សម្តេច​តេជោ​បាន​នាំ​នំបញ្ចុក​ខ្មែរ​ទៅ​បង្ហាញ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

0

ដោយ​ ម៉ា​ណេត​

ហ្សឺណែវៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​នំបញ្ចុក​ខ្មែរ​ទៅកាន់​ទីស្នាក់ការ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(World​ Trade​ Organization​-WTO​) កាលពីយប់មិញ​ ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​នំ​របស់​ជាតិខ្មែរ​នៅក្នុង​កម្មវិធី​សង្គម​ និង​វប្បធម៌​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី៤​ កក្កដា​នេះ​ថា​ “ខ្ញុំ​ពិតជា​រីករាយ​ ដែល​នំបញ្ចុក​ខ្មែរ​បាន​មកដល់​ទីស្នាក់ការ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (World​ Trade​ Organization​-WTO​) កាលពីយប់មិញ​ នៅក្នុង​កម្មវិធី​សង្គម​ និង​វប្បធម៌​”។

ដូច​យើង​ដឹង​ហើយ​ថា​ នំបញ្ចុក​គឺជា​អត្តសញ្ញាណ​នំ​របស់​ជាតិ​យើង​ ដែ​លប​ង្ហញ​ពី​សាមគ្គីភាព​ស្អិត​រមួត​វេញ​ត្របាញ់​ចូលគ្នា​ ដូចជា​ចង្វាយ​នំបញ្ចុក​ ដែល​មាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​ និង​រសជាតិ​ដ៏​ឆ្ងាញ់​ ពិសារ​ដែល​នាំមក​នូវ​សុខភាព​ពិ​តៗ​។

យើង​ចូលរួម​អោយ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ​ និង​នំចំណី​ខ្មែរ​អោយ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិធី​ សំ​ខាន់​ៗតូច​ធំ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

សូម​អរគុណ​ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តី​សុខ​ និង​សំណាងល្អ​គ្រប់​ទីកន្លែង​៕

ពិភពលោក​ងាក​ចេញពី​អាមេរិក​ដូចម្តេច​នៅពេល​មហាអំណាច​មួយ​នេះ​ប្រកាន់​គោល​នយោបាយ​គាំពារ​និយម​

0

ដោយ​ Donald​ Lee​

ក្រុង​មែ​លប៊ន​: បណ្តា​ប្រទេស​អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​-ប៉ាស៊ីហ្វិក​សំ​ខាន់​ៗបាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អូស្រ្តាលី​ ដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ដែល​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ ដែល​ហៅថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ប្រចាំ​តំបន់​ (RCEP​) កាលពី​ចុង​សប្តាហ៍​មុន​។

អ្នកតំណាង​ពាណិជ្ជកម្ម​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០​ និង​ដៃគូ​របស់​ខ្លួន​ដូចជា​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ នូវែ​លសេ​ឡង់​ និង​ឥណ្ឌា​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​មែ​លប៊​នកា​លពី​ចុង​សប្ដាហ៍​ ដើម្បី​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​តំបន់​បែប​សហភាព​អឺរ៉ុប​ដែល​នឹង​មិនរាប់​បញ្ចូល​អាមេរិក​។ ការ​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ អំឡុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើឲ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon​ Birmingham​ បាន​ហៅ​កិច្ច​ព្រមព្រៀង​ RCEP​ ថា​ ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុងចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សំ​ខាន់​ៗបំផុត​នៅក្នុង​ពិភពលោក​។

លោក​បាន​ថ្លែង​ថា​ “អូស្ត្រាលី​មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បានទេ​ ហើយ​អូស្ត្រាលី​ត្រូវតែ​ស្វែងរក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ប្រកបដោយ​គុណសម្បត្តិ​ បើ​ទោះបីជា​ពួកគេ​មិនរាប់​បញ្ចូល​ដៃគូ​ចាស់​ដូចជា​អាមេរិក​”។

នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី​លោក​ Scott​ Morrison​ បាន​សន្យា​ជំរុញ​ឲ្យ​ពន្លឿន​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​ បន្ទាប់ពី​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ IMF​ លោកស្រី​Christine​ Lagarde​ បាន​ព្រមាន​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​សកល​នឹងអាច​ធ្លាក់ចុះ​ក្រោម៣ភាគរយ​ នៅ​ឆ្នាំក្រោយ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ បាន​ឲ្យ​ថា​ តម្លៃ​ខូចខាត​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​អាច​មាន​ទំហំ​គិតជា​ទឹកប្រាក់​ប្រមាណ១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​អាច​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ខ្លាំង​បំផុត​ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៨​។

លោកនាយក​រដ្ឋមន្ត្រី​Morrison​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​កិច្ចប្រជុំ​ G20​ ថា​ “វា​សំខាន់​ជាង​នេះ​ទៅទៀត​ ហើយ​វា​ជា​រឿង​ធ្ងន់ធ្ងរ​ ហើយ​ជា​ការពិត​ ដែល​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​បាន​រំឭក​សមាជិក​ក្រុម​ប្រទេស​ G20​ អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​”។

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​ នឹង​មិន​អង្គុយ​នៅ​រង់ចាំ​អាមេរិក​ និង​ចិន​ដើម្បី​បញ្ឈប់​ការ​បង្កើន​ពន្ធ​លើ​គ្នា​ទេ​។

លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​និយាយ​ថា​ “អ្វី​ដែល​យើង​កំពុង​មើល​ឥឡូវនេះ​ជាមួយ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​​ប្រចាំ​តំបន់​ (RCEP​) គឺជា​ឱកាស​មួយ​សម្រាប់​តំបន់​នេះ​ដើម្បី​ទទួល​បាន​ ហើយ​ជា​សញ្ញា​ច្បាស់លាស់​ ដែល​ពួកគេ​អាច​ធ្វើអ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​ ព្រោះ​ប្រទេស​ទាំងអស់​នេះ​គឺជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព​”។

កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​មិនរាប់​បញ្ចូល​អាមេរិក​ ខណៈ​ពេល​ដែល​តំបន់​មាន​ចំនួន​ប្រជាជន​ជិត​ពាក់កណ្តាល​ នៃ​ប្រជាជន​ពិភពលោក​ និង​មាន​ប្រមាណ ៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។ កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ប្រចាំ​តំបន់​ (RCEP​) នឹង​រួមបញ្ចូល៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ចំនួន​ប្រជាជន៣​,៥ ពាន់​លាន​នាក់​ និង​លើស​ពី​ TPP​-11​ ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​ ឆ្លងកាត់​ទូលំទូលាយ​ប៉ាស៊ីហ្វិក​រវាង​អូស្រ្តាលី​ ប៊្រុយ​ណេ​ កាណាដា​ ឈីលី​ជប៉ុន​ ម៉ាឡេស៊ី​ និង​មិច​ស៊ី​កូ​ ប៉េរូ​ នូវែ​លសេ​ឡង់​ សិង្ហបុរី​ និង​វៀតណាម​។

អនុប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ចិន​ និង​ជាស​មា​ជិ​កជាន់ខ្ពស់​ម្នាក់​ លោក​ Ruan​ Zongse​ បាន​និយាយ​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​មិនយូរ​មិនឆាប់​ នឹង​ត្រូវ​បាន​តម្រង់​ទិស​មកកាន់​តំបន់​អាស៊ាន​ ហើយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​គឺ​ត្រូវការ​ជាចាំបាច់​។

លោក​ Zongse​ បាន​និយាយ​ថា​ “ថ្ងៃនេះ​ជនរងគ្រោះ​សង្រ្គាម​ពាណិជ្ជកម្ម​គឺ​ប្រទេស​ចិន​ ម៉ិកស៊ិក​ និង​កាណាដា​ ប៉ុន្តែ​ថ្ងៃស្អែក​វា​អាច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ដទៃទៀត​”។

ការ​ថ្លែង​របស់​លោក​ដូចគ្នា​ នឹង​ទស្សនៈ​របស់​នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី​ដែល​ថា​ ការចរចា​រនិង​ការ​បញ្ចប់​របស់ ​RCEP ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ ដែល​ប្រឈម​នឹង​គោលនយោបាយ​ការពារនិយម​ របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth​ Chan​-ocha​ នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ ស្តី​ពី​ RCEP​ បាន​និយាយ​ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​ យើង​នឹង​មានអំណាច​ចរចា​ និង​មាន​មូលដ្ឋាន​សម្រាប់​ចរចា​”។

លោក​បាន​បន្ថែម​ថា​ “នៅពេល​ដែល​បូក​បញ្ចូល​គ្នា​ (អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​នឹង​បង្កើត​) ប្លុក​តំបន់​ធំ​បំផុត​ក្នុង​ពិភពលោក​”៕

លោក​ឃាង​ ពុទ្ឋី​៖ ការ​រឹត​បន្តឹង​ច្បាប់​សំណង់​នឹង​ធ្វើឲ្យ​វិស័យ​នេះ​រីកចម្រើន​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​អនាគត​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​ថ្លែង​ថា​ ស្រប​ពេល​មានការ​រឹត​បន្តឹង​លើច្បាប់​សាងសង់​ និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នានា​របស់​រដ្ឋាភិបាល​ ជា​ការ​រឹត​បន្តឹង​សំដៅលើ​កកំពស់​សុវត្ថិភាព​ក្នុង​ការសាងសង់​ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​។

លោ​កបន្ត​ឲឲ្យដឹង​តាម​ប្រព័​ន្ឋ​តេឡេក្រាម​កាលពី​ថ្ងៃទី៣​ កក្កដា​កន្លងមក​ថា​ ការ​រឹត​បន្តឹង​លើ​បទបញ្ញត្តិ​ទាំងឡាយ​នេះ​ នឹង​មានផល​ប៉ះពាល់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ដល់​វិស័យ​នេះ​ ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​ពីរ​ឬបី​ខែក្រោយ​មក​ បន្ទាប់ពី​បទ​បញ្ញត្ត​ និង​បទដ្ឋាន​គតិយុត្តិ​នានា​រៀបចំ​រួចរាល់​ នឹង​ធ្វើឲ្យ​វិស័យ​សំណង់​ និង​អចលនវត្ថុ​កម្ពុជា​ នឹង​បន្ត​មាន​ភាព​លូតលាស់​ហើយ​មាន​សុខភាព​ល្អ​ជាង​មុន​ កាន់តែ​មានទំនុក​ចិត្ត​ កាន់តែ​មានការ​ជឿជាក់​ និង​កាន់តែ​មានគុណ​ភាព​ ហើយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ក្នុង​និង​ក្រៅ​ស្រុក​។

លោក​បន្ត​ថា​ “ការ​រឹត​បន្តឹង​បទបញ្ញត្តិ​នេះ​ ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ និង​បង្កើន​ការ​ជឿជាក់​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​”។ លោក​បន្ត​ថា​ “ក្នុងនាម​សមាគម​ ខ្ញុំ​សូមឲ្យ​ម្ចាស់​គំរោង​ អ្នកសាង​សង់​លំនៅ​ដ្ឋាន​ អាគារ​នានា​សូម​រៀបចំ​ប្លង់​ រៀបចំ​ប្លង់​ស្ថាបត្យកម្ម​ទាំង​ក្នុង​ និង​ក្រៅ​អាគារ​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បី​ដាក់ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​។

ការ​ដាក់ចេញ​វិធានការណ៍​របស់​រដ្ឋាភិបាល​នេះ​ ជា​ការ​ធ្វើឡើង​ដើម្បី​បង្ការ​ហានិភ័យ​ជាថ្មី​ បន្ទាប់់​ពី​ការ​បាក់​រលំ​អាគារ​កំពស់៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មិថុនា​កន្លងមក​នេះ​ ដែល​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​៕

កម្ពុជា​គួរតែ​ធ្វើ​ពិពិធ​កម្ម​វិនិយោគិន​លើ​វិស័យ​សំណង់​ដើម្បី​ពង្រឹង​សក្ដានុពល​ នៅ​ថ្ងៃ​អនាគត​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មួយភាគធំ​ ជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​។ ដែល​អ្នកជំនាញ​បាន​និយាយ​ថា​ កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​វិនិយោគិន​បន្ថែម​ ដើម្បី​ពង្រឹង​សក្ដានុពល​ក្នុង​វិស័យ​នេះ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ ជៀសវាង​ការ​ទន្ទឹងរង់ចាំ​តែ​ការ​គាំទ្រ​ពីសំណាក់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​តែមួយ​។

នៅក្នុង​ចំនួន​ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ មួយភាគធំ​គឺជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​មួយ​នេះ​ ត្រួ​វតែ​មានការ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​គៀង​គរ​បណ្តា​អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ ដើម្បី​ពង្រឹង​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ និង​កាត់​បញ្ចៀស​ហានិភ័យ​ខ្ពស់​ ក្រោយ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ត្រូវ​បាន​កាត់បន្ថយ​នៅ​ថ្ងៃ​អនាគត​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៣​ កក្កដា​កន្លងមក​ថា​ លោក​ទទួលស្គាល់​ថា​ ការ​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​ចំនួន​ទាំងអស់​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ប្រទេស​កម្ពុជា​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា​ “យើង​ឃើញថា​ក្រុមហ៊ុន​ចិន​បាន​ និង​សម្រុកចូល​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ប៉ុន្តែ​កំណើន​នៃ​ការ​វិនិយោគ​ទាំងអស់​នេះ​នៅ​មិនទាន់​ច្រើន​នោះ​ទេ​ បើ​ប្រៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​”។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​សាទរ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​អភិវឌ្ឍ​ចិន​នៅ​កម្ពុជា​ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​លែងដៃ​នោះ​ដែរ​ ដែល​ត្រូវតែ​ព្យាយាម​គៀង​គរ​ និង​ចាប់ដៃ​គូ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​នានា​នៅ​លើ​សាកលលោក​មក​បន្ថែម​ទៀត​ ដូចជា​ប្រទេស​កូរ៉េ​ ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ ជាដើម​ ដែល​ប្រទេស​ទាំងនេះ​ក៏​មានអំណាច​នៅក្នុង​វិស័យ​សំណង់​ដែរ​”។

លោក​សុ​ខនី​មបាន​បញ្ជាក់​ថា​ “កាលដែល​ទទួល​បាន​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ និង​ក្រុមហ៊ុន​អភិ​វឌ្ឍ​ធំៗ​មកកាន់​កម្ពុជា​ វា​ជា​បង្អែក​មួយ​ដ៏​រឹងមាំ​ និង​កាត់បន្ថយ​ហានិភ័យ​ក្រោយពេល​ដែល​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន​នានា​ អាច​នឹង​កាត់បន្ថយ​នៅពេលអនាគត​។

វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ដែល​កំពុង​រីកចម្រើន​ គឺ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​សំ​ណង់​ធំៗ​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ គឺជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​។ ដោយឡែក​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ភាគច្រើន​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យTown​ City​ លោ​កវ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ដែល​កំពុងតែ​មាន​សកម្មភាព​ និង​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ច្រើន​ ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អន្តរជាតិ​។ លោក​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​ក្រុមហ៊ុន​ក្នុង​ស្រុក​ បង្កើត​ឡើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​តែប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ​ភាគច្រើន​គឺ​មក​ពីក្រៅ​ប្រទេស​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អភវិវ​ឌ្ឍ​លើ​វិស័យ​សំ​ណង់​ធំៗ​ នៅ​កម្ពុជា​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ ក្រៅពីនោះ​ក៏​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​នានា​ផង​ដែរ​ ដូចជា​ កូរ៉េ​ ជប៉ុន​ អាមេរិក​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​”។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​រីករាយ​ជាមួយនឹង​សមិទ្ធផល​ ដែល​កំពុងតែ​មាន​នា​ពេលនេះ​ ប៉ុន្តែ​យើង​នៅតែ​ទាមទារ​ឱ្យ​មានការ​ចូល​មក​វិនិយោគ​វិស័យ​មួយ​នេះ​ ពី​បណ្តា​ក្រុមហ៊ុន​បរទេស​បន្ថែម​”។ លោក​បាន​បញ្ជាក់​ថា​ “វា​ជា​ការ​ប្រឈម​មួយ​របស់​កម្ពុជា​ ប្រសិនបើ​ក្រុមហ៊ុន​ចិន​មួយចំនួន​កាត់បន្ថយ​សកម្មភាព​វិនិយោគ​”។

លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “កម្ពុជា​ចាំបាច់​ត្រូវតែ​ព្យាយាម​គៀង​គរ​ក្រុមហ៊ុន​អន្តរជាតិ​មក​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ និង​ពង្រឹង​សមត្ថភាព​វិស័យ​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​”។

លោក​បន្ត​ថា​ “ពេលនេះ​នៅក្នុង​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្កើន​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​វា​មិនមែន​ជា​ឧបសគ្គ​របស់​កម្ពុជា​នោះ​ទេ​ ព្រោះ​កម្ពុជា​មាន​សមាគម​សាងសង់​ យើង​មាន​សភា​ពាណិជ្ជកម្ម​ ហើយ​បណ្តា​ប្រទេស​នានា​មួយចំនួន​ក៏​មាន​ស្ថាប័ន​តំណាង​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​ប្រចាំ​នៅ​កម្ពុជា​ដែរ​ ដូចជា​សមាគមពាណិជ្ជ​កម្ម​កូរ៉េ​ ជប៉ុន​ ក៏ដូចជា​ សហរដ្ឋអាមេរិក​ ជាដើម​”។

 

លោក​បាន​បន្ត​ទៀត​ថា​ យើង​អាច​បង្កើន​ទំនាក់ទំនង​តាមរយៈ​សមាគម​ និង​សមាគម​ ឬតាមរយៈ​សភា​ពាណិជ្ជកម្ម​ រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ប៉ុន្តែ​យ៉ាងណា​ក្តី​យើង​ត្រូវតែ​ព្យាយាម​ដើម្បី​អាច​ទទួល​បាន​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​បន្ថែម​ទៀត​។

លោក​បណ្ឌិត​ម៉ី​ កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​យល់ស្រប​នឹង​ការ​លើកឡើង​ខាងលើ​ ដោយ​លោក​ថ្លែង​ថា​ កម្ពុជា​គួរ​ស្វែងរក​ទីផ្សារ​ថ្មី​ ឬស្វែងរក​កិច្ចសហការ​ជាមួយ​ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ដទៃទៀត​ឲ្យបាន​ច្រើន​ ដើម្បី​ពង្រីក​ទីផ្សារ​ ក៏ដូចជា​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​របស់​យើង​។

លោក​បន្ត​ថា​ “បើ​យើង​ពឹងផ្អែក​ប្រទេស​តែមួយ​ ប្រៀប​ដូចជា​យើង​មា​នរ​ន្ឋ​ច្រមុះ​ពីរ​ ដែល​ដង្ហើម​បានតែ​មួយ​ ហើយ​បើ​គេ​ខ្ទប់​យើង​នឹង​ស្លាប់​ ប៉ុន្តែ​បើ​យើង​ដកដង្ហើម​បាន​តា​មរ​ន្ឋ​ទាំងពីរ​ យើង​ទោះ​គេ​បិទ​មួយ​តែ​យើង​នៅ​មា​នរ​ន្ឋ​មួយ​សំរាប់​ដកដង្ហើម​បាន​ដែរ​”៕

តម្លៃ​លំនៅ​ដ្ឋាន​របស់​ចិន​រក្សា​បាន​នូវ​ស្ថេរ​ភាព​ក្នុង​ឆមាស​ទី១នៃ​ឆ្នាំនេះ​

0

ដោយ​វុត្ថា​

ប៉េ​កាំងៈ​ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​បានឱ្យ​ដឹង​ថា​ តម្លៃ​លំនៅឋាន​នៅក្នុង​ប្រទេស​ចិន​ បាន​រក្សា​បាន​នូវ​ស្ថិរភាព​យ៉ាង​រឹងមាំ​ ក្នុង​អំឡុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ នេះ​។

សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua​ ចេញផ្សាយ​នៅ​ថ្ងៃទី៣​ ខែកក្កដា​ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ តម្លៃ​លំនៅឋាន​ជាមធ្យម​នៅក្នុង​ទីក្រុង​ចំនួន១០០របស់​ចិន​ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល​បាន​កើនឡើង​ប្រមាណ១,៤៥​ ភាគរយ​នៅក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ ដោយ​បាន​ធ្លាក់ចុះ​ពី២,៦៤ភាគរយ​កាលពី​ឆ្នាំមុន​។

សារព័ត៌មាន​ចុះផ្សាយ​បន្ត​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​បាន​ក្លាយទៅជា​បំណែ​កតូច​ៗនៅ​តាម​ទី​ក្រុង​ផ្សេង​ៗ ក្នុង​ឆមាស​ទី១​។ ចំពោះ​លំនៅឋាន​ដែល​ទើបតែ​សាងសង់​មានតម្លៃ​កើនឡើង​ ប្រមាណ០,២៩ភាគរយ​នៅក្នុង​ទីក្រុង​លំដាប់​ទី១​ ។

ទីក្រុង​លំដាប់​ទី២មានតម្លៃ​កើនឡើង​ប្រមាណ២,៣ភាគរយ​ បើ​ប្រៀបធៀប​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទីក្រុង​លំដាប់​ទី៣​ និង​ទី៤​ បាន​កើនឡើង​ ២,២៨​ ភាគរយ​ដោយ​ធ្លាក់ចុះ​ពី៤,៧៥​ ភាគរយ​កាលពី​ឆ្នាំមុន​។

ទីផ្សារ​លំនៅឋាន​ទីពីរ​នៅតែ​មាន​ស្ថេរ​ភាព​ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ប៉ុន្តែ​បាន​បង្ហាញ​ពី​សញ្ញា​ នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នា​ពេល​ថ្មី​ៗនេះ​។ទីក្រុង​ចំនួន១០របស់​ចិន​ត្រូវ​បាន​គេ​រាយ​កា​រណ៏​ថា​ ការ​ធ្លាក់ចុះ​តម្លៃ0,១ភាគរយ​ នៃ​តម្លៃ​លំនៅឋាន​ត្រូវ​បាន​ប្រើ​ក្នុង​ឆមាស​ទីមួយ​។

តម្លៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​របស់​ចិន​ ជាពិសេស​នៅក្នុង​ទីក្រុង​ស៊ី​អាន​ និង​ទីក្រុង​ស៊ូ​ចូវ​ បាន​កើនឡើង​នៅក្នុង​ខែមីនា​ និង​មេសា​ ដោយបង្ខំ​ឱ្យ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​ដាក់​ផែនការ​ជា​ជំ​ហ៊ាន​ៗ និង​ណែនាំ​វិធានការ​រឹត​បន្តឹង​បន្ថែម​ទៀត​។

និយតករ​ធនាគារ​របស់​ប្រទេស​ចិន​ កាលពី​ចុងខែ​ឧសភា​កន្លងមក​នេះ​ ក៏បាន​បញ្ជា​ឱ្យ​ធនាគារ​មិន​ឱ្យ​បណ្តាក់​ទុន​ ដល់​អ្នក​អភិវឌ្ឍ​តាមរយៈ​វិស័យ​ធនាគារ​។ យោង​តាម​របាយការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វិធានការណ៍​រឹត​បន្តឹង​ ដែល​អាជ្ញាធរ​ដែល​បាន​អនុវត្ត​ស្របតាម​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​៕

ចំណេះដឹង​! តើ​អ្នក​វិនិយោគ​បរទេស​អាច​វិនិយោគ​លើ​អចលនវត្ថុ​នៅ​កម្ពុជា​ បាន​យ៉ាងដូច​ម្តេច​?

0

ដោយ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាមច្បាប់​ស្តី​ពី​ការ​ផ្តល់​សិ​ទិ្ធ​ លើ​ចំណែក​ឯកជន​នៃ​អាគារ​សហ​កម្ម​សិ​ទិ​ធិ​ ដល់​ជនបរទេស​ដែល​សភា​បាន​អនុម័ត​កាល​ឆ្នាំ២០១០​ អាច​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​បរទេស​អាច​មាន​សិទ្ធិ​លើ​អចលនទ្រព្យ​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។

តែ​ទោះ​ជា​យ៉ា​ហណា​ច្បាប់​កម្ពុជា​ បាន​ដាក់កម្រិត​មិន​ឲ្យ​ជនបរទេស​ទទួល​បាន​ សិ​ទិ្ធ​កម្ម​សិទ្ឋ​ករ​លើ​ដីធ្លី​ក៏ដោយ​ មិនមែន​ជា​ឧបសគ្គ​ដល់​ការ​វិនិយោគិន​បរទេស​ដែរ​ ព្រោះ​សកម្មភាព​សេដ្ឋកិច្ច​មិន​ចាប់បង្ខំ​ថា​ ទាល់តែ​មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​ ទើប​អាច​ធ្វើការ​វិនិយោគ​បាន​នោះ​ទេ​។

ម៉្យាងទៀត​ច្បាប់​កម្ពុជា​បាន​អនុញ្ញា​ត្តិ​ ឲ្យ​វិនិយោគិន​បរទេស​វិនិយោគ​តាមមធ្យោបាយ​ឬយន្តការ​ជាច្រើន​ ពិសេស​ទាក់ទង​នឹង​អចលនវត្ថុ​ ដូចជា​ការជួល​អចលនវត្ថុ​ មាន​រយៈពេល​វែង​ ឬខ្លី​ សម្បទាន​ដី​សេដ្ឋកិច្ច​ ឬសម្បទាន​សម្រាប់​ការប្រើ​ប្រាស់​ការរៀបចំ​ និង​ការ​ធ្វើអាជីវកម្ម​ និង​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ​ពលរដ្ឋខ្មែរ​ (កិច្ចសន្យា​ ឬ បង្កើត​ក្រុមហ៊ុន​)។

ច្បាប់​កម្ពុជា​មិន​អនុញ្ញា​ត្តិ​ឲ្យ​ជនបរទេស​ មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​ដើម្បី​បាន​អនុញ្ញា​ត្តិ​ឲ្យ​ជនបរទេស​ចូលរួម​វិនិយោគ​បាន​ លុះត្រាតែ​វិនិយោគិន​បរទេស​ចូលរួម​ជាមួយ​វិនិយោគិន​ខ្មែរ​ ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​ខ្មែរ​ (៥១​%ខ្មែរ​ បូក​ ៤៩​%បរទេស​) ដែល​មាន​សិទ្ធិ​កាន់កាប់​លើ​ដី​កម្ពុជា​៕

EuroCham​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​បទបញ្ញត្តិ​កន្លែង​ចត​រថយន្ដ​នៅ​តាម​អាគារ​ ខុន​ដូ​ខ្ពស់​ៗជាចាំបាច់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គួរ​អនុម័ត​បទបញ្ជា​ សម្រាប់​កន្លែង​ចត​រថយន្ត​ឯកជន​ក្នុង​ខុន​ដូ​ដើម្បី​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​។ នេះ​បើ​យោង​តាម​ការណែនាំ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EuroCham​)។

បទប្បញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​ សម្រាប់​អគារ​ខុន​ដូ​ដែល​ជា​អាគារ​សហកម្មសិទ្ធិ​ បាន​បញ្ជាក់​ថា​ តំបន់​ចត​រថយន្ត​នៃ​ការ​អភិវឌ្ឍ​ខុន​ដូ​ ត្រូវតែ​ចែករំលែក​ក្នុងចំណោម​ម្ចាស់​ខុន​ដូ​។

យោង​តាម​អនុក្រឹត្យ​លេខ១២៦ស្តី​ពី​ ការគ្រប់គ្រង​ និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចំណតរថយន្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ចំណត​រួម​របស់​អ្នក​រស់នៅ​ក្នុង​អគារ​ ប៉ុន្តែ​ផ្ទុយ​ពី​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ដែល​ម្ចាស់​ខុន​ដូ​ ត្រូវ​បាន​ផ្តល់​កន្លែង​ចត​ឡាន​ឯកជន​ក្នុង​អា​គរ​សហកម្ម​សិទ្ធ​។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ EuroCham​ នៅ​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា​ “នេះ​ជា​ការ​មិន​ប្រក្រតី​ ព្រោះ​ជា​ធម្មតា​នៅក្នុង​ការ​អភិវឌ្ឍ​ខុន​ដូ​ នៅ​ទូទាំង​ពិភពលោក​ នៅពេល​អ្នកទិញ​ទិញ​ខុន​ដូ​យូនី​តឯកជន​ កន្លែង​ចត​រថយន្ត​ដែល​បាន​បម្រុងទុក​ ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ការ​លក់​ សម្រាប់​ការប្រើ​ប្រាស់​ផ្តាច់​មុខ​របស់​ពួកគេ​”។

របាយការណ៍​ដដែល​បាន​បង្ហាញថា​ “នេះ​ធានា​ថា​ អ្នកជួល​អាច​តែងតែ​ចត​យានយន្ត​របស់​ពួកគេ​នៅក្នុង​បរិវេណ​នៃ​ខុន​ដូ​របស់​ពួកគេ​ បើ​មិន​ដូច្នេះ​ទេ​សេវា​អាគារ​អាច​ធ្វើឲ្យ​ពិបាក​ដល់​ម្ចាស់​សហកម្មសិទ្ធិ​ករ​នៅក្នុង​ការ​ចត​ផ្ទាល់​របស់​ពួកគេ​”។

ខណៈ​តំបន់​ខុន​ដូ​នៅ​ភ្នំពេញ​រីកចម្រើន​ បទប្បញ្ញត្តិ​ប្រើប្រាស់​ជាទូទៅ​នឹង​ងាយ​ទទួលរង​ការរំលោភ​បំពាន​ ពី​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ការ​អភិវឌ្ឍ​ ហើយ​អាច​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​ ខណៈ​រថយន្ត​ជាច្រើន​ត្រូវ​បាន​ហូរ​ចូលក្នុង​ភ្នំពេញ​។

របាយការណ៍​បន្ថែម​ថា​ “ប្រព័ន្ធ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ការ​ចត​ឡាន​ នៅក្នុង​ខុន​ដូ​ អាច​ទុកជា​ការរំលោភ​បំពាន​ដោយ​សហកម្មសិទ្ធិ​ករ​ដទៃទៀត​ ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​ភាព​ស្មោះត្រង់​ នៃ​ភាព​សាមញ្ញ​នេះ​ ដែល​អាច​បង្កើន​ភាព​មិន​ពេញចិត្ត​របស់​សហ​ម្ចាស់​ផ្សេងទៀត​ និង​អាច​នាំឲ្យមាន​បរិយាកាស​អរិភាព​សម្រាប់​អ្នកជួល​ទាំងអស់​”។

ទីបំផុត​ការ​កើតឡើង​នៃជ​ម្លោះ​ ទាក់ទង​នឹង​ការ​ចត​នៅក្នុង​ការ​អភិវឌ្ឍ​ អាច​មានផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​ការ​លក់​ខុន​ដូ​។របាយការណ៍​បន្ត​ថា​“បញ្ហា​នេះ​គឺ​ជាក់ស្តែង​សម្រាប់​ភ្នំពេញ​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​កើតឡើង​ នៃ​ការ​កកស្ទះ​ចរាចរ​ដែល​អាច​នឹង​កាន់​ខ្លាំង​ទៅៗ​ ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​ និង​ភាព​សម្បូរ​បែប​របស់​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​”៕

នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​ចាប់អារម្មណ៍​ពី​ កំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ លោក​បណ្ឌិត​ រតនា​ការ​ អា​ឌីកា​រី​ (Ratnakar​ Adhikari​) នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​ បាន​ចាប់អារម្មណ៍​ពី​ការសម្រេច​បា​នកំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​រក្សា​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ថ្ងៃទី៣​ កក្កដា​កន្លងមក​នេះ​ លោក Ratnakar​ Adhikari បាន​មានប្រសាសន៍​ថា​ លោក​មានការ​ចាប់អារម្មណ៍​អំ​ពី​កំនើន​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ទទួល​បាន​ក្នុងរង្វង់៧​%ក្នុងរយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ​ ។

នាយក​ប្រតិបត្តិ​ចង់​ដឹង​អំពី​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​ហើយ​លោក​ក៏បាន​គូសបញ្ជាក់​ថា​សេដ្ឋកិច្ច៧​%កន្លងមក​នេះ​ គឺ​លើស​ពី​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​បាន​កំណត់​កន្លងទៅ​នេះ​។

ជាពិសេស​ទៀត​លោក​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ក្របខណ្ឌ​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​ទី១​ ទៅលើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ របស់​ប្រទេស​កម្ពុជា​ ដែល​សម្ដេច​តេជោ​បាន​ប្រកាស​នៅពេល​សម្ដេច​ថ្លែង​ក្នុង​សុន្ទរកថា​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០១៩​។

លោក​បន្ត​ទៀត​ថា​ នេះ​ជា​លើក​ទី៤ហើយ​ នៃ​ការសិក្សា​យុទ្ធសាស្ត្រ​ ដែល​កាលពី​ឆ្នាំ២០០៦​ ដែល​យើង​បាន​ផ្ដល់​នូវ​ការឧបត្ថម្ភ​គាំទ្រ​គាំទ្រ​រហូត​មក​ ហើ​យកន្លម​កនេះ​កម្ពុជា​បានការ​កសាង​សមត្ថភាព​ផ្នែក​ពាណិជ្ជកម្ម​ ជាពិសេស​លើ​វិស័យ​មួយចំនួន​ដូចជា​ វិស័យ​ទេសចរណ៍​ជាដើម​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ពង្រីក​វិស័យ​ទេសចរណ៍​ ហើយ​អ្វី​ដែល​កម្ពុជា​បាន​អនុវត្តន៍​កន្លងមក​នេះ​ ចេញ​ជា​លទ្ធផល​គួរឲ្យ​កោតសរសើរ​ ជាពិសេស​ក្នុង​ការនាំចេញ​អង្ករ​ផង​ដែរ​។

ជា​ការ​ឆ្លើយតប​ សម្តេច​តេជោ​ហ៊ុន​ សែន​បាន​អញ្ជើញលោក​នាយក​ប្រតិបត្តិ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ ហើយ​សម្តេច​ក៏បាន​អរគុណ​ចំពោះ​នាយក​ប្រតិបត្តិ​ និង​ស្ថាប័ន​របស់​លោក​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការរៀបចំ​អភិវឌ្ឍ​នៃ​យុទ្ធសាស្ត្រ​សម្រាប់​សមាហរណកម្ម​ពាណិជ្ជកម្ម​នេះ​ ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់​ថា​ កន្លងមក​កម្ពុជា​បាន​ទទួលការ​គាំទ្រ​ប្រមាណ៥៧,៥០លាន​ ដើម្បី​ជំរុញ​ការងារ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការសម្រួល​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នេះ​ ហើយ​ប្រទេស​កម្ពុជា​បាន​បន្ត​បច្ចុប្បន្នភាព​ ជាពិសេស​លើ​ពាណិជ្ជកម្ម​នេះ​ និង​ជាពិសេស​ក្នុង​ការជំរុញ​ធ្វើ​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​រៀបចំ​យុទ្ធ​សាស្រ្ត​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅ២០០១កន្លងមក​ ពិសេស​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ដែល​ទទួល​បាន​ជោគជ័យ​កន្លងមក​។ សម្ដេច​តេជោ​ចង់​ឃើញ​បន្ទាប់​ទៀត​គឺ​ ការ​ពង្រឹង​នៃ​សមាហរណកម្ម​ប្រជាជន​ ពីព្រោះ​កន្លងមក​ប្រទេស​កម្ពុជា​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​តស៊ូ​ជំនះ​ឧបសគ្គ​ជាបន្តបន្ទាប់​ ជាពិសេស​ការរៀបចំ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ឆ្នាំ១៩៩៨​ មករ​ហូត​ដល់​កម្ពុជា​បាន​ចូល​ជាស​មា​ជិ​កនៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ២០០៤​។

សម្តេច​តេជោ​បាន​គួស​បញ្ជាក់​ថា​ យើង​នៅ​មាន​សក្តា​នុ​ពល​ជាច្រើន​ទៀត​ ក្នុង​ក្របខណ្ឌ​អាស៊ាន​ ជាពិសេស​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​របស់​អាស៊ាន​ ដោយសារ​បច្ចុប្បន្ន​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​ និង​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ ក៏អាច​ធ្វើស​មា​ហរ​ណកម្ម​ផង​ដែរ​។ ដូច្នេះ​ត្រូវតែ​ជំរុញ​ពាណិជ្ជកម្ម​ ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​ប្រទេស​ដៃគូ​សន្ទនា​ ដូចជា​ប្រទេស​ចិន​ជាដើម​ និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ នៅតែ​ក្លាយជា​អង្គការ​ដែល​មាន​ស្ថិរភាព​ ហើយ​អ្វី​ដែល​សំខាន់​គឺ​យើង​នៅតែ​បន្ត​ប្រើប្រាស់​យន្តការ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​៕

តើ​ក្រុមហ៊ុន​យក្ស​ Top​ 5 នៅ​ប្រទេស​សិង្ហបុរី​មាន​លុយ​ច្រើន​ប៉ុណ្ណា​ ខណៈ​ពួកគេ​កំ​ពុង​មាន​ឥទ្ឋិ​ពល​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ

0

ដោយ​ វុត្ថា​

សឹង្ហ​បុ​រីៈ​ ក្រុមហ៊ុន ​Top​ 5 នៅ​ប្រទេសឹ​ង្ហ​បុរី​ បាន​និង​កំ​ពុង​មាន​ឥទ្ឋ​ពល​សេដ្ឋកិច្ច​នៅ​ប្រទេស​នេះ​ ស្រប​ពេល​ក្រុមហ៊ុន​ទាំងនេះ​បាន​បន្ត​វិនិយោគ​កាន់តែ​ច្រើន​ ខណៈ​ទឹកប្រាក់​ក្រុមហ៊ុន​និ​មួយ​ៗមាន​ចំនួន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។

១) ក្រុមហ៊ុន​ Jardine​ Matheson​ Holding​ Ltd​ (JARD​)

ក្រុមហ៊ុន​ Jardine​ Matheson​ Holding​ Ltd​ (JARD​) ស្ថិតនៅ​ក្នុង​លំដាប់ថ្នាក់​កំពូល​នៅក្នុង​តារាង​ ដែល​លុយ​ប្រមាណ៦៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​មូលធន​បត្រ​ទីផ្សារ​។ ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៨៣០​ ដោយ​បាន​កាន់កាប់​ភាគហ៊ុន​ប្រមាណ៨៤ភាគរយ​នៅក្នុង​ផ្សារហ៊ុន​។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​កាន់កាប់​ម៉ាក​ផលិតផល​Jardine​ នៅ​ក្រោម​ក្រុមហ៊ុន​បុ​ត្រ​សម្ព័ន្ឋ​ ដែល​ខ្លួន​កាន់កាប់​ដទៃទៀត​រួមមាន​ Jardine​ Pacific​, Jardine​ Motors​ និង​ Jardine​ Lloyd​ Thompson​ ។

២) ក្រុមហ៊ុន​ DBS​ Group​ Holding​ Ltd​ (DBSM​)

ក្រុមហ៊ុន​ DBSM​ កំពុង​គ្រប់គ្រង​ធនាគារ​ធំ​បំផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី​ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​សឹង្ហ​បូរី​ ដែល​មាន​សាខា​ចំនួន​ជាង២៨០កន្លែងនៅ​លើ​ពិភពលោក​ ដែល​គ្របដណ្ដប់​ទីផ្សារ​ចំនួន១៨ប្រទេស​ ហើយ​មាន​លុយ​ប្រមាណ ៦២​,០៤ពាន់​លាន​ដុល្លារ​។ ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ធនាគារ​អភិវឌ្ឍន៍​របស់​សិង្ហបុរី​លីមីត​ធី​ត ដែល​ជា​របស់​រដ្ឋាភិបាល​សិង្ហបុរី​។ ការបង្កើត​ធនាគារ​នេះ​ ដើម្បី​គ្រប់គ្រង​សកម្មភាព​ហិរញ្ញវត្ថុ​ សម្រាប់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មុន​ពេល​ក្លាយជា​ធនាគារពាណិជ្ជ​។

៣) ក្រុមហ៊ុន​ Jardine​ Strategic​ Holdings​ Ltd​ (JSH​)

ក្រុមហ៊ុន​ JSH​ មាន​លុយ​ប្រមាណ៥៥​,៥០ពាន់​លាន​ដុល្លារ​ បាន​កាន់​ភាគហ៊ុន​ ប្រមាណ ៨៤​% ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Jardine​ Matheson​ Holdings​ Ltd​. (JARD​) អាច​និយាយ​ថា​ក្រុមហ៊ុន​ JSH​ នេះ​មាន​ភាគហ៊ុន​ជាច្រើន​ នៅក្នុង​ក្រុម​ហ៊ុន​ផ្សេង​ៗដែល​ស្ថិតនៅ​ក្រោម​ផលប័ត្រ​របស់​ខ្លួន​។ រួមមាន​ក្រុមហ៊ុន​ Hongkong​ Land​ Holdings​ Ltd​ ក្រុមហ៊ុន ​Dairy​ Farm​ International​ Holdings​ Ltd​. ​ក្រុមហ៊ុន​ម៉ារីន​អូ​រី​វេ​តអិល​ធី​ឌី​អិល​ធី​ឌី​ក្រុមហ៊ុន​ Jardine​ Cycle​ &​ Carriage​ Ltd​ និង​ក្រុមហ៊ុន​ Astra​ International​ ។

៤) ក្រុមហ៊ុន​ Singapore​ Telecommunication​ Ltd​ (STEL​)

ក្រុមហ៊ុន ​STEL​ នេះ​ ជា​ក្រុមហ៊ុន​ទំនាក់​ទំនាក់ទំនង​ធំ​បំផុត​មួយ​នៅ​អាស៊ី​ ដែល​មាន​ការិយាល័យ​កណ្តាល​ នៅ​ប្រទេស​សឹង្ហ​បុរី​ជាមួយ​ក្រុមហ៊ុន​ Optus​ នៅ​ប្រទេស​អូស្ត្រាលី​។ ក្រុមហ៊ុន​ដែល​មាន​លុយ​ប្រមាណ៤៩​,៤៣ពាន់​លាន​ដុល្លារ​មួយ​នេះ​ ក៏​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នៅ​ទូទាំង​ទ្វីបអាស៊ី​និង​អាហ្វ្រិក​ រួម​ទាំង​ Bharti​ Airtel ​នៅ​ប្រទេស​ឥណ្ឌា​ និង​ Telkomsel​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

STEL ​ត្រូវ​បាន​បែងចែក​ជា​អ្នកប្រើ​ប្រាស់​សហគ្រាស​ និង​ជីវិត​ឌីជីថល​ជា​ក្រុម​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ ដូចជា​ ទូរស័ព្ទចល័ត​ អ៊ិ​នធឺ​ណេត​ និង​ទូរទស្សន៍​។

៥) ក្រុមហ៊ុន​ Oversea​-Chinese​ Banking​ Corporation​ Ltd​ (OCBC​)

ក្រុមហ៊ុន​ OCBC​ ជា​ធនាគារ​ចាស់​ជាងគេ​របស់​ប្រទេស​សិង្ហបុរី​ ដែល​បាន​បង្កើត​ឡើង​ពី​ការ​ច្របាច់​បញ្ចូលជាមួយ​ធនាគារ​ ក្នុង​ស្រុក​ចំនួន៣​ នៅក្នុង​ឆ្នាំ​ ១៩៣២​។ ធនាគារ​នេះ​ត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ និង​ចាត់ទុកថា​ ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ ដែល​មាន​សុវត្ថិភាព​បំផុត​នៅក្នុង​តំបន់​ ហើយ​មាន​លុយ​ប្រមាណ៤៨​,៩៩​ ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ OCBC​ ក៏​ពង្រីក​សាខា​នៅ​ទូទាំង​អាស៊ី​ផង​ដែរ​ ដែល​ភាគច្រើន​គ្រប​ដណ្តប់​ទីផ្សារ​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ចិន​។ ធនាគារ​សឹង្ហ​បូរី​និង​ Great​ Eastern​ Holdings​ គឺជា​សាខា​ធានារ៉ាប់រង​ផ្នែកឯកជន​របស់​OCBC​ ខណៈ​ពេល​ដែល​ Lion​ Global​ Investors​ គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​របស់​ធនាគារ​។

ប្រទេស​សឹង្ហ​បុរី​ គឺជា​រដ្ឋ​អធិបតេយ្យ​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​ប្រទេស​មួយ​នេះ​ បាន​មាន​សេដ្ឋកិច្ច​ទីផ្សារ​រីកចម្រើន​ខ្ពស់​ក្នុងចំណោម​ប្រទេស​នានា​នៅក្នុង​តំបន់​នេះ​ ដោយ​ពឹងផ្អែក​លើ​ការពង្រីក​ពាណិជ្ជកម្ម​ ។

ប្រទេស​សឹង្ហ​បុរី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ខ្លាំ​អាស៊ី​ទាំង​ ៤ (Four​ Asian​ Tigers​ ក្នុងចំណោម​ទីក្រុង​ហុងកុង​ កូ​រ៉េ​ស និង​ តៃវ៉ាន់​ ។បើ​យោង​តាម​ ការ​ចុះផ្សាយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ ប្រទេស​មួយ​នេះ​ មានអំពើ​ពុករលួយ​តិចតួច​បំផុត​នៅ​ទូទាំង​ពិភពលោក​បន្ទាប់ពី​ប្រទេស​ New​ Zealand​ និង​ប្រទេស​ Scandinavian​ ៕

សម្តេច​តេជោ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ជួយ​កម្ពុជា

0

ដោយ ​ម៉ៃ​ វីរៈ​

ប្រទេស​ស្វីសៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ជួយ​កម្ពុជា​ និង​ប្រទេស​អភិវឌ្ឍ​តិចតួច​ដទៃទៀត​។

សម្តេច​បាន​អំពាវនាវ​បែបនេះ​ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជាសាកល​ លើ​ជំនួយ​សម្រាប់​ពាណិជ្ជ​ឆ្នាំ២០១៩​ នៅ​ក្រុង​ហ្សឺណែវ​នា​ល្ងាច​ថ្ងៃទី៣​ កក្កដា​នេះ​។ សម្ដេច​បាន​លើកឡើង​ពី​ការ​រីកចម្រើន​របស់​កម្ពុជា​លើ​វិស័យ​ជាច្រើន​ ជាពិសេស​កំណើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ធ្លាក់​មក​នៅ​ក្រោម១០ភាគរយ​ នៅ​ឆ្នាំ២០១៨​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សុំ​អោយ​ប្រទេស​ទាំងនោះ​បន្ត​ និង​បង្កើន​ការ​ផ្ដល់​ភាព​អនុគ្រោះ​ តាមរយៈ​ប្រព័ន្ធ​ពាណិជ្ចក​ម្ម​ពហុភាគី​ រឺ​ឯកតោភាគី​ ហើយ​ត្រូវ​ពិចារណា​ឲ្យបាន​ដិតដល់​ មុននឹង​ដាក់​វិធានការ​ព្យួរ​រឺ​ដកចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិ​វឌ្ឃ​តិចតួច​៕