បដិវត្តន៍ឧស្សាហកម្មទី៤ តើកម្ពុជាអាចទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលបានយ៉ាងដូចម្តេច

0

ដោយ គង់ សូរិយា

ភ្នំពេញ: បដិវត្តន៍ឧស្សាហកម្មទី៤បានចាប់ផ្តើម តាមរយៈទាញយកផលប្រយោជន៍ពីការប្រើប្រាស់សេដ្ឋកិច្ចបែបឌីជីថល ដែលជានិន្នាការថ្មីមួយតម្រូវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ត្រូវរៀបចំខ្លួន ដើម្បីទាញយកសក្តានុពលពីបច្ចេកវិទ្យា ដែលកំពុងមានភាពរូកចម្រើនដ៏លឿន​នេះ។

ឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍បាន និងកំពុងបង្កើតគោលនយោបាយ សម្រាប់សេដ្ឋកិច្ចបែបឌីជីថល ដែលជាវិស័យថ្មីមួយនៃសេដ្ឋកិច្ចបែបឌីជីថល។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាន ច័ន្ទមេត្តាបានមានប្រសាសន៍ក្នុងពិធីបើក សិក្ខាសាលាដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថលកាលពីពេលថ្មីៗនេះថា គោលនយោបាយនេះ នឹងជួយឲ្យយុវជនកម្ពុជាមានសមត្ថភាព មានចំណេះដឹងបច្ចេកវិទ្យា មានឱកាសកាន់តែច្រើនក្នុងការបង្កើតអជីវកម្មថ្មី ជាពិសេសប្រែក្លាយអជីវកម្មប្រពៃណី មកជាអជីវកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបន្តថា ទាំងយុវជនកម្ពុជា ទាំងសហគ្រាសធនតូចនិងមធ្យម នឹងអាចទាក់ទាញអ្នកវិនិយោគខាងក្រៅមកបណ្ដាក់ទុនបន្ថែម។

លោកបន្តថា ការរៀបចំសិក្ខាសាលាព្រឹកនេះ គឺជាវេទិការដំបូងដែលផ្ដល់ឱកាសដល់ដៃគូរពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិនក្នុងវិស័យឌីជីថល។

លោកកាន ច័ន្ទមេត្តាបានបន្តថា បញ្ហានេះរដ្ឋាភិបាលតែម្ខាង មិនអាចដោះស្រាយបាននោះទេ ហេតុនេះបានជាសិក្ខាសាលានេះ បានអញ្ជើញឲ្យអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន និងក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច និងអ្នកសិក្សាជាដើម

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ជានិន្នាកា​រសេដ្ឋកិច្ចតាមបែបប្រព័ន្ឋឌីជីថល​​កំពុងធ្វើដំណើរទៅមុខ យើងមិនអាចទប់បាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន និងត្រូវសួរថាតើប្រព័ន្ឋឌីជីថលនេះស្ថិតនៅកន្លែងណា ដួចជាប្រើប្រាស់ទាក់ទងនឹងការទូទាត់លុយ ការប្រាស្រ័យទាក់ទងគ្នា និងការចែកចាយព៌តមានជាដើម។

លោកបន្តថា “យើងអាចប្រឈមនឹងបញ្ហា ប្រសិនជាយើងយល់ពីវាមិនបានច្បាស់លា​ស់ឬធ្វើឡើងសើរៗ ហើយបើយើងរត់តាមគេ និងធ្វើមិនបានស៊ីជម្រៅ វានឹងមិនផ្តល់ផលប្រយោជន៍ច្រើនោះឡើយ”៕

OCIC បោះទុន១៥០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋលើទីក្រុងរណបថ្មី

0

ដោយស៊ីវ ម៉េង

ភ្នំពេញ:  រហូតមកទល់ពេលនេះការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតនៅទីក្រុងរណបជ្រោយចង្វារសម្រេចបាន៧០ភាគរយហើយ ដោយចំណាយទុនវិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទុនវិនិយោគក្នុងទឹកប្រាក់១៥០លានដុល្លារនេះ មិនទាន់រាប់បញ្ចូលការចាក់ខ្សាច់បំពេញផ្ទៃដីជាង១០០ហិកតា នៅក្នុងទីក្រុងរណបនេះ ដែលយើងគ្រោងរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្ស នាពេលបច្ចុប្បន្ននេះ”។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែងតម្លៃចាប់ពី១៥ ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះលោកបន្តថា “ចំណែកដំណា​ក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ចសង្គម​កម្ពុជា

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

លោកទូច សំណាងបានបន្តថា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អ​ប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកា​សធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជាជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រ​កបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា តំបន់ជ្រោយចង្វារ ជាតំបន់ដ៏ល្អដោយសារវាមានទីតាំងនៅជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ជាងគេ ជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលងាយស្រួលចេញចូល និងងាយស្រួលធ្វើលំហូរចរាចរណ៍។លោកបន្តថា ដោយសារតំបន់នេះមានលក្ខខ័ណ្ឌអំណោយផលបែបនេះ ទើបគំរោងអភិវឌ្ឍន៍ទីក្រងរណបថ្មីៗ និងគំរោងខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងដុះដាលនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំជឿថាគំរោងរបស់OCICនឹងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនមានមូលដ្ឋានអតិថិជនស្រាប់ និងមានកេរ្ត៍ឈ្មោះល្អ ដែលធ្វើឲ្យគំរោងអភិវឌ្ឍន៍​របស់ពួកគេតែងតែទទួលបានជោគជ័យ”៕

មន្រ្តីជំនាញប្រាប់ពីហេតុផលដែលគម្រោងសាងសង់ព្រលានយន្តហោះ កោះកុងបានពន្យាពេលសាងសង់

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្រ្តីជំនាញរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ក្រុមហ៊ុនTianjin Union Development Group (TUDG) បានពន្យាពេលសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុងមួយរយៈខ្លី ដោយសារការធ្លាក់ភ្លៀងខ្លាំង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងនៅដើមសប្តាហ៍នេះថា ភាគីក្រុមហ៊ុនសាងសង់ព្រលាន​យន្តហោះនេះបានមកជួបជាមួយមន្រ្តីជំនាញ និងមន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋា​នអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។លោកបន្តថា ប៉ុន្តែបច្ចុប្បន្នព្រលានយន្តហោះនេះសាងសង់យឺត ដោយសារភ្លៀងធ្លាក់ខ្លាំង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិ​បាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នក​សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក ហើយនៅពេលថ្មីៗនេះក្នុងជំនួបជាមួ​យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានប្រកាសគំរោងវិនិយោគដាច់ដោយឡែកមួយ គឺសាងសង់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មសំ​រាប់វិស្សមកាលតម្លាំ១២០០លានដុល្លារអាមេរិក។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះមកម្លេស ប៉ុន្តែសកម្មភាពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្ម​ភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។

ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោ​គដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន​ទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។

តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រីប៊ែលឡា ហ្សាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលាន​យន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boeing 380 ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះ​នេះរួចហើយ។

តាមព៌តមានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។​

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការមានព្រលានយន្តហោះថ្មីមួយទៀត នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរ​ណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលាន​ថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសថៃ និងខេត្តរបស់ថៃដែលជាប់នឹងកម្ពុជា អាចភ្ជាប់បណ្តាញហោះហើរទៅវិញទៅមក។

លោកបន្តថា “ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត”។

ការវិនិយោគនេះជាផ្នែកមួយនៃវិថីសូត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេ​សចិន មកកម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក​ ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចិន២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ៕

ទីក្រុងរណបតម្លៃជាង ៣០០០លានដុល្លារ នឹងរៀបចំជា Smart CITY

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំជាងគេនៅកម្ពុជា OCIC គ្រោងវិនិយោគជាង ៣០០០លានដុល្លារអាមេរិក ដើម្បីទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត នឹងេរៀបចំទីក្រុងនេះមានលក្ខណៈជា Smart City។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រុងនេះនឹងរៀបចំឡើងតាមបែប Smart City ដោយប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋត្រូវបានរៀបចំជាពិសេស ដោយខ្សែភ្លើងនឹងត្រូវកប់ក្រោមដីទាំងអស់ អំពូលភ្លើងនឹងប្រើប្រាស់ប្រភេទអំពូល LED ដែលមានការបំពាក់កាមេរ៉ានិងទឹកកខ្វក់ទាំ​ង​អស់ចេញពីទីក្រុងនេះ នឹងត្រូវឆ្លងកាត់ការចម្រោះទាំងអស់មុននឹងបង្ហូរចេញ។

លោកបន្តថា “ការវិនិយោគទីក្រុងបែបស្មាតស៊ីធី ត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែដើ ​ម្បីនិរន្តរភាពបរិស្ថាន និងភាពសុខសាន្ត ក៏ដូចជាផាសុខភាពដល់ប្រជាពលរដ្ឋ ពិតជាអ្វី ដែលយើងត្រូវផ្តោត”។

អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ានលោក ទួស សាភឿនបាន​មាន​ប្រសាសន៍​ថា ​ទីក្រុង​ឆ្លាតវៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល ​មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ​។ ទីក្រុង​ឆ្លាតវៃ គួរ​តែ​មាន​ចន្លោះ​បៃតង ដូចជា​ សួនច្បារ​ដែល​ព័ទ្ធ​ជុំវិញ​អគារ​សាធារណៈ ​ដើម្បី​ឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ​​។

លោក​បាន​បន្ថែម​ថា “​ទីក្រុង​ឆ្លាតវៃ​អាច​កើតឡើង​បាន​លុះត្រា​តែ​មាន​ មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ ទីក្រុង​ពោល​គឺ​មាន​ផែនការមេ​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ​ការប្រើប្រាស់​ដីសំណុំ​បែបបទ ការ​រចនា ឬ​ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង”​។លោកបន្តថា “តំបន់​នីមួយៗ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកា​ស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាច​ជួយ​ដល់​ការរស់នៅរបស់ប្រជាជន នៅក្នុងទីក្រុង​កាន់​តែ​ប្រសើរ​ឡើង​។

តាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ ប្រជាជន​ជិត​៨​លាន​នាក់​ត្រូវ​គេ​រំពឹងថា នឹង​រស់នៅ​ក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យ ភឿង សុភ័ណ្ឌបានថ្លែងថា ការសាងសង់អាគារធំៗ និងការគិតគូរពីបញ្ហាបរិស្ថានជាការ​ងាររបស់យើង ដែលត្រូវផ្តោតយកចិត្តទុកដាក់លើអ្វីដែលគេឲ្យឈ្មោះថា Smart City ព្រោះទីក្រុងបែបឆ្លាតវៃនេះ ទាមទារការគិតគូរច្រើនណាស់ ដើម្បីសម្រេចបាននូវស្តង់ដាទីក្រុងមួយ ដែលមានភាពទាក់ទាញ និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ការសាងសង់អាគារត្រួវតែធ្វើឡើង ដោយមានទីធ្លាបៃតង កន្លែងលេង​កំសាន្ត ការទាញយកពន្លឺព្រះអាទិត្យ មកប្រើជំនួសឬកាត់បន្ថយការប្រើប្រាស់ថាម​ពលអគ្គិសនី ការដាំដើមឈើក្នុងអាគារ និងប្រព័ន្ឋចម្រោះទឹកកខ្វក់ជាដើម សុទ្ឋតែជារឿងចាំបាច់ ដើម្បីធានានិន្តរភាពនៃការអភិវឌ្ឍ ដោយត្រូវគោរពនូវពាក្យស្លោកការអភិរក្ស ត្រូវដើរទន្ទឹមគ្នានឹងការអភិរ័ក្ស”៕

អ្នកជំនាញអះអាងថា តម្រូវការការិយាល័យក្នុងរាជធានីភ្នំពេញ មានកំណើនខ្លាំង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តម្រូវការការិយាល័យទំនើបនៅរាជធានីភ្នំពេញ ពិសេសការិយាល័យនៅតាមបណ្ដាគារខ្ពស់ៗមានការហក់ឡើងខ្លាំង ដោយសារកំនើននៃការវិនិយោគ និងក្រុមហ៊ុនថ្មីៗបង្កើតឡើងកាន់តែច្រើន។

កញ្ញាលីម សុខាដាវីន ប្រធានផ្នែគលក់នៃក្រុមហ៊ុន FURI Real Estate បានលើកក្នុងពិធីដាក់លក់ការិយាល័យកម្រិត A Plus របស់ខ្លួនដែលស្ថិតនៅក្នុងអាគារThe Peakកាលពីរាត្រីថ្ងៃទី២១ កញ្ញាកន្លងមកថា សព្វថ្ងៃតម្រូវការការរិយាល័យបែបប្រណីត តាមអាគារខ្ពស់ៗ មានកំណើនជាខ្លាំងក្នុងរាជធានីភ្នំពេញ ជាពិសេសនៅកណ្តាលរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងភ្នំពេញ ពុំមានដីច្រើនដើម្បីសាងសង់ការិយាល័យ។ ម្យ៉ាងវិញទៀតការរិយាល័យប្រភេទនេះ ក៏បានទាក់ទាញការវិនិយោគ និងសកម្មភាពជាជីវកម្មច្រើនផងដែរ។

កញ្ញាបន្តថា ជាក់ស្ដែងគម្រោងលក់ការិយាល័យ ដែលចាប់ពីជាន់ទី១៣ដល់ជាន់ទី២៨ ចំនួន២៥០យូនីត ដែលចាប់ផ្ដើមលក់កាលពីដើមឆ្នាំរបស់ហ៊ុនមកទល់ពេលនេះ បានលក់ដាច់ជាច្រើនប្រមាណ៩០ភាគរយហើយ។ កញ្ញាបន្តថា អតិថិជនដែលសម្រេចទិញ ការិយាល័យពីក្រុមហ៊ុនមានទាំងជនជាតិខ្មែរ និងជនបរទេស ដោយក្នុងនោះអ្នកវិនិយោគជនជាតិចិនជាច្រើនបានទិញ ការិយាល័យសម្រាប់បម្រើការងាររបស់ខ្លួន។

អ្នកនាង ជិន ចាន់ឡែន នាយិកាក្រុមហ៊ុន FURI TIMES SQAURE បានមានប្រសា​សន៍ឲ្យដឹងផងដែរថា ទីផ្សារការិយាល័យ ពិតជាមានកំនើនតម្រូវការខ្ពស់ ពិសេសការិយា​ល័យស្ថិតនៅក្នុងគំរោងវិនិយោគចម្រុះបែបនេះ ដែលអតិថិជនអាចទិញវិនិយោគចំណេ​ញបានច្រើន ព្រោះគំរោង THE PEAK ជាគំរោងដែលរួមបញ្ចូលនូវសណ្ឋាគារប្រណីតលំ​ដាប់ផ្កាយ៥  Shangri_La, ផ្សារទំនើបលំដាប់អន្តរជាតិ ក្លឹបហាត់ប្រាណ និងសេវាកម្មជាច្រើនទៀត ពិសេសមានខុនដូជាង១១០០យូនីត ស្ថិតនៅក្នុងគំរោងនេះ។

អ្នកនាងបន្តថា អតិថិជនមួយចំនួនបានវិនិយោគលើគំរោងមួយចំនួនមិនបានទទួ​លជោគជ័យ ដោយសារពួកគេជ្រើសរើសគំរោង ដែលគ្មានការឌីសាញទាក់ទាញ មិនមាន​ការបំពាក់សម្ភារៈបរិក្ខាគ្រប់គ្រាន់ មិនមានចំណតយានយន្តសមស្រប ប៉ុន្តែសម្រាប់គំរោង THE PEAK គឺមានសេវាកម្មទាំងអស់នេះ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច: កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

0

ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកំពុងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មីនៃសេដ្ឋកិច្ចសកលលោក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងជំនួបជាមួយ លោកស្រី F. Cleo Kawawaki អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ADB នៅថ្ងៃទី២០ខែកញ្ញាកន្លងមកថា ដើម្បីបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំនិងដាក់ចេញនូវឯកសារ គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចគោលដៅខាងលើ។

លោកស្រី F. Cleo Kawawaki បានវាយតម្លៃខ្ពស់ ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ជាពិសេសបានកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ ១៩៩២ ដល់ជិតប្រមាណ១ ៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ដែលលទ្ធផលដ៏ល្អប្រសើរទាំងនេះគឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីបន្តថា ឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលត្រូវដើរតាមយុទ្ធសាស្រ្តឆ្នាំ ២០៣០របស់ADB ហើយត្រូវមានសង្គតិភាពជាមួយនឹងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ផងដែរ៕

ដំណឹងល្អ : ស្រុកពញាឮចាប់ផ្តើមរៀបចំប្លង់គោលដើម្បីអភិវឌ្ឍន៍ដោយចីរភាព

0

ដោយ : គង់ សូរិយា
ភ្នំពេញ : អ្នកជំនាញរៀបចំដែនដី និងអាជ្ញាធរស្រុកពញ្ញាឮបានចាប់ផ្តើមរៀបចំប្លង់គោលដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រកបដោយចីរភាពខណៈការរីកចម្រើនសេដ្ឋកិច្ចសង្គ​មបានកើនឡើងយ៉ាងឆាប់រហ័ស។


គណៈអភិបាលអភិបាលស្រុកពញាឮ លោក ថន សុវណ្ណា បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី និងពង្រាងផែនការហេដ្ឋារចនាសម្ពន្ធ័សាធារណៈ ដែលប្រារព្ធនៅសាលាស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ការផ្សាយប្លង់គោលក្នុងការប្រើប្រាស់ដីឲ្យមានប្រសិទ្ធ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្រុកទាំងមូល ដើម្បីរៀបចំហេដ្ឋារចនាសម្ពន្ធ័សាធារណៈរួមមាន ផ្លូវ ព្រែក ប្រឡាយ អូរ ស្ទឹង អាងទឹក តំបន់ការពារ និងអភិរក្សផ្សេងៗ ឲ្យបានល្អប្រសើរ ស្របតាមគោលនយោនាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការក្នុងការប្រតិបត្តិផ្ទាល់អំពីដីធ្លីនេះ។
លោក ថន សុវណ្ណា បន្តថា ដើម្បីពង្រឹងការគ្រប់គ្រង់ដីធ្លីឲ្យមានប្រសិទ្ធ ការៀបចំប្លង់គោលសម្រាប់ស្រុកនៅពេលនេះ គឺជាការវិវត្តថ្មីមួយ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងគម្រោងបង្កើតឋានសុខដុមនៃការរស់នៅ លំហែកាយ និងការប្រកបការងារផ្សេងៗ ជាពិសេសតាមរយៈការអនុវត្តន៍ប្លង់គោលនេះ អាចកាត់បន្ថយនូវទំនាស់ដីធ្លីផ្សេងៗ ដែលធ្លាប់តែមានបញ្ហាកើតឡើងឥតឈប់ឈរនៅក្នុងមូលដ្ឋាននីមួយៗ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីរគនរូបនីយកម្ម ដែនដី និងសំណង់ ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងថា ការកំណត់ព្រំប្រទល់ភូមិ ឃុំ ស្រុក បានច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការគ្រប់គ្រង់ដីធ្លីនៅថ្នាក់មូលដ្ឋានដូចជា ការកាន់កាប់ដីមានសុវត្ថិភាព មានយាមការច្បាស់លាស់ ការកាន់កាប់ដីធ្លីមិនជាន់គ្នា ការធ្វើឲ្យមន្រ្តីជំនាញអាចគ្រប់គ្រងបាននូវលើស្ថិតិដីធ្លី និងការកាន់កាប់ដីតាមបែ​បប្រជាសាស្រ្ត រួមជាមួយការកាត់បន្ថយទម្លាស់ព្រំប្រទល់ដីធ្លី ពិសេសការធានានូវតម្លាភាពកាន់កាប់ដីធ្លីផងដែរ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានអំពាវនាវដល់អាជ្ញាធរគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តកណ្តាលទាំងអស់ ជួយពន្លឿនកិច្ចការរៀបចំប្លងគោលឲ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ស្របតាមការអនុវត្តន៍គោលនយោយកែទម្រង់ដីធ្លីស៊ីជម្រៅ ដើម្បីពង្រឹកបង្កើននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបង្កើនការគ្រប់គ្រង់ដីធ្លីឲ្យកាន់តែមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្មក្នុងប្រទេសទាំងមូល៕

ស្វែងយល់ពីអាស៊ាន! ប្រទេសថៃកំពុងបន្តពង្រីកឧត្តមភាពសង់អាគារខ្ពស់

0

ដោយ : វុត្ថា
ភ្នំពេញ : ប្រទេសថៃបាននិងកំពុងពង្រីក ការកសាងអគារខ្ពស់កប់ពពកទៅតាមកបណ្តាខេត្តដែលមានសក្កដានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ខ្លួនដើម្បីប្រកួតប្រជែងនៅក្នុងតំបន់នឹងពិភពលោក។
បច្ចុប្បន្ននេះប្រទេសដែលមានសេដ្ឋកិច្ចរីលូតលាស់ទី១ នៅក្នុងតំបន់អាស៊ានកំពុងតែមានគម្រោងសាងសង់ អគារខ្ពស់កប់ពពកមួយទៀតនៅតំបន់ឆ្នេរ នៃខេត្តប៉ាតាយ៉ា។


អាគារនេះ មានឈ្មោះថា Ocean One ត្រូវបានស្នើរសុំសាងសង់រួចហើយ នឹងត្រូវសាងសង់នៅក្នុងតំបន់ឆ្នេរJomtien Beach នៅជិតនឹងឆ្នេរសមុទ្រប៉ាតាយ៉ារបស់ប្រទេសថៃ។ តាមគម្រោង អគារនេះមានកម្ពស់៣៦៧ ម៉ែត្រ ស្មើនឹង៩១ជាន់ ព្រមទាំងមាន ៥៨៧បន្ទប់ ដែលស្ថិតនៅក្នុងតំបន់ឆ្នេរដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ាន។
នៅពេលសាងសង់បញ្ចប់អាគារ Ocean One នឹងក្លាយជាអគារដែលខ្ពស់ជាងគេក្នុងប្រទេសថៃ។ អាគារនេះសាងសង់លើផ្ទៃដី១២រ៉ៃ។
អាគារនេះ គឺសម្រាប់ប្រើប្រាស់ជាកន្លែងស្នាក់នៅ និងមជ្ឈមណ្ឌលសន្និសីទ (conference centre)ដ៏ធំផងដែរ ។ សម្រាប់រចនាបទវិញ គឺយកលំនាំក្បាច់ប្រពៃណីថៃ។ ការសាងសង់មិនទាន់បានផ្តើមនៅឡើយទេ តែបើតាមគម្រោងអគារ Ocean One នេះ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រើពេលក្នុងការសាងសង់រយៈពេល៤ឆ្នាំទើបបានបញ្ចប់រួចរាល់ជាផ្លូវការ។


អាគារនេះត្រូវបានប្រគល់អោយក្រុមហ៊ុន K-Tech ជាអ្នកទទួលបន្ទុកក្នុងការសាងសង់។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងត្រូវប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងអាគារនេះផងដែរ មានមណ្ឌលសុខភាពបំរើការ២០ម៉ោង និងជណ្ដើរយន្ត១៣ ដែលមានល្បឿនលឿនបំផុត ប្រើពេលតែ១៨វិនាទីតែប៉ុណ្ណោះ រួមជាមួយនឹង អាងហែលទឹក ស្បារ សូណា និងកន្លែងហាត់ប្រាណជាដើម។ មិនត្រឹមតែប៉ុណ្ណោះអាគារនេះ មានផ្សារទំនើបចំនួន២ជាន់ផងដែរ។
ក្រុមហ៊ុន Siam Best Enterprise Co.Ltd ជាអ្នកអភិវឌ្ឍន៍គម្រោងអគារ Ocean One នេះ តែមិនត្រូវបានបង្ហាញពីទំហំទឹកប្រាក់ក្នុងការសងសង់នោះទេ៕

ដំណឹងល្អ ! វិនិយោគិនបែលហ្សិកកំពុងសម្លឹងរកមើលឱកាសមកវិនិយោគនៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : លោកPhillippe Kridelka ឯកអគ្គរាជទូតបែលហ្សិក និងលោកហ្វីលីព កូអាទេស (Philip Coates) នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានចាត់ទុកកម្ពុជា គឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ ហើយវិនិយោគិនបែលហ្សិកជាច្រើន កំពុងសម្លឹងរកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។


នៅក្នុងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ហ្វីលីព គ្រីដេលកា និងលោកហ្វីលីព កូអាទេស បានកោតសសើរ អំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មTechno Park ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន៣២រួមទាំងសហគមន៍អឺរ៉ុបផងដែរ។


លោករដ្ឋមន្ត្រីក៏បានចែករំលែកចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងទស្សនទាន ក្នុងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានភ្ជាប់ទំនាក់ទំនងកាទូតជាមួយគ្នាសាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្នប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើសៃវៀនអន្តរជាតិ ដោយកាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេចបាន៤១១លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារសហរដ្ឋអាមេរិក៕

FURI Real Estate ប្រកាសលក់អាគារការិយាល័យប្រណីតនៃគំរោង THE PEAK

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនFURI Real Eststeបានប្រកាសលក់ការិយាល័យកម្រិត A Plus នៃគំរោង The PEAK ដែលជាគំរោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ស្របតាមទស្សនទានអភិវឌ្ឍសម័យថ្មី។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមាន​ប្រសាសន៍ឲ្យដឹងក្នុងពិធីបង្ហាញគំរោងការិយាល័យប្រណីត នៃគម្រោងThe PEAK កាលពីថ្ងៃទី២០ កញ្ញាកន្លងមកថា ក្រុមហ៊ុន FURI បានទិញយកផ្នែកការិ​យាល័យនៃគំរោងដ៏ធំនេះ ដែលចាប់ផ្តើមពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអាគារសណ្ឋា​គារ Shangri_La។

នៅក្នុងអាគារនេះផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ និងជាន់ខាងលើចាប់ពីជាន់ទី២៩ដល់ជាន់ទ៥៤ជាសណ្ឋា គារកម្រិតផ្កាយ៥។ បច្ចុប្ប​ន្នការិយាល័យក្នុងអាគារនេះលក់អស់បានជាង៧០ភាគរយហើយ។
កញ្ញាបន្តថា “អាគារការិយាល័យនេះ យើងផ្តោតលើការលក់ជូនអតិថិជន និងជួលត្រលប់ពីអតិថិជនវិញ ដោយផ្តល់ប្រាក់ចំណូលចន្លោះ១៣០០ទៅ១៥០០ដុល្លារក្នុងមួយយូនីត”។ កញ្ញាបន្តថា “ទីផ្សារការិយាល័យនៅតំបន់នេះ ជាតំបន់មានភាពទាក់ទាញបំផុត ព្រោះតំបន់កោះពេជ្រជាតំបន់ ដែលមានខុនដូរាប់ម៉ឺនយូនីតដែលបានបញ្ចប់ និងកំពុងសាងសង់នៅតំបន់នេះ។
គំរោង THe PEAK ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត  មានផ្សារទំនើបកម្រិតស្តង់ដាអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ និងសេវាកម្មជាច្រើនទៀត។ គំរោងនេះបានសាងសង់ដល់ជាង២៨ហើយ ក្នុងគំរោងកំពស់​៥៤ជាន់។


អ្នកនាង ជិន ម៉ាឡែន នាយិកាក្រុមហ៊ុន FURI Real Estate ដែលបានវិនិយោគទិញការិយាល័យនៃគំរោងខាងលើយកមកលក់បន្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្នែកការិ​យាល័យក្នុងគំរោងនេះមានចំនួនសរុប២៥០យូនីត ដែលមានទំហំចាប់ពី៤២ដល់៤៤ម៉ែត្រការ៉េក្នុងមួយយូនីត ប៉ុន្តែអតិថិជនអាចជួលបានទំហំច្រើនជាងនេះ ដោយយើងមានជំនាញលើការងារនេះ និងអាចរៀបចំ​បាន ដើម្បីបំពេញតម្រូវការអតិថិជន។អ្នកនាងបន្តថា ទីផ្សារការិយាល័យមិនមានអ្វីគួរឲ្យ​បារម្ភនោះទេ ព្រោះក្រុមហ៊ុនណាក៏ចង់មកបើកការិយាល័យនៅក្បែរ ឬនៅជាមួយសណ្ឋាគារ Shangri_La ដែរ ព្រោះវាជួយលើកកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនគាត់។
អ្នកនាងជិន ចាន់ឡែនបានបន្តថា អ្វីជាចំណុចពិសេសនោះគឺគំរោង The PEAK មានគំរោងដែលមានលក្ខណៈ One Stock Service ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគមានភាពងាយស្រួល អាចធ្វើការ និងស្នាក់នៅក្នុងតំបន់ដែលមានសេវាកម្មចម្រុះដូចជា ផ្សារទំនើប កន្លែងទទួល​ទាន​អាហារ សេវាកម្មកំសាន្ត ខុនដូសម្រាប់ស្នាក់នៅ និងសណ្ឋាគារកម្រិតផ្កាយ៥។
ហេតុនេះអ្នកវិនិយោគចង់ទិញដាក់ជួល ឬទិញសម្រាប់បើកក្រុមហ៊ុនរបស់ខ្លួនវាជាឳកាសល្អ និងជាការជ្រើសរើសបានត្រឹមត្រូវបំផុត ដែលអតិថិជនអាច​ទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ០១១ ២៩ ៩៩ ៧៥, ០១៦៤១៩៨៩៨៕