តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលនៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុប្រចាំខែមករាកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១១ភាគរយដល់២៧៦០,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧ភាគរយដល់២៧៧១,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៧,៨៤ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៧ភាគរយដល់៣១,៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,៤៣ភាគរយដល់៩៩១,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៨៦ភាគរយដល់៩៨៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

កម្ពុជាបានឈានដល់ចំណុចមួយដែលអនុញ្ញាត្តឲ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំំណង់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។

ជាក់ស្តែង ថ្ងៃនេះតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើកយកប្រធានបទ សារធាតុអាសបេស្តុស(Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើង និងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយ ដូចជា ការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើន បានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួន កំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន។

លោកបន្តថា​ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់ឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឬក៏ត្រូវកម្រិតលក្ខខណ្ឌ នៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រងប្រកប​ដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្ម គ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗ​រូប៕

មន្រ្តីជាន់ខ្ពស់កម្ពុជាត្រៀមទាក់ទាញការវិនិយោគពីប្រទេសអូស្រ្តាលី

0

ដោយៈ គង់ ម៉ាណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាត្រៀមអញ្ជើញទស្សនកិច្ច និងបំពេញបេសកកម្ម ដើម្បីគោះទ្វារអ្នកវិនិយោគ នៅប្រទេដអូស្រ្តាលីនាពេលខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាព នៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ជារួម អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កា លើទិដ្ឋភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃបេសកកម្ម ដ៏មានសារៈសំខាន់ខាងលើ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំ ដើម្បីសម្របជាមួយនឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។

អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងនៃការរៀបចំបេសកកម្មខាងលើ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបី សម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន៕

សូមជម្រាបជូនផងដែរថា បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។

វិបត្តិទំនុកចិត្តក្លាយជាមូលហេតុចម្បងនាំឱ្យសេដ្ឋកិច្ចចិនជួបប្រទះបញ្ហាប្រឈម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលចិនកាលពីពេលថ្មីៗនេះបានប្រកាសដាក់ចេញវិធានការគាំទ្រជាច្រើន ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនស្ទុះងើបឡើងវិញ បន្ទាប់ពីបានរងផលប៉ះពាល់ជាបន្តបន្ទាប់ ដោយសារវិបត្តិបំណុលក្នុងទីផ្សារអចលនទ្រព្យ និងការកាត់បន្ថយការចំណាយរបស់ប្រជាជនចិន។

យោងតាមទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិជាតិរបស់ប្រទេសចិនបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេចបានអត្រាកំណើនចំនួន៥ភាគរយកាលពីឆ្នាំ២០២៤ ស្របតាមគោលដៅរបស់រដ្ឋាភិបាលចិន។ ទោះបីជាយ៉ាងនេះក្ដី តួលេខនេះនៅតែមានកម្រិតទាបជាងកំណើនសេដ្ឋកិច្ចចិនដែលបានកើនឡើងចំនួន៥,២ភាគរយកាលពីឆ្នាំ២០២៣។

ការិយាល័យជាតិស្ថិតិចិនបានគូសបញ្ជាក់ថា ការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤ បានកើតមានឡើងនៅចំពោះមុខបរិយាកាសស្មុគស្មាញ និងធ្ងន់ធ្ងរ គួបផ្សំនឹងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុក។

ជាមួយគ្នានោះ រដ្ឋាភិបាលចិនបានទទួលស្គាល់ថា សេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួននៅតែប្រឈមមុខមុខជាមួយនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន។

តើសេដ្ឋកិច្ចចិនអាចជួបប្រទះបញ្ហាអ្វីខ្លះនាពេលខាងមុខ?។

អត្រាកំណើនផលទុនជាតិសរុប(GDP) របស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់ពីឆ្នាំ១៩៩០មក។

យោងតាមក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារពត៌មាន AFP បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិនអាចធ្លាក់ចុះមកនៅត្រឹមតែ៤,៤ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៥ ហើយអាចនឹងបន្តធ្លាក់ចុះមកនៅក្រោមកម្រិត៤ភាគរយនៅឆ្នាំបន្ទាប់។

គិតមកទល់ពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបរាជ័យក្នុងការងើបចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ខណៈការចំណាយក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងគំហុក ហើយរដ្ឋបាលមូលដ្ឋានកំពុងជាប់ផុងក្នុងវិបត្តិបំណុល។

យ៉ាងណាមិញ ការនាំចេញទំនិញរបស់ប្រទេសចិនទៅក្រៅប្រទេសកាលពីឆ្នាំមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែលការណ៍នេះបង្ហាញឱ្យឃើញពីទិដ្ឋភាពវិជ្ជមានមួយក្នុងសេដ្ឋកិច្ចចិន។

ទោះជាយ៉ាងណាក្តី ឧបសគ្គមួយចំនួនអាចនឹងលេចចេញជារូបរាងឡើងនៅឆ្នាំនេះ ខណៈទីក្រុងប៉េកាំងមិនអាចបន្តពឹងផ្អែកខ្លាំងលើការនាំចេញទំនិញទៅក្រៅប្រទេសដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនបានទៀតនោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំបានប្រកាសថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធគយបន្ថែមទៅលើការនាំចូលទំនិញរបស់ប្រទេសចិនមកកាន់ទឹកដីអាមេរិក។

ក្រុមអ្នកវិភាគលើកឡើងថា “កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ នឹងនៅតែបន្តធ្លាក់ចុះ។ លោក ត្រាំ នឹងបន្តគំរាមកំហែងមកលើចិន តាមរយៈការដាក់ពន្ធគយឆាប់ៗនេះ”។

ទីក្រុងប៉េកាំងបានដាក់ចេញវិធានការមួយចំនួនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ រួមមានការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបំណុលរបស់រដ្ឋបាលមូលដ្ឋាន និងការពង្រីកកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ទិញទំនិញប្រើប្រាស់តាមផ្ទះ។

តើបញ្ហានៃវិបត្តិទំនុកចិត្តនៅក្នុងប្រទេសចិនអាចបញ្ចប់ដែរឬទេ?។

យោងតាមការិយាល័យជាតិស្ថិតិរបស់ប្រទេសចិនបានឱ្យដឹងថា កញ្ចប់គោលនយោបាយបន្ថែមត្រូវបានប្រកាសឡើងទាន់ពេលវេលា ដែលធ្វើឱ្យទំនុកចិត្តរបស់សង្គមត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព ហើយសេដ្ឋកិច្ចក៏បានងើបឡើងវិញគួរឱ្យកត់សម្គាល់។

ធនាគារកណ្ដាលចិនបានអះអាងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៥ ធនាគារកណ្តាលចិននឹងបន្តកាត់បន្ថយអត្រាការប្រាក់ ដើម្បីចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថា ប្រទេសចិនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើននៃការប្រើប្រាស់ក្នុងស្រុកឡើងវិញ ខណៈអនាគតនៃការនាំចេញទំនិញរបស់ប្រទេសចិនស្ថិតក្នុងសភាពកាន់តែមិនច្បាស់លាស់។

លោក Harry Murphy Cruise សេដ្ឋវិទូនៅទីភ្នាក់ងារ Moody’s Analytics បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ថា “ការគាំទ្រតាមរយៈគោលនយោបាយហិរញ្ញវត្ថុតែមួយមុខមិនអាចធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញបានទេ។ ប្រទេសចិនកំពុងរងគ្រោះដោយសារវិបត្តិខ្វះទំនុកចិត្ត មិនមែនវិបត្តិឥណទាននោះទេ”។

លោកបន្ថែមថា “បណ្តាគ្រួសារ និងក្រុមហ៊ុននានាមិនមានទំនុកចិត្តលើសេដ្ឋកិច្ចចិន ដែលធ្វើឱ្យពួកគេមិនហ៊ានប្រថុយខ្ចីប្រាក់ ទោះបីជាប្រាក់កម្ចីនោះមានអត្រាការប្រាក់ទាបយ៉ាងណាក្តី។ ក្នុងន័យនេះ ចិនត្រូវផ្តល់ជំនួយផ្នែកសារពើពន្ធដើម្បីជំរុញឱ្យម៉ាស៊ីនសេដ្ឋកិច្ចអាចដើរបានរលូនជាងមុន”៕ប្រភព: AFP៕

ទីផ្សារការិយាល័យនៅទីក្រុងសិង្ហបុរីអាចនឹងស្ថិតក្នុងសភាពទ្រឹងនៅដើមឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរជាងការរំពឹងទុកកាលពីឆ្នាំ២០២៤កន្លងទៅ ទោះបីជាទទួលរងឥទ្ធិពលពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយសកលយ៉ាងណាក្តី។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង ជាពិសេស ស្ថានភាពមិនច្បាស់លាស់កាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ការណ៍នេះអាចជះផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានោះ ការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទី២ របស់លោកដូ ណាល់ត្រាំ បានបង្កើនភាពមិនប្រាកដប្រជាថែមមួយកម្រិតទៀត ខណៈលោកបានព្រមានអំពីការដំឡើងពន្ធលើទំនិញគ្រប់ប្រភេទ ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។

បើក្រឡេកទៅមើលទិដ្ឋភាពក្នុងស្រុកវិញ បណ្តាក្រុមហ៊ុនសាជីវកម្មធំៗភាគច្រើន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសិង្ហបុរី នឹងប្រកាន់យកវិធីសាស្រ្តរង់ចាំមើល(Wait and See) ពេញមួយឆមាសទី១នៃឆ្នាំ២០២៥នេះ មុនពេលធ្វើការសម្រេចចិត្តលើការពង្រីក ឬផ្លាស់ប្តូរការិយាល័យរបស់ពួកគេ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាជីវកម្មមួយចំនួនត្រូវបានគេរំពឹងថានឹងបន្តផ្លាស់ប្តូរទីតាំងនៅក្នុងការផ្លាស់ប្តូរការហោះហើរទៅគុណភាពដែលបានវាស់វែងពីអគារចាស់ ហើយនៅពេលដែលការជួលផុតកំណត់។

ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា តម្លៃជួលការិយាល័យនៅទីក្រុងសិង្ហបុរីនឹងស្ថិតក្នុងសភាពទ្រឹងនៅឆមាសទី១ ឆ្នាំ២០២៥នេះ មុនពេលងើបឡើងវិញយ៉ាងសន្សឹមៗនៅឆមាសទីពីរ នៅពេលដែលពិភពលោកអាចសម្របខ្លួនទៅនឹងកត្តាអស្ថិរភាពខាងលើ។

ដោយឡែក យោងតាមទិន្នន័យពីក្រុមហ៊ុន JLL Research បានបង្ហាញថា តម្លៃជួលការិយាល័យកម្រិត A ប្រចាំខែនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងសិង្ហបុរីបានកើនឡើង០,៣ភាគរយធៀបនឹងត្រីមាសទី៣ដល់ចំនួន១១,៥៣ដុល្លារសិង្ហបុរី(ប្រហែល៨,៤៣ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េកាលពីត្រីមាសទី៤ ឆ្នាំមុន៕ប្រភព: Real Estate New Asia៕

Global Economy Faces $5.7 Trillion Loss from Decoupling

0

Economic fragmentation could be more damaging to the economy than either the global financial crisis or the pandemic, a new report has warned.

Full decoupling between western economies and eastern economies could cost the global economy $5.7 trillion, or up to five per cent of GDP, according to research from the World Economic Forum and Oliver Wyman.

The hit would largely come through lower trade, reduced capital flows and lost economic efficiencies.

Developing economies would be the worst hit if they were forced to trade exclusively with either the western or eastern ‘blocs’, the report said.

It warned that GDP could fall by as much as 10 per cent India, Brazil, Latin America and South East Asia.

The report noted that countries were increasingly using the financial system to advance their geopolitical objectives, with the use of sanctions, subsidies and industrial policies having increased by 370 per cent since 2017.

Matthew Blake, head of the World Economic Forum’s Centre for Financial and Monetary Systems, said the potential costs were “staggering”.

Global inflation would also be nine times lower compared to Oliver Wyman’s worst case scenario.

“Leaders face a critical opportunity to safeguard the global financial system through principled approaches,” Blake said.

The report laid out a series of guardrails to help preserve financial intermediation even in the event of fragmentation. These include strengthening the capability of international institutions and ensuring that parallel financial market infrastructures are
interoperable.

“Financial intermediation tends to occur despite geopolitical tensions or even wars,” the report said.

“As such, it offers a powerful tool for bringing actors together to address shared challenges, such as the energy and digital transitions, ageing populations and infrastructure investment, all of which require collective action.”

The report comes amid growing concerns about the risks of geopolitical fragmentation, particularly in the wake of Donald Trump’s inauguration as President.
Trump is preparing to put tariffs of up to 25 per cent on goods from Mexico and Canada by the end of the month, as well as a 60 per cent tariff on China.

He said he was “not ready” to impose the blanket tariffs he threatened during the election campaign, but singled out the European Union as a likely target.

“They’re very tough. They don’t take our cars. They don’t take our farm product, they don’t take almost anything,” he said on Monday night. “We’ll straighten that with either tariffs or they have to buy our oil and gas.”

Following his comments, Ursula von der Leyen, President of the European Commission, warned that the global economy was “fracturing along new lines”.

“The cooperative world order we imagined 25 years ago has not turned into reality. Instead we have entered a new era of harsh geostrategic competition…We will need to work together to avoid a global race to the bottom,” she said at Davos.

Source: Oil Price.Com

មូលនិធិ IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំនេះ ខណៈបំណុលសាធារណៈស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ទស្សនវិស័យថ្មីចុងក្រោយបង្អស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងចំនួន៥,៨ភាគរយនៅឆ្នាំ២០២៥នេះ ពីកំណើនចំនួន៥,៥ភាគរយកាលពីឆ្នាំ២០២៤។

យ៉ាងណាមិញ មូលនិធិ IMF បានព្រមានពីហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារកត្តាខាងក្រៅ និងបញ្ហាក្នុងស្រុក ដូចជាការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងបញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់។

ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មានភាពខុសគ្នាពីការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងចំនួន៦,៣ភាគរយនៅឆ្នាំ២០២៥នេះ។

មូលនិធិ IMF បានលើកឡើងថា “កំណើនផលទុនជាតិសរុប (GDP)របស់កម្ពុជាត្រូវបានជំរុញជាចម្បងដោយការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេស ស្របពេលមានការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ និងការនាំចេញកសិផល”។

មូលនិធិ IMF បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តការកែទម្រង់ពន្ធ រួមទាំងការផ្តល់ការលើកលែងពន្ធ ការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ចជាលំដាប់ ការបង្កើនកម្លាំងពលកម្មជំនាញ និងការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ។

មូលនិធិ IMF បានបញ្ជាក់ថា វិស័យទេសចរណ៍ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយនឹងការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ បានជួបប្រទះនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលការណ៍នេះបានពន្យឺតវឌ្ឍនភាពនៃការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

របាយការណ៍របស់មូលនិធិ IMF បានបន្ថែមថា “វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកំពុងជួបប្រទះបញ្ហាប្រឈម ស្របពេលមានការកើនឡើងនៃចំនួនប្រាក់កម្ចីមិនដំណើរការ និងការកើនឡើងនៃបំណុលរបស់វិស័យឯកជន”។

ទោះបីជាបែបនេះក្តី មូលនិធិ IMF បានទទួលស្គាល់ថា បំណុលសាធារណៈរបស់រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ខណៈ IMF បានព្យាករណ៍ថា ទំហំបំណុលសាធារណៈរបស់កម្ពុជានឹងមានកម្រិតទាបជាងចំនួន៣០ភាគរយនៃផលទុនជាតិសរុបក្នុងទសវត្សរ៍ក្រោយ៕ប្រភព: Xinhua៕

Rising land prices present new challenges for Việt Nam’s real estate sector

0

As of early January 2025, approximately 25 provinces across Việt Nam have issued new land price frameworks, effective until the end of 2025. These adjustments are part of the reforms introduced under the Land Law 2024, which aims to enhance transparency and align land prices more closely with actual market values.

The updated land price frameworks allow provincial authorities to revise land prices periodically, enabling a gradual transition towards a market-oriented valuation system, expected to be fully implemented by 2026. This approach is intended to mitigate sudden price hikes that could disrupt the interests of both land users and investors.

Despite this, the dramatic price hikes in some localities have caught both residents and businesses off guard, stirring significant concern in the real estate sector.

In HCM City, for example, land prices have risen by up to 38 times, with some areas now valued at VNĐ687.2 million (US$27,055) per square metre. Hà Nội has also seen significant increases, ranging from two- to six-fold, with the highest price recorded at VNĐ695.3 million per square metre. These sharp adjustments have sparked concerns among real estate developers and investors about the potential for reduced affordability and investment attractiveness.

Chairman of the Vietnam Association of Construction Contractors (VACC),Nguyễn Quốc Hiệp, expressed concern about how these rising land prices could affect Việt Nam’s investment environment.

He pointed out that competitive land prices, coupled with affordable labour and efficient logistics, have traditionally been key factors in attracting foreign direct investment (FDI). With labour costs rising and now land prices escalating, Việt Nam’s competitiveness could be at risk, potentially deterring future investment.

Hiệp further highlighted the shortcomings in the current land valuation process, particularly for businesses involved in leasing or purchasing land for development. He warned that the new pricing could lead to fewer projects being initiated, ultimately affecting local government revenues and stifling economic growth.

Source: Vietnam News

តើតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃអាចទប់ទល់នឹងការផ្គត់ផ្គង់ផ្ទះថ្មីចំនួន៣មុឺនយូនីតនៅឆ្នាំនេះដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅទីក្រុងសៀងហៃប្រទេសចិននឹងទទួលបានការផ្គត់ផ្គង់ផ្ទះថ្មីបន្ថែមទៀតនៅឆ្នាំនេះ ដោយជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍សម្រុកលក់ចេញផ្ទះដែលនៅសេសសល់សំដៅទប់ស្កាត់មិនឱ្យមានការផ្គត់ផ្គង់លើសតម្រូវការកាន់តែខ្លាំង។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Baonuo បានឱ្យដឹងថា គម្រោងលំនៅដ្ឋានយ៉ាងតិចចំនួន២៧០ទីតាំង ដែលមានផ្ទះចំនួន៣០.០០០យូនីតនឹងត្រូវបានដាក់លក់នៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសចិននៅឆ្នាំនេះ។

គិតមកទល់បច្ចុប្បន្ន ផ្ទះដែលនៅសេសសល់ ឬលក់ចេញមិនទាន់ដាច់ (Inventory) នៅក្នុងទីក្រុងសៀងហៃមានចំនួន៥៤.០០០យូនីត។នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារអចលនទ្រព្យ Baonuo។

លោក Fu Liuhao អ្នកគ្រប់គ្រងជាន់ខ្ពស់នៅទីភ្នាក់ងារ Baonuo បានលើកឡើងថា “ការលើកទឹកចិត្តរបស់រដ្ឋាភិបាលចិនប្រហែលជាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញការលក់ផ្ទះថ្មីទេ ព្រោះអ្នកទិញភាគច្រើនមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យរបស់ទីផ្សារ ហើយពួកគេប្រកាន់យកវិធីសាស្រ្តរង់ចាំមើលស្ថានការណ៍”។

កាលពីឆ្នាំមុន ទីក្រុងសៀងហៃបានលក់ចេញផ្ទះថ្មីចំនួន៥៧.២១៨យូនីត ធ្លាក់ចុះ២៤ភាគរយធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Shanghai UWin Real Estate Information Services។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងសៀងហៃបានកើនឡើង១៩ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ២០២៣ដល់ទំហំទឹកប្រាក់ចំនួន៧៩.១៥០យ័ន(ប្រហែល១០.៩២៦ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

ដោយផ្អែកលើទិន្នន័យនៃការលក់ផ្ទះកាលពីឆ្នាំមុន ក្រុមអ្នកវិភាគបានព្យាករណ៍ថា អ្នកអភិវឌ្ឍន៍អាចនឹងចំណាយពេលលើសពីមួយឆ្នាំដើម្បីលក់បង្ហើយផ្ទះដែលនៅសេសសល់ក្នុងស្តុក។

យោងតាមមន្ត្រីមូលដ្ឋានចំនួន២រូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានទម្លាយប្រាប់កាសែត South China Morning Post ថា “រដ្ឋបាលទីក្រុងសៀងហៃកំពុងពិចារណាដាក់ចេញនូវគោលនយោបាយថ្មីបន្ថែមទៀតដើម្បីជំរុញវិស័យអចលនទ្រព្យ បន្ទាប់ពីបានអនុវត្តន៍វិធានការជំរុញទីផ្សារជាបន្តបន្ទាប់កាលពីឆ្នាំមុន”៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលគន្លងនៃទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៧៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់២.៧៧១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៨៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៧ភាគរយដល់៣០,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៤ភាគរយដល់៩៥៦,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧២ភាគរយដល់៩៤៨,០៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕