តម្លៃដីធ្លីនៅរដ្ឋធានីម៉ានីលនឹងបន្តធ្លាក់ចុះ ខណៈទីផ្សារខុនដូ និងការិយាល័យរបស់ហ្វីលីពីនកំពុងជាប់គាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញបានវាយតម្លៃថា តម្លៃដីធ្លីនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនអាចនឹងធ្លាក់ចុះនៅឆ្នាំ២០២៥នេះ ដោយសារការកើនឡើងនៃចំនួនខុនដូលក់មិនដាច់ និងអត្រាការិយាល័យទំនេរ។

ការដាំក្បាលចុះនៃទីផ្សារខុនដូ និងការិយាល័យនឹងជំរុញឱ្យតម្លៃដីនៅទីក្រុងម៉ានីលបន្តធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។

លោក Richard Raymundo នាយកគ្រប់គ្រងក្រុមហ៊ុន Colliers Philippines បានថ្លែងប្រាប់គេហទំព័រ Bilyonaryo.com ថា តម្លៃដីនៅរដ្ឋធានីម៉ានីលអាចនឹងធ្លាក់ចុះចាប់ពី២ភាគរយទៅ៥ភាគរយនៅឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះ និងថ្លៃដើមសំណង់កើនឡើង។

លោក Raymundo បានបញ្ជាក់បន្ថែមថា “តម្លៃដីធ្លីច្បាស់ជាធ្លាក់ចុះ ខណៈតម្លៃសម្ភារៈសំណង់សំខាន់ៗបានហក់ឡើងយ៉ាងគំហុក ដោយសារតែអត្រាអតិផរណានៅតែមានកម្រិតខ្ពស់”។

តម្លៃដីជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗចំនួន៤ នៃរដ្ឋធានីម៉ានលី រួមមានដូចជាតំបន់ Makati តំបន់ BGC តំបន់ Ortigas និងតំបន់ Manila Bay បានធ្លាក់ចុះព្រមគ្នានៅត្រីមាសទី៤ ឆ្នាំ២០២៤។

តួយ៉ាង តម្លៃដីជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្ម Makati បានធ្លាក់ចុះពីតម្លៃ៩៦៧.៣០០ប៉េសូ(ប្រហែល១៦.៦២៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ មកនៅត្រឹម៩៤០.០០០ប៉េសូ(ប្រហែល១៦.១៥៩ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃដីជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្ម BGC បានធ្លាក់ចុះពីទំហំទឹកប្រាក់៨៨៤.៥០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ មកនៅត្រឹម៨៤៥.៧០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ចំណែក តម្លៃដីជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្ម Ortigas បានធ្លាក់ចុះពីតម្លៃ៣៨៩.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ មកនៅត្រឹម៣៦៧.៩០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

រីឯ តម្លៃដីជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្ម Manila Bay បានធ្លាក់ចុះពីតម្លៃ៣៧២.៥០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ មកនៅត្រឹម៣៣៧.៨០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន៕ប្រភព:Bilyonaryo.com៕

Chinese “artificial sun” sets new record in milestone step toward fusion power generation

0

The Experimental Advanced Superconducting Tokamak (EAST), dubbed China’s “artificial sun,” maintained a steady-state high-confinement plasma operation for a remarkable 1,066 seconds on Monday, setting a new world record and marking a breakthrough in the quest for fusion power generation.

The duration of 1,000 seconds is considered a key step in fusion research. The breakthrough, achieved by the Institute of Plasma Physics under the Chinese Academy of Sciences (ASIPP), greatly improved the original world record of 403 seconds, which was also set by EAST in 2023.

The ultimate goal of an artificial sun is to create nuclear fusion like the sun, providing humanity with an endless, clean energy source, and enabling space exploration beyond the solar system.

Global scientists have worked for more than 70 years on trying to achieve this feat. However, only after reaching temperatures over 100 million degrees Celsius, sustaining stable long-term operation, and ensuring controllability can a nuclear fusion device successfully generate electricity.

“A fusion device must achieve stable operation at high efficiency for thousands of seconds to enable the self-sustaining circulation of plasma, which is critical for the continuous power generation of future fusion plants,” said Song Yuntao, ASIPP director. He emphasized that the fresh record is of monumental significance, representing a crucial step toward the development of a fusion reactor.

Gong Xianzu, head of the division of EAST Physics and Experimental Operations, said they have upgraded several EAST systems since the last round of experiments. For example, the heating system, which previously operated at the equivalent of nearly 70,000 household microwave ovens, has now doubled its power output while also maintaining stability and continuity.

Since starting operation in 2006, EAST has been an open test platform for Chinese and international scientists to conduct fusion-related
experiments and research.

China officially joined the International Thermonuclear Experimental Reactor (ITER) program in 2006 as its seventh member. According to the agreement, China is responsible for about 9 percent of the project’s construction and operation — and ASIPP is the main unit of the Chinese mission.

ITER, which is under construction in southern France, will be the world’s largest magnetic confinement plasma physics experiment device and the largest experimental tokamak nuclear fusion reactor, once completed.

In recent years, EAST has continuously achieved groundbreaking milestones in the high confinement mode, which serves as the fundamental mode for experimental fusion reactors, including ITER and the future China Fusion Engineering Test Reactor (CFETR), providing valuable references for the construction of fusion reactors worldwide.
“We hope to expand international collaboration via EAST and bring fusion energy into practical use for humanity,” said Song.

In Hefei, east China’s Anhui Province, where EAST is located, a new generation of experimental fusion research facilities is under construction — aiming to further accelerate the application and development of fusion energy.

Source: Xinhua

ពលរដ្ឋ​កម្ពុជា​​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ទៅ​កាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលរបស់ប្រទេសចិនបានចាប់ផ្តើមលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ានចំនួន៩ផ្សេងទៀត ដែលធ្វើដំណើរកំសាន្តទៅកាន់ខេត្ត Xishuangbanna របស់ខ្លួន។

ចំណាត់ការនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អាស៊ានចូលទៅកាន់ប្រទេសចិន លើកលែងតែប្រទេសទីម័រខាងកើត។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

នៅក្រោមគោលនយោបាយនេះ ក្រុមភ្ញៀវទេសចរណ៍យ៉ាងតិច២នាក់ ដែលកាន់លិខិតឆ្លងដែនពីបណ្តាប្រទេសអាស៊ានទាំង១០ អាចស្នាក់នៅក្នុងខេត្ត Xishuangbanna ចំនួន៦ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅពេលនេះ ពលរដ្ឋកម្ពុជាអាចធ្វើដំណើរចេញ-ចូលខេត្ត Xishuangbanna តាមរយៈច្រកផ្លូវនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិ Xishuangbanna Gasa កំពង់ផែ Mohan Railway Port និងកំពង់ផែ Mohan Highway Port។

បន្ថែមពីលើការទាក់ទាញភ្ញៀវទេសចរណ៍ប្រទេសចិនក៏កំពុងធ្វើការពង្រឹងប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរអន្តរជាតិ និងឱកាសអាជីវកម្ម។ នេះជាសញ្ញាបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលចិនក្នុងការបើកចំហព្រំដែនបន្ថែមទៀតដល់ជនបរទេស។

“Xishuangbanna”ជាឈ្មោះតំបន់ស្វយ័តមួយនៅក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។ តំបន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារវប្បធម៌ “Dai” ប្រាសាទប្លែកៗ និងព្រៃត្រូពិច។

មន្ត្រីចិនមួយរូបនៃរដ្ឋបាលអន្តោប្រវេសន៍ជាតិបានអះអាងថា “គោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍អាស៊ានជាវិធានការដ៏សំខាន់មួយដើម្បីពង្រីកការបើកចំហររបស់ប្រទេសចិន និងជំរុញតួនាទីរបស់ខេត្ត Yunnan ក្នុងនាមជាមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍”៕ប្រភព: Xinhua៕

ចិនបំបែកកំណត់ត្រាថ្មីឆ្ពោះទៅផលិតថាមពលស្អាតចេញពីគម្រោងស្រាវជ្រាវព្រះអាទិត្យសិប្បនិម្មិត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះអាទិត្យសិប្បនិម្មិត របស់ប្រទេសចិន បានបំបែកកំណត់ត្រាថ្មី របស់ពិភពលោក ដោយអាចឈានទៅអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ​សំយោគ(Fusion Energy) ដើម្បីបង្កើតថាមពលស្អាតសម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង ដែលមិនបង្កជាផលប៉ះពាល់ដល់បរិស្ថាន ។

ព្រះអាទិត្យសប្បនិម្មិតរបស់ប្រទេសចិន ឬហៅថា “China Artificial Sun” ជាគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ក្នុងគោលដៅបង្កើតព្រះអាទិត្យសិប្បនិម្មិតមួយដែលមានសមត្ថភាពដូចជាព្រះអាទិត្យពិត ដើម្បីផលិតថាមពលយ៉ាងច្រើន ដោយប្រើប្រាស់ប្រតិកម្មនុយក្លែអ៊ែរ។

ការបង្កើតព្រះអាទិត្យសិប្បនិម្មិតនេះ មានគោលដៅដើម្បីបង្កើតប្រភពថាមពលដែលអាចប្រើប្រាស់បានក្នុងរយៈពេលវែង និងមិនជះផលប៉ះពាល់ដល់បរិស្ថាន។គម្រោងប្រកបដោយមហិច្ឆិតានេះផ្តោតលើការធ្វើឱ្យមានប្រតិកម្មនុយក្លេអ៊ែរសំយោគ (Fusion) ក្រោមសីតុណ្ហភាពខ្ពស់បំផុត ដូចអ្វីដែលបានកើតឡើងនៅក្នុងផ្ទៃរបស់ព្រះអាទិត្យធម្មជាតិ។

ប្រទេសចិនបានប្រើឧបករណ៍មួយដែលមានឈ្មោះថា EAST (Experimental Advanced Superconducting Tokamak)។ ឧបករណ៍នេះអាចច្របាច់ឧស្ម័នអុីដ្រូសែនបញ្ចូលគ្នាបានក្រោមសីតុណ្ហភាពខ្ពស់បំផុត ដើម្បីបង្កើតជាថាមពល។

ចំណែក ប្រតិកម្មនុយក្លេអែ៊រ Fusion ជាការច្របាច់បញ្ចូលគ្នានៃអាតូមអុីដ្រូសែនដើម្បីបង្កើតអុីល្យូម (Helium) និងផលិតថាមពលយ៉ាងច្រើន។ ប្រតិកម្មប្រភេទនេះមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើថាមពលនុយក្លេអ៊ែរបែបប្រតិកម្មបំបែក (Nuclear Fission) នោះទេ។

ព្រះអាទិត្យសិប្បនិម្មិតនេះត្រូវតែមានកម្រិតសីតុណ្ហភាពខ្ពស់ជាងសីតុណ្ហភាពក្នុងផ្ទៃរបស់ព្រះអាទិត្យពិត។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើនសីតុណ្ហភាពព្រះអាទិត្យសិប្បនិម្មិតដល់ចំនួន១២០លានដឺក្រេ Celsius ដែលខ្ពស់ជាងសីតុណ្ហភាពរបស់ព្រះអាទិត្យពិត។

ប្រសិនបើគម្រោងស្រាវជ្រាវនេះសម្រេចបានលទ្ធផលជោគជ័យ នោះថាមពលដែលអាចផលិតចេញពីព្រះអាទិត្យសិប្បនិម្មិត នឹងជួយកាត់បន្ថយបញ្ហាផ្នែកបរិស្ថាន ដូចជាការបំភាយឧស្ម័នកាបូនព្រមទាំងជួយដល់បណ្តាប្រទេសផ្សេងទៀតក្នុងការដោះស្រាយបញ្ហាថាមពលនាពេលអនាគត៕ប្រភព:Xinhua៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក(Fed) លោក Jerome Powell បានអះអាងឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា សេដ្ឋកិច្ចអាមេរិកស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយយើងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនោះទេ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយដល់២៨៨៨,២៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥១ភាគរយដល់២៩១៧,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,០៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៣ភាគរយដល់៣២,២៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៨ភាគរយដល់១០៣៦,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៣ភាគរយដល់៩៩២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

តាមផែនការមេ៖ ការអភិវឌ្ឍខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ក្នុងរយៈពេល១៥ឆ្នាំ គ្រោងចំណាយទុនប្រមាណជាង២០ពាន់លានដុល្លារ

0

ដោយ៖ សហការី

ក្រុងព្រះសីហនុ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយសង្កេតឃើញពីសក្ដានុពលជាច្រើនក្នុងខេត្តមួយនេះ។

បើតាម លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោក បានបញ្ជាក់ថា «គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិក ហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម»៕

សម្ព័ន្ធភាព​​​ BRICS បន្ទន់គោលជំហរក្នុងការ​​​បង្កើត​​​រូបិយបណ្ណ​រួម ក្រោយរងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ​បណ្តាប្រទេស​សមាជិក​​នៃសម្ព័ន្ធភាព​​​ BRICS ​បាន​បន្ទន់គោលជំហរនៅក្នុងការ​​​បង្កើត​​​រូបិយបណ្ណ​រួម​ ដើម្បី​​​​​​​ដោះដូរ​​​ទំនិញ​​រវាងបណ្តាប្រទេស​ជាសមាជិករបស់ខ្លួន សំដៅជំនួស​ឥទ្ធិពល​​​រូបិយបណ្ណ​​ដុល្លារ​​​របស់​សហរដ្ឋ​អាមេរិក​។​

​ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និង​សម្ព័ន្ធភាព BRICS បាន​​លេចជារូបរាងឡើង​ ក្រោមរដ្ឋបាល​​របស់​អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយសារ​តែសង្គ្រាម​​នៅ​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​រុស្ស៊ី​​​។

ជាមួយគ្នានេះ បន្ទាប់​ពីការ​ឡើង​កាន់​អំណាច​ជាថ្មី​​របស់​ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ លោកបាន​គំរាម​​ដាក់​​ទណ្ឌកម្ម​​ប្រឆាំង​ប្រទេសណា​ ដែល​​​​​​​ជំនួស​​រូបិយបណ្ណ​​​ដុល្លារ​​ ដោយ​ប្រាក់​​របស់ប្លុក BRICS សម្រាប់​ជាមធ្យោបាយ​ដោះដូរ​ទំនិញ​​។

លោក Dmitry Peskov ​អ្នកនាំពាក្យវិមានក្រឹមឡាំងបាន​លើកឡើងកាលពីពេលថ្មីៗនេះថា សម្ព័ន្ធភាព BRICS មិនទាន់ពិភាក្សាអំពីការបង្កើតរូបិយបណ្ណរួមនោះទេ។ ប៉ុន្តែ​​ សម្ព័ន្ធភាពនេះបាន​​និងកំពុងពិភាក្សាគ្នាអំពីការបង្កើតវេទិកាវិនិយោគរួម។

សម្ព័ន្ធភាព BRICS ត្រូវបាន​ផ្តួច​ផ្តើម​បង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយ​នៅ​ឆ្នាំ​២០១១ ប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមជាសមាជិករបស់សម្ព័ន្ធភាពនេះ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤​ ប្រទេស​អេហ្ស៊ីប អេត្យូពី អុីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាសមាជិកពេញសិទ្ធិ។ នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៥​ ប្រទេសឥណ្ឌូនេស៊ីក៏បានចូលរួមជាសមាជិករបស់ប្លុកនេះផងដែរ៕ប្រភព: Anadolu Agency៕

ក្រុមអ្នកវិភាគ: តម្លៃលំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងហក់ឡើងខ្ពស់បន្ថែមទៀត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងបញ្ហាប្រឈមរួចទៅហើយ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ កង្វះនៃការផ្គត់ផ្គង់ និងការហក់ឡើងនៃតម្លៃផ្ទះ។

ដូច្នេះ ការដំឡើងពន្ធរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ លើទំនិញគ្រប់ប្រភេទពីបរទេស រួមទាំងសម្ភារៈសំណង់នឹងបន្ថែមសម្ពាធកាន់តែខ្លាំងលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក។

ជាក់ស្ដែង ចំណែកប្រហែល៣០ភាគរយ នៃឈើប្រភេទ Softwood ដែលប្រើប្រាស់ក្នុងវិស័យសំណង់នៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីក្រៅប្រទេស ដែលភាគច្រើនមានប្រភពមកពីប្រទេសកាណាដា ខណៈក្តារពិដាន(Wallboard)ត្រូវបាននាំចូលពីប្រទេសមុិកសិក។

ហេតុនេះ ផែនការដំឡើងពន្ធចំនួន២៥ភាគរយរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ លើទំនិញដែលនាំចូលពីកាណាដានឹងធ្វើឱ្យផលិតផលសម្ភារៈសំណង់ទាំងនេះមានតម្លៃថ្លៃខ្ពស់ជាងមុន។

រដ្ឋាភិបាលអាមេរិកបានប្រកាសពន្យាររយៈពេល១ខែចំពោះការដំឡើងពន្ធគយចំនួន២៥ភាគរយលើទំនិញ ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក។ប៉ុន្តែ ការណ៍នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកនឹងលុបចោលផែនការដំឡើងពន្ធលើប្រទេសមុិកសិក និងកាណាដានោះទេ។

លោក Carl Harris ប្រធានសមាគមជាតិនៃអ្នកសាងសង់លំនៅដ្ឋាន (National Association of Home Builders) បានមានប្រសាសន៍ឱ្យដឹងថា “ចំនួនជាង៧០ភាគរយនៃសម្ភារៈសំណង់ដ៏សំខាន់ទាំង២ ដូចជាឈើប្រភេទ Softwood និងក្តារពិដានត្រូវបាននាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក”។

លោកបន្ថែមថា “ការដំឡើងពន្ធលើការនាំចូលឈើ និងសម្ភារសំណង់ផ្សេងទៀត នឹងបង្កើនថ្លៃដើមសំណង់ និងបង្អាក់គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលនឹងធ្វើឱ្យតម្លៃលំនៅដ្ឋាននៅសហរដ្ឋអាមេរិកកើនឡើងបន្ថែមទៀត”។

តម្លៃផ្ទះនៅប្រទេសមហាអំណាចមួយនេះបានហក់ឡើងជាង៤០ភាគរយចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ និងបានកើនឡើង៣,៨ភាគរយ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ បើប្រៀបធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣។

ការដំឡើងពន្ធគយលើការនាំចូលសម្ភារៈសំណង់ពីក្រៅប្រទេសអាចធ្វើឱ្យអ្នកទិញកាន់តែពិបាកឈានជើងចូលទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក។

លោកស្រី Jaret Seiberg អ្នកវិភាគគោលនយោបាយលំនៅដ្ឋាននៅក្រុមហ៊ុន TD Cowen Washington Research Group បានអះអាងថា “ការដំឡើងពន្ធអាចបង្កផលប៉ះពាល់លើលទ្ធភាពនៃការទិញផ្ទះរបស់ពលរដ្ឋអាមេរិក និងអាចបង្កើនសម្ពាធលើសភាអាមេរិកឱ្យបង្កើតគោលនយោបាយដើម្បីលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង”៕ប្រភព: CNBC៕

ក្រុមហ៊ុនបច្ចេកវិទ្យា Meta កំពុងអូសទាញក្រុមអ្នកផលិតមាតិការបស់ TikTok ឱ្យងាកមកប្រើប្រាស់បណ្តាញសង្គម Facebook

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក Meta បាននិងកំពុងព្យាយាមទាក់ទាញក្រុមអ្នកផលិតមាតិកា នៅលើបណ្តាញសង្គម TikTok ឱ្យងាកមកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagramរបស់ខ្លួនជំនួសវិញ។

ការបោះជំហានរបស់ក្រុមហ៊ុនយក្ស Meta ក្នុងការដណ្តើមយកអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ធ្វើឡើង ស្របពេលដែលអនាគតរបស់បណ្តាញសង្គមចិនមួយនេះនៅសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ទោះបីជាលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចេញបញ្ជាឱ្យ Tiktok បន្តដំណើរការនៅក្នុងទឹកដីអាមេរិកចំនួន៧៥ថ្ងៃទៀតយ៉ាងណាក្តី។

ដើម្បីទាក់ទាញក្រុមអ្នកផលិតមាតិកា នៅលើបណ្តាញសង្គម TikTok ឱ្យងាកមកប្រើបណ្តាញសង្គម Facebook និង Instagram ជំនួសវិញ ក្រុមហ៊ុន Meta បានផ្តល់ជារង្វាន់លើកទឹកចិត្តនានា រួមមានដូចជា “Content deals” និងការប្តេជ្ញាជួយធ្វើឱ្យមាតិកា ទាំងនោះមានភាពល្បីល្បាញ និងមានចំនួនអ្នកទស្សនាច្រើន។

លើសពីនេះ ក្រុមហ៊ុន Meta បានប្រកាសថា ក្រុមអ្នកផលិតមាតិការបស់បណ្តាញសង្គម TikTok ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍របស់ក្រុមហ៊ុន Meta នោះពួកគេនឹងអាចរកប្រាក់ចំណូលបានចំនួន៥ពាន់ដុល្លារ ក្នុងរយៈពេល៣ខែ តាមរយៈការបង្ហោះមាតិកា Reels នៅលើបណ្តាញសង្គម Facebook និង Instagram។

ក្រុមអ្នកផលិតមាតិកាលើបណ្តាញសង្គម TikTok នឹងមានលទ្ធភាពទទួលបាន “Facebook Content Monetization” ដែលនឹងអនុញ្ញាតឱ្យពួកគេអាចរកប្រាក់ចំណូលបានពីការបង្ហោះវីដេអូ រូបភាព និងអត្ថបទនៅលើបណ្តាញសង្គម Facebook។

លើសពីនេះទៀត ក្រុមហ៊ុន Meta គ្រោងនឹងផ្តល់ជាកិច្ចព្រមព្រៀងមាតិកា “Content deals”ដើម្បីជួយឱ្យក្រុមអ្នកផលិតមាតិកាទទួលបានចំនួនអ្នកគាំទ្រកាន់តែច្រើនទាំងនៅលើបណ្តាញសង្គម Facebook និង Instagram។

ជាពិសេស ក្រុមអ្នកផលិតមាតិកាមួយចំនួននឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ដូចជា ការទទួលបាន “Meta Verified” រួមមាន “Verified badge” “Account support” និង “Impersonation protection”ជាដើម។

បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកបានបើកដំណើរការឡើងវិញ បន្ទាប់ពីបានបិទដំណើរការ អស់រយៈពេល១២ម៉ោង។ បើទោះបីជាបណ្តាញសង្គម TikTok អាចបន្តដំណើរការឡើងវិញនៅសហរដ្ឋអាមេរិកយ៉ាងណាក្តី ប៉ុន្តែបណ្តាញសង្គមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance មួយនេះ ត្រូវបានលុបចេញពីកម្មវិធី App Store និងកម្មវិធី Play Store បាត់ទៅហើយ។

ការណ៍នេះមានន័យថា អនាគតរបស់បណ្តាញសង្គម TikTok នៅតែស្ថិតក្នុងសភាពមិនប្រាកដប្រជា ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញបញ្ជាឱ្យបណ្តាញសង្គមចិនមួយនេះបន្តដំណើរការនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៧៥ថ្ងៃទៀតយ៉ាងណាក្តី។

គិតមកដល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់អាចដឹងថា បណ្តាញសង្គម TikTok នឹងវិលត្រឡប់មកកាន់កម្មវិធី App Store និង Google Play Store នៅពេលណាវិញនោះទេ៕ប្រភព: The Drum៕

ស្ថាប័នវាយតម្លៃអន្តរជាតិមួយថាកម្ពុជាជាទិសដៅវិនោយោគ លំដាប់ទី១កាលពីឆ្នាំ២០២៤

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិ​យោ​គដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុIndex Score ៩៦.១១ លើ១០០។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា ហ្វីលីពីនកាលពីថ្ងៃទី១០ កុម្ភៈកន្លងមកនេះ។

 សម្តេចបវរធិបតីបានបញ្ជាក់ថា “កម្ពុជាបានក្លាយជាទិសដៅចម្បង សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ​(FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុង​បញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមគោលដៅ FDI កំពូលទាំង៥០របស់ពិភពលោក”។

 សម្តេចបានបន្តថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដង ក្នុងចន្លោះឆ្នាំ២០០៧-២០២២។ សម្តេចបន្តថា “លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យ​ក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ”។

កម្ពុជាក៏បានធ្វើទំនើបកម្ម ហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ៕