តម្លៃ​ដី​នៅ​ខេត្តកោះកុង​បន្ត​កើនឡើង​ ខណៈ​ព្រះលាន​យន្តហោះ​ចាស់​ក្នុង​ក្រុង​គ្រោង​នឹង​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ស្រប​ពេល​មាន​គម្រោង​ស្តារ​ឡើងវិញ​ នូវ​ព្រលា​នយន្តហោះ​ខេត្តកោះកុង​ នៅក្នុង​ឆ្នាំ២០២០​ ខាង​មុ​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ នៅ​ខេត្តកោះកុង​ បន្ត​ហក់​ឡើង​ខ្ពស់​នៅ​ឆ្នាំនេះ​ និង​នៅពេលអនាគត​នឹង​មាន​អគារ​ខ្ពស់​ៗច្រើន​ផង​ដែរ​។

លោក​ ឃុត​ ពុធ​ ​អតីត​អ្នក​គ្រប់​គ្រង​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីនេះ​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​ស្តារ​ឡើង​វី​ញនូវ​ខេត្តកោះកុង​នេះ​ នឹង​ធ្វើមាន​ទេសចរណ៍​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​ និង​អចលនទ្រព្យ​ ទាំង​ដីធ្លី​នៅក្នុង​ខេត្ត​ជាប់​ព្រុំ​ដែន​ថៃ​មួយ​នេះ​ មាន​ឡើងថ្លៃ​ រួម​ជាមួយនឹង​អគារ​ខ្ពស់​ៗក៏​នឹង​ដុះឡើង​ផង​ដែរ​។

លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ នឹង​ទទួល​បានផល​ពី​ការ​លក់​ដីធ្លី​របស់​ពួកគេ​ ព្រោះ​នឹង​មាន​ក្រុមហ៊ុន​វិយោគ​មក​បណ្តាក់​ទុន​នៅក្នុង​ខេត្ត​នេះ​ កាន់តែ​ច្រើនឡើង​ថែមទៀត​។ បន្ថែម​ពីនេះ​លោក​ ក៏បាន​ស្នើរ​ដល់​អា​ជ្ញារ​ខេត្ត​រៀង​ចំ​ រមណីយដ្ឋាន​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​ ខណៈ​បច្ចុប្បន្ន​នេះ​ ខេត្ត​មិនសូវ​សម្បូរ​តំបន់​ទេសចរណ៍​ច្រើន​នៅឡើយ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ឲ្យដឹង​ដែរ​ថា​ ការរៀបចំ​ស្តារ​ឡើង​វិ​ញនូ​ ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​ ដោយក្រុម​ហ៊ុន​ក្រុមហ៊ុន​ Bangkok​ Airway​ ​និង​ក្រុមហ៊ុន ​LYP​ Group​ ​នឹង​ធ្វើឲ្យ​តម្លៃ​ដី​នៅក្នុង​ទីរួមខេត្ត​កើនឡើង​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ដីធ្លី​នៅ​ទីរួមខេត្ត​ជុំវិញ​ផ្សារ​ទីរួមខេត្ត​ មានតម្លៃ​ចន្លោះ​ពី២៥០០ទៅ៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​នៅ​តំបន់​លំនៅ​ដ្ឋាន​មានតម្លៃ​ចន្លោះ​ពី១០០ទៅ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ក្រៅពី​ទីរួមខេត្ត​ តំបន់​បាក់ខ្លង​មានតម្លៃ​២០០ដុល្លារ​ នៅ​តាមផ្លូវ​តភ្ជាប់​ ទៅកាន់​ព្រំដែន​ថៃ​មានតម្លៃ​ចន្លោះ​ពី២០០​ ទៅ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​តំបន់​កោះ​ស្តេច​ដែល​ស្ថិត​ក្នុង​តំបន់​តារា​សាគរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​ផង​ដែរ​។

ព្រលា​នយន្តហោះ​ខេត្តកោះកុង​ នឹង​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​ឆ្នាំ២០២០​ បន្ទាប់ពី​បាន​ផ្អាក​ដំណើរ​ជើងហោះហើរ​ អស់​រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ប៉ុន្តែ​ព្រលា​ននេះ​នឹងអាច​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ២០២០​ ដើម្បី​ដាក់ឲ្យ​ដំណើរការ​ហោះហើរ​ជាថ្មី​ម្តង​ទៀត​ ដោយ​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ និង​ក្រុមហ៊ុន​ Bangkok​ Airway​ របស់​ថៃ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤០លាន​ដុល្លា​អាមេរិក​៕

លោ​កឡុង​ គឹ​មសួគ៌​៖ បើ​មាន​ផែនការ​ច្បាស់លាស់​ ទោះ​មានដៃ​គូប្រកួត​ប្រជែង​ច្រើន​ក៏​មិនមែន​ជា​បញ្ហា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​មានដៃ​គូប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​រួម​កាន់តែ​ច្រើន​ វា​មិនមែន​ជា​បញ្ហា​ ឬជា​ឧបសគ្គ​ដែល​មិន​អា​ជជំនះ​បាន​នោះ​ទេ​ សំខាន់​គឺ​មាន​ចក្ខុវិស័យ​ ​និង​គោលដៅ​ច្បាស់លាស់​ មាន​គោល​ជំ​ហដ៏​រឹងមាំ​ និង​ការ​ព្យាយាម​អនុវត្ត​ឱ្យ​បានសម្រេច​នូវ​ការងារ​ដែល​កំពុងតែ​មាននៅ​ក្នុង​ដៃ​។ នេះ​គឺជា​ការ​លើកឡើង​របស់​លោ​កឡុង​ គឹ​មសួគ៌​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Advanced​ Property​ ។

លោក​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​ថា​ ​ការដែល​មានដៃ​គូប្រជែង​ប្រជែង​នៅ​លើ​ទីផ្សារ​រួម​ វា​មិនមែន​ឧបសគ្គ​ និង​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្លាចរអា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ត្រូវ​យកចិត្ត​ទុកដាក់​ និង​ជំនះ​ឱ្យ​បាន​នោះ​ គឺ​ព្យាយាម​ធ្វើការងារ​ទាំងឡាយ​ណា​ ដែល​កំពុងតែ​មាននៅ​ក្នុង​ដៃ​ឱ្យ​បានសម្រេច​និង​ជោគជ័យ​ជាមុន​សិន​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បី​អាច​ឈជើង​ និង​ដណ្ដើមយក​ចំណែក​ទីផ្សារ​បាន​ ក្នុងនាម​ជា​អ្នកជំនួញ​ត្រូវ​មាន​ចំណុច៣សំ​ខាន់​ៗ ដែល​តែ​មាន​ និង​ធ្វើ​ឱ្យ​បាន​ គឺ​ការកំណត់​គោលដៅ​ ការ​ធ្វើ​ផែនការ​ និង​ការ​ព្យាយាម​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព​”។

លោក​ ឡុង​ គឹ​មសួគ៌​ មាន​ចែករំលែក​បទពិសោធន៍​រយៈពេល​ជាង៤ឆ្នាំ​នៅក្នុង​ការ​ចូលខ្លួន​មក​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​យ៉ាង​ដូច្នេះ​ថា​ “ជា​បទពិសោធន៍​ និង​ការ​មើលឃើញ​របស់ខ្ញុំ​ អ្នក​ដែល​បរាជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​ ភាគ​ច្រើន​គឺ​មិន​ស្គាល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់​”។ លោក​បាន​ប្រាប់​ថា​ “នៅពេល​មិនទាន់​ស្គាល់​ខ្លួនឯង​មាន​ជំនាញ​អ្វី​ កំពុង​ធ្វើ​អ្វើ​ឱ្យ​ប្រាកដ​ ហើយ​ទន់​ទោ​ទៅតាម​បរិបទ​ជុំវិញ​ខ្លួន​ ដែល​យើង​គ្មាន​ទាល់តែសោះ​ នោះ​វា​គឺជា​គ្រោះថ្នាក់​បំផុត​”។

លោក​បាន​លើកឡើង​ឧទាហរណ៍​មក​បញ្ជាក់​ថា​ នៅពេល​ការងារ​មួយ​នៅ​មិនទាន់​ធ្វើ​បាន​លទ្ធផល​ផង​ ហើយ​ងាក​ទៅ​ចាប់​យក​ការងារ​ថ្មី​មួយទៀត​ ដោយសារតែ​ឃើញ​អ្នកដទៃ​ធ្វើ​បាន​លទ្ធផល​ នោះ​វា​គឺ​ភាព​បរាជ័យ​មួយ​បាត់​ទៅ​ហើយ​។ លោក​បាន​បញ្ជាក់​ថា​ យើង​កំពុងធ្វើការ​ជា​ភ្នាក់ងារ​លក់​គម្រោង​ លំនៅ​ដ្ឋាន​មួយ​មិនទាន់​ជោគជ័យ១០០ភាគរយ​ផង​ ប៉ុន្តែ​ឃើញ​គេ​ជោគជ័យ​លើ​ការ​លក់​គម្រោង​ខុន​ដូ​ ក៏​បង្វែរ​ទៅ​ចាប់​លក់​គម្រោង​ខុន​ដូ​ដូច​គេ​ដែរ​ ទង្វើ​នេះ​វា​មិន​អាច​ធ្វើ​ឱ្យ​ជោគជ័យ​នោះ​ទេ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ដែល​កំពុងតែ​ទទួល​បាន​ផ្លែផ្កា​ និង​មានការ​ទទួលស្គាល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ ក្នុងនាម​ជា​ដៃគូ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ក្រៅពី​មាន​គោលដៅ​ យើង​ក៏​ត្រូវតែ​មាន​ផែនការ​ប្រចាំថ្ងៃ​ ប្រចាំខែ​ និង​ប្រចាំឆ្នាំ​ ដើម្បី​អនុវត្ត​ផង​ដែរ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ថា​ “ការ​ធ្វើ​ផែនការ​នៅក្នុង​កិច្ច​ធ្វើជំនួញ​ ជា​រឿង​ដែល​សំខាន់​បំផុត​ ដែល​ប្រៀបបានទៅ​នឹង​ផែនទី​ដែល​ចង្អុលបង្ហាញ​ទិសដៅ​ សម្រាប់​ដើរ​យ៉ាង​ដូច្នេះ​”។ លោក​បន្ត​ថា​ នៅពេល​មាន​ផែនការ​ច្បាស់លាស់​ នោះ​ការអនុវត្ត​ក៏​ត្រូវ​ធ្វើឡើង​ស្របតាម​គោលដៅ​ ដែល​វា​មិនមែន​ជា​ការ​ធ្វើឡើង​ដោយ​ប្រថុយប្រថាន​នោះ​ទេ​”។

ក្រៅពី​ចំណុច​សំខាន់​ទាំង២ដូចដែល​បាន​បញ្ជាក់​នេះ​ ចំណុច​សំខាន់​មួយទៀត​នោះ​ គឺ​ការ​ព្យាយាម​អនុវត្ត​ការងារ​ប្រកប​ដោយ​​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយគ្នា​នេះ​ផង​ដែរ​ កក្តា​ធនធានមនុស្ស​ ការគ្រប់គ្រង​ និង​ភាពជា​អ្នកដឹកនាំ​ក៏​ជា​ចំណុច​មួយ​ដ៏​សំខាន់​ ដែល​ជួយ​ជំរុញ​ក្រុមហ៊ុន​ទាំងមូល​មាន​ភាព​ជោគជ័យ​ផង​ដែរ​។

លោ​កឡុង​ គឹ​មសួគ៌​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​យើង​ធ្វើអ្វី​មួយ​ជោគជ័យ​ ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ គួបផ្សំ​ជាមួយនឹង​ភាព​ស្មោះត្រង់​របស់​យើង​ វា​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ និង​ដៃគូ​សហការ​វិនិយោគ​”។ លោក​បន្ថែម​ថា​ “ចំណុច​វិជ្ជមាន​ទាំងអស់​នេះ​ហើយ​ ដែល​ជា​មេដែក​ដ៏​មាន​ឥទ្ធិពល​ ក្នុង​ការ​ឆក់​យក​ចំណែក​ទីផ្សារ​បាន​យ៉ាង​ល្អ​”៕

ធនាគារ​ AIIB​ ផ្តល់​កម្ចី​ ៧៥លាន​ដុល្លារ​ជំរុញ​វិ​ស័យ​អ៉ីន​ធើ​ណែ​តល្បឿន​លឿន​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (Asian​ Infrastructure​ Investment​ Bank​-AIIB​) ហៅ​កាត់​ AIIB​ បានសម្រេច​ផ្តល់​ជូន​នូវ​ប្រាក់កម្ចី​ចំនួន៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដល់​ក្រុមហ៊ុន​ CFOCN​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​រីក​ចំរើន​វិស័យ​អិន​ធី​ណែ​តល្បឿន​លឿន​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​សេចក្ដីប្រកាស​ដដែល​នេះ​បាន​បង្ហាញ​ទៀត​ថា​ ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន៧៥លាន​ដុល្លារ​ខាងលើ​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​អនុវត្ត​គម្រោង​វិនិយោគ​ លើ​បណ្តាញ​ខ្សែ​អុបទិក​អូស​តាម​ក្រោម​ដី​ ដើម្បី​ផ្គត់ផ្គង់​លើ​សេ​វា​អ៊ី​នធើ​ណែ​ត ដែល​គ្រប់​ដណ្តប់​នៅ​គ្រប់​រាជធានី​ ខេត្ត​ និង​តំបន់​ទី​ជនបទ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​២០០០​គីឡូម៉ែត្រ​ របស់​ក្រុមហ៊ុន​អភិវឌ្ឍ​សេ​វា​អ៊ី​នធើ​ណែ​តល្បឿ​លឿន​នៅ​កម្ពុជា​ Cambodia​ Fiber​ Optic​ Communication​ Network​ Co​., Ltd​ (CFOCN​)។

តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​មួយ​នេះ​គេ​រំពឹង​ថា​ នឹងអាច​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​នៅ​កម្ពុជា​ (ICT​) បាន​យ៉ាង​ល្អ​ប្រសើរ​ ជាពិសេស​នៅ​តាម​គោលដៅ​សំ​ខាន់​ៗ នៅក្នុង​រាជធានី​ ក្រុង​ ទីប្រជុំ​តាម​ខេត្ត​បាន១០០ភាគរយ​ ហើយ​នៅ​តាម​ទី​ជនបទ​ អាច​បាន​ក្នុងរង្វង់​ប្រមាណ៧០ភាគ​ រយ​។

នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​ លើគោក​ក្នុង​ប្រទេស​ រួមមាន​ ទូរគមនាគមន៍​កម្ពុជា​, ក្រុមហ៊ុន​ CFOCN​ និង​ ក្រុមហ៊ុន​ Viettel​ សរុប​ចំនួន៤​,២៦៩៣គីឡូម៉ែត្រ​។

ដោយឡែក​ ចំពោះ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាទ​សមុទ្រ​ ពី​រាជរដ្ឋាភិបាល​ រួមមាន​៖ ក្រុមហ៊ុន​ Telco​ Tech​ បាន​តភ្ជាប់​បណ្តាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​ Malaysia​-Cambodia​-Thailand​ ដាក់ឲ្យ​ដំណើរការ​តាំងពី​ចុងឆ្នាំ២០១៧​) ក្រុមហ៊ុន​ CFOCN​ ដោយ​បាន​តភ្ជាប់​បណ្តាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​ AAE​-1: Asia​-Africa​-Europe​ 1 និង​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៧​)។ ក្រៅពី​នេះ​ក្រុមហ៊ុន២ទៀត​ គឺ​ទូរគមនាគមន៍​កម្ពុជា​ និង​ក្រុមហ៊ុន​ ឈួន​ វៃ​ ខេម​បូ​ឌា​ មិនទាន់​ដំណើរការ​នៅឡើយ​ទេ​។

ប្រធាន​ការិយាល័យ​វិនិយោគ​របស់​ AIIB​ លោក​ D.J​. Pandian​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ “ការ​អភិវឌ្ឍ​ការ​ភ្ជាប់​ទំនាក់ទំនង​ គឺជា​ស្នូល​ដ៏​សំខាន់​របស់​ AIIB​ ហើយដែល​គម្រោង​នេះ​នឹង​ចែករំលែក​ដល់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ដំណ​ភ្ជាប់​ឌីជីថល​ ព្រមទាំង​វិស័យ​ ICT​ ជាមួយ​រំពឹង​ថា​ ផ្ដល់​ចំណេញ​ដល់​អ្នកផ្គត់ផ្គង់​ និង​អ្នកប្រើ​ប្រាស់​”៕

កម្ពុជា​ជាប់​នៅក្នុង​កំពូល​តារាង​ទាំង​បី​ក្នុង​អាស៊ាន​ដែល​ទទួលផល​ប្រយោជន៍​ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់១ផ្លូវ១របស់​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​បាន​ជាប់​ក្នុង​កំពូល​តារាង​ទាំង​បី​ ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បានផល​ប្រយោជន៍​ ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ១របស់​ប្រទេស​ចិន​។

យោង​តាម​ទិ​ន្ន័​យបាន​ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ របស់​ប្រទេស​កម្ពុជា​ ជា​អ្នកវិនិយោគទុន​ដ៏​ធំ​បំផុត​ ម្ចាស់​ជំនួយ​ទ្វេរ​ភាគី​ អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ជា​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​បី​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដែល​ទទួល​បាន​លំហូរ​មូលធន​ទាក់ទង​ នឹង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១០៤ពាន់​លាន​ដុល្លារ​។

ក្រៅពី​ប្រទេស​កម្ពុជា​ដែល​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ នៃ​លំហូរ​ទុន​វិនិយោគ​ក្រោម​គំរោង​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ ប្រទេស​ពីរ​ទៀត​គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វីលីពីន​។

រដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ពន្លឿន​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ដែល​ពន្យារពេល​ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដូចជា​ក្រុមហ៊ុន​ Alibaba​ Group​ បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​នេះ​ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កណ្តាល​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​។

ជាមួយគ្នា​នេះ​ កម្ពុជា​ក៏​ទទួល​បានផល​ប្រយោជន៍​ ពី​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ ជាមួយ​កម្ពុជា​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ ១,១២ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​អាមេរិក​ ចាប់ពី​ខែមករា​ ដល់​ខែមីនា​។ ការនាំចេញ​កាលពី​ឆ្នាំមុន​ ក្នុងអំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ការនាំចេញ​កម្ពុជា​ទៅកាន់​អាមេរិក​មានតម្លៃ​ប្រមាណ ៩០៣​,៦លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អាមេរិក​មានតម្លៃ​សរុប៣​,៨ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ការ​កើនឡើង​នៃ​ភាព​លេចធ្លោ​របស់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​។

ទាក់ទង​នឹង​ការ​វិនិយោគ​ និង​ផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការដែល​កម្ពុជា​ទទួលផល​ប្រយោជន៍​ និង​កំនើ​នវិ​និ​យោគ​របស់​ចិន​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ ដែល​បាន​កសាង​ឡើង​តាំងពី​ជំនាន់​ អតីត​សម្តេច​ព្រះ​បរម​រតន​កោដិ​នរោត្តម​ សីហនុ​ និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ធ្វើឲ្យ​ប្រទេស​ចិន​កាន់តែ​មានទំនុក​ចិត្ត​លើ​កម្ពុជា​ និង​បាន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​មួយ​។

លោក​បន្ត​ថា​ “ទំនាក់ទំនង​ល្អ​ ភូមិ​សាស្រ្ត​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ និង​ស្ថេរ​ភាព​នយោបាយ​ ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​”៕

សម្តេច​ក្រឡាហោម​ដាក់ផែនការ៤​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​សំណង់

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្ដេច​ក្រ​ឡា​ហោម​ស ខេង​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ ខេត្ត​ ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​ទៅលើ​សំណង់​ បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ សំណង់​មួយចំនួន​នៅ​តាម​រាជធានី​ ខេត្ត​ កំពុង​ដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ និង​ច្បាប់​ត្រឹមត្រូវ​។

ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​អភិបាល​រាជធានី​ ខេត្ត​ នៅ​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ សម្តេច​ក្រឡាហោម​ ស ខេង​ បាន​ធ្វើការ​កត់សម្គាល់​ថា​ មាន​សំណង់​មួយចំនួន​ ត្រូវ​បាន​ដំណើរការ​សាងសង់​ ជួសជុល​ និង​កែប្រែ​ទ្រង់ទ្រាយ​សំណង់​ ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬខុសពី​លិខិតអនុញ្ញាត​ និង​ពុំ​មានការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ សំណង់​ឲ្យបាន​ត្រឹមត្រូវ​ ដែល​ករណី​ទាំងនេះ​អាច​បណ្តាល​ ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ ស្ថាបត្យកម្ម​ គុណភាព​ សុវត្ថិភាព​សំណង់​ សណ្តាប់​ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ រហូត​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ និង​ហា​និ​ភ័យ​ផ្សេង​ៗ។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​សំណង់​នេះ​ សម្តេច​ក្រ​ឡា​ហោម​ស ខេង​ បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​-ខេត្ត​ អនុវត្តន៍​នូវ​វិធានការ​សំ​ខាន់​ៗចំនួន៤រួមមាន​ ទី១​ ត្រូវ​ណែនាំ​ដល់​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ឲ្យ​ទទួលខុសត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​សំណង់​ ព្រមទាំង​ធានា​ថា​ មិន​មានការ​សាងសង់​សំណង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬខុសពី​លិខិតអនុញ្ញាត​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ទី២​ ត្រូវ​ពនឿ​ននី​តិ​វិធី​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ ជូន​ដល់​ម្ចាស់​សំណង់​ឲ្យបាន​ឆាប់​ស្របតាម​គោលការណ៍​ បែបបទ​ និង​នីតិវិធី​កំណត់​ជាធរមាន​។ ទី៣​ ត្រូវ​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​លើ​វិស័យ​សំណង់​នៅ​តាម​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ដែល​មាន​យន្តការ​ច្រកចេញ​ចូល​តែមួយ​ និង​ទី៤​ ត្រូវ​អប់រំ​ ផ្សព្វផ្សាយ​ដល់​ម្ចាស់​សំណង់​ ឲ្យ​យល់ដឹង​ និង​គោរព​តាមច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​សុវត្ថិភាព​ ក្នុង​ការសាងសង់​សំណង់​ និង​ផលវិបាក​ នៃ​ការសាងសង់​ដែល​មិន​គោរព​តាមច្បាប់​ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​។

ការ​ដាក់ចេញ​នូវ​វិធានការ​ពង្រឹង​ប្រសិទ្ធភាព​ លើ​ការគ្រប់គ្រង​សំណង់​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ការ​កើតមាន​ ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មិថុនា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ និង​មាន​សំណង់​អគារ​មួយចំនួន​ទៀត​សាងសង់​ឡើង​ ដោយ​គ្មាន​ច្បាប់​ និង​មិន​គោរព​ទៅតាម​បទដ្ឋាន​គុណភាព​សំណង់​ជាដើម​នោះ​៕

មហាសេដ្ឋី​ Warren​ Buffet​ ប្រាប់​ពី​វិធី​សាស្ត្រ​វិនិយោគ​លើ​អចលនទ្រព្យ​ដើម្បី​ទទួល​ផល​ចំណេញ​ច្រើន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មហាសេដ្ឋី​ដែល​មាន​លុយ​លំដាប់​ពិភពលោក​ លោក​ Warren​ Buffet​ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​Berkshire​ Hathaway​ បាន​លើក​កទឹកចិត្ត​អោយ​អ្នក​វិយោគ​អចលនទ្រព្យ​ទាំងអស់​ទិញ​អចលនទ្រព្យ​ណា​ ដែល​មាន​ហា​នី​ភ័យ​តិចតួច​ នឹង​ទទួល​បានផល​ច្រើន​នា​ពេល​អនាគត​។

លោក​និយាយ​ថា​ “អ្នក​ដែល​អង្គុយ​ក្រោមម្លប់​ដើមឈើ​នៅ​ថ្ងៃនេះ​ ដោយសារតែ​ពួកគេ​បាន​ដាំ​ដើមឈើ​អស់​រយៈពេល​យូ​ណាស់​មក​ហើយ​” “Someone​ is​ sitting​ in​ the​ shade​ today​ because​ someone​ planted​ a tree​ a long​ time​ ago​”។

លោក​មហាសេដ្ឋី​រូប​នេះ​ បាន​ពន្យល់​ថា​ ការ​ដាំ​ដើមឈើ​ថ្ងៃនេះ​ មិន​ប្រាកដ​ថា​បានផល​នៅ​ថ្ងៃនេះ​ទេ​។ ក្នុង​ន័យ​នេះ​ វា​នឹង​ទទួល​បាន​ផលប​ណ្តើរៗ​ តាមរយៈ​មាន​ម្លប់​ជ្រក​បន្តិច​ម្តង​ៗ។ ​យ៉ាងណា​នៅពេល​ដែល​អ្នក​វិនិយោគ​អចលនទ្រព្យ​នៅ​ថ្ងៃនេះ​ ហាក់ដូចជា​អ្នក​សន្សំទ្រព្យ​បន្តិច​ម្តង​ៗ នៅពេល​នោះ​អ្នក​នឹង​ទទួលផល​ច្រើន​នា​ពេល​អនាគត​។

លោក​ពន្យល់​ថា​ អចលនទ្រព្យ​ដែល​បាន​គ្រោងទុក​ និង​បាន​ទិញទុក​ គឺ​ស្ថិតនៅ​ក្នុងចំណោម​ការ​វិនិយោគ​ ដែល​មាន​ហានិភ័យ​ទាប​បំផុត​ នៅពេល​ដែល​យើង​ទុក​ក្នុងរយៈពេល​វែង​តាមដែល​អាច​ធ្វើ​ទៅ​បាន​ អ្នក​នឹង​ទទួល​បានផល​កាន់តែ​ខ្ពស់​។

ក្នុង​ន័យ​នេះ​ បើ​អ្នកទិញ​លំនៅ​ដ្ឋាន​ទុក​ តម្លៃ​លំនៅ​ដ្ឋាន​នោះ​នឹង​បន្ត​ឡើងថ្លៃ​តាមពេលវេលា​នា​ពេល​ខាងមុខ​។

មហាសេដ្ឋី​ Warran​ Buffet​ គឺជា​អ្នកជំនួញ​ជនជាតិ​អាមេរិក​ និង​ជា​អ្នក​ដែល​មាន​លុយ​ប្រមាណ ៤​,៤ពាន់​លាន​ដុល្លារ​អាមេរិក​ ជាប់​ជាម​ហា​សេដ្ឋី​លំដាប់​ទី៣នៅក្នុង​ពិភព​ លោក​នា​ឆ្នាំ២០១៩នេះ​។

លោក​ កើត​នៅ​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ១៩៣០​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​អ្នក​ជោគជ័យ​ក្នុង​ជំនួញ​នានា​នៅក្នុង​ពិភពលោក​ផង​ដែរ​៕

រដ្ឋមន្ត្រី​ផែនការ​៖ ភាព​ក្រីក្រ​ជា​ការខាតបង់​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​

0

ដោយ​ វុត្ថា​

បាត់​ដំ​បងៈ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងផែនការ​ បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ច្បាស់​ និង​បាន​ចាត់ទុក​ភាព​ក្រីក្រ​ជា​ការខាតបង់​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ភាព​មិន​អាច​ទទួលយក​បានខាង​សីលធម៌​ និង​ភាព​បែកបាក់​នៃ​សង្គម​ និង​បាន​ដាក់​ចេញ​និង​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​កំណែទម្រង់​លើ​គ្រប់​ផ្នែក​។

លោក​ឆាយ​ ថន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងផែនការ​ បាន​ពន្យល់​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​ចាប់ផ្តើម​ដំណើរ​ការ​អនុវត្ត​ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ខេត្តបាត់ដំបង​ ឆ្នាំ២០១៩​ នៅ​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដោយ​យល់​ច្បាស់​ពី​បញ្ហា​នេះ​ រដ្ឋ​បា​ភិបាល​បច្ចុប្បន្ន​ បាន​កំពុង​អនុវត្ត​យុទ្ធ​សា​ស្ដ្រចតុកោណ​ដំណាក់កាល​ទី៣​ និង​បន្ត​ឈាន​ទៅ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​ជំរុញ​កំណើន​ការងារ​ សមធម៌​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ ដែល​គោលដៅ​ទាំងនេះ​គឺជា​កត្ដា​គន្លឹះ​សម្រាប់​ ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (២០១៦​-២០៣០​) និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ កម្មវិធី​អត្ដ​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ ចាប់តាំងពី​ឆ្នាំ២០១២មក​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​វិភាជន៍​ថវិកាបដិភាគ​ជា​បន្ដ​បន្ទាប់​ សម្រាប់​ការងារ​អត្ដ​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ នៅ​ទី​ជនបទ​ ហើយ​ចាប់ពី​ឆ្នាំ២០១៥មករា​ជរដ្ឋាភិបាល​ជា​អ្នក​ផ្តល់​ថវិកា​ទាំងស្រុង​សម្រាប់​ការងារ​នេះ​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ កន្លង​ទៅ​ថ្មី​ៗនេះ​ ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ប្រកបដោយ​ជោគជ័យ​ នូវ​ចំណុច​គោលដៅ​ភាគច្រើន​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ជាពិសេស​ការកាត់បន្ថយ​ភាព​ក្រីក្រ​ បាន​ឆាប់រហ័ស​ពី​ ៤៧​% នៅក្នុង​ឆ្នាំ២០០៧​ និង​រង្វង់១៤​%នៅ​ឆ្នាំ២០១៤​ ហើយ​កម្ពុជា​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ ជ្រើស​ជា​ប្រទេស​គំរូ​សម្រាប់​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ នោះ​ក៏​មាន​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ បាន​បញ្ជូន​ប្រតិភូ​មក​រៀនសូត្រ​បទពិសោធន៍​អំពី​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។

រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​ផែន​ជា​សេនាធិការ​ បាន​រៀបចំផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផយ​អជ​)​ជាបន្តបន្ទាប់​ ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដោយ​បាន​កំណត់​នូវ​អាទិភាព​នានា​ សូចនាករ​ ពេលវេលា​ និង​ធនធាន​ច្បាស់ លាស់​សម្រាប់​ការអនុវត្ត​ និង​មានកំណត់​យន្តការ​សម្រាប់​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​ផ្អែកលើ​ក្របខ័ណ្ឌ​លទ្ធផល​ និង​អំពី​ការទទួលខុសត្រូវ​របស់ក្រ​សួង​ស្ថាប័ន​ទៅតាម​មុំ​នៃ​អាទិភាព​នី​មួយ​ៗ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៧% និង​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​បាន​លើស​ពី១​%ក្នុង​មួយឆ្នាំ​ និង​ដើម្បី​ទទួល​បានផល​ចំណេញ​ខ្ពស់​ពី​ការ​ធ្វើស​មា​ហរ​ណ កម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥​ និង​ឈានឡើង​ពី​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​៕

ភាព​តាន​តាំង​រវាង​អាមេរិក​-ចិន​ និង​-វៀតណាម​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​មក​កាន់ម្ពុ​ជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald​ Trump​ បាន​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ និង​វៀតណាម​ ក្រុមហ៊ុន​ផលិតកម្ម​អន្តរជាតិ​ជាច្រើន​កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ផលិតកម្ម​របស់​ពួកគេ​ដើម្បី​ស្វែងរក​កន្លែង​ដែល​មាន​សុវត្ថិភាព​ ដើម្បី​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​។

ក្រុមហ៊ុន​ Eclat​ Textile​ Co​ ដែល​ផ្គត់ផ្គង់​ផលិតផល​ពាក់កណ្តាល​សម្រេច​ដល់​ក្រុមហ៊ុន​ Nike​ Inc​. និង​ក្រុមហ៊ុន​ Lululemon​ Athletica​ Inc​ កំពុង​ធ្វើ​ផែនការ​បង្កើត​រោងចក្រ​នៅ​កម្ពុជា​ ឬឥណ្ឌូ​នេ​ស៊ី​។ ក្រុមហ៊ុន​រំពឹង​ថា​នឹង​វិនិយោគ​យ៉ាងហោចណាស់ ៨០លាន​ដុល្លារ​ ដើម្បី​បង្កើត​ខ្សែ​ចង្វាក់​ផលិតកម្ម១២០​ បន្ទាត់​ទំនិញ​នៅក្នុង​ប្រទេស​មួយ​ រវាង​ប្រទេស​ទាំងពីរ​។ ការសម្រេច​ចិត្ត​នៃ​ទីតាំង​ជាក់លាក់​ នឹង​ត្រូវ​បាន​សំរេច​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Eclat​។

អាមេរិក​គឺជា​ទីផ្សារ​ធំ​ទីពីរ​របស់​កម្ពុជា​ និង​ទទួល​បានការ​ដំណើរការ​ពាណិជ្ជកម្ម​សេរី​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ GSP​។

ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​កម្ពុជា​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ១​,១២ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​អាមេរិក​ពី​ខែ​ មករា​ដល់​ខែមីនា​។ ការនាំចេញ​កម្ពុជា​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ដូចគ្នា​ មានតម្លៃ​ប្រមាណ៩០៣​,៦ លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អាមេរិក​ សរុប​មានតម្លៃ​ប្រមាណ​ ៣,៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ Eclat​ បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ ទៅកាន់​ប្រទេស​វៀតណាម​នៅក្នុង​ឆ្នាំ២០១៦​ សម្រាប់​លក្ខខណ្ឌ​ផលិតកម្ម​តម្លៃ​ទាប​ និង​ល្អ​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​បាន​ពង្រីក​ទៅ​ប្រទេស​វៀតណាម​កាលពី​ខែមុន​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្វើ​ពិពិធ​កម្ម​រោងចក្រ​ផលិត​របស់​ខ្លួន​ ដោយ​សង្ឃឹមថានឹង​បង្កើន​តម្លៃ​ទំនិញ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ដំន​ឡើង​ពន្ធ​អាមេរិក​ លើ​ទំនិញ​វៀតណាម​។

លោក​ Hung​ Cheng​-hai​ ប្រធាន​ក្រុមហ៊ុន ​Eclat​ បាន​ថ្លែង​ក្នុង​របាយការណ៍​មួយ​ថា​ “ការវិនិច្ឆ័យ​ពី​ស្ថានភាព​សកលលោក​ ជា​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ធ្វើ​ពិពិធ​កម្ម​”។

លោក​បន្ថែម​ថា​ “អតិថិជន​ក៏​ចង់ឱ្យ​យើង​ធ្វើ​ពិពិធ​កម្ម​ហានិភ័យ​ និង​មិន​ចង់ឱ្យ​មាន​មូលដ្ឋាន​ផលិតកម្ម​មាននៅ​ក្នុង​ប្រទេស​មួយ​។ ឥលូវ​នេះ៥០ភាគរយ​ នៃ​សំលៀកបំពាក់​របស់​យើង​ ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​ ដូច្នេះ​យើង​មិន​មានការ​ធ្វើ​ពិពិធ​កម្ម​បែប​គ្រប់គ្រាន់​ទេ​”។

កាលពី​ខែមុន​ លោក​ប្រធានាធិបតី​អាមេរិក​Trump​ បាន​ដាក់​សម្ពាធ​លើ​វៀតណាម​តាមរយៈ​ការ​បញ្ចេញមតិ​តាម​ទូរទស្សន៍​អាមេរិក​។

លោក​ Trump​ បាន​មានប្រសាសន៍​ថា​ “មាន​ក្រុមហ៊ុន​ជាច្រើន​ កំពុង​ធ្វើដំណើរ​ទៅកាន់​វៀតណាម​ ប៉ុន្តែ​វៀតណាម​ទាញ​យក​ប្រយោជន៍​ពី​យើង​ច្រើនជាង​ប្រទេស​ចិន​”។

លោក​បន្ត​ថា​ “យើង​កំពុង​ពិភាក្សា​ជាមួយ​វៀតណាម​។ វៀតណាម​គឺ​ប្រទេស​យក​កេង​ចំណេញ​ច្រើនជាង​គេ​ បើ​ទោះជា​ប្រទេស​តូចជាង​ប្រទេស​ចិន​ក្តី​ ប៉ុន្តែ​ប្រទេស​នេះ​ស្ទើរតែ​ជា​ប្រទេស​បំពាន​ដ៏​ខ្លាំង​ជាងគេ​ទៅទៀត​”។

ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ រដ្ឋាភិបាល​អាមេរិក​បាន​រិះគន់​ឧស្សាហកម្ម​ដែកថែប​របស់​វៀតណាម​ ដោយ​ដំឡើង​ពន្ធ​លើ​ដែកថែប​វៀតណាម ៤០០ភាគរយ​។

រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា​ ប្រទេស​វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​ពន្ធ​អាមេរិក​ ដោយ​ការនាំចូល​ដែកថែប​ពី​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ បន្ទាប់​ធ្វើការ​ដំណើរការ​កែច្នៃ​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​ដោយ​អះអាង​ជា​ផលិតផល​វៀតណាម​។

ក្រុមហ៊ុន​ចិន​បាន​កំពុង​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ផ្សេងទៀត​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​រីក​រាលដាល​កាលពី​ប៉ុន្មាន​ខែមុន​។

ឧទាហរណ៍​ ការផលិត​កង់​រាប់​លាន​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ដោយសារ​ក្រុមហ៊ុន​ផលិត​កង់​ពី​ប្រទេស​ចិន​ កំពុង​ធ្វើ​ផ្លាស់ទី​តាំង​ផលិតកម្ម​មកកាន់​កម្ពុជា​។

ក្រុមហ៊ុន ​Shanghai​ General​ Sports​ បាន​បើក​រោងចក្រ​ថ្មី​មួយ​នៅ​ភ្នំពេញ​នៅ​ខែ​នេះ​ ជាមួយ​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ Evergrand​ Bicycle​ និង​ក្រុមហ៊ុន​ XDS​ Bicycle​ ដែល​ត្រូវ​បាន​ចុះបញ្ជី​កាលពី៣ខែមុន​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។ នៅ​ឆ្នាំ២០១៨នៅ​កម្ពុជា​ រោងចក្រ​ផលិត​កង់​ជិត ១​,៤លាន​គ្រឿង​ដែល​មានតម្លៃ​ប្រមាណ ២៨៧លាន​ដុល្លារ​៕

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៅតែ​សុទិដ្ឋិនិយម​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឧបនាយក​រដ្ឋមន្ត្រី​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​សារ​ជាថ្មី​ថា​ ​សម្រាប់​ឆ្នាំ២០១៩នេះ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​រំពឹង​ទុក​ថា​នឹង​មាន​ក្នុងរង្វង់​ ៧,១%។

ឧបនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​ ស្វែងយល់​ពី​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ សម្រាប់​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​ នៅ​ព្រឹក​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ និង​ជំរុញ​អនុវត្ត​វិធានការ​មុត​ស្រួច​ជា​កញ្ចប់​ សំដៅ​ពន្លឿន​ការកែទម្រង់​ជាច្រើន​ ដូចជា​ ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​កាត់បន្ថយ​ចំណាយ​ផ្លូវការ​ និង​ផ្លូវការ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ជាដើម​ ក្នុង​គោលដៅ​លើកកម្ពស់​បរិយាកាស​ អំណោយផល​ដល់​ការ​ធ្វើ​ធុរកិច្ច​ ដើម្បី​បង្កើន​ទំនុកចិត្ត​ និង​ទាក់ទាញ​វិនិយោគិន​ ទំាង​ក្នុង​និង​ក្រៅប្រទេស​ ដើម្បីឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បន្ត​ថា​ នៅក្នុង​ឆ្នាំ២០១៨អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ សម្រេច​បាន៧​,៥% ដែល​ជា​កំណើន​មួយ​ខ្ពស់​បំផុត​ នៅក្នុង​រយៈពេល១០ឆ្នាំ​ចុងក្រោយ​។ ទន្ទឹម​នឹង​នេះ​ អត្រា​អតិផរណា​មធ្យម​ប្រចំា​ឆ្នាំ​ ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​ស្ថិតនៅ​ក្នុង​កម្រិតទាប​ប្រមាណ២​,៥%។ នៅក្នុង​ឆ្នាំ២០១៨កន្លងទៅ​ ចំណូល​ចរន្ត​ថវិកាជាតិ​មានការ​កើនឡើង​ល្អ​ប្រសើរ​ ក្នុង​អត្រា​ប្រមាណ២០​,៤% ដែល​ធ្វើឲ្យ​ចំណូល​ចរន្ត​នៃ​ថវិកាជាតិ​ មាន​ទំហំ​ស្មើនឹង​ប្រមាណ ២១​,៩៦​%នៃ​ផសស​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ ឆ្នាំ២០១៨​ ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​សមស្រប​ ដោយ​ធានា​បាន​នូវ​ស្ថិរភាព​ ម៉ាក្រូ​សេដ្ឋកិច្ច​ និង​កំណើន​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន និង​បាន​ជំរុញ​ដល់​ការ​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ហើយ​បាន​ធ្វើ​ឲ្យ​កំនើន​សេដ្ឋកិច្ច​ សម្រេច​បាន​លើស​ពី​ការ​រំពឹង​ទុក​រហូតដល់ ៧​,៥%។

សម្តេច​អគ្គ​ក៏បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​ និង​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​រក្សា​ និង​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រ៉ឹង​មាំ​ និង​មាន​និរន្តរភាព​ និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ សម្តេច​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​ បន្ត​អភិវឌ្ឍន៍​ និង​ការគ្រប់គ្រង​ធនធានមនុស្ស​ ក្នុង​វិស័យ​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​នៃ​ចរន្ត​វិវត្តន៍​ សេដ្ឋកិច្ច​តំបន់​ និង​សកលលោក​។ បន្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ដោយ​ផ្តោត​លើ​ការ​បង្កើន​ផលិតភាព​ ពិពិធ​កម្ម​ ការកែច្នៃ​កសិផល​ និង​ពាណិជ្ជ​រូប​នី​យក​ម្ម​៕

អនុប្រធាន​ CVEA​ ៖ កា​រស​ង់​លំនៅ​ដ្ឋាន​រំលោភ​លើ​ចំណី​ផ្លូវ​ក្លាយជា​វិ​បត្តិ​ដល់​កា​រល​ក់​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​នៅពេល​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​បំពាន​មក​លើ​ចំណី​ផ្លូវ​ ជាពិសេស​ម្ចាស់ផ្ទះ​ល្វែង​មួយចំនួន​បាន​សង់រោង​លើ​ចិញ្ចើម​ផ្លូវ​ ដើម្បី​ទុក​ចត​យានយន្ត​របស់​ខ្លួន​ ដែល​ផ្ទុយពី​ការអនុញ្ញាត​របស់​បទដ្ឋាន​គតិយុត្តិ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ការសាងសង់​បែប​អាណា​ធិប​តេយ្យ​ និង​មានការ​ឃុប​ខិត​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ បាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ និង​ក្លាយជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​លក់​អចលនទ្រព្យ​នៅពេលអនាគត​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) លោកស្រី​តាំង​ ហួរ​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥​ កក្កដា​នេះ​ដោយ​បង្ហាញ​នូវ​ក្ដី​បារម្ភ​ជា​ខ្លាំង​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ និង​រូបភាព​នៃ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ ដែល​កំពុងតែ​បំពាន​ចំណី​ផ្លូវ​ ហើយ​វា​អាច​នឹង​ក្លាយទៅជា​វិបត្តិ​មួយ​នៅពេល​លក់​អចលនទ្រព្យ​ទាំងនេះ​។

លោកស្រី​បន្ត​ថា​ “មិន​ចំពោះ​អ្នកទិញ​ដើម្បី​ស្នាក់នៅ​ ឬជា​អ្នកទិញ​ដើម្បី​ធ្វើការ​វិនិយោគ​បន្ត​នោះ​ទេ​ មុន​ពេល​ទិញ​គឺ​គេ​តែង​ពិនិត្យ​ និង​ពិចារណា​នូវ​ចំណុច​អវិជ្ជមាន​របស់​សំណង់​លំនៅ​ដ្ឋាន​ដែល​បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​”។លោកស្រី​បន្ត​ថា​ “ជាទូទៅ​លំនៅ​ដ្ឋាន​ដែល​មាន​ទីតាំង​មិន​អំណោយផល​ ឬរំលោភ​លើ​ចំណី​ផ្លូវ​ អាច​ប្រឈម​បញ្ហា​ជាច្រើន​ ដែល​ក្រៅពី​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ ប៉ះពាល់​ដល់​កក្តា​សង្គម​ ហើយក៏​ជះឥទ្ធិពល​មិនល្អ​ទៅដល់​ការ​លក់​ផង​ដែរ​”។

លោកស្រី​តាំង​ ហួរ​បាន​បញ្ជាក់​ទៀត​ថា​ “មិនថា​ចំពោះ​លំនៅ​ដ្ឋាន​នៅក្នុង​រាជធានី​ភ្នំ​ ឬនៅ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ ដែល​កំពុងតែ​មាន​ទីផ្សារ​អចលនទ្រព្យ​ល្អ​ខ្លាំង​យ៉ាងណាក៏ដោយ​ ចំពោះ​ប្រភេទ​លំនៅ​ដ្ឋាន​ដែល​សាងសង់​បំពាន​លើ​ចំណី​ផ្លូវ​ គឺជា​ឧបសគ្គ​បំផុត​សម្រាប់​ការទិញ​-លក់​”។

លោកស្រី​បន្ត​ថា​ ការ​រក្សាទុក​ និង​គ្រប់គ្រង​ចំណី​ផ្លូវ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោល​បំណង​ធំៗ​ដូចជា​ ទី១​ ផាសុកភាព​ សុវត្ថិភាព​សាធារណៈ​ និង​សុវត្ថិភាព​ចរាចរណ៍​ ទី២​-ថែរក្សា​ផ្លូវ​សាធារណៈ​សម្រាប់​អ្នកប្រើ​ប្រាស់​ទូទៅ​ ទី​ ៣ រៀបចំ​ឱ្យ​មាន​បទដ្ឋាន​បច្ចេកទេស​ទូទៅ​ក្នុង​ការសាងសង់​ និង​ការប្រើ​ប្រាស់​ដី​ចំណី​ផ្លូវ​ក្នុង​ទីក្រុង​ និង​ទីប្រជុំជន​ ទី៤​ ការពារ​ការរំលោភ​បំពាន​ដី​ចំណី​ផ្លូវ​ ដើម្បី​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ ទី៥​ ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​ ទី៦​ លើក​កម្ពស់​សោភ័ណភាព​ទីក្រុង​ និង​ទីប្រជុំជន​ ៧-កាត់បន្ថយ​ការ​ស្ទះចរាចរណ៍​ និង​សម្រួល​ដល់​អ្នកថ្មើរជើង​ ទី៨​ គ្រប់​គ្រង​​លំហូរ​ចរាចរណ៍​ក្នុង​ទីក្រុង​ និង​ទីប្រជុំជន​ ​និង​ទី៩​ ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​។

កាលពី​ពេល​កន្លងទៅ​ សម្តេច​ ក្រឡាហោម​ ស ខេង​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ តាមច្បាប់​បទដ្ឋាន​គតិយុត្តិ​ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បញ្ជាក់​ និង​កំណត់​​យ៉ាង​ច្បាស់​ថា​ រាល់​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​នានា​ ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ ត្រូវ​ទុក​គម្លាត​យ៉ាងតិច ២៥​ម៉ែត្រ​​ពី​អ័ក្ស​ ដោយឡែក​នៅ​តាមផ្លូវ​ក្នុង​តំបន់​ (ផ្លូវលំ​) គឺ​ត្រូវ​រក្សាទុក​គម្លាត ១៥ម៉ែត្រ​ពី​ចំណុច​អ័ក្ស​។

សម្តេច​បន្ត​ថា​ ប៉ុន្តែ​ជាក់ស្ដែង​ការអនុវត្ត​ និង​ការគោរព​នៅ​មានកម្រិត​នៅឡើយ​ ដែល​វា​នឹង​បង្ក​ឱ្យ​មានផល​វិបាក​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ទៅតាម​ប្លង់​គោល​នៅពេលអនាគត​។ ក្នុង​ន័យ​នេះ​សម្ដេច​ ក៏បាន​ទទូច​ និង​បង្គាប់​ដល់​ស្ថាប័ន​ជំនាញ​ ក៏ដូចជា​អជ្ញា​ធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ ត្រូវ​មានការ​យកចិត្ត​ទិ​កដាក់​ក្នុង​ការគ្រប់គ្រង​ ជាពិសេស​សុំ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​៕