តំណាង​ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ជា​ថ្មី៖ ​តំបន់​ប្រេង​អប្សរា​នៅតែ​ដំណើរការ​ទោះបី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក៏ដោយ​

0
ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​
ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​អប្សា​រា​នៅ​ប្លុក​Aឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​គម្រោ​ងផ្សេង​ៗនៅតែ​ដំណើរ​ធម្មតា​ ទោះបីជា​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បង្កចលាចល​ដល់​ក្រុមហ៊ុន​នៅ​សឹង្ហ​បូរី​នេះ​ក៏ដោយ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ បាន​ប្រាប់​ Property​ Area Asia​ នៅ​ថ្ងៃ១៨​ ខែកញ្ញា​នេះ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ “ការ​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​ (ប្លុក​A) ត្រូវ​បាន​ចាត់ទុកជា​រតនវត្ថុ​មួយ​នៅក្នុង​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ KrisEnergy​ និង​កំពុង​ដំណើរការ​”។ លោក​បន្ត​ថា​ “ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០ខាងមុខ​”។

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កែច្នៃ​សំភារៈ​ ក្នុង​ការសាងសង់​គ្រោង​ទាញ​យក​ប្រេង​ និង​ជួសជុល​កន្លែង​ផលិតកម្ម​សម្រាប់​គម្រោង​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ ឱ្យ​ដឹង​ថា​ “ដែកថែប​សម្រាប់​គ្រឿងបរិក្ខារ​នានា​កំពុង​ត្រូវ​បាន​ដាក់​ដំណើរការ​ផលិត​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹក​ចេញពី​កន្លែង​ផលិត​ទៅកាន់​តំបន់​ប្លុក​ប្រេង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៩​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ផលិតកម្ម​ Ingenium​ II​ កំពុង​បន្ត​នៅក្នុង​ទីធ្លា​ Keppel’s​ Benoi​ ក្នុង​ប្រទេស​សឹង្ហ​បូរី​ជាមួយនឹង​ការ​តំឡើង​ចុងក្រោយ​បង្អស់​ គឺ​បន្ទប់​ត្រួតពិនិត្យ​កណ្តាល​ និង​ឧបករណ៍​បំពាក់​ថាមពល​”។

តម្លៃ​ប្រេង​បាន​ហក់​ឡើង​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​បង្អាក់​ការផលិត​ប្រេង​ជិត៥ភាគរយ​នៃ​ផលិតកម្ម​ប្រេង​ប្រចាំថ្ងៃ​របស់​ពិភពលោក​។

បន្ទាប់ពី​ការវាយប្រហារ​ តម្លៃ​ប្រេង​ឡើង​ដល់២០ភាគរយ​ ហើយ​មានតម្លៃ​ជិត៧០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​សប្តាហ៍​នេះ​។

តម្លៃ​ប្រេង​កាន់តែ​ខ្ពស់​ អាច​ផ្តល់​ប្រាក់ចំណូល​ខ្ពស់​ សម្រាប់​ក្រុមហ៊ុន​ថាមពល​សឹង្ហ​បូរី​ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ ខណៈ​ដែល​ខ្លួន​ព្យា​យាម​សា្ត​របំ​ណុល​ឡើងវិញ​ជិត​ ៥០០លាន​ដុល្លារ​។

ក្រុមហ៊ុន​ KrisEnergy​ បានឱ្យ​ដឹង​ថា​ “តម្លៃ​ប្រេង​កាន់តែ​ខ្ពស់​ផ្តល់​នូវ​ប្រាក់ចំណូល​ខ្ពស់​ពី​ការ​លក់​ប្រេង​។ ទីផ្សារ​ប្រេង​មាន​ភាព​ប្រែប្រួល​ឡើងចុះ​ ហើយ​វា​សំខាន់​សម្រាប់​ប្រតិបត្តិ​ករ​ផ្នែក​ខាងលើ​ ដើម្បី​វាស់​ស្ទង់​ភាព​អាច​ធ្វើ​ពាណិជ្ជកម្ម​ នៃ​ទ្រព្យសកម្ម​របស់​ខ្លួន​នៅក្នុង​សេ​ណា​រី​យ៉ូ​តម្លៃ​ប្រេង​ជាច្រើន​ ដើម្បី​ធានា​និរន្តរភាព​អាជីវកម្ម​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​តម្លៃ​ប្រេង​ខ្ពស់​ ដែល​អូស​បន្លាយពេល​យូរ​ ក៏អាច​នាំ​ឱ្យ​មាន​អតិផរណា​ថ្លៃដើម​ សម្រាប់​ថ្លៃដើម​សម្ភារៈ​ និង​សេវាកម្ម​ផង​ដែរ​”៕

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ប្រភេទ​សំណង់ផ្ទះ​បុរាណ​ដែល​អនុញ្ញាត​សម្រាប់​អ្នកស្រុក​អង្គរ​

0

ដោយ ​វុត្ថា​

សៀមរាប​៖​ ដើម្បី​ថែរក្សា​ និង​លើកកម្ពស់​ទេសភាព​វប្ប​ធ៌ម​ ក្នុង​រមណីយដ្ឋាន​អង្គរ​ ជាពិសេស​លើក​តម្លៃ​និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅ​ដ្ឋាន​ បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ ចេញផ្សាយ​នៅ​ថ្ងៃទី១៨ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ផ្ទះ​បែប​បុរាណ​ខ្មែរ​ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី​ ជា​ប្រភេទ​សំណង់​ស្រាល​ គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ និង​មាន​ទម្រង់៥ប្រភេទ​ ដោយ​ប្រភេទ​នី​មួយ​ៗមាន​ភាព​ខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រុក​អង្គរ​ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​ ក្នុង​នោះ​ផ្ទះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ ជា​ប្រភេទ​ផ្ទះ​ដែល​មាន​រចនាបថ​បែប​ខ្មែរ​ មាន​ចំនួន៥ប្រភេទ​ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ​ ឬកឹង​ ប្រភេទ​ផ្ទះ​រោង ​(ផ្ទះកន្តាំង​) ប្រភេទ​ផ្ទះរោងដោល​ ប្រភេទ​ផ្ទះ​រោង​ឌឿង​ និង​ប្រភេទ​ផ្ទះប៉ិត​។ ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពី​នេះ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ដូចជា​ ផ្ទះតៀម​ ផ្ទះល្វែង​មួយ​ជាន់​ ឬច្រើន​ជាន់​ ឬសំណង់​ទាំងឡាយ​ណា​ ដែល​មានការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ និង​មាន​លក្ខណៈ​ទំនើបកម្ម​។

ក្នុង​នោះ​ដែរ​ អាជ្ញាធរ​ជាតិ​អប្សរ​ក៏បាន​គិត​គូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ​ ដំបូល​ត្រូវ​ធ្វើអំពី​ក្បឿង​ប្រើ​ពណ៌ដី​ដុត​ ឬពណ៌​ស៊ីម៉ងត៍​ ហ្វ៊ី​ប្រូ​ ឬស័ង្កសី​ត្រូវ​ប្រើ​ពណ៌ក្រហម​ ឬពណ៌បៃតង​ ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍​ ឬពណ៌ដី​លែង​ ឱ្យ​ស្រគាំ​ទៅ​នឹង​ពណ៌​ឈើ​។ ចំណែក​ឯជញ្ជាំង​ ទ្វារ​ បង្អួច​ ដែល​ធ្វើអំពី​ឈើ​ត្រូវ​ទុក​សាច់ឈើ​ធម្មជាតិ​ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ពណ៌​ក្រៅពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើតឆាយ​ ត្រូវ​បាន​ហាមឃាត់​ ពុំ​អនុញ្ញាត​ឡើយ​។

ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​តំបន់១​ និង​តំបន់២​ អាច​រុះរើ​ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន​ ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​ នស​/រកត​/០១៩៩​/១៩​ ចុះ​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ១៩៩៩​ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ០២​ បប​ ចុះ​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០០៤​ ព្រមទាំង​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ លេខ​ ៧០​ សសរ​ ចុះ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០០៤​៕

វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​ នឹង​ចែករំលែក​ចំណេះដឹង​លំដាប់​សាកល​នៅ​ Naga​ World​ នា​ដើមខែ​តុលា​ខាងមុខនេះ​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​នឹង​បង្ហាញ​ ចំណេះដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ ស្ថានភាព​ទូទៅ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅក្នុង​ព្រឹត្តិ​ការណ៍​តាំង​ពិព៌​ណអចលនទ្រព្យ​លំដាប់​អន្តរជាតិ​មួយ​នៅ​សណ្ឋាគារ​ និង​កាស៊ីណូ​ Naga​ World​ ចាប់ពី​ថ្ងៃទី៤​ ដល់៥តុលា​ខាងមុខនេះ​។

ជាមួយនឹង​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ អ្នក​ដែល​មានបំណង​សិក្សា​ស្វែងយល់​ពី​ចំណេះដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ ការវិភាគ​ និង​ការ​ចង្អុលបង្ហាញ​ពី​និន្នាការ​អចលនទ្រព្យ​លំដាប់​សាកល​ អាច​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ ដោយ​ឥតគិតថ្លៃ​។

វាគ្មិន​សំ​ខាន់​ៗដែល​នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នេះ​ រួមមាន​លោក​ឧកញ៉ា​សៀ​ រិទ្ឋី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​World​ Bridge​ Group​, លោក ​Li​ Min ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​, លោក​ Mattew​ Rendall​ ដៃគូ​ជាន់ខ្ពស់​នៃ ​Soksiphana​ &​ Associates​, លោក ​James​ Whitehead​ អគ្គនាយក​នៃ ​Banlao.com ​ប្រចាំ​ប្រទេស​ឡាវ​ អ្នកនាង​ Catherine​ Chan ​នាយក​ប្រតិបត្តិ​នៃ​ Urban​ Village​ លោក​ Mack​ Townsend ​អគ្គនាយក​ក្រុមហ៊ុន ​CBRE​ Cambodia​ លោក​បណ្ឌិ​តគីម​ ហ៊ា​ងអគ្គនាយក​ក្រុមហ៊ុន​Khmer​ Real​ estate​ និង​ Keller​ Williams​ Cambodia​ និង​លោក​សន​ សៀ​បស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ Key​ Real​ estate​។

ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​ទទួលការ​ឧប​តម្ភ​ពី​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​រួមមាន ​LUKFOOK​ Jewellery​, ZTO​ Express​ និង​ក្រុមហ៊ុន ​EZECOM ​ជាដើម​។

វិស័យ​សំណង់​ និង​អចល​ទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​កំនើន​ជា​វិជ្ជមាន​ ដោយ​ការ​កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ កំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ហើយ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ នឹង​នៅតែ​មាន​ភាព​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ ប្រសិនជា​កម្ពុជា​នៅតែ​រក្សា​បា​ននីវ​បរិយាកាស​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​បែបនេះ​ គឺ​មិន​មាន​សញ្ញា​អ្វី​គួរឲ្យ​ព្រួយបារម្ភ​នោះ​ទេ​៕

គណៈកម្មការ​មូលបត្រ​កម្ពុជា​ចុះ​ MOU​ ជាមួយ​គណៈកម្មការ​មូលបត្រ​ថៃ​ដើម្បី​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ជាមួយ​គណៈកម្មការ​មូលបត្រ​ថៃ​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពង្រីក​ទីផ្សារ​កាន់តែ​មាន​ទំហំ​ធំ​បន្ថែម​ទៀត​លើ​វិស័យ​មូលបត្រ​ឆ្លងដែន​។

លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៧​ ខែកញ្ញា​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ អនុស្សរណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ ក្នុង​គោលបំណង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​និយ័ត​ករ​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ឆ្លងដែន​ (Cross​-border​ Equity​ Offering​) និង​ផលិត​ផល​ឌី​ប៉ូស៊ី​តធើ​រី​រី​ស៊ីប​ (Depositary​ Receipt​) ដែល​ជា​ប្រភេទ​មួយ​នៃ​មូលបត្រ​ តំណាង​ឱ្យ​មូលបត្រ​ដើម​ដែល​បាន​ចុះបញ្ជី​លក់​ និង​កំពុង​ជួញដូរ​នៅ​ទីផ្សារ​មូលបត្រ​ប្រតិស្រុត​បរទេស​ បន្ថែម​លើ​ MOU​ ស្តី​ពី​ “កិច្ច​សហប្រតិបត្តិ​ការ​ ការ​ប្រឹក្សា​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​” ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ២០១៤​។

លោក​បន្ត​ថា​ “តាមរយៈ​ MOU ​បន្ថែម​ថ្មីនេះ​ នឹង​អនុញ្ញាត​ឱ្យ​មាន​កិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​រួមគ្នា​ និង​បើកផ្លូវ​ឱ្យ​មានការ​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ឆ្លងដែន​ ពោល​គឺ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​លក់​មូលបត្រ​នៅ​កម្ពុជា​ និង​ថៃ​ អាច​ចុះបញ្ជី​លក់​មូលបត្រ​ជា​លើក​ទី២ឆ្លងដែន​នៅ​ថៃ​ និង​កម្ពុជា​ (Secondary​ Listing​) ឬចុះបញ្ជី​លក់​មូលបត្រ​ព្រមគ្នា​នៅ​កម្ពុជា​ និង​ថៃ​ (Dual​ Listing​) ព្រមទាំង​ជំរុញ​ឱ្យ​មាន​ពិពិធ​កម្ម​ផលិតផល​សម្រាប់​ការ​ជួញដូរ​តាមរយៈ​យន្ត​ការ​ឌី​ប៉ូស៊ី​តធើ​រី​រី​ស៊ីប​”។

លោក​បន្ថែម​ថា​ “ការ​ចុះ​ MOU ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​ និង​ថៃ​អាច​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ទំហំ​កាន់តែ​ធំ​ ក៏ដូចជា​មាន​សន្ទនីយភាព​ក្នុង​ទីផ្សារ​ទាំងពីរ​ ដែល​ជា​កត្តា​ចូលរួម​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ផង​ដែរ​”។

លោក​ស៊ូ​ សុ​ជាតិ​បាន​បញ្ជាក់​ថា​ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើ​ងន​នៅ​ទី​ស្តី​ការ​គណៈកម្មការ​មូលបត្រ​ថៃ​ នាទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ មានការ​អញ្ជើញ​ចូលរួម​ដោយ​ប្រធាន​គណៈកម្មការ​មូលបត្រ​ថៃ​ ប្រធាន​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ​ ប្រធាន​ផ្សារ​មូលបត្រ​ថៃ​ អគ្គលេខាធិការ​សមាគម​ក្រុមហ៊ុន​មូលបត្រ​ថៃ​ ប្រធាន​សមាគម​ក្រុមហ៊ុន​វិនិយោគ​ថៃ​ ប្រធាន​ក្លឹប​ធនាគារ​វិនិយោគ​ តំណាង​ក្រសួង​ការបរទេស​ តំណាង​ក្រសួងហិរញ្ញវត្ថុ​ អង្គការ​សហព័ន្ធ​ផ្សារ​មូលបត្រ​ថៃ​ ព្រមទាំង​មន្រ្តី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ និង​វិស័យ​ឯកជន​ជាច្រើន​រូប​ទៀត​៕

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​រយៈពេល៧ខែ​ កើន​ដល់​ទឹកប្រាក់​ជាង៣ពាន់​លាន​ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ អាមេរិក​ក្នុងរយៈពេល៧ខែ​នៃ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ចំនួន៣០៥៦​,១លាន​ដុល្លារ​ កើនឡើង២៩ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយ​កា​ណ៍​របស់​ការិយាល័យ​ស្ថិតិ​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​បញ្ជាក់​ថា​ នៅ​រយៈពេល​៧ខែ​ ឆ្នាំ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​អាមេរិក ៣​,០៥៦.១លាន​ដុល្លារ​កើនឡើង២៩ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មាន​ចំនួន២​,៣៥៥.៨លាន​ដុល្លារ​អាមេរិក​។ របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ ទៅកាន់​សហរដ្ឋអាមេរិក​លើស៩ដង​ នៃ​ការដែល​អាមេរិក​នាំចូល​មក​កម្ពុជា​។

នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​នាំចេញ​ផលិតផល​ទៅ​អាមេរិក​ គិតជា​ទឹកប្រាក់២​,៧៤៩.១លាន​ដុល្លារ​អាមេរិក​ កើតឡើង៣០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មាន​ចំនួន២​,១១២.១លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​កម្ពុជា​នាំចូល​ផលិតផល​ពី​អាមេរិក​វិញ​ គិតជា​ទំហំ​ទឹកប្រាក់​មាន​ចំនួន៣០៧លាន​ដុល្លារ​ កើនឡើង២៦ភាគរយ​ បើ​ធៀប​ឆ្នាំ២០១៨​ មាន​ចំនួន២៤៣.៧លាន​ដុល្លារ​។

តាម​ទិ​ន្ន័​យរបស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​ មាន​កំណើន​គួរឲ្យ​គត់​សម្គាល់​ ក្នុង​នោះ​ឆ្នាំ២០១៥​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​មាន​ទឹកប្រាក់
២​,៣៦៥លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​បាន២​,១៣៦លាន​ដុល្លារ​អាមេរិក​ ខណៈ​អាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មានតែ២២៨លាន​ដុល្លារ​ប៉ុណ្ណោះ​។

ឆ្នាំ២០១៦​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​ ហាក់​ថមថយ​បន្តិច​មាន​ទឹកប្រាក់​មក​នៅ​ត្រឹម២​,៣២០លាន​ដុល្លារ​ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​ នៅតែ​បន្ត​កើនឡើង​ ដោយ​នាំចេញ​បាន២​,១៤៧លាន​ដុល្លារ​អាមេរិក​ ខណៈ​អាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មានតែ​ ១៧៣លាន​ដុល្លារ​ប៉ុណ្ណោះ​។

ឆ្នាំ២០១៧​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ អាមេរិក​មាន​ទឹកប្រាក់២​,៦០៥លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​បាន២​,៤០៨លាន​ដុល្លារ​អាមេរិក​ ខណៈ​អាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មានតែ១៩៦លាន​ដុល្លារ​ប៉ុណ្ណោះ​ និង​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​ មាន​ទឹកប្រាក់៣​,៤៣៨លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​បាន៣​,០៥១លាន​ដុល្លារ​អាមេរិក​ ខណៈ​អាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មានតែ៣៨៦លាន​ដុល្លារ​ប៉ុណ្ណោះ​។

ផលិតផល​សំ​ខាន់​ៗ ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​សម្លៀកបំពាក់​ សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ (វ៉ា​លី​ កាបូប​) កង់​ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ទៀត​។ ចំណែក​កម្ពុជា​នាំចូល​ពី​អាមេរិក​វិញ​ មាន​ដូចជា​រថយន្ត​ គ្រឿងយន្ត​ គ្រឿងអលង្ការ​ គ្រឿងសំអាង​ សម្ភារ​អគ្គិសនី​អេឡិចត្រូនិក​ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ទៀត​។

កាលពីដើម​ឆ្នាំ២០១៨​ រដ្ឋាភិបាល​អាមេរិក​របស់​លោ​កប្រ​ធា​ធិបតី​ ដូ​ណាល់​ ត្រាំ​ បាន​ចុះហត្ថលេខា​លើច្បាប់​ ដើម្បី​បន្ដ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) សម្រាប់​រយៈពេល៣ឆ្នាំ​បន្ដ​ទៀត​ ដល់​កម្ពុជា​ចាប់ពី​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០១៨ដល់​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២០​៕

អ្នកជំនាញ​នឹង​ចែករំលែក​ពី​វិធីសាស្ត្រ​ប្រើ​ប្រាស់​អ៉ីធើ​ណេត​ឲ្យ​មានប្រសិទ្ធភាព​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​ចំនួន​បួន​រូប​ នឹង​ផ្តល់​ការចែក​រំលែក​ចំណេះដឹង​រួមគ្នា​លើ​ ​វិស័យ​វិធី​សាស្រ្ត​ ក្នុង​ការប្រើ​ប្រាស់​អ៊ី​នធើ​ណេត​ ឲ្យ​មា​នប្រសិទ្ឋ​ភាព​លើ​វិស័យ​ជំនួញ​ និង​ប្រព័​ន្ឋ​ E-Commerce​។

កម្មវិធី​នេះ​នឹង​មាន​បទ​បង្ហា​ញនូវព័ត៌មាន​ និង​ចំណេះដឹង​សំ​ខាន់​ៗមួយចំនួន​ដល់​អ្នកចូលរួម​ ដូចជា​ ១.ស្វែងយល់​ពី​វិធី​គ្រប់គ្រង​ជំនួញ​របៀប​ថ្មី​ ២.រក​ឱកាស​សមរម្យ​ក្នុង​ការ​បង្កើន​ចំណូល​ ៣. យល់​ពី​ប្រយោជន៍​នៃ​ជំនួយ​តាម​អន​ឡាញ​ ៤. ភ្ជាប់​បណ្តាញ​ជាមួយ​អ្នក​គិត​ដូចគ្នា​ ៥.អនុវត្ត​ជំនាញ​ជំនួញ​ជាក់ស្តែង​។

យោង​តាម​ព៌​តមាន​របស់​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឲ្យដឹង​ថា​ អត្ថ​ប្រយោជន៍​បន្ថែម​នៃ​វគ្គសិក្សា​នេះ​រួមមាន​ បាន​គណនី​e-commerce​ តម្លៃ៥០ដុល្លារ​ត្រឡប់ទៅវិញ​ សម្រាប់​អនុវត្ត​ជាក់ស្តែង​ វិញ្ញប​នប​ត្ស​បញ្ចប់​វគ្គសិក្សា​ អាហារសម្រន់២ពេល​។ អាច​ត្រឡប់​មក​រៀន​ម្តង​ទៀត​បាន​ ដោយ​ឥតគិតថ្លៃ​។

ខកខាន​កាលពី​វគ្គ​មុន​មែនទេ​? យើងខ្ញុំ​នឹង​រៀបចំ​វគ្គសិក្សា​ e-commerce ​នេះ​ម្តង​ទៀត​នៅ​ថ្ងៃទី២១ខែកញ្ញា​នេះ​។ សូម​ចុះឈ្មោះ​ឥឡូវនេះ​តាម​តំណ​មួយ​នេះ​៖ ​https​://forms.gle​/NKwud5Ww9FtY8csk6​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ​ ០១២៦៨៤៩៥៥​ ឬ ០១៥២២៦៦០២​ ឬប្រអប់​សារ​ទំព័រ​របស់​យើងខ្ញុំ​។ ប្រញាប់​ឡើង​កន្លែង​មានកំណត់​៕

ផ្លូវជាតិ​លេខ៤៨​ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​សម្រាប់​រថយន្ត​ធន់​ធ្ងន់​រយៈពេល២ថ្ងៃ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តកោះកុង​ បាន​ប្រកាស​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​នូវ​ផ្លូវជាតិ​លេខ៤៨​ (ពី​ស្រែអំបិល​-កោះកុង​) សម្រាប់​រថយន្ដ​ធន់​ធ្ងន់​ (រថយន្ត​ដឹកទំនិញ​) រយៈពេល​ ២ថ្ងៃ​ពោល​ចាប់ពី​ថ្ងៃទី​ ១៨​ ដល់​ថ្ងៃទី​ ១៩​ ស្អែកនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកោះកុង​ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​ ១៧​ ខែកញ្ញា​នេះ​ថា​ ដោយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​ក្នុង​រដូវ​ស្សា​នេះ​ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាបន្តបន្ទាប់​បណ្តាល​ឱ្យ​ផ្លូវ​ធ្វើដំណើរ​មួយចំនួន​រង​នូវ​ការខូចខាត​ ក្នុង​នោះ​ផ្លូវជាតិ​លេខ​ ៤៨​ ក៏​រង​នូវ​ការខូចខាត​ ដោយមាន​កន្លែង​ខ្លះ​មាន​ទឹកហូរ​កាត់​ និង​បាក់​ស្រុត​បាត​គ្រឹះ​ជាដើម​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ទំ​និញ​ផ្សេង​ៗ ផ្លូវជាតិ​លេខ​ ៤៨​ ត្រូវ​បាន​ជួសជុល​រួច​នៅកន្លែង​បាក់​ស្រុត​ និង​កន្លែង​រង​ការ​ខូច​ខាង​ខ្លាំង​ ។

ប្រភព​ដដែល​បន្ត​ថា​ ដូច្នេះ​ ដើម្បី​រក្សា​បាន​គ្រឹះ​ថ្នល់​ដែល​ទើបនឹងបាន​ជួស​ជុល​រួ​ថ្មី​ៗនេះ​ ឱ្យ​មាន​សភាព​រឹង​មុំា​គ្រប់គ្រាន់​ រដ្ឋបាល​ខេត្តកោះកុង​សូម​ស្នើ​ដលម្ចាស់​ក្រុមហ៊ុន​និង​អ្នកបើកបរ​យាន្ត​យន្ត​ធន់​ធ្ងន់​ទាំងអស់​សូម​ផ្អាក​ការ​ដឹកទំនិញ​ធន់​ធ្ងន់​ក្នុងរយៈពេល​ ២ថ្ងៃ​ គឺ​ថ្ងៃទី​ ១៨​ និង​ថ្ងៃទី​ ១៩​ កញ្ញា​ឆ្នាំ​ ២០១៩​ ដើម្បី​ការពារ​គ្រឹះ​ថ្នល់​ដែល​ទើប​ជួសជុល​រួច​ឱ្យ​មាន​ភាព​ រឹង​មុំា​ ទើប​អនុញ្ញាត​ឱ្យ​បើកបរ​វិញ​បាន​។

ផ្លូវជាតិ​លេខ៤៨​ ទើបត្រូវ​បាន​រដ្ឋាភិបាល​ជួសជុល​រួចហើយ​ដែល​ចំណាយ​ថវិកា​ប្រមាណ ១២លាន​ដុល្លារ​អាមេរិក​ កាលពី​ចុងឆ្នាំ​ ២០១៨​ កន្លងមក​នេះ​ ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បច្ចេកទេស​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ភាគី​ពាក់ព័ន្ធ​។

ផ្លូវ​នេះ​មាន​ប្រវែង១៥០គីឡូម៉ែត្រ​ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទីរួមខេត្ត​កោះកុង​ ដែល​ក្នុង​នោះ​ប្រវែង៦៣គីឡូម៉ែត្រ​ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។

ផ្លូវ​លេខ៤៨​ ត្រូវ​បា​នរ​ការខូចខាត​ ដោយ​ដល់អាយុ​កាល​ ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ​ និង​ដោយសារ​ការ​ដឹក​លើស​ទម្ងន់​កំណត់​ ព្រមទាំង​ស្ថានភាព​អាកាសធាតុ​ ដែល​មាន​ភ្លៀង​ឥត​ឈប់ឈរ​នៅ​តំបន់​នោះ​៕

វិបត្តិសេដ្ឋកិច្ច​នឹង​ជំរុញ​ឱ្យ​តម្លៃ​មាស​ឡើង​ដល់២ពាន់​ដុល្លារ​ក្នុង​មួយ​អោន​ក្នុងរយៈពេល២ឆ្នាំ​

1

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​យក្ស​ Citigroup ​បានឱ្យ​ដឹង​ថា​ តម្លៃ​មាស​ត្រូវ​បាន​កំណត់​ថា​ នឹង​ឡើងថ្លៃ​ដល់២០០០ដុល្លារ​ក្នុង​មួយ​អោន​ (ប្រហែល​ ៣១​ ក្រាម​) ក្នុងរយៈពេល២ឆ្នាំ​ ដោយសារតែ​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​សកល​ និង​ភាព​មិន​ប្រាកដប្រជា​។

ធនាគារ​វិនិយោគ​បាន​និយាយ​ នៅក្នុង​កំណត់ចំណាំ​មួយ​ដែ​ លចេញផ្សាយ​កាលពី​ថ្ងៃ​ អង្គារ​ថា​ “យើង​រំពឹង​ថា​តម្លៃ​មាស​ នឹង​មានការ​ដោះដូរ​កាន់តែ​ខ្លាំង​ សម្រាប់​រយៈពេល​យូរ​ជាង​នេះ​ អាច​នឹង​ឈាន​ដល់២០០០ដុល្លារ​ក្នុង​មួយ​អោន​ ហើយនឹង​ឡើងថ្លៃ​ខ្ពស់​ក្នុង​ឆ្នាំក្រោយ​ឬ២ឆ្នាំក្រោយ​”។

តម្លៃ​មាស​បាន​ឡើងថ្លៃ​ជាប្រចាំ​នៅ​ឆ្នាំនេះ​ ដោយ​បាន​បំបែក​កំណត់ត្រា​រយៈពេល៦ឆ្នាំ​ដែល​មិនធ្លាប់​មាន​ និង​បាន​កើនឡើង​កាលពី​ថ្ងៃច័ន្ទ​ បន្ទាប់ពី​មាន​ព័ត៌មាន​នៃ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​បាន​វាយប្រហារ​ទីតាំង​ប្រេង​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។

តម្លៃ​មាស​ឈាន​ដល់​តម្លៃ១​,៥០៧.៤០ដុល្លារ​ ក្នុង​មួយ​អោន​កាលពី​ថ្ងៃ​ចន្ទ​ និង​ប្រាក់​ដល់១៧​,៩៤​ ដុល្លារ​ក្នុង​មួយ​អោន​។

ប្រសិនបើ​តម្លៃ​មាស​ឈាន​ដល់​សញ្ញា២០០០ដុល្លារ​នោះ​ វា​នឹង​បំបែក​ឯតទគ្គកម្ម​មុន១.៩២១ដុល្លារ​ក្នុង​មួយ​អោន​ក្នុង​ឆ្នាំ២០១១​៕

សណ្ឋាគារ​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ជាច្រើន​សម្រុកចូល​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​កម្ពុជា​ វិស័យ​បដិសណ្ឋារ​កិច្ច​ក៏​មាន​ភាព​រីកចម្រើន​ផង​ដែរ​ ជាមួយនឹង​វត្តមាន​សណ្ឋាគារ​ទំនើប​ៗ និង​លំដាប់​ផ្កាយ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​។

ក្រុមហ៊ុន​ Hilton​ Hotels​ &​ Resorts​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន​ GFC​ ដើម្បី​ប្រតិបត្តិ​ការ​សណ្ឋាគារ​ថ្មី​មួយ​ នៅក្នុង​រាជធានី​ភ្នំពេញ​។ ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ប្រើ​ចម្រុះ​ ការ​បើក​សណ្ឋាគារ​ Hilton​ Phnom​ Penh​ ដែល​មាន២៨០បន្ទប់​នៅ​ឆ្នាំ​ ២០២២​ នឹង​សម្គាល់ការ​ចូល​ក្រុមហ៊ុន​សណ្ឋាគារ​ចូល​មក​ក្នុង​កម្ពុជា​។

ក្រុមហ៊ុន​សណ្ឋាគារ​ដ៏​ល្បី​របស់​អាមេរិក​ គឺ​ Rosewood​ Hotel​ Group​ បាន​ប្រកាស​ផែនការ​បើក​សណ្ឋាគារ​របស់​ខ្លួន​ នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ២០២២​ បន្ទាប់ពី​សណ្ឋាគារ​ដ៏​ល្បី​មួយ​នេះ​ បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ​កាលពី​ឆ្នាំមុន​។

សណ្ឋាគារ​ប្រណីត​មួយ​តម្លៃ៥លាន​ដុល្លារ​ បាន​បើ​កសម្ភោ​ធជាលើកដំបូង​ក្នុង​ទីក្រុង​ស្ទឹងសែន​ នៅ​ខេត្តកំពង់ធំ​ ដែល​មានការ​ចូលរួម​ជា​អធិបតី​ ពី​លោក​បណ្ឌិត​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។

គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ចំនួន២​ ដែល​នឹង​ត្រៀមខ្លួន​មក​បំពេញ​តម្រូវការ​ស្នាក់នៅ​របស់​បណ្តា​ភ្ញៀវ​ទេសចរ​មាន​ដូចជា​ គម្រោង​ទី១​ គំរោង​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ HAI​ GANG​ GRAND​ HOTEL​ CO​., LTD​ ដែល​មាន​ចំនួន ៥០០ បន្ទប់​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន១៥៣លាន​ដុល្លារ​ និង​ផ្តល់​ការងារ​ចំនួន៩៨១កន្លែង​ ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​។ ទី២​ គំរោង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ XIGANG​ V-CONTINENT​ INTERNATIONAL​ INVESTMENT​ CO​., LTD​ មាន​បន្ទប់​ចំនួន១១១១​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន២២៦លាន​ដុល្លារ​ ផ្តល់​ការងារ​ចំនួន១៦៦៨​ កន្លែង​ មាន​ទី​តាំង​ស្ថិ​ននៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​៕

ចំណេះដឹង​! តើ​អ្វី​ជា​ផែនការ​អភិវឌ្ឍន៍​រយៈពេល៥ឆ្នាំ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ រយ:ពេល​ប្រាំ​ឆ្ នាំ​(២០២០​-២០២៤​) និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ​(២០២០​-២០២២​) តើ​អ្វី​ជា​ផែនការ​នោះ​ និង​អ្វី​ជា​ការ​វិនិយោគ​បី​ឆ្នាំ​រំកិល​?។

យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា​ ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ ​(២០២០​-២០២៤​) និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល​ (២០២០​-២០២២​)ត្រូវ​បាន​រៀបចំ​កសាង​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​ បន្ទាប់ពី​ការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​តាំងពី​ឆ្នាំ២០០៩មក​។

ម្យ៉ាងទៀត​ផែនការ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​គិតគូរ​ ដល់ក​ត្តា​ចម្បង​ និង​ស្ថានភាព​ជាក់ស្តែង​នៃ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់ក្រ​សួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ ដែល​ជាគោល​នយោបាយ​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធ​ សាស្ត្រ​អភិវឌ្ឍ​ន៏​ជាតិ​។

ការអនុវត្ត​គម្រោង​ និង​ផែនការ​សកម្មភាព​នេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ ឲ្យ​មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ គឺ​ពិតជា​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ យ៉ាង​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ស្របតាម​ទិសដៅ​នៃ​កម្មវិធី​ ជាតិ​សម្រាប់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈ​ ពេល១០ឆ្នាំ​ ២០១០​-២០១៩​។

ផែនការ​អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​ ជាឯក​សារ​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​សារៈសំខាន់​ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​ ត្រីវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ និង​ជា​មូលដ្ឋាន​គោល​ដ៏​ចម្បង​សម្រាប់​រៀប​ ចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​។

​ហេតុនេះ​ដើម្បី​ធានា​ឲ្យ​ការរៀបចំ​ផែនការ​ អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ប្រព្រឹត្តទៅ​បាន​ទាន់ពេល​វេលា​ ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ និង​គោលការណ៍​ណែនាំ​ គឺ​ទាមទារ​ឲ្យ​ត្រូវ​ត្រៀម​រៀបចំ​ជាមុន​រួចជាស្រេច​ ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​ អនុម័ត​នូវ​ប្រតិទិន​ការងារ​ និង​សេចក្ដីណែនាំ​ផ្នែក​ គោលនយោបាយ​សម្រាប់​ដំណើរការ​រៀបចំផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល​៕