ប្លង់​គោល​អភិវឌ្ឍ​ស្រុក​អង្គស្នួល​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ ដើម្បី​ឆ្លើយតប​តាម​ល្បឿន​នៃ​ការ​រីកចម្រើន

0

ដោយៈ​ រ៉ា​ណេត

កណ្តា​លៈ​ មន្រ្តី​ជំនាញ​ផ្នែក​ដែនដី​ និង​នគរូបនីយកម្ម​បាន​រៀបចំ​ប្លង់​គោល​យ៉ាង​ពិសេស​ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏ដូចជា​អភិវឌ្ឍ​នៅ​ទូទាំង​ស្រុក​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ប្រជាសាស្ត្រ​ ការ​ប្រមូល​ផ្តុំ​ដោយ​វិស័យ​រោងចក្រ​ សហគ្រាស​ និង​វិស័យ​សំណង់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​លោក​ លី​ វឌ្ឍនា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ថា​ ដើម្បី​អនុវត្ត​ប្លង់​គោល​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​មូលដ្ឋាន​កំពុងតែ​ធ្វើការ​ផ្ទៀងផ្ទាត់​លម្អិត​ ដើម្បី​កែសម្រួល​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​ពេល​អនាគត​ភ្ជាប់នឹង​ការចុះបញ្ជី​មុន​ពេល​ដាក់​សំ​ណើរ​ទៅ​ថ្នាក់​ខេត្ត​។

លោក​បាន​បន្ត​ទៀត​ថា​ “ការរៀបចំ​ទៅតាម​ប្លង់​គោល​នេះ​ គឺ​មាន​ល្អ​ប្រសើរ​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ប៉ុន្តែ​នៅក្នុង​នោះ​ក៏​មាន​ភាព​ប្រឈម​ នឹង​ការ​តវ៉ា​ពីសំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ផង​ដែរ​ ទោះជាយ៉ាងណា​ ក្នុងនាម​រដ្ឋបាល​ និង​ការិយាល័យ​ស្រុក​ ដែល​ជា​សេ​នា​ធិ​កា​ឱ្យ​ថ្នាក់​ខេត្ត​ នឹង​ព្យាយាម​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​”។

លោក​បន្ត​ថា​ “នៅក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ស្រុក​អង្គស្នួល​ រួមមាន​ដូចជា​ការ​ជួសជុល​ និង​កែ​លម្អ​ផ្លូវជាតិ​ ការស្ថាបនា​ផ្លូវ​នៅក្នុង​ឃុំ​នី​មួយ​ៗឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដូចជា​ផ្លូវលំ​ឃុំ​ ផ្លូវលំ​ភូមិ​ជាដើម​ និង​មានការ​រំដោះ​ប្រឡាយ​ជាដើម​”។ លោក​បន្ត​ថា​ មុន​ពេល​អនុវត្ត​ផែនការ​តាម​ប្លង់​មេនេះ​បាន​ ក៏​ត្រូវ​មានការ​បង្ហាញ​ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​បាន​យល់ដឹង​ពី​ច្បាប់​ភូមិបាល​ជាមុន​ផង​ដែរ​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អនុប្រធាន​មន្ទីរ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកណ្តាល​ ដែល​ជា​អ្នកដឹកនាំ​ក្រុមការងារ​រៀបចំ​ប្លង់​គោល​ទូទាំង​ក្រុង​ និង​ស្រុក​នានា​ក្នុង​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ ថា​ការអនុវត្ត​តាម​ប្លង់​គោល​ដែល​បាន​ដាក់ចេញ​ដោយ​មន្ទីរ​ ក្រសួង​ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការបែងចែក​នូវ​ទីតាំង​ តំបន់​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជាអាទិភាព​។

លោក​បន្ត​ទៀត​ថា​ នៅក្នុង​ប្លង់​គោល​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​ព្រំប្រទល់​ស្រុក​ ឃុំ​ និង​ភូមិ​ ដែល​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ដីធ្លី​នៅ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជំរុញ​ដល់​ការ​កាន់កាប់​ដី​ឱ្យ​មានប្រសិទ្ធភាព​ និង​ស្របច្បាប់​។ តាមរយៈ​ប្លង់​គោល​នេះ​ ក៏បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ អាច​គ្រប់គ្រង​បាន​លើ​ស្ថិតិ​ដីធ្លី​ និង​ការ​កាន់កាប់​ដី​តាម​បែប​ប្រជាសាស្ត្រ​ រួម​ជាមួយ​ការកាត់បន្ថយ​ទំនាស់​ព្រំប្រទល់​ដីធ្លី​ ពិសេស​ការធានា​នូវ​តម្លាភាព​កាន់កាប់​ដីធ្លី​កម្មសិទ្ធិ​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការដឹកនាំ​ និង​ចង្អុលបង្ហាញ​ពីសំណាក់​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រោម​ការ​គាំទ្រ​ពី​ឯកឧត្តម​ ម៉ៅ​ ភា​រុ​ណ អភិបាល​នៃ​គណ​អភិបាលខេត្ត​កណ្តាល​ នៅពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ស្រុក​អង្គស្នួល​ នឹង​ប្រែក្លាយ​ពី​តំបន់កសិកម្ម​ទៅជា​តំបន់ឧស្សាហកម្ម​ រោងចក្រ​ សហគ្រាស​ និង​លំនៅ​ដ្ឋាន​យ៉ាង​ប្រាកដ​ ខណៈ​ដែល​ឥទ្ធិពល​វិជ្ជមាន​ពី​រាជធានី​ភ្នំពេញ​ និង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ បាន​រុ​ណច្រាន​មកកាន់​ស្រុក​អង្គស្នួល​ផង​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​ជំរុញ​ឱ្យ​ស្រុក​អង្គស្នួល​បាន​ភាព​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ ក្រៅពី​មាន​ភាព​អំណោយផល​ពី​កក្តា​ភូមិសាស្ត្រ​ ថែម​មាន​ទាំង​បណ្តាញ​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​របស់​ជាតិ​ជាច្រើន​ឆ្លងកាត់​ ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ដែល​រដ្ឋាភិបាល​កំពុងតែ​ជំរុញ​ល្បឿន​ក្នុង​ការសាងសង់​ដើម្បី​បញ្ចប់​តាម​គម្រោង​ដែល​បាន​កំណត់​”។

បច្ចុប្បន្ន​នេះ​ នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ឃុំ​ចំនួន១០​ និង២០០ភូមិ​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៨ម៉ឺន​នាក់​។ នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ សហគ្រាស​ខ្នាត​ មធ្យម​ និង​ខ្នាត​ធំ​ ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕

បណ្តា​ប្រទេស​អាស៊ាន​ និង​កម្ពុជា​កំពុង​ចាប់​យក​ឱកាស​មាស​ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន

0

​ប្រែ​សម្រួល​ដោយ​ ប៊ី​ (កាសែត​ The​ Nation​)

បាងកក​៖ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ដែល​មាន​គម្រោង​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​នៅ​ខាងក្រៅ​ប្រទេស​ចិន​ ដោយសារតែ​អាមេរិក​ និង​ចិន​បាន​ដាក់បញ្ចូល​ក្នុង​ទណ្ឌកម្ម​ និង​ការ​ដាក់​ពន្ធ​ជា​ការសងសឹក​គ្នា​ទៅវិញទៅមក​។

ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ខាងក្រៅ​ដែល​ត្រូវការ​ ប្រទេស​ទាំងនេះ​កំពុង​ផ្តល់​ការ​លើកទឹកចិត្ត​ពន្ធ​ និង​អត្ថ​ប្រយោជន៍​ផ្សេង​”ទៀត​។

លោក​ Somkid​ Jatusripitak​ ឧបនាយក​រដ្ឋមន្រ្តី​ថៃ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃទី​ ១០​ ខែកញ្ញា​ថា​ “យើង​ឃើញថា​ ការ​ខ្វែងគំនិត​ពាណិជ្ជកម្ម​អាមេរិក​-ចិន​គឺជា​ឱកាស​មួយ​ដើម្បី​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​”។

នៅ​ថ្ងៃ​នោះ​ផង​ដែរ​ រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​នូវ​អ្វី​ដែលគេ​ហៅថា​ កញ្ចប់​ “Thailand​ Plus​” នៃ​វិធានការណ៍​អនុគ្រោះ​សម្រាប់​ក្រុមហ៊ុន​ដែល​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ និង​កន្លែង​ផ្សេងទៀត​ពី​ចិន​។

ការកាត់បន្ថយ​ពន្ធ​សាជីវកម្ម​រហូតដល់​ ៥០​ ភាគរយ​គឺជា​សសរ​ស្តម្ភ​សំខាន់​មួយ​នៃ​កញ្ចប់​នេះ​។គណៈរដ្ឋមន្រ្តី​ក៏បាន​បង្កើត​ក្រុមប្រឹក្សា​គ្រប់គ្រង​ការ​វិនិយោគ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្រ្តី​ថៃ​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដើម្បី​ដោះស្រាយ​ការ​ដកចេញ​បទប្បញ្ញត្តិ​មួយចំនួន​។ ក្រុមប្រឹក្សា​នេះ​នឹង​មាន​ក្រុម​ពិសេស​មួយ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ដែល​ផ្លាស់ទៅ​ថៃ​តាម​នីតិវិធី​ចាំបាច់​។

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ថៃ​លោក​ Suriya​ Juangroongruangkit​ គ្រោង​នឹង​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​នេះ​ដើម្បី​លក់​កញ្ចប់​អត្ថ​ប្រយោជន៍​របស់​រដ្ឋាភិបាល​របស់​លោក​ទៅ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១១​ ខែ​ កញ្ញា​ លេខាធិការ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ហ្វីលីពីន​លោក​ Ramon​ Lopez​ បាន​និយាយ​ថា​ ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម​គឺជា​ឱកាស​សម្រាប់​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​។

លោក​ Lopez​ ក៏បាន​និយាយ​ផង​ដែរ​ថា​ នាយកដ្ឋាន​របស់​លោក​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ជាតិ​លើ​បញ្ហា​នានា​ ដូចជា​ច្បាប់​បន្ធូរបន្ថយ​លើ​ការ​វិនិយោគ​បរទេស​។ ការ​ចាប់​យក​តម្រូវការ​ ប្រទេស​កម្ពុជា​ដែល​មានតម្លៃ​កម្លាំង​ពលកម្ម​ទាប​កំពុង​បង្កើន​វត្តមាន​របស់​ខ្លួន​ជា​មូលដ្ឋាន​ផលិតកម្ម​ជំនួស​មួយ​សម្រាប់​ចិន​សម្រាប់​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​។ ​

ប្រការ​នេះ​នាំ​ឱ្យ​មានការ​កើនឡើង​ការនាំចេញ​ទៅ​អាមេរិក​ដែល​មាន​ចំនួន​ជាង​ ២,២​ ពាន់​លាន​ដុល្លារ​គិត​ពី​ខែមករា​ ដល់​មិថុនា​ ដែល​កើន​ជាង​ ៣០​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនាម​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ប្រទេស​កម្ពុជា​មានគុណ​ប្រយោជន៍​លើ​ពន្ធ​ទាប​នៅពេល​នាំចេញ​ទៅ​អាមេរិក​ និង​ជប៉ុន​។

យោង​តាម​សមាគម​ឧស្សាហកម្ម​ម៉ូដ​អាមេរិក​ ប្រហែលជា​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ជាស​មា​ជិ​កកំពុង​ពិចារណា​ពង្រីក​លទ្ធកម្ម​នៅ​កម្ពុជា​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​។

លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មានប្រសាសន៍​ថា​ មាន​លំហូរ​ផ្លាស់​ប្តូរ​ផលិតកម្ម​យ៉ាង​ច្បាស់​ ហើយ​អ្នក​ផលិត​នៅ​ទីនោះ​ចង់​ចាប់​យក​តម្រូវការ​នោះ​ដោយធ្វើ​ឱ្យ​មានការ​រីកចម្រើន​លើ​ការ​វិនិយោគ​ដើមទុន​ និង​ការ​បណ្តុះបណ្តាល​កម្មករ​។

នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ប្រតិបត្តិ​ការ​នៅ​ចិន​បាន​និង​កំពុង​ទៅ​ទស្សនា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គាំទ្រ​ដោយ​ប្រទេស​ជប៉ុន​។ ទីប្រឹក្សា​ប្រទេស​មីយ៉ាន់ម៉ា​លោក​ស្រី​អ៊ុង​ សាន​ស៊ូ​ជី​ កាលពី​ខែសីហា​បាន​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​មួយ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ប្រទេស​ជប៉ុន​ និង​អាមេរិក​ដោយ​និយាយ​ថា​ មីយ៉ាន់ម៉ា​ចង់​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ដែល​អាច​ក្លាយជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​។

ក្រុមហ៊ុន​ចំនួន​ ៣០​ កំពុង​ផ្លាស់​ប្តូរ​ការ​គិតពិចារណា​ជា​ការពិត​ ការ​ឆ្ពោះទៅ​រក​ការផ្ទេរ​ផលិតកម្ម​ពី​ចិន​ទៅកាន់​អាស៊ី​អាគ្នេយ៍​កំពុងតែ​រីក​រាលដាល​។កាសែត​ក្នុង​ស្រុក​មួយ​របស់​ថៃ​បាន​រាយការណ៍​ថា​ មាន​ក្រុមហ៊ុន​ប្រហែល​ ១០​ កំពុង​គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​ទៅកាន់​ប្រទេស​ថៃ​។

ក្រុមហ៊ុន​ទាំងនេះ​រួមមាន​ក្រុមហ៊ុន​ Delta​ Electronics​ Inc​ និង​ក្រុមហ៊ុន​ Merry​ Electronics​ Co​ របស់​តៃវ៉ាន់​ ក្រុមហ៊ុន​ Ricoh​ Co​ និង​ក្រុមហ៊ុន​ Sharp​ Corp​ របស់​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​ជាង​ ៣០​ រួម​ទាំង​ក្រុមហ៊ុន​ផលិត​សំបក​កង់​ដ៏​ធំ​របស់​អាមេរិក​កំពុង​ពិចារណា​ផ្លាស់ទៅ​អាស៊ី​អាគ្នេយ៍​។

ប្រទេស​នី​មួយ​ៗចង់​បង្កើន​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ទាំងនេះ​បន្ថែម​ទៀត​ដើម្បី​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​អំពី​កំណើន​សេដ្ឋកិច្ច​។ក្នុងចំណោម​ប្រជាជាតិ​សំ​ខាន់​ៗទាំង​ ៦ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​ ៥ បាន​រាយការណ៍​ថា​ មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​យឺត​ចាប់ពី​ខែ​ មេសា​ ដល់​ខែ​ មិថុនា​ ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​ដែល​ត្រូវ​បាន​សន្មត​ថា​ជា​ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​។

ករណី​លើកលែង​នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​តម្រូវការ​ក្នុង​ស្រុក​ខ្លាំង​។បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​សង្ឃឹមថា​ មូលដ្ឋាន​ផលិតកម្ម​កាន់តែ​ច្រើន​នឹង​មានន័យថា​ ការនាំចេញ​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍​ដែល​នឹង​ជំនួស​ឱ្យ​ការនាំចេញ​ថយ​ចុះទៅ​កាន់​ប្រទេស​ចិន​៕

ចក្រភព​អង់គ្លេស​នៅតែ​បើក​ចំហរ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ ប៉ាស៊ីហ្វិក​ បាន​អះអាង​ថា​ នៅតែ​បើក​ចំហរ​ចំពោះ​កិច្ច​អនុគ្រោះ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​ដដែល​ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទីផ្សារ​សហភាព​អឺរ៉ុប​ EBA​ ស្ថិតនៅ​ក្នុង​ការពិចារណា​នៅឡើយ​។

រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ ប៉ាស៊ីហ្វិក​ នៃ​ក្រសួងការបទេស​ចក្រភព​អង់គ្លេស​ លោកស្រី​ Heather​ Wheeler​ បាន​ប្រកាស​ជំហរ​ថា​ អង់គ្លេស​នឹង​នៅតែ​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​ដដែល​ នៅពេល​ដែល​ខ្លួន​បាន​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការណ៍​។

ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី​ចូល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ កាលពី​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។

នៅក្នុង​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ កាលពី​ពេល​កន្លងទៅ​នេះ​ មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ជាក់ស្ដែង​នៅ​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២បាន​កើនឡើង​រហូតដល់​ជាង​ ១០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន​ច្រើនដង​ជាង​ការនាំចូល​មក​ពី​ចក្រភព​អង់គ្លេស​។

– នៅ​ឆមាស​ទី១​ ឆ្នាំ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស​ គិតជា​ទឹកប្រាក់​ចំនួន៤៦៦លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​ចំនួន៤៥០លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំ​ចូ​លម​កម្ពុជា​ មាន​ចំនួន១៥លាន​ដុល្លារ​។

– នៅ​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២​ មាន​ទឹកប្រាក់​ ១០៨៣​ លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​ ១០១៨​ លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​មានតែ​ ៦៥​ លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដោយឡែក​ កាលពី​ឆ្នាំ២០១៧​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ មាន​ទឹកប្រាក់​ ១០៤៤​ លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​ចំនួន​ ១០១៤​ លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​ ចំនួន​ត្រឹមតែ​ ៣០​ លាន​ដុល្លារ​ប៉ុណ្ណោះ​។

សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស​រួមមាន​ដូចជា​ សម្លៀកបំពាក់​ ស្បែកជើង​ កង់​ អង្ករ​ និង​ផលិត​កសិកម្ម​ផ្សេង​ៗទៀត​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​កិច្ច​ប្រព័ន្ធ​នុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ និង​អភិវឌ្ឍន៍​កម្ពុជា​ រួម​ជាមួយនឹង​ផលប្រយោជន៍​បន្ថែម​ផ្សេង​ៗទៀត​ជាច្រើន​៕

ចំណេះដឹង​! ២ សំនួរ​ចម្លើយ​ដ៏​មាន​សារៈសំខាន់​ពី​ការ​បង់ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយ វុត្ថា

ភ្នំពេញ​៖ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​មានសន្ទុះ​រីក​ចំរើន​គួរ​អោយ​កត់សម្គាល់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ប្រកបដោយ​ស៊ី​វិ​លយ​និង​កាន់តែ​មាន​ភាព​ទំនើប​ទាន់សម័យ​។

ដូចគ្នា​នេះ​ដែរ​ ការ​បង់ពន្ធ​ក៏​ជា​កាតព្វកិច្ច​ របស់​ម្ចាស់​អចលនទ្រព្យ​ ពីសំណាក់​ម្ចាស់​អចលនទ្រព្យ​ ពិតជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​គាំពារ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​នេះ​ តាមរយៈ​ការ​ប្រមូល​ព័ន្ធ​របស់​អគ្គ​នាយ​កដ្ឋា​ពន្ធដារ​កម្ពុជា​។

ខាងក្រោម​នេះ​ គឺជា​សំនួរ​ចម្លើយ​ដ៏​មាន​សារៈសំខាន់​ពី​ការ​បង់ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​ សម្រាប់​អ្នក​ពន្ធ​៖

១) តើ​ការប្រកាស​បង់​ព័ន្ធ​អចលនទ្រព្យ​ចាប់ផ្តើម​ និង​បញ្ចប់​នៅពេល​ណា​?បើ​យោ​តាម​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​ បានឱ្យ​ដឹង​ថា​ ការប្រកាស​ពន្ធ​អចល​នព្រទ្យ​ គឺ​ចាប់ផ្តើម​ពីដើម​ខែមករា​ រហូតដល់​ចុងខែ​កញ្ញា​ក្នុង​ឆ្នាំ​នី​មួយ​ៗ។

ដូចនេះ​ ម្ចាស់​អចលនទ្រព្យ​ដែល​មិនទាន់​ បាន​ធ្វើការ​ប្រកាស​បង់ពន្ធ​អចលនទ្រព្យ​ អាច​ទៅ​ប្រកាស​បង់ពន្ធ​នេះ​ នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​ ឬនៅ​តាម​សាខា​ធនាគារ​ អេ​ស៊ី​លីដា​ ឬសាខា​ធនាគារ​កា​ណា​ឌី​យ៉ា​ ឬសាខា​ធនាគារ​វឌ្ឍនៈ​ ឬសាខា​ធនាគារ​អេ​អិន​ហ្សិ​តរ៉ូ​យ៉ា​ល់​ ឬនៅ​សាខា​ធនាគារ​កម្ពុជា​សាធារណៈ​ទូទាំង​ប្រទេស​។

២) តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​បង់​ព័ន្ធ​ប្រចាំឆ្នាំ​?បើ​តាម​អគ្គ​នាយដ្ឋាន​ព័ន្ធ​ដារ​បានឱ្យ​ដឹង​ថា​ អល​ចន​ទ្រព្យ​ប្រភេទ​សំណង់​ ឬដី​ដែល​ស្ថិ​នៅក្នុង​រដ្ឋា​បាល​ក្រុង​ ឬខេត្ត​ដែល​មានតម្លៃ​ចាប់ពី១០០លាន​រៀល​ឡើង​ទៅ​ ត្រូវ​មាន​កាតព្វកិច្ច​ប្រកាស​បង់​ព័ន្ធ​អចលនទ្រព្យ​។

ម្ចាស់​អចលនទ្រព្យ​ដែល​ជាប់ពន្ធ​ទាំងអស់​ នឹង​ចូលរួម​សហការ​បង់ពន្ធ​អោយ​បាន​គ្រប់គ្នា​ និង​ជាពិសេស​អគ្គ​នាយដ្ឋាន​បង់​ព័ន្ធ​ នឹង​សម្រួល​សេវាកម្ម​អោយ​កាន់តែ​ងាយ​ស្រួយ​ជូន​ពលរដ្ឋ​ ឱ្យ​ដល់​ឃុំ​ ស្រុក​ ខណ្ឌ​ តាមរយៈ​ការ​ជូនដំណឹង​តាម​លេខទូរស័ព្ទ​ និង​ វិ​ក័យ​បទ្រ​ភ្លើង​ជាដើម​។

ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ទៅ​ធ្វើ​ប័ណ្ណ​ចុះបញ្ជី​បង់ពន្ធ​អចលនទ្រព្យ​ឱ្យ​បាន​គ្រប់គ្នា​ បើ​ទោះបី​អចលនទ្រព្យ​របស់​ខ្លួន​ មិនដល់​តម្លៃ​បង់ពន្ធ​យ៉ាងណា​ក្តី​ដើម្បី​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​បន្តបន្ទាប់​ទៀត​៕

ហេតុអ្វី​សហភាព​អឺរ៉ុប​ពិន័យ​ក្រុមហ៊ុន​ Apple​ ១៤​ ពាន់​លាន​ដុល្លារ​?

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ Apple​ Inc​ បាន​ជាប់ពន្ធ​ពិន័យ​ធំជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។

តំណាង​ក្រុមហ៊ុន​យក្ស​ស្មា​តហ្វូ​នរ​បស់​អាមេរិក​បាន​បង្ហាញខ្លួន​នៅ​ឯតុលាការ​សហភាព​អឺរ៉ុប​នៅ​សប្តាហ៍​នេះ​សម្រាប់​ការ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​ ១៤,៤​ ពាន់​លាន​ដុល្លារ​ដែល​គណៈកម្មការ​អឺរ៉ុប​និយាយ​ថា​ ក្រុមហ៊ុន​ Apple​ មិនបាន​បង់ពន្ធ​។

សហគមន៍​អឺរ៉ុប​ក៏បាន​អះអាង​ថា​ អៀរឡង់​បាន​ផ្តល់​ជំនួយ​រដ្ឋ​និង​ខុសច្បាប់​ដល់​ក្រុមហ៊ុន​ Apple​ ដោយ​បញ្ចុះ​ថ្លៃ​បង់ពន្ធ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ចំនួន​ពីរ​លើ​កផ្សេង​ៗគ្នា​។សេចក្តី​សម្រេច​នេះ​បាន​បញ្ជា​ឱ្យ​រដ្ឋ​ជាស​មា​ជិ​កសហភាព​អឺរ៉ុប​អៀរឡង់​ដែល​មាន​សាខា​របស់​ក្រុមហ៊ុន​ Apple​ ចំនួន​ពីរ​ក្នុង​សង​ដល់​ការ​បង់ពន្ធ​ដែល​មិនបាន​បង់​បូក​នឹង​ការប្រាក់​។

អៀរឡង់​ និង​ក្រុមហ៊ុន​ Apple​ កំពុង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​ឆ្នាំ​ ២០១៦​ និង​អះអាង​ថា​ ខ្លួន​បាន​អនុវត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​ និង​បង់ពន្ធ​ចាំបាច់​សម្រាប់​អាជីវកម្ម​ដែល​ខ្លួន​ធ្វើ​នៅ​អៀរឡង់​។ អៀរឡង់​ក៏បាន​ការពារ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ដែរ​ដោយខ្លួន​នៅតែ​បន្ត​លើកទឹកចិត្ត​ក្រុមហ៊ុន​ពហុ​ជា​តិ​ធំៗ​ដើម្បី​បង្កើត​សាខា​នៅក្នុង​ប្រទេស​ខ្លួន​ដែល​មាន​អត្រាពន្ធ​ទាប​ដើម្បី​កែ​លម្អ​សេដ្ឋកិច្ច​របស់​ខ្លួន​។

មេធាវី​លោក​ Daniel​ Beard​ របស់​ Apple​ បាន​អះអាង​ថា​ “គណកម្មា​ធិការ​អះអាង​ថា​ រាល់​ប្រាក់ចំណេញ​ទាំងអស់​របស់​ Apple​ ពី​ការ​លក់​របស់​ខ្លួន​ទាំងអស់​នៅ​ខាងក្រៅ​ទ្វីបអាមេរិក​ត្រូវតែ​ត្រូវ​បាន​ចាត់ទុកជា​ចំណូល​របស់​សាខា​ទាំងពីរ​នៅក្នុង​អៀរឡង់​”។

ក្រុម​មេធាវី​របស់​ក្រុមហ៊ុន​ Apple​ អះអាង​ថា​ ក្រុមហ៊ុន​នេះ​បង់ពន្ធ​សម្រាប់​ភាគច្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​នៅ​អាមេរិក​។ លោក​ Beard​ បាន​លើកឡើង​ថា​ សកម្មភាព​របស់​សាខា​ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​នឹង​ការបង្កើត​អភិវឌ្ឍ​ ឬគ្រប់គ្រង​សិទ្ធិ​ទាំងនោះ​ទេ​។

ផ្អែកលើ​អង្គហេតុ​នៃ​ករណីនេះ​ វា​ផ្ទុយ​នឹង​ការពិត​ និង​សុភ​វិនិច្ឆ័យ​”។ មេធាវី​របស់​ Apple​ បាន​អះអាង​ថា​ iPhone​, iPad​, App​ Store​ និង​ផលិតផល​ Apple​ ភាគច្រើន​ត្រូវ​បាន​រចនា​និង​អភិវឌ្ឍ​នៅ​អាមេរិក​។លោក​ Beard​ បាន​ថ្លែង​ថា​ ”សកម្មភាព​របស់​សាខា​ទាំង​ ២ នេះ​នៅ​អៀរឡង់​មិន​អាច​ទទួលខុសត្រូវ​ក្នុង​ការ​រក​ប្រាក់ចំណេញ​ស្ទើរតែ​ទាំងអស់​របស់​ Apple​ នៅ​ក្រៅ​ទ្វីបអាមេរិក​ទេ​”៕

រដ្ឋាភិបាល​នឹង​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ នៅដើម​ឆ្នាំ២០២០​ ខាងមុខនេះ​

0

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ ក្រោយពី​បាន​ពិនិត្យ​ពី​ភាពទ្រុឌទ្រោម​នៃ​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ ដែល​បង្ក​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរ​ និង​ដឹកជញ្ជូន​ទំនិញ​ រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកា​កសាង​ស្ពាន​មួយ​ខ្សែ​នេះ​ រួម​ជាមួយនឹង​ផ្លូវថ្នល់​ភ្ជាប់​ផង​ដែរ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​។

អតីត​ស្ពានដែក​បា​ឡេ​ប្រវែង៧២ម៉ែត្រ​ ស្ថិតនៅ​ក្នុង​សង្កាត់​ត្រើយកោះ​ តភ្ជាប់​ទៅ​សង្កាត់​អណ្តូងខ្មែរ​ ក្រុង​កំពត​ ដែល​កំពុងតែ​រង​នូវ​សភាព​ចាស់​ទ្រុ​ធទ្រោម​នោះ​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានសម្រេច​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ឡើងវិញ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ ឬដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​។

គម្រោង​ស្ពាន​នេះ​ នឹង​ត្រូវ​ធ្វើឡើង​ពី​បេតុង​ ដែល​មាន​ទទឹង​ ១០​ ម៉ែត្រ​ បណ្ដោយ​ ៧៥​ ម៉ែត្រ​ ជា​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រាជរដ្ឋាភិបាល​ ផ្ដល់​តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

ដោយឡែក​ការ​កសាង​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ឡើងវិញ​នៅ​ចុងឆ្នាំ២០១៩​ នេះ​ មាន​ទទឹង១០ម៉ែត្រ​ ប្រវែង​ ៧៦០ម៉ែត្រ​ ជា​គម្រោងថវិកា​របស់​រដ្ឋបាល​ខេត្តកំពត​ ស្ថិត​តាម​បណ្ដោយ​ស្ពាន​ត្រើយកោះ​នេះ​។

អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​មានប្រសាសន៍​ណែនាំ​ថា​ “មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ក្រុង​ សង្កាត់​ ត្រូវ​រួម​សហការ​គ្នា​ឱ្យ​បាន​ល្អ​ ដោយ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​ ដើម្បី​ធ្វើ​របាយការណ៍​ជាក់លាក់​ បញ្ជូន​ទៅ​ថ្នាក់​ជាតិ​ឱ្យ​បាន​ឆាប់រហ័ស​ នឹង​ដើម្បី​បាន​ដំណើរការ​កសាង​ស្ពានបេតុង​នេះ​ឱ្យ​បាន​ឆាប់​រហ័យ​ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏ដូចជា​ការ​ដឹកជញ្ជូន​នូវ​ទំ​និញ​ផ្សេង​ៗឆ្លងកាត់​ផង​ដែរ​”។

ជាមួយគ្នា​នេះ​ លោក​ក៏​បាន​គ្រើ​នរំ​លឹ​កអំពី​កិច្ចការ​ងារ​ដែល​ជួយ​ដល់​ការ​លើកកម្ពស់​សោភ័ណភាព​ អានាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ឱកាស​ អបអរ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ២០១៩​ នេះ​ ផង​ដែរ​។ លោក​បាន​មាន ប្រសាសន៍​ថា​ “អាជ្ញាធរ​ក្រុង​ សង្កាត់​ទាំងអស់​ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ឱ្យ​បាន​សស្រាក់​សស្រាំ​បន្ថែម​ទៀត​ ដោយ​ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​មូលដ្ឋាន​ និង​ក្នុង​សង្កាត់​នី​មួយ​ៗរបស់​ខ្លួន​ផង​ដែរ​”។

ផ្លូវ​ និង​ស្ពាន​ចាស់​ ដែល​នឹង​ត្រូវ​កសាង​ថ្មី​ឡើងវិញ​នេះ​ គឺជា​ស្ពាន​ប្រភេទ​ដែក​បា​ឡេ​ និង​ផ្លូវ​បេតុង​ ដោយ​បាន​ឆ្លងកាត់​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ​ និង​សង្កាត់​ត្រើយកោះ​ក្រុង​កំពត​។ ផ្លូវ​ និង​ស្ពាន​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​ធ្វើ​ចរាចរ​នូវ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​នេះ​។ ប៉ុន្តែ​ បច្ចុប្បន្ន​ផ្លូវ​ និង​ស្ពាន​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ មិន​អាច​ឱ្យ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ធុន​ធំ​ឆ្លងកាត់​បាន​នោះ​ឡើយ​ ៕

សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​-ជប៉ុន​កាន់តែ​មាន​កម្ដៅ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ធ្លាក់ចុះ

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​នៅ​ថ្ងៃពុធ​នេះ​ថា​ រដ្ឋាភិបាល​ខ្លួន​បាន​លុបចោល​ប្រទេស​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​អនុគ្រោះ​របស់​ខ្លួន​ដែល​កំពុង​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការសម្រេច​ចិត្ត​របស់​កូរ៉េ​ខាងត្បូង​ធ្វើឡើង​ក្នុង​ការសងសឹក​ជប៉ុន​ដែល​ធ្វើ​ឱ្យ​កូរ៉េ​ខាងត្បូង​រំជើប​រំជួល​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ចេញពី​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​ពណ៌ស​របស់​ខ្លួន​កាលពី​ខែមុន​។

បណ្តា​ប្រទេស​ជាស​មា​ជិ​កនៃ​បញ្ជី​ទាំងពីរ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ពាណិជ្ជកម្ម​យ៉ាង​ឆាប់រហ័ស​ និង​ឆ្លងកាត់​ការ​រឹតត្បិត​តិចតួច​ នៅពេល​នាំចេញ​ទំនិញ​ទៅ​ប្រទេស​នី​មួយ​ៗ។

កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាច្រើន​ខែ​ ជុំវិញ​បញ្ហា​នៃ​សំណង​សំណង​ឧក្រិដ្ឋ​កម្ម​សម័យ​សង្គ្រាមលោក​លើក​ទី​ ២ ដែល​បាន​ប្រព្រឹត្ត​ក្រោម​ការ​បញ្ជា​របស់​អធិរាជ​ជប៉ុន​។

សេដ្ឋកិច្ច​របស់​អាស៊ី​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដោយមាន​ប្រទេស​ជាច្រើន​ចាត់វិធានការ​រូបិយវត្ថុ​បឋម​ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ធ្វើ​ឱ្យ​វិស័យ​ផលិតកម្ម​នៅ​អាស៊ី​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ដោយ​រំខាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

កូរ៉េ​ខាងត្បូង​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ជាមួយនឹង​ចំនួន​នៃ​ភាព​អត់​ការងារ​ធ្វើ​ និង​ការ​ធ្លាក់ចុះ​នៃ​ការផលិត​ ដោយសារតែ​ការ​រឹត​បន្តឹង​នៃ​សង្វាក់​ផ្គត់ផ្គង់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពី​ប្រទេស​ជប៉ុន​៕

រដ្ឋា​បាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន២ទីតាំងនៅ​ពេល​ខាង​មុ​ខឆាប់​ៗនេះ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រោយពី​ប្រកាស​គម្រោង​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន​ ២ទីតាំង​កន្លងមក​នេះ​ មកដល់ពេលនេះ​ រដ្ឋា​បាល​រាជរាជ​ភ្នំពេញ​បាន​ប្រកាស​បញ្ជាក់​ពី​គម្រោង​សាងសង់​ស្ពាន​ទាំងពីរ​នេះ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗខាងមុខ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​អាជីវករ​ និង​សិក្សា​នុ​សិស្ស​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​រៀបចំ​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន​ ២ទីតាំង​ គឺ​នៅ​ភ្លើងស្តុប​សន្ធរ​ម៉ុ​ក និង​ភ្លើងស្តុប​ផ្សារដើមគរ​ សម្រាប់​សិស្សានុសិស្ស​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ ។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​កាន់តែ​រីក​ចំរើន​ ទីក្រុង​កាន់តែ​ស៊ី​វី​ល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​។

លោក​អភិបាលក្រុង​មិនបាន​បញ្ជាក់​ពី​ទំហំ​តម្លៃ​លើ​ការ​ចំណាយ​លើ​គម្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ទាំងពីរ​នេះ​ និង​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​នេះ​ គឺជា​ដំណឹង​ដ៏​គួរ​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ឧស្សាហ៍​ធ្វើដំណើរ​នៅ​តំបន់​ទាំងពីរ​គម្រោង​នេះ​។

បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ៣ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ស្ថិតនៅ​ផ្សារ​ជំ​ពូ​វន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហេង​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​៕

ក្រុមហ៊ុន​យក្ស​ចិន​គ្រោង​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​ថាមពល​បន្ថែម​ពីលើ​ការ​វិនិយោគ​វារីអគ្គិសនី​នៅ​តា​តៃ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ CHINT​ Group​ របស់​ប្រទេស​ចិន​ គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ ក្រៅពី​ការ​វិនិយោគ​វារីអគ្គិសនី​នៅ​តា​តៃ​ខេត្តកោះកុង​ដែល​ទទួល​បាន​ជោគជ័យ​។

លោក​ Nan​ Cunhui​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CHINT​ Group​ នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​លើកឡើង​នូវ​គម្រោង​វិនិយោគ​កសាង​រោងចក្រ​ផលិត​ឧបករណ៍​ដែល​បំរើ​ការ​ទៅលើ​វិស័យ​ថាមពល​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ត្រង់​ស្វូ​ បន្ទះ​សូ​ឡា​ និង​គ្រឿង​ឧប​ករណ៍​ផ្សេង​ៗទៀត​ដែល​សម្រាប់​ប្រើប្រាស់​នៅក្នុង​វិ​ស័យ​ងថាមពល​ ដែល​នឹង​ជួយ​ថែរក្សា​ការ​ការពារ​នូវ​ការ​ប៉ះពាល់​បរិស្ថាន​ និង​ការសន្សំសំចៃ​ភ្លើង​ផង​ដែរ​។

លោក​បន្ត​ថា​ ក្នុងរយៈពេល​ដែល​ក្រុមហ៊ុន​បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាង​ ១០ឆ្នាំ​កន្លងមក​នេះ​។ អ្វី​ដែល​ក្រុមហ៊ុន​បានឃើញ​ច្បាស់​ គឺ​កម្ពុជា​មាន​សសុ​ខសន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដែល​មានការ​រីកចម្រើន​ រួម​ទាំង​កំណើន​សេដ្ឋកិច្ច​ សង្គមកិច្ច​ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​កាន់តែ​មាន​ជំនឿ​ជឿជាក់​ក្នុង​ការ​បន្ត​ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា​កន្លងមក​ក្រុមហ៊ុន​ CHINT​ Group​ បាន​វិនិយោគ​លើ​គម្រោង​វារី​អគ្គីស​នី​តា​តៃ​ខាងក្រោម​ដែល​បាន​ផលិត​អគ្គីស​នី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដោយ​ជោគជ័យ​។ ក្រុមហ៊ុន​ពេញចិត្ត​ក្នុង​ការ​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ដោយ​បាន​លើក​សំណើ​គម្រោង​វិនិយោគ​វ៉ា​រី​អគ្គិសនី​តា​តៃ​ខាងលើ​ជម្រាប​ជូន​សម្តេច​តេជោ​។

ក្រុមហ៊ុន​មាន​ជំនឿ​ថា​វា​នឹង​ផ្ដល់​ផល​ចំណេញ​យ៉ាងច្រើន​ ពីព្រោះ​គម្រោង​នេះ​គឺ​ប្រើប្រាស់​បណ្ដាញទឹក​តែមួយ​ហើយ​អាច​ប្រើ​បាន២ប្រភព​ ដែល​នឹង​ជួយ​ឲ្យ​បំពេញ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​នៅក្នុង​ប្រទេស​ដែល​កំពុង​ត្រូវការ​ចាំបាច់​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​ និង​ពាណិជ្ជករ​ទូទៅ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ និង​អបអរសាទរ​នូវ​គម្រោង​នេះ​ ដោយ​សម្ដេច​បាន​មានប្រសាសន៍​ថា​ នេះ​គឺជា​អត្ថ​ប្រយោជន៍​មួយ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ក្នុងចំណោម​យុទ្ធសាស្ត្រ​ទាំង៤​ ដែល​ក្នុង​នោះ​មាន​ ធនធានមនុស្ស​ ផ្លូវ​ ភ្លើង​ និង​ទឹក​ ដូច្នេះ​ការ​វិនិយោគ​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ទៀត​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​អគ្គិសនី​ត្រូវ​បាន​ធ្វើការ​ចែកចាយ​មិន​ត្រឹមតែ​ក្នុង​ទីក្រុង​ប៉ុណ្ណោះទេ​ គឺ​ត្រូវ​បាន​បម្រើ​ចែកចាយ​ដល់ទី​ជនបទ​ដាច់ស្រយាល​ផង​ដែរ​។ ស្រប​ពេល​ក្នុង​ការ​បណ្តាក់​ទុន​ជា​លើក​ទី២នៅ​កម្ពុជា​ សម្ដេច​តេជោ​ បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​មិន​ត្រូវ​មើលតែ​លទ្ធភាព​ទីផ្សារ​កម្ពុជា​ ដែល​មាន​មនុស្ស​ប្រមាណ​ ១៦លាន​នាក់​នោះ​ទេ​ គឺ​ត្រូវ​មើល​ទីផ្សារ​អាស៊ាន​ (ASEAN​ Market​) ទីផ្សារ​តំបន់​ ជាពិសេស​ក្នុង​កម្រោ​ងនៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​ៗនោះ​ មានន័យថា​រាល់​ការ​វិនិយោគ​មិន​ត្រឹមតែ​បំរើ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​ទេ​ គឺ​ត្រូវ​គិតទៅ​លើ​ការផលិត​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ដទៃទៀត​ខាងក្រៅ​ផង​ដែរ​។

សម្ដេច​តេជោ​ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន​ចិន​បាន​លើកឡើង​ ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​អនុវត្ត​បាន​ជោគជ័យ​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ទៀត​។សម្តេច​តេជោ​ក៏បាន​ស្នើសុំ​អោយ​ក្រុមហ៊ុន​នេះ​ និង​ក្រុមហ៊ុន​ប្រទេស​ចិន​ទាំងអស់​បន្ត​វិនិយោគ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​ សម្តេច​តេជោ​ក៏បាន​ស្នើសុំ​អោយ​ភាគី​មិត្ត​ចិន​បើក​ទីផ្សារ​អោយ​បាន​ទូលាយ​ថែមទៀត​ សម្រាប់​នាំចូល​នូវ​ផលិតផល​កសិកម្ម​អោយ​បាន​កាន់តែ​ច្រើន​ពី​កម្ពុជា​។

ទន្ទឹម​នឹង​នោះ​ដែរ​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ស្នើសុំ​អោយ​មានការ​ចុះហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​ប្រទេស​ចិន​ ដើម្បី​ធានា​ដល់​បរិយាកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​៕

តម្លៃ​ប្រេង​មាន​ស្ថេរ​ភាព​បន្ទាប់ពី​អារ៉ាប់​ប៊ី​សា​អូឌីត​ជួសជុល​ឡើងវិញ​នូវ​កន្លែង​ផលិត​ប្រេង​

0

ដោយ​ Doanld​ Lee

​ភ្នំពេញ​៖ មន្ត្រី​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​បានឱ្យ​ដឹង​ថា​ រោងចក្រ​កែច្នៃ​ប្រេង​ធំជាង​គេ​នៅ​លើ​ពិភពលោក​ត្រូវ​បាន​ជួសជុល​យ៉ាង​ពេញលេញ​ ហើយនឹង​ដំណើរការ​ពេញលេញ​នៅ​ចុងខែ​នេះ​។

តម្លៃ​ប្រេង​បាន​កើនឡើង​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​មី​ស៊ី​លទៅលើ​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ដែល​បាន​បង្អាក់​ផលិតកម្ម​ជិត​ ៥ ភាគរយ​នៃ​ផលិតកម្ម​ប្រេង​ប្រចាំថ្ងៃ​របស់​ពិភពលោក​។

ព្រះអង្គ​ម្ចាស់​ Abdulaziz​ bin​ Salman​ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃអង្គារ​ថា​ “យើង​កំពុងតែ​ដំណើរការ​ដើម្បី​នាំ​យក​ការ​ចម្រាញ់​ប្រេង​មកវិញ​ជាមួយ​សមត្ថភាព​ពេញលេញ​”។

តម្លៃ​ប្រេង​មានការ​ប្រែប្រួល​យ៉ាង​រហ័ស​ដោយ​ធ្លាក់ចុះ​ ៦ ភាគរយ​ បន្ទាប់ពី​ហក់​ឡើង​ ២០​ ភាគរយ​ក្នុង​មួយថ្ងៃ​ បន្ទាប់ពី​ការវាយប្រហារ​។

លោក​រដ្ឋមន្រ្តី​ បាន​បន្ថែម​ទៀត​ថា​ ជិត​ពាក់កណ្តាល​នៃ​ការផលិត​ប្រេងឆៅ​បាន​ដំណើរ​ឡើងវិញ​ បន្ទាប់ពី​ការវាយប្រហារ​ ហើយ​រំពឹង​ថា​ ការកែច្នៃ​ប្រេង​នឹង​កើនឡើង​រហូតដល់​ ១១​ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ក្នុង​មួយថ្ងៃ​នៅ​ចុងខែ​នេះ​៕