ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​ក្រុង​ស្វាយរៀង

0

ដោយ​ ៖ រ៉ា​ណេត​

ស្វាយរៀង​ ៖ បន្ថែម​ពីលើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មានស្រាប់​នា​ពេល​បច្ចុប្បន្ន​ ខេត្តស្វាយរៀង​ ដែល​ត្រូវ​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ថា​ជា​ប៉ូល​សេដ្ឋកិច្ច​ទី៣​ នឹង​កើតមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​មួយទៀត​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​ក្នុង​ពេល​ខាងមុខនេះ​។

នៅក្នុងចំណោម​បណ្តា​ខេត្ត​-ក្រុង​ ចំនួន៣ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ និង​កំណត់​ថា​ជា​ប៉ូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ឆ្នាំ២០១៥​-២០២៥​ រួមមាន​ខេត្ត​ព្រះសីហនុ​ ក្រុង​ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ ដែល​ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ជាប់​តំបន់​ដែន​។

បច្ចុប្បន្ន​ ខេត្តស្វាយរៀង​ ជាពិសេស​ក្រុង​បាវិត​ ក៏​កំពុងតែ​មានសន្ទុះ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ទៅលើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗជាមួយ​រូបរាង​នៃ​តួ​អគារ​ពាណិជ្ជកម្ម​ចំរុះ​ មណ្ឌល​កម្សាន្ត​ ផ្សារ​ទំនើប​ សណ្ឋាគារ​ សំណង់​លំនៅ​ដ្ឋាន​ រួម​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង​ សម្រាប់​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ការ​ដឹកជញ្ជូន​ និង​ភាព​ទាក់ទាញ​ការ​វិនិយោគ​ពី​បណ្តា​ប្រទេសជិតខាង​ ហើយ​ប្រើប្រាស់​ទីក្រុង​នេះ​ជាទី​តាំង​ស្តុក​ទំនិញ​ និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​។

បន្ថែម​ពីលើ​អ្វី​ដែល​កំពុងតែ​មានស្រាប់​នា​ពេលនេះ​ តាមរយៈ​អ្នកតំណាង​សមាគម​ កម្ពុជា​-ចិន​ បាន​បង្ហាញ​ពី​មហិ​ច្ឆិ​តា​ចង់​វិនិយោគ​ទៅលើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​នៅក្នុង​ខេត្ត​ដែល​កំពុងតែ​មាន​សក្ដានុពល​មួយ​នេះ​ ដើម្បី​ធ្វើ​យ៉ាង​បម្រើ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ លោក​ ម៉ែ​ន វិបុល​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គោល​បំណង​នៃ​ការ​វិនិយោគ​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ពីសំណាក់​ក្រុមហ៊ុន​ចិន​តាមរយៈ​សមាគម​ កម្ពុជា​-ចិន​ ដែល​វា​គឺជា​ការចូលរួម​ជំរុញ​ឱ្យ​ខេត្តស្វាយរៀង​កាន់តែ​មាន​ភាព​សកម្ម​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។

លោក​អភិបាលខេត្ត​ ក៏បាន​អរគុណ​ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា​ដែល​បាន​ និង​កំពុងតែ​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងមូល​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ក្នុងនាម​រូបលោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ លោក​តែង​បាន​ព្យាយាម​គៀង​គរ​ក្រុមហ៊ុន​ និង​អ្នក​វិនិយោគ​ជាច្រើន​មកកាន់​ខេត្តស្វាយរៀង​ ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អន្តរជាតិ​ផង​ដែរ​ ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​ ជប៉ុន​ ចិន​ ជាដើម​។

វត្តមាន​របស់​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​ទាំងអស់​នេះ​បាន​ក្លាយជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ក៏ដូចជា​ការ​ផ្តល់​នូវ​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ និង​មក​ពី​បណ្តា​ខេត្ត​ផ្សេងទៀត​ ដែល​អាច​ចូលរួម​កាត់បន្ថយ​នូវ​ភាព​ក្រីក្រ​បាន​មួយ​ចំណែក​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ សក្ដានុពល​សំ​ខាន់​ៗនៅក្នុង​ខេត្តស្វាយរៀង​ ក្រៅពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ទីតាំង​ គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​ទំនើប​ គម្រោង​ទីក្រុង​រណប​ ហេង​ ហេង​ និង​មជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ និង​ចំរុះ​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​បាវិត​ ជិត​តំបន់​ព្រុំ​ដែន​ នៅ​មាន​គម្រោង​បង្កើត​ទីក្រុង​រណប​ដ៏​មហិមា​របស់​ក្រុមហ៊ុន​យក្ស​ចិន​មួយទៀត​ Empire​ World​ នៅ​លើ​ផ្ទៃដី​រហូតដល់​ ១០០០ហិ​កតា​ ។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​ប្រសាសន៍​ថា​ កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ គឺ​ដោយសារ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មាន​ភាពល្អ​ប្រសើរ​ ដែល​បាន​ដាក់​ចេ​ញនូ​វយុទ្ឋ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ស្រប​ពេល​ដែល​ចិន​ក៏​ចង់​ពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​មានការ​ចូល​មក​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​បរទេស​មកកាន់​កម្ពុជា​ វា​គឺជា​រឿង​ល្អ​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ត្រូវ​បាន​កើតឡើង​ នោះ​នឹង​សាយភាយ​នូវ​ឥទ្ធិពល​ល្អ​នៅក្នុង​តំបន់​ ដែល​ក្នុង​រាប់ទាំង​ការ​ផ្តល់​ឱកាស​ការងារ​ដល់​កម្លាំង​ពលកម្ម​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ជ្រើសរើស​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ក្រុង​ស្វាយរៀង​ គឺជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ ព្រោះ​បើ​ប្រៀបធៀប​ចម្ងាយ​ដឹកជញ្ជូន​ទៅកាន់​តំបន់​កំពង់ផែ​ទឹកជ្រៅ​ រវាង​ប្រទេស​វៀតណាម​ និង​ក្រុង​ព្រះសីហនុ​ គឺ​មាន​ភាព​ខុស​ឆ្ងាយ​ពីគ្នា​ ខណៈ​ដែល​ពី​ក្រុង​ស្វាយរៀង​ទៅកាន់​តំបន់​កំពង់ផែ​នៅ​តំបន់​សៃហ្គន​ គឺ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ដូច​មកកាន់​ក្រុង​ព្រះសីហនុ​នោះ​ទេ​”។

លោក​បាន​បន្ថែម​ទៀត​ថា​ “ក្រៅពី​អាច​ផ្តល់​ផល​ល្អ​ដូច​ការ​លើកឡើង​ខាងលើ​នេះ​ វត្តមាន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍ​ និង​តំបន់​ជិតខាង​នោះ​មានការ​កើនឡើង​ផង​ដែរ​”៕

រដ្ឋាភិបាល​ដាក់ចេញ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩​-២០២៣​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩​-២០២៣​ ​ដើម្បី​ឆ្លើយតបទៅនឹង​កំណែទម្រង់​ស៊ីជម្រៅ​រដ្ឋបាល​សារពើពន្ធ​ និង​មិនមែន​សារពើពន្ធ​ និង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រមូល​ពន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

យោង​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩​-២០២៣​ ដែល​រដ្ឋាភិបាល​បាន​រៀបចំ​នៅពេល​នេះ​ឡើង​បានឱ្យ​ដឹង​ថា​ គឺ​ ដបាន​ឆ្លងកាត់​ ការសិក្សា​ស្រាវជ្រាវ​ វិភាគ​ និង​ផ្លាស់​ប្តូរ​យោបល់​ គំនិត​ និង​ សកលលោក​ តាមរយៈ​ការ​ធ្វើទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​នៅក្នុង​តំបន់​ និង​ពិភពលោក​ ការ​ប្រឹក្សា​យោបល់​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​អ្នកជំនាញ​ការ​ក្នុង​ស្រុក​ និង​បរទេស​ ជាពិសេស​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ធនាគារពិភពលោក​ជាដើម​។

យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩​-២០២៣​ នេះ​ បាន​កំណត់​ទស្សន​វែងឆ្ងាយ​ក្នុង​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​រដ្ឋបាល​ និង​គោលនយោបាយ​ចំណូល​សារពើពន្ធ​ និង​មិនមែន​សារពើពន្ធ​ ដោយ​បន្ត​ផ្តោត​សំខាន់​លើ​ការ​កសាង​រដ្ឋបាល​មួយ​ដេល​មាន​សមត្ថភាព​រឹង​មុំា​ ដើម្បី​រួមចំណែក​គាំទ្រ​ការ​ងរ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ ជាពិសេស​កម្មវិធី​កែទម្រង់​ការគ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ។

សម្រាប់​រយៈពេល​ ៥ ឆ្នាំទៅ​មុខ​ យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​នេះ​ នឹង​បន្ត​ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​ស្ថាប័ន​ និង​ធនធានមនុស្ស​ ការ​កែសម្រួល​រចនាសម្ព័ន្ធ​ ការ​កែសម្រួល​តាម​បរិការណ៍​អភិវឌ្ឍន៍​ថ្មី​ ការ​ពង្រឹង​ប្រសិទ្ធិ​ភាព​នៃ​ការសម្រប​សម្រួល​រវាង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ការ​កែសម្រួល​ និង​ដាក់ចេញ​ថ្មី​នៃ​វិធានការណ៍​គោលនយោបាយ​ដោះស្រាយ​ប្រឈម​ ការ​បន្ត​ធ្វើ​វិចារណ​កម្ម​គោលនយោបាយ​សារពើពន្ធ​ និង​មិនមែន​សារពើពន្ធ​ ដើម្បី​ធានា​សង្គតិភាព​ ជាមួយនឹង​ទិសដៅ​ការកែទម្រង់​ និង​គោលនយោបាយ​នានា​របស់​រដ្ឋាភិបាល​ ជាពិសេស​ដាក់ចេញ​ និង​ផ្សារភ្ជាប់​នូវ​វិធានការ​ដែល​មាន​ចរិត​យុទ្ធសាស្ត្រ​ជាមួយនឹង​សុច​នាក​រស​មិទ្ធិ​កម្ម​គន្លឹះ​ ដើម្បី​ងាយស្រួល​ពិនិត្យ​ និង​វាយតម្លៃ​។

ក្នុងរយៈពេល​ ៥ ឆ្នាំ​កន្លងមក​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ ២០១៤​-២០១៨​ ប្រកបដោយ​ប្រសិទ្ធិ​កម្ម​ដ៏​ល្អ​ ទាំង​ទិដ្ឋភាព​ ការ​ប្រមូល​ចំណូល​ ការ​កែ​លម្អ​វប្បធម៌​បង់ពន្ធ​ និង​ការ​ពង្រឹង​រដ្ឋបាល​សារពើពន្ធ​ និង​មិនមែន​សារពើពន្ធ​៕

សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ ៨៧លាន​អឺ​រ៉ូ​លើ​គំរោង​បី​ធំៗ

0

​អត្ថបទ​៖ ម៉ៃ​ វីរៈ​

ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​ហិរិ​រញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​ ៨៧លាន​អឺ​រ៉ូ​ សម្រាប់​ការអនុវត្ត​គ្រោង​បី​ធំៗ​ ចាប់ពី​ឆ្នាំ២០១៩​- ២០២៣​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ជល​ផង​ នៅ​ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ គម្រោង​នេះ​មាន​គោល​បំណង​​គាំទ្រ​ឲ្យ​មាន​និ​រន្ដរ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​បរិ​យា​ប័ន​តាមរយៈ​ការ​អនិវត្ត​ផែនការ​សកម្មភាព​សំ​ខាន់​ៗចំនួន​បី​រួមមាន​៖

១- ការ​កែ​លម្អ​ការដឹកនាំ​ ការ​គ្រប់​គ្រប់​លើ​ការអនុវត្ត​ច្បាប់​និង​បច្ចេកទេស​ ការគ្រប់គ្រង​អភិរក្ស​ត្រួតពិនិត្យ​ និង​អង្កេត​ធនធាន​ជល​ផង​ទាំង​ទឹកសាប​ និង​សមុទ្រ​។

២-ធ្វើការ​គាំទ្រ​ដល់​ការ​អភិ​វឌ្ឃ​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​តាមរយៈ​ការ​ពង្រឹងពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​ (ចិញ្ចឹម​ កែច្នៃ​) ដែល​រួមចំណែក​បង្កើត​ការងារ​នឹង​បង្កើត​ចំណូល​គ្រួសារ​។

៣- ធ្វើការ​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ និង​សង្គម​រវាង​ប្រជា​នេសាទ​ជាមួយ​ប្រជាពលរដ្ឋ​ មិនមែន​ជា​អ្នកនេសាទ​។

អង្ក​ការដែល​អនុវត្ត​គម្រោង​នេះ​រួមមាន​ អង្ក​ការ​ FAO​ UNESCO​ UNIDO​ និង​រដ្ឋបាល​ជល​ផង​៕

បច្ចេកវិទ្យា​ឌីជីថល​នឹង​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​នៃ​ដំណើរការ​ផ្ទេរ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្មី​មួយ​ដល់​វិស័យ​អចលនទ្រព្យ​ដែល​ធ្វើឲ្យ​មានដំណើរ​ការ​ដោយមាន​សុវត្ថិ​ ភាព​តម្លាភាព​ និង​លឿន​ជាង​មុន​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​កម្មសិទ្ធិករ​អាច​ចុះបញ្ជី​អចលនទ្រព្យ​របស់​ខ្លួន​តាម​ពីរ​របៀប​ដែល​រដ្ឋាភិបាល​ទទួលស្គាល់​។ចាប់តាំងពី​ឆ្នាំ​ ២០០១​ ម្ចាស់​អចលនទ្រព្យ​អាច​ទទួល​បាន​នូវ​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​ដីធ្លី​ដែល​ហៅថា​ “ប្លង់​រឹង​” តាមរយៈ​ការិយាល័យ​សុរិយោដី​នៅ​ក្រសួង​គ្រប់គ្រង​ដែនដី​។

ប្លង់​រឹង​ត្រូវ​បាន​ទទួលស្គាល់​នៅ​ថ្នាក់​ជាតិ​ និង​ជា​ទម្រង់​កម្មសិទ្ធិ​ដែល​មាន​សុវត្ថិភាព​បំផុត​។វិធី​ទីពីរ​ដែល​មិនសូវ​មាន​សុវត្ថិភាព​គឺ​ដោយ​ទទួល​បាន​ “ប្លង់​ទន់​” ដែល​ជា​កម្ម​សិ​ទិ្ធ​អចលនទ្រព្យ​ទ្រព្យ​ត្រូវ​បាន​ទទួលស្គាល់​នៅ​ថ្នាក់​មូលដ្ឋាន​ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំទាស់​ដោយ​ភាគី​ផ្សេងទៀត​។

ទោះបីជា​ប្លង់​នេះ​មិនសូវ​មាន​សុវត្ថិភាព​ក៏ដោយ​ ក៏​វា​នៅតែ​ជា​ទម្រង់​នៃ​ការ​កាន់កាប់​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ដដែល​។

កម្មសិទ្ធិ​ប្លង់​ទន់​មិន​មានការ​ការពារ​ច្បាប់​ពេញលេញ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រើជា​ញឹកញាប់​ ព្រោះ​វា​ងាយស្រួល​ក្នុង​ការផ្ទេរ​អចលនទ្រព្យ​ នៅពេល​ដែល​ម្ចាស់​លក់​អចលនទ្រព្យ​របស់​ខ្លួន​ដោយមាន​នីតិវិធី​រដ្ឋបាល​តិចតួច​ដែល​ទាមទារ​។

តាមរយៈ​ការបង្កើត​វេទិកា​អន​ឡាញ​ អចលនទ្រព្យ​អាច​ត្រូវ​បាន​ផ្ទេរ​ក្នុង​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្លូវការ​ ហើយ​មាន​តម្លាភាព​ដោយ​មិន​ចាំបាច់​មាន​ភ្នាក់ងារ​ និង​ឈ្មួញ​កណ្តាល​ដែល​បន្ថែម​ការ​ចំណាយ​មិន​ចាំបាច់​ ហានិភ័យ​ និង​ពេលវេលា​ទៅ​ក្នុង​ដំណើរការ​ទាំងមូល​។

ឈ្មួញ​កណ្តាល​ទាំងនេះ​មិន​មាន​អាជ្ញាប័ណ្ណ​ ហើយ​មិន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​រដ្ឋាភិបាល​ ហើយ​ផ្តល់​ឯកសារ​តិចតួច​ ឬគ្មាន​ឯកសារ​សម្រាប់​សេវាកម្ម​របស់​ពួកគេ​។ ឥលូវ​នេះ​ ការផ្ទេរ​អចលនទ្រព្យ​តាមរយៈ​ភ្នាក់ងារ​អាច​ចំណាយពេល​ដល់ទៅ​ ៣ ខែ​ដើម្បីឲ្យ​ដំណើរការ​ដោយ​ក្រសួង​រៀបចំ​ដែនដី​។

តាមរយៈ​ការបង្កើត​វេទិកា​ផ្ទេរ​កម្មសិទ្ធិ​តាម​អន​ឡាញ​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នាំមក​នូវ​ភាព​ច្បាស់លាស់​ដែល​ត្រូវការ​ចាំបាច់​ដល់​ដំណើរការ​រដ្ឋបាល​ដែល​មាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ និង​ការ​វិនិយោគ​អចលនទ្រព្យ​ ខណៈ​ដែល​អ្នកទិញ​អចលនៈ​ទ្រព្យ​នឹង​មានលទ្ធភាព​ថវិកា​ និង​រៀបចំ​ផែន​ការ​រលួន​។ នេះ​បើ​តាម​របាយការណ៍​របស់​ EuroCham​ ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។

ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល​ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ថ្លៃ​សេវា​ និង​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​។ របាយការណ៍​នេះ​ បាន​បន្ថែម​ថា​ “ការ​ប្រមូល​ថ្លៃ​សេវា​ និង​ពន្ធ​តាម​បែប​អេ​ឡិច​ត្រូ​និច​នឹង​មានការ​សម្រួល​ដល់​ការងារ​បាន​ច្រើន​ ហើយនឹង​មិន​មាន​រំលោភបំពាន​ណាមួយ​កើតឡើង​ឡើយ​ ខណៈ​វា​អាច​លុបបំបាត់​ការ​ផ្តល់​សេវា​ដោយ​ភ្នាក់ងារ​ណាមួយ​ដើម្បី​សម្របសម្រួល​ដំណើរការ​ទាំងស្រុង​”។

ក្រសួង​រៀបចំ​ដែនដី​បាន​ចាត់វិធានការ​សំ​ខាន់​ៗក្នុង​ការ​បញ្ចូល​បច្ចេកវិទ្យា​អន​ឡាញ​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រសួង​បាន​ដាក់ចេញ​កម្មវិធី​ជាច្រើន​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដល់​កម្មសិទ្ធិ​ដីធ្លី​តាម​ Internet​ ដោយ​ប្រើ​ QR​ Code​ ហើយក៏​បាន​ចាប់ផ្តើម​កម្មវិធី​ទូរស័ព្ទចល័ត​ជាក់ស្តែង​លើ​គម្រោង​សាងសង់​ដែល​បាន​អនុម័ត​ ហើយ​ផ្គត់ផ្គង់​ឯកសារ​រូបភាព​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​នូវ​តម្លាភាព​នៅ​ថ្នាក់​រដ្ឋបាល​។ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​នៃ​ដំណើរការ​ផ្ទេរ​កម្មសិទ្ធិ​នឹង​ផ្លាស់​ប្តូរ​វិស័យ​អចលនទ្រព្យ​ និង​បង្កើន​ទំនុកចិត្ត​ដល់​ អ្នក​វិនិយោគ​ និង​មានដំណើរ​ការ​លឿន​។

របាយការណ៍​របស់​ EuroCham​ បាន​ឲ្យដឹង​ថា​ “[ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​] នឹង​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ចាំបាច់​ទាំងអស់​តាម​ Internet​ ហើយ​បញ្ជូន​ និង​តាមដាន​ការ​ដាក់​ស្នើរ​កម្ម​សិទ្ធិ​បស់​ពួកគេ​ជាមួយនឹង​ការិយាល័យ​សុរិយោដី​ ដែល​អាច​ដើរតួ​ជា​ ច្រក​តែមួយ​ សម្រាប់​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​”៕

ហាង​ Burger​ របស់​អាមេរិក​ដ៏​ល្បី​ថ្មី​មួយទៀត​ឈាន​ចូល​ទីផ្សារ​កម្ពុជា

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ហាង​ Burger​ ដ៏​ល្បីល្បាញ​របស់​របស់​ក្រុមហ៊ុន​ The​ Habit​ Burger​ Grill​ របស់​អាមេរិក​ បាន​ចាប់ផ្តើម​ឈាន​ជើ​ញចូល​ទីផ្សារ​កម្ពុជា​ ខណៈ​ទីផ្សារ​កម្ពុជា​កំពុង​មាន​ស្ថេរ​ភាព​ក្នុង​ការ​វិនិយោគ​ និង​ការនាំចូល​ផលិតផល​ម៉ា​ក់​ល្បី​ៗមក​ពី​បរទេស​។

លោក​ឧកញ៉ា​ ឈុន​ អូន​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា​កម្ពុជា​ បាន​ចុះ​ហត្ថ​លេ​ខា​ទទួល​សិ​ទិ្ធ​ផ្តាច់​មុខ​ក្នុង​ការប្រើ​ប្រាស់​ស្លាក​សញ្ញា​ The​ Habit​ Burger​ ជាមួយនឹង​លោក​ Bendel​ Russell​ William​ អគ្គនាយក​ក្រុ​មហ៊ុ​ The​ Habit​ Burger​ Grill​ ជា​ផ្លូវការ​ កាលពីដើម​សប្តាហ៍​កន្លងទៅ​នេះ​ ដើម្បី​នាំ​យក​ Burger​ មក​ដាក់​លក់​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​នា​ពេល​ឆាប់​ៗនេះ​។

លោក​ឧកញ៉ា​ ឈុន​ អូន​ អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា​តេ​លា​ បានឱ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​ភាព​ល្បីល្បាញ​របស់​ក្រុមហ៊ុន​ The​ Habit​ Burger​ Grill​ ដែល​បាន​បើក​លក់​ Burger​ ដែល​មាន​រស់​ជាតិ​ឈ្ងុយឆ្ងាញ់​ ស្ទើរ​ទូទាំង​ពិភពលោក​ ទើប​លោក​បានសម្រេច​ចិត្ត​ សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​លក់​ Burger​ មួយ​នេះ​ ដើម្បី​នាំចូល​ផ្តាច់​មុខ​យក​មក​លក់​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​នៅ​កម្ពុជា​ដែរ​ ដើម្បី​ឱ្យ​អតិថិជន​ប្រេងឥន្ធនៈ​តេ​លា​ទាំងអស់​ អាច​ស្វែងរក​ភ្លក្ស​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​ Burger​ ដែល​មានគុណ​ភាព​ខ្ពស់​របស់​អាមេរិក​នេះ​ដែរ​។

លោក​ឧកញ៉ា​ ឈុន​ អូន​ បាន​បន្ថែម​ទៀត​ថា​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ និង​ធ្វើការ​បើកហាង​ The​ Habit​ Burger​ Grill​ ជា​ហាង​ Burger​ ដ៏​ល្បី​មួយ​នេះ​ ក្នុង​ពេល​ឆាប់​ៗ ខាងមុខ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​អតិថិជន​តេ​លា​ ដើម្បី​ស្វែងរក​ទិញ​ Burger​ ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ និង​មានគុណ​ភាព​ខ្ពស់​ លើស​ពីនេះ​ទៀត​នោះ​ ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ នឹង​ធ្វើការ​ពង្រីក​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ឱ្យ​បាន​កាន់តែ​ជិត​អតិថិជន​ផង​ដែរ​៕

ធនាគារ​ពន្ធ​ធំ​បំផុត​មួយ​លើ​ពិភពលោក​ថា​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ល្បែង​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ដែល​មាន​អាយុកាល​រយៈពេល​ជាង២៥ឆ្នាំ​ ក្នុង​វិស័យ​ល្បែង​នៅ​អាស៊ី​អាគ្នេយ៍​ ទំនងជា​នឹង​ឈាន​ដល់ទី​បញ្ចប់​ ខណៈ​កម្ពុជា​និង​ហ្វីលីពីន​នឹង​ក្លាយជា​មជ្ឈ​មណ្ឌល​ប៉​នល្បែង​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយ​ធនាគារ​ធំ​របស់​អាមេរិក​JP​ Morgan​។

របាយការណ៍​ពី​វិស័យ​ល្បែង​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ចំនួន១០០ទំព័រ​បាន​បង្ហាញថា​ វិស័យ​ល្បែង​នៅ​កម្ពុជា​ និង​ហ្វីលីពីន​បាន​កើនឡើង២​,៤ ដង​ចាប់តាំងពី​ឆ្នាំ២០១៤​ និង​បាន​ព្យាករ​ថា​ កំណើន​នា​ពេល​អនាគត​នឹង​កើន​លើស​ដៃគូ​ ប្រកួតប្រជែង​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ជាពិសេស​ក្រុមហ៊ុន​ហ្គេម ​Genting​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ដែល​មានតម្លៃ៣៤ពាន់​លាន​ដុល្លារ​។

ធនាគារ​វិនិយោគ​អាមេរិក​ខាងលើ​បាន​ឲ្យដឹង​ថា​ “ក្នុងរយៈពេល២៥ឆ្នាំ​ចុងក្រោយ​នេះ​ វិនិយោគិន​អាស៊ាន​បាន​មើលឃើញ​ក្រុមហ៊ុន​ Genting​ ជា​ក្រុមហ៊ុន​ភ្នាល់​សំខាន់​”។

ធនាគារ​នេះ​បន្ថែម​ថា​ “យើង​ឃើញថា​ឆ្នាំ២០១៩​ ជា​ការ​ឆ្លុះបញ្ចាំង​ពីទី​ផ្សារ​ល្បែង​របស់​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ថា​នឹង​មានការ​ធ្លាក់ចុះ​ ខណៈ​ទីតាំង​ល្បែង​ធំ​បំផុត​នៅ​អាស៊ាន​បាន​និង​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ និង​ហ្វីលីពីន​។

វិស័យ​ល្បែង​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ក៏​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ផង​ដែរ​ ដោយសារ​ច្បាប់​ថ្មី​ នៃ​ពន្ធ​ល្បែង​នឹង​ចូលជាធរមាន​នា​ពេល​អនាគត​។ ក្រុម​អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តម្លៃ​ភាគហ៊ុន​នៃ​ទីផ្សារ​ល្បែង​ធ្លាក់ចុះ​ដល់១៥ភាគរយ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

ធនាគារ​ JP​ Morgan​ បាន​ឲ្យដឹង​ថា​ “យើង​គិតថា​ក្រុមហ៊ុន​ Genting​ Singapore​ និង​ក្រុមហ៊ុន​ Genting​ ម៉ាឡេស៊ី​កំពុង​ប្រឈម​នឹង​គុណវិបត្តិ​ ហើយ​ការបាត់បង់​ចំណែក​ទីផ្សារ​ចំពោះ​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​ នឹង​កើនឡើង​ក្នុងរយៈពេល​ពីរបី​ឆ្នាំខាងមុខ​”។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ល្បែង​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ​ បាន​ឈាន​ដល់កម្រិត​កំពូល​ ខណៈ​ក្រសួងហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​ចេញ​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន១៣កន្លែងនៅ​ឆ្នាំ២០១៩​ ដោយ​បង្កើន​ចំនួន​កាស៊ីណូ​សរុប​នៅ​កម្ពុជា​ដល់​ ១៦៣កន្លែង​។

លើស​ពីនេះ​ក្រុមហ៊ុន ​NagaCorp​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​បាន​បង្ហាញ​គម្រោង​ពង្រីក​អាជីវ​កម្ម​ណា​ហ្គា៣​ ដែល​នឹង​ត្រូវ​ចំណាយ​ទុន​ប្រមាណ៣​,៥ពាន់​លាន​ដុល្លារ​ ដែល​នោះ​ទុន​វិនិយោគ​ជា​ពាក់កណ្តាល​ នឹង​វិនិយោគ​ដោយ​លោក​Chen​ Lip​ Keong​ នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​។

គិត​ត្រឹម​ត្រីមាស​ទី១ឆ្នាំ២០១៩​ ក្រុមហ៊ុន​ NagaCorp​ Ltd​ ទទួល​បាន​ចំណូល​គិតជា​ទឹកប្រាក់​ប្រមាណ៣២១​ លាន​ដុល្លារ​ពី​វិស័យ​ល្បែង​។ កាលពី​ឆ្នាំមុន​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ NagaCorp​ Ltd​ ទទួល​បាន​ចំណូល​សរុប​ចំនួន១​,៤ពាន់​លាន​ដុល្លារ​ និង​ប្រាក់ចំណេញ​សុទ្ធ​ចំនួន៣៩០​,៦ លាន​ដុល្លារ​៕

លោក​ជា​ សុ​ផា​រ៉ា​ ដាក់ចេញ​នូវ​វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ និង​ក្រុមហ៊ុន​ សំណង់​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ជាថ្មី​ម្តង​ទៀត​ ក្រោយពី​មាន​ករណី​បាក់​ស្រុត​អគារ​កំពស់៧ជាន់​បណ្តា​ឱ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ ទប់ស្កាត់​អគារ​ដែល​មាន​លក្ខណៈ​ខុស​បច្ចេកទេស​ និង​គ្មាន​គុណភាព​កុំឱ្យ​មានការ​សង​សង់​បន្ត​ទៀត​។

លោក​ជា​ សុ​ផា​រ៉ា​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែ​នដីន​ គរូប​នី​យក​ម្ម​ និង​សំណង់​ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ដាក់ចេញ​នូវ​វិធានការ​ចាប់​មួយចំនួន​ ដើម្បី​ឱ្យ​ដំណើរការ​សង់​ប្រកបដោយ​សុវត្ថិភាព​ ​គុណភាព​ សុភ​ណភាព​ នៃ​សំណង់​ សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​អនាម័យ​ ​និង​បរិស្ថាន​ល្អ​ ​និង​ការ​ផ្តល់​តម្លៃ​ ដល់​ខ្លួនឯង​ ដល់​ក្រុម​គ្រួសារ​ និង​ សង្គមជាតិ​ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ និង​ក្រុមហ៊ុន​ជាងសំណង់​ ត្រូវ​គោរព​កាតព្វកិច្ច​ ជាចម្បង​ដូចជា​ ទី១ត្រូវ​មាន​អា​ជ្ញាប័​ណ ប្រកប​អាជីវកម្ម​សាងសង់​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬ ពី​មន្ទីរ​រៀបចំ​ដែនដី​គរូប​នី​យក​ម្ម​ សំណង់​ និង​សូរិ​យោ​ដី​ រាជធានី​ខេត្ត​ ឬពី​ស្ថាប័ន​ដែល​មានសមត្ថកិច្ច​ ។

ទី២​ ត្រូវ​មាន​កិច្ចសន្យា​សាងសង់​ ជាមួយ​ម្ចាស់​គម្រោង​ កិច្ចសន្យា​ការងារ​ជាមួយ​បុគ្គលិក​ និង​កម្មករ​។ មិន​ត្រូវ​ទទួល​ម៉ៅការ​សាងសង់​ សំណង់​ ដែល​មិន​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ ចេញ​ដោយ​ស្ថាប័ន​មានសមត្ថកិច្ច​ ។ ត្រូវ​មាន​បុគ្គលិក​ជំនាញ​ បច្ចេកទេស​ វិស្វករ​ ស្ថាបត្យករ​ ដែល​បាន​ចុះបញ្ជី​ និង​ប្រធាន​ការដ្ឋាន​កម្មករ​ជំនាញ​ កម្មករ​ទូទៅ​ឱ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​ការអនុវត្ត​នូវ​ការងារ​នៅក្នុង​ការដ្ឋាន​។ ទី៣​ ត្រូវ​មាន​ផែនការ​សកម្មភាព​ប្រតិទិន​ការងារ​សាងសង់​ និង​សៀវ​កំណត់ត្រា​ការងារ​ រក្សាទុក​ នូវ​ក្នុង​ការដ្ឋាន​ ។

ទី៣​ ត្រូវ​មាន​សម្ភារៈ​ឧបករណ៍​គ្រឿងចក្រ​ គ្រប់គ្រាន់​សម្រាប់​ការងារ​សាងសង់​។ មា​នព​ញ្ញា​បណ​បត្រ​ធនា​រាប់​រង​ ការ​ទទួលខុស​ត្រូង​ ការ​រដ្ឋា​នសំណង់​ ពី​ក្រុមហ៊ុន​ធានា​រាប់​រង​ ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រទេស​កម្ពុជា​ ។ ត្រូវ​មាន​គម្រោង​ប្លង់​បច្ចេកទេស​សម្រាប់​ការងារ​សាងសង់​ ឬរុ​សរើ​បទដ្ឋាន​បច្ចេកទេស​សំណង់​ និង​លក្ខ​ន្ធ​ផ្សេង​ដែល​បាន​កំណត់​ ដោយ​អាជ្ញាធរ​មាន​សម្ថកិច្ច​។

ទី៤​ ត្រូវ​មាន​ការិយាល័យ​ការងារ​ ឃ្លាំង​ផ្ទុក​សម្ភារៈ​ ជម្រក​ស្នាក់នៅ​របស់​កម្មករ​ គ្រឿងចក្រ​ សកម្មភាព​សាងសង់​។ ត្រូវ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​របង​ដោយមាន​កា​រហ៊ិំ​ព័ទ្ធ​នៅក្នុង​ការដ្ឋាន​ ឬការ​រដ្ឋា​នសំណង់​ ឬកន្លែង​ធានា​បាន​ដែល​មាន​សណ្តាប់​ធ្នាប់​សន្តិសុខ​សាធារណៈ​ ដោយ​មិន​ឱ្យ​មានការ​ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​បរិ​ក្ខា​នៅ​ក្នុង​រដ្ឋា​នសាងសង់​។

និង​ទី៥​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រាល់​ព្យសនកម្ម​ដែល​បង្កឡើង​ ដោយ​ប្រតិបត្តិ​ការ​ដោយ​ការងារ​សាងសង់​ ឬរុ​សរើ​របស់​ខ្លួន​ លើកលែង​ករណី​សាងសង់​នោះ​ អាច​បង្ហា​ភស្តុតាង​ ឬប្រតិបត្តិ​ការ​ការងារ​ សាងសង់​ឬ រុ​សរើ​របស់​ខ្លួន​អនុលោម​តាម​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​។ សហការ​ជា​សមត្ថកិច្ច​ ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ ដើម្បី​តាមដាន​ និង​ពិនិត្យ​វឌ្ឍនភាព​សា​ងស់​តាម​ដំណាក់កាល​នី​មួយ​ៗ រហូតដល់​បញ្ចប់​ការសាងសង់​ទាំងស្រុង​៕

រដ្ឋាភិបាល​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគម​ន៍​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​របស់​ដៃគូ​វិនិយោគ ឯកជន​ និង​សាធារណៈ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន ​Viettel​ របស់​វៀតណាម​ ដើម្បី​សហប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​។

លោក​ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៤​ កក្កដា​នេះ​ថា​ ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​អំពី​ការ​បោះ​ជំ​ហ៊ាន​មួយ​ទៅមុខ​ទៀត​របស់ក្រ​សួង​ ក្នុង​ការជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ក្នុង​ការ​លើកកម្ពស់​ និង​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ និង​សេដ្ឋកិច្ច​ឌីជីថល​នៅពេលអនាគត​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “វា​នឹង​បើកឱកាស​ឱ្យ​ភាគី​ដែល​ចូលរួម​ទាំង​វិស័យ​ឯកជន​ និង​សាធារណៈ​ ពង្រីក​សក្តា​នុ​ពលភាព​ការ​វិនិយោគ​របស់​ខ្លួន​ ដែល​អាច​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ និង​ឯកជន​ប្រកប​ដោយសក្តានុពល​និង​មានប្រសិទ្ធភាព​ ពិសេស​ឈាន​ទៅ​បង្កើត​គម្រោ​ងថ្មី​ៗជាច្រើន​ទៀត​”។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​ជឿជាក់​ថា​ ទូរគមនាគមន៍​កម្ពុជា​ និង​ក្រុមហ៊ុន ​Viettel​ ពិតជា​បន្ត​សហការ​ធ្វើការ​រួមគ្នា​ បង្កើត​ជា​គម្រោង​លេច​ជារូបរាង​ពិតប្រាកដ​ និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ហើយ​ដើម្បី​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ឱ្យ​មានសន្ទុះ​ខ្លាំងក្លា​ និង​ដើរ​ទាន់​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​៕

តម្លៃ​ដី​ខេត្តកំពត​បន្ត​កើនឡើង​ ខណៈ​គំរោង​សំ​ណង់​ធំៗ​ចាប់់​ផ្តើម​សកម្មភាព​

0

ដោយៈ​ រ៉ា​ណេត​

កំពត​៖​ ស្ថានភាព​នៃ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​សកម្មភាព​នៃ​ការ​ចូលខ្លួន​ផ្តើម​អភិវឌ្ឍ​ទៅលើ​គម្រោ​ងធំៗ​មួយចំនួន​ហើយ​ ខណៈ​តម្លៃ​ដីធ្លី​នៅ​ខេត្ត​នេះ​បាន​និង​កំពុង​បន្ត​កើនឡើង​។នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។

នៅក្នុង​ទឹកដី​ខេត្តកំពត​ ដែល​មាន​អំណោយផល​បែប​ធម្មជាតិ​ ជាមួយនឹង​តំបន់ឆ្នេរ​សមុទ្រ​ មាត់​ព្រែក​ដែល​មាន​ទឹកសាប​ ទឹកប្រៃ​លាយ​ជាមួយគ្នា​ ដែល​អនុគ្រោះ​ដល់​វិស័យ​ទេសចរណ៍​នោះ​ នៅ​ត្រឹម​ដើម​ឆមាស​ទី២នៃ​ឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ការសាងសង់​សំ​ណង់​ផ្សេង​ៗ ក៏ដូចជា​គម្រោង​អភិ​វឌ្ឍ​ធំៗ​មួយចំនួន​ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរ​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ ដែល​មាន​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ នៅក្នុង​ខេត្តកំពត​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ ខេត្តកំពត​ពេលនេះ​ បាន​ចាប់ផ្តើម​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ជា​បណ្ដើរ​ៗហើយ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “នៅក្នុង​ខេត្ត​មួយ​នេះ​ ខ្ញុំ​មាន​គម្រោង​បណ្តាក់​ទុន​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ប្រភេទ​ជា​ទេសចរណ៍​ ប៉ុន្តែ​យើង​នៅ​មិនទាន់​ចាប់ផ្តើម​សកម្មភាព​សាងសង់​នៅឡើយ​ទេ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “នៅ​ក្នុង​តំណា​ក់​នេះ​ ក្រុមហ៊ុន​ និង​អ្នកជំនាញ​ កំពុងតែ​ចុះ​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ស្ថានភាព​ទូទៅ​ក្នុង​តំបន់​នៃ​គម្រោង​ និង​លទ្ធភាព​ក្នុង​ការ​ចាប់ផ្តើម​”។

​;លោក​ឧក​ញ៉ា​តេង​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ ទឹកដី​ខេត្តកំពត​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ទេ​។ ពេលនេះ​ក៏​មាន​ជនបរទេស​(អឺរ៉ុប​) និង​ជនជាតិ​ខ្មែរ​មួយចំនួន​ដែល​បាន​ចាកចេញ​ពី​ក្រុង​ព្រះសីហនុ​ ចូល​មកកាន់​ខេត្ត​នេះ​ដែរ​ ខណៈ​ដែល​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏​ចាប់ផ្តើម​មាន​សកម្មភាព​”។

នៅពេល​បច្ចុប្បន្ន​នេះ​ សកម្មភាព​នៃ​ការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​ រួម​ជាមួយនឹង​ការ​កសាង​កំពង់ផែ​ទេសចរណ៍​ ដែល​អាច​ស្វា​គម​ន៍​ភ្ញៀវ​ងទេសចរ​រហូតដល់​ប្រមាណ១លាន​នាក់​នោះ​ កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ខណៈ​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី​ ដែល​ជាទី​តាំង​ទេសចរណ៍​កែច្នៃ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​ ក្រោម​ទុន​វិនិយោគ​សរុប​រហូត​ប្រមាណ ២០០០លាន​ដុល្លារ​ របស់​ក្រុមហ៊ុន​ IGB​ ស្ថិតនៅ​ភូមិ​កែប​ថ្មី​ ឃុំ​បឹងទូក​ ស្រុក​ទឹកឈូ​ ក៏​កំពុង​ចាប់ផ្តើម​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ចក់​ ស៊ី​ណាត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា​ ស្រប​ពេល​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​គម្រោ​ងធំៗ​បាន​ចាប់ផ្តើម​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​ និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​មានការ​កើនឡើង​។ លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដី​នៅ​ទូទាំង​ខេត្ត​គឺ​មានការ​កើនឡើង​ ប៉ុន្តែ​មាន​ភាព​មិន​ស្មើគ្នា​នោះ​ទេ​។ តម្លៃ​ដី​នៅ​កណ្តាល​ខេត្ត​ ជាទូទៅ​មានការ​កើនឡើង​ចន្លោះ៣០​ ទៅ៥០ភាគរយ​តែប៉ុណ្ណោះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។

លោក​បន្ត​ទៀត​ថា​ “តម្លៃ​ដី​ដែល​ហក់​ឡើង​ខ្ពស់​ស្ទើរតែ១០០ភាគរយ​ ឬលើស​ពីនេះ​ គឺ​នៅ​តាម​តំបន់​ជាយក្រុង​ ជាពិសេស​នៅ​ជិត​តំបន់ឆ្នេរ​ តំបន់​មាត់​ព្រែក​ឬជួរភ្នំ​ ព្រោះ​តំបន់​ទាំងអស់​នេះ​ មាន​តម្រូវការ​ខ្ពស់ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ តំបន់​កម្សាន្ត​លំ​ហែរ​កាយ​បែប​ធម្មជាតិ​”។ លោក​បន្ត​ទៀត​ថា​ “នៅ​តាម​តំបន់​ទាំងនេះ​ កាលពី​ឆ្នាំ​កន្លងទៅ​មានតម្លៃ​ត្រឹម៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ប៉ុន្តែ​ពេលនេះ​បាន​ឡើង​ដល់ ១០០ដុល្លារ​ ឬលើស​ពីនេះ​ក៏មានដែរ​”។

លោក​ស៊ី​ណាត​បាន​បញ្ជាក់​ទៀត​ថា​ តម្លៃ​ទាំងនេះ​ នៅ​មិនទាន់​ដល់​ចំណុច​ខ្ពស់​នៅឡើយ​នៅទេ​ ដែល​វា​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​បន្ត​ទទួលយក​ចំណេញ​នៅ​ថ្ងៃ​អនាគត​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ ធ្លាប់​បាន​មានប្រសាសន៍​ ឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​ មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​ ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ – អន្តរជាតិ​។

​លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។ លោក​បន្ថែម​ថា​ “ខេត្តកំពត​ មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”៕

លោក​ជា​ សុ​ផា​រ៉ា​៖ រយៈពេល១៩ឆ្នាំ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​ ៤៤​,៥ពាន់​លាន​ដុល្លារ

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​បាន​ថ្លែង​ថា​ សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​ដោយ​រាប់​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩នេះ​ ដោយ​គិត​ត្រឹម​ខែឧសភា​មាន​គម្រោង​វិនិយោគ ៤៥​,២៦៥គម្រោង​ ដែល​ប៉ាន់ស្មាន​ទុន​វិនិយោគ​គិតជា​ទឹកប្រាក់​ជាង ៤៤​,៥៧៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី​ ៤ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ការ​រីកចម្រើន​ដែល​មានសន្ទុះ​ខ្លាំងក្លា​បែបនេះ​ ដោយសារតែ​ការ​ដាក់ចេញ​នូវ​គោ​លន​យោ​យបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​កៀងគរ​អ្នក​វិ​និ​យោ​គគិ​នទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បន្ត​ថា​ “បន្ថែម​ពីនេះ​ការចូលរួម​ពីសំណាក់​ពី​វិស័យ​ឯកជន​នៅក្នុង​ការអនុវត្ត​វិស័យ​សំណង់​កម្ពុជា​។ ជាមួយនឹង​ការ​រីកចម្រើន​នេះ​ ការគោរព​ច្បាប់​បទដ្ឋាន​និង​ស្តង់ដារ​បច្ចេកទេស​ ជា​ប្រការ​ចាំបាច់​ដែល​ត្រូវ​អនុវត្តន៍​ សម្រាប់​វិស័យ​ឯកជន​ និង​ក្រុមហ៊ុន​ដែល​រកស៊ី​ក្នុង​វិស័យ​សំណង់​ដែល​មិន​អាច​ខ្វះ​បាន​”។

លោក​ជា​សុ​ផា​រ៉ា​បញ្ជាក់​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​ ២០១៨​ មាន​ចំនួន៥​,២៥៨លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ផ្តល់​ការងារ​ធ្វើ​ជូន​ដល់​យុវជន​កម្ពុជា​ប្រមាណ​ជាង២០ម៉ឺន​នាក់​។ ដោយឡែក​សម្រាប់​គម្រោង​អគារ​ខ្ពស់​ៗនៅ​ទូទាំង​ប្រទេស​ដោយ​រាប់​ចាប់ពី៥ជាន់ឡើង​ មាន​ចំនួន១៣២៤អគារ​ ។ គម្រោង​បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​មិនមែន​ជា​លក្ខណៈ​បុរី​ មាន​ចំនួន២៥៨ទីតាំង​ ៕