អាមេរិក​ដាក់​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន៨​ ក្នុង​បញ្ជីខ្មៅ​ ខណៈ​មន្ត្រីពាណិជ្ជកម្ម​ចិន​បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​

ដោយ​ Donald​ Lee

​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​ចិន​ចំនួន​ ៨ ខណៈ​មន្រ្តី​ពាណិជ្ជកម្ម​ចិន​បាន​មកដល់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចរចា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ចន្ទ​។

ការ​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នេះ​បាន​កើតឡើង​នៅពេល​វេលា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅពេល​ដែល​អនុរដ្ឋ​មន្រ្តី​ក្រសួងហិរញ្ញវត្ថុ​លោក​ Liao​ Min​ និង​មន្ត្រី​ចិន​ចំនួន​ ៣០​ នាក់​បាន​ជួប​ជាមួយ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ដើម្បី​រៀបចំ​ការងារ​មូលដ្ឋាន​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​រយៈពេល​ ១៥​ ខែ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​ពាណិជ្ជកម្ម​អាមេរិក​ដែល​ទទួល​បាន​ដោយ​គេហទំព័រ​ Property​ Area​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ចំនួន​ ៨ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​រួម​ជាមួយ​ការិយាល័យ​សន្តិសុខ​សាធារណៈ​របស់​រដ្ឋាភិបាល​ចិន​ស៊ី​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​ ១៩​ ផ្សេងទៀត​។

របាយការណ៍​នោះ​បាន​សរសេរ​ថា​ “ពួកគេ​បាន​ចូលរួម​ពាក់ព័ន្ធ​ ឬបង្ក​ហានិភ័យ​យ៉ាង​ធំធេង​ក្នុង​ការចូលរួម​ ឬចូលរួម​សកម្មភាព​ដែល​ផ្ទុយ​នឹង​សន្តិសុខជាតិ​ ឬផលប្រយោជន៍​នយោបាយ​ការបរទេស​របស់​អាមេរិក​”។

ជាពិសេស​ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​នៅក្នុង​ឯកសារ​ថា​ បញ្ជីខ្មៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ​គឺ​ដោយសារតែ​ការចូលរួម​របស់​អង្គការ​នានា​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​តាម​ទិសដៅ​របស់​រដ្ឋាភិបាល​ចិន​។

សេវាកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ក្រាប​ក្រុម​ជនជាតិភាគតិច​ចិន​គឺ​ជនជាតិ​ Uighurs​ និង​ Kazakhs​។

ឯកសារ​របស់​រដ្ឋាភិបាល​អាមេរិក​បានឱ្យ​ដឹង​ថា​ “អង្គភាព​នានា​ត្រូវ​បាន​ជាប់​ទាក់ទង​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​និង​ការរំលោភ​បំពាន​នានា​ក្នុង​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​របស់​ចិន​ ការ​ឃុំឃាំង​តាមអំពើចិត្ត​ និង​ការ​ឃ្លាំមើល​បច្ចេកវិទ្យា​ខ្ពស់​ប្រឆាំង​នឹង​ជនជាតិភាគតិច​ Uighurs​ ជនជាតិភាគតិច Kazakhs​ និង​សមាជិក​ដទៃទៀត​នៃ​ក្រុម​ជនជាតិ​ភាគ​តិ​ចមូ​ស្លី​ម”។

ការ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​មាន​ទំរង់​ជា​ការ​បន្ថែម​ធាតុ​ទៅ​ក្នុង​បញ្ជី​“ Entitiy​” ។ ក្រុមហ៊ុន​នៅក្នុង​បញ្ជី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទិញ​គ្រឿងបន្លាស់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​អាមេរិក​។

ការ​បញ្ចូល​បញ្ជីខ្មៅ​បន្ថែម​សម្ពាធ​បន្ថែម​ទៀត​ដល់​អ្នកចរចា​ពាណិជ្ជកម្ម​ចិន​ ខណៈ​ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ មុន​ពេល​ការដំឡើង​ពន្ធគយ​អាមេរិក​គ្រោង​ចូលជាធរមាន​នៅ​សប្តាហ៍​ក្រោយ​ និង​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ២៥០​ ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃទី​ ២៥​ ដល់​ ៣០​ ភាគរយ​៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ជំរុញ​សក្ដានុពល​ខេត្ត​ព្រះសីហនុ

​ដោយ​ វុត្ថា

​ព្រះសីហនុ​៖ ក្រុមហ៊ុន​ ធនិន​ ថា​រិទ្ធ​ អ៉ីម​ផតអិច​ផត​ ខូ​អិល​ធី​ឌី​ និង​ក្រុមហ៊ុន​ Central​ Gain​ Cambodia​ Co​,Ltd​ បាន​ស្នើសុំ​អនុញ្ញាត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​អភិវឌ្ឍន៍​ស្របតាម​ទិសដៅ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​លើ​ទំហំដី​ប្រមាណ​ ១.៦០០ហិ​កតា​ ស្ថិតនៅ​ភូមិ​ឬទ្ធី២​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​កិច្ចប្រជុំ​ ពិភាក្សា​ ពិនិត្យ​លើ​សំណើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ជាមួយ​តំណាង​ក្រុមហ៊ុន​ និង​មន្ត្រី​ពាក់​ពាក់ព័ន្ធ​ កាលពី​ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ​បាន​ធ្វើការ​ណែនាំ​ឱ្យ​បង្កើត​ក្រុមការងារ​ ចុះ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ដី​ស្នើសុំ​ធ្វើ​អនុបយោគ​របស់​ក្រុមហ៊ុន​ធនិន​ ថា​រិទ្ធ​ អ៊ី​មផតអិច​ផត​ ខូ​អិល​ធី​ឌី​ ពាក់ព័ន្ធ​នឹង​ដី​របស់​លោកស្រី​ ឡុង​ សា​ខន​ មុននឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​។

ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ និង​ការអភិវឌ្ឍន៍​ជាច្រើន​ មាន​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ ជាគោល​ដៅ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​អត្រាកំណើន​សេដ្ឋកិច្ច​មាន​ ១០.៣ភាគ​ នៅ​ឆ្នាំ២០១៩​ ប្រជាពលរដ្ឋ​ម្នា​ក់ៗ​មាន​ប្រាក់ចំណូល​ជាមធ្យម​ ៣.៧២៦ដុល្លារ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់ទុក​ខេត្ត​ព្រះសីហនុ​ ជា​”តំបន់​សេដ្ឋ​ កិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​- ២០២៥​ និង​ផែន​ ការ​មេ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ច្បាប់​ និង​និយ័ត​កម្ម​ ព្រមទាំង​យន្តការ​គ្រប់គ្រង​ចាំបាច់​នានា​ ។ វិស័យ​គមនាគមន៍​ ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មាន​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ដែល​មាន​ទំនិញ​ជា​កុងតឺន័រ​ចេញ​-ចូល​ប្រមាណ​ ៧៣ភាគរយ​ នៃ​បរិមាណ​នាំចេញ​-ចូល​ទូទាំង​ប្រទេស​ ។

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​កំពុង​ប្រតិ​បត្ត​ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៤ក្រុមហ៊ុន​ មាន​ជើងហោះហើរ​ចំនួន​ ១៣៣ជើង​ ក្នុង​មួយ​សប្តាហ៍​ ក្នុង​នោះ​ជើងហោះហើរ​អន្តរជាតិ​មាន​ ៩១ជើង​ ក្នុង​មួយ​សប្តាហ៍​ មាន​ដូចជា​ប្រទេស​ ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ និង​ប្រទេស​ចិន​មាន​ចំនួន​ ២៥ទីក្រុង​ ។

ជាមួយ​នេះ​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ កំពុង​ដំណើរការ​ មាន​រោងចក្រ​តូច​-ធំ​ សរុប​ ២១០កន្លែង​ សិប្ប​ កម្ម​ អាជីវកម្ម​ខ្នាត​តូច​ ១.០៣៧​ កន្លែង​ ស្រូប​យកកម្លាំង​ពលកម្ម​ ៨១.៤៧៥នាក់​ ស្រី​ ៣៨.៦៥២នាក់​ ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មាន​ប្រមាណ​ ៨ពាន់​លាន​ដុល្លា​អាមេរិក​ ។ វិស័យ​ទេសចរណ៍​ឆ្នាំ២០១៨​ មាន​ភ្ញៀវ​ជាង​ ២លាន​នាក់​ កើន​ ២.៦៣ភាគរយ​ធៀប​ឆ្នាំ២០១៧​ ហើយ​ទេសចរ​ចិន​នាំមុខ​គេ​ ៕

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ការ​ពន្លឿន​សិក្សា​និង​ពិនិត្យ​លទ្ធភាព​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ បាវិត​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​ និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតបទៅនឹង​កំណើន​យ៉ាង​កំ​ហុ​គនៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ជាពិសេស​មួយ​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​។

នេះ​បើ​យោង​តាម​ប្រសាសន៍​ របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ សន្និសីទ​កម្ពុជា​-វៀតណាម​ ស្ដីពី​ការ​ជម្រុ​ញវិនិយោគ​ និង​ពាណិជ្ជកម្ម​។

សម្ដេច​តេជោ​ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ ដាក់ចេញ​នូវ​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​ នៅ​តាម​ជាយដែន​ជាពិសេស​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតបទៅនឹង​កំណើន​យ៉ា​កំហុស​ នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​ មក​ប្រសព្វគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​ នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​នេះ​ ត្រូវ​បាន​ពន្យារពេល​ ចាប់តាំងពី​បញ្ចប់​ការសិក្សា​លទ្ធភាព​របស់​ JICA​ ក្នុង​ឆ្នាំ​ ២០១៧​ ដោយសារ​ថវិកា​ ដែល​បាន​ស្នើ​ឡើង​ខ្ពស់​ពេក​ប្រហែល៤ពាន់​លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​បន្ត​ថា​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ សម្តេច​ពិតជា​មាន​ក្តី​មោទនភាព​ ចំពោះ​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​កាលពី​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​វៀតណាម​សម្រេច​បាន​ចំនួន​ ប្រមាណ​ជាង៤​,៧ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រមាណ​ជា២៤​% ធៀប​នឹង​ឆ្នាំ២០១៧​។

ដោយឡែក​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បាន​ចំនួន២​,៧២ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​យើង​រំពឹង​ថា​ នឹង​សម្រេច​ដល់​ប្រមាណ​ជា៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ដំណាច់ឆ្នាំ​នេះ​។

ក្នុង​វិស័យ​វិនិយោគ​វិញ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អោយ​ដឹង​ថា​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤​ រហូតដល់​ខែសីហា​ឆ្នាំ២០១៩​ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន៨៤គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ២ភាគ៣​ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។ ក្រោយពី​គម្រោង​វិនិយោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មាន​វត្តមាន​នៃ​ការ​វិនិយោគ​ក្រុមហ៊ុន​វៀតណាម​ ក្នុង​វិស័យ​នានា​ដូចជា​ វិស័យ​ធនាគារ​ ធានារ៉ាប់រង​ សេវាកម្ម​ និង​ការ​លក់ដុំ​ លក់រាយ​ជាដើម​៕

ឧទ្យាន​ព្រៃ​ត្រូពិក​ដ៏​ធំ​របស់​កម្ពុជា​នឹង​បង្ហាញ​វត្តមាន​នៅ​ទីក្រុង​ Valencia​ នៃ​ប្រទេស​អេ​ស្បាញ​

ដោយ​ ប៊ី​

អេ​ស្បា​ញៈ​ ឧទ្យាន​ផ្សងព្រេង​បែប​ព្រៃ​ត្រូពិក​ថ្មី​ ត្រូវ​បាន​ផ្តល់​ការ​អនុ​ញាត្តិ​ដោយ​អភិបាលក្រុង​ Valencia​ លោក​ Joan​ Rib​ó ខណៈ​ឧទ្យាន​នេះ​នឹង​ត្រូវ​បាន​សាងសង់​ជាផ្នែក​មួយ​នៃ​បរិវេណ​ Bioparc​ ដែល​បាន​បង្កើត​រួចហើយ​ ហើយនឹង​ទទួលការ​បំផុសគំនិត​ពី​ព្រៃស្រោង​នៅ​កម្ពុជា​។

គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយក្រុម​ហ៊ុន​ Rain​ Forest​ ដែល​គ្រប់គ្រង​ឧទ្យាន​ ​ដោយមាន​គោលបំណង​ នាំ​យក​រុក្ខជាតិ​ខៀវស្រងាត់​ និង​ប្រាសាទ​អង្គរ​ទៅកាន់​ឆ្នេរ​មេឌីទែរ៉ាណេ​របស់​អេស្ប៉ាញ​។

ប្រធាន​ក្រុមហ៊ុន​ Rain​ Forest​ លោក​Jos​é Maldonado​ បាន​មានប្រសាសន៍​ថា​ គម្រោង​នេះ​នឹង​ត្រូវ​រៀបចំឡើង​ ដើម្បី​ឱ្យ​មាន​លក្ខណៈ​“ ធម្មជាតិ​” ដែល​មាន​អគារ​បុរាណ​ដូចជា​ប្រា​សា​ទល្បីៗ​នៅ​កម្ពុជា​។

លោក​ Ribo​ បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​សំ​ណើរ​ ដែល​បាន​ផ្តល់​ឱ្យ​ដោយក្រុម​ហ៊ុន​ ហើយ​ជឿជាក់​ថា​ វា​នឹងជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ឆ្ពោះទៅ​រក​ការ​ពន្លឿន​នូវ​ភាព​ទាក់ទាញ​សម្រាប់​ក្រុម​គ្រួសារ​ និង​យុវជន​នៅក្នុង​ទីក្រុង​នេះ​។

លោក​អភិបាលក្រុង​បាន​ផ្តល់​ការធានា​ថា​ ឥឡូវនេះ​គម្រោង​នឹង​ចាប់ផ្តើម​ទៅមុខ​យ៉ាង​ពេញលេញ​ ដើម្បី​បន្ថែម​នៅ​តំបន់​ Parque​ de​ Cabecera​ នៃ​តំបន់​ទីក្រុង​ Valencia​។

លោក​ Maldonado​ បាន​បញ្ជាក់​ជាថ្មី​នូវ​គោលបំណង​សំខាន់​ នៃ​ឧទ្យាន​នេះ​គឺ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ សម្រាប់​ប្រជាជន​ទីក្រុង​ទាំង​បរិស្ថាន​ និង​វប្បធម៌​ទេ​ ប៉ុន្តែ​វា​ក៏​ត្រូវ​មាន​ហិរញ្ញវត្ថុ​ផង​ដែរ​ ពីព្រោះ​គម្រោង​ទាំងមូល​ នឹង​មានការ​វិនិយោគឯកជន​ចំនួន២៥លាន​ផោន​។

រដ្ឋាភិបាល​មូលដ្ឋាន​បាន​ផ្តល់​ការធានា​ ដល់​ប្រជាកសិករ​ដែល​មាន​ដី​ព័ទ្ធជុំវិញ​ដី​ទំហំ ៤ហិ​កតា​ ដែល​ដី​ឡូត៍​របស់​ពួកគេ​ នឹង​ត្រូវ​បាន​ស្តារ​ឡើងវិញ​ ដើម្បី​ប្រើប្រាស់​ពេញលេញ​ នៅពេល​ការសាងសង់​បាន​បញ្ចប់​ ហើយ​ការ​រំខាន​នានា​នឹង​ត្រូវ​រក្សាទុក​ក្នុង​កម្រិត​អប្បបរមា​៕

បើ​ចង់​ក្លាយជា​អ្នក​វិនិយោគ​ដ៏​ពូកែ​ ត្រូវ​វិនិយោគ​តាម​ជំ​ហ៊ាន​ចំនួន​បី​នេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ចំពោះតែ​ការ​វិនិយោគ​ ឬធ្វើជំនួញ​ទៅលើ​វិស័យ​ណាមួយ​នោះ​ទេ​ គឺ​សុទ្ធតែ​ប្រាថ្នា​ចង់បាន​ភាព​ជោគជ័យ​ និង​ទទួល​បានផល​ចំណេញ​ទាំងអស់​ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​មួយចំនួន​មិនបាន​យល់ដឹង​ពី​វិធីសាស្ត្រ​ ឬគ្រោង​ផែនការ​ជាក់​លាក់​ណាមួយ​ដែល​អាច​ជំរុញ​ឱ្យទៅ​ដល់​គោលដៅ​ជោគជ័យ១០០ភាគរយ​នោះ​ទេ​។

ជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ទៅលើ​ការ​វិនិយោគ​ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ និង​ជា​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ដែល​ធ្លាប់​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ចំណេះដឹង​សាកល​ជាច្រើន​កម្មវិធី​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ គណនី​ផ្ទាល់ខ្លួន​ថា​ ការ​វិនិយោគ​មួយ​ដែល​អាច​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​អត្រា​ខ្ពស់​បាន​ លុះត្រាតែ​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ការ​វិនិយោគ​ចំនួន៣ចំណុច​។

ចំណុច​ទាំង៣​ ដែល​ត្រូវតែ​ធ្វើការ​វិនិយោគ​ជាលើកដំបូង​ ដោយ​ខានមិនបាន​រួមមាន​៖

ជំ​ហ៊ាន​ទី១​ វិនិយោគ​លើ​ការ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​មាន​សមត្ថភាព​ (ចំណេះដឹង​ ជំនាញ​ និង​បទពិសោធន៍​)។

ជំ​ហ៊ាន​ទី២​ វិនិយោគ​លើ​ទំនាក់ទំនង​សង្គម​ (ជាមួយ​មនុស្ស​ល្អ​ៗ និង​មាន​សមត្ថភាព​)។

ជំ​ហ៊ាន​ទី៣​៖ វិនិយោគទុន​ (ដាក់​ទុន​)។

លោក​ង៉ែត​ ជូ​ បាន​បន្ត​ទៀត​ថា​ “ជាអកុសល​ មនុស្សជា​ច្រើន​មិនបាន​ដើរតាម​ជំ​ហ៊ាន​ទាំង៣ខាងលើ​នោះ​ទេ​ ព្រោះ​ចង់​ជោគជ័យ​ឆាប់​។ ខ្លះ​មាន​សមត្ថភាព​ និង​ទំនាក់ទំនង​សង្គម​ល្អ​ ប៉ុន្តែ​ខ្វះ​ទុន​ ហើយ​ចង់​អោយ​អ្នកដទៃ​ដាក់​ទុន​វិនិយោគ​ ជាមួយ​ខ្លួន​ស្ទើ​តែ១០០​%”។

លោក​បន្ត​ថា​ ទៅ​មិន​រួច​ទេ​ ជំនួញ​របស់​អ្នក​ បើ​អ្នក​មិន​ដាក់​ទុន​ ឬមិន​ទទួលយក​ហានិភ័យ​ គ្មាន​អ្នកណា​ហ៊ាន​វិនិយោគ​ជាមួយ​នោះ​ទេ​ (You​ need​ to​ put​ skin​ the​ game​)។ អ្នកខ្លះ​មាន​ទុន​ ប៉ុន្តែ​ខ្វះ​សមត្ថភាព​ និង​ទំនាក់ទំនង​សង្គម​ ករណីនេះ​បរាជ័យ​ច្រើន​គ្នា​ណាស់​ ហើយ​ឈាន​ដល់​បាក់ទឹកចិត្ត​ផង​ក៏​មាន​”៕

NagaCorp​ ទទួល​បាន​ចំណូល​ជិត​ ១៣០០លាន​ដុល្លារ​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រតិបត្តិ​ករ​កាស៊ីណូ​កម្ពុជា ​NagaCorp ​បានឱ្យ​ដឹង​ថា​ តួលេខ​បឋម​បង្ហាញថា​បរិវេណ​កា​ស៊ី​ណូ​ណា​ហ្គាវើល​របស់​ខ្លួន​ នៅ​រាជធានី​ភ្នំពេញ​បាន​កត់ត្រា​ចំណូល​ពី​ការ​លេងល្បែង​សរុប ​(GGR​) ជិត ១​,២៩ពាន់​លាន​ដុល្លារ​ ក្នុងរយៈ​ពេល៩ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។

ចំណូល​នេះ​តំណាង​ឱ្យ​ការ​កើនឡើង ២០.២ភាគរយ​ នៃ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​មុន​ឆ្នាំមុន​។

ក្រុមហ៊ុន​ NagaCorp​ បាន​បន្ថែម​ទៀត​ថា​ ខ្លួន​បាន​កត់ត្រា​ចំណូល​សុទ្ធ​នៃ​ការ​លេងល្បែង​ចំនួន ៦១៦​,៣លាន​ដុល្លារ​ សម្រាប់​រយៈពេល៩ខែ​ កើនឡើង​ ២៨​,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។

ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ ក្នុង​ការ​បើក​កាស៊ីណូ​នៅ​ភ្នំពេញ​និង​តំបន់​ជុំវិញ​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ ជាមួយ​អចលន​ទ្រព្យ​ណា​ហ្គាវើល​ ដែល​ឥឡូវ​ត្រូវ​បាន​គេ​ហៅ​ថា​ណា​ហ្គាវើល​ ដែល​បាន​បើក​នៅ​ខែធ្នូ​ ឆ្នាំ​ ២០០៦​ ។ ឥឡូវ​គម្រោង​ភ្ជាប់​ទៅ​ណា​ហ្គា២ជា​ការពង្រីក​មួយ​ ដែល​បាន​បើក​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។

នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ សប្តាហ៍​មុន​ក្រុម​ហ៊ុន​ណា​ហ្គា​ខបបានឱ្យ​ដឹង​ថា​ “លទ្ធផល​ហិរញ្ញវត្ថុ​រយៈពេល៩​ ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ បង្ហាញថា​ ក្រុមហ៊ុន​នេះ​បន្តដំណើរ​នៃ​ការ​រីកចម្រើន​”។

“The​ financial​ ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ ការទិញ​តុ​នៅ​តាម​ទីផ្សារ​ បាន​កើនឡើង​ ៣៧​,៩ភាគរយ​ ដល់១​,២២ពាន់​លាន​ដុល្លារ​ ក្នុងអំឡុងពេល​នេះ​ ខណៈ​វិក្កយបត្រ​សម្រាប់​ម៉ាស៊ីន​ហ្គេម​អេឡិចត្រូនិក​ បាន​កើនឡើង២៧​,៩ ភាគរយ​ ស្មើនឹង
២​,០៥ពាន់​លាន​ដុល្លារ​៕

ចំណេះដឹង​! តើ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​មាន​សារៈសំខាន់​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បានការ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ និង​ពង្រាង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ការអភិវឌ្ឍន៍​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​។

ប្លង់​គោល​ ឬប្លង់​គោល​ប្រើប្រាស់​ដី​ ( Master​ Plan​) : ជា​ផែន​កំណត់​អំ​ពី​ចង្ខុ​វិស័យ​ និង​យុទ្ធ​សាស្រ្ត​រួម​ សម្រាប់​ការ​អភិវឌ្ឍ​រូប​វ័ន្ត​ និង​កំណត់​អំពី​ប្រភេទ​ប្រើប្រាស់​ដី​ ព្រមទាំង​បង្ហាញ​អំពី​ទម្រង់​ទីក្រុង​ បណ្តាញ​ហេ​ដ្ឋា​រចនា​សម្ព័ទ្ធ​ទីក្រុង​ គមនាគមន៍​សំ​ខាន់​ៗនៃ​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​។

ប្លង់​គោល​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​គម្រោង​អភិវឌ្ឍន៍​ ទីក្រុង​តាមលំដាប់​អាទិភាព​សម្រាប់​រយៈពេល​ខ្លី​ មធ្យម​ និង​រយៈពេល​វែង​។ ប្លង់​ប្រើប្រាស់​ដីធ្លី​ ( Land​ Use​ Plan​): ជា​ផែនការ​លម្អិត​ចេញពី​ប្លង់​គោល​ កំណត់​អំពី​ប្រភេទ​ដី​ និង​តំបន់​នៃ​ការប្រើ​ប្រាស់​ដី​នី​មួយ​ៗ។ កំណត់​អំពី​បទប្បញ្ញត្តិ​នៃ​ការប្រើ​ប្រាស់​ដី​ ការ​អភិវឌ្ឍ​ ការ​អភិរក្ស​ និង​បទ​ប្ប​ញ្ញ​តិ្ត​សាងសង់​ក្នុង​តំបន់​នី​មួយ​ៗ ព្រមទាំង​កំណត់​អំពី​បណ្តាញ​គមនាគមន៍​ និង​ការ​ធ្វើស​មហ​រណកម្ម​។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ ការ​ដាក់អោយ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​ របស់​រដ្ឋាភិបាល​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុង​គោលបំណង​ដូចជា​ ទី១​ តម្រង់​ទិសដៅ​ប្រើប្រាស់​ដីធ្លី​ និង​ធានា​តម្លៃ​សក្តា​នុ​ពល​ ដែល​មាន​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ចិរភាព​ និង​សមធម៌​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច​ ការធានា​សន្តិសុខ​ស្បៀង​សោភណភាព​ និង​គុណភាព​បរិស្ថាន​។

ទី២​ ម្រ​ង់​ទិស​នៃ​ការ​អភិវឌ្ឍ​ដោយ​តុល្យភាព​ សមភាព​ និង​ភាព​ស៊ីចង្វាក់​គ្នា​ រវាង​រាជធានី​ ទីក្រុង​តូច​បន្ទាប់​ ខេត្ត​របស់​ប្រទេស​ និង​ទីក្រុង​ប្រទេស​នានា​។ ទី៣​ ធានា​ការ​លើកស្ទួយ​អត្តសញ្ញាណ​រាជធានី​ភ្នំពេញ​ ដើម្បី​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​នានា​ក្នុង​តំបន់​ សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​បរិបទ​ ដែល​ផ្តល់​នូវ​លទ្ធភាព​ធំជាង​មុន​ ទាំង​លើ​ផ្នែក​បច្ចេកទេស​ និង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​៕

សង្គ្រាមពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​-ជប៉ុន​រំខាន​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ RCEP​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ ជប៉ុន​អាច​នឹង​រំខាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ (RCEP​) ដ៏​ធំ​ដែល​នឹង​រួមបញ្ចូល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​សំ​ខាន់​ៗនៅ​អាស៊ី​ដូចជា​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ ឥណ្ឌា​ និង​ណូវែល​ហ្សេ​ឡង់​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​បែប​អឺរ៉ុប​ ដែល​មានឈ្មោះ​ថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នឹង​ត្រូវ​ពន្លឿន​ឱ្យ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២០បន្ទាប់ពី​ការ​ចរ​ចារ​ចុងក្រោយ​បាន​បញ្ចប់​នៅ​ឆ្នាំនេះ​។

ខណៈ​ការ​ចរ​ចារ​ RCEP​ បាន​រីកចម្រើន​នៅដើម​ឆ្នាំនេះ​ សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​-ជប៉ុន​បាន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​។ ប្រទេស​ទាំងពីរ​បាន​វាយតប់​គ្នា​ទៅវិញទៅមក​តាមរយៈ​ការ​ដាក់​បញ្ជីពាណិជ្ជកម្ម​ខ្មៅ​ ហើយ​ជប៉ុន​បាន​ហាមឃាត់​ និង​ដាក់កម្រិត​លើស​មាស​ធាតុ​សំ​ខាន់​ៗ សម្រាប់​វិស័យ​ផលិត​ទូរស័ព្ទ​ឆ្លាត​របស់​កូរ៉េ​ខាងត្បូង​។

ជនជាតិ​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​ប្រើប្រាស់​ទំនិញ​ទាំងអស់​ របស់​ជប៉ុន​ដែល​ធ្វើ​ឱ្យ​ការ​លក់​រថយន្ត​ជប៉ុន​ធ្លាក់ចុះ​នៅ​ប្រទេស​នេះ​។

ក្រុម​អ្នកវិភាគ​មិន​ប្រាកដ​ថា​ តើ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ និង​តូក្យូ​នឹងអាច​ផ្សះផ្សា​ភាព​ខុសគ្នា​នៃ​ប្រវត្តិសាស្ត្រ​ និង​បញ្ចូល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុងឆ្នាំ​នេះ​បានទេ​។

មន្ត្រី​អាស៊ាន​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​នេះ​នៅតែ​អាច​ដោះស្រាយ​បាន​ ទោះបីជា​មាន​មនុស្ស​តិចណាស់​ជឿជាក់​ថា​ វា​នឹង​ស្រដៀងនឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​តំបន់​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​គ្រប​ដណ្តប់​ប្រជាជន​ចំនួន​ពាក់កណ្តាល​នៃ​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើនជាង៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ដូចដែល​បាន​គ្រោងទុក​ពីមុន​។

អគ្គលេខាធិការ​អាស៊ាន​លោក​ Lim​ Jock​ Hoi​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​អាស៊ាន​មួយ​នៅ​ប្រទេស​ថៃ​ថា​ “នេះ​គឺជា​ឆ្នាំទី៧នៃ​ការចរចា​ ហើយ​ខ្ញុំ​ចង់​ឃើញ​វា​បញ្ចប់​”។

លោក​បាន​បន្ថែម​ថា​ “សំខាន់​ជាង​នេះ​ទៅទៀត​ ក្នុង​ន័យ​ប្រឆាំង​នឹង​ស្ថានភាព​តានតឹង​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ និង​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ទីផ្សារ​ពិភពលោក​ អាស៊ាន​បាន​ប្តេជ្ញា​ថា​ នឹង​សម្រេច​វា​ឱ្យ​ខាន​តែ​បាន​ ទោះបី​មាន​បញ្ហា​នាទី​ចុងក្រោយ​ ដែល​ត្រូវ​បាន​លើកឡើង​ដោយ​សមាជិក​មួយចំនួន​ក៏ដោយ​”៕

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ស្ថិតនៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​អាកាស​ពី​កណ្តាល​ក្រុងភ្នំពេញ​ ទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ (ព្រែកព្នៅ​) ស្ថិតនៅ​ក្នុង​ភាព​ស្រពិចស្រពិល​ ខណៈ​សម្តេច​តេជោ​ បាន​កំណត់​យក​ថ្ងៃ៥ខែឧសភា​ ឆ្នាំ​ ២០១៣​ ខាងមុខនេះ​ ដើម្បី​រៀបចំ​ព្រឹត្តិការ​ស៊ី​ហ្គេម​ ២០២៣ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ តាម​ទូរស័ព្ទ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​នេះ​ថា​ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ពី​ភ្នំពេញ​ ទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ (ព្រែកព្នៅ​) ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា​ពី​អង្គការ​ JICA​។

លោក​បន្ត​ថា​ “ខ្ញុំ​មិន​មាន​យោបល់​ជុំវិញ​គម្រោង​សាងសង់​នេះ​ទេ​ ព្រោះ​វា​ស្ថិតនៅ​លើ​គម្រោង​ថវិការ​ បើ​ច្រើនពេក​យើង​អាច​ឱ្យ​ក្រុម​ឯកជន​ចូលរួម​ជាមួយ​ ហើយ​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​ ​ហើយ​រង​ចាំ​មើល​តើ​ការ​ចំណាយ​ថវិការ​អស់​ប៉ុន្មាន​ ចំពោះ​គម្រោង​នេះ​”។

លោក​បន្ថែម​ទៀត​ “កន្លងមក​នេះ​ អង្គការ​ JICA​ បាន​សិក្សា​ចប់​មួយ​ជំ​ហ៊ាន​ហើយ​ តែ​មិនដឹង​ចប់​កន្លែងណា​ខ្លះ​ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ ។ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ចិន​ក៏បាន​នឹង​កំពុង​សិក្សា​បន្ត​ តែ​ក៏​មិនដឹង​បញ្ចប់​ថ្ងៃណា​ផង​ដែរ​។ នៅពេល​សិក្សា​ចប់​រួចរាល់​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ចាន់​ថុល​ នឹង​ជូនដំណឹង​នេះ​ម្តង​ទៀត​”។

អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ ក្រុមការងារ​ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ឱ្យ​ទាន់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ​ តែ​វា​មិនដឹង​ទាន់​ឬមិន​ទាន់​នោះ​ទេ​ ​អាស្រ័យ​លើ​ការសិក្សា​ និង​ការសាងសង់​គម្រោង​នេះ​ ព្រោះ​វា​កាន់តែ​កៀក​ដែរ​ហើយ​ លុះត្រាតែ​គម្រោង​នេះ​ ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ​ ឱ្យ​រួចរាល់​នៅ​ឆ្នាំ២០២១ឬ​ ២០២២ទើប​ ឆ្នាំ២០២៣​ អាច​ដាក់​ដំណើរការ​បាន​។

លោក​បន្ត​ទៀ​ថា​ “ការសិក្សា​គឺ​ត្រូវ​ប្រើ​ពេល​យូ​ យ៉ាងហោចណាស់១ឆ្នាំ​ដែរ​ ។គម្រោង​សាង​សង​រថភ្លើង​នេះ​រត់​លើ​អាកាស​នេះ​ មានតម្លៃ​ថ្លៃ​ដូច្នេះ​ក្រសួង​ត្រូវ​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ជ្រើសរើស​ប្រភេទ​ណាមួយ​ក្នុង​ការ​វិនិយោគ​”។

កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​(ព្រែកព្នៅ​) ដែល​មាន​ចម្ងាយ​ប្រហែល​ ១៨​ គីឡូម៉ែត្រ​ ជា​ពិ​សេ​សក្នង​គោលបំណង​សម្រួល​ ដល់​ចរាចរណ៍​ពេល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣​៕

និន្នាការ​វិនិយោគ​ Sky​ Bar​ បាន​ចាប់ផ្តើម​មាននៅ​តំបន់​សែនសុខ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​កើន​ឡើ​ងនូ​បក​ត្តា​ប្រជា​សាស្រ្ត​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ និង​ជីវភាព​ប្រជាជន​ក្នុង​តំបន់​កាន់តែ​មាន​ភាព​ធូរធារ​ តំបន់​ស្ថិត​ក្នុង​ខ័ណ្ឌ​សែនសុខ​កំពុង​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ ​Sky​ Bar​ ដែល​ជា​ភោជនីយដ្ឋាន​បែប​ប្រណីត​មួយ​ សំរាប់​ការ​កំសាន្ត​និង​លំ​ហែ​រអា​រ្ម​ណ៍​។

ស្កា​យបារ​ (Sky​ Bar​) ជា​ប្រភេទ​ទីកន្លែង​អង្គុយ​ទទួលទាន​ភេសជ្ជៈ​ ឬស្រា​បៀរ​ បែប​ទំនើប​ពេល​រាត្រី​ ស្ថិតនៅ​ជាន់លើ​បង្អស់​នៃ​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ៗ កំពុង​មានការ​ពេញនិយម​ និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នកចូលចិត្ត​ភាព​ស៊ីវិល័យ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ លោក​ធួន​ ស៊ី​ណាន​ ដែល​កំពុង​បោះទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​ នៅក្នុង​ខណ្ឌ​មួយ​នេះ​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ នៅក្នុង​ចំណោម​ខណ្ឌ​នានា​ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​ សែនសុខ​ ត្រូវ​បាន​ក្លាយជា​ខណ្ឌ​ដែល​មាន​ភាព​ស៊ីវិល័យ​ជាងគេ​ ជាពិសេស​មាន​ភាព​រីកចម្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​។

លោក​បាន​បន្ត​ទៀត​ថា​ “Sky​ Bar​ ជា​ប្រភេទ​ទីកន្លែង​ ដែលគេ​និយម​អង្គុយ​ទទួល​ទា​នភ​ដេ​សជ្ជៈ​ ឬស្រា​បៀរ​បែប​ទំនើប​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​លើ​ជាន់​លំហ​រអា​កាស​នៃ​អគារ​ខ្ពស់​ៗ និង​បម្រើសេវា​នៅពេល​យប់​ ហើយ​ភាគច្រើន​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​កណ្តាល​ទីក្រុង​ និង​មានការ​ពេញនិយម​នៅ​ទូទាំង​សាកលលោក​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ភ្នំពេញ​ឃើញ​មានបើ​កច្រើន​ទីតាំង​ ដែល​ភាគច្រើន​មាននៅ​ក្នុង​ខណ្ឌដូនពេញ​ ខណ្ឌ៧មករា​ ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌទួលគោក​ ជាដើម​ ប៉ុន្តែ​សម្រាប់​ទីតាំង​ដែល​មានការ​ពេញនិយម​ខ្លាំង​ ឃើញ​មាន​ត្រឹម​ ៣-៤ កន្លែង​តែប៉ុណ្ណោះ​”។

​លោក​ធួន​ ស៊ី​ណា​នបា​នប​ន្ត​ទៀត​ថា​ អ្នក​ដែល​និយម​ទៅ​កន្លែង​ប្រភេទ​នេះ​ ភាគច្រើន​ជា​យុវវ័យ​ និង​មនុស្ស​វ័យ​កណ្តាល​ ដែល​និយម​ចូលចិត្ត​ភាព​ទាន់សម័យ​ ក្នុង​គោលបំណង​បន្ធូរ​អារម្មណ៍​ដែល​ហត់នឿយ​ពី​កិច្ច​បំពេញការងារ​ ក៏ដូចជា​មុខ​ជំនួញ​ ដោយ​ការ​ទទួលទាន​អាហារ​ ឬភេសជ្ជៈ​នានា​ ជាមួយនឹង​ការ​គយគន់​មើល​ទេសភាព​ទីក្រុង​ពេល​រាត្រី​។

បើ​ទោះជា​ Sky​ Bar​ មានការ​ពេញនិយម​គាំទ្រ​ពី​មនុស្សជា​ច្រើន​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ ការ​វិនិយោគ​ទៅលើ​វិស័យ​មួយ​នេះ​ សុទ្ធតែ​អាច​ទទួល​បាន​ភាគ​ជោគជ័យ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “ការ​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ មិន​ខុសពី​ការ​វិនិយោគ​មុខ​ជំនួញ​ដទៃទៀត​នោះ​ទេ​ សំខាន់​គឺ​ការ​ចេះ​មើល​ពី​បរិយាកាស​ជុំវិញ​ ស្ថានភាព​ទូទៅ​”។ លោក​បាន​បន្ត​ទៀត​ថា​ “អ្នកបង្កើត​ ត្រូវតែ​មាន​ជំនាញ​ ទាំង​ការគ្រប់គ្រង​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផ្សព្វផ្សាយ​ បង្កើត​សេវា​កម្ម​ល្អ​ៗ ទី​ចំណត​ ជាពិសេស​រសជាតិ​អាហារ​ ភេសជ្ជៈ​ និង​ការរចនា​បរិយាកាស​ជាដើម​។ កក្តា​ដែល​សំខាន់​មួយទៀត​ គឺទី​តាំង​ដែល​សមស្រប​ ស្ថិតនៅ​តំបន់​ទីប្រជុំជន​ដែល​មានកម្រិត​ជីវភាព​ល្អ​ប្រសើរ​”។

ជាមួយនឹង​និន្នាការ​នៃ​ការ​វិនិយោគ​ទៅលើ​វិស័យ​ Sky​ Bar​ ដែល​ស្ថិតនៅ​ជាន់​លំហ​រអា​កាស​ប្រភេទ​នេះ​ បច្ចុប្បន្ន​ក៏​កំពុង​ត្រៀម​បង្ហាញខ្លួន​ នៅ​លើ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ជាន់ទី៦ផង​ដែរ​ ជាមួយនឹង​ទីធ្លា​ប្រមាណ២០០០ម៉ែត្រការ៉េ​ ដោយមាន​បែងចែក​ចេញ​ជា២​ រវាង​ផ្នែក​ខាងក្នុង​ និង​ផ្នែក​ខាងក្រៅ​។ នៅ​ទីនេះ​ មាន​លក្ខណៈ​ពិសេស​ជាង​បណ្តា​ Sky​ Bar​ ដទៃទៀត​ ដោយសារតែ​ក្រៅពី​អាច​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ​នៅពេល​យប់​ ក៏អាច​មើលឃើញ​ពី​ទិដ្ឋភាព​រួម​នៃ​ទីប្រជុំ​បែប​ប្រពៃណី​មួយចំនួន​ ព្រំ​ទាំង​ទេសភាព​បឹង​តា​ម៉ោក​ផង​ដែរ​។

លោក​សាំង​ ចន្ធូ​ សាស្ត្រា​ចារ្យ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ បាន​មានប្រសាសន៍​ថា​ អ្នក​ដែល​ទៅ​ Sky​ Bar​ គឺ​មិនមែន​ទៅ​ដើម្បី​ទទួលទាន​អាហារ​នោះ​ទេ​ ប៉ុន្តែ​គេ​ទៅ​អង្គុយលេង​ ឬស្តាប់ភ្លេង​បណ្តែត​អារម្មណ៍​ជាមួយ​ទិដ្ឋភាព​ពេល​រាត្រី​ និង​ស្រូបខ្យល់​អាកាស​តែប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “គុណភាព​ និង​សេវាកម្ម​របស់​ Sky​ Bar​ គឺ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ទីតាំង​ និង​រស់​ជាតិ​ភេសជ្ជៈ​ ជាពិសេស​ស្រា​ក្រឡុក​ជាដើម​”។ លោក​បញ្ជាក់​ថា​ “បច្ចុប្បន្ន​ មុខ​ជំនួញ​ប្រភេទ​នេះ​ កំពុងតែ​មានការ​ពេញនិយម​ ស្រប​ពេល​សេដ្ឋកិច្ច​មាន​ភាព​រីកចម្រើន​ ដែល​មនុស្ស​អាច​រកចំណូល​បាន​ច្រើន​”៕