សម្តេច​តេជោ​៖ សង្គ្រាម​ពាណិជ្ជ​កម្ម​រវា​ចិន​-អាមេរិក​ ប៉ះពាល់​តិចតួច​ដល់​កម្ពុជា​

0

ដោយ​ វុត្ថា​

តូ​ក្យូៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាយក្ស​ចិន​ និង​អាមេរិក​ ដែល​កំពុង​កើតឡើង​យ៉ាង​ក្តៅ​គគុក​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ​ ព្រោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​ គឺ​រាល់​មុខ​ទំនិញ​ដែល​ប្រទេស​ទាំងនោះ​វាយ​ពន្ធ​ទៅវិញទៅមក​ មិន​មាន​បញ្ជី​មុខទំនិញ​របស់​កម្ពុជា​ទេ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ លើក​ទី២៥​ ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នៅ​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ថា​ កម្ពុជា​រង​ផល​ប៉ះពាល់​តិចតួច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-អាមេរិក​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្ពុជា​មិនគ្រាន់​តែរ​កស៊ី​ជាមួយ​ចិន​ និង​អាមេរិក​នោះ​ទេ​ ពោល​គឺ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ ដូចជា​មួយ​ជប៉ុន​ ជាដើម​ កម្ពុជា​មានដៃ​គូរ​កស៊ី​ច្រើន​ ។

សម្តេច​បន្ត​ថា​ “សម្រាប់​ហិរញ្ញវត្ថុ​ កម្ពុជា​ក៏​មិន​មានការ​ភ័យខ្លាច​នោះ​ទេ​ ដោយសារ​មិនទាន់​សមាហរណកម្ម​ពេញលេញ​ ទោះ​មាន​ភាព​រង្គោះ​ រង្គើរ​ហិរញ្ញវត្ថុ​របស់​ចិន​ និង​អាមេរិក​អាច​មានផល​ប៉ះពាល់​ខ្លាំង​ក៏ទេដែរ​”។ សម្តេច​រំពឹង​ថា​ “សម្តេច​រំពឹង​ថា​ ចិន​និង​អាមេរិក​ នៅតែ​ជំនះ​បាន​នូវ​ការ​លំបាក​ ដែល​មិនមែន​ជា​បញ្ហា​មិន​ចេះ​ចប់​នោះ​ទេ​ ពោល​គឺ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែល​ឈ្នះ​ៗទាំង​សង់​ខាង​”។

សម្តេច​បញ្ជាក់​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​ មិន​មាន​ចំណេញ​នោះ​ទេ​ ចំពោះ​ប្រទេស​ទាំងពីរ​នេះ​ ពោល​គឺ​មានការ​ខាតបង់​សេដ្ឋកិច្ច​រៀងខ្លួន​ប៉ុណ្ណោះ​ តាមរយៈ​ដំឡើង​ពន្ធ​លើ​មុខទំនិញ​របស់​គ្នា​ទៅវិញទៅមក​៕

លោកស្រី​ ​Grace​ ​Rachny​ ​និយាយ​ពី​មូលដ្ឋាន​ឈរជើង​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ ​Century21​ ​Cambodia​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ​Century21​ ​បាន​ផ្លាស់ប្រែលើការច្នៃប្រឌិត ​Trademark​ ​ថ្មី​នៅ​ទូទាំង​ពិភពលោក​ ​ក្រុមហ៊ុន​ ​Century21​ ​Cambodiaដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ​បាន​ ​និង​កំពុង​ពង្រីក​ឧត្តមភាព​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ​យ៉ាង​រ៉ឹង​មាំ​ចាប់តាំងពី​ឆ្នាំ ២០១៣មក​។​

​​តើ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ​អាច​ឈរជើង​ ​និង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​យ៉ាងដូច​ម្តេច​ ​លោកស្រី Grace​ ​Rachny​ ​Fong នាយិកា​ក្រុមហ៊ុន Century21​ ​Cambodia បាន​ចំណាយពេល១៥នាទី​ ​ដើម្បី​និយាយ​ពី​រឿង​នេះ​ ​ជាមួយ​អគ្គនាយក Propertyarea.asia​ ​ជា​គេហទំព័រ​នាំមុខ​គេ​មួយ​នៅ​កម្ពុជា​។​

​Property​:​ ​ជាដំបូង​ចង់​ឲ្យ​លោកស្រី​និយាយ​ពី​ការ​ឈានជើង​ចូល​ទីផ្សារ​ ​Century21​ ​នៅ​កម្ពុជា​ចាប់ផ្តើម​តាំងពី​ពេលណា​?​ ​មានដំណើរ​ការ​យ៉ាងដូច​ម្តេច​?​

​Grace​:​ ​តាមពិត​យើង​បាន​នាំចូល Master Franchisor ​នៃ​ក្រុមហ៊ុន Century21 មក​កម្ពុជា​តាំងពី​ឆ្នាំ២០១៣​។​ ​វា​ជា​សិទ្ធិ​យីហោ​ ​(Master Franchisor​)​ ​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ទី៧៥​ ​ដែល​បាន​យក Master Franchisor​ ​ពី​ក្រុមហ៊ុន​នេះ​មក​ពី​សហរដ្ឋអាមេរិក​។​ ​យើង​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​នៅ​កម្ពុជា​។​

​មុន​ពេល​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ​ ​សម្រេច​ផ្តល់ Master Franchisor មក​កម្ពុជា​ ​ពួកគេ ​(​ក្រុមហ៊ុនមេ​) ​បាន​សិក្សា​រយៈពេល៦ខែ​ទៅ​មួយឆ្នាំ​ ​លើ​ប្រវត្តិ​របស់​អ្នក​យក​ក្រុមហ៊ុន​នេះ​មក​។​ ​ពួកគេ​បាន​សិក្សា​ទៅលើ​ ​ទី១​ ​មើលទៅ​លើ​មូលធន​ ​(​Capital​)​ ​ទៅលើ​សាច់ប្រាក់​ ​(​cash​)​ ​ទី២​ ​មើលទៅ​លើ​សមត្ថភាព​មួយទៀត​ ​បទពិសោធន៍​ ​ទី៣​ ​មើលទៅ​លើ​កិត្តិនាម​ ​កេរ្តិ៍ឈ្មោះ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។​ ​

​Property:​ ​ហេតុ​អី​បាន​ជា​ក្រុមហ៊ុន VTRUST​ ​GROUP​ ​ចាំបាច់​យក​ក្រុមហ៊ុន​នេះ​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​?​

Grace​: ​អញ្ចឹង​សួរ​ថា​ហេតុអ្វីបានជា​និមិត្តសញ្ញា​ ​ឬ​ប្រេ​ននេះ​មក​កម្ពុជា​?​ ​តាម​ការ​ពិ​តប្រេន​ឆា​យស៍​ ​(​Franchise​)​ ​Century21​ ​ជា​ក្រុមហ៊ុន​ដែល​ជាប់​លំ​ដាប់់​ទី២១ ក្នុងចំណោម​ក្រុមហ៊ុន Franchise​ ​ល្បីឈ្មោះ​ទាំង ១០០ នៅ​សហរដ្ឋអាមេរិក​។​

​Century​ ​21​ ​បាន​បង្កើត​ឡើង​ក្នុងរយៈពេល ៤៧ឆ្នាំ​មក​ហើយ​ ​និង​មាន​សាខា ៨២ប្រទេស​នៅ​លើ​ពិភពលោក​។​ ​ហេតុនេះ​យើង​ត្រូវតែ​យក​ក្រុមហ៊ុន​ណា​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ ​ហើយ​មានការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​ ​ជាពិសេស​ទីផ្សារ​ពិភពលោក​ ​ពីព្រោះ​នៅក្នុង​ស្រុកខ្មែរ​យើង​ ​មិនមែន​បំរើ​សេវាកម្ម​តែ​ក្នុង​ស្រុក​ទេ​ ​យើង​ត្រូវតែ​សហការ​ជាមួយ​ប្រទេស ជិត ខាង​យើង​ ​ឬក៏​ប្រទេស​នៅក្នុង​ពិភពលោក​ឲ្យ​គេ​ស្គាល់​យើង​។​ ​

​Property​: ​បន្ទាប់ពី​យក​ក្រុមហ៊ុន​នេះ​មក​ ​តើ​ក្រុមហ៊ុន​នេះ​បាន​ជួយ​លើក​កំពស់​​វិស័យ​នេះ​​និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ដូចម្តេច​លើឆាកអន្តរជាតិ​?​

​Grace​: ​កាលមុន​គេ​អត់​សូវ​ស្គាល់​យើង​ ​យើង​ស្គាល់​គេ​ ​ហើយ​ទង់ជាតិ​យើង​ក៏​គេ​អត់​សូវ​ស្គាល់​ដែរ​ ​ប៉ុន្តែ​រាល់ថ្ងៃ​នេះ​គេ​មិន​ត្រឹមតែ​ស្គាល់​ទេ​ ​គេ​ចង់​មករ​ក​យើង​បន្ថែម​ទៀត​ ​ដោយសារ​មាន​ឱកាស​។​ ​ហេតុនេះ​ហើយ​បាន​ជា​លោក​គុយ​ ​វ៉ា​ត​ ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Century21​ ​Cambodia​ ​បាន​សម្រេ​ចិត្ត​យក​វា​មក​ជា​និមិត្តសញ្ញា​ ​ឬ​ជា​ប្រេន​មួយ​ដែល​មានទំនុក​ចិត្ត​នៅក្នុង​ទីផ្សារ​។​ ​

​នៅក្នុងចំណោម​ទាំងអស់​ហ្នឹង​!​ ​មួយទៀត​គឺ​ហៅថា​ ​និ​មិញ្​ញា​កសាង​ទំនុកចិត្ត​។​ ​ទំនុកចិត្ត​ហ្នឹងហើយ​ ​ដែល​ធ្វើអោយ​យើង​មិន​ត្រឹមតែ​អាច​រក​អ្នក​វិនិយោគ​ ​នៅក្នុង​ស្រុក​បានទេ​ ​គឺ​អាច​ស្វែងរក​នៅ​ក្រៅប្រទេស​ ​ដើម្បី​ចាប់ដៃ​សហការ​នៅក្នុង​ស្រុក​យើង​បាន​បន្ថែម​ទៀត​។​ ​ពិតប្រាកដ​ហើយ​នៅក្នុង​ទីផ្សារ​ស្រុកខ្មែរ​ ​ប្រជាជន​ខ្មែរយើង​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​ទាក់​ទិន​ទៅ​នឹង​និមិត្តសញ្ញា​ ​នៅពេល​ដែល​យើង​ផ្តល់​សេវាកម្ម​អោយ​ពួកគាត់​ ​ដូចជា​ ​ក្រុមហ៊ុន​យើង​រាល់ថ្ងៃ​ហ្នឹង​។​

​ក្រុមហ៊ុន​នេះ​ ​បាន​ពង្រីក​រហូតដល់ ២៣ការិយាល័យ​ ​ដែល​អតិថិជន​ទាំង​អ្នកទិញ​ ​និង​អ្នកលក់​ ​គាត់​នឹង​ស្គាល់​ថា​និមិត្ត​សញ្ញា​​របស់ Century21​ ​គឺជា​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​នៅ​សេវាកម្ម​ជា​កញ្ចប់​។​

​Property:​ ​តើ​អ្វី​ជា​សេវាកម្ម​ជា​កញ្ចប់​?​

​Grace:​ ​សេវាកម្ម​ជា​កញ្ចប់​ ​យើង​មាន​អ្វីខ្លះ​ដែល​ជូន​គាត់ ​(​អតិថិជន​)​ មានន័យថា​ ​យើង​មិន​ត្រឹមតែ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ទិញ​លក់​ ​និង​ជួល​នោះ​ទេ​ ​ប៉ុន្តែ​យើង​ផ្តល់​សេវា​ជា​កញ្ចប់​ ​រួមមាន​ ​ទាំង​ការ​ជួយ​ធ្វើ​ឯកសារ​តាមផ្លូវ​ច្បាប់​ ​កាត់​ប្លង់​ ​ណែនាំ​ដល់​កម្ចី​ជាមួយ​ធនាគារ​ ​ដែល​គាត់ ​(​អតិថិជន​)​ មិន​ចាំបាច់​ឈឺ​ក្បាល់​ក្នុង​ការ​លើក​ទូរស័ព្ទ​ ​ឬ​បញ្ហា​ផ្សេង​នោះ​ទេ​។​

​យើង​ជួយ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ ​ដូចជា​ ​ទី​១​ ​យើង​ពិនិត្យ​ទៅលើ​ប្លង់​ ​ប្លង់​ស្របច្បាប់​ ​មានការ​កាត់​ប្លង់​ឈ្មោះ​គាត់​ ​(​អតិថិជន​)​ ទី២​ ​ជួយ​រៀបចំ​ឯកសារ​ដាក់​ជូន​មេធាវី​ដែល​មាន​កុងត្រា​ស្របច្បាប់​ ​កាត់បន្ថយ​ហានិភ័យ​ ​ហើយ​ជួយ​កាត់​ប្លង់​ជាមួយ​បណ្តា​ក្រសួង​ដែល​ពាក់ព័ន្ធ​ ​និង​ទី៣​ ​អាច​ជួយ​រៀបចំ​កម្ចី​ជាមួយ​ធនាគារ​ ​។​

​ភាគច្រើន​ប្រជាជន​ខ្មែរយើង​ ​អត់​ចេះ​រៀបចំ​ឯកសារ​កម្ចី​បានទេ​ ​ហើយ​ឥឡូវនេះ​ ​៩៨ភាគរយ​ ​បងប្អូន​ខ្មែរយើង​ទិញ​ផ្ទះ​តាម​កម្ចី​ធនាគារ​ ​ចឹង​ពួក​យើង​មាន​សេវាកម្ម​ជា​កញ្ចប់​ ​ហើយ​បន្ទាប់មក​ផ្តល់​សេវាកម្ម​តាំងពី​ដំណើរការ​នៃ​ការ​លក់​ ​រហូតដល់​ចប់​នៃ​ការ​លក់​ក៏​នៅតែ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ទាំងសងខាង​ផង​ដែរ​។​

​​នេះ​មិនមែន​មានន័យថា​យើង​លក់​ហើយ​ ​បានតែ​កម្រៃ​ជា​ថវិកា​ ​ដែល​ជា​សេវាកម្ម​របស់​យើង​នោះ​ទេ​ ​គឺ​យើង​ផ្តល់​សេវាកម្ម​បន្ថែម​រហូតដល់​ចប់​ដំណើរការ​បញ្ជាទិញ​ឲ្យបាន​ច្បាស់លាស់​ ​ហើយ​មាន​ទាំង​កាត់​ប្លង់​នី​មួយ​ៗ​ថែមទៀត​។​ ​ដូច្នេះ​ម្ចាស់ ទ្រព្យ​ ​និង​អ្នកទិញ​ពេលខ្លះ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ ​ដែល​គាត់​ត្រូវលើ​ក​ទូរស័ព្ទ​មួយ​ថ្ងៃ​ៗ​ដែល​មានការទាក់ទង​មក​ ​ហើយ​ម្ចាស់ទ្រព្យ​មិន​ចាំបាច់​ដើរទៅ​គ្រប់​ទីកន្លែង​ទៅ​ភ្នំពេញ​ ​ឬទៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ​។​

​ដូច្នេះ​ការ​មិនដឹង​ថា​ ​តើ​ត្រូវ​មើល​ប្លង់​ស្របច្បាប់​ឬ​អត់​មិនមែន​ជា​បញ្ហា​ទេ​ ​គឺ​យើង​ជួយ​រៀបចំ​និង​ផ្តល់​ភាព​កក់ក្តៅ​ ​និង​អនុវត្តន៍​តាម​និ​តិ​វិធី​ច្បាប់​ជូន​ពួកគាត់​។​

​Property​:​ ​ចាប់់​តាំងពី​យក​ ​Master​ ​Franchiseមក​ ​តើ​អ្វី​ដែល​ក្រុមហ៊ុនមេ​ផ្តល់​ជូនCentury21​ ​Cambodiaនៅ​ទីនេះ​?​

​Grace​:​ ​៥ចំ​ណុច​ធំៗ​ដែល Century21​ ​នៅ​អាមេរិក​ផ្តល់​ឲ្យ​យើង​ ​ដូចជា​ ​ទី១​ ​និមិត្តសញ្ញា​ ​ឬ​ប្រេន​ហ្នឹងហើយ​ ​ពីព្រោះ​យើង​ធ្វើការ​ចុះ​បញ្ជី​រនៅ​ក្នុង​ស្រុក​ ​បន្ទាប់មក​នៅពេល​ដែល​យើង​ទៅ​ស៊ី​ញ៉េ​ ​យើង​អាច​បំពាក់​សេវាកម្ម​របស់​យើង​ជាមួយ​ស្តង់ដារ​អន្តរជាតិ​ ​(​International​ ​Rank​)​ ​ទី២​ ​ការ​បណ្តុះបណ្តាល​ ​ទោះបីជា​យើង​ជា​គ្រូប​ហ្វឹក​ក៏ដោយ​ ​ក៏​ត្រូវ​មានការ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​នៅ​ទី​ស្នាក់​កណ្តាល​ ​ទើប​អាច​បណ្តុះបណ្តាល​ភ្នាក់ងារ​នៅក្នុង​ស្រុក​បាន​។​ ​

​ទី៣​ ​Marketing​ ​Material​ ​គឺ​សំខាន់​ ​ក្នុង​ការ​ច្នៃប្រឌិត​បំរើ​នៅក្នុង​ទីផ្សារ​ ​ដើម្បីឲ្យ​អតិថិជន​របស់​យើង​ស្គាល់​យើង​។​ ​ទី​ ​៤​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ហើយ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ​សំខាន់​ក្នុង​គ្រប់គ្រង​អចលនទ្រព្យ​ ​ក្នុង​ការគ្រប់គ្រង​ភ្នាក់ងារ​ ​និង​ការ គ្រប់គ្រង​ទិ​ន្ន័​យ​ ​និង​ទី​ ​៥​ ​គឺជា​ ​Network​ ​នេះ​ពិតជា​មាន​សារៈសំខាន់​ ​នៅពេល​ដែ​លយើងសញ្ញេ​កុងត្រា​ជាមួយ​ ​Century​ ​21​ ​ដែល​ជា​ប្រេន​ឆា​យស៍​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ឬ​អ្នកទិញ Franchise បន្ត​ពី​យើង​ ​គឺ​មានន័យថា​ ​ពួកគាត់​មិនមែន​នៅ​ម្នាក់ឯង​ទៀត​ទេ​។​

​បើ​គាត់​បើក​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​គាត់​ពិតជា​ម្នាក់ឯង​ ​ប៉ុន្តែ​នេះ​គាត់​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ ៨១ប្រទេស​។​ ​គាត់​អាច​ទៅ​ស្គាល់​គេ​ ​គាត់​ធ្វើការ​សហ​កា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​មាន​សមាជិក​ ​ព្រោះ​បើ​ទៅ​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ​ ​នៅ​ជប៉ុន​ក៏ដោយ​ ​នៅ​ចិន​ក៏ដោយ​ ​យើង​ហៅ​មួយ​មាត់​គឺជា​ក្រុម​គ្រួសារ​ ​ជា Family​។​ ​ចឹង​ ​Family​ ​ពេល​ចង់ទៅ​ប្រទេស​ណា មួយ​ ​គាត់​បើក​ទ្វា​ស្វាគមន៍​យើង​ ​គាត់​បើក​សៀវភៅ​អោយ​យើង​មើល​ ​គាត់​សហការ​ជាមួយ​យើង​ ​ដូចជា​ ​ក្រុម​គ្រួសារ​មួយ​នៅ​ក្នុង​ផ្ទះ​ចឹង​ដែរ​ ​។​ នេះ​ ​Network នៅ​ក្រៅប្រទេស​។​ ​

​Network​ ​មួយទៀត​ ​គឺ​បងៗ​ដែល​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ប្រទេស​អាមេរិក​ ​ទោះ បី​​មាន​លុយ​មិន​ប្រាកដ​ទៅ​បាន​នោះ​ទេ​ ​តែ​នៅពេល​ដែល​ពួកគាត់​បាន​ទិញ Franchise ពី​យើង​ ​ពួកគាត់​អាច​ទៅលេង​សហរដ្ឋអាមេរិក​ ​ដោយមាន​ការធានា​ចេញពី​ការិយាល័យ​កណ្តាល​។​ ​មាន​សំបុត្រ​អញ្ជើញ​ពី​ការិយាល័យ​កណ្តាល​ ​គាត់​អាច​ធ្វើដំណើរ​ទៅ​ប្រទេស​ហរ​ដ្ឋ​អាមេរិក​ ​បាន​ទាំង​គ្រួ​រសារ​ ​ឬក៏​អាច​ទៅកាន់​ប្រទេស​ផ្សេង​ៗ​ដែល​មាន៨១ប្រទេស​បាន​។​

​Property​:​ ​គិត​ចាប់តាំងពី​ឆ្នាំ២០១៣រហូត​ ​ដល់២០១៩​ ​គឺ​មាន​រយៈពេល​ ​៦ឆ្នាំ​ ​ក្រុមហ៊ុន​នេះ​បាន​មកកាន់​ទីផ្សារ​កម្ពុជា​មុនគេ​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​។​ ​តើ​យើង​បាន​បញ្ជ្រាប​ខ្លួន​ចូល​ទីផ្សារ​បាន​យ៉ាងម៉េច​?​ ​

​Grace​:​ ​បន្ទាប់ពី​ចូល​មក​កម្ពុជា​ ​ហើយ​ក្រុមហ៊ុន​ដែល​បាន​ទិញFranchiseទាំងអស់​ ​ពួកគេ​បាន​ចុះបញ្ជី​ការ​ ​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​ដែលគេ​ហៅថា​ ​ក្រសួង​ពាក់ព័ន្ធ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ​បើ​ទោះបីជា​វា​ជា​ក្រុម​ហ៊ុន​ប្រែ​ន​ឆា​យស៍​អន្តរជាតិ​។​ ​យើង​ត្រូវ​ធ្វើឲ្យ​ស្របច្បាប់​ក្នុង​ស្រុក​ទាំងអស់​ ​(​Local​ ​Procedures​)​ ​នៅពេល​មានការ​ចុះបញ្ជី​។​ ​

​នេះ​ជា​ចំណុច​សំខាន់​ដែរ​ ​បងៗ​ដែល​ជា​ម្ចាស់ទ្រព្យ​ ​ឬក៏​អ្នកទិញ​គួរ​ដឹង​ថា​ ​ក្រុមហ៊ុន​ខ្លះ​មាន​ការ​ចុះ​ចញ្ជី​តែ២ស្ថាប័ន​ទេ​ ​គឺ​នៅ​ក្រ​សួង​ពាណិជ្ជ​ម្ម​ ​និង​នៅ​ពន្ធដារ​ ​គាត់​អត់​បាន​ទៅ​យក​អាជ្ញាប័ណ្ណ​មួយទៀត​ ​ដែល​ចេញពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​ចឹង​ស្មើរ​នឹង​អត់​ស្របច្បាប់​ ​តែ​ពួក​យើង​ទាំង២៣ការិយាល័យ​ ​ដូចជា​ ​ការិយាល័យ​ថ្មី​ដែល​ទើបនឹង​ស៊ី​ញ៉េ​ទិញ​ក៏ដោយ​ ​ក៏​កំពុង​ដំណើរការ​យក​អាជ្ញាប័ណ្ណ​ចេញពី​ក្រ​សួង​សា្ថ​ប័ន​ទាំង​ ​៤​ ​ដោយមាន​ក្រសួង​យុត្តិធម៌​មួយទៀត​ដើម្បី​ធ្វើ​លិខិត​ថ្កោល​ទោស​។​ ​

​កាលពី១៥ឆ្នាំមុន​ ​ដែល​កាលនោះ​ ​ខ្ញុំ​ក៏​ចាប់ផ្តើម​រកស៊ី​ហើយ​ដែរ​ ​តែងតែមាន​ភ្ញៀវ​ចេញពី​ប្រទេស​សឹង្ហ​បុរី​ ​ហុងកុង​ ​និង​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​។​ ​នៅពេល​ដែល​ចូល​មក​ក្នុង​ទីផ្សារ​ស្រុកខ្មែរ​យើង​ ​ពេលខ្លះ​ពួកគាត់​តែង​ជួប​អ្នក​គួ​ក​ជេ​ ​ហើយ​អត់មាន​ច្បាប់​ ​និង​មិនដែល​ធ្លាប់​ឆ្លងកាត់​បណ្តុះបណ្តាល​ ​គាត់​អត់មាន​ការចុះបញ្ជី​ក្រុមហ៊ុន​ច្បាស់លាស់​។​ ​អ្នកខ្លះ​មិនដែល​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ទេ​ ​គាត់​ធ្លាប់​ជា​អ្នក​បើកឡាន​ ​ម៉ូតូឌុប​ ​ឬក៏​លក់​អី​នៅ​តាម​ផ្សារ​ ​ប៉ុន្តែ​គាត់​ហៅ​ក្រុម​របស់​គាត់​ថា​ ​ជា​អ្នក​គួ​ក​ជេ​។​ ​

​នៅពេល​វិនិយោគិន​មក​ពី​ខាងក្រៅ​ចង់​ធ្វើការ​វិនិយោគ​ដី​ ​ឬក៏​អគារ​ណាមួយ​ ​ពេល​ដែល​អត់​បាន​ជួប​ជាមួយ​ភ្នាក់ងារ​ ​ដែល​អត់មាន​អ​ជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ​សមាជិក​ក្រុមហ៊ុន​អន្តរជាតិ​ដែលគេ​ទទួលស្គាល់​ក្នុង​ពិភពលោក​ ​ទទួល​បាន​បទពិសោធន៍​អត់​ល្អ​ ​ហើយ​គាត់​បាន​វាយតម្លៃ​អ្នក​ក្នុង​វិស័យ​នេះ​ទាំងមូល​ថា​ ​មិនល្អ​តែម្តង​ ​និង​បាន​និយាយ​ថា​ ​ទីផ្សារ​នៅក្នុង​ស្រុកខ្មែរ​មិន​អាច​ជឿជាក់​បានទេ​។​

​​នេះ​ហើយដែល​គ្រោះថ្នាក់​បំផុត​ ​ប៉ុន្តែ​នៅពេល​ដែល Century​ ​21​ ​ឈានជើង​ចូល​មក​រយៈពេល​ជាង៥ឆ្នាំនេះ​ ​អោយ​តែ​ក្រុមហ៊ុន​អន្តរជាតិ​បាន​ជួប​ជាមួយ​ពួក​យើង​គាត់​តែងតែមាន​ពាក្យ​ពេជ្រ​ល្អ​ៗ​ត្រឡប់មកវិញ​។​

​ពួកគេ​បាន​និយាយល្អ​ ​និង​ខុសពី​លើក​មុន​ដោយ​ពួកគេ​និយាយ​ថា​ ​ប្រទេស​កម្ពុជា​មាន​ឪ​កាស​អាច​វិនិយោគ​បាន​ ​ហើយ​ឪ​កាស​អាច​ចំណេញ​បាន​ ​ហើយ​ចំណេញ​ដោយ​សុវត្ថិភាព​ទៀត​។​

​Property​:​ ​ការ​ទទួល​បាន​មតិ​ល្អ​ៗ​ពីអ​តិថិ​ជន​នេះ​គឺ​ដោយសារ​ ​Master​ ​Franchise​ ​ឬ​?​

​Grace​:​ ​ចា៎​!​ ​យើង​បាន​ក​សាង​កេរ្​ត៍​ឈ្មោះ​ ​និង​កសាង​ទំនុកចិត្ត​ជាមួយ​និមិត្តសញ្ញា​ដែល​បាន​យក​មក​ ​ហើយ​ភ្នាក់ងារ​របស់​ពួក​យើង​ ​បាន​ទទួលការ​សិក្សា​លើ​វិស័យ​អចលនទ្រព្យ​ច្បាស់លាស់​ ​ក្នុង​ការ​ជួយ​ណែនាំ​ជូន​ម្ចាស់ទ្រព្យ​។​

Property​:​ ​មានន័យថា​ ​យើង​មិនគ្រាន់​តែ​បង្កើត​រូបភាព​ ​(​Image​)​ ​ល្អ​នៅក្នុង​ស្រុក​នោះ​ទេ​ ​តែ​យើង​បាន​ជួយ​ឲ្យ​កម្ពុជា​ល្បី​លើឆាកអន្តរជាតិ​ទៀត​មែនទេ​?​ ​

​Grace​: ​ចា៎!​ ​គឺ​យើង​បាន​ជួយ​ធ្វើឲ្យ​ទីផ្សារ​ក្នុង​ស្រុក​កាន់តែ​មានទំនុក​ចិត្ត​ ​ហើយ​ខាងក្រៅ​គេ​មានការ​ទំនុកចិត្ត​ ​ដោយសារ​ក្រុមហ៊ុន​របស់​យើង​មាន​អ​ជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ​ហើយក៏​ជា​ក្រុមហ៊ុន​មាន​និមិត្តសញ្ញា​ទទួលស្គាល់​ក្នុង​ពិភពលោក​។​

​Property​:​ ​តើ Century21​ ​Cambodia​ ​ធ្វើឲ្យ​មានការ​ប្រែប្រួល​ដូចម្តេច​ ​ពិសេស​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ទស្សនទាន​រវាង​អាស៊ី​ ​និង​អាមេរិក​នៅ​ក្នុង​ប្រព័​ន្ឋ​ការងារ​ជាក់ស្តែង​?​ ​

​Grace​:​ ​ចា៎​!​ ​តាមពិត​ប្រទេស​អាមេរិក​ ​ពិភពលោក​ស្គាល់​គាត់​ជា​ប្រទេស​មហាអំណាច​។​ ​ឲ្យតែ​ផលិតផល​មក​ពី​អាមេរិក​ ​មានន័យ​ផលិតផល​នឹង​មានការ​ជឿជាក់​ ​ឆ្លងកាត់​ត្រួតពិនិត្យ​គុណភាព​ ​ច្បាស់លាស់​រួចហើយ​ ​បាន​អាច​ទំលាក់​មក​លើ​ទីផ្សារ​បាន​។​ ​ចឹង​មហាអំណាច​នេះ​ ​គាត់​អាច​គ្រប់គ្រង​បាន​ទូទាំង​ពិភពលោក​ទាំងមូល​ ​ប៉ុន្តែ​បច្ចុប្បន្ន​ខ្លា​ពីរ​ (​អាមេរិក​ ​ចិន​)​កំពុង​វ៉ៃ​គ្នា​។​

​វប្បធម៌​លោកខាងលិច​ ​និង​វប្បធម៌​លោក​ខាងកើត​មានការ​ខុសគ្នា​ ​ប៉ុន្តែ​យើង​មិន​អាចប​ដិ​សេ​ធ​ថា​ ​វប្បធម៌​លោកខាងលិច​ ​យក​មក​ដាក់​នៅ​លោក​ខាងកើត​ ​ប្រើការ​អត់​បាន​នោះ​ទេ​។​ ​ពួក​យើង​យក​មក​ប្រើការ​អ្វី​ ​ដែល​ជា​ចំណុចខ្លាំង​របស់​លោក​ខាងលិច​មក​លោក​ខាងកើត​។​ ​យើង​មានការ​កែសម្រួល​ ​ទៅតាម​វប្បធម៌​របស់​យើង​បន្ថែម​ទៀត​ដើម្បីឲ្យ​ទីផ្សារ​ស្រុកខ្មែរ​ ​ជាពិសេស​ម្ចាស់ទ្រព្យ​មានការ​ទទួលយក​ពី​របស់​យើង​ផ្ទាល់​តែម្តង​។​ ​

​ដូច្នេះហើយ​ភ្នាក់​ងា​របស់​យើង ១០០ភាគរយ​ ​អត់មាន​ភ្នាក់ងារ​បរទេស​ទេ​ ​គឺជា​ជនជាតិ​ខ្មែរ​ ​តែ​អាច​និយាយ​បាន ៤ភាសា​ ​មាន​ភាសាអង់គ្លេស​ ​ភាសា​ចិន​ ​ភាសាខ្មែរ​ ​និង​ភាសា​ជប៉ុន​។​ ​ដូច្នេះ​នៅពេល​ដែល​យក​មក​ ​យើង​យក​ចំណុចខ្លាំង​ពី​លោក​ខាងលិច​មក​កែសម្រួល​ឲ្យ​សមស្រប​តាម​បរិបទ​សង្គម​របស់​យើង​។​

​Property​:​ ​ឥឡូវនេះ​ក្រុមហ៊ុន​នៅក្នុង​ស្រុក​កើនឡើង​ ​ដោយសារ​វិស័យ​នេះ​កំពុង​រីកចម្រើន​ខ្លាំង​ ​ក្នុង​នោះ​មា​នប្រេន​ឆា​យស៍​ថ្មី​ៗ​ក៏​ចូល​មក​កម្ពុជា​ច្រើន​ ​តើ Century​ ​21​ ​Cambodia​ ​មាន​គោលជំហរ​ដូចម្តេច​នៅក្នុង​រក្សា​ឧត្តមភាព​?​

​Grace​:​ ​ភាព​ជឿជាក់​គឺជា​គ្រឹះ​ ​ឬក៏​ជំនឿ​នៅក្នុង​ការ​ធ្វើអាជីវកម្ម​របស់​ពួក​យើង​ក្នុងនាម​ជា Century​ ​21​ ​Cambodia​ ​សមាជិក​មហា​គ្រួសារ​យើង​ ​ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ២០១៣​ ​រហូតមកដល់​ពេលនេះ​ ​យើង​មាន​អនាគត​។​ ​យើង​អត់​ដែល​ធ្វើការ​ប្រកួតប្រជែង​គ្នា​ទេ​។​

មួយម៉ាត់​គត់​ ​គឺ​យើង​ចង់​សហការ​ជាមួយគ្នា​ ​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ ​អត់​ចង់​យកពេល​ដែល​ទៅ​ប្រកួតប្រជែង​គ្នា​ ​ដើម្បី​វ៉ៃ​យក​ទីផ្សារ​តែម្នាក់ឯង​ទេ​ ​ប៉ុន្តែ​ជា​ទស្សនៈ​ ​(​Philosophy​)​ ​របស់​យើង​គឺ​សហការ​គ្នា​ឈ្នះ​ ​ឈ្នះ ​(​win​ ​win​)​ ​ទាំងសងខាង​។​ ​

ចំណេញ​ទាំងសងខាង​ ​អភិវឌ្ឍ​ទីផ្សារ​ជាមួយគ្នា​ ​ទោះបីជា​ក្រុមហ៊ុន​គាត់​តូច​ក៏ដោយ​ ​ក្រុមហ៊ុន​ធំប៉ុន​មហាយក្ស​ក៏ដោយ​ ​ដែល​ឈាន​ចូល​មកកាន់​ទីផ្សារ​នេះ​ ​ក៏​យើង​ស្វាគមន៍​ដែរ​៕​

អតីត​ភរិយា​កំពូល​មហាសេដ្ឋី​លេខ១លើ​ពិភពលោក​ បរិច្ចា​កទ្រព្យសម្បត្តិ​ពាក់កណ្តាល​ដល់​សប្បុរសធម៌

0

ដោយ​ Donald​ Lee

​ភ្នំ​ពេញៈ​ អតីត​ភរិយា​របស់​បុរស​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​បាន​ប្រកាស​ថា​ លោកស្រី​នឹង​បរិច្ចា​កទ្រព្យសម្បត្តិ​ពាក់កណ្តាល​របស់​លោកស្រី​ដែល​បាន​មក​ពី​ការលែងលះ​ទៅដល់​សប្បុរសធម៌​កាល​ថ្ងៃអង្គារ​។

លោកស្រី​ MacKenzie​ Bezos​ ទទួល​បាន​ ៣៦ពាន់​លាន​ដុល្លារ​បន្ទាប់ពី​លែងលះ​ជាមួយ​នាយក​ប្រតិបត្តិ​ Amazon​ លោក​ Jeff​ Bezos​ កាលពី​ខែមករា​។

គូស្នេហ៍​នេះ​បាន​លែងលះ​គ្នា​ក្រោយពី​រៀបការ​បាន​ ២៥​ ឆ្នាំ​ បន្ទាប់ពី​នាយក​ប្រតិបត្តិ​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត​អាមេរិក​ថា​មានរឿង​អាស្រូវ​ជាមួយ​ស្រី​កំណាន់​លោក​។

លោកស្រី​ MacKenzie​ Bezos​ បាន​ថ្លែង​នៅក្នុង​ពិធី​បរិច្ចា​ករបស់​លោកស្រី​ថា​ “ក្រៅពី​អ្វី​ទ្រព្យសម្បត្តិ​ ជីវិត​នេះ​បាន​បង្រៀន​ខ្ញុំ​ច្រើនណាស់​ ខ្ញុំ​មាន​ចំនួន​ទឹកប្រាក់​តិចតួច​ដើម្បី​ចែករំលែក​”។

លោកស្រី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ Giving​ Pledge​ ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១០​ ដោយ​ Bill​ និង​ Melinda​ Gates​ និង​ Warren​ Buffett​ ដែល​លើកទឹកចិត្ត​ដល់​ពួក​វរជន​ពិភពលោក​ឱ្យ​បរិច្ចាគ​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។

លោកស្រី​ Bezos​ បាន​បន្ថែម​ទៀត​ថា​ “វិធី​សាស្រ្ត​របស់ខ្ញុំ​ចំពោះ​ការ​ស្ម័គ្រចិត្ត​នឹង​បន្ត​គិតគូរ​បន្ថែម​។ វា​នឹង​ត្រូវការ​ពេលវេលា​ និង​ការ​ខិតខំ​ និង​ថែរក្សា​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​រង់ចាំ​ ហើយ​ខ្ញុំ​នឹង​រក្សាទុក​ និង​បន្ត​ធ្វើ​វារ​ហូត​”៕

ទំហំ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​បាន​កើនឡើង​ ២៥ភាគរយ​នៅ​ឆ្នាំនេះ

0

​ដោយ​ ដន​

ភ្នំ​ពេញៈ​ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​កម្ពុជា​បាន​កើនឡើង​ ២៥ភាគរយ​ នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១,១២ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​សហរដ្ឋអាមេរិក​​ចាប់ពី​ខែមករា​ដល់​ខែមីនា​។

ការនាំចេញ​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ដូចគ្នា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៩០៣,៦​ លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​មាន​ទំហំ​ទឹកប្រាក់​ សរុប​ ៣,៨​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

ក្នុង​ខែ​នេះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​ និង​កំពុង​កើតឡើង​ លោក​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចេញ​នូវ​បញ្ជី​ទំនិញ​ថ្មី​ដែល​មានតម្លៃ​ ៣០០​ ពាន់​លាន​ដុល្លារ​ដែល​អាច​ត្រូវ​បាន​តម្លើង​ពន្ធ​ចំនួន​ ២៥​ ភាគរយ​។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ប្រសិនបើ​ពន្ធគយ​នឹង​ចូលជាធរមាន​ វិស័យ​កាត់ដេរ​នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិត​ជំនួស​ដូចជា​នៅ​ កម្ពុជា​ វៀតណាម​ និង​ភូមា​។

លោក​ Albert​ Tan​ ជា​ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ដែល​តំណាង​ឲ្យ​រោងចក្រ​នាំចេញ​សំលៀកបំពាក់​ និង​ស្បែកជើង​ចំនួន​ ៦០០​ កន្លែង​បាន​និយាយ​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​ នឹង​មាន​ក្រុមហ៊ុន​ចំ​នួន​ននឹង​ងាក​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​”៕

តើ​ការ​ចូល​ជាស​មា​ជិ​កស​ភា​ពាណិជ្ជកម្ម​ត្រូវ​មាន​លក្ខខ័ណ្ឌ​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចម្តេច​?

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ឯកជន​ប្រមាណ​ជាង​ ៥០០០​ ដែល​កំពុង​ដំណើរការ​ប្រតិបត្តិ​ការ​ស្ទើរគ្រប់​វិស័យ​ បាន​ផ្សារភ្ជាប់​ខ្លួន​ក្នុងនាម​ជាស​មា​ជិ​កស​ភា​ពាណិជ្ជកម្ម​កម្ពុជា​។

តើ​ក្រុមហ៊ុន​ទាំងអស់​នោះ​ទទួល​បាន​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ហើយ​ដើម្បី​ក្លាយជា​សមាជិក​ តើ​ក្រុមហ៊ុន​នី​មួយ​ៗត្រូវ​រៀបចំ​ឯកសារ​ និង​មាន​ល័ក្ខខ័ណ្ឌ​ដូចម្ដេច​ខ្លះ​ ?

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ គឺជា​គ្រឹះស្ថាន​សាធារណៈ​មួយ​ដែល​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​ជា​តំណាង​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​វិស័យ​ឯកជន​ ដែល​ចូលរួម​ជាស​មា​ជិ​ករបស់​ខ្លួន​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ៖ “ក្រុមហ៊ុន​ណាក៏ដោយ​ ឱ្យ​តែ​ជា​ក្រុមហ៊ុន​ស្របច្បាប់​សុទ្ធតែ​មាន​សិទ្ធិ​ចូលរួម​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទាំងអស់​ ហើយ​ ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​គឺ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​៖ ក្រោយពេល​ក្លាយជា​សមាជិក​ ក្រុមហ៊ុន​ទាំងអស់​នោះ​អាច​មានឱកាស​ជាច្រើន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ដើម្បី​ផ្សារភ្ជាប់​កិច្ចសហការ​ធ្វើជា​ដៃគូ​វិនិយោគ​ តាមរយៈ​ការ​ផ្តល់​ឱកាស​ពីសំណាក់​គ្រឹះស្ថាន​សភា​ពាណិជ្ជកម្ម​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាប្រចាំ​ដែល​ត្រូវ​បាន​កំណត់​។

បន្ថែម​ពីនេះ​ វា​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​គម្រោង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​នានា​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ៖ “ជា​ធម្មតា​ ការ​វិនិយោគ​គឺ​ចាំបាច់​ណាស់​ទៅលើ​កិច្ច​ទំនាក់ទំនង​។ នៅក្នុងចំណោម​សមាជិក​ទាំង​ជាង៥០០០ក្រុមហ៊ុន​ ពួកគេ​អាច​មានឱកាស​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ​ដើម្បី​ឱ្យ​គេ​បាន​ស្គាល់​ និង​ដឹងពី​ចក្ខុវិស័យ​ ដឹងពី​ប្រភេទ​ផលិតផល​របស់​ខ្លួន​ ជាពិសេស​ ពួកគេ​អាច​ទទួល​បាន​ដំណោះស្រាយ​ពី​បញ្ហា​ដែល​កើតមាន​នៅ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ពីសំណាក់​រាជរដ្ឋាភិបាល​តាមរយៈ​គ្រឹះស្ថាន​សភា​ពាណិជ​កជ្ជ​កម្ម​ដែល​ជា​អ្នកតំណាង​”។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ៖ “ចំពោះ​ល័ក្ខខ័ណ្ឌ​ដែល​ចូលរួម​ជាស​មា​ជិ​ករបស់​សភា​ពាណិជ្ជកម្ម​ហាក់​មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ទេ​ សំខាន់​ឱ្យ​តែ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ មាន​ប័ណ្ណប៉ាតង់​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។

ក្រៅពី​នេះ​ ក្រុមហ៊ុន​ក៏​ត្រូវ​ចំណាយធនធាន​ជា​ថវិកា​ក្នុង​កម្រិត​មួយ​យ៉ាង​ទាប​ ដែល​ជា​ការចូលរួម​ឧបត្ថម្ភ​សម្រាប់​គាំទ្រ​គ្រឹះស្ថាន​សភា​ពាណិជ​កម្ម​ជាប្រចាំ​ឆ្នាំ​ ដែល​ការ​ចំណាយ​ទាំងនេះ​ក៏​ត្រូវ​បាន​បែងចែក​តាម​ប្រភេទ​ និង​តំណែង​នៃ​សមាជិក​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ៖ “ក្រុមហ៊ុន​ទាំងអស់​ដែល​មានបំណង​ចង់​ចូលរួម​ជាស​មា​ជិ​ក អាចម​កទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​កា​រិល័​យស​ភា​ពាណិជ្ជកម្ម​បាន​គ្រប់ពេល​ ជាមួយនឹង​ការ​ទទួល​បាន​ព័ត៌មាន​លម្អិត​ស្ដីពី​ល័ក្ខ​ខ័ណ្ឌ​ផ្សេង​ៗ” ៕

ទោះ​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ក៏​ Hauwai​ នៅតែ​ឈរជើង​រ៉ឹង​មាំ

0

​ដោយ​ ដន​

ភ្នំពេញ​៖ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ Huawei​ គឺ​នៅតែ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឆ្លាតវៃ​ធំ​លំដាប់​ទីពីរ​នៅ​លើ​ពិភពលោក​។ នេះបើ​យោង​តាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Gartner​។

ការស្រាវជ្រាវ​នេះ​បាន​បង្ហាញថា​ ក្រុមហ៊ុន​ Huawei​ លក់​ទូរស័ព្ទ​ឆ្លាតវៃ​បាន​ចំនួន​ ៥៨,៤​ លាន​គ្រឿងក្នុង​រយៈពេល​ ៣ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ខណៈដែលក្រុមហ៊ុន​ Samsung​ នៅតែ​ឈានមុខ​គេ​ក្នុង​ការ​លក់ទូរស័ព្ទ​ឆ្លាតវៃ​ទូទាំង​ពិភពលោក​ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​បាន​ ១៩,២ភាគរយ ​នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ២០១៩​។

ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ផលិត​ឆ្លាតវៃ​របស់​ប្រទេស​ចិន​គឺ​ក្រុមហ៊ុន​ OPPO​ និង​ក្រុមហ៊ុន​ Vivo​ ក៏​ស្ថិត​ចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ឆ្លាតវៃ​ចំនួន​ ៥ លើ​ពិភពលោក​។

ប៉ុន្តែ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ​និង​ចិន ​បាន​រីក​រាលដាល​នៅ​ខែ​នេះ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន​ Huawei​ ហើយ​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ទៅ​នឹង​ “ការ​កាត់ទោស​ប្រហារជីវិត​” សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​ និង​ការ​លក់​ទូរស័ព្ទ​ឆ្លាតវៃ​នឹង​ប្រាកដជា​ប៉ះពាល់​ជាក់​ជាមិនខាន​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។

ការ​ហាមប្រាម​របស់​អាមេរិក​នឹង​កាត់​ផ្តាច់​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​ពី​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​សំ​ខាន់​ៗរបស់​សហរដ្ឋអាមេរិក​ និង​បច្ចេកវិជ្ជា​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ និង​ស្មា​តហ្វូ​នដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ 5G​ ។

ជិត​ ២០​ភាគរយ​នៃ​សមាសធាតុ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ Huawei​ គឺ​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ Qualcomm​ ក្រុមហ៊ុន​ Intel​ និង​ Micron​ Technology​ ដែល​ផ្តល់​នូវ​ microchips​ ដែល​បាន​ប្រើ​នៅក្នុង​បច្ចេកវិទ្យា​ 5G​ និង​ម៉ូឌឹម​៕

កម្ពុជា​និង​ប្រទេស​ចំនួន៥ទៀត​កំពុង​ទាញ​យក​ផល​ប្រេងឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ចំនួន ៥៤គម្រោង​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​ចំនួន៥ទៀត​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រំពឹង​ថា​ នឹង​មាន​គម្រោង​សរុប​ចំនួន​ ៥៤​ នៃ​គម្រោង​ទាញ​យក​ប្រេងឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​ចំនួន​ប្រាំមួយ​ក្នុង​អំឡុង​ឆ្នាំ២០១៩​-២០២៥​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​ប្រចាំឆមាស​ទី១​ របស់​ក្រុមហ៊ុន​ ResearchAndMarkets​ ដែល​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់​។

ក្នុងចំណោម​គម្រោង​ទាំងអស់​នេះ​ចំនួន​គម្រោង២៥​ ត្រូវ​បាន​គ្រោងទុក​ដោយមាន​ផែនការ​អភិវឌ្ឍ​ដែល​បាន​កំណត់​ ហើយ​គម្រោង​ចំនួន២៩ទៀត​ ជា​គម្រោង​ដែល​បាន​ប្រកាស​នៅ​ដំណាក់កាល​ដំបូង​ដោយ​កំពុង​ត្រូវ​បាន​សិក្សា​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត​សម្រាប់​ការអភិវឌ្ឍន៍​នា​ពេល​ខាងមុខ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ គម្រោង​សំ​ខាន់​ៗនៅ​អាស៊ី​អាគ្នេយ៍​ទាំងនេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រួមចំណែក​ប្រហែល២២៣ពាន់​ប៉ា​រ៉ែ​លក្នុង​មួយថ្ងៃ​ ដល់​ផលិតកម្ម​ប្រេងឆៅ​ទូទាំង​ពិភពលោក​ និង​ប្រហែល៨​,១ពាន់​លាន​ហ្វី​តគូប​ (រង្វាស់​អង់គ្លេស​) ក្នុង​មួយថ្ងៃ​ដល់​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ នៅ​លើ​ពិភពលោក​គិត​ត្រឹម​ឆ្នាំ២០២៥​។

ក្នុងចំណោម​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​ Sapura Kencana​ Energy​ Sarawak​, ក្រុមហ៊ុន​ PETRONAS​ Carigali​ Sdn​ Bhd​ និង​ Eni​ SpA​ នាំមុខ​គេ​ក្នុង​ការប្រតិបត្តិ​ការ​គម្រោង​ដែល​បាន​គ្រោងទុក​ និង​ប្រកាស​។

ក្នុងចំណោម​បណ្តា​ប្រទេស​ទាំង៦​ ឥណ្ឌូ​នេ​ស៊ី​មាន​គម្រោង​ទាញ​យក​ប្រេងឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ច្រើនជាង​គេ​បំផុត​នា​ពេល​ខាងមុខ​ ដោយមាន១៣គម្រោង​ក្នុង​ផែនការ​អភិ​វិ​ឌ្ឍ​ន៍​ និង១៤គម្រោង​ដែល​បាន​ប្រកាស​នៅ​ដំណាក់​ដំបូង​។ ប្រទេស​ម៉ា​លេ​ស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ទី២​ ដោយមាន​គម្រោង​ចំនួន៩​ ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង៩គម្រោង​ទៀត​បាន​ប្រកាស​នៅ​ដំណាក់​ដំបូង​។

ប្រទេស​វៀតណាម​មាន​គម្រោង​ចំនួន៦​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដំណើ​ការ​នៅ​ឆ្នាំ​ ២០២៥​ ។ ប្រទេស​កម្ពុជា​ ថៃ​ និង​មីយ៉ាន់ម៉ា​ គឺជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​គម្រោង​ទាញ​យក​ប្រេង​ឆៅ​មួយ​ៗរៀង​ៗខ្លួន​នា​ពេល​ខាងមុខ​។

ការ​ចាប់ផ្តើម​ផលិត​គម្រោង​ប្រេងឆៅ​សំ​ខាន់​ៗដូចជា​ គម្រោង​ Ande​ Ande​ Lumut​ និង​ E6​ និង​គម្រោង​ឧស្ម័ន​ដូចជា​គម្រោង​ Abadi​ និង​Pegaga​ នឹង​ជំរុញ​ការផលិត​ប្រេងឆៅ​ និង​ឧស្ម័ន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ក្នុងអំឡុងពេល​រំពឹង​ទុក​នេះ​។ ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​នឹង​រួមចំណែក​ប្រមាណ៨០ភាគរយ​ នៃ​ផលិតកម្ម​ប្រេង​សរុប​នៅ​អាស៊ី​អាគ្នេយ៍​ពី​គម្រោង​ចំនួន៨​ ដែល​បាន​គ្រោងទុក​ និង​ប្រកាស​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​៕

រដ្ឋាភិបាល​ដាក់ចេញ​ចលនា​ប្រកួតប្រជែង​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួងទេសចរណ៍​ បាន​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​រង្វាន់​ សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្ដី​សម្រាប់​ធុរកិច្ច​បៃតង​ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី៤​ ឆ្នាំ២០២០​-២០២១​ ដើម្បី​លើក​ទឹកចិត្ត​ និង​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​។

ជា​ការ​លើកទឹកចិត្ត​ដល់​បណ្តា​ប្រតិបត្តិ​ករ​ទេសចរណ៍​ ទាំងអស់​នៅ​តាម​រមណីយដ្ឋាន​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ ទីភ្នាក់ងារ​ទេសចរណ៍​ កីឡា​ទេសចរណ៍​ សហគមន៍​ទេសចរណ៍​ សាលា​ទេសចរណ៍​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​ទេសចរណ៍​ និង​ផ្សារ​ទំនើប​ជាដើម​នោះ​ ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ដើម្បី​ទទួល​បាន​ពាន់​រង្វាន់​សម្ដេច​តេជោ​ ហ៊ុន​ សែន​។ ពាន់​រង្វាន់​ដែល​នឹង​ប្រគល់​ជូន​អ្នក​ដែល​ជាប់​ជ័យលាភី​ទាំងអស់​ រួមមាន​ ចំនួន៧ប្រភេទ​រួមមាន​ ទី១​. រង្វាន់​សម្រាប់​ “ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​អនាម័យ​ និង​បរិស្ថាន​”(Environment​ Award​)។

ទី២​ រង្វាន់​សម្រាប់​ “ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ដ​គោលការណ៍​ ៣Rs​” (3Rs​ Award​) ទី៣​. រង្វាន់​សម្រាប់​“ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ខាង​សុខុមាលភាព​សង្គម​និង​បេតិកភណ្ឌ​វប្បធម៌​”(Social​ Welfare​ and​ Cultural​ Heritage​ Award​) ទី៤​. រង្វាន់​សម្រាប់​ “ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ផ្នែក​កន្លែង​ធ្វើការ​ដែល​មាន​ភាពល្អ​ប្រសើរ​” (Best​ Workplace​ Award​) ទី៥​. រង្វាន់​សម្រាប់​ “សហគ្រិន​ដែល​មាន​ស្នាដៃ​ឆ្នើម​”(Entrepreneur​ Award​) ទី៦​. រង្វាន់​សម្រាប់​ “ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​ឆ្នេរសមុទ្រ​ និង​ទី៧​ (Beach​ Eco​-Label​ Award​) ទី៧​. រង្វាន់​សម្រាប់​ “ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការប្រើ​ប្រាស់​ផលិតផល​ខ្មែរ​”(Khmer​ Product​ Usage​ Award​)៕

ធនាគារ​ដ៏​ធំ​របស់​ជប៉ុន​នឹង​រួមចំណែក​ទាក់ទាញ​ការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​សាខា​ទូទាំង​សាកលលោក​ នៃ​ធនាគារ​ជប៉ុន​ Mizuho​ បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​ មក​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យដឹង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ និង​សម្តែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ អនុប្រធាន​ធនាគារ​ Mizuho ​នៅ​ព្រឹក​ថ្ងៃទី២៩​ ខែឧសភា​កន្លងមក​នេះ​ លោក​សេ​ជី​ អ៊ី​ម៉ៃ​បាន​ជម្រាបសួរ​ជូន​សម្ដេច​ថា​នៅ​ឆ្នាំ២០១៣​ ក្រុមហ៊ុន​របស់​លោក​បានសម្រេច​ ក្នុង​ការបង្កើត​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​នៅ​ឆ្នាំ២០១៧​ ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ ពី​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការ​បើក​ធនាគារ​មី​ហ៊្សូហូ​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង​។

លោក​បាន​ឲ្យដឹង​ថា​ “រហូតមកដល់​ពេលនេះ​ ធនាគារ​របស់​លោក​បាន​ប្រតិបត្តិ​ការ​ពីរ​ឆ្នាំ​មក​ហើយ​ ដូច្នេះ​លោក​បាន​គូសបញ្ជាក់​ថា​គាត់​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​របស់​ធនាគារ​ ជាពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​”។លោក​បន្ត​ថា​ “លោក​នឹង​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃទៀត​ ឲ្យ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​របស់​លោក​នឹង​ចាប់ផ្ដើម​ធ្វើការ​ពីទី​ក្រុង​តូក្យូ​ទៅ​ទីក្រុង​ភ្នំពេញ​តែម្ដង​ ដោយ​មិន​ឆ្លងកាត់​ទីក្រុង​បាងកក​នោះ​ទេ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ស្វាគមន៍​ និង​ចង់​ឲ្យ​ធនាគារ​នេះ​មានការ​បណ្ដាក់ទុន​ដោយធ្វើ​ការ​ផ្ទាល់​ ពីទី​ក្រុង​តូក្យូ​ទៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មិនបាច់​ឆ្លងកាត់​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ​ទេ​។ សម្តេច​តេជោ​បាន​មានប្រសាសន៍​ សម្ដេច​បានសម្រេច​មក​ប្រទេស​ជប៉ុន​នេះ​មុន​មួយថ្ងៃ​ នៃ​សន្និសីទ​អន្តរជាតិ​ទី២៥ស្តី​ពី​ អនាគត​អាស៊ី​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​សារៈសំខាន់​នេះ​។

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ “ប្រទេស​ជប៉ុន​នៅតែ​មាន​សក្កា​នុ​ពល​ច្រើន​បន្ថែម​ទៀត​ ដូច្នេះហើយ​សូមឲ្យ​ធនាគារ​ បន្ត​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន​ដែល​អាច​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ក្រុមហ៊ុន​ដែល​ផលិត​ និង​កែច្នៃ​ផលិតផល​វត្ថុធាតុដើម​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ ដែល​នេះ​គឺជា​អ្វី​ដែល​សម្ដេច​ចង់​ឃើញ​ ឲ្យ​មានការ​នាំចេញ​ឲ្យបាន​ច្រើន​ពី​ផលិតផល​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ជប៉ុន​។

សេ​ជី​ អ៊ឺ​ម៉ៃ​បាន​បន្ត​ឲ្យដឹង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​លោក​កំពុង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​វិនិយោគ​ជប៉ុន​ បន្តម​កដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​បាន​ច្រើនជាង​មុន​ ជាពិសេស​នឹង​ខិតខំ​ជំរុញ​ឲ្យ​សហគ្រាស​តូច​ និង​មធ្យម​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ត​បណ្ដាក់ទុន​ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​៕

សម្តេច​តេជោ​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹងជា​អធិបតី​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុងទឹក​ប្រាក់​ជិត ៥លាន​ដុល្លារ​

0
សម្ដេចតេជោ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ជប៉ុន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង៣លាន​ដុល្លារ​អាមេរិក​ នៅ​ថ្ងៃទី​ ៣១​ ខាងមុខនេះ​សម្រាប់​គម្រោង​សង់​ឃ្លាំង​កុងតឺន័រ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​សម្រាប់​គម្រោង​ផ្តល់​អាហារូបករណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ និង​លោកនាយក​រដ្ឋមន្ត្រី​ ស៊ីន​ហ្សូ​ អាបេ​ និង​សម្តេច​តេជោ​ នឹង​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ផ្តល់​អាហារូបករណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​ទំហំ​ទឹកប្រាក់៣៣៩លាន​យ៉េន​ (ប្រមាណ៣​,១ លាន​ដុល្លារ​) និង​គម្រោង​សង់​ឃ្លាំង​កុងតឺន័រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក្នុង​ទំហំ​ទឹកប្រាក់២០០លាន​យ៉េន​ (១,៨៣​ លាន​ដុល្លារ​)។ នេះ​បើ​យោង​តាម​ការ​បណ្ដាញ​សង្គម​របស់​សម្តេច​តេជោ​។

សម្តេច​តេជោ​មានប្រសាសន៍​ថា​ “តាងនាម​ រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​ដឹងគុណ​ និង​ការ​វាយ​តម្លៃ​ខ្ពស់​ ជាថ្មី​ម្តង​ទៀត​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​ ឯកភាពជាតិ​ ព្រមទាំង​ការ​ស្តារ​ និង​អភិវឌ្ឍ​សេដ្ឋ​-កិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ​នេះ​”។សម្តេច​បន្ត​ថា​ “តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ជំនួយ​បច្ចេកទេស​នានា​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ព្រមទាំង​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​”។

លើស​ពីនេះ​ទៅទៀត​ ការ​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិ​បតិ្តការ​ លើ​គម្រោង​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​មាន​ទំហំ​ហិរញ្ញប្បទាន​រហូតដល់​ប្រមាណ​ជា២៣ពាន់​លាន​យ៉េន​ (ប្រមាណ​ជាង​ ២១០​ ដុល្លារ​អាមេរិក​) នឹង​ជួយ​ប្រែក្លាយ​កម្ពុជា​ ទៅជា​កន្លែង​ប្រមូល​ផ្តុំ​ទំនិញ​ឆ្លងកាត់​នៅក្នុង​តំបន់​អាស៊ាន​ ជាមួយនឹង​ការ​បង្កើន​សមត្ថភាព​ គ្រប់គ្រង​ទំនិញ​បាន​ដល់៩០ម៉ឺន​កុងតឺន័រ​ប្រភេទ២០ហ្វី​ត (TEUs​) ក្នុង​មួយឆ្នាំ​ដែល​មាន​សមត្ថភាព​បន្ថែម​លើស​ពី​ពេល​បច្ចុប្បន្ន២ដង​។

គម្រោង​នេះ​នឹងអាច​ឱ្យ​នាវាដឹកទំនិញ​ខ្នាត​ធំ​ ដែល​ជា​ចរន្ត​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ក្នុង​សមុទ្រ​អន្តរជាតិ​ ចូល​មក​លើកដាក់​ទំនិញ​ផ្ទាល់​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ដែល​នឹង​ចូលរួម​ចំណែក​ កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ អន្តរជាតិ​ នា​ពេល​អនាគត​។

បន្ថែម​ពីនេះ​ ការទិញ​ភាគហ៊ុន​ជា​យុទ្ធ​សាស្រ្ត​របស់​កំពង់ផែ​ស្វយ័ត​ ក្រុង​ព្រះសីហនុ​ពីសំណាក់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) កាន់តែ​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​មក​លើ​អនាគត​កំពង់ផែ​ ក៏ដូចជា​អនាគត​កម្ពុជា​ទាំងមូល​៕