ចំណេះដឹង​! តើ​ការចុះបញ្ជី​ក្រុមហ៊ុន​មាន​តួនាទី​ដូចម្តេច​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ការចុះបញ្ជី​ពាណិជ្ជកម្ម​ និង​លទ្ធផល​នៃ​បញ្ចី​ចុះឈ្មោះ​ពាណិជ្ជកម្ម​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ ដោយ​បាន​ផ្ដល់ឲ្យ​អាជីវកម្ម​មាន​សុពលភាព​ស្របច្បាប់​អាច​ជឿ​ទុកចិត្ត​បាន​ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗពី​អាជីវកម្ម​ និង​មុខងារ​ក្នុង​ការ​ធ្វើអាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។

នៅ​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​កំពុង​មានការ​រីកចម្រើន​ ក្នុង​ការ​កែ​លំ​អរ​ និង​ធ្វើឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង​។ ភាព​ស្មុគស្មាញ​មួយចំនួន​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​ ត្រូវ​បាន​លុបបំបាត់​ ឬត្រូវ​បាន​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​។

ការចុះបញ្ជី​ពាណិជ្ជកម្ម​ ជា​ជំ​ហ៊ាន​មួយ​ដែល​បាន​ធ្វើឡើង​ ដោយ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ឲ្យ​មាន​លក្ខណៈ​ជា​នីតិបុគ្គល​ ដោយ​អនុវត្ត​តាម​នីតិវិធី​ជា​លក្ខ​ណៈ​ស្ដ​ង់​ដារ​ ដែល​អាជីវកម្ម​ទាំងអស់​ត្រូវតែ​បំពេញ​។ ការចុះបញ្ជី​ពាណិជ្ជកម្ម​ គ្របដណ្ដប់​ទាំង​ការបង្កើត​អាជីវកម្ម​ថ្មី​ និង​ការ​កែប្រែ​ក្រុមហ៊ុន​ដែល​មានស្រាប់​ជា​លក្ខណៈ​ផ្លូវការ​ ដូចជា​ការផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​ ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ម្ចាស់​ក្រុមហ៊ុន​ និង​ការ​រំលាយ​ក្រុមហ៊ុន​។

សកម្មភាព​នៃ​ការចុះបញ្ជី​អាជីវកម្ម​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​ មានន័យថា​ព័ត៌មាន​ដែល​មាន​សុពលភាព​ស្របតាម​ផ្លូវច្បាប់​ អាច​ប្រើប្រាស់​បាន​ជា​ប្រយោជន៍​ទៅលើ​សកម្មភាព​ពាណិជ្ជកម្ម​ ហើយក៏​អាច​ស្វែងរក​បាន​ផង​ដែរ​ តាមរយៈ​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​។ការចុះបញ្ជី​ពាណិជ្ជកម្ម​ ត្រូវ​បាន​ចាត់ទុកថា​ជា​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​អំ​ពី​ស្ដ​ង់​ដារ​និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​ រួម​ទាំង​សិទ្ធិ​ កាតព្វកិច្ច​ និង​កាលានុវត្ត​ភាព​សម្រាប់​ធ្វើអាជីវកម្ម​។

ទាំង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ ដោយ​រួម​បញ្ជូល​ទាំង​សាធារណៈ​ជន​ទូទៅ​ ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ក្នុង​ទីផ្សារ​ពី​ការចុះបញ្ជី​ពាណិជ្ជកម្ម​ រួមមាន​ ទាក់ទង​ដល់​ការ​បើក​ច្រក​ទីផ្សារ​ និង​ការ​អភិវឌ្ឍ​សហគ្រាស​ ទាក់ទង​ដល់​សហគមន៍​អាជីវកម្ម​ និង​ទាក់ទង​ដល់​សាធារណៈ​ជន​ទូទៅ​៕

វិភាគ​៖ តើ​បច្ចេកវិទ្យា​ AI​ នឹង​កាត់បន្ថយ​ពេលវេលា​ និង​កាត់បន្ថយ​ការងារ​យ៉ាងដូច​ម្តេច​នា​ពេល​អនាគត​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មហាសេដ្ឋី​ចិន​ Jack​ Ma​ ជឿជាក់​ថា​ ក្នុង​មួយ​សប្តាហ៍​ ការ​ធ្វើការ១២​ ម៉ោង​ នឹង​ក្លាយជា​បទដ្ឋាន​មួយ​ បន្ទាប់ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI​) មានការ​ជឿនលឿន​គ្រប់គ្រាន់​ ក្នុង​ការ​ទទួលយក​ការងារ​ដែល​ជំនួស​មនុស្ស​ភាគច្រើន​។

ស្ថាបនិក​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​ បាន​និយាយ​ថា​ ការ​ជឿនលឿន​របស់​ AI​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​នឹងអាច​ធ្វើ​បដិវត្ត​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ និង​ធ្វើ​ឱ្យ​មាន​ពេលទំនេរ​ច្រើន​សម្រាប់​កម្មករ​ធម្មតា​។

ថ្លែង​នៅ​ក្នុង​សន្និ​សិទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក​ នៅ​ទីក្រុង​សៀងហៃ​លោក​ Jack​ Ma​ បាន​និយាយ​ថា​ ការ​ជឿនលឿន​របស់​ AI​ នឹង​ផ្លាស់​ប្តូរជីវិត​មនុស្ស​ទាំងស្រុង​ ដូចគ្នានឹង​អគ្គិសនី​បាន​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ​។

លោក​ Jack​ Ma​ បាន​និយាយ​ថា​ “ថាមពលអគ្គីសនី​របស់​យើង​ នឹង​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​មាន​ពេលវេលា​ច្រើន​ ដូច្នេះ​អ្នក​អាច​ទៅ​ខារ៉ាអូខេ​ ឬពិធីជប់លៀង​រាំ​នៅពេល​ល្ងាច​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា​ ដោយសារ​បច្ចេកវិទ្យា​AI​ មនុស្ស​នឹង​មាន​ពេលវេលា​រីករាយ​កាន់តែ​ច្រើន​”។

ការរិះគន់​ត្រូវ​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ថា​ ទស្សនៈ​របស់​លោក​ Jack​ Ma​ អំពី​អត្ថ​ប្រយោជន៍​នៃ​ពេលវេលា​លំហែកាយ​ គឺ​ផ្ទុយ​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​របស់​លោក​ ដែល​ធ្វើការ១២ម៉ោង​ក្នុង​មួយថ្ងៃ​ និង៦ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​ឧស្សាហកម្ម​មិនសូវ​ល្បីល្បាញ​របស់​ប្រទេស​ចិន​ ឬច្បាប់​ “៩៩៦​” (៩ ព្រឹក​ដល់៩​ យប់​ ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​)។

លោក​ Jack​ Ma​ កាលពី​ខែ​ មេសា​ បាន​និយាយ​ថា​ “ប្រសិនបើ​យើង​រក​វត្ថុ​ដែល​យើង​ចូលចិត្ត​ ច្បាប់៩៩៦​ មិនមែន​ជា​បញ្ហា​ទេ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ការងារ​របស់​អ្នក​ រាល់​នាទី​គឺជា​ការ​ធ្វើទារុណកម្ម​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា​ច្បាប់៩៩៦​ គឺជា​ពរ​ដ៏​ធំ​មួយ​។ តើ​អ្នកទទួល​បាន​ជោគជ័យ​ដែល​អ្នក​ចង់បាន​ ដោយ​មិន​ចាំបាច់​ប្រើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ចំណាយពេល​វេលា​បន្ថែម​ទៀត​យ៉ាងដូច​ម្តេច​?។

ប្រតិកម្ម​ប្រឆាំង​នឹង​ទស្សនៈ​របស់​លោក​ Jack​ Ma​ បាន​ជម្រុ​ញការ​ចាប់ផ្តើម​យ៉ាង​លឿន​ជាមួយ​និយោជិក​របស់​អា​លី​បា​បា​ និង​ផ្សព្វផ្សាយ​ពាសពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន​។

កាសែត​ People’s​ Daily​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​ ថែមទាំង​បាន​ថ្កោលទោស​ការ​អត្ថា​ធិប្បាយ​របស់​លោក​Jack​ Ma​ នៅក្នុង​បទវិចារណកថា​ មួយ​ទៅកាន់​ស្ថាបនិក​ Alibaba​ រូប​នេះ​។

កាសែត​ People’s​ Daily​ បាន​សរសេរ​ថា​ “ការ​តស៊ូ​ធ្វើការ​ និង​ការ​ប្តេជ្ញា​ចិត្ត​មិនមែន​មានន័យថា​បង្ខំឲ្យ​ធ្វើការ​ថែម​ម៉ោង​ទេ​។ ការអនុវត្ត​ន៍​ជា​កាតព្វកិច្ច​នៃ​វប្បធម៌​ថែម​ម៉ោង​ក្នុង​ច្បាប់៩៩៦​ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​ភាព​ក្រអឺតក្រទម​ របស់​អ្នកគ្រប់គ្រង​អាជីវកម្ម​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​អយុត្តិធម៌​ និង​គ្មាន​ហេតុផល​ផង​ដែរ​”។

អ្នកជំនាញ ​AI​ ផ្សេងទៀត​ មាន​ទុ​ទិដ្ឋិនិយម​កាន់តែ​ច្រើន​ ចំពោះ​អនាគត​នៃ​បច្ចេកវិទ្យា​ ហើយ​មើលឃើញ​ថា​ វា​ជា​ការ​គំរាមកំហែង​ដែល​មាន​សក្ដានុពល​។

លោក​ Kai​-Fu​ Lee​ អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ AI​ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក​ថា​ បច្ចេក​វិទ្យា​ម AI​ អាច​លុបបំបាត់​ និង​កាន់កាប់​ការងារ​បាន៤០ភាគរយ​ ក្នុងរយៈពេល​ ១៥​ ឆ្នាំខាងមុខ​។

លោក​ Kai​-Fu​ Lee​ បាន​និយាយ​ថា​ “បច្ចេកវិទ្យា​AI​ នឹង​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ច្រើន​ជាង​អ្វី​ៗទាំងអស់​ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​”។ លោក​បន្ថែម​ថា​ “វា​ក៏​នឹង​កាន់កាប់​ការិយាល័យ​បែប​ប្រពៃណី​ការងារ​ “កអាវ​ស” នៅក្នុង​ការងារ​គណនេយ្យ​ បដិសណ្ឋារ​កិច្ច​ ច្បាប់​ ទីផ្សារ​ និង​ថែទាំ​សុខភាព​ផង​ដែរ​”។

ការ​គំរាម​គំ​ហែង​របស់​ AI​ ដែល​ធ្វើឲ្យ​បាត់បង់​ការងារ​នា​ពេល​អនាគត​ បាន​ជំរុញ​អោយ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ លោក​ Andrew​ Yang​ ឡើងលើ​ឆាក​អន្តរជាតិ​។

លោក​ជឿជាក់​ថា​ ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​AI​ បាន​ចាប់ផ្តើម​លុបបំបាត់​ការងារ​រួចហើយ​ ហើយ​ជឿជាក់​ថា​ បច្ចេកវិទ្យា​នេះ​នឹង​បង្កើត​ ឱ្យ​មាន​ចំនួន​អា​ត្រា​អ្នក​អត់​ការងារ​យ៉ាងច្រើន​នា​ពេល​អនាគត​។

លោក​ Yang​ បាន​និយាយ​ថា​ “ការ​ជឿនលឿន​ផ្នែក​ស្វ័យប្រវត្តិ​កម្ម​ និង​បច្ចេកវិទ្យា​ AI​ មាន​សក្តា​នុ​ពល​នាំមក​នូវ​កម្រិត​ថ្មី​ នៃ​ភាព​រុងរឿង​ដែល​មនុស្ស​មិនធ្លាប់​បានឃើញ​”។

លោក​ Yang​ បាន​ព្រមាន​ថា​ “ពួកគេ​ក៏​មាន​សក្តា​នុ​ពល​ ក្នុង​ការ​រំខាន​ដល់​សេដ្ឋកិច្ច​របស់​យើង​ បំផ្លាញ​ជីវិត​មនុស្សជា​ច្រើន​ជំនាន់​ ហើយ​ប្រសិនបើ​អ្នកជំនាញ​ដូចជា​លោក​ Stephen​ Hawking​ និង​ Elon​ Musk​ ត្រូវ​បាន​គេ​ជឿ​ថា​នឹង​បំផ្លាញ​មនុស្សជាតិ​”៕

ក្រុមហ៊ុន​យក្ស​សឹង្ហ​បុរី​សាងសង់​ស្ពាន​អាកាស​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​តម្លៃ​ ៣,៨ពាន់​លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

សឹង្ហ​បុ​រីៈ​ ក្រុមហ៊ុន​ CapitaLand​ របស់​ប្រទេស​សិង្ហបុរី​ បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ ដោយ​បាន​សង់ស្ពាន​អាកាស​កោង៣០០ម៉ែត្រ​ ដែល​ស្ថិតនៅ​លើកំពូល​នៃ​គម្រោង​ពហុ​អា​គារ​ធំៗ​ចំនួន៤​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ២៤​ពាន់​លាន​យន់​ ស្មើ​ ៣,៨ពាន់​លាន​ដុល្លារ​ នៅក្នុង​ទីក្រុង​ Chongqing​ ភាគ​ខាងលិច​ប្រទេស​ចិន​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រុមហ៊ុន​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ គម្រោង​ស្ពាន​នេះ​ ត្រូវ​បាន​រចនា​ដោយក្រុម​ហ៊ុន​ស្ថាបត្យករ​ Moshe​ Safdie​ មាន​មូលដ្ឋាន​ Boston​ សហរដ្ឋអាមេរិក​នៅ​លើ​គម្រោង​អគារ​ Raffles​ City​ Chongqing​ ហើយ​ក្លាយ​ជាម​ស្ពាន​អាកាស​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ភ្ជាប់​អគារ​។

ស្ពាន​អាកាស​ដែល​មានឈ្មោះ​ថា​ The​ Conservatory​ មាន​បណ្តោយ ៣០០ម៉ែត្រ​ទទឹង៣០ម៉ែត្រ​ និង​កំពស់​២២.៥ម៉ែត្រ​ នៅ​លើកំពូល​អគារ​កម្ពស់២៥០ម៉ែត្រ​ លើ​អគារ​ចំនួន៤​។ ​ក្រុមការងារ​របស់​ Safdie​ ក៏បាន​រចនា​ប្លង់​រមណីយដ្ឋាន​ Marina​ Bay​ Sands​ នៅក្នុង​ប្រទេស​សិង្ហបុរី​ដែល​មាន​អគារ​ចំនួន៣​ ស្ថិតនៅ​លើកំពូល​ភ្នំ​កំពស់២០០ម៉ែត្រ​ផង​ដែរ​។

អគារ​ Raffles​ City​ Chongqing​ នឹង​រួមបញ្ចូល​អគារ​លំនៅ​ដ្ឋាន​ សេវាកម្ម​ការិយាល័យ​ លក់រាយ​ និង​សណ្ឋាគារ​ចំនួន
១​,១២​ លាន​ម៉ែត្រការ៉េ​។ ក្រុមហ៊ុន​ CapitaLand​ កាន់កាប់​ភាគហ៊ុន​ចំនួន ៦២.៥​ ភាគរយ​នៅ​ចុងឆ្នាំ២០១៧​ និង​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១២​។

គម្រោង​នេះ​ ត្រូវ​បាន​បណ្តាក់​ទុន​រួមគ្នា​របស់​ក្រុមហ៊ុន​ CapitaLand​ និង​ Ascendas​-Singbridge​ ​ជា​ការ​វិនិយោគ​ធំជាង​គេ​ដោយក្រុម​ហ៊ុន​សិង្ហបុរី​ នៅ​ប្រទេស​ចិន​។ តាម​ផែនការ​ ស្ពាន​អាកាស​នេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​បណ្តោះអាសន្ន​ នៅ​ចុងឆ្នាំ២០១៩នេះ​៕

រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​នូវ​ទីតាំង​ទីក្រុង​បូកគោ​ថ្មី​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន៣​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គំរោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោ​ថ្មី​ ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​បី​ គឺ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​។

ក្រុង​ថ្មីនេះ​ មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​គ្រោង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ សុខា​ ដែល​ត្រូវ​បានសម្រេច​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​មាន​ចេញ​អនុក្រឹត្យ​ផង​ដែរ​នោះ​ បាន​ប្រកាស​ចាប់​ដំណើរការ​ ក្នុង​ជំហាន​ដំបូង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ។

គំរោង​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​តាមរយៈ​សិក្ខាសាលា​ដែល​អញ្ជើញ​ជា​អធិបតី​ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយនឹង​បណ្តា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​រយ​នាក់​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ អ្នក​វិនិយោគ​ និង​ធុរជន​ជាតិ​-អន្តរជាតិ​ទាំងអស់​ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ក៏ដូចជា​វិនិយោគ​នៅ​កម្ពុជា​មាន​ជាអាទិ៍​ ការ​អភិវឌ្ឍ​ទេសចរណ៍​ លំនៅឋាន​ ពាណិជ្ជកម្ម​ សេវាកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ បរិស្ថាន​ សេដ្ឋកិច្ច​ និង​សង្គម​ ដូចជា​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ បណ្តាញ​ផ្លូវ​ ទឹក​ស្អាត​ អគ្គិសនី​ ប្រព័ន្ធ​លូ​ និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ ស្ថានីយ​ និង​ម៉ាស៊ីន​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ការគ្រប់គ្រង​សំណល់រឹង​-រាវ​ លំហ​សាធារណៈ​ និង​ផ្ទះ​បៃតង​ បរិក្ខារ​ទីក្រុង​ ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មានប្រសិទ្ធភាព​ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មា​នប​រិយា​ប័ន្ន មាន​ភាព​ធន់​ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ និង​អន្តរជាតិ​។

នៅ​តំបន់​ទីក្រុង​បូកគោ​ថ្មី​ មា​ភាពល្អ​ប្រសើរ​ជាច្រើន​បែប​ធម្មជាតិ​ ដូចជា​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ​ តំបន់​ភ្នំ​-សមុទ្រ​ ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ប្រទេស​កម្ពុជា​ និង​ជាគោល​ដៅ​ទេសចរណ៍​ប្រណិត​កម្រិតខ្ពស់​ ជាទី​ក្រុង​រដ្ឋបាល​ដែល​បាន​បន្សល់ទុក​រហូតមកដល់​បច្ចុប្បន្ន​ ។ ជាក់ស្ដែង​ ដូចជា​អគារ​រដ្ឋបាល​ ព្រះរាជ​ដំណាក់​ លំនៅ​ដ្ឋាន​ អគារ​សេវាកម្ម​ សាលាក្រុង​ ប្រៃសណីយ៍​ អគារ​សុរិយោដី​ សាលារៀន​ វត្តអារាម​ ព្រះវិហារ​កាតូលិក​ គិលានដ្ឋាន​ ប៉ុ​ស្តិ​នគរបាល​ ទីបញ្ជាការ​យោធា​ សណ្ឋាគារ​ ស្ថានីយ​ទឹក​ស្អាត​ ស្ថានីយ​អគ្គិសនី​ ទំនប់ទឹក​បារាំង​។ល។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​ ដែល​មាន​អគ្គលេខាធិការ​ដ្ឋាន​នៃ​គណកម្មា​ការរៀបចំ​ដី​ និង​គរូប​នី​យក​ម្ម​ថ្នាក់​ជាតិ​សេនាធិការ​ បាន​ផ្តួចផ្តើម​សិក្សា​ និង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​)នៃ​ភូមិសាស្ត្រ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​មានផ្ទៃ​ក្រឡា​ប្រមាណ២៧​,៩៤៣ហិ​កតា​ ស្មើនឹង​ ១៨​,០៩​% នៃ​ផ្ទៃ​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​) ទំហំ ១៥៤៥៤២ហិ​កតា​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សិក្ខាសាលា​ខាងលើ​នេះ​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ និង​មាន​មោទនភាព​ចំពោះ​ផែនការ​ និង​គម្រោង​បង្កើត​ទីក្រុង​បូកគោ​ ជាទី​ក្រុង​ឆ្លាតវៃ​។

លោកស្រី​មានប្រសាសន៍​ថា​ “ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ទៅលើ​គម្រោង​មួយ​នេះ​ ព្រោះ​តាមរយៈ​គម្រោង​មួយ​នេះ​ នឹង​ចូលរួម​ពង្រីក​វិសាលភាព​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្រុង​បូកគោ​កាន់តែ​អស្ចារ្យ​”។ លោកស្រី​បន្ត​ទៀត​ថា​ “តាមពិត​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​រួចមក​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​អភិវឌ្ឍ​បន្ថែម​តាម​បែប​សម័យ​ទំនើប​តែប៉ុណ្ណោះ​”។

លោកស្រី​បាន​បន្ត​ថា​ នៅក្នុង​គម្រោង​មួយ​នេះ​ ក្រៅពី​បង្កើន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ ក៏បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

អនុប្រធាន​សមាគម​សាងសង់​កម្ពុជា​ លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ បាន​មានប្រសាសន៍​ថា​ “បូកគោ​ គឺជា​ទីក្រុង​ថ្មី​ និង​ការ​វិនិយោគ​ថ្មី​ រចនាសម្ព័ន្ធ​ថ្មី​ ដែល​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ សុខ​ គង់​ សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ ក្រោម​ការ​គាំទ្រ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​គម្រោង​មួយ​នេះ​ ជា​ជំហាន​ដំបូង​ក្រៅពី​មានការ​បើក​លក់​ជា​ប្រភេទ​ដី​ឡូ​តិ៍​ ក៏​មានការ​សាងសង់​លំនៅ​ដ្ឋាន​របៀបរៀបរយ​ ដើម្បី​លក់​ទៅ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ សុខ​ គង់​ ដែល​កំពុង​បម្រើការ​ងារ​នៅ​តំបន់​មួយ​នេះ​ ហើយ​ជំហាន​បន្ទាប់​នឹង​សហការ​ជា​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​ទេសចរណ៍​សម្រាប់​លក់​ទៅ​ឱ្យ​សាធារណៈ​ជន​ទូទៅ​”។

​លោក​ថា​ តាមរយៈ​ការបង្កើត​ទីក្រុង​ថ្មីនេះ​ នឹង​ការ​តែ​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ខ្លាំង​ ព្រោះ​កម្ពុជា​តំបន់​ដែល​ទាក់ទាញ​បំផុត​ប្រចាំ​ប្រទេស​ នា​ពេល​បច្ចុប្បន្ន​គឺ​មានតែ​ តំបន់​សៀមរាប​ និង​តំបន់ឆ្នេរ​សមុទ្រ​តែប៉ុណ្ណោះ​។

​ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ តាន់​ មុនី​វណ្ណ​ ក៏បាន​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​នានា​ គួរតែ​ចូលរួម​សកម្មភាព​វិនិយោគ​ នៅក្នុង​ទីក្រុង​ថ្មី​មួយ​នេះ​ទាំងអស់គ្នា​៕

រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ចំនួន៣​ ដើម្បី​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (គ.ស.ហ​) ដាក់ចេញ​វិធានការ​ចំនួន៣​ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ​ ស្រប​ពេល​ខេត្ត​មួយ​នេះ​បាន​ និង​ទទួល​កំណើន​យ៉ាង​គំហុក​ ​នៃ​ការ​អភិវឌ្ឍ​ រួម​នឹង​កំណើនប្រជាជន​ខ្ពស់​ក្នុង​ក្រុង​ព្រះសីហនុ​ លទ្ធភាព​ទ្រទ្រង់​នៃ​ហេ​ដ្ឋា​ចនា​សម្ព័ន្ធ​រូប​វ័ន្ត​របស់​ខេត្ត​ ត្រូវ​បាន​និង​កំពុង​ក្លាយជា​បញ្ហា​ ប្រឈម​ដ៏​ធំ​ សម្រាប់​ខេត្ត​ភាគ​នីរតី​មួយ​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ក្រៅពី​បញ្ហា​គុណភាព​ និង​សមត្ថភាព​ទ្រទ្រង់​ ផ្លូវថ្នល់​ក្នុង​ក្រុង​ ក៏​ទទួល​រក​ការខូចខាត​គួរឲ្យ​កត់សម្គាល់​ ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​ថ្មី​ៗនេះ​ ជាមួយនឹង​ការរំលោភ​ចាក់បំពេញដី​ ដោយ​ខុសច្បាប់​ លើ​អូរ​ធម្មជាតិ​ ដែល​ជា​ប្រព័ន្ធ​ រំដោះ​ទឹកភ្លៀង​ចាក់​ចូល​សមុទ្រ​។ បន្ថែម​លើ​នេះ​ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ និង​ទឹក​កខ្វក់​ បច្ចុប្បន្ន​ក៏​មិន​អាច​ឆ្លើយតប​ ដោយ​ប្រសិទ្ធិ​ភាព​ទៅ​នឹង​ទំហំ​ជំនន់​ទឹកភ្លៀង​ និង​កា​រប​ញ្ចេ្ញ​ទឹក​កខ្វក់​ ពី​ក្នុង​ក្រុង​ទាំងមូល​នោះ​ទេ​។

ដើម្បី​ដោះស្រាយ​ទៅ​នឹង​បញ្ហា​នេះ​ អង្គប្រជុំ​ ដែល​ដឹកនាំ​ដោ​លោក​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឯកភាព​ដាក់ចេញ​វិធានការ​ ចំនួន​ ៣ បន្ទាន់​ចំពោះមុខ​ ដូចជា​ ទី១​ ការងារ​បន្ទាន់​ និង​ជា​កិច្ចការ​អាទិ​ភា​ពៈ​ គឺ​ត្រូវ​ស្តារ​អូរ​ធម្មជាតិ​ទាំង៥​ និង​លូ​ ដែល​មានស្រាប់​ ដែល​សព្វថ្ងៃ​កំពុង​ទទួលរង​ការរំលោភ​យក​ចំណី​អូរ​ និង​ប្រឡាយ​ ដើម្បី​បើកមុខ​ទឹកហូរ​ និង​ដោះស្រាយ​ជំនន់​ ទឹកភ្លៀង​ ។ ការអនុវត្ត​កិច្ចការ​នេះ ក្រសួង​-ស្ថាប័ន​មានសមត្ថកិច្ច​ ត្រូវ​មាន​ភាព​ម៉ឺងម៉ាត់​ និង​ដាក់​ឱសានវាទ​ច្បាស់លាស់​ ដើម្បីឲ្យ​ម្ចាស់​សំណង់​អគារ​ លំនៅ​ដ្ឋាន​ដែល​សង់​រំលោភ​លើ​លូ​ ប្រឡាយ​/អូរ​ ធម្មជាតិ​ ត្រូវ​រុះរើ​ចេញ​ជាដាច់ខាត​។ ចំពោះ​សំណង់​អគារ​ធំៗ​ ម្ចាស់​សំណង់​ត្រូវ​រៀបចំ​ជីក​ប្រឡាយ​វាង​/លូ​បង្ហូរទឹក​វាង​ ដោយ​រៀបចំ​ជា​សំណង់​បេតុង​ស្របតាម​ស្តង់ដារ​សំណង់​ ។

ទី២​ បង្កើន​ល្បឿន​ការ​ស្តារ​ និង​ជួសជុល​កំណាត់ផ្លូវ​ទាំង២២​ ខែ្ស​ដែល​មិនទាន់​បា​នប​ញ្ចប់ៈ​ ក្រុមការងារ​ដែល​ទទួលបន្ទុក​សិក្សា​ ពី​តម្រូវការ​ជួសជុល​នៃ​កំណាត់ផ្លូវ​ទាំងនេះ​កន្លងមក​ ត្រូវ​ធ្វើការ​សិក្សា​ និង​វាយតម្លៃ​ឡើងវិញ​ ពី​ទំហំ​នៃ​ការជួល​ជុល​ ព្រោះថា​ស្ថានភាព​មានការ​ប្រែប្រួល​ខ្លាំង​ នា​ពេល​ថ្មី​ៗនេះ​ ដែល​បង្ក​ដោយ​ជំនន់​ទឹកភ្លៀង​ ការ​ដឹក​លើស​ទម្ងន់​ និង​ការបំពាន​ចំណី​ផ្លូវ​ ជាដើម​ ក៏ដូចជា​ធ្វើការ​សិក្សា​លើ​ លទ្ធភាព​ក្នុង​ការពង្រីក​ និង​កែ​លម្អ​ផ្លូវវាង​ក្រុង​ ដើម្បី​សម្រាល​បន្ទុក​ចរាចរ​លើ​ផ្លូ​វធំៗ​មួយចំនួន​ រាប់ទាំង​ កំណត់​ផ្លូវជាតិ​លេខ​ ៤ ផង​ដែរ​ ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច​សារ​ជាថ្មី​។

ទី៣​ វិធានការ​រយៈពេល​វែង​ ការ​កសាង​ស្ថានី​ចម្រោះ​ទឹក​កខ្វក់​ និង​ការពង្រីក​ប្រព័ន្ធ​លូ​ និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងទៀត​ នឹង​ដាក់បញ្ចូល​ក្នុង​ការសិក្សា​ផែនការមេ​ ដែល​គ្រប់ជ្រុងជ្រោយ​ ដោយ​រាប់ទាំង​ការ​ គិតគូរ​ពី​ប្រភព​នៃ​ហិរញ្ញប្បទាន​ តាម​គោលការណ៍​ «យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ដែល​ជា​អនុសាសន៍​ណែនាំ​ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​យក​ចំណូល​ពី​ការ​ធ្វើ​ ឯកជនូបនីយកម្ម​អចលនទ្រព្យ​ របស់​ខេត្ត​ព្រះសីហនុ​ ដើម្បី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​វិញ​ សំដៅ​បង្កើន​ប្រសិទ្ធភាព​ និង​ចីរភាព​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ ប្រធាន​អង្គប្រជុំ​ បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការពិភាក្សា​ រក​ដំណោះស្រាយ​ និង​ផ្តល់​ជា​ធាតុ​ចូលក្នុង​ផែនការមេ​ នៃ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ និង​មាន​បទដ្ឋាន​ បច្ចេកទេស​ត្រឹមត្រូវ​ និង​បាន​ស្នើ​ឲ្យ​គ្រប់​ក្រសួង​-ស្ថាប័ន​ ពាក់ព័ន្ធ​បន្ត​ចូលរួម​ផ្តល់​កិច្ចសហការ​ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ និង​យោគយល់​ខ្ពស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​ នៅ​ឆ្នាំ២០១៨​ បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ មាន​រហូតដល់
២៥​,០០០​ ម៉ែត្រគូប​ក្នុង១ថ្ងៃ​ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​កើនឡើង​ដល់៤៧​,០០០​ ម៉ែត្រគូប​ ក្នុង១ថ្ងៃ​ នៅ​ឆ្នាំ២០២៣​ និង​អាច​បន្ត​កើនឡើង​ រហូតដល់៦៤​,០០០​ ម៉ែត្រគូប​ ក្នុង១ថ្ងៃ​ នៅ​ឆ្នាំ២០៣០​ ។ បញ្ហា​ប្រឈម​ទាំងនេះ​ ទាមទារ​ឲ្យ​មាន​វិធានការ​ដោះស្រាយ​ ប្រកបដោយ​ប្រសិទ្ធ​-ភាព​ និង​បន្ទាន់​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ខេត្ត​ព្រះសីហនុ​។

ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ដែនដី​ បាន​ខិតខំ​ជួសជុល​កែ​លំ​អរ​ផ្លូវ​ ក្នុង​ក្រុង​ជាបន្តបន្ទាប់​ ដោយ​គម្រោង​ជួសជុល​ផ្លូវ​ចំនួន២២ខ្សែ​ក្នុង​ក្រុង​ ស្មើនឹង​ប្រវែង​ជាង៣៦គីឡូម៉ែត្រ​បាន​ទទួលការ​អនុម័ត​រួចហើយ​ ។ មកទល់​ពេលនេះ​ ការ​ស្តារ​ និង​ជួសជុល​ផ្លូវ​ទាំងនោះ​ មាន​វឌ្ឍនភាព​គួរឲ្យ​កត់​សម្កាល់​ ជាពិសេស​កំណាត់ផ្លូវ​ប្រើប្រាស់​ថវិកា​ ថ្នាក់ក្រោម​ជាតិ​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ មាន​កំណាត់ផ្លូវ​មួយចំនួន​ ហាក់​មា​នវ​ឌ្ឍ​ភាពយឺត​ ដោយ​ជួបប្រទះ​ ការ​លំបាក​មួយចំនួន​ រួមមាន​៖ ការ​ទទួលរង​ជំនន់​ទឹកភ្លៀង​ បណ្តាល​ឲ្យ​មានការ​លិចលង់​ លើ​កំណត់​ផ្លូវ​មួយចំនួន​ជាដើម​ ដែល​ទាមទារ​ឲ្យ​មានការ​ខិតខំ​ជំនះ​បន្ថែម​ទៀត​៕

ក្រសួងទេសចរណ៍​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​រួមគ្នា​បង្កើត​សមាគម​អាកាសចរណ៍​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ស្នើ​ដល់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ពិចារណា​ ក្នុង​ការ​រួមគ្នា​បង្កើត​ជាស​មា​គម​អាកាសចរណ៍​ ដើម្បី​ជំរុញ​ និង​ពង្រឹង​សេវាកម្ម​ហោះហើរ​ទៅតាម​គោលដៅ​សំ​ខាន់​ៗនានា​ នៅ​ជុំវិញ​ពិភពលោក​។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​ ព្រមទាំង​វិស័យ​ឯកជន​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងនេះ​រួមគ្នា​បង្កើត​ «សមាគម​អាកាសចរណ៍​» ដើម្បី​ចូលរួម​ការ​ផ្សព្វផ្សាយ​ និង​ពង្រីក​ការហោះហើរ​ត្រង់​បន្ថែម​ ទៅកាន់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ នៅ​ជុំវិញ​ពិភពលោក​។

នេះ​ជាលើកដំបូង​ហើយដែល​ក្រសួងទេសចរណ៍​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ និង​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ ទាំង៥​ ( រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ​) បាន​បើក​កិច្ចពិភាក្សា​ពង្រឹងគុណភាព​សេវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ ការចូលរួម​ផ្សព្វផ្សាយ​ និង​ការសិក្សា​ ពិគ្រោះ​ពិនិត្យ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​សំខាន់​នៅក្នុង​តំបន់​។

ចំពោះ​ការបង្កើត​ឱ្យ​មាន​សមាគម​អាកាសចរណ៍​ក្នុង​ស្រុក​នេះ​ ត្រូវ​បាន​តំណាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ និង​ក្រុមហ៊ុន​អាស​ចរណ៍​ទាំង​ ៥ សារ​ទរ​ និង​ឯកភាព​ចំពោះ​កគំនិត​ផ្តួចផ្តើម​នេះ​ ព្រោះថា​ ឥឡូវ​មាន​ក្រុមហ៊ុន​អាស​ចរណ៍​ក្នុង​ស្រក៥​ អាចប​ង្កើត​ជាស​មា​គមន៍​បាន​។

តាមរយៈ​ការបង្កើត​សមាគមន៍​នេះ​ នឹង​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ខិតខំ​ផ្តល់​សេវា​ល្អ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ រួមមាន​៖ ការរៀបចំ​ទស្សនាវដ្តី​ផ្សព្វផ្សាយ​ការហោះហើរ​ក្នុង​ស្រុក​ ( Inflight​ Magazine​ ) វីដេអូ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ (Inflight​ Video​ Entertainment​ ) ការប្រកាស​ពត៌មាន​នៅ​លើ​យន្តហោះ​ (Announcement​) ឱ្យ​បាន​ច្រើន​ភាសា​ ស្រប​នឹង​ប្រភេទ​អ្នកដំណើរ​ ការ​ផ្តល់​ដំណឹង​អំពី​ការ​ពន្យារពេល​ និង​សុំ​កុំ​អោយ​មានការ​លុប​ជើងហោះហើរ​ញឹកញាប់​។

ព្រម​ជាមួយ​នោះ​ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ ក៏​បាន​ស្នើ​ដល​ស្ថាប័ន​មានសមត្ថកិច្ច​ ពិចារណា​លើ​ការកាត់បន្ថយ​ពន្ធ​ខ្លះ​ ដែល​ពាក់​ពន្ធ​លើ​ការ​ចុះចត​នៅ​តាម​ព្រលា​នយន្តហោះ​អន្តរជាតិ​ និង​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​គោលដៅ​មួយចំនួន​ ក្នុង​ការ​ជួយ​សំរួល​ម៉ោង​ហោះហើរ​ និង​ចុះចត​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យើង​ផង​ដែរ​។

បច្ចុប្បន្ន​កម្ពុជា​បាន​ និង​កំពុង​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​ ៨ប្រទេស​ (រួមមាន​ ប្រទេស​ថៃ​ វៀតណាម​ ឡាវ​ ហ្វីលីពីន​ ឥណ្ឌូ​នេ​ស៊ី​ សឹង្ហ​បុរី​ ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា​) អាស៊ាន​បូក​បី​ អារ៉ាប​ និង​តភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​បណ្តា​ប្រទេស​នានា​ទៀត​នៅ​ពិភពលោក​៕

ការសិក្សា​៖ ការ​វិនិយោគ​លើ​សណ្ឋាគារ​នៅ​អាស៊ី​កើន​ដល់​ ៤៥០០លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ ​ការ​វិនិយោគ​សណ្ឋាគារ​នៅ​តំបន់​អាស៊ី​ បាន​កើនឡើង​ដល់​ទឹកប្រាក់៤​,៥ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៦​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ នេះ​ ដោយមាន​ដើមទុន​ជាង​ពាក់កណ្តាល​បាន​មក​ប្រទេស​ជប៉ុន​ ចិន​ និង​អូស្ត្រាលី​ ដោយ​អ្នកទិញ​ក្នុង​ស្រុក​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ JLL​ ស្តី​ពី​ការ​វិនិយោគ​សណ្ឋាគារ​ ចេញផ្សាយ​កាលពី​កន្លងមក​នេះ​បាន​បង្ហាញថា​ វិនិយោគិន​កំពុង​ប្រឈមមុខនឹង​សម្ពាធ​កាន់តែ​ខ្លាំង​ ក្នុង​ការ​ដាក់​ពង្រាយ​ដើមទុន​ ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក​។ ដើម្បី​បង្កើត​ប្រាក់ចំណេញ​ គោលដៅ​វិនិយោគិន​មួយចំនួន​ បាន​បែ​មក​ងរ​កឱកាស​នៅក្នុង​ប្រទេសកំណើត​របស់​ពួកគេ​។

របាយការណ៍​ដដែល​បន្ត​ថា​ ទីផ្សារ​សណ្ឋាគារ​នៅ​ប្រទេស​ជប៉ុន​ បាន​កត់ត្រា​នូវ​បរិមាណ​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​ខ្ពស់​បំផុត​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ចំនួន ១​,១៤​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៦ខែ​ដំបូង​ក្នុង​ឆ្នាំនេះ​។ ក្នុងចំណោម​នេះ​ក្រុមហ៊ុន​ REIT​ របស់​ជប៉ុន​មាន​ចំនួន​ជិត​ពាក់កណ្តាល​ នៃ​ចំនួន​ទឹកប្រាក់​សរុប​ដែល​បាន​វិនិយោគ​នៅក្នុង​ទីផ្សារ​។ នេះ​បាន​មក​ពី​កិច្ច​ព្រមព្រៀង​ ដូចជា​ ការ​វិនិយោគ​សាជីវកម្ម​សណ្ឋាគារ​ Japan​ Hotel​ REIT​ Investment​ Corporation​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៥៦៣.៥​ លាន​ដុល្លារ​អាមេរិក​ដែល​បាន​ទិញ​យក​សណ្ឋាគារ​ Hilton​ Tokyo​ Odaiba​ និង​ការទិញ​សណ្ឋាគារ​ Hotel​ Oriental​ Express​ Osaka​ Shinsaibashi​ មាន​ចំនួន​ ២៥​,២លាន​ដុល្លារ​។

លោក​ Mike​ Batchelor​ នាយក​ប្រតិបត្តិ​អាស៊ី​ ក្រុមហ៊ុន​ JLL​ Hotels​ &​Hospitality​ បាន​មានប្រសាសន៍​ថា​ “តម្រូវការ​របស់​វិនិយោគិន​ស្ថាប័ន​ជប៉ុន​កំពុង​កើនឡើង​ ដោយសារតែ​កម្ចី​ការប្រាក់​ទាប​ និង​ការ​រំពឹង​ទុក​នៃ​ការ​បន្ត​កើនឡើង​ទីផ្សារ​ នៅ​ពីក្រោយ​ព្រឹត្តិ​ការណ៍​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាងមុខ​ ដូចជា​ ព្រឹត្តិ​ការណ៍​កីឡាបាល់ឱប​ពិភពលោក​ឆ្នាំ​ ២០១៩​ Tokyo ​២០២០​ និង​ពិព័រណ៍​ពិភពលោក​ឆ្នាំ២០២៥​” (2019​ Rugby​ World​ Cup​, Tokyo​ 2020​ and​ the​ 2025​ World​ Expo​ )។

លោក​បាន​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​ការ​កើនឡើង១២ភាគរយ​ នៃ​ការ​ព្យាករ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ២០១៩​ នឹង​បន្ត​ជំរុញ​វិនិយោគិន​ក្នុង​ស្រុក​ស្វែងរក​ឱកា​សវ​និ​យោគ​ លើ​បដិសណ្ឋារ​កិច្ច​នៅ​តាម​ទី​ក្រុង​ធំៗ​ដូចជា​តូក្យូ​និង​អូ​សា​កា​ក្នុងរយៈពេល​ពេញ​មួយឆ្នាំ​”។

បន្ទាប់ពី​ប្រទេស​ដែល​មាន​ទីផ្សារ​ជួញដូរ​ច្រើន​បំផុត​ទី២​ នៅក្នុង​តំបន់​គឺ​ប្រទេស​ចិន​ដែល​បាន​ចុះបញ្ជី​ចំនួន១​,១ ពាន់​លាន​ដុល្លារ​ក្នុង​ទំហំ​វិនិយោគ​ក្នុង​ស្រុក​។ នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ក្រុមហ៊ុន​អិន​ធើ​ណិ​ត JD.com​ បាន​ទិញ​វិមាន​ Beijing​ Jade​ Palace​ ក្នុង​តម្លៃ៤០០លាន​ដុល្លារ​អាមេរិក​។ សណ្ឋាគារ​នេះ​ គ្រោង​នឹង​ផ្លាស់​ប្តូរ​ទៅជា​ការិយាល័យ​ប្រើ​ចម្រុះ​នៅ​ចុងឆ្នាំ​។

លោក​ Batchelor​ មានប្រសាសន៍​ថា​ “កិច្ច​ព្រមព្រៀង​នេះ​ គឺជា​ផ្នែក​មួយ​នៃ​រលក​នៃ​វិនិយោគិន​ក្នុង​ស្រុក​ទិញ​ទ្រព្យសម្បត្តិ​សណ្ឋាគារ​ សម្រាប់​បំ​លែង​ទៅជា​ការប្រើ​ប្រាស់​ជំនួស​ទៅជា​ការិយាល័យ​”។

ទីផ្សារ​បដិសណ្ឋារ​កិច្ច​របស់​ប្រទេស​អូស្ត្រាលី​ ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ ដែល​មាន​ជិត៨០ភាគរយ​ នៃ​ទឹកប្រាក់​សរុប៣៨៨​,២លាន​ដុល្លារ​អាមេរិក​ ដែល​បាន​វិនិយោគ​ការដោះដូរ​ពាណិជ្ជកម្ម​ ក្នុង​ស្រុក​រួមមាន​សណ្ឋាគារ​ NEXT​ Hotel​ Brisbane​, Hilton​ Surfers​ Paradise​ ​សណ្ឋាគារ​ MACq​ 01​ Hotel​ និង​សណ្ឋា​គា​ Mayfair​ Hotel​ Adelaide​។

លោក​ Craig​ Collins​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​អូស្រ្តាលី​ក្រុមហ៊ុន​ JLL​ Hotels​ &​Hospitality​ បានឱ្យ​ដឹង​ថា​ ទំហំ​ទីតាំង​និង​ប្រភេទ​នៃ​អចលនទ្រព្យ​ ដែល​ត្រូវ​បាន​ជួញដូរ​ក្នុង​ឆមាស​ទី១សមស្រប​ ទៅ​នឹង​អាណត្តិ​របស់​វិនិយោគិន​ក្នុង​ស្រុក​ធំៗ​ ដែល​មាន​ឥទ្ធិពល​។ ចាប់ពី​ឆ្នាំ២០១៨​ ដល់​ខែមិថុនា​ ឆ្នាំ២០១៩​ អ្នកទិញ​របស់​ប្រទេស​អូស្រ្តាលី​កើនឡើង​ច្រើនជាង​បីដង​ នៃ​កម្រិត​មូលធន​របស់​ពួកគេ​ ដែល​បាន​វិនិយោគ​លើ​សណ្ឋាគារ​៕

ក្រុមហ៊ុន​សំណង់​កូរ៉េ​ដ៏​ធំ​មួយ​គ្រោង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Daewoo​ Engineering​ and​ Construction​ នឹង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​វៀតណាម​ ដោយ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ CC​1 ខណៈ​ក្រុមហ៊ុន​នេះ​ក៏​មាន​ផែនការ​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​មកកាន់​កម្ពុជា​ ឡាវ​និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​។

ក្រុមហ៊ុន​ Daewoo​ E&​C និង​ក្រុមហ៊ុន​ CC​1 បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​កូរ៉េ​ នៅ​ទីក្រុង​ Euljiro​ ភាគ​កណ្តាល​ទីក្រុង​សេអ៊ូល​ កាលពី​ថ្ងៃសុក្រ​ក្នុង​ភាពជា​ដៃគូ​ នឹង​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​ការ​ដេញថ្លៃ​នៅក្នុង​ទីផ្សារ​កូរ៉េ​ និង​វៀតណាម​ ហើយ​ស្វែងរក​អាជីវកម្ម​ថ្មី​ជាមួយគ្នា​។

ក្រុមហ៊ុន​ CC​1ជា​ក្រុមហ៊ុន​អាជីវកម្ម​សំណង់​ នៅ​វៀតណាម​ ក្រោម​ក្រសួង​សំណង់​ដែល​មាន​ប្រវត្តិ​ជាង៤០ឆ្នាំ​ លើ​វិស័យ​វិស្វកម្ម​ សំណង់​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ ការនាំចូល​សម្ភារៈ​ និង​ថាមពល​កកើត​ឡើងវិញ​។

ក្រោម​អនុស្សរណៈ​នេះ​ ក្រុមហ៊ុន​ Daewoo​ នឹង​ចាប់ផ្តើម​ចូលក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​ការ​ជីក​យក​រ៉ែ​ប្រេង​ និង​ឧស្ម័ន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ CC​1។

កាលពី​ខែធ្នូ​ឆ្នាំមុន​ ក្រុមហ៊ុន​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ជួល​ឧបករណ៍​សំណង់​មួយ​។ ការ​បណ្តាក់​ទុន​រួមគ្នា​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុងរយៈពេល​មួយឆ្នាំ​ ជាមួយនឹង​ផែនការ​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ទៅកាន់​ប្រទេស​ឡាវ​ កម្ពុជា​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​។

មន្រ្តី​មួយ​រូប​នៅ​ក្រុមហ៊ុន​ Daewoo​ បាន​និយាយ​ថា​ “កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ CC​1 គឺជា​វិធានការណ៍​មួយ​ដើម្បី​ធានា​ដល់​ការ​រីកចម្រើន​ថ្មី​។ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​អាជីវកម្ម​ថ្មី​ ដែល​នឹង​បង្កើត​ប្រាក់ចំណេញ​ជាមួយ​ស្ថិរភាព​ ធ្វើការ​វិនិយោគ​ហិរញ្ញវត្ថុ​ និង​ពង្រីក​ខ្សែ​សង្វាក់​តម្លៃ​”៕

អូស្ត្រាលី​នឹង​បាត់បង់​លុយ​ ១៤០ពាន់​លាន​ដុល្លារ​ និង​ការងារ​ជាង​កន្លះ​លាន​នាក់​បើ​សេដ្ឋកិច្ច​ចិន​នៅតែ​បន្ត​ធ្លាក់ចុះ​

0

ដោយ​ Donald​ Lee​

ប្រទេស​អូ​ស្រ្តា​លីៈ​ ការ​កើតឡើង​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ នឹង​ចិន​នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដូច​ អូស្ត្រាលី​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Pricewaterhouse​ Coopers​ (PWC​)។

របាយការណ៍​បាន​បង្ហាញថា​ ប្រសិនបើ​ចិន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ និង​កំណើន​យឺត​ដល់៣​ ភាគរយ​ អូស្ត្រាលី​នឹង​បាត់បង់​ប្រាក់ចំណូល​ជាតិ ១៤០​ពាន់​លាន​ដុល្លារ​ និង​បាត់បង់​ការងារ ៥៥០.០០០នាក់​។

លោក​ Jeremy​ Thorpe​ ប្រធាន​សេដ្ឋវិទូ​ក្រុមហ៊ុន​ PWC​ មានប្រសាសន៍​ថា​ “ខណៈ​អូស្រ្តាលី​បាន​ទទួលផល​ប្រយោជន៍​ ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ វា​ក៏​ធ្វើ​ឱ្យ​យើង​ងាយ​រងគ្រោះ​ជាង​ដែរ​ ក្នុងករណី​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​”។

របាយការណ៍​បាន​ផ្តល់​យោបល់​ដល់​អូស្រ្តាលី​ ដើម្បី​ជំរុញ​ឱ្យ​មានការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​ ដែល​ហៅថា​សហភាព​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​នឹង​រួមបញ្ចូល​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​សំ​ខាន់​ៗ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​រួម​ទាំង​ អូស្រ្តាលី​ផង​ដែរ​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​មិនរាប់​បញ្ចូល​អាមេរិក​ ហើយនឹង​មាន​ចំនួន​ប្រជាជន​កណ្តាល​ នៃ​ចំនួន​ប្រជាជន​សរុប​ពិភពលោក​ និង​មាន ៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ភាព​មិន​ប្រាកដប្រជា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​អាមេរិក​និង​ចិន​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​អស្ថេរ​ភាព​ ហើយនឹង​បណ្តាល​ឱ្យ​មានការ​ខាតបង់​នៅក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ ដែល​មានតម្លៃ​គិតជា​ទឹកប្រាក់៥៨៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២១​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Bloomberg​៕

រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មកំបោរ​ថ្មី​មួយ​នៅក្នុង​ខេត្តកំពត

0
រូបតំណាង

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្មី​មួយទៀត​ដែល​ជា​ចំណុះ​របស់​ក្រុមហ៊ុន​ ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​គាំទ្រ​ និង​អនុញ្ញាត​ឱ្យ​ដំណើរការ​ ប៉ុន្តែ​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​នៃ​ច្បាប់​របស់​កម្ពុជា​។

ការសម្រេច​ និង​អនុញ្ញាត​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ បន្ទាប់​ពី​ឆ្លង់​កាត់​ការប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ ម៉ម​ ថា​នី​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ បាន​លើកឡើង​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មកំបោរ​ លើ​ផ្ទៃដី​ទំហំ​ ៤៧៥ហិ​កតា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​បោះ​ដំបង​ និង​ភ្នំ​ឈ្ងោក​ ក្នុង​ភូមិ​សា​ស្រ្ដឃុំ​កណ្តោល​ និង​ឃុំ​ត្រពាំងព្រីង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ របស់​ក្រុមហ៊ុន​ ស៊ី​ម៉ង់​ត៍​កម្ពុជា​ ចក្រី​ទីង​ (ម្ចាស់​គម្រោង​) និង​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ SBK​ Research​ and​ Development​ Co​., Ltd​. ។

ជា​លទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​៖

១- គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ថ្មកំបោរ​ របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​កម្ពុជា​ចក្រី​ទីង​

២- អង្គប្រជុំ​គាំទ្រ​រក្សាទុក​ភ្នំ​ឈ្ងោក​ទាំងមូល​

៣- ក្រុមហ៊ុន​ ពិចារណា​លើ​ការ​បង្កើន​លើ​មូលនិធិ​បរិស្ថាន​ និង​សង្គម​ ឱ្យ​បាន​សមរម្យ

​៤- សូម​សរសេរ​បន្ថែម​លម្អិត​លើ​ការគ្រប់គ្រង​ហានិភ័យ​ និង​ការ​ស្ដារ​បរិស្ថាន​ឡើងវិញ

​៥- ក្រុមហ៊ុន​ ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​តំបន់​ដែល​ពាក់ព័ន្ធ​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រជាជន

​៦- សូម​ក្រុមហ៊ុន​ទីប្រឹក្សា​ ពិនិត្យ​ឡើងវិញ​នៅត្រង់​ចំណុច​វិភាគ​សេដ្ឋកិច្ច​ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ទិន្នន័យ​ដែល​បាន​លើកឡើង​ក្នុង​របាយការណ៍​

៧- ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​បញ្ជូ​លប​ន្ថែ​មលេី​បទដ្ឋាន​គតិ​យុត្ត​ (ច្បាប់​ ប្រកាស​ គោលការណ៍​ណែនាំ​នានា​) ដែល​បាន​ស្នើ​ឡើង​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​

៨- ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​កែសម្រួល​របាយការណ៍​ ស្របតាម​មតិយោបល់​ជា​វិជ្ជមាន​ និង​ស្មារតី​អង្គប្រជុំ​ទាំងមូល​ ដេីម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៍​វាយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​។

សមាសភាព​នៃ​កិច្ចប្រជុំ​ត្រូវ​បាន​ចូលរួម​ពីសំណាក់​មន្ត្រី​តំណាង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អគ្គាធិការ​ដ្ឋាន​ ជំនួយការ​អម​ក្រសួង​ និង​តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​(រដ្ឋបាល​ជលផល​) ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋបាល​ខេ​ត្ដ​កំពត​ មន្ទីរ​បរិស្ថាន​ខេ​ត្ដ​កំពត​ និង​តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តំណាង​ក្រុមហ៊ុន ​(ម្ចាស់​គម្រោង​) និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ​៕