ក្រុមសេដ្ឋវិទូ: តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អាចបង្កក្តីបារម្ភដល់ការវិនិយោគនៅឥណ្ឌូនេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនៅក្នុងរដ្ឋ Johor បានបង្កជាក្តីព្រួយបារម្ភសម្រាប់ឥណ្ឌូនេសុី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅទូទាំងតំបន់អាស៊ាន។

ក្រុមអ្នកជំនាញបានព្រមានថា ការបង្កើតតំបន់ SEZ នេះអាចធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីជួបប្រទះការលំបាកក្នុងការទាក់ទាញការវិនិយោគធំៗ ខណៈបណ្តាប្រទេសជិតខាងទាំង២ នឹងទាញបានសក្តានុពលយ៉ាងច្រើនពីទីតាំងជាយុទ្ធសាស្ត្រនៃតំបន់សេដ្ឋកិច្ចពិសេសនេះ តាមរយៈការដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិន។

តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) មានទំហំ៣.៥០០គីឡូម៉ែត្រការ៉េ។ តំបន់នេះនឹងប្រមូលផ្តុំនូវការវិនិយោគក្នុងវិស័យជាច្រើន រួមទាំងមជ្ឈមណ្ឌលទិន្នន័យ ផលិតកម្ម និងទេសចរណ៍។

លោក Bhima Yudhistira នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ (Celios) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា “តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការទាក់ទាញការវិនិយោគថ្មី”។

ជាពិសេស លោកបានគូសបញ្ជាក់ថា បណ្តាក្រុមហ៊ុននានា ដែលគ្រោងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ឬទីតាំងរោងចក្រចេញពីប្រទេសចិន នឹងធ្វើពិពិធកម្មទៅកាន់តំបន់សេដ្ឋកិច្ចពិសេសរវាងម៉ាឡេសុី និងសិង្ហបុរី នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកើតឡើង”។

លោកបន្ថែមថា “បណ្តាក្រុមហ៊ុនផលិតកម្មជាច្រើនកំពុងស្វែងរកតំបន់ឧស្សាហកម្មថ្មី ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាមេរិក”។

លោក Achmad Nur Hidayat សេដ្ឋវិទូនៅសាកលវិទ្យាល័យអភិវឌ្ឍន៍ជាតិ (UPN) ក្នុងទីក្រុងហ្សាការតា បានអះអាងថា បណ្តាក្រុមហ៊ុនឧស្សាហកម្មអេឡិចត្រូនិក និងបដិសណ្ឋារកិច្ចមួយចំនួនបានធ្វើពិពិធកម្មការវិនិយោគរបស់ខ្លួនចេញពីតំបន់ Batam របស់ឥណ្ឌូនេស៊ីទៅកាន់រដ្ឋ Johor មុនពេលកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (JS-SEZ) ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី៧ ខែមករាទៅទៀត។

សេដ្ឋវិទូជើងចាស់រូបនេះបានគូសបញ្ជាក់បន្ថែមថា ការណ៍នេះមាន​ន័យ​ថា ប្រទេសឥណ្ឌូនេស៊ី​គួរ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស(SEZ) រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនៅក្នុងរដ្ឋ Johor៕ប្រភព: SCMP៕

ប្រទេសចិនគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធអុីនធឺណេតកម្រិត 6G នៅឆ្នាំ២០៣០ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា China Mobile របស់ប្រទេសចិនបានប្រកាសថា ខ្លួនបានបាញ់បង្ហោះសាកល្បងផ្កាយរណប 6G ប្រកបដោយជោគជ័យ។

ក្រុមហ៊ុនចិន China Mobile បានគូសបញ្ជាក់ឱ្យដឹងថា ផ្កាយរណបនេះត្រូវបានចាត់ជាផ្កាយរណបអុីនធឺណេតកម្រិត 6G ដំបូងគេបង្អស់នៅទូទាំងពិភពលោក។

ប្រព័ន្ធផ្កាយរណបអុីនធឺណេតកម្រិត 6G មិនទាន់ត្រូវបានទទួលស្គាល់ និងកំណត់អំពីស្តង់ដាជាក់លាក់នៅឡើយទេ។ ប៉ុន្តែការស្រាវជ្រាវ និងការអភិវឌ្ឍន៍ បច្ចេកវិទ្យានាពេលអនាគតមួយនេះ កំពុងត្រូវបានធ្វើឡើងនៅជុំវិញពិភពលោក។

ប្រទេសចិនបានប្រកាសកំណត់យកឆ្នាំ២០៣០ ជាឆ្នាំ ដែលដាក់ឱ្យដំណើរការ ប្រព័ន្ធអុីនធឺណេត 6G សម្រាប់ការទំនាក់ទំនងគ្នា។ប្រទេសចិនរំពឹងថា ការកំណត់ស្តង់ដាររួមរបស់បច្ចេកវិទ្យា 6G នឹងអាចសម្រេចបានជោគជ័យនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបោះជំហានឈានទៅកាន់គោលដៅរបស់ខ្លួននៅក្នុងឆ្នាំ២០៣០។

ប្រទេសចិនបានក្លាយជាប្រទេស ដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗដូចជាក្រុមហ៊ុនយក្ស Huawei ក្រុមហ៊ុន ZTE និងក្រុមហ៊ុនផ្សេងៗទៀត បានធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាអុីនធឺណេត 6G ចាប់តាំងពីឆ្នាំ២០២០។

បច្ចេកវិទ្យា 6G ជាបច្ចេកវិទ្យាអុីនធឺណេត ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា 5G។ បច្ចេកវិទ្យា 6G នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការតភ្ជាប់ និងការផ្ទុកទិន្នន័យក្នុងល្បឿនកាន់តែលឿនជាងមុន។

ជាក់ស្ដែង បច្ចេកវិទ្យា 5G អាចផ្តល់ល្បឿនអុីនធឺណេតប្រហែល១០ជីហ្គាបៃក្នុងមួយវិនាទី (Gbps) ខណៈបច្ចេកវិទ្យា 6G អាចផ្តល់ល្បឿនអុឺនធឺណេតចាប់ពី១០០ជីហ្គាបៃក្នុងមួយវិនាទី៕ប្រភព: China Daily៕

ការសិក្សា: ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅក្នុងតំបន់ទីក្រុងបាងកកនឹងអាចដាំក្បាលចុះចំនួន៣ឆ្នាំជាប់គ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតនៅត្រឹមឆ្នាំ២០២៥នេះ ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅក្នុងតំបន់ទីក្រុងបាងកក(Greater Bangkok)របស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។

“Greater Bangkok”សំដៅទៅលើតំបន់ទីក្រុងបាងកក (BMR) ដែលរួមមានទីក្រុងបាងកក និងខេត្តជុំវិញចំនួន៥ រួមមានខេត្ត Nakhon Pathom ខេត្ត Nonthaburi ខេត្ត Pathum Thani ខេត្ត Samut Prakan និងខេត្ត Samut Sakhon។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឱ្យដឹងថា ការរំពឹងទុកចំពោះការធ្លាក់ចុះនៃការផ្គត់ផ្គង់បណ្តាលមកពីកំណើននៃចំនួនលំនៅដ្ឋានលក់មិនដាច់នៅឆ្នាំ២០២៤ ដោយសារសេដ្ឋកិច្ចថៃស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈបំណុលក្នុងគ្រួសារពលរដ្ឋថៃមានកម្រិតខ្ពស់។

មជ្ឈមណ្ឌលខាងលើបានព្យាករណ៍ថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅតំបន់ទីក្រុងបាងកកនឹងថយចុះក្នុងអត្រា០,៧ភាគរយនៅឆ្នាំ២០២៥ បើធៀបនឹងចំនួនលំនៅដ្ឋានថ្មីប្រមាណ៦១.៤៥០យូនីត ដែលត្រូវបានចាក់បញ្ចូលទីផ្សារកាលពីឆ្នាំមុន។

ចំនួននៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅឆ្នាំ២០២៤ បានដាំក្បាលចុះ៣៩,៥ភាគរយបើធៀបនឹងលំនៅដ្ឋានថ្មីចំនួន១០២.០០០យូនីត ដែលត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារកាលពីឆ្នាំ២០២៣។

ដោយឡែក ចំនួននៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីនៅឆ្នាំ២០២៣ បានធ្លាក់ចុះ៥,២ភាគរយបើធៀបនឹងលំនៅដ្ឋានថ្មីចំនួន១០៧.០០០យូនីត ដែលត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារនៅឆ្នាំ២០២២។

នៅឆ្នាំ២០២៤ ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីបានថយចុះគ្រប់ប្រភេទទាំងអស់។ តួយ៉ាង ការផ្គត់ផ្គង់ខុនដូថ្មីបានដាំក្បាលចុះ៤៣ភាគរយ ខណៈការផ្គត់ផ្គង់ផ្ទះប្រភេទ Townhouse ថ្មីបានដាំក្បាលចុះ៤១,៥ភាគរយ។

ចំណែក ការផ្គត់ផ្គង់ប្រភេទផ្ទះទោលថ្មី (Single detached houses)បានដាំក្បាលចុះ២០,៨ភាគរយ។នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែត Bangkok Post។

លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃ បានលើកឡើងថា ទំនុកចិត្តនៃទីផ្សារកាលពីឆ្នាំមុនបានធ្លាក់ចុះយ៉ាងគំហុក ដោយសារអំណាចនៃការទិញផ្ទះបានថយចុះ ស្របពេលកំណើនសេដ្ឋកិច្ចថៃមានកម្រិតទាប និងបំណុលគ្រួសារមានកម្រិតខ្ពស់៕ប្រភព: Bangkok Post៕

Bangkok residential supply dip to persist

0

Launches of new residential supply in Greater Bangkok will decline for a third consecutive year in 2025, largely attributed to an increase in unsold units carried over from 2024, an uncertain economy and high household debt, according to Kasikorn Research Center.

Last week the centre forecast that there would be a 0.7% year-on-year decrease in new residential supply launched in Greater Bangkok in 2025, down from around 61,450 units launched last year.

The figure for 2024 shrank by 39.5% from around 102,000 units in 2023, which had dropped 5.2% from around 107,000 units in 2022. The 2022 figure represented a 77% surge from a pandemic-era low of around 60,000 units in 2021.

In 2024, all housing types saw a decrease in new supply, led by condos which fell 43%, followed by townhouses (down 41.5%), and single detached houses (down 20.8%).

Despite a significant drop in new supply, the centre expects that the cumulative number of unsold units will not decline, likely exceeding 230,000 units more than the total recorded at the end of 2023.

Prasert Taedullayasatit, president of the Thai Condominium Association, said market sentiment last year was very poor as home purchasing power was weakened by low economic growth and high household debt.

Geopolitical conflicts, high interest rates and high mortgage rejection rates carried over from 2023, along with lending curbs that remained a major obstacle, were making it difficult for homebuyers to complete unit transfers.

Source: Bangkok Post

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ស្របពេលមានភាពមិនច្បាស់លាស់លើទិសដៅគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៤ភាគរយដល់២៩១៦,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៧ភាគរយដល់២៩៤២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៧,៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៩៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២១ភាគរយដល់៣២,៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៧៥ភាគរយដល់១០៥៦,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,០៨ភាគរយដល់៩៩៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕

តើបុគ្គលណាខ្លះទទួលបានជោគជ័យល់ឧស្សាហកម្មគ្រីបតូ ក្នុងពិភពលោក?

0

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ វាជាបដិវត្តន៍ឧស្សាហកម្មហិរញ្ញ ថ្មីមួយរបស់ពិភពលោ​ក ដែលគ្រីបតូបាននិងកំពុងវាយលុកទីផ្សារហិរញ្ញវត្ថ យ៉ាងសម្បើម ជាមួយនឹងការទិញលក់ផ្តល់ផលចំណេញខ្ពស់ និងហានិភ័យខ្ពស់ផងដែរ។

ប្រសិនគិតត្រឹមដើមឆ្នាំ 2025 បុគ្គលមួយចំនួនទទួលបានទ្រព្យសម្បត្តិច្រើន តាមរយៈការចូលរួមរបស់ពួកគេ នៅក្នុងឧស្សាហកម្មរូបិយប័ណ្ណអេឡិចត្រូនិក៖

  • Changpeng “CZ” Zhao

លោកជាស្ថាបនិក Binance ដែលជាវេទិកាផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់ពិភពលោកតាមបរិមាណជួញដូរ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន55 ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី24 នៅលើពិភពលោក។

  • Satoshi Nakamoto

លោកជាអ្នកបង្កើតBitcoin ដែលត្រូវបានគេជឿថា មានចន្លោះពី 750,000 ទៅ 1.1 លាន BTC ដែលបកប្រែទៅជាទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចាប់ពី58 ពាន់លានដុល្លារដល់107 ពាន់លានដុល្លារ អាស្រ័យលើតម្លៃទីផ្សាររបស់Bitcoin ។

  • លោក Michael Saylor

ប្រធានប្រតិបត្តិនៃក្រុមហ៊ុន MicroStrategy ដែលជាក្រុមហ៊ុនស៊ើបការណ៍អាជីវកម្ម ដែលបានបណ្តាក់ទុនយ៉ាងច្រើន នៅក្នុង Bitcoin ។ គិតត្រឹមខែធ្នូ ឆ្នាំ 2024 ក្រុមហ៊ុនបានកាន់កាប់ជាង 330,000 BTC ជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Saylor ប៉ាន់ស្មានថាមានចំនួន $9.2 ពាន់លានដុល្លារ។

  • Brian Armstrong

លោកជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Coinbase ដែលជាការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូឈានមុខគេ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន11.2 ពាន់លានដុល្លារ។

  • Micree Zhan

សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bitmain ដែលជាក្រុមហ៊ុនផ្នែករឹងរុករករ៉ែ cryptocurrency ដ៏សំខាន់មួយ។ ក្នុងឆ្នាំ 2019 ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន 5.2 ពាន់លានដុល្លារ៕

កម្ពុជា ចិនចុះកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍វិស័យដឹកជញ្ជូន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនចិន បានបើកកិច្ចប្រជុំលើកទី២ របស់គណៈកម្មការរៀបចំអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋកម្ពុជា ចិនជាច្រើន។

កិច្ចប្រជុំបានពិភាក្សាជាសំខាន់ ដោយផ្តោតទៅលើខ្លឹមសារនៃ MoU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលបានចុះជាមួយក្រសួងពាណិជ្ជកម្មចិន និងធ្វើការពិនិត្យ និងកែសម្រួលខ្លឹមសារ នៃMoU ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពទាក់ទងនឹងការដឹកជញ្ជូន ដែលបានចុះជាមួយក្រសួងដឹកជញ្ជូនចិន។

លោកវ៉ា ស៊ីម សូរិយា បានស្នើឱ្យអគ្គនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធផ្តល់ជាបញ្ជី គម្រោងសម្រាប់អនុវត្តន៍ក្នុងរយៈពេល៣ឆ្នាំ (២០២៦-២០២៨) ដែលផ្តោតសំខាន់លើជំនួយបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងអ្នកជំនាញការ ព្រមទាំងផ្តល់ធាតុចូលលើខ្លឹមសារ ដែលគួរកែសម្រួល ឬបន្ថែមក្នុងអនុស្សរណៈ៕

តើវិនិយោគដីធ្លីនៅកណ្តាល និងជាយរាជធានីភ្នំពេញនៅតែមានឱកាសល្អក្នុងការទាញយកផលចំណេញ?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគលើដី នៅជាយរាជធានីភ្នំពេញអាចជាការវិនិយោគរយៈពេលវែងដ៏ល្អ ប៉ុន្តែវាអាស្រ័យទៅលើកត្តាជាច្រើន រួមមានទីតាំង បទបញ្ជាតំបន់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើ​នសេដ្ឋកិច្ច។

ទាំងអស់នេះ គឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកវិនិយោគត្រូវពិចារណា។

  1. តំបន់ដែលមានកំណើនខ្ពស់សម្រាប់ការវិនិយោគ

តំបន់ជ្រោយចង្វារ និងកោះពេជ្រ – តំបន់ទាំងនេះ កំពុងមាន

ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងគម្រោងកម្រិតខ្ពស់។

ចំណែកខ័ណ្ឌសែនសុខ – លេចចេញជាមជ្ឈមណ្ឌលពាណិជ្ជ

កម្ម និងលំនៅដ្ឋាន។

រីឯខ័ណ្ឌមានជ័យ និងខ័ណ្ឌព្រែកព្នៅ – មានតម្លៃសមរម្យ

ជាងឥឡូវនេះ ប៉ុន្តែមានសក្តានុពលរីកចម្រើន។ ចំណែកខ័ណ្ឌទួលគោក និងចំការមន ជាទីតាំងសំខាន់ ដែលមានតម្រូវការដែលបានបង្កើតឡើង ប៉ុន្តែតម្លៃខ្ពស់ជាង។

  1. និន្នាការទីផ្សារ & កំណើននាពេលអនាគត

    ទីផ្សារអចលនទ្រព្យរបស់ទីក្រុងភ្នំពេញ មានការកើនឡើងដោយសារការវិនិយោគបរទេស នគរូបនីយកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ ផ្លូវល្បឿនលឿន ទីក្រុងរណប)។

តម្លៃដីនៅទីតាំងសំខាន់ៗ មានថ្លៃគឺខ្ពស់រួចទៅហើយ ប៉ុន្តែតំបន់ខាងក្រៅជាយរាជធានី នៅតែមានកន្លែងសម្រាប់ឲ្យតម្លៃ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈអចលនទ្រព្យ សួនឧស្សាហកម្ម និងទេសចរណ៍។

  1. ហានិភ័យដែលត្រូវពិចារណា
  • ការផ្លាស់ប្តូរបទប្បញ្ញត្តិ

ច្បាប់កម្មសិទ្ធិដីធ្លីសម្រាប់ជនបរទេស តម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធយ៉ាងប្រុងប្រយ័ត្ន (ឧ. ភាពជាដៃគូក្នុងស្រុក ឬរចនាសម្ព័ន្ធអ្នកតែងតាំង)។

  • វដ្តសេដ្ឋកិច្ច

តម្លៃអចលនទ្រព្យអាចប្រែប្រួល ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ឬការផ្លាស់ប្តូរនយោបាយ។

  • ការពន្យារពេលហេដ្ឋារចនាសម្ព័ន្ធ

គម្រោងដែលបានគ្រោងទុកមួយចំនួន អាចចំណាយពេលរង់ចាំយូរជាងការរំពឹងទុក ដែលប៉ះពាល់ដល់ការឡើងតម្លៃដី។

  1. យុទ្ធសាស្រ្តវិនិយោគ
  • ទិញដីនៅតំបន់កំពុងអភិវឌ្ឍន៍ ហើយទុកអោយតម្លៃរយៈពេលវែង។
  • វិនិយោគលើដីនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ព្រលានយន្តហោះ ឬតំបន់សេដ្ឋកិច្ចពិសេស (តំបន់សេដ្ឋកិច្ចពិសេស)។
  • ពិចារណាលើដីប្រើប្រាស់ចម្រុះ ដែលអនុញ្ញាតឱ្យមានការអភិ​វឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋាន៕

តើខ័ណ្ឌណាមួយមានគំរោងខុនដូច្រើនជាងគេនៅរាជធានីភ្នំពេញ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គិតត្រឹមឆ្នាំ 2024រាជធានីភ្នំពេញ មានគំរោងបុរី និង ផ្ទះល្វែងសរុបចំនួន453 និងអគារខ្ពស់ចំនួន1,877គំរោង ដែលមានកម្ពស់ចាប់ពី5ជាន់ឡើងទៅ។

ទីក្រុងក៏មានខុនដូជាង41,000យូនីត ដែលប្រមូលផ្តុំច្រើនជាងគេ នៅចំការមន (22%) សែនសុខ (18%) មានជ័យ (18%) ទួលគោក (11%) និងបឹងកេងកង(9%)។

ប្រសិនជាសម្លឹងឆ្ពោះទៅមុខ ទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ ត្រូវបានគេរំពឹងថា នឹងនៅតែមានលំនឹងដដែលក្នុងឆ្នាំ 2025 ដែលជាចម្បងដោយសារ តែការផ្គត់ផ្គង់លើសតម្រូវការ។

ការផ្គត់ផ្គង់លើសនេះ នាំឱ្យអត្រាអ្នកកាន់កាប់ធ្លាក់ចុះ ដោយការិ​យាល័យមានចំនួន65.1% និងកន្លែងលក់រាយនៅ61.8% ដែលឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះ។

ដោយសារនិន្នាការទាំងនេះ ចំនួនអាផាតម៉ិនសរុប នៅក្នុងទីក្រុងភ្នំពេញត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថិរភាពនៅឆ្នាំ2025 ជាមួយនឹងការអភិវឌ្ឍន៍ថ្មីៗតិចតួចនៅក្នុងវិស័យលំនៅដ្ឋាន៕

Indonesia halts development of estate hosting Trump properties

0

The Indonesian government has blocked a billion-dollar real estate development outside Jakarta that was to include luxury properties under US President Donald Trump’s brand, citing environmental damage, officials said Friday.

Trump-branded hotels, residences and a golf course were part of the blueprint for MNC Lido City – an entertainment park project by a subsidiary of Chinese state-owned construction firm Metallurgical Corporation of China (MCC).

The ambitious deal was signed between MCC and Indonesia’s entertainment firm MNC Land in 2018.

The area, set to be part of a “world-class integrated tourism” resort, was expected to be backed by up to $500 million in Chinese government loans.

But Indonesia’s Environment Minister Hanif Faisol Nurofiq ordered the halt on Thursday after a field inspection discovered several violations.

The ministry’s senior official Rizal Irawan told a news conference on Friday that the project’s “land clearing activities allegedly have caused sedimentation and shallowing in the Lake Lido.”

Satellite images by the ministry showed Lake Lido West Java province has more than halved in size since the construction began – down from 24.7 hectares (61 acres) to 11.9 hectares.

Authorities also found significant discrepancies between the approved environmental plans and the actual construction by Indonesia’s MNC Land subsidiary, PT MNC Land Lido.

Source: AFP