ថៃ​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​ចំនួន៤​ បន្ថែម​ទៀត​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

បាង​កកៈ​ លោក​ Weerasak​ Wangsuphakijkosol​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​បង្ហើប​ឲ្យដឹង​ថា​ ក្រសួង​គ្រោង​នឹង​ផ្តួចផ្តើម​គម្រោង​ពាណិជ្ជកម្ម​មួយ​ ដែល​មានឈ្មោះ​ថា ​”Nakorn​ Chaiburin​ Northeast​ Gateway​ to​ Global​ Communities​” ដើម្បី​សហការ​ជាមួយនឹង​កម្ពុជា​ ដើម្បី​បើកទ្វារ​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤​។

លោក​បាន​ថ្លែង​ដូច្នេះ​ បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភ្នាក់ងារ​ បុត្រ​សម្ព័ន្ធ​ចំនួន៣​ ដែល​មាន​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ និង​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ព្រមទាំង​សហគ្រិន​ក្នុង​ស្រុក​មក​ពី​ខេត្ត​នគររាជ​សីមា​។ នេះ​បើ​យោង​តាម​កាសែត​ The​ Nation​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​។

គម្រោង​នេះ​ មាន​គោលបំណង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ ដើម្បី​បើកទ្វារ​ពាណិជ្ជកម្ម​នៅ​ខេត្ត​ចំនួន៤​។

លោក​បាន​មានប្រសាសន៍​ថា​ “ខេត្ត​ទាំងនេះ​ គឺ​មាន​ខេត្ត​នគររាជ​សីមា​ ខេ​ត្ត​ឆៃ​យ៉ា​ភូមិ​ (Chaiyaphum​) ខេត្ត​ បុរី​រាម​ (Buri​ Ram​) និង​ខេ​ត្ត​សូរិ​ន”។

លោក​ Weerasak​ បាន​បន្ថែម​ថា​ លោក​បាន​ប្រាប់​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ឱ្យ​សហការ​ជាមួយ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​ថៃ​- កម្ពុជា​ ដើម្បី​រៀបចំ​គោលនយោបាយ​ ដែល​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​។

លោក​បាន​មានប្រសាសន៍​ថា​ ឧទាហរណ៍​ យើង​មាន​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ នៅ​តាម​ព្រំដែន​បូរី​រាម​ (Buri​ Ram​) ទៅជា​ច្រក​ពាណិជ្ជកម្ម​អចិន្រ្តៃយ៍​ ដែល​នឹង​មិន​ត្រឹមតែ​ពង្រីក​ឱកាស​ នៅ​តាម​ព្រំដែន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​ ដែល​នៅ​ក្បែរ​នោះ​ទៀតផង​។

លោក​អនុរដ្ឋ​មន្ត្រី​ថៃ​ក៏បាន​បន្ថែម​ទៀត​ថា​ គម្រោង​នេះ​នឹង​ជួយ​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​សំ​ខាន់​ៗ ដូចជា​ ស្រូវ​ ស្វាយ​ ម្នាស់​ ពោត​ និង​ក្រូចថ្លុង​ ក៏ដូចជា​សិប្បកម្ម​ធ្វើ​ដោយដៃ​ដូចជា​សូត្រ​ Pakthongchai​ ជាដើម​។

លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​ជឿជាក់​ថា​គម្រោង​ Nakorn​ Chaiburin​ នឹង​នាំ​ផលិតផល​របស់​យើង​ ទៅជា​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​ ដែល​មានជោគ​ជ័យ​បំផុត​នៅ​លើ​ពិភពលោក​ ដោយសារ​តម្លៃ​ពាណិជ្ជកម្ម​រវាង​ថៃ​ និង​កម្ពុជា​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ឈាន​ដល់១៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ​ ២០២០​”៕

រដ្ឋាភិបាល​បញ្ចុះតម្លៃ​ចុះបញ្ជី​លេខ​រថយន្ត​គ្រួសារ​ និង​​រថយន្ត​ធុន​ស្រាល​ថ្មី​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ តម្លៃ​នៃ​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ បន្ទាប់ពី​សេចក្តី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ត្រូវ​បានសម្រេច​ថ្មី​នៅ​ថ្ងៃ​ ២២​ ខែសីហា​ឆ្នាំ​ ២០១៩នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ នៅ​ថ្ងៃទី​ ២២​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​ តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ចុះបញ្ជី​យានជំនិះ​ ដោយ​បាន​កំ​ត់​តម្លៃ​ថ្មី​ដូចជា​តម្លៃ​មូលដ្ឋាន​ក្នុង​ស៊េរី​កំពុង​ចុះបញ្ជី​ តម្លៃ​មូលដ្ឋាន​ក្នុង​ការ​ផ្លោះ​ស៊េរី​ និង​បាន​ចុះបញ្ជី​តម្លៃ​ស៊េរី​មួយចំនួន​តាម​តំបន់​នី​មួយ​ៗ ដូច​បាន​កំណត់​លម្អិត​ក្នុង​ប្រកាស​នេះ​។

សេចក្តី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃទី២៦​ សីហា​ ឆ្នាំ២០១៩​ បងប្អូន​ប្រជាពលរដ្ឋ​អាច​ទិញ​ ឬជ្រើសរើស​យក​លេខមួយ​ចំនួន​ ដែល​នឹង​ធ្វើការ​បញ្ចុះ​ថ្លៃ​ដូច​ខាងក្រោម​៖

– ថយ​ចាប់ពី១ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៥០​%

– ថយ​ចាប់ពី២ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៧៥​%

– ថយ​ចាប់ពី៣ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៩០​%

– ថយ​ចាប់ពី៤ស៊េរី​៖ បញ្ចុះ​ថ្លៃ​ ៩៥​%

– ថយ​ចាប់ពី​ ៥ស៊េរី​ទៅ​៖ បញ្ចុះ​ថ្លៃ​ ១០០​% (មិន​គិតថ្លៃ​)។

លោកស្រី​ កុយ​ សុ​ដា​នី​ រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ ការ​កែសម្រួល​លើ​តម្លៃ​លេខមួយ​ចំនួន​ និង​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ ក្រសួង​បាន​ចេញ​នូវ​ប្រកាស​អន្តរក្រសួង​ថ្មី​លេខ​.៦៨៦​ សហវ.ប្រក​ ស្តី​ពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​ គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ចុះ​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រមូល​ចំណូល​ មិនមែន​សារពើពន្ធ​បង្កើន​ចំណូល​រដ្ឋ​បន្ថែម​ និង​ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​សំ​បូ​បែប​ជូន​ប្រជា​ពល​រដ្ឋ​។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រមូល​ចំណូល​ពី​ការ​លក់​លេខ​ចុះ​បញ្ជី​ររថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​កើនឡើង​ចំនួន ៦១.២៩​% គិត​ត្រឹម​ខែ​ កក្កដា​ឆ្នាំ២០១៩​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​៕

អ្នកជំនាញ​និយាយ​ពី​ស្ថាន​ភាព​ទីផ្សារ​លំនៅ​ដ្ឋាន​ក្នុង​ឆ្នាំ២០១៩​ ខណៈ​ការ​លក់​ជួប​ការ​ធ្លាក់ចុះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាម​ទិដ្ឋភាព​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មា​នប​ណ្តុំ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​បង្ហាញ​ពី​សភាព​ទ្រឹង​របស់​ខ្លួន​ ហាក់​មិនសូវ​មាន​ទីផ្សារ​លើ​ការ​លក់​ដូច​កាលពី២​ ទៅ៣ឆ្នាំមុន​នោះ​ឡើយ​។ រួប​ភាព​ទាំងនេះ​ ត្រូវ​បាន​អ្នកវិភាគ​មួយចំនួន​លើកឡើង​ថា​ គឺ​បណ្តាល​មក​ពី​ការ​ផ្គត់ផ្គង់​សម្រុក​រួមគ្នា​ក្នុង​ពេល​តែមួយ​ ខណៈ​ដែល​តម្រូវការ​ហាក់​មិនទាន់​មានលទ្ធភាព​គ្រប​គ្រាន់​សម្រាប់​ទទួលយក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Dream​ Property​ លោក​ គាម​ សៀ​កឡុង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២​ ខែសីហា​ នេះ​ថា​ ផ្អែក​តាម​ការ​មើល​ជាក់ស្ដែង​របស់​លោក​ សម្រាប់​ទីផ្សារ​លំនៅ​ដ្ឋាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ពិតជា​មានការ​ធ្លាក់ចុះ​បន្តិច​មែន​ ប៉ុន្តែ​វា​មិនមែន​ជា​វិបត្តិ​នៃ​វិស័យ​មួយ​នេះនោះ​ទេ​។ លោក​បាន​បន្ត​ថា​ “តម្រូវការ​ពិតប្រាកដ​នៅពេល​បច្ចុប្បន្ន​នេះ​ គឺ​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ ដែល​ពលរដ្ឋខ្មែរ​ភាគច្រើន​អាច​មានលទ្ធភាព​ ក្នុង​ការ​ទទួលយក​តាមរយៈ​ការទិញ​ដោយ​បង់​ផ្ដាច់​ ឬតាមរយៈ​ការ​បង់​រំលោះ​ជាមួយ​ធនាគារ​ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​ការ​មើលឃើញ​របស់ខ្ញុំ​ ចំពោះ​លំនៅ​ដ្ឋាន​ដែល​នៅ​ទ្រឹង​ពេលនេះ​ ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ដោយសារតែ​ភាគច្រើន​ត្រូវ​បាន​អ្នកមាន​ធនធាន​ ទិញទុក​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ចំណេញ​ ដែល​វា​មិនមែន​ជា​តម្រូវការ​ពិតប្រាកដ​នោះ​ទេ​”។ លោក​ថា​ “នៅពេល​មានការ​ទិញទុក​វិនិយោគ​កាន់តែ​ច្រើន​ អ្នកចូលរួម​នៅក្នុង​វិស័យ​មួយ​នេះ​ កើនឡើង​ច្រើន​ក្នុង​ពេល​តែមួយ​ វា​នឹង​រួមចំណែក​ក្នុង​ការ​កាត់​ចំណែក​ទីផ្សារ​ ខណៈ​ដែល​ចំនួន​នៃ​តម្រូវការ​មានកម្រិត​”។

ជាមួយគ្នា​នេះ​ លោក​ គាម​ សៀ​កឡុង​ បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា​ បើ​ទោះជា​នៅ​ត្រឹម​មាស​ទី៣នៃ​ឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​ សំណង់​លំនៅ​ដ្ឋាន​មាន​ឱនភាព​បន្តិច​ ប៉ុន្តែ​លោក​ជឿ​ថា​ នៅ​ឆ្នាំ​បន្ទាប់​ចំណុច​អសកម្ម​ទាំងនេះ​ នឹង​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​មួយចំនួន​ បាន​និង​កំពុង​រក​វិធីសាស្ត្រ​ក្នុង​ការ​លក់​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ សម្រាប់​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ គឺ​មាន​ឱនភាព​ជាង​ឆ្នាំ​កន្លងទៅ​។ លោក​បាន​បន្ត​ទៀត​ថា​ ការ​ឱនភាព​នៃ​វិស័យ​លំនៅ​ដ្ឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​បណ្តាល​មក​ពី​ការ​ទទួលរង​នូវ​ឥទ្ធិពល​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នោះ​ទេ​ ប៉ុន្តែ​គឺ​បណ្តាល​មក​ពី​សកម្មភាព​អភិវឌ្ឍ​ផ្ទាល់​នៅក្នុង​ប្រទេស​។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ការពិត​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​សមរម្យ​ផ្ទាល់ខ្លួន​ជាច្រើន​ម៉ឺន​ខ្នង​ ប៉ុន្តែ​ដោយសារតែ​ការ​ផ្គត់ផ្គង់​កើតមាន​យ៉ាង​គំហុក​ក្នុង​ពេល​តែមួយ​ ទើប​បង្ក​ឱ្យ​តម្រូវការ​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ទទួលយក​”។

លោក​ង៉ែត​ ជូ​ បាន​បញ្ជាក់​ថា​ បើ​ទោះជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​គឺជា​គោលដៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ប៉ុន្តែ​ពួកគេ​ភាគច្រើន​នៅ​មិនទាន់​មានលទ្ធភាព​ក្នុង​ការទិញ​ទាំងស្រុង​នៅឡើយ​ ដោយសារតែ​បញ្ហា​ចំណូល​របស់​ពួកគាត់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​វា​តម្រូវ​ឱ្យ​ចំណាយពេល​យូរ​បន្តិចទៀត​ ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ចំណាយ​ទិញ​លំនៅ​ដ្ឋាន​ទាំងអស់​នោះ​។ ទោះជាយ៉ាងណា​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​សមិទ្ធផល​នៃ​វិស័យ​សំណង់​ និង​វិស័យ​លំនៅ​ដ្ឋាន​ដែល​មាន​ភាព​រីកចម្រើន​ក្នុងរយៈពេល​ដ៏​ខ្លី​។

ទោះជាយ៉ាងណា​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុ​ជា​បា​មសម្តែង​សុទិដ្ឋិនិយម​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ឆ្នាំ២០១៩នេះ​ មិន​មាន​បញ្ហា​ចោទ​អ្វី​នោះ​ទេ​ ដោយសារ​តម្រូវការ​នៅតែ​កើនឡើង​ ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏បាន​និង​កំពុង​កើនឡើង​។

លោក​បន្ត​ថា​ “ដោយសារ​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច​បន្ត​រីកចម្រើន​ និង​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ខ្ញុំ​គិតថា​ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន​បន្ត​ទៀត​”៕

ជប៉ុន​គ្រោង​សាងសង់​អគារ​កប់​ពពក​ថ្មី​ក្នុង​តម្លៃ​ ៧៥០០លាន​ដុល្លារ​អាមេរិក​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Mori​ Building​ Co​,.Ltd​ បាន​ប្រកាស​ចំណាយ​ថវិកា​ប្រមាណ​ ៧,៥ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក​ ដើម្បី​បង្កើត​ទីក្រុង​មួយ​នៅក្នុង​ទីក្រុង​ទី​តូក្យូ​ ដែល​មាន​អ្វី​ៗគ្រប់យ៉ាង​ចាប់ពី​ការិយាល័យ​ សណ្ឋាគារ​ប្រណីត​សាលារៀន​ និង​សួន​បន្លែ​ជាដើម​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ជប៉ុន​ “Hills​” បានឱ្យ​ដឹង​នៅ​ថ្ងៃទី២២​ សីហា​ឆ្នាំ​ ២០១៩​ នេះ​ ថា​ ​គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ចុងខែ​នេះ​ លើ​គម្រោង​អភិវឌ្ឍន៍​ចាស់​ Toranomon​-Azabudai​ នៅ​ជិត​ស្រុក​Roppongi​ ដោយ​ចំណាយ​ថវិកា​ប្រមាណ៥៨០​ ពាន់​លាន​យ៉េន​ ស្មើ៧​,៥ ពាន់​លាន​ដុល្លារ​ ​ហើយនឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ២០២៣​។

គម្រោង​ដែល​មិនទាន់​ត្រូវ​បាន​គេដាក់​ឈ្មោះ​ជា​ផ្លូវការ​នេះ​ នឹង​រួមបញ្ចូល​នៅ​អគារ​ចំនួន៣​ ដែល​អាច​ទទួល​បុគ្គលិក​ការិយាល័យ​ប្រហែល២០.០០០នាក់​ និង​អ្នក​ស្នាក់នៅ​ ៣.៥០០នាក់​។ អគា​មួយ​ក្នុងចំណោម​នេះ​ នឹង​មាន​កំពស់៦៤ជាន់​ ស្មើនឹង៣៣០ម៉ែត្រ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​ នឹង​រៀបចំ​ឱ្យ​មាន​សាលា​អង់គ្លេស​នៅ​ទីក្រុង​តូក្យូ​ ដែល​អាច​ទទួល​និស្សិត​បាន​ប្រមាណ៧០០នាក់​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​មក​ពី​ភព​លោក​ និង​កម្មករ​នៅ​ក្រៅប្រទេស​។ ជាមួយគ្នា​នេះ​ នឹង​មាន​សណ្ឋាគារ​ទំនើប​ ផ្សារ​ចំណីអាហារ​ដ៏​ធំ​ សារមន្ទីរ​ និង​វិចិត្រសាល​ និង​កន្លែង​វេជ្ជសាស្ត្រ​ដើម្បី​លើកកម្ពស់​សុខភាព​ផង​ដែរ​។

គម្រោង​នេះ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ របស់​អ្នក​អភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​តូក្យូ​ហួសពី​ព្រឹត្តិ​ការណ៍​អូឡាំពិក​ឆ្នាំ២០២០​។

ទិន្នន័យ​ពី​វិទ្យាស្ថាន​អចលនទ្រព្យ​ជប៉ុន​បាន​បង្ហាញថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅក្នុង​តំបន់​ទីក្រុង​ មានតម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​ ដោយសារ​សេដ្ឋកិច្ច​បាន​ងើបឡើង​វិញ​ ហើយ​គម្រោង​សាងសង់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីក្រុង​តូក្យូ​នៅ​ឆ្នាំ២០២០​៕

ខុន​ដូ​ដ៏​ទាន់សម័យ​ AXIS​ Residence​ ចាប់ផ្តើម​ស្វាគមន៍​អតិថិជន​ចូល​រស់នៅ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ អស់​រយៈពេល​ជាង៣ឆ្នាំ​ខុន​ដូ​ AXIS​ Residences​ ដែល​ជា​ខុន​ដូ​ដ៏​ទំនើប​ និង​ទាន់សម័យ​យ៉ាង​ប្រណីតភាព​ តាម​បែប​ ស្តង់​ដា​ប្រទេស​សិង្ហបុរី​ លើកដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ បាន​ចាប់ផ្តើម​បើកទ្វារ​ស្វាគមន៍​វត្តមាន​របស់​បណ្តា​អតិថិជន​នានា​ ចូល​រស់នៅ​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ ជាមួយនឹង​តម្លៃ​សមរម្យ​ជាទីបំផុត​។

អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាង​ថា​ ការសម្រេច​ចិត្ត​ជ្រើសរើស​រស់នៅ​ក្នុង​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ឬហៅ​ថា​ខុន​ដូ​ គឺជា​រឿង​ត្រឹមត្រូវ​បំផុត​សម្រាប់​មនុស្ស​សម័យថ្មី​ ដែល​ក្រៅពី​បង្ហាញ​ពី​ភាព​ស៊ី​វិស័យ​ ថែមទាំង​បាន​ផ្តល់​ក្ដី​សុខ​ និង​សុវត្ថិភាព​ដល់​ខ្លួនឯង​ និង​មនុស្សជា​ទី​ស្រលាញ់​របស់​ខ្លួន​ផង​ដែរ​។

ប្រធាន​ផ្នែក​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ ស្លឹក​ឫទ្ធិ​ រៀល​ធី​ លោក​ ណុំ​ សុខ​រ៉ា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ ស្រប​ពេល​ដែល​និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ បាន​ចាប់ផ្តើម​ងាក​មករ​កលំនៅ​ដ្ឋាន​បែប​សហសម័យ​ ពេលនេះ​សំណង់​ខុន​ដូ​ AXIS​ Residences​ ​បណ្តោយ​ផ្លូវ​ ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បាន​បញ្ចប់​ការសាងសង់​ហើយ​ និង​កំពុងតែ​ស្វាគមន៍​វត្តមាន​អតិថិជន​របស់​ខ្លួន​ចូល​រស់នៅ​ ប្រកបដោយ​ផាសុកភាព​ខ្ពស់​ និង​សុវត្ថិភាព​ជាទីបំផុត​។

លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខុន​ដូ​ AXIS​ Residences​ បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​អតិថិជន​ ដែល​ចង់​ចូល​រស់នៅ​ក្នុង​សំណង់​ខុន​ដូ​ដ៏​ទំនើប​មួយ​នេះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​អតិថិជន​ដែល​ជា​អ្នកទិញ​ សម្រាប់​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​ និង​ក្រុម​គ្រួសារ​នោះ​ សម្រាប់​អតិថិជន​ដែល​មិនទាន់​មានលទ្ធភាព​ទិញ​ ក៏អាច​ចូល​មក​រស់នៅ​ក្នុង​ខុន​ដូ​លំ​ដាប់​ស្ដ​ង់​ដា​ របស់​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន​ដែរ​ ដោយ​ការជួល​ជាប្រចាំ​ខែ​ និង​ជាប្រចាំ​ឆ្នាំ​ ជាមួយនឹង​តម្លៃ​សមរម្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខុន​ដូ​ AXIS​ Residences​ បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​អតិថិជន​ដែល​ស្នាក់នៅ​ដោយ​ការជួល​ ជាមួយនឹង​ល័ក្ខខ័ណ្ឌ​នៃ​ការ​បង់ប្រាក់​ប្រចាំខែ​នី​មួយ​ៗយ៉ាង​សាមញ្ញ​ជាទីបំផុត​”។

លោក​ណុំ​ សុខ​រ៉ា​ បាន​បញ្ជាក់​ពី​ភាពល្អ​ប្រសើរ​ ដែល​ទទួល​បាន​ពី​ការរស់នៅ​ក្នុង​ខុន​ដូ​ថា​ “ការរស់នៅ​ខុន​ដូ​ គឺជា​បែបបទ​នៃ​ការរស់នៅ​មួយ​ ដែល​មាន​ភាព​ស៊ីវិល័យ​ និង​ទាន់សម័យ​ ដោយសារ​ខុន​ដូ​អាច​មាន​អ្វី​ៗសព្វបែបយ៉ាង​ ដូចជា​ កន្លែង​រស់នៅ​មួយ​ដែល​មាន​ភាព​សុ​ខុដុ​មរ​មនា​ ទំនើប​ និង​ទាន់សម័យ​ មាន​ផ្សារ​ទំនើប​ មាន​កន្លែង​ហាត់ប្រាណ​ ស្ទីម​ សូ​ណា​ អាងហែលទឹក​ សួនច្បារ​កម្សាន្ត​ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់​ជាដើម​” ។

នៅក្នុង​អគារ​ខុន​ដូ​ AXIS​ Residences​ មាន​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ដូចជា​ កន្លែង​អង្គុយលេង​ កន្លែង​សម្រាប់​និទានរឿង​ឱ្យ​ក្មេង​ស្តាប់​ បន្ទប់​សម្រាប់​ក្មេង​លេង​នៅក្នុង​អគារ​ បន្ទប់​សម្រាប់​ក្មេង​លេង​នៅ​ខាងក្រៅ​អគារ​ បន្ទប់​បម្រើ​ឱ្យ​ការប្រើ​ប្រាស់​ជាច្រើន​ បន្ទប់​សម្រាប់​លេងល្បែង​កម្សាន្ត​ ទីធ្លា​ដែល​មាន​ទឹក​សម្រាប់​ក្មេង​លេង​ អាងហែលទឹក​សម្រាប់​ក្មេង​ ផ្ទះ​តូច​ក្បែរ​អាងហែលទឹក​។ ក្រៅពី​នេះ​ នៅ​មាន​កន្លែង​អង្គុយលេង​ជិត​អាងហែលទឹក​ អាង​មុជទឹក​ធម្មជាតិ​ប្រវែង៥០ម៉ែត្រ​ អាងហែលទឹក​ប្រវែង៥០ម៉ែត្រ​ កន្លែង​កម្សាន្ត​ និង​អាំង​សាច់​ទទួលទាន​លក្ខណៈ​គ្រួសារ​ កន្លែង​ផ្លាស់​សម្លៀកបំពាក់​ កន្លែង​ ហាត់​កីឡា​ទាំង​ក្នុង​ និង​ក្រៅ​អគារ​ កន្លែង​គេង​ហាលថ្ងៃ​ ទីលាន​លេង​កីឡាបាល់បោះ​ ទីលានកីឡា​វាយ​តែ​ននីស​ សួនច្បារ​ទេសភាព​ដ៏​ស្អាត​ រួម​ជាមួយនឹង​ទីធ្លា​ចំណតរថយន្ត​ធំ​ទូលាយ​រហូតដល់៦ជាន់​ថែមទៀត​ផង​។

សំណង់​ខុន​ដូ​ AXIS​ Residences​ ដែល​មាន​រចនា​បទ​បែប​ទីក្រុង​សិង្ហបុរី​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ និង​កម្រិត​សោភ័ណភាព​បៃតង​ មាន៨អគារ​ ស្មើនឹង​ជាង៥៦០យូនី​ត ដែល​មាន​ទីតាំង​ស្ថិតនៅ​ បណ្តោយ​ផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​នេះ​បាន​បញ្ចប់​ការសាងសង់​រួចរាល់​ហើយ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៩២​ ២១​ ៦៦​ ៥៥​៕

ប្រជាជន​សឹង្ហ​បូរី​រិះគន់​ប្រាក់ខែ​ ២លាន​ដុល្លារ​ របស់​នាយក​រដ្ឋមន្ត្រី​ ខណៈ​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ​

0

ដោយ​ Donald​ Lee​

សឹង្ហ​បូរី​៖​ ប្រជាជន​សឹង្ហ​បូរី​មានការ​ចាប់អារម្មណ៍​ កាន់តែ​ខ្លាំង​ឡើងលើ​ប្រធានបទ​ប្រាក់ខែ​ដ៏​ច្រើន​ របស់​នាយក​រដ្ឋមន្រ្តី​សឹង្ហ​បូរី​លោក​លី​ សៀន​ឡុង​ និង​តួនាទី​របស់​លោក​ស្រប​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​ដាំ​ក្បាល​ចុះ​។

មេដឹកនាំ​សឹង្ហ​បូរី​រូប​នេះ​ ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​គឺ​ជិត២លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​ បើ​ធៀប​ជាមួយ​សម​ភាគី​របស់​លោក​ នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ បើ​ប្រៀបធៀប​ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ គឺ​ទទួល​បាន​ប្រហែល ៤០ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។

សកម្មជន​សឹង្ហ​បូរី​ លោក​ Roy​ Ngerng​ Yi​ Ling​ បាន​បង្ក​ភាព​វឹកវរ​នៅក្នុង​ប្រទេស​កាលពី​ខែមុន​ នៅពេល​ដែល​លោក​បាន​រិះគន់​ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ករបស់​លោកនាយក​រដ្ឋមន្រ្តី​ ដែល​ជំរុញ​ឱ្យ​លោក​លី​ យល់​ពី​អារម្មណ៍​របស់​ប្រជាជន​ក្រីក្រ​។

លោកនាយក​រដ្ឋមន្រ្តី​សឹង្ហ​បុរី​ ក៏​ធ្លាប់​បាន​អត្ថា​ធិប្បាយ​ លើ​ខ្សែភាពយន្ដ​ខ្លី​មួយ​អំពី​ជីវិត​របស់​អ្នកក្រ​ដែល​កំពុងធ្វើការ​ ខណៈ​លោក​កំពុងតែ​មាន​ប្រាក់ខែ​ដ៏​ច្រើន​។

លោកនាយក​រដ្ឋមន្រ្តី​លី​ សៀន​ឡុង​ ធ្លាប់​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ផង​ដែរ​ថា​ “មុន​ពេល​ដែល​អ្នក​វិនិច្ឆ័យ​មនុស្សម្នាក់​ អ្នក​ត្រូវ​ដើរ​មួយ​ម៉ាយ​ក្នុង​ស្បែកជើង​របស់​ពួកគេ​។ តើ​អ្នក​អាច​ចំណាយពេល​មួយថ្ងៃ​ ដើម្បី​សំអាត​ចាន​នៅកន្លែង​ធ្វើសក់​ ដើម្បី​យល់​ពី​ការងារ​របស់​អ្នកបោសសំអាត​ឬទេ​?”។

សកម្មជន​រូប​នេះ​ បាន​ឆ្លើយតប​ជាមួយនឹង​ការ​បង្ហោះ​ដ៏​វែង​មួយ​ អំពី​គម្លាត​ប្រាក់ឈ្នួល​របស់​ប្រទេស​សឹង្ហ​បូរី​ និង​ប្រាក់ឈ្នួល​អប្បបរមា​ ដែល​នឹង​គ្រប​ដណ្តប់​លើ​ការ​ចំណាយ​របស់​មនុស្ស​ដែល​ធ្វើការ​។

លោក​បាន​សួរ​ថា​ “តើ​លោកនាយក​រដ្ឋមន្រ្តី​លី​ ធុញទ្រាន់​នឹង​ដើរ​ក្នុង​ស្បែកជើង​របស់​យើង​ឬ”?។

លើស​ពីនេះ​ទៀត​ ការ​បង្ហោះ​មួយទៀត​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មាន​ចំណងជើង​ថា​ “ហេតុអ្វីបានជា​ប្រាក់ខែ​របស់​នាយក​រដ្ឋមន្រ្តី​សឹង្ហ​បូរី​ខ្ពស់​ដូច្នេះ​?” បាន​ចេញផ្សាយ​កាលពី​ខែមុន​។ ការ​ចេញផ្សាយ​នេះ​ បាន​ធ្វើការ​ប្រៀបធៀប​ប្រាក់ខែ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ជាមួយ​អ្នកដឹកនាំ​ និង​នាយក​ប្រតិបត្តិ​ពិភព​លោ​កផ្សេង​ៗទៀត​។

អត្ថបទ​នេះ​ បាន​ជំរុញ​ឱ្យ​ភរិយា​របស់​លោកនាយក​រដ្ឋមន្រ្តី​លី​ សៀន​ឡុង​ គឺ​លោកស្រី​ Ho​ Ching​ ឆ្លើយតប​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ករបស់​នាង​ និង​ការពារ​ប្រាក់ចំណូល​ប្តី​របស់​លោកស្រី​។

លោកស្រី​បាន​បញ្ជាក់​ថា​ “មេដឹកនាំ​ផ្សេងទៀត​ទទួល​បាន​អត្ថ​ប្រយោជន៍​ ឥតគិតថ្លៃ​ដូចជា​អ្នកបម្រើ​ និង​ជាងកាត់សក់​ ដែល​មេដឹកនាំ​សឹង្ហ​បូរី​មិន​មាន​នោះ​ទេ​”។

លោកស្រី​បាន​សរសេរ​ថា​ “ភាគច្រើន​បើ​មិនទាំង​អស់​ទេ​ ប្រទេស​ដទៃទៀត​ [មេដឹកនាំ​] នឹង​មាន​ឥទិ្ធ​ពល​ជាច្រើន​ទៀត​ ក្នុង​អាណត្តិ​ការិយាល័យ​ដូចជា​ អ្នកបម្រើ​ និង​ជាងកាត់សក់​ ការហោះហើរ​ដោយ​ឥតគិតថ្លៃ​ លើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ សូម្បីតែ​ថ្ងៃសម្រាក​គ្រួសារ​ជាដើម​ ហើយ​មេដឹកនាំ​មួយចំនួន​ ដូចជា​ មេដឹកនាំ​អាមេរិក​ ពួកគេ​ក៏​នៅតែ​ទទួល​បាន​សិទ្ធិ​ខាងលើ​ បន្ទាប់ពី​បញ្ចប់​អាណត្តិ​របស់​ខ្លួន​”។

ការស៊ើបអង្កេត​អំពី​ប្រាក់ខែ​របស់​លោកនាយក​រដ្ឋមន្រ្តី​ បាន​កើតមានឡើង​ ខណៈ​លោក​កំពុង​ត្រូវ​បាន​គេ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​។

រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​ព្យាករណ៍​ ពីអ​ត្រា​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​នៅ​ឆ្នាំនេះ​ថា​ នឹង​ធ្លាក់ចុះ​តដល់​ជិត​សូន្យ​ភាគរយ​ ហើយ​មាន​មតិ​ឯកភាព​ភាគច្រើន​ក្នុងចំណោម​អ្នកសេដ្ឋកិច្ច​ថា​ ប្រទេស​តូច​មួយ​នេះ​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​រួច​ទៅ​ហើយ​។

ការរិះគន់​របស់​លោកនាយក​រដ្ឋមន្រ្តី​ បាន​ស្តី​បន្ទោស​ដល់​កង្វះខាត​លើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​លោកនាយក​រដ្ឋមន្រ្តី​ ដែល​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ បាន​និង​កំពុង​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​សាកល​ និង​ផលិតកម្ម​ដែល​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​សឹង្ហ​បូរី​៕

ក្រុមហ៊ុន​យក្ស​ឥណ្ឌា​ SRAM​ &​ MRAM​ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​លំដាប់​យក្ស​ឥណ្ឌា​SRAM​ & MRAM​ សហការ​ជាមួយ​ក្រុមហ៊ុន​ ELPRO​ Automobiles​ Pvt​. Ltd​., India​ បាន​ផ្តួចផ្តើម​ពិភាក្សា​ជាមួយ​កម្ពុជា​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ ដោយ​ណែនាំ​ឡានក្រុង​ប្រភេទ​EV​ថ្មី​ ចំនួន២០០០គ្រឿង​ដោយ​មិន​គិតថ្លៃ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ The​ Week​ កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​ SRAM​ និង​ MRAM​ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ទាំងមូល​ចាប់ពី​ដំបូង​ ហើយនឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​ឡានក្រុង​ចំនួន៥០គ្រឿង​ ដែល​មួយ​គ្រឿង​ៗមាន​កន្លែង​អង្គុយ៣៣ដែល​ត្រៀម​រួចជាស្រេច​ ក្នុងរយៈពេល២ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

ក្រុមហ៊ុន​ ELPRO​ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ខ្លួន​ CSEPEL​ Holding​ Nyrt​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងគ្រី​ នឹង​នាំមក​នូវ​ការ​វិនិយោគ​ចាំបាច់​ ដែល​មាន​ទឹកប្រាក់​ចំនួន១​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​អង្គភាព​ដំឡើង​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​ រួមមាន​ឥណ្ឌា​ មីយ៉ាន់ម៉ា​ និង​កម្ពុជា​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​។

លោក​អូ​ស្មាន​ ហាស្សាន់​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​មួយ​ថា​ លោក​យកចិត្ត​ទុកដាក់​ លើ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដឹកជញ្ជូន​នៅ​កម្ពុជា​ ហើយ​កំពុង​ទន្ទឹងរង់ចាំ​ការចូលរួម​ឯកជន​ដើម្បី​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​មុខ​។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ គំនិត​ផ្តួចផ្តើម​បែបនេះ​ ក៏​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅមុខ​ដែរ​។

ជាផ្នែក​មួយ​នៃ​គម្រោង​នេះ​ ក្រុមហ៊ុន​ SRAM​ និង​ MRAM​ និង​ក្រុមហ៊ុន​ ELPRO​ នឹង​រៀបចំ​ខ្សែ​បណ្តាញ​ដំឡើង​មួយ​នៅ​កម្ពុជា​ ដើម្បី​ផលិត​ឡានក្រុង​ចាំបាច់​សម្រាប់​ការប្រើ​ប្រាស់​ដោយខ្លួនឯង​ ហើយ​ផលិតផល​សម្រេច​អាច​ត្រូវ​បាន​នាំចេញ​ តាមរយៈ​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​សកលលោក​ ទាំង​ក្រុមហ៊ុន​ SRAM​, MRAM​ និង​ក្រុមហ៊ុន​ ELPRO​។

គំនិត​ផ្តួចផ្តើម​នេះ​ នឹង​ផ្តល់​ការងារ​ដល់​ការងារ​ដែល​មាន​ជំនាញ​និង​ជំនាញ​មិន​មាន​ជំនាញ​មិន​តិច​ជាង១ម៉ឺន​នាក់​ដល់​ប្រជាជន​កម្ពុជា​ ហើយក៏​ជួយ​បង្កើត​ឥណទាន​ចាំបាច់​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​ពាណិជ្ជកម្ម​ ក្នុង​គណៈកម្មការ​ថាមពល​កកើត​ឡើងវិញ ​(REC​)៕

ក្រុមហ៊ុន​ U.T.G​ UTRUST​ INVESTMENT​ CO​., LTD​ បើក​លក់​ដី​ឡូត៍​នៅ​តំបន់​កំពុង​មាន​សក្តា​នុ​ពល​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស្រប​ពេល​ការ​អភិវឌ្ឍ​កាន់តែ​ពង្រីក​ទៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ តំបន់​ភាគ​ខាងលិច​ឆៀងខាងជើង​ក្រុងភ្នំពេញ​ បាន​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​លើ​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​និង​ដី​ឡូត៍​ ដែល​ផ្តល់​ផលប្រយោជន៍​រយៈពេល​វែង​ដល់​ប្រជាជន​មាន​ជីវភាព​មធ្យម​។

ជាមួយនឹង​កាលានុវត្តន៍​ភាព​នេះ​ ក្រុមហ៊ុន​ UTG​ UTRUST​ INVESTMENT​ Co​, Ltd​ បាន​ពង្រីក​គំរោង​ទី១១របស់​ខ្លួន​ ស្ថិតនៅ​ភូមិ​ក្រាំង​ទំនប់​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​។

គំរោង​ដែល​មាន​ទីតាំងនៅ​តំបន់​ ដែល​នឹង​មាន​រោងចក្រ​ សហគ្រាស​រាប់​រយ​រើចេញ​ពី​តំបន់​កណ្តាល​ក្រុង​ តាំងនៅ​នា​ពេល​អនាគត​ និង​កំនើ​នប្រ​ជា​ជន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ មាន​ទំហំផ្ទៃ​ដីស​រុ​បមា​នចំនួន​ 70​ហិច​តា​ ដែល​បាន​និង​កំពុង​បំបែក​ជា​ឡូត៍​ទំហំ​ 5X20m​ នឹង​ 10X20m​ សរុប​ប្រហែល​ជិត ​4000​ឡូត៍​។

ទីតាំង​ដី​ឡូត៍​ ដែល​នឹង​ផ្តល់​ផល​ចំណេញ​សំរាប់​អតិថិជន​ ដែល​អាច​សាងសង់​ផ្ទះ​ជួល​ និង​ប្រកប​អាជីវកម្ម​បាន​នេះ​ មានតម្លៃ​ចាប់ពី​ 3799​$ រហូតដល់ ​5599​$ ក្នុង​មួយ​ឡូត៍​។

លោ​កម៉ន​ សុខា​អគ្គនាយក​ក្រុមហ៊ុន​ UTG​ UTRUST​ INVESTMENT​ Co​, Ltd​បាន​មានប្រសាសន៍​ឲ្យដឹង​ តាម​ប្រព័​ន្ឋ​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី២២​ សីហា​នេះ​ថា​ គំរោង​ទី១១នេះ​ ស្ថិត​នៅ​ក្បែ​គំរោង​ទី​10​ដែល​មានឈ្មោះ​ថា​ ​ ឋានសួគ៌​ធម្មជាតិ​ដែល​មាន​សួន​ច្បា​ Resort​ សម្រាប់​សម្រាកលំហែ​កាយ​ដែល​យើង​បាន​ និង​កំពុង​ធ្វើ​ក្នុង​ដំណាក់កាល​ទី១​ ហើយ​វា​ជា​គំរោង​ដែល​មាន​សក្តា​នុ​ពល​ និង​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អ្នកមាន​ចំណូល​ទាប​ និង​ចំណូល​មធ្យម​ដែល​អាច​សន្សំ​បាន​នូវ​ទុន​របស់​ខ្លួន​ នា​ពេល​អនាគត​ ដោយសារ​ទីតាំងនៅ​ក្នុង​គំរោង​នេះ​ ជាទី​តាំង​កំពុង​មានការ​រីកចម្រើន​ និង​កាន់តែ​រីកចម្រើន​ខ្ពស់​នា​ពេល​អនាគត​។

លោក​បន្ត​ថា​ ជាមួយនឹង​ការ​គិត​គូ​ដល់​ផលប្រយោជន៍​របស់​អ្នកទិញ​ និង​ឈរ​លើ​គោលការណ៍​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ទើប​ក្រុមហ៊ុន​តែងតែ​សម្រិត​សំ​រាំង​ទីតាំង​ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ ជាក់ស្តែង​គំរោង​ទី១១របស់​យើង​ ជាទី​តាំង​ដែល​នៅ​ក្បែ​ភូមិ​នឹង​មាន​ប្រជាពលរដ្ឋ​រស់នៅ​កុះករ​នៅ​ជុំវិញ​គំរោង​តែម្តង​។ ពិសេស​គំ​រោ​ងនេះស្ថិ​នៅ​ជាប់​ផ្លូវរដ្ឋ​ធំ​ហំ ​15m​។ លោក​បន្ត​ថា​ ក្រុមហ៊ុន​នឹង​មាន​ធ្វើ​ផ្លូវ​បេតុង​ទទឹង​ 12m​ ហើយ​ផ្លូវ​ក្នុង​គំរោង​មាន​ទំហំ​ទទឹង​ 10m ​ឡើង​ទៅ​។

ជាមួយនឹង​ទីតាំង​ដែល​មានការ​រីកចម្រើន​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ គម្រោង​ទី១១នេះ​ មាន​ទីតាំង​នៅ​ក្បែ​ផ្សារ​ សាលារៀន​ ​មន្ទី​ពេទ្យ​ ​និង​វត្តអារាម​។ ដីស​មា​គម​ចិន​នៅ​ជាប់​គំរោង​ ពិសេស​មាន​ភ្លើង​រដ្ឋ​រួចជាស្រេច​ និង​មាន​មាន​ប្រព័ន្ធ​លូ​ ។ ល។ប្រកបដោយ​ស្តង់​ដា​ពិតប្រាកដ​។

លើស​ពីនេះ​ដើម្បី​អបអរសាទរ​កា​បើក​លក់​គំរោង​ថ្មី​ទី​11​នេះ​ផង​ដែរ​ ​ក្រុមហ៊ុន​ក៏​មាន​ Promotion​ និង​លក្ខ​ខ័​ណ្ណ​ពិ​សេស​ផ្តល​ជូន​អតិថិជន​ដូចជា​ – វិ​និ​យោង​មុន ​25​% នៃ​តម្លៃ​ដី​បញ្ចុះតម្លៃ​ 199​ដុល្លារ​។ វិនិយោគ​មុន ​50​% នៃ​តម្លៃ​ដី​ អតិថិជន​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 499​$ និង​វិនិយោគ​វិនិយោគ​ 100​% នៃ​តម្លៃ​ដី​បញ្ចុះតម្លៃ​ 15​% ពិសេស​អតិថិជន​អាច​- រំលស់​រយះ​ពេល​ 24​ខែ​ដោយ​គ្មាន​ការប្រាក់​។

តើ​អ្វី​ដែល​ជា​អត្ថ​ប្រយោជន៍​របស់​អតិថិជន​ លោ​កម៉ន​ សុខា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ អត្ថ​ប្រយោជន៍​ ដែល​អតិថិជន​ទទួល​បាន​នូវ​ផលប្រយោជន៍​ជាច្រើន​ ដូចជា​ ទទួល​បាន​នូវ​ដី​ដែល​ស្របច្បាប់​ 100​% និង​ តម្លៃ​ទាប​សមរម្យ​។ ទទួល​បាន​ផល​ចំ​នេ​ញយ៉ាង​តិច ​100​% សម្រាប់​រយះ​ពេល​មួយឆ្នាំ​ក្រោយ​។ អតិថិ​អាច​សង់ផ្ទះ​រស់នៅ​បាន​ បន្ទាប់ពី​បាន​វិនិយោគ​ 50​% មុន​ ។ ល។

អតិថិជន​ដែល​ចង់​វិនិយោគ​លើ​ដី​ឡូត៍​ ដែល​អាច​ស្វែងរក​ផល​ចំណេញ​ និង​អាច​សាងសង់​ផ្ទះ​ជួល​ ឬប្រកប​អាជីវកម្ម​បាន​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ 087​ 600​ 999​ | 017​ 669​ 799​ | 017​ 768​ 870​៕

រដ្ឋាភិបាល​គាំទ្រ​គម្រោង​វិនិយោគ​អគារ​ពហុមុខ​ងារ​មួយ​បន្ថែម​ទៀត​ក្នុង​ខណ្ឌទួលគោក​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អន្តរក្រសួង​ បាន​ប្រកាស​គាំទ្រ​លើ​គម្រោង​បង្កើត​អគារ​ពហុមុខ​ងារ​មួយ​មួយ​បន្ថែម​ទៀត​ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ខណៈ​ខណ្ឌ​មួយ​នេះ​ កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​សំណង់​អគារ​ផ្សេង​ៗ។

យោង​តាម​កិច្ចប្រជុំ​ អន្តរក្រសួង​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​កាលពី​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ គម្រោង​បង្កើត​អគារ​ពហុមុខ​ងារ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ២.៦១០ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ទី១​ សង្កាត់​បឹងកក់​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ របស់​ក្រុមហ៊ុន​ Star​ Ting​ International​ Develompment​ Co​,.Ltd​ ​ឯ.ក​ ដែល​បាន​សិក្សា​ និង​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ សាស្ទី​ណា​ត៍​ ហ្គ្រីន​។

បន្ទាប​ពី​ផ្តល់​យោបល់​ និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ​ មាន​លទ្ធផល​ដូច​ខាងក្រោម​៖

១.អង្គប្រជុំ​មានការ​គាំទ្រ​សម្រាប់​គម្រោង​វិនិយោគ​នេះ​
២.ក្រុមហ៊ុន​ភ្ជាប់​ប្លង់​ប្រព័្ធន​ការពារ​អគ្គីភ័យ​ នៅក្នុង​អគារ​ និង​បង្ហាញ​ពី​ផែនការ​ការពារ​អគ្គិភ័យ​
៣.ក្រុមហ៊ុន​ត្រូវ​សិក្សា​រៀបរាប់​បន្ថែម​អំពី​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ដោយ​ត្រូវ​បញ្ជាក់​អំពី​ទំហំ​ និង​មុខងារ​អាង​នី​មួយ​ៗ
៤.ក្រុមហ៊ុន​ត្រូវ​ធ្វើការ​គ្រប់គ្រង​ និង​បែងចែក​សំណល់រឹង​ឱ្យ​ដាច់​ពីគ្នា​រវាង​សំណល់​គ្រោះថ្នាក់​ និង​សំណល់​ផ្ទះបាយ​
៥. ក្រុមហ៊ុន​ត្រូវ​រៀបចំ​បំពាក់​បំពង់​បូមទឹក​សម្រាប់​ឡាន​ពន្លត់​អគ្គីភ័យ
​៦.ក្រុមហ៊ុន​ត្រូវ​បញ្ចូល​រាល់​មតិយោបល់​វិជ្ជ​មា​នបស់​សមាជិក​អង្គប្រជុំ​ទៅ​ក្នុង​របាយការណ៍​ IESIA​ នេះ​។

ខណ្ឌទួលគោក​គឺជា​ខណ្ឌ​មួយ​ដែល​កំពុងតែ​មាន​សក្តា​នុ​ពល​ក្នុងចំណោម​ខណ្ឌ​ស្ថិតនៅ​កណ្តាល​ក្រុង​ទាំង​ ៤ខណ្ឌទួលគោក​បាន​និង​កំពុងតែ​មានការ​វិនិយោគ​ទៅលើ​អាគារ​សហកម្មសិទ្ធិ​ ឬខុន​ដូ​កាន់តែ​ច្រើន​ និង​អគារ​ពហុមុខ​ងារ​ ដោយសារ​ទីផ្សារ​នៅក្នុង​តំបន់​នេះ​កំពុងតែ​ចាប់ផ្តើម​ហុច​សក្តា​នុ​ពល​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ជាមួយនឹង​ការ​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​ ទួលគោក​ពិតជា​មានការ​អភិវឌ្ឍន៍​យ៉ាង​រហ័ស​ ហើយ​តំបន់​នោះ​ពិតជា​មានឱកាស​វិនិយោគ​សម្រាប់​ការ​វិនិយោគ​ និង​សំណង់​។

អ្នកនាង​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ តំបន់​ទួលគោក​គឺជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​និង​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​តំបន់​នេះ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ តម្លៃ​ដី​ក៏​នៅ​មានតម្លៃ​សមរម្យ​ និង​ជា​កន្លែង​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​នានា​ទៀតផង​។

អ្នកនាង​បន្ត​ថា​ “តំបន់​នេះ​មាន​សក្តា​នុ​ពល​អភវិ​ឌ្ឍ​ន៍​លើ​វិស័យ​ខុន​ដូ​ អគារ​ពាណិជ្ជកម្ម​ ហើយ​មិន​យូ​មិនឆាប់​តំបន់​នេះ​និង​រីក​ដុះដាល​ខ្លាំង​ទៅលើ​វិស័យ​នេះ​ដែល​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​តំបន់​ផ្សេង​ៗទៀត​បាន​”៕

អានបន្ត៖ ក្រសួង​ដែនដី​នឹង​ពង្រាយ​មន្ត្រីបច្ចេកទេស​ដើម្បី​ពន្លឿន​និ​តិ​វិធី​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​

អគ្គនាយក​ពន្ធដារ​ ក្រើនរំលឹក​ជាថ្មី​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​លើ​អចលនទ្រព្យ​នៅ​ឆ្នាំ​ ២០១៩

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគ្គនាយក​ពន្ធដារ​ បានឱ្យ​ដឹង​ថា​ អនុលោម​តាម​ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី​ ១៩​ ខែកក្កដា​ ឆ្នាំ​ ១០១០​ ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ ២០១៩​ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចុះ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​មានការ​ក្រើនរំលឹក​លើក​ទី​ ១ កាលពី​ថ្ងៃទី​ ៣០​ ខែមេសា​ ឆ្នាំ​ ២០១៩​ កន្លងទៅ​រហូត​មកទល់​ពេលនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សង្កេតឃើញ​ថា​ ក៏​នៅ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ដូចនេះ​ ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​ បាន​អស់​លទ្ធភាព​ប្រក​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ និង​ចៀសវាង​បាន​នូវ​ការ​កកស្ទះ​ ការ​ប្រជ្រៀតគ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់​ដែល​អាច​នាំ​ឱ្យ​មាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សូម​ក្រើនរំលឹក​ជាថ្មី​ដល់​ម្ចាស់​អចន​លទ្រព្យ​ទាំងអស់​ ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេល​វេលា​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បញ្ជាក់​ទៀត​ថា​ ចំពោះ​ការ​ខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេល​វេលា​កំណត់​ខាងលើ​ ម្ចាស់​អល​ចន​ទ្រព្យ​នឹង​ត្រូវ​រង​ទោសទណ្ឌ​ តាមច្បាប់​ជាធរមាន​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ ពិតជា​នឹង​យកចិត្ត​ទុកដាក់​ និង​អញ្ជើញ​មក​ទៅ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យ​បាន​ទាន់ពេល​វេលា​កំណត់​ជា​ពុំខាន​៕