Kratie Province’s Tourism Development Plan 2026–2030, Kratie Will Become the Most Attractive Model

By MoT

        Kratie.Through the Implementation of Kratie Province’s Tourism Development Plan 2026–2030, Kratie Will Become the Most Attractive Model Province in the Northeastern Region!

 

Kratie Province: H.E. HUOT Hak, Minister of Tourism, together with H.E. VA Than, Governor of Kratie Province, presided over the official launch ceremony of the “Tourism Development Plan for Kratie Province 2026–2030” and the certificate award ceremony for trainees who completed the HoKa Cambodia Hospitality Training Course.

 

This significant event was attended by Their Excellencies and Ladies representing the leadership of the Ministry of Tourism, representatives from relevant sub-national line departments and units, local authorities at all levels, armed forces, tourism operators, tourism communities, educational institutions, content creators, and trainees, totaling around 300 participants.

Speaking on this occasion, the Minister emphasized that the Tourism Development Plan for Kratie Province 2026–2030 serves as a joint roadmap and a practical action framework to mobilize all stakeholders to collaborate on developing Kratie’s tourism with higher quality and enhanced attractiveness. The ultimate vision over the next five years is to transform Kratie into a paradise destination for eco-tourism and cultural tourism, as well as the most attractive model province in the northeastern region.

 

The Minister further highlighted that amidst intensifying regional tourism competition and evolving tourist behavior, the province must build upon its existing potential by continuously creating new tourism products, upgrading and reinforcing service quality, enhancing attractiveness, and bolstering safety and security for visitors. This ensures Kratie can meet the demands of a new generation of tourists and keep pace with the era of competition among major regional and global destinations.

មន្រ្តី​ជាន់ខ្ពស់​លើក​ឡើង​នូវ​គោលការណ៍​គ្រឹះ​ចំនួន៣ ​សម្រាប់​បង្កើត​បរិយាកាស​វិនិយោគ​ប្រកប​ដោយចីរភាព​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកូលាំងយូ ២០២៦”(2026 Gulangyu Forum) ស្ដីពី “កិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកល” ដែលបានរៀបចំឡើងនៅក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសុន្ទរកថាគន្លឹះប្រកបដោយខ្លឹមសារស៊ីជម្រៅ លោកឧបនា​យករដ្ឋមន្ត្រី បានលើកឡើងអំពីប្រធានបទ ដ៏មានសារៈសំខាន់សម្រាប់ពិភពធុរកិច្ចបច្ចុប្បន្ន គឺ “ការបង្ការ និងការគ្រប់គ្រងហានិភ័យមិនមែនពាណិជ្ជកម្ម” ក្នុងបរិបទដែលសហគ្រាសនានា កំពុងពង្រីកប្រតិបត្តិការលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលដែលការវិនិយោគ ឬអាជីវកម្មដើរចូលទៅកាន់ទីផ្សារសកល វិនិយោគិន ធុរជន ឬអាជីវករមិនត្រឹមតែប្រឈមមុខ នឹងហានិភ័យហិរញ្ញវត្ថុនៅលើតារាងតុល្យការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងបញ្ហាប្រឈមខាងក្រៅជាច្រើនដូចជា តានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរបទប្បញ្ញត្តិប្លែកៗ ប្រព័ន្ធច្បាប់ចម្រុះ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងគម្លាតនៃការយល់ដឹងរវាងវិនិយោគិន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។

ចូលរួមឆ្លើយតបនឹងបញ្ហានេះ លោកបានលើកយកសុភាសិតចិនដ៏មានអត្ថន័យមួយមកបញ្ជាក់គៗ “未雨绸缪” ដែលមានន័យថា  “ត្រៀមលក្ខណៈមុនពេលភ្លៀងធ្លាក់” ពោលគឺការយល់ដឹងពីទីផ្សារ ការជ្រើសរើសដៃគូត្រូវ គោរពច្បាប់ និងវប្បធម៌ក្នុងស្រុក ព្រមទាំងកសាងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសហគមន៍ម្ចាស់ផ្ទះ។

ចេញពីបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានស្នើឡើងនូវគោលការណ៍គ្រឹះចំនួន៣ សម្រាប់បង្កើតបរិយា​កាសវិនិយោគប្រកបដោយចីរភាព រួមមានទី១. ការព្យាករណ៍បាន (Predictability)៖ វិនិយោគិនត្រូវការច្បាប់ទម្លាប់ ដែលច្បាស់លា​ស់ រាជរដ្ឋាភិបាលមានភារកិច្ចផ្តល់ជូន នូវច្បាប់ប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងគ្រឹះស្ថានស្ថាប័នដែលអាចពឹងផ្អែកបាន។

លោកបានសង្កត់ធ្ងន់ថា សម្រាប់ស្ថាប័ន ក.អ.ក. ភារកិច្ចមិនមែនបញ្ចប់ត្រឹមតែការអនុម័តគម្រោងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវក្នុងការ អមដំណើរវិនិយោគិនពីដំណាក់កាលអនុវត្ត ប្រតិបត្តិការ រហូតដល់ការពង្រីកខ្លួន។ កម្ពុជាបានបង្កើតយន្តការសន្ទនាផ្ទាល់ជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទានារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM ដើម្បីដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនបានទាន់ពេលវេលា។

ទី២. ភាពជាដៃគូ (Partnership)៖ ការវិនិយោគនៅបរទេសដែលជោគជ័យ មិនអាចផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ “ទំនុកចិត្ត”។ ក្រុមហ៊ុនដែលទៅវិនិយោគបរទេស គួរសម្លឹងមើលខ្លួនឯងជា “ដៃគូអភិវឌ្ឍន៍” របស់ប្រទេសម្ចាស់ផ្ទះ តាមរយៈការបង្កើតការងារ អភិវឌ្ឍសមត្ថភាពក្នុងស្រុក ផ្ទេរបច្ចេកវិទ្យា ថែរក្សាបរិស្ថាន និងគោរពវប្បធម៌មូលដ្ឋាន។ ឯកឧត្តមបានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការវិនិយោគរបស់ចិនលើវិស័យកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យា ដោយសារគម្រោងទាំងនោះត្រូវបានកសាងឡើង នៅលើមូលដ្ឋាននៃផលប្រយោ​ជន៍ និងការគោរពគ្នាទៅវិញទៅមក។

ទី៣. ការធ្វើពិពិធកម្ម និងការតភ្ជាប់ (Diversification and Connectivity)៖ នៅក្នុងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាកត្តាចាំបាច់។ កម្ពុជាបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការជ្រើសរើសរវាងដៃគូណាមួយឡើយ ព្រោះការតភ្ជាប់កាន់តែច្រើន នាំមកនូវឱកាសកាន់តែច្រើន និងកាត់បន្ថយហានិភ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារយ៉ាងសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនចិន និងវិនិយោគិនអន្តរជាតិថា “សូមអញ្ជើញមកជជែកពិភាក្សាជាមួយកម្ពុជា មុនពេលវិនិយោគ ជជែកអំឡុងពេលវិនិយោគ និងបន្តជជែកបន្ទាប់ពីបានវិនិយោគរួច”។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការស្ដាប់ ក៏ដូចជាជួយគ្រប់គ្រងហានិភ័យ និងធ្វើការជាមួយគ្នាជាដៃគូរយៈពេលវែង ពីព្រោះនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ ការការពារដ៏ល្អបំផុតទល់នឹងភាពមិនប្រាកដប្រជា គឺ “ទំនុកចិត្ត” ដែលត្រូវបានកសាងឡើងតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពិតប្រាកដ៕

ដំណឹងល្អៈ​ ខេត្ត​ស្វាយរៀង​ត្រៀមស្វាគមន៍ំ​គម្រោង​តំបន់​សេដ្ឋកិច្ចពិសេស​មេន​ហាត​ធេន​ទី២​

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបើក “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភា​ក្សា លើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន​ទី២​ ក្នុងខេត្តស្វាយរៀង​។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេ​ខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិ​បាលខេត្តស្វាយរៀង​ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនទី២។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនទី១​ បានដំណើរការដោយទទួលបានជោគជ័យ​ លើទំហំផ្ទៃដី​៣១៥ហិកតា ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៤​៕

កម្ពុជា​ដាក់​ចេញ​សេវា​រថយន្ត​ក្រុង​សាធារណៈ ​តភ្ជាប់​ពី​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​មក​រាជ​ធានីភ្នំពេញ​

ដោយៈ ចំណាន

   ភ្នំពេញៈ កម្ពុជាបានដាក់ចេញសេវារថយន្តក្រុងសាធារណៈ​ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ មករាជធានីភ្នំពេញជាជម្រើសធ្វើដំណើរ បន្ថែមផ្តល់ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា សាកល្បងការធ្វើដំណើរតាមសេវា រថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ។

សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ១.៥០០រៀលប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញពោលគឹរង្វង់មូលគួចកាណុងតែម្តង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។

សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង១០:៣០ យប់។

ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ៕

Watch Films, Discover Culture, Explore Cambodia Tourism

By MoT

       Phnom Penh.Ministry of Tourism Supports Film Production as a Means to Promote Film Tourism, Showcase Cambodia’s Potential, and Attract International Tourists.

 

Phnom Penh: H.E. HUOT Hak, Minister of Tourism, granted an audience to Mr. Lao Sunly, Executive Producer of Bright Film Production, and his delegation, together with Canadian actor Dave Leduc, for a courtesy call and discussions, during which they presented their film production project entitled “Bokator: Guardian of Angkor” in the Kingdom of Cambodia.

 

During the meeting, the Executive Producer of Bright Film Production briefed H.E. the Minister on the project and sought his recommendations, support, and coordination to facilitate its smooth production and help promote Cambodian culture and tourism destinations to wider audiences.

 

In response, H.E. the Minister warmly welcomed and highly commended Bright Film Production for its decision to invest in Cambodia’s film industry. He expressed strong interest in the “Bokator: Guardian of Angkor” project, which has the potential to promote Cambodia’s arts, culture, national identity, and tourism destinations through film.

 

H.E. the Minister reaffirmed the Ministry of Tourism’s welcome and support for film production projects in Cambodia, noting that the Ministry stands ready to facilitate relevant matters within its roles and responsibilities. Regarding production procedures and content, the company is required to seek approval from the Ministry of Culture and Fine Arts and comply with all applicable regulations.

 

H.E. the Minister further emphasised that the Ministry of Tourism is placing high priority on promoting film tourism as a powerful tool for showcasing Cambodia in international markets. With the high approval of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, an Inter-Ministerial Working Group for the Coordination and Promotion of Film Tourism and Night-Time Temple Visits in Cambodia has been established, chaired by the Minister of Tourism.

 

The Working Group’s key responsibilities include developing strategic and action plans to support film tourism; identifying and preparing potential locations for producing films, tourism songs, and commercials; promoting development and investment in the film tourism industry; and exploring incentive mechanisms to encourage film production in Cambodia.

 

In this regard, H.E. the Minister encouraged Bright Film Production to produce films and storytelling videos featuring Cambodia’s temples, heritage, culture, natural beauty, and potential tourism destinations, thereby presenting the country’s authentic beauty and rich diversity to international audiences.

 

H.E. the Minister also invited Bright Film Production to collaborate in promoting the Ministry of Tourism’s major tourism campaigns and events, particularly the “Visit Cambodia in the Green Season” campaign; the promotion of soft power through film, gastronomy, and sports tourism; night-time temple visits; international concerts; and other national and international tourism events.

 

រដ្ឋាភិបាល​ដាក់​ឲ្យ​ប្រើ​ប្រាស់​ “ថ្នាលបាយ័ន” ជា​បណ្តាញ​តភ្ជាប់​ការងារ​រវាង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង-ស្ថាប័ន​នានា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីសប្តាហ៍មុន បានប្រកាសដាក់ឲ្យប្រើប្រាស់“ថ្នាលបាយ័ន”។

កម្មវិធីនេះ ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាន នៃក្រសួង-ស្ថាប័ននានា ឱ្យប្រទា​ក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។

ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល នៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។

ថ្នាលនេះ ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាល សាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និត ស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ “ថ្នា​លបាយ័ន” និងនិយាមនីតិប្រតិបត្តិ សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

James Whitehead Appointed Managing Director of IPS Cambodia

Phnom Penh, Cambodia, September 2026 – IPS Cambodia is pleased to announce the appointment of James Whitehead as Managing Director, marking an important new chapter in the continued growth and development of one of Cambodia’s leading full-service real estate companies.

James takes on the position after serving as Country Manager of IPS Cambodia. Over the past 18 months, he has played a leading role in the company’s strategy and operations, while helping drive its international investment activities, research, marketing and digital development.

As part of the leadership transition, David Murphy will step into the role of Founder, passing key executive responsibilities to James while remaining closely involved in supporting the business, its leadership team and long-term direction.

From a Boutique Agency to a National Real Estate Leader

Founded in 2009 by David Murphy, Independent Property Services (IPS) has grown from a boutique property agency into one of Cambodia’s most established full-service real estate companies.

Today, IPS employs more than 70 staff across its Phnom Penh and Siem Reap offices, bringing together Cambodian and international expertise across virtually every major area of the property industry.

The company provides a comprehensive range of services spanning residential sales and leasing, commercial real estate, condominium and investment sales, valuations and advisory, property management, corporate real estate services and market research.

Over 17 years in Cambodia, IPS has built its reputation around deep local market knowledge, professional service, long-term relationships and a strong commitment to integrity.

Its clients range from Cambodian and international property owners and homebuyers to developers, private investors, multinational companies and institutions.

James’ appointment represents the next stage in that development.

A New Chapter for IPS Cambodia

Commenting on the appointment, David said James had demonstrated his ability to lead the company during his first 18 months with IPS.

“James has proven himself a genuine leader at IPS over his first 18 months here. He has been instrumental in driving our business into the digital age of real estate and brings a phenomenal knowledge base from his previous leadership roles with a prominent regional real estate portal and established agencies, as well as his experience as a journalist and consultant within the Cambodian real estate sector.”

 

David added:

“James continues to bring innovation and practical solutions to the business, and I have no doubt he is the right person to lead IPS now and into the future.”

Since joining IPS, James has helped modernise the business, strengthen its digital and data capabilities, expand its international investment activities and further develop its research and advisory services.

He has also played an important role in strengthening IPS’s relationships with international investors and corporate clients, helping position the company as a trusted advisor for foreign investors and businesses entering and operating in Cambodia.

More Than a Decade of Experience in Cambodia

Originally from New Zealand and permanently based in Cambodia, James Whitehead has spent more than a decade living, investing and building businesses in the country.

His experience spans real estate, investment advisory, law, journalism, digital marketing and corporate leadership.

Prior to joining IPS, James held senior leadership and operational positions with a prominent regional property portal and established real estate agencies. These roles provided him with extensive experience across Cambodia and the wider Southeast Asian property sector.

Holding a double degree in Law and Arts, together with an additional degree in Journalism, James brings a multidisciplinary perspective to real estate. His experience combines market knowledge and commercial strategy with strong legal, communications and analytical foundations, alongside an understanding of the operational and investment considerations involved in complex property transactions.

Throughout his career, he has worked with a diverse range of clients, including multinational corporations, institutional investors, developers, family offices, high-net-worth individuals and private investors.

As Managing Director, James will assume overall responsibility for the strategy, growth and operations of IPS Cambodia, working closely with the company’s senior management and departmental leaders.

His priorities will include investing in IPS’s people and professional capabilities, further integrating technology and data throughout the business, strengthening corporate and developer relationships, expanding research and advisory capabilities, and continuing to attract international investment into Cambodia.

“It is a privilege to take on the role of Managing Director of a company with the history and reputation that IPS has built in Cambodia,” James said. “My focus will be on building upon those foundations, investing in our people, continuing to modernise the business and ensuring that our clients receive professional, realistic and data-driven real estate advice.”

David Murphy Steps into Founder Role

The leadership transition will see David Murphy move into the Founder role, while James assumes responsibility for the overall management and direction of IPS Cambodia.

David founded IPS in 2009 and has overseen its development from a boutique agency into a multidisciplinary real estate company with operations in Phnom Penh and Siem Reap.

He will remain closely connected to the business, supporting James and the wider management team as IPS enters its next stage of development.

“I will step into the Founder role of the business and pass key executive duties to James. I will continue to champion IPS near and far and provide James and the team with all the support necessary to ensure the company’s continued sustainable and ethical growth,” David said.

 

He added:

“The principles on which we built IPS, integrity, professionalism, local market knowledge and looking after our clients, remain as important today as they have ever been.”

 

James said maintaining those principles while continuing to evolve the company would be central to his leadership.

“Our ambition is not simply growth for the sake of growth. We want to build a stronger and more professional company, investing in our team, technology, research and systems while maintaining the integrity and personal service that IPS has always stood for.”

Looking Ahead

With James Whitehead leading IPS Cambodia as Managing Director and David Murphy moving into the Founder role, the company enters its next chapter with a clear focus on its people, technology, research, international investment and professional capabilities.

The leadership transition builds on more than 17 years of IPS operating in Cambodia while creating a foundation for the company’s next stage of growth.

For clients, partners and investors, the direction remains consistent with the principles on which IPS was founded: professional advice, deep local knowledge, integrity and long-term relationships.

As Cambodia’s property sector continues to develop, IPS Cambodia will continue investing in the expertise, systems and people needed to help local and international clients navigate the market with confidence.

យុទ្ធនាការ​ផលិតផល​ជាតិ​ មាន​ការចូលរួម​ពីផ្សារ​ទំនើប​ ម៉ល ម៉ាត ​និង​មីនីម៉ាត ​សរុប​ចំនួន​៧៤១​ទីតាំង ​នៅ​ទូទាំង​រាជ​ធានី-ខេត្ត​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានបង្ហើបឥ្យដឹងថា យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត។

លើសពីនេះ ក្រសួងក៏មានយុទ្ធនាការផលិតផលស្ត្រី #MadeByHer ព្រមទាំងការជំរុញការផ្សព្វផ្សាយ និងការចុះបញ្ជីផលិតផលហាឡាលកម្ពុជា។ យុទ្ធនាការទាំងនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងកម្មវិធីមួយ ដែលបានប្រារពធ្វើកាលពីថ្ងៃអាទិត្យកន្លងមកនេះ។

ក្នុងឱកាសនោះ បានលើកទឹកចិត្ត ដល់អ្នកចូលរួមទាំងអស់ឱ្យប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោ​ធន៍ និង “ប្រែក្លាយការពិភាក្សាឱ្យក្លាយជាឱកាស ពាណិជ្ជកម្មជាក់ស្តែង” សំដៅបំពេញចន្លោះខ្វះខាត បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងឆ្ពោះទៅកាន់ចីរភាពខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា៕

ក្រសួង​គាំទ្រការ​ផលិតភាពយន្ត​ ជា​មធ្យោបាយ​ជំរុញ​ទេសចរណ៍​ភាពយន្ត ​ផ្សព្វផ្សាយ​សក្តានុ​ពល​ទេសចរណ៍​

ដោយៈ ម៉ាណា

   ភ្នំពេញៈ មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង “ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ” នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង  “ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ” ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត “ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ” ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួល លើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំ ការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ “ទេសចរណ៍ភាព​យន្ត” (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោ​យ​មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្ត ដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងន័យនេះ លោកហួត ហាក់ បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling)អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជា ទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

លោកក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា៕

តើ​កញ្ចប់​ថវិកា​របស់រដ្ឋាភិបាល​ចំនួន​១២៤៤​លាន​ដុល្លារ​ជួយ​លើវិស័យ​អ្វី​ខ្លះ? ​ដើម្បី​សម្រាល​បញ្ហា​ពលរដ្ឋ​ចេញ​ពី​វិបត្តិ?​

ដោយៈ ចំណាន

   ភ្នំពេញៈ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍ប្រមាណ១,២៤៤ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងសភាពការណ៍ពហុវិបត្តិ។

ទឹកប្រាក់នេះ នឹងប្រើប្រាស់លើគោលដៅមួយចំនួន រួមមានការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នករត់រ៉ឺម៉កកង់បីចាប់ពីខែកញ្ញា ព្រមទាំងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលរំពឹងថានឹងបង្កើតការងារប្រមាណ ២២ម៉ឺនកន្លែង។

កម្មវិធីនេះមានវិធានការសរុបចំនួន២៧ ដែលត្រូវបានបែងចែកជាកញ្ចប់អន្តរាគមន៍ចំនួន៣ ដោយផ្តោតលើការរក្សា លំនឹងជីវភាពនិងការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញភ្ជាប់នឹងមុខរបរ និងការគ្រប់គ្រងអន្តរកាលថាមពល។

កម្មវិធីត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ ក្នុងពិធីមួយនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមតំណាងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្មវិធីនេះមិនមែនជាការផ្តល់ជំនួយបណ្តោះអាសន្នតែមួយមុខនោះទេ ប៉ុន្តែមានគោលដៅជួយប្រជាជន និងអាជីវកម្មឆ្លងកាត់វិបត្តិ ស្តារសមត្ថភាពឡើងវិញ និងពង្រឹងភាពធន់សម្រាប់ទប់ទល់នឹងវិបត្តិ ដែលអាចកើតឡើងនាពេលអនាគត។

លោកបញ្ជាក់ថា “កម្មវិធីអន្តរាគមន៍នេះ ត្រូវបានរៀបចំឡើងដោយមិនកម្រិតត្រឹមតែ ជាការផ្តល់ជំនួយបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយឱ្យឆ្លងកាត់ និងរួចផុតពីវិបត្តិ និងការជួយពង្រឹងសមត្ថភាពងើបឡើងវិញ និងមានភាពធន់”។

កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រំពឹងថាថយមកត្រឹម៤,១%

ការដាក់ចេញកម្មវិធីនេះ ធ្វើឡើងខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦ នឹងថមថយមកត្រឹមប្រមាណ៤,១ភាគរយ បន្ទាប់ពីសម្រេចបានកំណើន៥,៣ភាគរយក្នុងឆ្នាំ២០២៥។

លោកអូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការព្យាករចុងក្រោយនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់អវិជ្ជមាន នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នកើនឡើង បង្កើនសម្ពាធអតិផរណា និងប៉ះពាល់ដល់វិស័យ ដែលពឹងផ្អែកខ្លាំងលើថាមពល ដូចជាកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍។

ក្រៅពីវិបត្តិនៅមជ្ឈិមបូព៌ា កម្ពុជាក៏កំពុងប្រឈមនឹងការប្រែប្រួលនៃរបបពាណិជ្ជកម្មសកល បញ្ហាព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់នៃយុទ្ធនាការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបានបញ្ជាក់ថា ក្រសួងនឹងបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចជាតិបន្ថែមទៀត ព្រោះពហុវិបត្តិទាំងនេះ នៅតែមានការវិវឌ្ឍរហ័ស និងបង្កភាពមិនប្រាកដប្រជាខ្ពស់ ទាំងក្នុងរយៈពេលខ្លី និងមធ្យម។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Milan Thomas បានឱ្យដឹងថា ការស្ទង់មតិរបស់ADB កាលពីខែមិថុនាបង្ហាញថា អ្នកឆ្លើយតបប្រមាណ៦០ភាគរយ កំពុងជួបការលំបាកដោយសារវិបត្តិតម្លៃប្រេង ក្នុងនោះកសិកររងបន្ទុកធ្ងន់ជាងគេ។

លោកThomas បានឲ្យដឹងថា គ្រួសារនៅជនបទមួយចំនួនត្រូវកាត់បន្ថយការប្រើប្រាស់ និងលក់ទ្រព្យសម្បត្តិ ខណៈតម្លៃលក់រាយប្រេងឥន្ធនៈបានកើនប្រមាណ២០ភាគរយ ធៀបនឹងមុនពេលជម្លោះផ្ទុះឡើង។

លោកបានបញ្ជាក់ថា “បើគ្មានការបន្ធូរបន្ថយពន្ធប្រេងឥន្ធនៈ ជាបណ្តោះអាសន្នរបស់រាជរដ្ឋាភិបាលទេ តម្លៃអាចនឹងកើនដល់ប្រមាណ ៤០ភាគរយ”។

ឧបត្ថម្ភសាច់ប្រាក់ចំនួន៤លើក

កញ្ចប់អន្តរាគមន៍ទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ភ្ជាប់នឹងការបង្កើតការងារ ដោយកំណត់ក្រុមគោលដៅជាប្រជាជនក្រីក្រ គ្រួសារងាយរងហានិភ័យ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងក្នុងនិងក្រៅប្រព័ន្ធ។

ក្នុងកញ្ចប់នេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ ឧបត្ថម្ភចំនួន៤លើក ដោយបើកផ្តល់មួយខែម្តង ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ដែលរងផលប៉ះពាល់ពីសម្ពាធតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។

ការផ្តល់ប្រាក់លើកដំបូង នឹងធ្វើឡើងក្នុងខែកញ្ញា ខណៈនីតិវិធីអនុវត្ត និងព័ត៌មានលម្អិត នឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្មវិធីនេះគឺជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ ខណៈដែលអត្រាអតិផរណា បានកើនខ្ពស់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។

កម្មវិធីនេះមានលក្ខណៈប្រហាក់ប្រហែល នឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ និង២០២៣ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

រាជរដ្ឋាភិបាលក៏នឹងដាក់ចេញ វិធានការសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករទេសន្តរប្រវេសន៍ ដែលបានវិលត្រឡប់ពីប្រទេសថៃ និងប្រជាជនភៀសសឹកដោយសារជម្លោះព្រំដែន។

លោក Faya Hayati ប្រធានគ្រប់គ្រងប្រទេសស្តីទីរបស់ធនា​គារពិភពលោក បានលើកឡើងថា ពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកវិញជាច្រើន បានបាត់បង់ប្រភពចំណូល ប៉ុន្តែនៅតែមានបំណុលទាំងក្នុង និងក្រៅប្រព័ន្ធ ស្របពេលតម្លៃទំនិញចាំបាច់សម្រាប់គ្រួសារកើនឡើង។

យោងតាមការធ្វើសមូហកម្ម របស់ធនាគារពិភពលោកបានបង្ហាញថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ៦០ភាគរយ អាចនឹងរុញប្រជាជនកម្ពុជាប្រមាណមួយលាននាក់ ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើគ្មានវិធានការអន្តរាគមន៍។

រដ្ឋលះបង់ចំណូលជាង$៥០លានក្នុងមួយខែ

រាជរដ្ឋាភិបាល នឹងបន្តវិធានការបន្ធូរបន្ថយពន្ធ លើផលិតផលប្រេងឥន្ធនៈរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយសម្ពាធលើថ្លៃដឹកជញ្ជូន ផលិតកម្ម និងទំនិញប្រើប្រាស់ទូទៅ។

វិធានការទាំងនេះរួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ការបញ្ចុះអាករពិសេសនិងអាករលើតម្លៃបន្ថែមលើប្រេងឥន្ធនៈ ព្រមទាំងការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមទាំងស្រុង ចំពោះការផ្គត់ផ្គង់ឧស្ម័ន LPG។

វិធានការទាំងនេះ ត្រូវបានចាប់ផ្តើមអនុវត្តន៍ ជាដំណាក់កាលចាប់តាំងពីពាក់កណ្តាលខែមីនា នៅពេលតម្លៃប្រេងបានហក់ឡើងខ្ពស់។ ជារួម រាជរដ្ឋាភិបាលត្រូវលះបង់ ចំណូលសារពើពន្ធជាង៥០លានដុល្លារក្នុងមួយខែ។

លោកអូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា ការសម្រេចបន្តវិធានការនេះ ត្រូវបានថ្លឹងថ្លែង រវាងតម្រូវការកាត់បន្ថយអតិផរណា ឱ្យបានរហ័ស និងការបាត់បង់ចំណូលពន្ធរបស់រដ្ឋ។

លោកបានថ្លែងថា ការហក់ឡើងខ្លាំង នៃតម្លៃប្រេងនឹងធ្វើឱ្យថ្លៃដឹកជញ្ជូន ថ្លៃដើមផលិតកម្ម និងតម្លៃទំនិញប្រើប្រាស់កើនឡើងយ៉ាងលឿន ដែលនឹងបង្កសម្ពាធធ្ងន់ធ្ងរ លើគ្រួសារចំណូលទាប និងមធ្យម អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ហេដ្ឋារចនាសម្ព័ន្ធបង្កើតការងារ២២ម៉ឺនកន្លែង

វិធានការលេចធ្លោមួយទៀត គឺកម្មវិធីសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយមានការចូលរួមពីសហគមន៍ ដែលគ្របដណ្តប់លើសាលារៀន ផ្លូវជនបទ និងប្រព័ន្ធធារាសាស្ត្រ។

រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីនេះអាចបង្កើតការងារប្រមាណ ២២ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍។ ក្រៅពីផ្តល់ចំណូលរយៈពេលខ្លី កម្មវិធីនេះត្រូវបានរំពឹងថា នឹងលើកកម្ពស់ផលិតភាពកសិកម្ម ពង្រឹងវិស័យអប់រំ និងផ្តល់ជំនាញដែលអាចជួយប្រជាពលរដ្ឋបង្កើតមុខរបរ ឬរកប្រភពចំណូលបន្ថែម។

កម្មវិធីនេះទទួលការគាំទ្រហិរញ្ញប្បទាន ពីធនាគារពិភពលោក។ ស្ថាប័ននេះ បានបើកដំណើរការយន្តការឆ្លើយតប គ្រាអាសន្ននៅក្រោមគម្រោងចំនួន៥ ដែលមានស្រាប់ ដោយមានទំហំហិរញ្ញប្បទានរួមចំនួន៥៥លានដុល្លារ។

តាមរយៈគម្រោងកែលម្អការអប់រំទូទៅ ការសាងសង់ និងជួសជុលថ្នាក់រៀននៅវិទ្យាល័យប្រមាណ ២០០កន្លែងនឹងបង្កើតការងាររយៈពេលខ្លីប្រមាណ៦ពាន់កន្លែង។

គម្រោងឧត្តមសិក្សាដំណាក់កាលទី២ នឹងជួយឱ្យសាកលវិទ្យាល័យនៅតាមខេត្ត បើកវគ្គបណ្តុះបណ្តាលខ្លីពី៦ ដល់១២សប្តាហ៍ ជូនពលករវិលត្រឡប់ យុវជនមានជំនាញទាប និងអ្នកធ្វើការក្រៅប្រព័ន្ធប្រមាណ១៩,០០០នាក់។

លោក Hayati បានថ្លែងថា ការសាកល្បងពិតប្រាកដ គឺថាតើធនធាន អាចហូរឆ្លងកាត់ប្រព័ន្ធរដ្ឋបានលឿន និងទៅដល់សហគមន៍ សាលារៀន គម្រោងហេដ្ឋារចនាសម្ព័ន្ធ ពលករ និងគ្រួសារដែរឬទេ ហើយថាតើការបណ្តុះបណ្តាល នាំទៅរកការងារពិតប្រាកដដែរឬទេ។

បណ្តុះជំនាញភ្ជាប់ទៅនឹងទីផ្សារការងារ

កញ្ចប់អន្តរាគមន៍ទី២ ផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ការបណ្តុះបណ្តាល ទៅនឹងការបង្កើតមុខរបរ ការផ្តល់ហិរញ្ញប្បទាន និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

កម្មវិធីដែលមានស្រាប់ ដូចជាកម្មវិធី “ជំនាញខ្ញុំ ការងារខ្ញុំ” និងកម្មវិធីគាំទ្រយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងត្រូវពង្រីកទៅដល់ ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់ និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សាកលវិទ្យាល័យ ដែលទទួលការគាំទ្រ ពីគម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា ក៏នឹងផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ខណៈសេវាផ្គូផ្គងការងារ និងជួយស្វែងរកការងារ នឹងត្រូវពង្រីកទៅដល់ពលករវិលត្រឡប់ គ្រួសារក្រីក្រ យុវជនជំនាញទាប និងកម្មករក្រៅប្រព័ន្ធ។

វិស័យគោលដៅរួមមាន កសិកម្ម សំណង់ សេវាកម្ម និងសហគ្រាសធុនតូចនិងមធ្យម។

រាជរដ្ឋាភិបាលក៏គ្រោងដាក់ចេញយន្តការ ផ្តល់ហិរញ្ញប្បទាន លើកកម្ពស់ផលិតភាព និងពង្រឹងស្តង់ដារគុណភាពផលិតផល ដើម្បីគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

វិធានការសម្រាប់ស្តារវិស័យទេសចរណ៍ ក៏ត្រូវបានបញ្ចូលក្នុងកញ្ចប់ទី១ ខណៈកញ្ចប់វិធានការរួម សម្រាប់ជំរុញវិស័យទេសចរណ៍ និងអាកាសចរណ៍ឆ្នាំ២០២៦-២០២៨ កំពុងត្រូវបានរៀបចំ និងរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបជាមួយនិស្សិតនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសតេជោសែន ក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែកុម្ភៈ។

សាកល្បងបំប្លែងរ៉ឺម៉កកង់បីជាង៦ម៉ឺនគ្រឿង

កញ្ចប់អន្តរាគមន៍ទី៣ ផ្តោតលើការគ្រប់គ្រងអន្តរកាល និងការបំប្លែងថាមពល ដើម្បីជំរុញការប្រើប្រាស់អគ្គិសនី និងថាមពលស្អាត កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងពង្រឹងសន្តិសុខថាមពលរបស់ប្រទេស។

រាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធ នាំចូលលើទំនិញមួយចំនួន ដូចជា ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី ចង្កៀងសូឡា ចង្ក្រានកម្តៅអគ្គិសនី និងយានយន្តប្រភេទ HEV, PHEV និងEV។

រាជរដ្ឋាភិបាល ក៏កំពុងសិក្សាយន្តការឧបត្ថម្ភធន និងឥណទានសម្បទាន ដើម្បីជួយបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈឬឧស្ម័ន ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី។

ការអនុវត្តសាកល្បង នឹងចាប់ផ្តើមលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿងនៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្តាខេត្ត។

កញ្ចប់នេះក៏រួមមាន ការរៀបចំផែនការគ្រប់គ្រង ការផ្គត់ផ្គង់ប្រេងក្នុងករណីមានអាសន្ន ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់គ្រប់គ្រងកូតាប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រឱ្យស្របតាមស្តង់ដារអន្តរជាតិ។

រ៉ឺម៉កកង់បីឥណ្ឌាធ្វើដំណើរលើមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ រូបថត សហការី

ហិរញ្ញប្បទានពីប្រភពចំនួន៥

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា តម្រូវការហិរញ្ញប្បទានប្រមាណ១,២៤៤ ពាន់លានដុល្លារ នឹងត្រូវបំពេញតាមប្រភពចំនួន៥។

ប្រភពទាំងនេះរួមមាន ថវិកាជាតិ ថវិការបស់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ការចំណាយសារពើពន្ធ ថវិកាបដិភាគគម្រោងរបស់ដៃគូអភិវឌ្ឍន៍ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

ADB កំពុងគាំទ្រកម្មវិធីនេះ តាមរយៈកម្មវិធីអន្តរាគមន៍រហ័សសម្រាប់ស្ថិរភាពសេដ្ឋកិច្ច ឬRISE ដែលមានទំហំប្រមាណ២០ភាគរយនៃកញ្ចប់សរុប។

លោក Thomas បានឱ្យដឹងថា ADB ប្រើប្រាស់មូលនិធិគាំទ្របដិកម្មវដ្តសេដ្ឋកិច្ច ដែលជាយន្តការពិសេសមួយកម្ពុជា ធ្លាប់ប្រើក្នុងអំឡុងវិបត្តិកូវីដ-១៩។

លោកបន្តថា “កម្ពុជាគឺជាប្រទេសដំបូង ដែលទទួលបានការគាំទ្រពីយន្តការនេះ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ នៃជម្លោះនៅមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ”។

ដៃគូដែលចូលរួមគាំទ្រកម្មវិធីនេះ ក៏មានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ធនាគារវិនិយោគអឺរ៉ុប ធនាគារពិភពលោក និងកម្មវិធីCAPRED របស់រដ្ឋាភិបា​លអូស្ត្រាលី។

ស្ថាប័នរដ្ឋត្រូវបង្ហាញលទ្ធផលជាក់ស្តែង

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យក្រសួងនិងស្ថាប័ន ដែលទទួលបន្ទុកវិធានការនីមួយៗ កំណត់អង្គភាពនិងអ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់ រៀបចំកាលវិភាគអនុវត្ត និងធានាថាការងារត្រូវបានធ្វើឡើងរហ័ស ប្រកបដោយគុណភាពនិងតម្លាភាព។

លោកបានព្រមានថា “ការពន្យារពេល អាចធ្វើឱ្យប្រជាជនដែលកំពុងរងផលប៉ះពាល់ បាត់បង់ឱកាសទទួលបានជំនួយចាំបាច់”។

លោកថ្លែងថា “ភាពជោគជ័យរបស់កម្មវិធី មិនគួរត្រូវវាស់ដោយចំនួនថវិកាដែលបានចំណាយនោះទេ ប៉ុន្តែត្រូវវាស់ដោយផលប្រយោជន៍ជាក់ស្តែង ដែលក្រុមគោលដៅទទួលបាន និងផលវិជ្ជមានលើសង្គមនិងសេដ្ឋកិច្ចទាំងមូល”។

លោកថ្លែងបន្តទៀតថា យើងត្រូវប្រែក្លាយកម្មវិធីអន្តរាគមន៍នេះពីកម្មវិធីនៅលើក្រដាស ទៅជាការអនុវត្តដែលប្រជាជនអាចមើលឃើញ និងទទួលបានផលប្រយោជន៍ជាក់ស្តែង។

ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយមានសូចនាករ ដែលអាចវាស់វែងបាន និងផ្តល់របាយការណ៍វឌ្ឍនភាពតាមកាលកំណត់។ វិធានការក៏អាចត្រូវបានកែសម្រួលតាមការចាំបាច់ អាស្រ័យលើការវិវឌ្ឍនៃស្ថានភាពពហុវិបត្តិ។

លោក Hayati បានថ្លែងថា ការរចនាកម្មវិធីត្រូវបានបញ្ចប់ និងកញ្ចប់ត្រូវបានប្រកាសហើយ ដូច្នេះដំណាក់កាលបន្ទាប់គឺការអនុវត្តឱ្យចេញជាលទ្ធផល។

លោកបញ្ជាក់ថា “សក្តានុពលរបស់កម្មវិធីនេះ នឹងត្រូវបានវាស់វែង មិនមែនតាមរយៈកញ្ចប់ ដែលបានប្រកាសនៅថ្ងៃនេះទេ ប៉ុន្តែតាមរយៈភាពខុសគ្នា ដែលវាបង្កើតឡើងក្នុងជីវិតរបស់ប្រជាជន”៕