ស្វែងយល់​ពី​អាស៊ាន ! ការលក់​លំនៅដ្ឋាន​ឯកជន​មាន​កំនើន​ខ្ពស់​នៅក្នុង​ប្រទេស​សឹង្ហ​បុរី

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាម​ទិន្ន័យ​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ឡើងវិញ នៃ​ប្រទេស​សឹង្ហ​បុរី​បាន​បញ្ចេញ​របាយការណ៍​របស់ខ្លួន​កាលពីពេលថ្មីៗនេះ ថា កំណើន​នៃ​ការលក់​លំនៅដ្ឋាន​ឯកជន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី បាន​កើនឡើង​ចំនួន៤២ភាគរយ ក្នុង​ខែកញ្ញា​ឆ្នាំ២០១៨ កន្លងទៅនេះ ដោយ​ក្នុងនោះ​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​បាន​លក់​ចេញ​ចំនួន៩៣២ យូ​នី​ត ពោលគឺ​កើនឡើង៦៥៧បើ​ធៀប​នឹង​ឆ្នាំ២០១៧។

អ្នកវិភាគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា លំនឹង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី នៅតែមាន​ការរីកចម្រើន បើទោះបី​អាជ្ញាធរ​នៅក្នុង​ប្រទេសមួយ​នេះ មានការ​រឹតបន្តឹង​ទៅលើ​លក្ខ​ន្ធ​មួយចំនួន ចំពោះ​អ្នកទិញ និង​អ្នក​អភិឌ្ឍន៍​អ​ល​ចនទ្រ​ព្យ​យ៉ាង​ក្តី។

លោក Ong Teck Hui ប្រធាន​អ្នកស្រាវជ្រាវ និង​ពិគ្រោះ​យោបល់​ជាតិ​ប្រចាំ​ក្រុមហ៊ុន JLL បញ្ជាក់ថា មាន​គម្រោង​លំនៅដ្ឋាន​ឯកជន​ចំនួន៧ ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែ​មុននេះ។

ស​ន្ទ​ស្សន៍​នៃ​តំលៃ​លំនៅដ្ឋាន​ឯកជន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី បាន​កើនឡើង០.៥ភាគរយ កាលពី​ត្រីមាស​ទី៣ ឆ្នាំ២០១៨ ពោលគឺ​ធ្លាក់ចុះ​ពី៣.៤ ភាគរយ​ក្នុង​ត្រីមាស​ទី ។

តែ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន Morgan Stanley បាន​ទស្សន៍ទាយ​ថា តំលៃ​លំនៅដ្ឋាន នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នឹង​កើនឡើង​រហូតដល់១០ភាគរយ នៅ​បំណាច់​ឆ្នាំ ២០១៩ និង​កើនឡើង​ទ្វេដង​នៅក្នុង​ឆ្នាំ២០៣០ ដោយសារ​កំណើន​នៃ​ប្រាក់ចំណូល​កើនឡើង​លឿន៕

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ស្នើ​ឲ្យ​អ្នកវិនិយោគ​ផ្តោតលើ​លំនៅដ្ឋាន​តម្លៃ​ទាប

0

ដោយ ស៊ីវ ម៉េង SIV MENG

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ជា សុផារ៉ា​បានស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នានា ងាក​មកជួយ​គិតគូ​វិនិយោគ​លើ​លំនៅ   ដ្ឋា​ន​មានតម្លៃ​ទាប​ឲ្យ​បាន​កាន់តែច្រើន។

លោក​បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​សមាគម​អ្នក​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន​កាលពីពេលថ្មីៗនេះ លោក​ជា សុផារ៉ា​បាន​បន្តថា បើសិនជា​អាច​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​នានា ជួយ​វិនិយោគ​លើ​លំនៅដ្ឋាន​មានតម្លៃ​ទាប ដើម្បី​ជួយ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ក្រុម​ប្រជាពលរដ្ឋផ្សេងៗទៀត​ជាការ​ប្រសើរ។ បច្ចុប្បន្ន​ក្នុង​មួយឆ្នាំ​យើង ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង ហើយ​តម្រូវការ​នេះ​គិតតែ​ក្រុម​ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​ប៉ុណ្ណោះ។

លោក​បន្តថា “ខ្ញុំ​មិនមែន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍ សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប នៅ​ជិត​សហគមន៍​អ្នកមាន​ជីវភាព​ធូរធារ ដែល​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សហគមន៍​នោះទេ ប៉ុន្តែ​គួរ​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​បន្តិច។លោក​បន្តថា “ខ្ញុំ​ជឿថា​បើ​សាងសង់​ផ្ទះ ដែលមានរ​ចនាស​ម្ព័​ន្ឋ​សមស្រប និង​មិន​មានការ​ដេ​គ័​រ​ច្រើន មិនមាន​ការបំពាក់​ស​ម្ភា​រៈ​បរិក្ខា​ច្រើន គឺអាច​លក់​ក្នុងតម្លៃ​ទាប​បាន។

ប៉ុន្តែ​លោក​ជា សុផារ៉ា​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​លំនៅដ្ឋាន​តម្លៃ​ទាប គួរ​មានតម្លៃ​ប៉ុន្មាន​ជាក់លាក់​នោះទេ។

លោក​ជា សុផារ៉ា​បាន​បន្តថា យើង​គួរផ្តោត​លើក​ម្មករ​រោងចក្រ ដែល​ពួកគេ​មាន​ប្រាក់ខែ១៧០ដុល្លារ អាច​លៃលក៨០ទៅ១០០ដុល្លារ​ក្នុង​មួយខែ​បង់ថ្លៃ​ផ្ទះ​បាន ព្រោះ​បើ​ពួកគេ​ជួល​ផ្ទះ​គេ​តម្លៃ៥០ដុល្លារ​ក្នុង​មួយខែ រយៈពេល១០ឆ្នាំ​ឬ២០ឆ្នាំ ក៏​នៅតែ​ជា​ផ្ទះ​របស់គេ។លោក​បន្តថា ប្រជាជន​កម្ពុជា១,២លាន​នាក់​បានធ្វើ​ចំ

ណាក​ស្រុក និង​បាន​ផ្ញើរ​ប្រាក់២០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ត្រលប់មក​ប្រទេស​វិញ ហេតុនេះ​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា គួរ​រក​ឳ​កាស​ធ្វើយ៉ាងណា​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទទួលបាន​សាច់ប្រាក់​ទាំងនោះ​យកមកប្រើ​ប្រាស់ ហើយ​អាច​ឲ្យ​អ្នកធ្វើការ​នៅក្រៅ​ប្រទេស មាន​ឳ​កាស​ទិញ​លំនៅដ្ឋាន​បាន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែងថា ការលក់​លំនៅដ្ឋាន​តម្លៃ​ខ្ពស់ ហាក់​មាន​ភាពយឺតយ៉ាវ​បន្តិច ហេតុនេះ​លោក​បាន និង​កំពុង​ត្រៀម​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប នៅ​ជាយក្រុង​ភ្នំពេញ​ផងដែរ ដោយសារ​ក្រុម​ប្រជាពលរដ្ឋ មាន​ប្រាក់ចំណូល​ទាប​នៅមាន​ចំនួន​ច្រើន ហើយ​តម្រូវការ​លំនៅដ្ឋាន​តម្លៃ​ទាប មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ។

លោក​ឧកញ៉ា​បាន​យល់ស្រប នឹង​ការលើកឡើង​របស់លោក​ជា សុផារ៉ា​ដែល​កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ។

បច្ចុប្បន្ន​ក្រុមហ៊ុន​បួន​កំពុង​វិនិយោគ លើ​លំនៅដ្ឋាន​មានតម្លៃ​ទាប​នេះ​រួចហើយ ដូចជា ក្រុមហ៊ុន World Bridge Land ដែល​កំពុង​វិនិយោគ​លើ​លំនៅដ្ឋាន តម្លៃ​ទាប​ស្ថិតនៅ​ភាគខាងត្បូង​ក្រុងភ្នំពេញ ក្រុមហ៊ុន​ប៊ុន​ជេស្ឋ​បាន​វិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​ទាប​នៅក្នុង​សង្កាត់​ព្រែកតាទែន ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្រុងភ្នំពេញ ក្រុមហ៊ុន​ARAKAWA Cambodia Co, Ltd កំពុង​វិនិយោគ​លំនៅដ្ឋាន​សហកម្ម​សិ​ទ្ឋ (ខុន​ដូ)តម្លៃ​ទាប នៅក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ និង​ក្រុមហ៊ុន​បុរី​វិមាន​ភ្នំពេញ បាន​វិនិយោគ​លំនៅដ្ឋាន មានតម្លៃ​ទាប​នៅក្នុង​សង្កាត់​បាក់​ខែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា។

លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅពេល​ខាងមុខឆាប់ៗនេះ លោក​នឹង​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប ជា​គំរោង​ធំ​មួយទៀត​នៅតាម​ប    ណ្តោ​យ​ផ្លូវជាតិ​លេខ៦អា​ផងដែរ ដោយសារ​លោក​មើលឃើញ​តម្រូវការ​កើនឡើង សម្រាប់​លំនៅដ្ឋាន​ប្រភេទ​នេះ។

អ្នក​ចង់​ទិញ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​មួយ ដោយ​គ្រាន់តែ​ប្រាប់​ឈ្មោះ​វ៉ាន់​ដែល​បាន និង​កំពុង​អ្នកបំរើ​ការងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​មួយ​បាន​ថ្លែងថា លោក​ចង់​ទិញ​ផ្ទះ​តម្លៃ​ទាប​ផងដែរ ប៉ុន្តែ​លោក​គិតថា​លំនៅដ្ឋាន​តម្លៃ​ទាប ដែល​ប្រកាស​កន្លងមក មានតម្លៃ​ថ្លៃ ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពេក ពី​កន្លែងធ្វើការ​របស់លោក ក៏ដូចជា ទីប្រជុំជន​ក្រុង។

លោក​បន្តថា “ផ្ទះ​តម្លៃ​សមរម្យ គួរ​មានតម្លៃ​ចន្លោះ​ពី១០,០០០ទៅ១៥,០០០ដុល្លារ​អាមេរិក ប៉ុន្តែ​លំនៅដ្ឋាន​សមរម្យ​ដែល​ដាក់លក់​កន្លងមក ដាក់ឈ្មោះ​លំនៅដ្ឋាន​តម្លៃ​ទាប តែ​ការពិត​លក់​តម្លៃ​ថ្លៃ។

លំនៅដ្ឋាន​ដែល​បាននិងកំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន World Bridge Land មានតម្លៃ​ចន្លោះ២៥,០០០ទៅ៣០,០០០ដុល្លារ​អាមេរិក អាស្រ័យ​លើ​ទំហំ​ផ្ទះ​និង​ប្រវែង​ផ្ទះ​និមួយ។

ឆ្លើយតប​នឹង​ការវិនិយោគ​លំនៅដ្ឋាន​មានតម្លៃ​ទាប​នេះ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group ដែល​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប​តំបូង​គេ​បាន​ថ្លែងថា គំរោង​របស់លោក មិន​ផ្តោតលើ​ប្រាក់ចំណេញ​ទេ ព្រោះ​បើ​ចង់បាន​ប្រាក់ចំណេញ លោក​មិន​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​ឡើយ លោក​សាងសង់​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រសើរ​ជាង។

លោក​បន្តថា “ខ្ញុំ​ចង់​រដ្ឋាភិបាល និង​ជួយ​ប្រជាជន​ឲ្យ​មានផ្ទះ​សមរម្យ​សម្រាប់​ជា​ជម្រក​របស់​ពួកគេ”៕

ចំណេះដឹង! តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) ផ្តោតលើ​បញ្ហា​អ្វីខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ មេដឹកនាំកំពូលៗមកពី​តំបន់​អាស៊ី និង​អឺរ៉ុប​នឹង​ប្រមូលផ្តុំ​នៅក្នុង «កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ២០១៨ របស់​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២២ ដល់២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ”អឺរ៉ុប និង​អាស៊ី ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល”មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ​ជាដើម។

សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង “ពង្រឹង​ប្រព័ន្ធ​ពហុ​និយម៖ ជំរុញ​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប​អំពី​ការ​ប្រឈម​សកល “សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ៖“របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?

កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី​ចំនួន២១ប្រទេស ព្រមទាំង​លេខាធិការ​អាស៊ាន​ផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើង​ពី​បញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយ​គោលបំណង នៃ​ការលើក​កំពស់​ទំនាក់ទំនង រវាង​តំបន់​ទាំងពីរ ដោយ​ឈរលើ​គោលបំណង នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង ភាពជា​ដៃគូ​ដោយ​ស្មើ​សិទ្ធិ​គ្នា។

ASEM ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​កាលពី​ឆ្នាំ១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយមាន​ការចូល​ពី​ប្រទេស​ចំនួន១៥នៃ​សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន៧ នៃ​សមាជិក​អាស៊ាន បូក​ថែម​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ស្នងការ​អឺរ៉ុប​ប៉ុណ្ណោះ។ នៅពេលនោះ​អឺរ៉ុប បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ​ការ​លូត​យ៉ាង​រហ័ស និង​សក្តានុពល​នៅក្នុង​តំបន់​អាស៊ី ហើយ​គេច​ង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការពង្រឹង និង​ការធ្វើ​ទំនើបកម្ម​ទំនាក់ទំនង​លើ​វិស័យ ឬ​សរសរ​ស្តម្ភ​បី​គឺ៖ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌។

កិច្ចប្រជុំ​កំពូល ASEM គឺជា​ការជួបគ្នា​រវាង​ពីរ​ឆ្នាំ​ម្តង របស់​ប្រមុខ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល ប្រធាន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​នៃ​ស្នងការ​អឺរ៉ុប និង អគ្គលេខាធិការ​នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន។ កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ដែល​ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់២ឆ្នាំ​ម្តង បាន​ក្លាយជា​វេទិកា​មួយ​យ៉ាងសំខាន់ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ក្នុងការ​ថែរក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព៕

ផ្សារ​ហ៊ុន​កម្ពុជា​ចាប់ផ្តើម​បោះ​លក់​មូល​ប​ត្រ​បំ​ណូ​ល ជា​លើកដំបូង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា ឬ​ផ្សារ​ហ៊ុន​បានចាប់ផ្តើម​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​សញ្ញាប័ណ្ណ​ជា​លើកដំបូង​នៅ​កម្ពុជា តាមរយៈ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ដែល​បានប្រកាស​ដាក់លក់​មូល​ប​ត្រ​បំណុល​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ១២០ពាន់​លាន​រៀល ទៅកាន់​អ្នកវិនិយោគ​គោលដៅ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បើកសម្ពោធ​ការបោះ​ផ្សាយ​ជា​សាធារណៈ​លក់​សញ្ញា​បណ្ណ​នា​ព្រឹក​ថ្ងៃទី១៧ តុលា​នេះ​ថា ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ជា​លើកដំបូង​នេះ ទទួលបាន​ជោគជ័យ​ជាខ្លាំង ដោយមាន​តម្រូវ​ការទិញ​ពី​គ្រិះ​ស្ថាន​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ ឈ្មោះ International Finance Corporation ក្នុង​ទំហំ​ទឹកប្រាក់៨០ពាន់​លៀន​រៀល និង​តម្រូវ​ការទិញ​ពី​ធនាគារ​វឌ្ឍនៈ​ក្នុង​ទំហំ​ទឹកប្រាក់ ២០ពាន់​លាន​រៀល​ផងដែរ ហើយ​អ្នកទិញ​សញ្ញា​បណ្ណ​បំណុល​ទាំងនេះ អាចដាក់​លក់​បន្ត​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដោយ​មួយ​សញ្ញា​បណ្ណ​មានតម្លៃ ១០ម៉ឺន​រៀល។

លោក​បន្តថា “ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​នាពេលនេះ គឺជា​វត្តមាន​អា​ជី​កម្ម​ដំបូង​បំផុត​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ព្រោះ​កន្លង​មាន​ត្រឹមតែ​ការ​ដាក់លក់​ភាគហ៊ុន​ប៉ុណ្ណោះ។ លោក​បន្តថា “ការបោះ​ផ្សាយ​មូល​ត្រ​បំណុល​នាពេលនេះ គ្រឹះស្ថាន​មីក្រូ​វ​ហិរញ្ញវត្ថុ​នឹង​ផ្ដល់ជូន​ការប្រាក់​ដល់​អ្នកទិញ ក្នុង​អត្រា ៨,៥ ភាគរយ​ក្នុង​មួយឆ្នាំ។

លោក​ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បានលើកឡើង​ថា ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ ជា​ឱកាសល្អ​សម្រាប់​ការធ្វើ​វិនិយោគ ដោយ​វា​ផ្ដល់​មកវិញ​នូវ​អាត្រា​ការប្រាក់​ខ្ពស់ តែមាន​អត្រា​ហា​នី​ភ័យ​ទាប ក៏ដូចជា​រួមចំណែក​ជាមួយ​គ្រឺះ​ស្ថាន​ក្នុងការ​ពង្រីក​អាជីវកម្ម ផ្ដល់ប្រាក់​កម្ចី​ជួយ​ដល់​ប្រជាជន​ត្រូវការ​ហិរញ្ញវត្ថុ​កាន់តែច្រើន។

មូល​ប​ត្រ​បំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត នឹង​អាច​ដាក់លក់​បន្ត​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នៅពេលដែល​គ្រឺ​ស្ថាន​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ជា​ផ្លូវការ​នៅ​ចុងឆ្នាំ២០១៨នេះ៕

តើ​អ្នកជំនាញ​នៅ​កម្ពុជា វិភាគ​លើ​មូលដ្ឋាន​អ្វី​ក្នុង​វដ្ត​នៃ​ការរីកចម្រើន​វិស័យអចលនទ្រព្យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងមាន​ភាព​រីកចម្រើន​ខ្លាំង និង​រយៈពេល​វែង​បន្តទៀត។

លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​អចលនវត្ថុ Century21 Imperial Property បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​អបអរ​ក្រុមហ៊ុនCentury21ចំនួន៨ ដែល​ទទួលបាន​ពានរង្វាន់​ចំនួន៨ ពី​សហរដ្ឋអាមេរិក​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹងមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត ក្រោម​ការបោះឆ្នោត​នាពេលខាងមុខ​នេះ។លោក​បន្តថា ហេតុនេះ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​នានា ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​ពង្រីក​សក្តានុពល​របស់​ខ្លួន និង​ជំរុញ​ទំនុកចិត្ត​ក្នុង​វិស័យនេះ។

លោក​បន្តថា “ការរីកចម្រើន​វិស័យ​អចលនវត្ថុ​កម្ពុជា នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ប្រទេសជាតិ ហើយ​ការរីកចម្រើន​នេះ​នឹង​បន្ត​រយៈពេល​វែង​បន្តទៀត។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យនេះ​មាន​ឳ​កាស​រីកចម្រើន​រយៈពេល​វែង​បន្ថែមទៀត ខណៈ​ទីផ្សារ​នេះ​កំពុង​ស្រូបយក​អ្នកវិនិយោគទុន​ជាតិ និង​អន្តរជាតិ។ ហេតុនេះ​ក្រោយ​ការបោះឆ្នោតអ្វីៗនឹង​ល្អប្រសើរ​ថែមទៀត ប្រសិនជា​គ្មាន​ការប្រែប្រួល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស។

លោក​បន្តថា “ខ្ញុំ​ជឿជាក់ និង​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​នេះ ពិសេស​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​នឹង​នាំមក​នូវ​ស្ថេរភាព​នយោបាយ និង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ប្រែប្រួល

ជា​ដុំកំភួន​ណាមួយ​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន VUTRUST GROUP លោក គុយ វ៉ាត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ស្ថានភាព​វិស័យ​អចលនវត្ថុ​កម្ពុជា នៅតែ​បន្ត​មាន​ភាព​រ៉ឹង​មាំ ហើយ​ក្រុមហ៊ុន​របស់​យើង​មិនទាន់​ទទួលបាន​ល​ទ្ឋ​ផល​ធំដុំ​ពេក​ទេ តែបើ​យើង​ពី​ទីផ្សារ​វិញ យើង​នៅតែមាន​ភាព​នាំមុខគេ​នៅក្នុង​ទីផ្សារ​នេះ។

លោក​បន្តថា “ក្រោយ​ការបោះឆ្នោត ស្ថានភាព​វិស័យនេះ​នឹង​រីកចម្រើន​បន្តទៀត ប្រសិនជា​ស្ថានភាព​នយោបាយ មិនមាន​ការប្រែប្រួល​ជា​ដុំកំភួន​ណាមួយ​នោះ។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​បាន​ចាក់​ចូលក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ឈានទៅ​កាន់​កម្រិត​ថ្មី​មួយទៀត ក្នុងនាម​ជាទី​ក្រុង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​អន្តរជាតិ។

លោក​គុយ វ៉ាត​បាន​បន្តថា “អ្វីដែល​ត្រូវធ្វើ​បន្ត​គឺ​ពង្រីក​សេវាកម្ម​របស់​យើង និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ទើប​យើង​អាច​ជំរុញ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព”៕

កម្ពុជា-តួ​ក​គី ចាប់ផ្តើម​ជំ​ហ៊ាន​ថ្មី​មួយទៀត ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​ប្រទេស​តួ​ក​គី បានបង្ហាញ​បំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​ចំនួន៥០០លាន​ដុល្លារ​អាមេរិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​ខណៈ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ត្រឹមតែ៧៥លាន​ដុល្លារ​តែប៉ុណ្ណោះ។ នេះ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​គេហទំព័រ propertyarea.asia ទទួលបាន​នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨នេះ។

នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​សាធារណៈរដ្ឋ​តួ​គី ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុនសែន​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នឹង​ជួប​ជា​ប្រជុំ​ទ្វេភាគី​ជាមួយ លោក រ៉េ​ជីប ថា​យ​យ៉ី​ប អ៊ែរ​ឌូ​ហ្គា​ន់ ប្រធានាធិបតី​នៃ​សារ​ធារ​ណ​រដ្ឋ​តួ​ក​គី ដែល​ក្នុងពេលនោះ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ នឹង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​សំដៅ​ស្វែងរក​លទ្ធភាព​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ។

ជាមួយគ្នានេះ កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយចំនួន ក៏​គ្រោង​នឹង​ចុះហត្ថលេខា​ផងដែរ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​វប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង​សកម្មភាព​កម្ចាត់មីន។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹងចូលរួម​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា-តួ​ក​គី ក្នុង​គោលបំណង​លើកទឹកចិត្ត​ធុរជន​តួ​ក​គី​មក​វិនិយោគ​នៅ​កម្ពុជា។

កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅក្នុង​ទីក្រុង​អង់កា​រ៉ា នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បី​រឹតចំណង​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹង​មុំ​ា​ថែម​មួយកម្រិត​ទៀត៕

ក្រសួងរៀបចំដែនដីដាក់ចេញវិធានការណ៍មួយទៀតសម្រាប់ខេត្តព្រះសីហនុ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដាក់ចេញនូវការណែនាំថ្មីមួយទៀត ដោយឲ្យអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ការអនុញ្ញាតឲ្យសាង់បណ្តើរ រត់ច្បាប់បណ្តើរ។
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីណែនាំកាលពីថ្ងៃទី១៦ តុលាកន្លងមកថា កន្លងមកខេត្តបានអនុញ្ញាតឲ្យមានការសាងសង់បណ្តើរ រត់ច្បាប់បណ្តើរ ដើម្បីឆ្លើយតបនឹងសភាពការអភិវឌ្ឍគំហុកនៅខេត្តព្រះសីហនុ។ ការឲ្យសាងសង់បែបនេះ ក៏មានមន្ត្រីជំនាញបានចុះពិនិត្យជាក់ស្តែងនៅទីតាំង និងលក្ខណៈបច្ចេកទេសនៃសំណង់នោះដែរ។ លោកបន្តថា ដោយមានលិខិតណែនាំពីក្រសួងជំនាញបែបនេះ ទើបរដ្ឋបាលខេត្ដ អញ្ជើញអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ ជួបជុំគ្នាដើម្បីពន្យល់សាធារណៈជន ជាពិសេសម្ចាស់គម្រោងសាងសង់សំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ ឲ្យបានយល់ពីលក្ខណៈបច្ចេកទេសនៃសំណង់ និងច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ តាមបទដ្ឋានបញ្ញាត្ដិច្បាប់ឲ្យបានត្រឹមត្រូវតបតាមការណែនាំរបស់ក្រសួងដែនដី។
លោកបន្តថា “ចំពោះសំណង់មានទំហំត្រឹម៣០០០ម៉ែត្រការ៉េ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ហេតុនេះខេត្តនឹងពិនិត្យជម្រុញការរត់ច្បាប់ឲ្យបានលឿនបំផុត តែចំពោះសំណង់ណា ដែលជាសមត្ថកិច្ចរបស់ក្រសួង ឯកឧត្តម នឹងជួយជម្រុញឲ្យបានលឿនផងដែរ”។
អនុប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុលោកជិន សេងបានមានប្រសាសន៍ថា តាមបទដ្ឋានបច្ចេកទេសនៃសំណង់ អ្នកសាងសង់ត្រូវតែគោរពតាមលក្ខខណ្ឌចាំបាច់ ៥ចំណុច ដូចជា ទី១ ធ្វើរបងព័ទ្ធការដ្ឋានសំណង់កំពស់យ៉ាងតិច២ម៉ែត្រ ពីនិវោ0នៃគម្រោង ដែលក្នុងនោះ ត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹងនិងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យសោភ័ណភាព និងបរិស្ថានសាធារណៈ។ ទី២ ត្រូវរក្សាទុកចិញ្ចើមផ្លូវឱ្យបានទូលាយយ៉ាងតិចស្មើនឹង ២ភាគ ៣ នៃប្រវែងទទឹងចិញ្ចឹមផ្លូវសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ទី៣ រៀបចំទុកដាក់សម្ភារៈសំណង់គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករក្នុងបរិវេណរបងហ៊ុព័ទ្ធការដ្ឋានសាងសង់។ ទី៤ មុនសាងសង់ ត្រូវធ្វើបង្គន់អនាម័យ និងអាងចំរោះត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ។ និងទី៥.រក្សាសុវត្ថិភាព បរិស្ថាន អនាម័យ និងគោរពអ្នកជិតខាង ដើម្បីឲ្យមានសុខដុមរម្យនា។
លោកជិន សេងបានបន្ដដោយព្រមានថា ប្រសិនបើការដ្ឋានសំណង់ណា មិនបានបំពេញគ្រប់តាមលក្ខខណ្ឌនេះទេ នឹងធ្វើកាផ្អាកសំណង់នោះជាបណ្តោះអាសន្ន។ ការផ្អាកលើកទី១ មិនស្តាប់ នឹងចេញផ្អាកលើកទី២ បើនៅតែមិនចូលរួមនឹងបិទការដ្ឋានបណ្តោះអាសន្ននិងបន្ទាប់មកកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់៕

ស្ថាប័នធំៗចំនួន៥បារម្ភពីការដកហូត EBA ពីកម្ពុជានិងព្រមានពីផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលសភាពាណិជ្ជកម្មអឺរ៉ុប គ្រោងដកចេញនូវប្រព័ន្ឋអនុគ្រោះពន្ឋសម្រាប់កម្ពុជា (EBAs) តំណាងសភាពាណិជ្ជកម្មសំខាន់ៗចំនួន៥ បានចេញលិខិតរួមគ្នា ប្រឆាំង និងបានសម្តែងកង្វល់ជុំវិញបញ្ហានេះ។

ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ សំខាន់ៗចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC) ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW) សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា(NordCham) សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ(EBAs)ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ ដែលតំណាងក្រុមហ៊ុនចំនួន៣៣៥ និងមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពី ដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប “អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ” EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្ម យូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។

លិខិតដដែលបានបន្តថា “យើងទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងដើម្បីព្យួរ ឬដកហូតឋានៈអនុគ្រោះEBAs ចេញពីប្រទេសកម្ពុជានៅក្នុងឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀត ដើម្បីស្វែងរកឱ្យឃើញនូវវិធីកាន់តែប្រសើរសម្រាប់ឆ្លើយតប ទៅនឹងក្តីកង្វល់នានារបស់សហភាពអឺរ៉ុប

យើងខ្ញុំយល់ឃើញថា ការចាប់ផ្ដើមដំណើរការព្យូរភាពអនុគ្រោះEBA ឬក៏ការដាក់ទណ្ឌកម្មជាឯកតតោភាគីមួយ រយៈពេលខ្លីណាមួយ អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានយូអង្វែង ដែលវាមិនមែនជាឧបករណ៍មួយ មានប្រសិទ្ធភាពសម្រាប់កែលម្អដំណើរការប្រជាធិបតេយ្យឲ្យប្រសើរឡើង ដូចកិច្ចសហប្រតិបត្តិការទេ។ នៅក្នុងករណីប្រទេសកម្ពុជា ការព្យួរភាពអនុគ្រោះEBA នឹងដើរផ្ទុយពីរបៀបវារៈពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ ទៅក្នុងសេដ្ឋកិច្ចពា​ណិ​ជ្ជកម្មពិភពលោក និងផ្ទុយពីគោលការណ៍អឺរ៉ុប ក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាវ៉ិចទ័រ​សំខាន់ សម្រាប់សាយភាយគុណតម្លៃប្រជាធិបតេយ្យ។ នេះជាទស្សនៈមួយដែលអ្នកតំណាងអន្ដរជាតិជាច្រើននាក់ ដែលធ្លាប់មានបទពិសោធន៍ផ្ទាល់ច្រើនឆ្នាំ ជាមួយប្រទេសកម្ពុជាយល់ឃើញដូចគ្នា។លិខិតដដែលបញ្ជាក់។

ជាមួយគ្នានេះថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសសុំជួបជាមួយលោកស្រីCecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប នៅក្នុងឱកាសសម័យប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល តាមពេលវេលាដែលលោកស្រីអាចអនុញ្ញាតឲ្យជួបបាន ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេ​សកម្ពុជា និងក្ដីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប៕

កម្ពុជា និង​កាណាដា ជំរុញ​ការលើក​កំពស់ និង​សម្របសម្រួល​ពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​កាណាដា បាន​ឯកភាព​បន្ត​កិច្ចព្រមព្រៀង​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ-ឈ្នះ ខណៈ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​នឹង​ផុត សុពលភាព​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយ​ន​ភណ្ឌ ទេសចរណ៍ និង​កសិកម្ម។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (ឆ្នាំ២០១៧) មាន​ចំនួន​ប្រមាណ៧ពាន់​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន៧៦ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​នៅតាម​តំបន់​ជនបទ។

លោក ប៉ាន សូរ​ស័​ក្កិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយ​ន​ភណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ-និយោជិត ចាប់ពី១៤០ដុល្លារ ក្នុង​ឆ្នាំ២០១៦ ដល់ ១៧០ដុល្លារ​ក្នុង​ឆ្នាំ២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឱ្យបាន១៨២ដុល្លារ នៅ​ឆ្នាំ២០១៩ ខាងមុខ​ថែមទៀត។

លោក​បាន​បន្តថា“រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ។

ជាការ​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ-ឈ្នះ ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកជំទាវ នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀរគរ​វិនិយោគិន​កាណាដា ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើមសំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា​កាលពី​ឆ្នាំមុន សម្រេចបាន​ទឹកប្រាក់​សរុប១,០៤ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម ១១ភាគរយ។ ក្នុងនោះ​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​កាណាដា មាន​ចំនួន១ពាន់​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន៤០លាន​ដុល្លារ​អាមេរិក។ ចំពោះ​ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម៕

អន្តរក្រសួង នឹង​ជំរុញ​ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួង​ពាក់ព័ន្ធ​ចំនួន៣ នឹង​បន្ត​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងទិសដៅ​ជម្រុញ​ការផលិត​ក្នុងស្រុក​ជំនួស​ការនាំ​ចូល តាមរយៈ​ការតភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ជម្រុញ​ការនាំចេញ​ផលិតផល​មាន​សក្តានុពល​ជាដើម។

យោងតាម​ឯកសារ​ពាក់​ព័​ន្ឋ នឹង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​នូវ​គោលនយោបាយ និង​វិធានការ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ គឺ​ការបន្ត​ពង្រីក​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោលដៅ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការ​ជម្រុញ​រៀបចំ​និង​អនុវត្តន៍​ជម្រើស​ហិរញ្ញប្បទាន​នានា រួមទាំង​ការគ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ផងដែរ។

ក្រសួង​បី​គ្រោង​សហការគ្នា​នេះ​រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងផែនការ។

ឯកសារ​គោក​នយោបាយ​ដដែល​បាន​ឲ្យ​ដឹងថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏បាន​បង្ហាញ​ពី​ការបន្ត អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​លើកកម្ពស់​សហគ្រិនភាព និង​សហគ្រាស​បង្កើត​ថ្មី ក្នុងទិសដៅ​ជម្រុញ​ការផលិត​ក្នុងស្រុក​ជំនួស​ការនាំ​ចូល ការតភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ជម្រុញ​នាំចេញ​ផលិតផល​មាន​សក្តានុពល ជាពិសេស​ក្នុង​វិស័យ​កសិកម្ម ការកែច្នៃ​ម្ហូបអាហារ និង​កសិឧស្សាហកម្ម​ជាដើម។

ក្រៅពី​គំរោង​ខាងលើនេះ ក្រសួង​នឹង​ពង្រីក​បន្ថែម​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ធ​គាំទ្រ ដូចជា មន្ទីរពិសោធន៍ ថ្នាក់ជាតិ ការកែលម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការកែលម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទឹ​ក ព្រមទាំង​ការបន្ត​លើកកម្ពស់​ទឹកចិត្ត និង​ការ​ទាក់ ទាញ​ក្រុម​អ្នកវិនិយោគទុន ដើម្បី​បង្កើត​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការពង្រីក​អនុលោម​លក្ខខណ្ឌ​អនាម័យ ភូតគាម​អនាម័យ និង​ស្តង់ដារ ព្រមទាំង​ការលើកកម្ពស់​នវានុវត្តន៍ តាមរយៈ​ការការពារ​កម្ម​សិទ្ធ​បញ្ញា និង​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​ជាដើម។

ជាមួយគ្នានេះ​ក្រសួងផែនការ នឹង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ទាញយក​កាលានុវត្តន៍​សម្រាប់​ជួយ អភិវឌ្ឍន៍​សហ គ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជា​ឱកាស​ឈោង​ចាប់យក​វិស័យសេដ្ឋកិច្ចថ្មីៗ ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ប្រសិទ្ធ ភាព​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ។

ប្រមុខ​រដ្ឋាភិបាល​កាលពីដើម​ឆ្នាំនេះ បានប្រកាស​វិនិយោគ​ទឹកប្រាក់១០០លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ប៉ុន្តែ​រហូតមកទល់​ពេលនេះ ធនាគារ​ទាំងនេះ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​ទេ។

លោក​ឧកញ៉ា​តែ តាំង​ប៉​ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ថ្លែងថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​សហគ្រាស​ភាគច្រើន​នៅ​ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​មូលដ្ឋាន​ផលិតកម្ម​របស់​ពួកគេ​នៅឡើយ ដោយសារ​ស្ថាប័នហិរញ្ញវត្ថុ​នានា​នៅតែមាន​ការដាក់​លក្ខ​ខ័​ណ្ឌ​តឹងរ៉ឹង ចំពោះ​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​ទាំងនោះ៕