សមត្ថភាព​មជ្ឈមណ្ឌលទិន្នន័យ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​រំពឹង​កើន​ឡើង​ជិត​ទ្វេដង​នៅ​ឆ្នាំ២០៣០​

ដោយ: សហសេវិក
អន្តរជាតិ: សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេព្យាករថា នឹងកើនឡើងជិតទ្វេដងនៅឆ្នាំ២០៣០ ស្របពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

យោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនៅតំបន់ Apac នឹងហក់ឡើងពី៣២ជីហ្គាវ៉ាត់ (GW) ដល់៥៧ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០។

នៅទូទាំងពិភពលោក សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យត្រូវបានគេរំពឹងថានឹងឡើងដល់២០០ជីហ្គាវ៉ាត់នៅពេលនោះ ដែលភាគច្រើនជំរុញដោយតម្រូវការ AI។

លោក Steven Jack ប្រធានផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន JLL ទទួលបន្ទុកទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក បានអះអាងថា ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យបាននាំឱ្យមាន «ការផ្លាស់ប្តូរតម្រូវការថាមពលពីមួយជំនាន់ទៅមួយជំនាន់»។

លោក Matt Eastwick ជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៃក្រុមហ៊ុន JLL នៅសហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា “តម្រូវការថាមពលកំពុងកើនឡើងលឿនជាងការសាងសង់បណ្តាញអគ្គិសនី”៕

ទីក្រុងសេអ៊ូល​ ជាប់​ឈ្មោះ​ជា​ទីផ្សារអចលនទ្រព្យ​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ជាទីផ្សារអចលនទ្រព្យថ្លៃបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីទីក្រុងហុងកុង និងទីក្រុង Zurich នៃប្រទេសស្វីស។

តម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងសេអ៊ូលបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយឈានដល់ប្រហែល២៥.៥៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានហៅទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងថាជា «គ្រាប់បែកដែលកំពុងជិតផ្ទុះ»។ លោកបានព្រមានថា តម្លៃលំនៅឋានខ្ពស់អាចប៉ះពាល់កំណើនសេដ្ឋកិច្ច បង្កើនវិសមភាព និងធ្វើឱ្យយុវជនពិបាកទិញផ្ទះ។

ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មស៊ីមីកុងដុកទ័រ (Semiconductor) កំពុងជំរុញឱ្យតម្លៃលំនៅឋានកើនឡើង។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) បានបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើការក្នុងវិស័យផលិតស៊ីមីកុងដុកទ័រ និងជំរុញតម្លៃអចលនទ្រព្យនៅជុំវិញរោងចក្រ Samsung និង SK Hynix នៅជិតទីក្រុងសេអ៊ូល។

តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង ១៤ភាគរយ ក្នុងអំឡុងពេលមួយឆ្នាំដំបូងរបស់លោក Lee ក្នុងការកាន់តំណែង ដែលដាក់សម្ពាធលើលោកឱ្យបំពេញតាមការសន្យារបស់លោកអំពីការធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។

រដ្ឋាភិបាលប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ: ប្រសិនបើរដ្ឋាភិបាលជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះខ្លាំងពេក ម្ចាស់ផ្ទះរាប់លាននាក់អាចបាត់បង់ទ្រព្យសម្បត្តិ និងខឹងសម្បារ។ ប៉ុន្តែ ប្រសិនបើតម្លៃផ្ទះបន្តកើនឡើង យុវជនកូរ៉េនឹងកាន់តែពិបាកក្នុងការទិញផ្ទះ៕

ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់​ស្ដែង ​សម្រាប់​គម្រោង​សាង​សង់​​ស្ពានកោះខ្សាច់​ទន្លា ក្រោម​ក្រប​ខ័ណ្ឌហិរញ្ញប្បទាន​ពីធនាគារវិនិយោគអឺរ៉ុប​ (EIB) ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ការរបស់​ធនាគារវិនិយោគអឺរ៉ុប​ (EIB) ​ក្នុង​បេសកកម្មលើកទី២ ​មក​កម្ពុជា

កណ្តាល ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងជាក់ស្ដែងក្នុងភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល សម្រាប់សាងសង់ស្ពានកោះខ្សាច់ទន្លា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ជាមួយក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងបេសកកម្មលើកទី២ មកកម្ពុជា។

បេសកកម្មនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍) តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (កម្មវិធី ASPIRE-AT) ក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) តំណាងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃស្ថានភាពទីតាំងគម្រោងជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សាក្នុងដំណាក់កាលសមិទ្ធិលទ្ធភាពគម្រោង ឆ្ពោះឈានទៅរកការអនុវត្តគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ឱ្យលេចឡើងជារូបរាងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា គ្រោងចាប់ផ្តើមអនុវត្តការសាងសង់ក្នុងឆ្នាំ២០២៧ ខាងមុខ។ ការងារសាងសង់ស្ពានកោះខ្សាច់ទន្លានេះ គ្រោងនឹងអាចសាងសង់ក្នុងប្រវែងប្រមាណ ៣៣០ម៉ែត្រ និងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែងប្រមាណ ៣០៥ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕

អាមេរិក​ចាប់​អារម្មណ៍​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​វិនិយោគ​ជាមួយ​កំពង់​ផែ​កម្ពុជា

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីកម្ពុជា និងអាមេរិកបានបើក ជំនួបសម្តែងការគួរសម និងកិច្ចពិក្សាការងារស្វែងយល់អំពីវឌ្ឍនភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ គណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក។

អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដំណើរដោយ ឧកញ៉ា តាន់ តាត់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ព្រមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង ជំនួបសម្តែងការគួរសម និងកិច្ចពិក្សាការងារស្វែងយល់អំពីវឌ្ឍនភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់គណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក ដែល ដឹកនាំដោយ លោកស្រីចន្ទ័ សុខវាសនា ស្ថាបនិក និងជាប្រធានសភាធុរកិច្ច កម្ពុជា-អាមេរិក។

ក្នុងឱកាសនោះ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងការអភិវឌ្ឍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងស្វែងរកឱកាស សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាង វិស័យឯកជនកម្ពុជា និងសហរដ្ឋអាមេរិក។

ជំនួបនេះក៏ជាឱកាសដ៏មានសារៈសំខាន់ ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារ ដែលជាវិស័យដ៏មានសក្តានុពល សម្រាប់ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទីផ្សារសហរដ្ឋអាមេរិកនិងអន្តរជាតិ៕

ដំណឹងល្អៈ ​គម្រោងស្ថាបនា​ស្ពាន​ឆ្លងទន្លេបាសាក់​ ចាក់​អង្រែក្រោម​-ព្រែកប្រា​ សម្រេចបាន៨៥ភាគរយហើយ

ដោយៈ ចំណាន

ភ្នំពេញៈ លោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមសប្តាហ៍ទី១ ខែកក្កដាឆ្នាំ២០២៦នេះ សម្រេចបាន៨៥% ( លើសផែនការ ៣,២២%) បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

វឌ្ឍនភាពគម្រោងរួមមាន ៖ ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤). រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤,៦% ៥).បណ្តាញផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

ក្រុមការងារវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព ។ អង្គភាពគ្រប់គ្រងគម្រោង បន្តឲ្យក្រុមហ៊ុនពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ តាមការប៉ាន់ស្មានគម្រោងស្ពាន អាចនឹងតភ្ជាប់គ្នានៅចុងឆ្នាំ២០២៦ និងគម្រោងទាំងមូលអាចបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ ។

អង្គភាពគ្រប់គ្រងគម្រោង បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងពន្លឿនពេលវេលាជាក់លាក់បន្ថែមសម្រាប់ការតភ្ជាប់ស្ពាន និងកាបញ្ចប់គម្រោង ។ លើសពីនេះ ត្រូវសិក្សារៀបចំដាំផ្កា ដើម្បីសោភណភាពលើកស្ពានផងដែរ ។ សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤ បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថី ស៊ីជីនពីង ដែលសាងសង់ឡើងមាន៤គន្លងផ្លូវ៕

លោកបណ្ឌិតតេង រិទ្ធី​លើកឡើង​ពី​សក្តានុពល​នៃ​អនាគត​ក្រុងតាខ្មៅ​ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​ Victoria

ដោយៈ ចំណាន

កណ្តាលៈ នៅពេលយើងនិយាយពីការរីកចម្រើនរបស់ទីក្រុង មិនគួរមើលតែអគារថ្មី ឬតម្លៃដីនោះទេ អ្វីដែលសំខាន់ជាងនេះ គឺត្រូវមើលថា “ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជន ការតភ្ជាប់ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ កំពុងផ្លាស់ទីទៅទិសណា”។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានលើកឡើងថា ថ្ងៃនេះក្រុងតាខ្មៅ កំពុងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ការអភិវឌ្ឍទីក្រុង នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

តាខ្មៅមិនមែនជាទីក្រុងឆ្ងាយពីភ្នំពេញទៀតឡើយ។ វាកំពុងក្លាយជាផ្នែកមួយនៃ Greater Phnom Penh Urban Growth Corridor ដែលការរស់នៅ អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធកំពុងពង្រីកចេញពីកណ្តាលរាជធានីទៅតំបន់ជាយក្រុង។

កត្តាដ៏សំខាន់បំផុតមួយ គឺការដាក់ឱ្យដំណើរការ “អាកាសយានដ្ឋានអន្តរជាតិតេជោ” Techo International Airport ដែលជាច្រកទ្វារអាកាសអន្តរជាតិថ្មីរបស់កម្ពុជា ស្ថិតនៅតំបន់ភាគខាងត្បូងរាជធានី។ អាកាសយានដ្ឋាននេះមានលំដាប់ថ្នាក់4F និងមានសមត្ថភាពទទួលអ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។

អាកាសយានដ្ឋានធំមួយ មិនបង្កើតតែការធ្វើដំណើរទេ ប៉ុន្តែវាបង្កើតEconomic Ecosystem ថ្មីនៅជុំវិញខ្លួន។

នៅពេលចរាចរណ៍អ្នកដំណើរ អាជីវកម្ម និងការវិនិយោគកើនឡើង តម្រូវការក៏អាចកើនឡើងជាបន្តបន្ទាប់ សម្រាប់មូលដ្ឋានដូចជា ទី១ លំនៅឋាន និងសហគមន៍ដែលមានគុណភាព ទី២ សណ្ឋាគារ និង Hospitality Retail និងCommercial Centers។
• Office និង Business Services

  • Logistics និង Warehousing
  • Restaurants & Lifestyle Destinations
  • Healthcare និង Education
  • Transport & Mobility Services
  • Mixed-use និង Urban Development

លោកបណ្ឌិតតង រិទ្ធីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ក៏កំពុងត្រូវបានពង្រឹង។ មានផ្លូវតភ្ជាប់អាកាសយានដ្ឋាន ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ខណៈគម្រោងផ្លូវដែកភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាផងដែរ។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Group
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Group

ទន្ទឹមនឹងនេះ ការវិនិយោគលើប្រព័ន្ធទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់នៅក្រុងតាខ្មៅ បង្ហាញថា ការរីកចម្រើននៅទីនេះមិនមែនផ្អែកតែលើReal Estate ប៉ុណ្ណោះទេ ប៉ុន្តែកំពុងត្រូវបានគាំទ្រដោយ Urban Infrastructure ដែលចាំបាច់សម្រាប់ទីក្រុងរយៈពេលវែង។

ហេតុអ្វីក្រុងតាខ្មៅគួរឱ្យចាប់អារម្មណ៍? ចម្លើយគឺព្រោះវាស្ថិតនៅចំណុចប្រសព្វរវាង៖Phnom Penh + New International Airport + Infrastructure + Urban Expansion + New Investment.

នេះជាប្រភេទទីតាំង ដែលការអភិវឌ្ឍមិនគួរមើលត្រឹម “ថ្ងៃនេះ” ប៉ុណ្ណោះទេ ប៉ុន្តែគួរមើលទៅរយៈពេល៥ ទៅ១០ឆ្នាំ និងរយៈពេល២០ឆ្នាំខាងមុខ។

នៅក្នុងបរិបទនៃការរីកចម្រើននេះ Victoria Park ក៏បានចាប់ផ្តើមការអភិវឌ្ឍរបស់យើងនៅតំបន់តាខ្មៅ ដោយមានចក្ខុវិស័យចូលរួមបង្កើតសហគមន៍លំនៅឋានដែលរៀបចំបានល្អ មានគុណភាព និងសមស្របនឹងការរីកចម្រើនថ្មី នៃតំបន់ភាគខាងត្បូងរាជធានី។

សម្រាប់យើងVictoria Park មិនគួរត្រូវបានមើលត្រឹមជា ការលក់ដីឡូត៍សម្រាប់វីឡាទេ។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា យើងចង់ឲ្យវាក្លាយជាផ្នែកមួយនៃការបង្កើត Quality Residential Community ដែលម្ចាស់ដីអាចសាងសង់ផ្ទះ តាមរចនាបថ និងតម្រូវការរបស់ខ្លួន នៅក្នុងបរិយាកាសដែលមានផែនការ ស្តង់ដារ និងសក្តានុពលរយៈពេលវែង។

លោកបញ្ជាក់ថា “ការរីកចម្រើនពិតប្រាកដ របស់អចលនទ្រព្យមិនមែនកើតឡើង ដោយសារការផ្សព្វផ្សាយថា “តម្លៃនឹងឡើង” នោះទេ”។លោកបន្ថែមថា “វាកើតចេញពី ទីតាំង + ការតភ្ជាប់ + ហេដ្ឋារចនាសម្ព័ន្ធ + សកម្មភាពសេដ្ឋកិច្ច + គុណភាពគម្រោង + ពេលវេលា”។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ទៀតថា “ហើយនេះជាមូលហេតុដែលខ្ញុំជឿថា តាខ្មៅគឺជាតំបន់មួយ ដែលយើងគួរតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងទសវត្សរ៍ខាងមុខ”។
🏙 Takhmao is no longer simply a city next to Phnom Penh.
It is increasingly becoming Phnom Penh’s Southern Gateway a new corridor for living, business, connectivity and long-term investment.

 

VICTORIA PARK Positioned for the Next Chapter of Takhmao’s Growth.

ទីក្រុងសេអ៊ូល ​ជាប់​ឈ្មោះ​ជា​ទីផ្សារអចលនទ្រព្យ​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ជាទីផ្សារអចលនទ្រព្យថ្លៃបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីទីក្រុងហុងកុង និងទីក្រុង Zurich នៃប្រទេសស្វីស។

តម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងសេអ៊ូលបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយឈានដល់ប្រហែល២៥.៥៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានហៅទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងថាជា «គ្រាប់បែកដែលកំពុងជិតផ្ទុះ»។ លោកបានព្រមានថា តម្លៃលំនៅឋានខ្ពស់អាចប៉ះពាល់កំណើនសេដ្ឋកិច្ច បង្កើនវិសមភាព និងធ្វើឱ្យយុវជនពិបាកទិញផ្ទះ។

ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មស៊ីមីកុងដុកទ័រ (Semiconductor) កំពុងជំរុញឱ្យតម្លៃលំនៅឋានកើនឡើង។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) បានបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើការក្នុងវិស័យផលិតស៊ីមីកុងដុកទ័រ និងជំរុញតម្លៃអចលនទ្រព្យនៅជុំវិញរោងចក្រ Samsung និង SK Hynix នៅជិតទីក្រុងសេអ៊ូល។

តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង ១៤ភាគរយ ក្នុងអំឡុងពេលមួយឆ្នាំដំបូងរបស់លោក Lee ក្នុងការកាន់តំណែង ដែលដាក់សម្ពាធលើលោកឱ្យបំពេញតាមការសន្យារបស់លោកអំពីការធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។

រដ្ឋាភិបាលប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ: ប្រសិនបើរដ្ឋាភិបាលជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះខ្លាំងពេក ម្ចាស់ផ្ទះរាប់លាននាក់អាចបាត់បង់ទ្រព្យសម្បត្តិ និងខឹងសម្បារ។ ប៉ុន្តែ ប្រសិនបើតម្លៃផ្ទះបន្តកើនឡើង យុវជនកូរ៉េនឹងកាន់តែពិបាកក្នុងការទិញផ្ទះ៕

Public Airport Express Bus Service Connecting Techo International Airport to Phnom Penh

By MoT

        Phnom Penh.  Public Airport Express Bus Service Connecting Techo International Airport to Phnom Penh

Provides an Additional Travel Option for National and International Tourists and Passengers, Offering Safety, Comfort, and Affordability …

 

Phnom Penh: His Excellency HUOT Hak, Minister of Tourism, invited His Excellency Dominic Williams, Ambassador Extraordinary and Plenipotentiary of the United Kingdom of Great Britain and Northern Ireland, to test the public Airport Express Bus service connecting Techo International Airport (KTI) to central Phnom Penh, operated by the Phnom Penh Autonomous Bus Transportation Authority.

 

Please be informed that this comfortable bus service costs only 1,500 Riels for a trip from Techo International Airport (KTI) directly to central Phnom Penh (Kouch Kanong Roundabout). The route runs along Samdech Techo Hun Sen Boulevard (60-meter road), passes through the Morodok Techo Flyover, and continues along Preah Monivong Boulevard. The bus service operates daily from 5:30 AM to 10:30 PM.

By traveling on this bus, tourists and passengers not only save on travel expenses and fuel costs, but can also enjoy the roadside views and observe the development and progress of Phnom Penh during their journey.

 

 

ការ​ដំឡើង​អត្រាការប្រាក់​ណា​មួយ​របស់​សហរដ្ឋអាមេរិក​រំពឹង​ជះ​ឥទ្ធិពល​លើ​ទីផ្សារអចលនទ្រព្យ​នៅ​បរទេស​

ដោយ: សហសេវិក
អន្តរជាតិ: ធនាគារកណ្តាលសហរដ្ឋអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ ដោយសារតែការព្រួយបារម្ភអំពីអតិផរណា។ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យ និងវិនិយោគិននៅជុំវិញពិភពលោក។

ទីក្រុងហុងកុងងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដោយសារតែរូបិយប័ណ្ណរបស់ខ្លួនត្រូវបានភ្ជាប់ទៅនឹងប្រាក់ដុល្លារអាមេរិក។

នៅពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ជាធម្មតាហុងកុងនឹងដំឡើងអត្រាការប្រាក់របស់ខ្លួនតាមពីក្រោ។ ការណ៍នេះបង្កើនថ្លៃដើមប្រាក់កម្ចីទិញផ្ទះ។ ថ្លៃដើមខ្ពស់អាចធ្វើឱ្យទីផ្សារអចលនទ្រព្យនៅហុងកុងមិនសូវទាក់ទាញ ជាពិសេសចំពោះវិនិយោគិនមកពីចិនដីគោក។

អ្នកទិញមកពីចិនដីគោកថ្មីៗនេះមានចំនួនប្រហែល ២៩% នៃការទិញផ្ទះនៅហុងកុងបើគិតពីចំនួននៃផ្ទះដែលបានទិញ និង៣៧% បើគិតពីតម្លៃ។

ដូច្នេះ ហុងកុងត្រូវបានចាត់ទុកថាជាទីផ្សារអចលនទ្រព្យមួយក្នុងចំណោមទីផ្សារអចលនទ្រព្យដែលងាយរងគ្រោះបំផុតចំពោះអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។

ចំណែក ប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងនូវែលសេឡង ប្រទេសទាំងនេះក៏មានបំណុលគ្រួសារខ្ពស់ និងប្រាក់កម្ចីទិញផ្ទះជាច្រើនដែលមានអត្រាការប្រាក់អថេរ ឬប្រែប្រួលជាញឹកញាប់។

ជាលទ្ធផល អត្រាការប្រាក់ខ្ពស់អាចបង្កើនការទូទាត់ប្រចាំខែរបស់ម្ចាស់ផ្ទះយ៉ាងឆាប់រហ័ស។ ការណ៍នេះអាចធ្វើឱ្យតម្រូវការលំនៅដ្ឋានធ្លាក់ចុះ និងដាក់សម្ពាធលើតម្លៃអចលនទ្រព្យ៕

ការលក់ដីធ្លី​នៅ​ប្រទេសចិន​រំពឹង​ដាំក្បាលចុះ ​ខណៈរដ្ឋាភិបាល​គ្រោង​កាត់​បន្ថយ​ការ​លក់​ផ្ទះ​ presale

ដោយ: សហសេវិក
អន្តរជាតិ: គោលនយោបាយថ្មីរបស់ប្រទេសចិន ក្នុងការកាត់បន្ថយការលក់ផ្ទះដែលមិនទាន់សាងសង់រួច (presale) និងលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ឱ្យលក់ផ្ទះដែលសាងសង់រួច អាចជះផលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់បន្ថែមទៀត។

ធនាគារ Goldman Sachs រំពឹងថាប្រាក់ចំណូលពីការលក់ដីធ្លីនឹងធ្លាក់ចុះប្រហែល៣០ភាគរយនៅឆ្នាំ២០២៦។

ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៦ ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋបាលមូលដ្ឋានបានធ្លាក់ចុះ ៣០,៨ភាគរយមកនៅត្រឹម ១,២ ទ្រីលានយ័ន (ប្រមាណ១៧៩ ពាន់លានដុល្លារអាមេរិក)។

ការធ្លាក់ចុះនេះអាចបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៧ ឬលើសពីនេះ ដោយប្រាក់ចំណូលពីការលក់ដីធ្លីអាចធ្លាក់ចុះរហូតដល់ ៩០ភាគរយពីកម្រិតកំពូលនៅឆ្នាំ ២០២១។

គោលនយោបាយលំនៅឋានថ្មីរបស់ប្រទេសចិនតម្រូវឱ្យអ្នកអភិវឌ្ឍន៍ប្រមូលប្រាក់កក់តិចតួចប៉ុណ្ណោះពីអ្នកទិញ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចបញ្ចប់ការសាងសង់ផ្ទះទាន់ពេលវេលាទេ អ្នកទិញអាចលុបចោលកិច្ចសន្យាទិញផ្ទះបាន។

កឆរណ៍នេះអាចបង្កការពិបាកសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ដែលខ្វះខាតផ្នែកហិរញ្ញវត្ថុក្នុងការទិញដីថ្មី ដែលកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋបាលមូលដ្ឋានបន្ថែមទៀត។ វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនក៏កំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយផងដែរ ដោយតម្លៃផ្ទះធ្លាក់ចុះ និងការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ៕