ក្រុមហ៊ុន​យក្ស​ Prince​ បញ្ចប់​ការសាងសង់​ការិយាល័យ​កណ្តាល​ដ៏ធំមួយ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អគារ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុ​មហ៊ុ​នព្រីនស៍​ហូល​ឌីង​ គ្រុប​ ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​នូវ​គម្រោង​សាងសង់​ ដែល​ចំណាយ​ទឹកប្រាក់​សរុប៧០លាន​ដុល្លារ​អាមេរិក​ ដែល​ទំនងជា​ការិយាល័យ​ធំជាង​គេ​នៅ​កម្ពុជា​។

នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ ហូល​ឌីង​ គ្រុប​ បាន​ប្រមូល​ផ្តុំ​ការិយាល័យ​របស់​ខ្លួន​ មកកាន់​អគារ​ទីស្នាក់ការ​កណ្តាល​ នៃ​ក្រុមហ៊ុន​ ព្រីនស៍​ហូល​ឌីង​ គ្រុប​ក្នុង​គោលបំណង​ឲ្យ​ប្រតិ​បត្ដិ​ការ​អាជីវកម្ម​ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​។អាគារ​ការិយាល័យ​កណ្តាល​មាន​ដែល​ទីតាំងនៅ​ចុង​ខាងត្បូង​ទីក្រុង​កោះ​ពេជ្រ​ មានផ្ទៃ​ក្រឡា​សរុប២៤៨០០​ ម៉ែត្រការ៉េ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹង​ថា​ ក្នុងរយៈពេល​ ១០ឆ្នាំខាងមុខ​ ក្រុមហ៊ុន​នឹង​បន្ត​បណ្តាក់​ទុន​យ៉ាងតិច​ ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក​និង​យក​ប្រទេស​កម្ពុជា​ ជា​ចំនុច​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ ឲ្យ​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. ជា​ក្រុមហ៊ុន​ជំនួញ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិស័យ​ទូរគមនាគមន៍​ និង​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៥​ ដោយ​បាន​សាង​សាងសង់​អគារ​ជាច្រើន​ប្រភេទ​ ដូចជា​សណ្ឋាគារ​ អគារ​ស្នាក់នៅ​ ផ្ទះល្វែង​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ មាន​សាខា​ចំនួន១៣​ ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផង​ដែរ​ ដើម្បី​អនុវត្ត​សាង​សង​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ទាំងនេះ​រួមមាន​Diamond​ One​, Prince​ Central​ Plaza​ និង​ Prince​ Modern​ Plaza​ ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​បាន​សាងសង់​ នូវ​គម្រោង​អចលនទ្រព្យ​លើ​ទំហំដី​ទំហំ១ហិ​កតា​ ដែល​មានឈ្មោះ​ថា​Diamond​ One​ ដើម្បី​ទាក់ទាញ​ប្រជាជន​ក្នុង​ស្រុក​ និង​ប្រជាជន​ចិន​ដោយ​ក្នុង​នោះ​មាន​ សណ្ឋាគារ​ Prince​ Modern​ Plaza​ កម្ពស់​ ២៧​ ជាន់​គឺជា​គម្រោង​លំនៅ​ដ្ឋាន​មួយ​ សម្រាប់​យុវជន​នៅ​តាម​ទីប្រជុំជន​ ខណៈ​ដែល​អគារ​កម្ពស់៣៧ជាន់​ Prince​ Central​ Plaza​ គឺជា​អគារ​ខុន​ដូ​ដ៏​ធំ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​៕

សហព័ន្ធ​ឧស្សាហកម្ម​ចិន​ថា​នឹង​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​កាន់តែ​ច្រើន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​នៃ​សហ​ព័ន្ឋឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ចិន​បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​ មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ និង​សន្យា​ជជួយ​ផ្សព្វផ្សាយ​ ណែនាំ​ឱ្យ​ក្រុមហ៊ុន​ចិន​ មកកាន់​ខេត្ត​ព្រះសីហនុ​ឲ្យបាន​កាន់​ច្រើន​ថែមទៀត​។

លោក​ XU​ ​LEJIANG​ អនុប្រធាន​សហ​ពន្ធ័​ឧស្សាហកម្ម​ និង​ពា​ ណិ​ជ្ជ​កម្ម​ប្រទេស​ចិន​ បាន​ថ្លែង​នៅក្នុង​ពិធី​អាហារ​សាមគ្គី​កាលពី​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​ ២០១៩ម្សិលមិញ​នេះ​ថា​ ការ​មកដល់​ខេត្ត​ព្រះសីហនុ​ លោក​មាន​អារម្មណ៍​ថា​ ខេត្ត​ព្រះសីហនុ​ ដូច​ប្រទេស​ចិន​ក្នុងអំឡុងឆ្នាំ១៩៩០​។ លោក​បន្ត​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​ឆ្នេរ​ស្អាត​ តំបន់​សេដ្ឋកិច្ច​ពិសេស​ កំពង់ផែ​ទឹកជ្រៅ​ រយៈពេល៥ទៅ១០ឆ្នាំខាងមុខ​ ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយ​ ជា​ខេត្ត​មានការ​អភិវឌ្ឍ​ដ៏​រុងរឿង​ ជឿនលឿន​នៅពេល​ខាងមុខ​។

លោក​បន្ថែម​ថា​ “សហព័ន្ធ​ឧស្សាហកម្ម​ចិន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បម្រើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ ក្នុង​ការ​អភិវឌ្ឍ​សេ​ដ្ឋ​មកិ​ច្ច​ប្រទេស​ ដែល​មាន​ក្រុមហ៊ុន​ចិន៥០ភាគរយ​ ផ្តល់​ប្រាក់ចំណូល​ពន្ធ៦០ភាគរយ​ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចិន៨០ភាគរយ​ ក្នុង​នោះ​វិស័យ​ឯកជន​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ៩០ភាគរយ​”។

អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត​ មីន​បាន​ឲ្យដឹង​ថា​ ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​ ជាគោល​ដៅ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ជាតិ​។ ខេត្ត​ព្រះសីហនុ​មាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ព្រលា​នយន្តហោះ​អន្តរជាតិ​ ឆ្នេរ​ និង​កោះ​ដែល​ជាម​រត​កធម្មជាតិ​ដ៏​មានតម្លៃ​។

លោក​អភិបាលខេត្ត​បន្ត​ថា​ “រដ្ឋាភិបាល​ចាត់ទុក​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​ -២០២៥​”។

តាម​រយ:កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ (កម្ពុជា​-ចិន​) បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ វិនិយោគ​ដោយក្រុម​ហ៊ុន​ “ហូ​ដូ​គ្រុប​” បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០០៨​ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ ទាំងនេះ​បាន​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ផ្តល់​ការងារ​ធ្វើ​ប្រចាំថ្ងៃ​ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​ដើរតួ​នាទី​ ជា​អ្នក​បើក​ច្រក​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជ​ កម្ម​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​ (កម្ពុជា​-ចិន​)៕

កម្ពុជា​ និង​អាស៊ាន​ជា​តំបន់​សុវត្ថិភាព​សម្រាប់​វិនិយោគ​បើ​ទោះជា​មាន​សង្រ្គាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ស្ថាបនិក​នៃ​ធនាគារ​ធំជាង​គេ​ទីពីរ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្តល់​តំបន់​«សុវត្ថិភាព​» មួយ​ដល់​វិនិយោគិន​សម្រាប់​ការ​វិនិយោគ​ បើ​ទោះបីជា​តំបន់​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ ដោយសារ​ក្តី​បារម្ភ​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ដែល​បង្កឡើង​ដោយ​ការ​បន្ត​កើនឡើង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

លោក ​Wee​ Ee​ Cheong​ អគ្គនាយក​ក្រុមហ៊ុន​ United​ Overseas​ Bank​ Ltd​ (UOB​) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​តំបន់​សុវត្ថិភាព​បំផុត​សម្រាប់​ការ​វិនិយោគ​”។

ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៣៥​ UOB​ គឺជា​ធនាគារ​ធំជាង​គេ​លំដាប់​ទី៣នៅ​អាស៊ី​អាគ្នេយ៍​។

លោក​ Wee​ បាន​បន្ថែម​ទៀត​ថា​ UOB​ មាន​ផែនការ​ពង្រីក​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយមាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពីទី​ផ្សារ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីកចម្រើន​។ ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង​ ៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) សរុប​ចំនួន២​,៤ ពាន់​ពាន់​ដុល្លារ​ធ្វើ​ឱ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។

អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ២០៥០​។

នៅក្នុង​ខែឧសភា​នេះ​ លោក​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចេញ​នូវ​បញ្ជី​ឈ្មោះ​ថ្មី​លើ​ទំនិញ​របស់​ចិន​ ដែល​ជាប់ពន្ធ​មានតម្លៃ៣០០ពាន់​លាន​ដុល្លារ​ ដោយ​ការដំឡើង​ពន្ធ​ចំនួន២៥ភាគរយ​។ បញ្ជី​រួមបញ្ចូល​ទាំង​ផលិតផល​ស្បែកជើង​។

យោង​តាម​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ​; រោងចក្រ​ពី​ប្រទេស​ចិន​ នឹង​ផ្លាស់ទី​តាំង​វិនិយោគ​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។ ទិន្នន័យ​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ពន្ធគយ​របស់​អាមេរិក​ ចូល​ជា​ធរ​នឹង​មាន​ក្រុមហ៊ុន​សម្លៀកបំពាក់​នៅ​ចិន​ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិត​ជំនួស​នៅ​កម្ពុជា​ វៀតណាម​ និង​ភូមា​។

លោក​ អាល់​ប៊ើ​ត តាន់​ (Albert​ Tan​) ជា​ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​ប្រាប់​កាលពី​សប្ដាហ៍​មុន​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​កាន់តែ​រីក​រាលដាល​ មាន​ក្រុមហ៊ុន​ចំនួន​ពី​ប្រទេស​ចិន​ ចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់មក​ប្រទេស​កម្ពុជា​”។

ក្រុមហ៊ុន ​Steve​ Madden​ ផលិត​ស្បែកជើង​ និង​កាបូប​របស់​អាមេរិក​នឹង​បង្កើន​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ដាក់​ទុន​របស់​ខ្លួន៩០ភាគរយ​ នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ Brooks​ Running​ Company​ ក្រុមហ៊ុន​ Haier​ និង​ក្រុមហ៊ុន​ Jasan​ សុទ្ធតែ​មាន​គម្រោង​បង្កើន​ប្រភព​ផ្គត់ផ្គង់​នៅ​វៀតណាម​។

លោក​ Tan​ បាន​បន្ថែម​ថា​ “ដោយសារតែ​ពន្ធ​លើ​ការនាំចូល​ទំនិញ​ចិន​កើនឡើង​នោះ​នឹង​មានការ​កើនឡើង​នូវ​ក្រុមហ៊ុន​ ដែល​កំពុង​ស្វែងរក​ប្រតិ​បតិ្តការផលិត​កម្ម​នៅ​កម្ពុជា​ និង​វៀតណាម​”។

ទំហំ​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​កម្ពុជា​ បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ១​,១២ពាន់​លាន​ដុល្លារ​ ទៅកាន់​សហរដ្ឋអាមេរិក​ចាប់ពី​ខែមករា​ដល់​ខែមីនា​។ ការនាំចេញ​កម្ពុជា​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ដូចគ្នា​មាន​ចំនួន៩០៣​,៦លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ ទៅកាន់​សហរដ្ឋអាមេរិក​មាន​ចំនួន​សរុប៣​,៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​៕

បុរី​ប៉េង​ ហួត​ បើក​មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នី​មធំ​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​

0

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​មនឹង​បើក​មជ្ឈមណ្ឌល​កីឡា​ធំ​មួយ​ នៅ​ទីតាំង​បុរី​ប៉េង​ ហួត​បឹង​ស្នោ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដើម្បី​ឆ្លើយតប​ដល់​អ្នកចូលចិត្ត​លេង​កីឡា​ទាំងឡាយ​ លោកអ្នក​អាច​ជ្រើសរើស​ វិធី​ជាច្រើន​ដើម្បី​ទទួល​បាន​រាងកាយ​មាំមួន​ និង​សុខភាព​ល្អ​ ។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ប៉េង​ ហួត​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៣១​ ឧសភា​នេះ​ថា​ លោកអ្នក​ក៏​ត្រូវ​ជ្រើសរើស​ផង​ដែរ​នូវ​ មជ្ឈមណ្ឌល​កីឡា​ដែល​អាច​ផ្តល់​នូវ​ ផាសុកភាព​ និង​ ភាព​ទំនើប​ទាន់សម័យ​។ ជាមួយគ្នា​ដែរ​ យើងខ្ញុំ​សូម​ធ្វើការ​ណែនាំ​មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នីម​ (ភី​ អេស​ ស៊ី​) ដែល​ជា​មជ្ឈមណ្ឌល​កីឡា​ចំរុះ​មួយ​ ដែល​ផ្តល់​នូវ​ប្រភេទ​កីឡា​ជាច្រើន​ រួមមាន​ ក្លឹប​ហាត់​វា​យកូនហ្គោល​ តារាង​បាល់ទាត់​ តារាង​វាយ​សី​ តារាង​បាល់ទះ​ និង​ តារាង​បាល់បោះ​ ដែល​មាន​ទីតាំងនៅ​ក្នុង​គម្រោង​ បុរី​ ប៉េង​ហួត​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ភូមិ​បឹង​ស្នោ​រ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

ក្លឹប​ហាត់​វា​យកូនហ្គោល​ ធី​ ថែម​ (Tee​ Time​) របស់​មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នីម​ មាន​កន្លែង​វា​យកូនហ្គោលដ៍​ទំនើប​ចំនួន៥២​ ប្លុក​ និង​មាន​ផ្តល់​ជូន​នូវ​ វគ្គ​បង្រៀន​វា​យកូនហ្គោ​លលំ​ដាប់​ វី​ អាយ​ ភី​ ផង​ដែរ​ សម្រាប់​សមាជិក​ វី​ អាយ​ ភី​ រយៈពេល​ ៦ខែ​ និង​ ១២ខែ​ ដែល​បង្រៀន​ដោយ​ លោកគ្រូ​ដ៏​ជំនាញ​ពី​ប្រទេស​ជប៉ុន​ និង​មានបទពិសោធន៍​យូរឆ្នាំ​ ។

លើស​ពីនេះ​ទៅទៀត​ មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នីម​ (ភី​ អេស​ ស៊ី​) ក៏​ផ្តល់​ជូន​នូវ​តារាង​បាល់ទាត់​ មាន​ទីតាំង​ធំ​ទូលាយ​ ដែល​មាន​តារាង​តូច​និង​តារាង​ធំ​សម្រាប់​បំពេញ​តំរូវការ​របស់​លោកអ្នក​ ។ ចំណែក​ឯក្លឹប​កីឡា​ ផោវវើ​ ហ៊្សូន​ (power​ zone​) ដែល​មាន​កីឡា​វាយ​សី​ បាល់ទះ​ បាល់បោះ​ នឹង​បើក​ដំណើរការ​នៅក្នុង​ខែកក្កដា​ខាងមុខនេះ​។

សម្រាប់​ការ​បើក​ដំណើរការ​សាកល្បង​ នា​ថ្ងៃទី១​ ខែមិថុនា​ឆ្នាំ២០១៩​ នេះ​ មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នីម​ ក៍​មានការ​បញ្ចុះ​ ពិសេស​រហូតដល់​ ៥០​ ភាគរយ​ ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​ ១ ដល់​ ១៥​ ខែ​ មិថុនា​ និង​ ការ​បញ្ចុះតម្លៃ​រហូតដល់​ ៣០​ ភាគរយ​ ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​ ១៦​ ដល់​ ៣០​ ខែ​ មិថុនា​។

មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នី​មបើក​ដំណើរការ​ចំនួន​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ចាប់ពី​ម៉ោង៨ព្រឹក​ ដល់៩យប់​។

សម្រាប់​ព័ត​មាន​បន្ថែម​ សូម​ទាក់ទង​មក​លេខ​ ០១២​ ៥៧៨​ ៩៣០​ / ០៨៦​ ៩០៩​ ២៥២​ នឹង​ខាង​ផ្នែក​កីឡា​ចំរុះ​ សូម​ទាក់ទង​មក​លេខ​ ០១២​ ៨២៦​ ៧២០​/ ០៨៦​ ៩០៦​ ៦៩៥​ ឬចូល​ទៅកាន់​ www.platinumsports​-center.com​ ឬ អ៊ី​ម៉ែ​ល pscsportscenter​@gmail.com​ ។ សម្រាប់​ព័ត៌មាន​លម្អិត​ អ្នក​ក៏អាច​ចូល​ទៅកាន់​ Facebook​: Platinum​ Sports​ Center​ – PSC​៕

សេដ្ឋកិច្ច​អាមេរិក​ជួប​ការ​ដើរ​ថយ​លក្រោ​យក្នុង​ត្រី​មាន​ទី១ឆ្នាំនេះ​

0

ដោយ​ វុត្ថា​

វ៉ាស៊ីនតោន៖​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានឱ្យ​ដឹង​ ក្នុង​ការព្យាករណ៍​លើក​ទី២​ របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ត្រីមាស​ទី១​ នៃ​ឆ្នាំ២០១៩​ ត្រូវ​បាន​កែសម្រួល​ដោយ​អត្រា​ប្រចាំឆ្នាំ​ ដោយ​បាន​ធ្លាក់ចុះ​ពីអ​ត្រា៣​,២មក​ត្រឹម៣​,១%នៅ​ឆ្នាំនេះ​។

ក្រសួង​នេះ​បាន​បន្ត​ថា​ ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​កំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​ (GDP​) បាន​ឆ្លុះបញ្ចាំង​ពី​ការ​ធ្លាក់ចុះ​ទំនុកចិត្ត​របស់​វិនិយោគិន​ និង​ការ​ធ្វើវិនិយោគ​ទុន​និង​ការពិនិត្យ​ឡើងវិញ​ នៃ​ការនាំចូល​ដែល​ជា​ការ​ថយ​ចុះ​នៅក្នុង​ការ​គណនា​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ។

ក្រសួង​បន្ថែម​ថា​ ការ​កែសម្រួល​ទាំងនេះ​ ត្រូវ​បាន​ទូទាត់​ដោយ​បាន​កែសម្រួល​ទៅលើ​ការនាំចេញ​ និង​ការ​ចំណាយ​របស់​អតិថិជន​។

ក្រសួង​បន្ត​ថា​ ការ​វិនិយោគ​ក្រៅពី​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ត្រីមាស​ទី១​ ត្រូវ​បាន​កែសម្រួល​ដោយ​អត្រា​ប្រចាំឆ្នាំ២​,៣ភាគរយ​ ខុសពី​ការ​ប៉ាន់ស្មាន​ពីមុន​ដែល​រំពឹង​ថា​នឹង​មា​នកំនើន២​,៧ភាគរយ​ និង​បាន​កើនឡើង៥​,៤ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៤ នៃ​ឆ្នាំ​ ២០១៨​។

ការនាំចូល​ក្នុង​ត្រីមាស​ទី១បាន​ថយ​ចុះ២​,៥% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ប៉ាន់ប្រមាណ​កាលពីមុន​ចំនួន៣​,៧% ។ ការនាំចូល​បាន​កើនឡើង​ ២,0 ភាគរយ​នៅ​ត្រីមាស​មុន​។

កំណើន​នៃ​ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​មាន​ច្រើនជាង២​ ភាគ​ ៣នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ ដែល​ត្រូវ​បាន​កើនឡើង​ដល់១​,៣ ភាគរយ​ ខណៈ​ការ​ប៉ាន់ស្មាន​ពីមុន​មាន​ត្រឹម១​,២ ភាគរយ​ ។ ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​បាន​កើនឡើង​ ២,៥ ភាគរយ​នៅ​ត្រីមាស​មុន​។

របាយការណ៍​ថ្មីនេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ សន្ទស្សន៍​តម្លៃ​សម្រាប់​ការ​ចំណាយ​លើ​ការប្រើ​ប្រាស់​ផ្ទាល់ខ្លួន​ (PCE​) ត្រូវ​បាន​កែសម្រួល​ដល់០​,៤ ភាគរយ​ពី០​,៦ ភាគរយ​នៅក្នុង​ការ​ប៉ាន់ប្រមាណ​ពីមុន​។ វា​បាន​កើនឡើង១​,៥ភាគរយ​នៅក្នុង​ត្រីមាស​មុន​។

នៅក្នុង​ការ​ព្យាករ​សេដ្ឋកិច្ច​ចុងក្រោយ​របស់​ខ្លួន​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមីនា​ ធនាគារ​កណ្តាល​អាមេរិក​បាន​កាត់បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ស្តី​ពី​ កំណើន​សេដ្ឋកិច្ច​អាមេរិក​សម្រាប់​ឆ្នាំ២០១៩​ និង​ឆ្នាំ​ ២០២០​ ដោយ​រំពឹង​ថា​នឹង​មាន​អត្រាកំណើន២​,១ភាគរយ​ និង១​,៩ ភាគ​រយ​រៀង​ៗខ្លួន​។

នៅក្នុង​ការ​ចេញផ្សាយ​ថ្មី​នៃ​ទិដ្ឋភាព​សេដ្ឋកិច្ច​ពិភពលោក​ ដែល​បាន​ចេញផ្សាយ​នៅក្នុង​ខែមេសា​ មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ ក៏បាន​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​អាមេរិក​ដោយ​រំពឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​នេះ​ នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ២.៣​% ២០១៩​ ធ្លាក់ចុះ០​,២ ពិន្ទុ​ធៀប​នឹង​ការ​ប៉ាន់ប្រមាណ​ខែមករា​៕

CREA​ សហការ​ជាមួយ​សមាគម​អចលនទ្រព្យ​សិង្ហបុរី​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) សហការ​ជាមួយ​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​សិង្ហបុរី​ (Singapore​ Estate​ Egents​ Association​) ដើម្បី​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ប្រព័​ន្ឋ​តេឡេ​កក្រាម​កាលពី​ល្ងាច​ថ្ងៃទី៣០​ ឧសភា​ពី​ប្រទេស​សិង្ហបុរី​មក​ថា​ លោក​បាន​ចុះហត្ថលេខា​ជាមួយ​លោក​ Thomas​ Tan​ ប្រធាន​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​សឹង្ហ​បុរី​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ពិសេស​យើង​នឹង​សហការ​គ្នា​ លើក​កំពស់​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​នៅ​សឹង្ហ​បុរី​។

លោក​បន្ត​ថា​ “អ្វី​ដែល​សមាគម​ផ្តោត​សំខាន់​ គឺ​ជំរុញ​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​កម្មវិធី​សិក្សា​ពី​ប្រទេស​សិង្ហបុរី​មកកាន់​កម្ពុជា​ ដោយសារ​ប្រទេស​សឹង្ហ​បុរី​ជា​ប្រទេស​អភិ​វឌ្ឈ​ន៍​មួយ​ និង​មានបទពិសោធន៍​លើ​វិស័យ​នេះ​យូរឆ្នាំ​ជាង​កម្ពុជា​”។ លោក​បន្ត​ថា​ “យើង​អាច​រៀនសូត្រ​ពី​គេ​បាន​ច្រើន​ ដើម្បី​យក​មក​កែ​លំ​អរ​ប្រទេស​យើង​ ប៉ុន្តែ​អ្វី​ដែល​យើង​យក​ពី​គេ​មក​ នឹង​យក​មក​ធ្វើ​ឲម្យ​ស្របតាម​បរិបទ​សេដ្ឋកិច្ច​ សង្គម​ វប្ប​ធ៌​មរ​បស់​កម្ពុជា​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ពិសេស​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ និង​ចូលរួម​ទាក់ទាញ​ការ​វិនិយោគ​ ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ឲ្យ​មាន​សុខភាព​ល្អ​។ លោក​បន្ត​ថា​ ដោយសារ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ដែល​ធ្វើឲ្យ​កម្ពុជា​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស​យ៉ាង​ខ្លាំង​ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​បរទេស​នានា​បាន​យក​ធនធានមនុស្ស​របស់​ពួកគេ​មក​បំពេញការងារ​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ទោះជា​មានការ​នាំ​យក​ធនធានមនុស្ស​ ពីក្រៅ​ប្រទេស​ចូល​មក​កម្ពុជា​ក្តី​ តែ​កម្ពុ​នៅតែ​ត្រូវការ​សហការ​ជាមួយ​ដៃគូ​បរទេស​ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ទៀត​”៕

ធនាគារ​ជប៉ុន​ដ៏​ធំ​សហការ​ជាមួយ​ Royal​ Group​ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

0

ដោយ​ នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ធនាគារ​ជប៉ុន​ដ៏​ធំ​ J TRUST​ BANK ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Royal​ Group ​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី៣០​ ខែឧសភា​នេះ​កន្លងមក​នេះ​ លោក ​Nobuyushi​ Fujisawa ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ J Trust​ Bank​ បាន​ទិញ​ភាគហ៊ុន​របស់​ធនាគារ​ ANZ​ Royal​ ។ លោក​បន្ត​ថា​ ដូច្នេះ​ពេលនេះ​រូបលោក​ នឹង​ធ្វើការ​សហការ​ការងារ​ជាមួយ​ក្រុមហ៊ុន ​Royal​ group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ។

ជា​ការ​ឆ្លើយតប​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​បាន​ណែនាំ​ លោក​ Nobuyushi​ Fujisawa​ ប្រធាន​ធនាគារ​J Trust​ Bank​ ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​ ពោល​គឺជា​មួយ​ក្រុមហ៊ុន ​Royal​ group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ។

លោក​ Nobuyushi​ Fujisawa ​ប្រធាន​ធនាគារ ​J Trust​ Bank​) បាន​ជម្រាប​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា​ តាម​ផែនការ​លោក​មាន​គំរោង​ប្តូរ​ឈ្មោះ​ធនាគារ​ ANZ​ Royal​ ទៅជា​ J Trust​ Royal​ Bank ​វិញ​ ហើយ​គ្រោង​នឹង​ប្តូរ​ឈ្មោះ​នៅ​ខែសីហា​ខាងមុខនេះ​។លោក​ បន្ត​ថា​ កន្លងទៅ​ខាង​ធនាគារ​ ​ANZ​ Royal​ មិនសូវ​បាន​ផ្តល់​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​នោះ​ទេ​ ប៉ុន្តែ​J TRUST​ Bank​ នឹង​ផ្តល់​ប្រាក់កម្ចី​ រឺ​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​បាន​មានប្រសាសន៍​ថា​ J Trust​ Bank​ គួរ​ជួយ​ដល់​ក្រុមហ៊ុន​ខ្មែរ​ដែល​តំរូវការ​ឥណទាន​ ជាមួយគ្នា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​អបអរសាទរ​ដល់​ក្រុមហ៊ុន​ J TRUST​ ធ៏​ធំ​របស់​ជប៉ុន​ ដែល​បាន​ទៅ​បណ្តាក់​ទុក​នៅ​កម្ពុជា​៕

តើ​អ្វី​ជា​គម្រោង​វិនិយោគ​រួម​? ផលិតផល​ថ្មី​នៃ​គណ​កម្មការ​មូលបត្រ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីផ្សារ​ជួញដូរ​មូលនិធិ​ឬគម្រោង​វិនិយោគ​រួម​ គឺជា​ការ​ប្រមូល​នូវ​សាច់ប្រាក់​តាមរយៈ​ការបោះផ្សាយ​ និង​លក់​ឯក​ត្តា​មូល​និធី​ (ភាគហ៊ុន​) ដើម្បី​បង្កើត​ជា​មូលនិធិ​ដែល​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ ចាត់ចែង​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​ ក្នុង​គោលបំណង​បង្កើត​ផល​កម្រៃ​ហិរញ្ញវត្ថុ​សម្រាប់​សមាជិក​នៅក្នុង​គម្រោង​រួម​។

អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ លោក​ ស៊ូ​ សុ​ជាតិ​ បាន​មាន​ប្រសា​សន៍ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី៣០​ ឧសភា​នេះ​ថា​ គម្រោង​វិនិយោគ​ គឺជា​ការបោះផ្សាយ​លក់​ទៅកាន់​សាធារណៈ​ជន​ ក្នុង​គោ​លបំនង​ប្រមូល​បាន​នូវ​សាច់ប្រាក់​ធ្វើជា​ទុន​ ដើម្បី​យក​ទៅ​បន្ត​វិនិយោគ​ជំនួស​ឱ្យ​អតិថិជន​ ទៅលើ​គម្រោង​ណាមួយ​ជាក់លាក់​ទៅតាម​ជំនាញ​ និង​ចំណេះដឹង​ដែល​ក្រុមហ៊ុន​មាន​ ជាមួយនឹង​ការបែងចែក​នូវ​ភាគ​ចំណេញ​ ពី​ការ​វិនិយោគ​ទៅដល់​បណ្តា​អតិថិជន​វិញ​ ទៅតាម​ទំហំ​នៃ​សមាមាត្រ​ទុន​របស់​មនុស្ស​ម្នា​ក់ៗ​ ដែល​ចូលរួម​នៅក្នុង​គម្រោង​។

លោក​បន្ត​ទៀត​ថា​ “ គម្រោង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដោយក្រុម​ហ៊ុន​ជំនាញ​ក្នុង​ការគ្រប់គ្រង​មូលនិធិ​អាច​មាន​ច្រើន​រូបភាព​”។

ឧទាហរណ៍​មាន​ដូចជា​ ការ​វិនិយោគ​ទៅលើ​មូលបត្រ​កម្មសិទ្ធិ​ មូលបត្រ​បំណុល​ ការ​បង្កើន​សាច់ប្រាក់​ ដើម្បី​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​ការ​វិនិយោគ​ទៅលើ​វិ​ស័យ​ផ្សេង​ៗទៀត​។

លោក​ស៊ូ​ សុ​ជាតិ​បាន​បញ្ជាក់​ទៀត​ថា​ សមាសភាព​ដែល​មាននៅ​ក្នុង​គម្រោង​វិនិយោគ​រួម​ ឬការ​ជួញដូរ​មូលនិធិ​នេះ​ មាន​ប្រធាន​ក្រុមហ៊ុន​ជំនាញ​ដែល​ជា​អ្នកបង្កើត​គម្រោង​ដែលគេ​ឱ្យឈ្មោះ​ថា​ Fund​ Manager​ មួយ​ មាន​ក្រុមហ៊ុន​ដែល​ទទួល​លក់​ចេញ​ និង​ប្រមូល​ទិញ​ឯក​ត្តា​ ពីសា​ធា​រណៈ​ជន​ត្រឡប់មកវិញ​ ​ដែលគេ​ឱ្យឈ្មោះ​ថា​ ​Distributor​ ​ព្រមទាំង​សមាសភាព​របស់សាធារណៈ​ជន​ ដែល​ជា​អតិថិជន​ចូលរួម​នៅក្នុង​គម្រោង​ មាន​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ ដែលគេ​ឱ្យឈ្មោះ​ថា​ Trusty​ ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ជំនាញ​ក្នុង​ការកំណត់​តម្លៃ​ឯក​ត្តា​មូលនិធិ​ ដែលគេ​ឱ្យឈ្មោះ​ថា​ (Fund​ Administrator​ )”។

​លោក​បន្ត​ថា​ “ជា​យន្តការ​នៅក្នុង​ដំណើរការ​ទីផ្សារ​ ចាប់ផ្តើម​ឡើង​ដោយ​អ្នកគ្រប់គ្រង​គម្រោង​ (Fun​ Manager​) ដោយ​បន្ទាប់ពី​បង្កើត​បាន​គម្រោង​ គឺ​ត្រូវ​យក​ទៅ​ដាក់​លក់​ឯក​ត្តា​មូលនិធិ​នៅ​ក្រុមហ៊ុន​ Distributor​ ដើម្បី​ប្រមូល​បាន​សាច់ប្រាក់​ពីសា​ធា​រណៈ​ជន​”។ ដោយឡែក​សាច់ប្រាក់​ ដែល​ទទួល​បាន​តម្រូវ​យក​ទៅ​រក្សាទុក​នៅ​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ Trusty​ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ និង​ថែរក្សា​សាច់ប្រាក់​ជំនួស​អតិជន​ ។

ជាមួយគ្នា​នេះ​ Trusty​ ក៏​មាន​តួនាទី​ពិនិត្យ​ តាមដាន​រាល់​សកម្មភាព​របស់​ Funder​ ដោយ​ធានា​ឱ្យ​ប្រាកដ​ថា​ Funder​ បាន​អនុវត្ត​ទៅតាម​គោលដៅ​នៃ​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ស៊ូ​ សុ​ជាតិ​បាន​បន្ត​ថា​ “ប្រសិនជា​អ្នក​វិនិយោគ​យក​ប្រាក់​ខ្លួនឯង​ទៅ​វិនិយោគ​ វា​ជា​រឿង​បុគ្គល​ តែ​គំរោង​វិនិយោគ​រួម​ជា​ការខ្ចី​លុយ​ពីសា​ធា​រណៈ​ជន​យក​ទៅ​វិនិយោគ​ វា​ត្រូវតែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណ​កម្មការ​មូលបត្រ​កម្ពុជា​”។

ជា​លទ្ធផល​ នៅពេល​ដែល​គម្រោង​នៃ​ការ​វិនិយោគ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​ទីផ្សារ១០០ភាគរយ​ នោះ​សាធារណៈ​ជន​ដែល​ជា​អតិថិជន​ម្ចាស់​នៃ​ឯក​ត្តា​មូលនិធិ​នឹង​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​រួម​របស់​ខ្លួន​ទៅតាម​ទំហំ​ និង​ចំនួន​ឯក​ត្តា​មូលនិធិ​ដែល​ខ្លួន​ទិញ​កាលពីដើម​ទី​៕

ចំណេះដឹង​! តើ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​មានការ​កំណត់​រយៈពេល​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សិទ្ធិ​ជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​វែង​លើស​ពី១៥ឆ្នាំ​ឡើង​ ទៅ​ត្រូវ​បាន​ក្រមរ​ដ្ឋ​ប្ប​វេណី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ២០០៧​(មាត្រា២៤៤​)ចាត់ទុកជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​។

តើ​សិទ្ធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បែប​ណា​ ហើយ​ប្រើប្រាស់​យ៉ាងណា​ទៅវិញ​។មនុស្ស​មួយចំនួន​ទំនងជា​បាន​យល់​ ​; ហើយ​មួយចំនួន​ច្រើន​ទៀត​ ទំនងជា​មិនបាន​យល់​នោះ​ទេ​។

ការបង្កើត​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ មែនទែន​ទៅ​វា​គ្មាន​ការបង្កើត​សិទ្ធិ​ឯណា​ ដោយ​មិន​មានការ​ព្រមព្រៀង​ឬកា​រស​ន្ម​ត់​របស់​ច្បាប់​ ឬបញ្ញត្តិ​នានា​នោះ​ទេ​។ សិទ្ធិ​ជួល​អចិន្ត្រៃយ៍​គឺ​បង្កើត​ឡើង​តាមតែ​មធ្យោបាយ​តែមួយគត់​គឺ​កិច្ចសន្យា​ជួល​ ហើយដែល​ត្រូវ​ធ្វើឡើង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ដែល​មាន​រយៈពេល​លើស​ពី១៥ឆ្នាំ​ឡើង​ទៅ​នេះ​ បើ​យោង​តាម​មាត្រា២៤៤ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ទម្រង់​នៃ​កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​

កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​ គឺជា​កិច្ចសន្យា​ដែល​ត្រូវតែ​ធ្វើជា​លាយ​លក្ខណ​អក្សរ​ហើយ​ប្រសិនជា​មិនបាន​សរសេរជា​លាយ​ល័ក្ខណ៍​អក្សរ​ គឺ​ត្រូវ​ចាត់ទុកថា​ជា​កិ​ច្ច​សន្សា​មាន​ថេរៈ​វេលា​មិនកំណត់ ​(ភតិសន្យា​)។

អ្វី​ដែល​គួរតែ​ដឹង​បន្ថែម​ទៀត​ គឺថា​ បើ​ល្គឹកណា​មាន​កិ​ច្ច​សន្សា​ជា​លាយលក្ខណ៍​អក្សរ​ហើយក៏​ដោយ​ ថែមទាំង​បាន​កំណត់​អំពី​ពេលវេលា​ទៀតផង​ក្តី​ ក៏​កិច្ចសន្យា​ជួល​ដែល​ធ្វើ​ត្រឹមតែ​ភាគី​គ្នាឯង​ មិន​អាច​តតាំង​ជាមួយ​ជន​ទីបី​ផ្សេង​បាន​នោះ​ទេ​។ ពោល​គឺ​ជន​ទី៣​ អាចយ​កកិ​ច្ច​ន្យា​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ទៅ​តតាំង​បាន​។ ពោល​គឺ​ត្រូវតែ​យក​កិច្ចសន្យា​ នេះ​ទៅចុះ​បញ្ជី​នៅ​ការិយាល័យភូមិបាល​ ស្រុក​ឬខណ្ឌ​នានា​ដែល​នៅ​ជិត​បំផុត​។ ឬក៏​អា​ចចុះ​បញ្ជឺ​តាមរយៈ​មន្ទីរ​សារការី​ក៏បាន​។ អត្ថ​ប្រយោជន៍​នៃ​ការចុះបញ្ជី​នេះ​ វា​មាន​វិសាលភាព​ធំធេង​ណាស់​ គឺ​វា​អាច​តតាំង​បាន​ជាមួយ​តតី​យជន​ វា​អាច​តតាំង​បាន​ជាមួយ​អនុប្បទានិក​នៃ​កម្មសិទ្ធិ​ដី​ ដែល​ជា​កម្មវត្ថុ​នៃ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ បាន​បើ​ទោះបីជា​កម្មសិទ្ធិ​លើ​ដី​នោះ​ត្រូវ​បាន​ អនុប្បទាន​រួចហើយ​ក៏ដោយ​។

រយៈពេល​នៃ​កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​

ដូចដែល​បាន​សន្មត់​ក្នុង​មាត្រា២៤៤ថា​ កិច្ចសន្យា​ជួល​ដែល​ចាប់ពី១៥ឆ្នាំ​ឡើង​ទៅ​គឺ​ត្រូវ​ចាត់ទុកថា​ ជា​កិច្ចសន្យា​ជួល​អចលវត្ថុ​អចិន្ត្រៃយ៍​។ ប៉ុន្តែ​មិនមែន​មានន័យថា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ មិនមែន​គ្មាន​ពេលកំណត់​នោះ​ទេ​។

យោង​តាម​មាត្រា២៤៧​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​ដដែល​ គឺ​មិន​អាច​ឲ្យលើស​ពី៥០ឆ្នាំ​ឡើយ​ ហើយក៏​បន្ត​បាន​ត្រឹមតែ៥០ឆ្នាំ​ទៀត​ដោយ​មិន​អោយ​លើស​ទេ​។ ក្នុងករណី​ដែល​មាន​សិទ្ធិ​ជួយ​អចិន្ត្រៃយ៍​ណា​ដែល​លើស​ពី៥០ឆ្នាំ​ គឺ​ត្រូវ​បន្ថយ​មក​ត្រឹម៥០ឆ្នាំ​វិញ​បាន​៕

សម្តេច​តេជោ​អះអាង​ថា​កម្ពុជា​មិន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ​

0
សម្តេច​នាយក​រដ្ឋមន្ត្រី​កំពុង​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ នៅ​ប្រទេស​ជប៉ុន​លើក​ទី២៥ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នាទី​ក្រុង​តូក្យូ​

ដោយ​ វុត្ថា​

តូ​ក្យូៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ការ​ទទួល​បាន​ប្រាក់កម្ចី​របស់​ចិន​មក​អភិវឌ្ឍន៍​កម្ពុជា​ មិនមែន​មានន័យថា​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ ឬធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ នៅ​ប្រទេស​ជប៉ុន​លើក​ទី២៥ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នាទី​ក្រុង​តូក្យូ​នៅ​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ថា​ សម្រាប់​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​របស់​ខ្លួន​បាន​ នៅពេល​ខ្ចីប្រាក់​ពី​ប្រទេស​ចិន​ ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ ស្របតាម​គម្រោង​ដែល​កម្ពុជា​ត្រូវការ​។

សម្តេច​តេជោ​បន្ត​ថា​ “ខ្ញុំ​បាន​លឺ​គេ​និយាយ​រឿង​នេះ​ជាច្រើន​ថា​ កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។ និយាយ​មួយ​បែប​មិនមែន​ជា​បញ្ហា​ផ្លូវ​មួយ​ក្រវ៉ា​តមួយ​នោះ​ទេ​ ក៏ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​ថា​មិនដល់​ថ្នាក់​ហ្នឹង​នោះ​ទេ​”។ សម្តេច​បន្ត​ថា​ “ប្រទេស​ខ្លះ​ជំពាក់បំណុល​គេ​រហូតដល់​ ២០០​ ភាគរយ​ ទៅ៣០០ភាគរយ​ ​ឬ៥០០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​ (GDP​)ប៉ុន្តែ​មិនបាន​បាន​ជំពាក់​ចិន​ឯណា​ វា​មិនមែន​ជា​អន្ទាក់​ចិន​ទេ​”។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ សម្រាប់​កម្ពុជា​ យើង​រក្សា​បាន​នូវ​អធិបតេយ្យ​របស់​យើង​ក្នុង​ការខ្ចី​ គឺ​ខ្ចី​ទៅតាម​គម្រោង​ ដែល​កម្ពុជា​ត្រូវការ​ ហើយ​ចិន​គោរព​នូវ​ការសម្រេច​របស់​យើង​។ ការខ្ចី​នេះ​ កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​ ដោយ​មកដល់ពេលនេះ​ កម្ពុជា​ទើបនឹង​ខ្ចីគេ​ស្មើនឹង២១​,៥ភាគរយ​ប៉ុណ្ណោះ​ នៃ​អនុបាត៤០ភាគរយ​ ដែល​អនុញ្ញ​ត្តិ​ឲ្យខ្ចី​។

សម្តេច​ហ៊ុន​សែន​បន្ត​ថា​ “យើង​ខ្ចីប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​ ដោយសារ​មាន​អត្រា​ការប្រាក់​ទាប​ និង​ផ្តល់​ប្រាក់សំណង​រយៈពេល​យូរ​”។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ប្រមាណ៧៧ភាគរយ​ពី​ប្រទេស​ចិន​។ ប្រទេស​ចិន​មិន​ត្រឹមតែ​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​ និង​ម្ចាស់​ជំនួយ​ទ្វេភាគី​តាមរយៈ​ការនាំចូល​អង្ករ​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។

យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ទទួល​បានការ​វិយោគ​ពី​ចិន​ចំនួន៣.៨ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​និង​គម្រោង​ផ្លូវ​ហាយ​វេ​។

គម្រោង​ថវិការ​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ វិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ជិត​ថិត​នៅ​កំពូល​ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ គម្រោង​វិ​និ​យោ​គធំៗ​របស់​ចិន​ នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២.០៨​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​ផ្លូវ​ហា​វេ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​កដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​  ថាមពល​អគ្គិសនី​ និង​កសិកម្ម​ជាដើម​៕