ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ៥០០លាន​យេ​នដ​ល់​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង់​ដល់​កម្ពុជា​ចំនួន ៥០០លាន​យេ​នប​ន្ថែ​មទៀ​ត ដើម្បី​ជួយ​ដល់​ការអនុវត្ត​លើ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​។

យោង​តាម​សេចក្ដីប្រកាស​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ដែល​ចេញ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែ​កក្កដា​ ព្រឹកមិញ​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ក្រោម​អធិបតីភាព​លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ លោក​ ប្រាក់​ សុ​ខុន​ រួម​ជាមួយនឹង​លោក​ ហូរី​ណូ​អ៊ូ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋា​បាល​ភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន៥០០លាន​យ៉េន​ (ប្រហាក់​ប្រហែល​ ៤.៦លាន​ដុល្លារ​) សម្រាប់​អនុវត្ត​គម្រោង​ “កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​” នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យដឹង​ថា​ ក្នុងឋានៈជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ ជប៉ុន​តែង​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​កិច្ច​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ និង​សុខុមាលភាព​សង្គម​ ព្រមទាំង​បង្កើន​ការ​តភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀ​តនៅ​ភក្នុង​តំបន់​៕

អាមេរិក​ទ្រោម​ខ្លួន​ខ្លាំង​ធៀប​ជាមួយ​ចិន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្លុក​ពាណិជ្ជកម្ម​តំបន់​អាស៊ាន​ បាន​ចាត់ទុក​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២​ បន្ទាប់​ចិន​ក្លាយជា​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ទី១​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង២៩០ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទី១​ឆ្នាំ​២០១៩​។

ទិន្នន័យ​សេដ្ឋកិច្ច​នៅក្នុង​ឆមាស​ទី១ឆ្នាំនេះ​បាន​បង្ហាញថា​ ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​គឺជា​សហភាព​អឺ​រ៉ុ​ បន្ទាប់មក​គឺ​អាស៊ាន​ និង​អាមេរិក​។ ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាស៊ាន​បាន​កើនឡើង៤ភាគរយ​ ស្មើនឹង២៩០ពាន់​លាន​ដុល្លារ​ ហើយ​កំពុង​ឈានមុខ​លើ​អាមេរិក​សម្រាប់​រយៈពេល​វេលា​សេសសល់​នៃ​ឆ្នាំនេះ​។

ការ​កើនឡើង​នៃ​ភាព​លេចធ្លោ​របស់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​។ សេដ្ឋកិច្ច​ចិន​បាន​ស្ថិតនៅ​លើកំពូល​លើ​អាមេរិក​ បន្ទាប់ពី​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ១៤ភាគរយ​ ដែល​មាន​ទឹកប្រាក់​រហូតដល់១៨ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង​ ៣៨ភាគរយ​ ដែល​មាន​ទំហំ​ទឹកប្រាក់២៣ពាន់​លាន​ដុល្លារ​ ដោយសារ​បង្ក​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

ទំហំ​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​ធ្លាក់ចុះ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ​។ ការនាំចេញ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ប្រទេស​ចិន​ កាលពី​ខែមុន​បាន​បន្ត​ធ្លាក់ចុះ​ជាង៣០ភាគរយ​ ហើយ​ការនាំចេញ​ពី​អាមេរិក​ទៅ​ចិន​មានតម្លៃ៩​,៣ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ ៨ ភាគរយ​ ហើយ​ការនាំចេញ​របស់​ចិន​ទៅ​អាមេរិក​មានតម្លៃ៣៩​,២ពាន់​លាន​ដុល្លារ​។

ទន្ទឹម​នឹង​នេះ​ដែរ​ អាស៊ាន​បាន​ទទួល​អត្ថ​ប្រយោជន៍​ ពី​ការ​កើតឡើង​នៃជ​ម្លោះ​ពាណិជ្ជកម្ម​នេះ​។

ឧទាហរណ៍​ពី​ខែមករា​ដល់​ខែឧសភា​ គ្រឿង​អេឡិចត្រូនិក​របស់​ចិន​ដែល​នាំចេញ​ទៅ​អាមេរិក​ត្រូវ​បាន​ថយ​ចុះ​ជិត៣០ភាគរយ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បង្កើន​ពន្ធ​ដល់​ ២៥​ ភាគរយ​។

ក្នុងអំឡុងពេល​ដូចគ្នា​នោះ​ ការនាំចេញ​គ្រឿង​អេឡិចត្រូនិក​របស់​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​បាន​កើនឡើង​ជិត​ ៤០​ ភាគរយ​។

និន្នាការ​គួរ​ឱ្យ​កត់សម្គាល់​មួយផ្សេងទៀត​ អាច​ត្រូវ​បាន​មើលឃើញ​នៅក្នុង​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​របស់​ប្រទេស​ចិន​។ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បង្កើន​ពន្ធ​លើ​ផ្នែក​ផលិតកម្ម​របស់​ចិន​រហូតដល់២៥ភាគរយ​ កាលពី​ខែកញ្ញា​ឆ្នាំមុន​។

ការនាំចេញ​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ១១ភាគរយ​ ស្មើនឹង៣​,៧ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ ។ ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំនេះ​ ការនាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ អាស៊ាន​បាន​កើនឡើង៣០ភាគ​រយ​សើ្ម​ នឹង១ពាន់​លាន​ដុល្លារ​។

គួរ​កត់សំគាល់​បំផុត​គឺ​ប្រទេស​វៀតណាម​ បាន​កើនឡើង​យ៉ាង​គំហុក​នៃ​ការនាំចេញ​ពី​ប្រទេស​ចិន​ដោយ​កើនឡើង​១៤​ភាគរយ​។ ក្រុមហ៊ុន​ផលិត​របស់​ចិន​កំពុង​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ពន្ធ​ពី​អាមេរិក​។

អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺថា​ ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក​និង​ចិន​ក្នុង​ឆ្នាំ​កន្លងមក​។

ប៉ុន្តែ​មិនមែន​សមាជិក​អាស៊ាន​ទាំងអស់​ សុទ្ធតែ​ទទួល​បានផល​ប្រយោជន៍​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នោះ​ទេ​។

តួលេខ​សេដ្ឋកិច្ច​ចុងក្រោយ​របស់​អាជ្ញាធរ​សឹង្ហ​បូរី​ បាន​បង្ហាញ​ពី​កំណើន​ទាប​នៃ​កំណើន​សេដ្ឋកិច្ច​ ដោយ​អត្រា​ការដែល​នឹង​នាំ​ឱ្យ​ប្រទេស​ធ្លាក់ចុះ​ទៅជា​វិបត្តិសេដ្ឋកិច្ច​។ យោង​តាម​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បាន​កំណត់​ថា​ជា​ការ​ធ្លាក់ចុះ​ពីរ​ត្រី​មាស​ជាប់​ៗគ្នា​ បើ​ធៀប​នឹង​ត្រីមាស​មុន​។

សេដ្ឋកិច្ច​សឹង្ហ​បូរី​បាន​ធ្លាក់ចុះ​ជាង៣ភាគរយ​ ដែល​ជា​សញ្ញា​មួយ​ប្រមា​នទៅកាន់​ប្រទេស​បណ្តា​ប្រទេស​ដទៃ​ ខណៈ​ប្រទេស​នេះ​ អាច​ក្លាយទៅជា​ជនរងគ្រោះ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​៕

រដ្ឋាភិបាល​កកំពុង​អភិវឌ្ឍន៍​តំបន់​កោះ​ទាំង៣២​ ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ជំរុញ​វិស័យ​ទេស​ចណ៍​

0

ដោយ​ រ៉ា​ណេត​

ព្រះសីហនុ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងធ្វើការ​កែ​លំ​អរ​ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ដោយ​បច្ចុប្បន្ន​នេះ​ក្រៅពី​តំបន់ឆ្នេរ​សំ​ខាន់​ៗដែល​កំពុង​មាន​ភាព​ទាក់ទាញ​នោះ​ តំបន់​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ទាំងមូល​ត្រូវ​បាន​ និង​កំពុង​អភិវឌ្ឍ​យ៉ាងសកម្ម​ ក្រោម​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ក្រៅពី​តំបន់ឆ្នេរ​សំ​ខាន់​ៗ ដែល​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ ក្នុង​ការ​ទាក់ទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នោះ​ តំបន់​កោះ​នានា​សរុប​ចំនួន៣២​ នៅ​ទូទាំង​ខេត្ត​ ត្រូវ​បាន​ និង​កំពុង​មានការ​អភិវឌ្ឍ​បន្ថែម​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។

លោក​បន្ត​ទៀត​ថា​ “តំបន់​កោះ​មួយចំនួន​ក្នុងចំណោម​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នកទេសចរ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​”។ លោក​បន្ថែម​ថា​ “បច្ចុប្បន្ន​នេះ​កោះ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ រួមមាន​ដូចជា​ កោះពស់​ កោះ​រ៉ុង​ កោះ​ឋានសួគ៌​ កោះ​ឫស្សី​ កោះក្របី​ កោះដែកគោល​ ជាដើម​”។

លោក​សុចិត្រ​គ្រឹះ​ស្នា​បាន​បន្ត​ថា​ ដោយឡែក​ចំពោះ​កោះ​មួយចំនួន​ទៀត​ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់ឆ្នេរ​ក្រុង​ ក៏​មាន​ភាព​ទាក់ទាញ​ និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ផង​ដែរ​ ប៉ុន្តែ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ប៉ែក​អឺរ៉ុប​។

នៅក្នុងចំណោម​កោះ​ទាំង៣២​ ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ក្រុង​ព្រះសីហនុ​ ភាគច្រើន​គឺ​សុទ្ធតែ​មាន​ភាព​ទាក់ទាញ​ ព្រោះ​មាន​ព្រៃភ្នំ​ធម្មជាតិ​ ព្រមទាំង​ឆ្នេរខ្សាច់​យ៉ាង​ស្រស់​ស្អាត​ ដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ ដែល​ប្រគល់​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​ចំពោះ​គម្រោង​មួយចំនួន​តូច​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​យក​មកវិញ​ ដោយសារតែ​មិន​មាន​សកម្មភាព​។

នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩​ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេ​ចរ​សរុប​ចំនួន ១​,៣៤៧​,០១៣នាក់​ កើនឡើង​ប្រមាណ៣.២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ដោយឡែក​ស្ថានភាព​ទូទៅ​នៃ​ភ្ញៀវ​ទេសចរ​ ដែល​ទៅ​សម្រាក​កម្សាន្ត​នៅ​តាម​បណ្តា​កោះ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សរុប​ចំនួន១៧៦​,៣៩១នាក់​ ដែល​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន៤៣​,៦១០នាក់​ ថយ​ចុះ៣៣.៧៤ភាគរយ​ ហើយ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ១៣២​,២៥០នាក់​ ថយ​ចុះ​ប្រមាណ៧.២០ភាគរយ​៕

ហាង​កាហ្វេ​ Amazon​ ពង្រីក​ខ្លួន​ទៅកាន់​ផ្សារ​ទំនើប​ Furi​ Times​ Square​ នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ហាង​កាហ្វេ​ដ៏​ល្បីល្បាញ​ Amazon​ នឹង​បើក​សាខា​នៅក្នុង​ទីតាំង​ផ្សារ​ទំនើប​ Furi​ Times​ Square​ ជា​ផ្សារ​ទំនើប​តំបូង​គេ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោកស្រី​ ទូច​ សម្ភស្ស​ ម្ចាស់ហាង​ Amazon​ សាខា​ច្បារអំពៅ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥​ កក្កដា​នេះ​ថា​ លោកស្រី​បាន​បើកហាង​កាហ្វេ​ Amazon​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន៣​ ទីតាំងនៅ​តាម​កា​រ៉ា​ស់​សុំា​ង និង១ទៀត​នៅ​ដាច់​តែឯង​ ​និង​នៅ​ខាងមុខនេះ​ នឹង​ពង្រីក​ហាង​មួយទៀត​នៅក្នុង​ផ្សារ​ទំនើប​ Furi​ Mall​ ដែល​ជា​ផ្សារ​ល្បី​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បន្ត​ថា​ “នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមការងារ​បាន​គូ​ប្លង់​រួចរាល់​ហើយ​ និង​ កំពុងតែ​រៀបចំ​តុបតែង​ ដោយ​រង់ចាំ​តែ​ខាង​ផ្សារ​ទំនើប​ហ្នឹង​ បើក​ដំណើរការ​ជា​ផ្លូវការ​ប៉ុណ្ណោះ​”។ លោកស្រី​បន្ត​ថា​ “សម្រាប់​ទីផ្សារ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ មានការ​ទាក់ទាញ​ខ្លាំង​មែនទែន​ ដោយសារតែ​ជា​ខេត្ត​ព្រះ​សីនុ​ ជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​ក្នុងចំណោម​ខេត្ត​ផ្សេងទៀត​”។

លោក​ទូច​ សម្ភស្ស​បាន​បន្ថែម​ទៀត​ថា​ ការសម្រេច​ចិត្ត​យក​ហាង​កាហ្វេ​ Amazon ​ទៅកាន់​ផ្សារ​ទំនើប​ Furi​ Mall​ ដោយសារតែ​ផ្សារ​មួយ​នេះ​មាន​ហាង​ម៉ា​កល្បី​ៗទាំងអស់​ ដាក់​លក់​នៅ​ទីនេះ​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​កាន់​ខ្លាំង​ថែមទៀត​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លឹម​ សុខា​ដា​វីន​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង​ ២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”។

​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​ Sky​ Bar​ ទំនើប​ជាងគេ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​គ្រាន់តែ​ Sky​ Bar​ នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។

កញ្ញា​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើឲ្យ​គំរោង​នេះ​សម្រេច​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ ដោយពេល​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​ ទីតាំង​លក់ទំនិញ​ និង​សេវាកម្ម​ប្រមាណ​ ៨០ភាគរយ​នឹង​បើក​ដំណើរការ​ រួម​ទាំង​រោងភាពយន្ត​ផង​ដែរ​។កាលពី​ពេល​ថ្មី​ៗនេះ​ ផ្សារ​ទំនើប​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ផ្សារ​ដែល​មាន​ការ​ឌី​សាញ​ដ៏​ទាក់ទាញ​បំផុត​ពី​កម្មវិធី​ Cambodia​ Property​ Award​ ដែល​បា​នប្រារព​ឡើង​នៅ​រាជធានី​ភ្នំពេញ​៕

ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ ING​ Holding​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ចេញ​លិខិតនិរាករណ៍​ និង​មោឃភាព​លើ​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន៥​ របស់​ក្រុមហ៊ុន​ ING​ Holding​ ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប​ធំជាង​គេ​នៅ​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​។

យោង​តាម​លិខិត​លេខ៦៩៤​ សជណ​ របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ចុះ​ថ្ងៃទី២១​ ឧសភា​ ឆ្នាំ២០១៩​ ចុះហត្ថលេខា​ដោយ​លោ​កឈិ​ត សា​ខុន​ ដែល​ចែង​ក្នុង​កម្មវត្ថុ​លើ​ របាយការណ៍​ស្តី​ពី​ ការ​មិន​អនុវត្ត​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ ពាក់​ព័ន្ឋនឹង​ការស្ថាបនា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ នៅក្នុង​ផ្ទៃដី​បឹង​ជើងឯក​ ស្ថិតនៅ​ក្នុង​ខ័ណ្ឌ​មានជ័យ​និង​ខ័ណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​។

លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ បានសម្រេច​លើ​ចំណុច​សំខាន់​ចំនួន​ពីរ​រួមមាន​ទី១​ និរាករណ៍​លិខិត​លេខ១៩៨​ សជណ​ ផ ក ចុះ​ថ្ងៃទី១៤​ កុម្ភៈ​ឆ្នាំ២០១៨​ លិខិត​លេខ៨០១​ សជណ​ ចុះ​ថ្ងៃទី១៧​ កក្កដា​ ឆ្នាំ២០១៨​ និង​លិខិត​លេខ១១៤៧​ សជណ​.ឧស​ ចុះ​ថ្ងាំ​ទី១៨​ តុលា​ ឆ្នាំ២០១៨របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។

ទី២​ មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន​ អាយ​ អ៊ិ​នជី​ ហូល​ឌីង​ចំនួន៥ប័ណ្ណ​ គឺ​ប័ណ្ណ​លេខ​ភព៦៨៥៧៨​ ភព៦៨៥៧៩​ ភព​ ៦៨៥៨០​ ភព​ ៦៨៦៨៥៨២​ និង​លេខ​ភព៦៨៥៨៣​ ចុះ​ថ្ងៃទី២១​ ខែ​ មិនា​ ឆ្នាំ២០១៩​។

លោក​កែវ​ សេដ្ឋា​បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ នៃ​ក្រុមហ៊ុន ​ING​ Holding​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​នៅឡើយ​ទេ​៕

ការសិក្សា​រក​ឃើញថា​ប្រជាជន​ភាគច្រើន​ចាប់ផ្តើម​មាន​និន្នាការ​ស្វែងរក​អចលនទ្រព្យ​តាមរយៈ​អន​ឡាញ​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញថា​ ប្រជាជន​បាន​ស្វែងរក​ការ​ ទិញ​អចលន​ទ្រព្យ​តាម​ប្រព័​ន្ឋ​អន​ឡា​ញកាន់​តែ​ច្រើន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ខណៈ​និន្នាការ​ទីផ្សារ​ទិញ​លក់​អចលនទ្រព្យ​កាន់តែ​មានការ​រីកចម្រើន​។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ Realestate.com.kh​ ដែល​បាន​ស្ទាបស្ទង់​ជាមួយ​អ្នកឆ្លើយតប២០០០នាក់​ ដែល​បាន​រក​ឃើញ​ថា​លទ្ឋ​ផល​នៃ​ការ​ស្ទាបស្ទង់​នេះ​ មានការ​ផ្លាស់​ប្តូរ​។ ការ​ផ្លាស់​ប្តូរ​មួយ​គួរ​ឱ្យ​កត់សម្គាល់​អាច​ត្រូវ​បាន​មើលឃើញ​ នៅពេល​មើលទៅ​លើ​ប្រាក់ចំណូល​របស់​អ្នកឆ្លើយតប​ទៅ​នឹង​ការស្ទង់មតិ​។

ចំនួន​ប្រជាជន​តិចតួច​រកលុយ​បាន​តិច​ជាង៥០០ដុល្លារ​ក្នុង​មួយ​ខែ​ កាលពី២ឆ្នាំមុន​។ ក្រុម​ដែល​រក​ប្រាក់​បាន​ពី៥០១ដុល្លារ​ ដល់១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ នេះ​គឺជា​សញ្ញា​ច្បាស់លាស់​ នៃ​វណ្ណៈ​កណ្តាល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។

ការ​រក​ឃើញ​សំខាន់​មួយទៀត​គឺថា​ អ្នកទិញ​នៅតែ​បន្ត​មានទំនុក​ចិត្ត​លើ​ទីផ្សារ​។ ភាគច្រើន​នៃ​អ្នកឆ្លើយតប​បាន​និយាយ​ថា​ ពេលនេះ​គឺជា​ពេល​ល្អ​មួយ​ដើម្បី​ទិញ​អចលនទ្រព្យ​។ ទាក់ទង​នឹង​ទីតាំង​នេះ​ អ្នកឆ្លើយតប​ភាគច្រើន​បាន​ជ្រើសរើស​រាជធានី​ភ្នំពេញ​ជាជាង​ខេត្តសៀមរាប​ ព្រះសីហនុ​ ឬតំបន់​ទីក្រុង​ដទៃទៀត​ក្នុង​ប្រទេស​។

ការស្ទង់មតិ​នេះ​ក៏បាន​រក​ឃើញថា​ Internet​ នៅតែ​ជា​ប្រភព​ព័ត៌មាន​អចលនទ្រព្យ​សំខាន់​។ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​និន្នាការ​សម្រាប់​ពេល​អនាគត​ ជាពិសេស​ការប្រើ​ប្រាស់​ Internet​ នៅក្នុង​ប្រទេស​កំពុង​កើនឡើង​។

ទោះជាយ៉ាងណា​ក៏ដោយ​ដូចជា​ការ​ស្ទាប​ស្ទង់​មុន​ៗ អតិថិជន​បាន​សង្កេតឃើញ​ភាព​ទន់ខ្សោយ​នៅក្នុង​វិស័យ​ដែល​ត្រូវ​ដោះស្រាយ​។ ចំណុច​សំខាន់​បំផុត​ក្នុងចំណោម​បញ្ហា​ទាំងនេះ​គឺ​ការ​ខ្វះ​បទដ្ឋាន​ និង​បទបញ្ញត្តិ​វិជ្ជាជីវៈ​។ អ្នកឆ្លើយតប​ភាគច្រើន​បាន​សង្កេតឃើញ​ពី​តម្រូវការ​សម្រាប់​ការកំណត់​តម្លៃ​ស្តង់ដារ​ វិញ្ញា​បន​ប័ត្រ​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ត្រូវការ​ជាចាំបាច់​ និង​បទបញ្ជា​របស់​គណៈកម្មការ​ភ្នាក់ងារ​៕

ទីក្រុង​ថ្មី​នៅ​ក្បែរ​ជើងភ្នំ​បូកគោ​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ជាទី​ក្រុង​ឆ្លាតវៃ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​ ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣៥​ ដើម្បី​គ្រប់គ្រង​ក្រុង​បូកគោ​ជាទី​ក្រុង​ឆ្លាតវៃ​ ប្រវត្តិសាស្ត្រ​ បៃតង​ ធម្មជាតិ​ និង​អាកាសធាតុ​ ភ្នំ​ សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ប្រទេស​កម្ពុជា​។

យោង​តាម​អនុក្រឹត្យ​លេខ៨៨​ អន​ក្រ.បក​ ចុះហត្ថលេខា​ដោយ​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ថ្ងៃទី២៨ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ អាច​ធ្វើការ​កែសម្រួល​ក្នុងរយៈពេល៥ឆ្នាំ​ម្តង​ តាម​សំ​ណើ​ចំា​បាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។

អនុក្រឹត្យ​នេះ​ឲ្យដឹង​ថា​ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​ គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​មុនពេលកំណត់​ អាច​ប្រព្រឹត្តទៅ​បាន​ក្នុងករណី​ ដែល​មាន​តម្រូវការ​ចាំបាច់​សម្រាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ ឬផលប្រយោជន៍​ជាតិ​។ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ត្រូវ​អនុវត្ត​តាម​នីតិ​វិធិ​ និង​លិ​ខិ​បទដ្ឋាន​គតិ​យុត្ត​ជាធរមាន​។

យោង​តាម​ការស្រាវជ្រាវ​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ ទីតាំង​នេះ​ជា​អតិត​ទីក្រុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ១៩២៥​-១៩៦២​ ដ៏​មាន​សក្តា​នុ​ពល​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ​ ទេសភាព​ធម្មជាតិ​តំបន់​ភ្នំ​-សមុទ្រ​ ដ៏​ពិសិដ្ឋ​ គ្មាន​ពីរ​ នៃ​ប្រទេស​កម្ពុជា​ និង​ជាគោល​ដៅ​ទេសចរណ៍​ប្រណិត​កម្រិតខ្ពស់​ និង​មាន​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ ជាទី​ក្រុង​រដ្ឋបាល​ដែល​បាន​បន្សល់ទុក​រហូតមកដល់​បច្ចុប្បន្ន​ ដូចជា​អគារ​រដ្ឋបាល​ ព្រះរាជ​ដំណាក់​ លំនៅ​ដ្ឋាន​ អគារ​សេវាកម្ម​ សាលាក្រុង​ ប្រៃសណីយ៍​ អគារ​សុរិយោដី​ សាលារៀន​ វត្តអារាម​ ព្រះវិហារ​កាតូលិក​ គិលានដ្ឋាន​ ប៉ុ​ស្តិ​នគរបាល​ ទីបញ្ជាការ​យោធា​ សណ្ឋាគារ​ ស្ថានីយ​ទឹក​ស្អាត​ ស្ថានីយ​អគ្គិសនី​ ទំនប់ទឹក​បារាំង​។ល។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​ ដែល​មាន​អគ្គលេខាធិការ​ដ្ឋាន​នៃ​គណកម្មា​ការរៀបចំ​ដី​ និង​គរូប​នី​យក​ម្ម​ថ្នាក់​ជាតិ​សេនាធិការ​ បាន​ផ្តួចផ្តើម​សិក្សា​ និង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​)នៃ​ភូមិសាស្ត្រ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​មានផ្ទៃ​ក្រឡា​ប្រមាណ២៧​,៩៤៣ហិ​កតា​ ស្មើនឹង​ ១៨​,០៩​% នៃ​ផ្ទៃ​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​) ទំហំ១៥​,៤៥៤២ហិ​កតា​ អនុលោម​តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ​ ១៩៩៣​។

ប្លង់​គោល​ប្រើប្រាស់​ដី​នេះ​ ត្រូវ​បាន​កសាង​ឡើង​ដោយ​ការសិក្សា​ច្បាស់លាស់​លើក​ត្តា​ប្រវត្តិ​សាស្រ្ត​ ភូមិសាស្ត្រ​ សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ ទេសចរណ៍​ និង​វប្បធម៌​ ព្រមទាំង​គោលនយោបាយ​ ច្បាប់​ និង​ថ្នាក់​ជាតិ​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូ​បន​នី​យក​ម្ម​ និង​សំណង់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​លោក​សាយ​ សំ​អាល់​ និង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ និង​អភិ​ បាល​ខេត្តកំពត​ និង​ព្រះសីហនុ​ បា​ពិភាក្សា​ពី​គម្រោង​បង្កើត​ទីក្រុង​ថ្មីនេះ​ដែល​មាន​ទីតាំង​នៃ​ការសាងសង់​ទីក្រុង​ថ្មី​មួយ​នា​ជើងភ្នំ​បូកគោ​ ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​កំពូលភ្នំ​៕

ជំនាញ​ភាពជា​អ្នកដឹកនាំ​ទាក់ទាញ​ការចូលរួម​ច្រើន​ពី​អ្នក​ស្ថិត​ក្នុង​វិស័យ​ធុរកិច្ច​

0

ដោយ​ សារី​

ភ្នំ​ពេញៈ​ ជំនាញ​ភាពជា​អ្នកដឹកនាំ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​កម្រិត​កំពូល​ សម្រាប់​ម្ចាស់​អាជីវកម្ម​” បាន​ឆក់​យក​បេះដូង​សហគ្រិន​ និង​អ្នករក​ស៊ី​នៅ​កម្ពុជា​ដែល​ជាស​មា​ជិ​ក និង​មិនមែន​សមាជិក​បន្ត​សម្រុក​ចុះឈ្មោះ​កើន​ដល់​ ១៥០នាក់​កាលពី​ចុង​សប្តាហ៍​មុន​។

ជំនាញ​ដែល​ទទួល​បានការ​បង្វឹក​ផ្ទាល់​ពី​លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ មិន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការដឹកនាំ​ គ្រប់គ្រង​ ចាត់ចែង​អាជីវកម្ម​កាន់តែ​រីកចម្រើន​នោះ​ទេ​ សហគ្រិន​ដែល​បាន​ចូលរួម​ក៏អាច​ចាប់​យក​ឱកាស​វិនិយោគ​ លក់​ផលិតផល​សេវាកម្ម​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់​អាជីវកម្ម​មក​ពី​ទូទាំង​ប្រទេស​ ព្រមទាំង​អាច​ចាប់​យក​ឱកាស​លូតលាស់​រីកចម្រើន​ជោគជ័យ​បាន​លឿន​ជាង​អ្នករក​ស៊ី​ធម្មតា​ ចំណេញពេលវេលា​ មិន​ខាត​ជីវិត​រស់នៅ​ក្នុង​បញ្ហា​នៃ​ការ​រកស៊ី​ដែល​គ្មាន​ក្បួន​ច្បាស់លាស់​ផង​ដែរ​។

តួលេខ​នៃ​ចំនួន​ម្ចាស់​អាជីវកម្ម​ចូលរួម​លើក​នេះ​ បាន​កើនឡើង​កាន់តែ​ខ្ពស់​ បើ​ធៀប​នឹង​កម្មវិធី​បង្វឹក​ជំនាញ​ “ភាពជា​អ្នកដឹកនាំ​ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​កម្រិត​កំពូល​” កាលពី​ថ្ងៃ១​-២ មិថុនា​កន្លងទៅ​ដែល​មាន​ម្ចាស់​អាជីវកម្ម​ចុះឈ្មោះ​ចូលរួម​ ១១០នាក់​។

ការ​ឆក់​យក​បេះដូង​អ្នករក​ស៊ី​នៅ​កម្ពុជា​ ឱ្យ​ចូល​មក​ពង្រឹង​សមត្ថភាព​កាន់តែ​ច្រើន​ឡើង​ៗនេះ​ ត្រូវ​បាន​ម្ចាស់​អាជីវកម្ម​ ដែល​ធ្លាប់​បាន​មក​ពង្រឹង​សមត្ថភាព​កន្លងមក​ និង​បន្ត​ចូលរួម​វគ្គ​នេះ​ បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ការ​បង្វឹក​របស់​លោកគ្រូ​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ ហើយ​បាន​ណែនាំ​ម្ចាស់​អាជីវ​កម្ម​ផ្សេង​ៗទៀត​ចូលរួម​ជាមួយគ្នា​ដែរ​។

តាមរយៈ​ការ​មើលឃើញ​លទ្ធផល​ និង​គុណ​តម្លៃ​ របស់​ក្លឹប​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​មួយ​នេះ​ ដែល​បាន​ជួយ​ដល់​សហគ្រិន​កម្ពុជា​ និង​សមាជិក​ ៨៤១នាក់​ នៅ​ទូទាំង​ប្រទេស​ឱ្យ​រីកចម្រើន​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ បានសម្រេច​ចិត្ត​ចូល​ជាស​មា​ជិ​កដោយ​ឥត​សង្ស័​ យ ជាមួយនឹង​ការ​ទទួល​បាន​ប្រយោជន៍​ទាំង៧​ ដែល​ជួយ​ឱ្យ​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​ ហើយ​ថែមទាំង​បាន​ណែនាំ​មិត្ត​ភ័ក្ត​ជាបន្តបន្ទាប់​ ឱ្យមក​ចូលរួម​កម្មវិធី​បង្វឹក​ របស់​ CEO​ Master​ Club​ ជាមួយគ្នា​ ដើម្បី​ភ្លក្ស​រស​ជា​តិ​ថ្មី​ៗ សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ពូកែ​ និង​អគ្គនាយក​អាជីព​ប្រកបដោយ​ភាព​ជោគជ័យ​៕

អ្នកជំនាញ​ថា​ ក្រុង​ព្រះសីហនុ​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​

0

ដោយ​ រ៉ា​ណេត​

ព្រះសីហនុ​៖ ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ក៏ដូចជា​អន្តរជាតិ​ប្រសិទ្ធនាម​ឱ្យ​ថា​ ជាតា​រា​រះ​នៅ​ទិសនិរតី​ ក្នុងនាម​ជា​ប៉ូល​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​នៃ​តំបន់ឆ្នេរ​សមុទ្រ​យ៉ាង​ស្រស់​ស្អាត​លំដាប់​ពិភពលោក​។

ទោះជាយ៉ាងណា​ នៅពេល​បច្ចុប្បន្ន​នេះ​ និង​ទៅ​ថ្ងៃ​អនាគត​ តំបន់​ដ៏​មាន​ប្រជាប្រិយ​ភា​ពមូយ​នេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ នឹង​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាងសកម្ម​វិញ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ (PATA​) លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ មិនយូរ​ទៀត​នោះ​ទេ​ ក្រុង​ព្រះសីហនុ​ នឹង​លែង​ជា​តំបន់​ទេសចរណ៍​ដ៏​មមាញឹក​ទៀតហើយ​ ដែល​វា​នឹង​ប្រែក្លាយ​ទៅជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សកម្ម​ និង​ធំ​បំផុត​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុង​ព្រះសីហនុ​ បាន​និង​កំពុងតែ​អភិវឌ្ឍ​ខ្លួន​ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទំនើប​ជា​បណ្តើរ​ហើយ​ ជាមួយនឹង​វត្តមាន​អគារ​ពាណិជ្ជកម្ម​យ៉ាង​ស្អេកស្កះ​”។ លោក​បន្ត​ទៀត​ថា​ “ថ្វីត្បិតតែ​ក្រុង​ព្រះសីហនុ​ប្រែក្លាយ​ទៅជា​ក្រុង​ពាណិជ្ជកម្ម​បែប​ទំនើប​ ប៉ុន្តែ​ចំណុច​ដែល​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​ នៅក្នុង​ខេត្ត​មួយ​នេះ​ គឺ​រុញច្រាន​ទៅតាម​តំបន់​កោះ​នានា​ដែល​ពោរពេញ​ទៅ​សម្រស់​ធម្មជាតិ​”។

បច្ចុប្បន្ន​នេះ​ តំបន់​កោះ​មួយចំនួន​ក្នុងចំណោម​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នកទេសចរ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។ ជាក់ស្ដែង​ដូចជា​ កោះពស់​ កោះ​រ៉ុង​ កោះ​រ៉ុង​សន្លឹម​ ដែល​មាន​ឆ្នេរខ្សាច់​យ៉ាង​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​ រួម​ជាមួយនឹង​កោះ​ជាច្រើន​ទៀត​ ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ក្រុង​ព្រះសីហនុ​ កំពុងតែ​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ ដែល​ប្រគល់​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ ធួន​ ស៊ី​ណា​ន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រៅពី​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​កោះ​ និង​សមុទ្រ​ អ្នកទេសចរ​មួយចំនួន​ធំ​ក៏​ងាក​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​ និង​កំពត​ ដោយសារតែ​ខេត្ត​ទាំង២នេះ​ ក៏​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ និង​ជា​តំបន់​កម្សាន្ត​ឆ្នេរ​ដ៏​ស្រស់​ស្អាត​មិនចាញ់​កំពង់សោម​ ឬក្រុង​ព្រះសីហនុ​នោះ​ទេ​”។

ខុសពី​ការ​លើកឡើង​ខាងនេះ​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ថា​ វិស័យ​ទេសចរណ៍​ និង​វិស័យ​ពាណិជ្ជកម្ម​មិន​អាច​កាត់ផ្ដាច់​ចេញពី​គ្នា​បាន​នោះ​ទេ​ ហើយ​ក្រុង​ព្រះសីហនុ​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​ដ៏​សកម្ម​ និង​មមាញឹក​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​“ជា​ការពិត​ វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ​ កំពុងតែ​ផ្លាស់ប្ដូរ​ខេត្ត​មួយ​នេះ​ឱ្យ​កា្លយ​ជា​តំបន់​ដ៏​ស៊ីវិល័យ​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ក៏​មានការ​រួមផ្សំ​ពី​វិស័យ​ពាណិជ្ជកម្ម​ដែរ​”។

​លោក​បន្ត​ទៀត​ថា​ អ្វី​ៗភាគច្រើន​ស្ទើរគ្រប់​វិស័យ​ គឺ​សុទ្ធតែ​បម្រើ​ និង​ស្ថិតនៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​។ ព្រះសីហនុ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​ប៉ូល​សេដ្ឋកិច្ច​ ១ ក្នុងចំណោម៤ប្រចាំ​នៅ​កម្ពុជា​ ជាពិសេស​តំបន់ឆ្នេរ​ ដែល​ជា​ចំណុច​ដ៏​ទាក់ទាញ​លំដាប់​សាកលលោក​ ដូច្នេះ​ព្រះសីហនុ​នៅតែ​រក្សា​បាន​នូវ​ប្រជាប្រិយ​ភាព​ក្នុងនាម​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​”៕

ចំណេះដឹង​! ហេតុអ្វី​អ្នកចាំ​បាច់​ត្រូវ​ចុះឈ្មោះ​ក្រុមហ៊ុន​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អត្រា​នៃ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​មានកម្រិត​ខ្ពស់​គួរឲ្យ​កត់សម្គាល់​។ ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ព្យាយាម​កែ​លម្អ​ដំណើ​ការ​ នៃ​ការ​ចុះឈ្មោះ​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​ងាយស្រួល​ និង​ចំណាយ​ប្រាក់​សេវា​តិច​ជាង​មុន​។

មូលហេតុ​ចំបង​ដែល​អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន​ គឺ​ដើម្បី​លុបបំបាត់​ហានិភ័យ​នៃ​ការ​បង់លុយ​ និង​ការ​ផាកពិន័យ​ចំពោះ​ការ​មិន​ចុះឈ្មោះ​ក្រុមហ៊ុន​។ ការ​ផាកពិន័យ​អាច​ជា​ការ​បង់លុយ​ឬឈាន​ដល់​ការ​បិទ​អាជីវកម្ម​របស់​អ្នក​។

ខាងក្រោម​នេះ​គឺជា​អត្ថ​ប្រយោជន៍​សំ​ខាន់​ៗនៃ​ការ​ចុះឈ្មោះ​ក្រុមហ៊ុន​ ដែល​មាន​ដូចជា​៖

ទី១​ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ ធនាគារ​ និង​វិនិយោគិន​មាន​ភាព​ជឿជាក់​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ ចំពោះ​ក្រុមហ៊ុន​ដែល​ចុះ​ឈ្មោះ​ជាង​ក្រុមហ៊ុន​ដែល​មិនបាន​ចុះឈ្មោះ​។

ទី២​ សិទ្ធិ​ចូលក្នុង​ទី​ផ្សារ​ធំៗ​៖ អ្នក​អាច​ទទួល​បាន​អតិថិជន​ច្រើន​ បង្កើត​ភាពជា​ដៃ​គូរ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ និង​ពង្រីក​អាជីវកម្ម​របស់​អ្នក​។ ឧទាហរណ៍​ ក្រុមហ៊ុន​មួយចំនួន​សហការ​ និង​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​រណា​ដែល​ចុះឈ្មោះ​តែប៉ុណ្ណោះ​។

ទី៣​ ការ​គាំពារ​តាមផ្លូវ​ច្បាប់​៖ ប្រសិនបើ​អ្នក​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ អាជីវកម្ម​របស់​អ្នក​នឹង​ទទួលការ​ការពារ​ ហើយ​អ្នក​នឹង​មិន​ទទួលខុសត្រូវ​តែឯង​ឡើយ​ នៅពេល​អាជីវកម្ម​រង​ការខូចខាត​។

ទី៤​ បង្កើន​សក្តា​នុ​ពល​នៃ​ការ​លក់​ក្រុមហ៊ុន​៖ ប្រសិនបើ​ឬនៅ​ពេល​អ្នក​សម្រេចចិត្ត​លក់​ក្រុមហ៊ុន​របស់​អ្នក​ ការ​ចុះឈ្មោះ​ក្រុមហ៊ុន​អាច​ជួយ​សម្រួល​និ​តិ​វិធី​ នៃ​ការ​លក់​និង​អាច​ជួយ​បង្កើន​តម្លៃ​នៃ​ក្រុមហ៊ុន​របស់​អ្នក​។ ទី៥​ ការ​ការពារ​ឈ្មោះ​និង​យីហោ​៖ ឈ្មោះ​និង​យីហោ​ក្រុមហ៊ុន​របស់​អ្នក​នឹង​ត្រូវ​បានការ​ពារ​ ប្រសិនបើ​ក្រុមហ៊ុន​របស់​អ្នក​ត្រូវ​បាន​ចុះឈ្មោះ​រួច​ និង​ទី៦ការបង្កើត​គណនេយ្យ​ធនាគារ​របស់​ក្រុមហ៊ុន​៖ ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំបែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​និង​ផ្ទាល់ខ្លួន​៕