស​ជាមួយគ្នា​ ដើម្បី​ភាព​ជោគជ័យ​របស់​គំរោង​នេះ​ ហើយ​យើង​បាន​និង​កំពុង​មើលឃើញ​ទំ​នោមួ​យកំ​ពុង​កើតឡើង​នៅ​ទីនេះ​ គឺ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​បាន​ងាក​មកកាន់​ក្រុងភ្នំពេញ​ ជាជាង​បណ្តា​ខេត្ត​មួយចំនួន​ ដោយសារ​វា​ជា​រាជធានី​របស់​ប្រទេស​។

លោក​បន្ត​ថា​ “នា​ពេល​អនាគត​ចំនួន​ខុន​ដូ​ ដែល​ផ្គត់ផ្គង់​ចូល​ទីផ្សារ​កើនឡើង​ ដែល​ធ្វើឲ្យ​តម្លៃ​ជួល​អាច​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​បន្តិច​ ប៉ុន្តែ​សំរាប់​គំរោង​អភិវឌ្ឍន៍​បែប​ប្រណីតភាព​ដូចជា​ Wealth​ Mansion​នឹង​មិន​ជួប​បញ្ហា​ប្រឈម​បែបនេះ​ទេ​”។ លោក​បន្ត​ថា​ “តំបន់​CBD​មិន​ប្រឈម​នឹង​បញ្ហា​លើ​ការជួល​ និង​តម្លៃ​ទេ​ ហើយ​និន្នាការ​នេះ​មាន​ជាទូទៅ​នៅ​តាម​បណ្តា​ប្រទេស​នានា​ ហើយ​ក្រុងភ្នំពេញ​កំពុង​ដើរតាម​លំអាន​នេះ​”។

គំរោង​ Wealth​ Mansion​ ស្ថិតនៅ​លើ​ផ្លូវ​ទន្លេសាប ​(ផ្លូវភ្លោះ​ចូល​ទៅ​សណ្ឋាគារ​សុខា​) ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ ខ័ណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​។

សំរាប់​អតិថិជន​ចាប់អារម្មណ៍​ទិញ​ ឬសា​កសួរ​ព៌​តមាន​ពី​គំរោង​លំ​ដាប់​ផ្កាយ៥នេះ​ អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ០៣១​ ៦៦៦៦​ ៩៦៦​, ០៦០​ ២៩៩​ ៨៨៨​៕

Moodys៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​ពិតប្រាកដ​ បាន​កើនឡើង​ជាលំដាប់​ប្រមាណ៧ភាគរយ​ ក្នុង​មួយឆ្នាំ​ជាមធ្យម​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ ពិភពលោក​ក្នុង​ឆ្នាំ​ ២០០៨​ និង​បន្ត​ធ្វើ​កំណែទម្រង់​ហួស​កំរិត​អធិបតេយ្យ​ភាព​ ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ប្រហាក់​ប្រហែលគ្នា​។

​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្ថាប័ន​ Moodys​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​កាលពី​ពេល​ថ្មី​ៗនេះ​។

កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការនាំចេញ​ ជាពិសេស​សម្លៀកបំពាក់​ ទេសចរណ៍​ និង​សំណង់​ ដែល​មានការ​ចូលរួម
១០​,៦ភាគរយ​ កំនើន១៧​,៩ ភាគរយ​ និង​កំនើន១២​,៤ ភាគរយ​ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ២០១៨​ ។ កំណើន​យ៉ាង​ឆាប់រហ័ស​មាន​តុល្យភាព​នឹង​បញ្ហា​ប្រឈម​ទាក់ទង​ នឹង​ការប្រកួត​ប្រជែង​សេដ្ឋកិច្ច​ មូលដ្ឋាន​នាំចេញ​តូច​ចង្អៀត​ និង​ប្រាក់ចំណូល​ទាប​ ទោះបីជា​មានការ​កើនឡើង​ប្រាក់ចំណូល​ ដែល​ចង្អុលបង្ហាញ​ពី​សមត្ថភាព​ស្រូប​យក​ទាប​។

ស្ថាប័ន​ Moody’s​ រំពឹង​ថា​ កំណើន​នឹង​មានកម្រិត​មធ្យម​ ប្រសិន​មានការ​កាត់បន្ថយ​ ឬដកចេញ​នូវ​អត្ថ​ប្រយោជន៍​ពន្ធ​ ដែល​កម្ពុជា​ទទួល​បាន​ក្រោម​កិច្ច​ព្រមព្រៀង​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​) របស់​អឺរ៉ុប​ដែល​កំពុង​ស្ថិត​ក្នុង​ការចរចា​។ ការកាត់បន្ថយ​អត្ថ​ប្រយោជន៍​នៃ​ពន្ធគយ​ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការនាំចេញ​វាយនភណ្ឌ​ សម្លៀកបំពាក់​ និង​ស្បែកជើង​ទៅកាន់​សហភាព​អឺរ៉ុប​។

ការ​ដក​ផល​ប្រយោជន៏​បែបនេះ​ នឹង​បន្ថែម​ទៅលើ​ការ​ដាក់​កាតព្វកិច្ច​លើ​អង្ករ​កម្ពុជា​ដែល​មានប្រសិទ្ធភាព​ចាប់ពី​ខែមករា​ឆ្នាំ​ ២០១៩​ ដោយ​ផ្អែកលើ​សំណើ​ការពារ​។ ការវិវឌ្ឍន៍​ទាំងនេះ​នឹង​ថ្លឹងថ្លែង​លើ​តុល្យភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

ការ​តភ្ជាប់​ទៅ​ប្រទេស​ចិន​ក៏​ជួយ​ជំរុញ​ ដល់​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ដូចជា​ការ​បង្ហាញ​នូវ​លំហូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​ ការ​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​បំណុល​រដ្ឋាភិបាល​៕

សម្តេច​តេជោ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ប្រភេទ​ ១៥.០០០រៀល​នៅ​ថ្ងៃនេះ

ដោយ វុត្ថា

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ​បាន​ចេញ​អនុក្រឹត្យ​ សម្រេច​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ ធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ១៥.០០០រៀល​ ដែល​ទើប​ចេញ​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី៧​ ខែតុលា​ឆ្នាំ២០១៩នេះ​ហើយ​។

សម្តេច​តេជោ​ថា​ ប្រាក់​គំរូ​ថ្មី​ ១៥.០០០រៀល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើឡើង​ដើម្បី​អបអរសាទរ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប១៥ព្រះវស្សា​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ដោយឡែក​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី​ ៧ ខែតុលា​ ឆ្នាំ​ ​២០១៩​ នេះ​ បាន​ផ្ដល់​ជូន​នូវ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​ ១៥​ ០០០​ រៀល​នេះ​ ជូន​សិស្ស​ជ័យលាភី​សិស្ស​ទទួល​បាន​និទ្ទេសA​ ដែល​បាន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៨​-២០១៩​ ​ចំនួន៤៤៣នាក់​ ដើម្បី​ជូន​ជា​អនុស្សាវរីយ៍​៕

សម្តេច​តេជោ​៖ សន្ទុះ​នៃ​ការ​រីក​ចំរើន​វិស័យ​សំណង់​ទាម​ទា​ឱ្យ​មានច្បាប់​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ថា​ ​សន្ទុះ​នៃ​ការ​រីក​ចំរើន​របស់​វិស័យ​សំណង់​ ត្រូវការ​ពង្រឹង​ការគ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំណង់​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​ កាន់តែ​មាន​ភាព​ចំា​បាច់​ជា​សារវន្ត​។

សម្តេច​តេជោ​ នៅក្នុង​សេចក្តី​ថ្លែង​ហេតុ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ នា​សម័យប្រជុំ​លើក​ទី៣​ ​នីតិកាល​ទី៦​ នៃ​ដ្ឋ​សភា​ នៅ​ព្រឹក​ថ្ងៃទី៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ឱ្យ​ដឹង​ថា​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុកស្មាញ​ កាន់តែ​ទាមទារ​ឱ្យ​ការអនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្តង់ដារ​ និង​បទបញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោភណភាព​ និង​ចីរភាព​នៃ​សំណង់​រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​ឆ្លើយតប​ នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ផង​ និង​ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គម​ផង​។

សម្តេច​បន្ត​ថា​ ឆ្លើយតបទៅនឹង​តម្រូវការ​នេះ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធិ​ភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ និង​គោលនយោបាយ​ជាត​ស្តី​ពី​ ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្តី​ពី​សំណង់​។

សម្តេច​បន្ថែម​ថា​ ស្ថិតនៅ​ក្នុង​បរិការណ៍​នៃ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ វិស័យ​សំណង់​បាន​ដើរតួ​នាទី​ជាស​សរ​ស្តម្ភ​មួយ​ ជាមួយ​សស​រស្តម​ដែល​ជំរុញ​កំណើន៣​ ទៀត​ គឺ​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដោយ​ចូលរួម​រៀបចំ​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ឯកជន​ ពិ​សេ​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅឋាន​ និង​សំណង់​ផ្សេងទៀត​ សម្រាប់​បម្រើ​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ និង​ផាក​ភាព​។

រយៈពេល​ជាមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀតទាត់​ និង​នៅតែ​បន្ត​រីក​ចំរើន​ជាលំដាប់​ ជាពិសេស​ការ​សាង​សំ​ណង់​ធំៗ​ខ្ពស់​ៗ ដូ​ជា​អគារ​ស្នាក់នៅ​រួម​ អគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ការិយាល័យ​ សណ្ឋាគារ​ អគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ភូមិគ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយ​ ប្រេង​ឥន្ទ​នៈ​។ល។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ ដែល​រដ្ឋ​សភា​នអនុម័ត​នៅ​ថ្ងៃនេះ​ មាន​គោលបំណង​ និង​សារប្រយោជន៍​ដូចជា​ ទី១ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។ ទី២ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខមាលភាព​សាធារណៈ​។

​ទី៣​ បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ និង​ទី៤​ បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​ នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​៕

ADB​ ផ្តល់​កម្ចី​ ៤០លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ និង​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ ៤០​ លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទី​ ២ នៃ​កម្មវិធី​ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ស្ថេរ​ភាព​ដែល​ជំ​រុ​ញប​រិយា​ប័ន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ ADB​ កាលពី​ពេល​ថ្មី​ៗនេះ​។ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សម្រាប់​កម្មវិធី​ជំនួយ​ផ្នែក​ទី​ ២ នៃ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិ​យា​ប័ន​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែតុលា​ឆ្នាំ​ ២០១៦​ កំពុង​ពង្រឹង​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។

គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​គ្រួសារ​នៅ​ជនបទ​ វិស័យ​កសិកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ តាមរយៈ​ការ​គាំទ្រ​គោលនយោបាយ​ វា​ក៏​ជួយ​ពង្រឹង​ស្ថេរ​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​សេវាកម្ម​ និង​ផលិតផល​ហិរញ្ញ​វត្ថុ​ថ្មី​ៗ។

លោកស្រី​ Benita​ Ainabe​ អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​មានប្រសាសន៍​ថា​ “វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថេរ​ភាព​ និង​ទំនើប​គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​កម្ពុជា​ ដូច្នេះ​បុគ្គល​ម្នា​ក់ៗ​អាច​មានលទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ ហើយ​អាជីវកម្ម​អាច​ខ្ចីប្រាក់​ដែល​អាច​ទុកចិត្ត​បាន​ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ពួកគេ​ និង​រួមចំណែក​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​។

លោកស្រី​បាន​បន្ត​ថា​ “កម្មវិធី​នេះ​តំណាង​ឱ្យ​ភាពជា​ដៃគូ​រយៈពេល​វែង​រវាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេច​បាន​នូវ​គោលបំណង​ទាំងនេះ​”។ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍន៍​ ហើយ​គ្រប​ដណ្តប់​ដោយ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​។ ខណៈ​ពេល​ដែល​សម្រេច​បាន​ច្រើន​ លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅតែ​មាន​កំរិត​នៅឡើយ​ជាពិសេស​នៅ​តំបន់ជនបទ​។

បរិ​យា​ប័ន​ហិរញ្ញវត្ថុ​មានកម្រិត​ទាប​ដោយមាន​ប្រហែល​ ៥៩​% នៃ​ចំនួន​ប្រជាជន​ពេញវ័យ​នៅក្នុង​ប្រទេស​ដែល​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០១៥​ ។ លើស​ពីនេះ​ទៅទៀត​ស្ទើរតែ​មួយភាគបី​នៃ​ចំនួន​ប្រជាជន​ត្រូវ​បាន​បដិសេធ​ទាំងស្រុង​ដោយ​គ្មាន​លទ្ធភាព​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ណាមួយ​ឡើយ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​រារាំង​ដោយ​កម្រិត​នៃ​ចំណេះដឹង​ទាប​ផ្នែក​ហិរញ្ញវត្ថុ​។ គម្រោង​ដំណាក់​ ២ នេះ​ បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​ក្របខ័ណ្ឌ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​បុគ្គល​ ជាពិសេស​អ្នកខ្ចី​ស្ត្រី​ និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (MSMEs​) ។

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន​ MSMEs​ ក្នុង​វិស័យ​កសិកម្ម​ ខណៈ​ដែល​រដ្ឋាភិបាល​កណ្តាល​ពង្រឹង​ការ​ការពារ​អតិថិជន​តាមរយៈ​ការបង្កើត​មុខងារ​របស់​អតិថិជន​នៅក្នុង​ធនាគារ​៕