ក្រសួង​ដែនដី ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការទិញ​ដី ឬ​លក់​ដីឡូត៍

0
រូបតំណាង

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រី​ជាន់​ជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី គ​រូបនីយកម្ម និង​សំណង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពល​គ្រប់រូប​ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង” មុននឹង​សម្រេច​ទី​ញ ឬ​លក់​ដី​បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញថា ការ​ពុះ​ដី​ឡូ​តិ៍លក់​ហាក់​មាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង និង​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី ការអភិវឌ្ឍ​ដី​នៅ​ព្រឹក​ថ្ងៃទី២៥ ខែកញ្ញា លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​បញ្ជាក់ថា បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បានអនុម័ត​ប្រកាស ត្រូវអនុវត្ត​ទាក់ទង​នឹង​ការអភិវឌ្ឍ​ដី​ទាំងអស់ រួមទាំង​ការ​ពុះ​ដី​ឡូ​តិ៍ ជា​គម្រោង​មួយ​នៅក្នុង​ការអភិវឌ្ឍ​ដី ត្រូវតែ​សុំច្បាប់ អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពី​សាលា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាម​ទំហំ​សមត្ថកិច្ច។

លោក​បន្តថា “ប្រកាស និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត​របស់​ក្រសួង ជា​បទដ្ឋាន​គតិយុត្តិ​ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​សាធារណៈ ជន​និង​ឯកជន ត្រូវតែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្នុងករណី​ដែល​មិន​គោរព​តាម​ក្រសួង គឺមាន​តែ​ការដាក់ទណ្ឌកម្ម ដល់​អ្នកលក់​ដី​ឡូ​តិ៍​បោកប្រាស់​តែម្តង។

លោក​ប៉ែន សុផល បាន​ឲ្យ​ដឹង​ទៀតថា តាម​គោលការណ៍​ច្បាប់​ភូមិបាល​បានផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បានរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវតែ​ពិនិត្យមើល​មុននឹង​ទិញ ថា​ដី​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​អត់។

បញ្ហា​ដីឡូត៍​បច្ចុប្បន្ន​ជា​រឿង​ស្មុ​គ្រ​ស្មាញ​មួយ ដោយសារ​ការ​ពុះ​ដីឡូត៍​ធ្វើឡើង​ដោយ​អនាធិបតេយ្យ ដោយ​មិនមាន​ប្លង់​ប្រើប្រាស់​ដី មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​តាម​ស្តង់ដា​នៅឡើយ ពិសេស​មាន​អ្នក​ពុះ​ដីឡូត៍​មួយចំនួន បាន​បោកប្រាស់​អតិថិជន ដោយ​យក​ដី​គេ​មក​លក់ គ្រាន់តែ​បាន​កក់​ប្រាក់​ដល់​ម្ចាស់​ដី​មួយចំនួន​ប៉ុណ្ណោះ។

ស្វែងយល់​ពី​អាស៊ាន! ប្រទេស​វៀតណាម បន្ត​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដើម្បី​ជំរុញសេដ្ឋកិច្ច​របស់ខ្លួន

0

ដោយ វុត្ថា

ភ្នំពេញៈ ប្រទេស​វៀតណាម​បាន និង​កំពុង​ពង្រីក​ការវិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ឋ​ដឹកជញ្ជូន ដើម្បី​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន ខណៈ​ប្រទេស​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន​ន​ភ​ក្នុង​តំបន់។

ប្រទេស​នេះ​នឹង​សាងសង់​កំពង់ផែ Lien Chieu ថ្មី​មួយទៀត ស្ថិតនៅក្នុង​សមុទ្រ​នៃ​ក្រុង​Danang ដើម្បី​ដឹកជញ្ជូន​នូវ​ទំនិញ​ផ្សេង​មកកាន់​ប្រទេស​វៀតណាម និង​ទៅកាន់​តំបន់ និង​ពិភពលោក ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានការ​កើនឡើង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទាក់ទង​នឹង​ផែនការ​នេះ កាលពី​ថ្ងៃទី២៤ខែកញ្ញា នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទីក្រុង Da Nang ដើម្បី​ពិភាក្សា​អំពី​ការសាងសង់​កំពង់ផែ Lien Chieu ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​គម្រោង​ដែលមាន​ការរៀបចំ​យ៉ាង​ល្អ​សម្រាប់​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

លោក Phuc បាន​លើកឡើងថា បរិមាណ​ទំនិញ​ដែល​ឆ្លងកាត់​កំពង់ផែ Tien Sa របស់​ទីក្រុង​ដា​ណា​ង មានការ​កើនឡើង​នាពេលថ្មីៗនេះ ដែល​បង្កឱ្យមាន​ការកកស្ទះ​នៅក្នុង​ទីក្រុង និង​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច។ នាវាធំៗជាច្រើន​មិនអាច​ចូលក្នុង​កំពង់ផែ​នេះ​បាន​ដោយសារតែ​កម្រិត​ទឹក​ទាប​របស់​វា។

លោកនាយក​រដ្ឋមន្ត្រី​បាន​សារ​ទរ​ដល់​អាជ្ញាធរ​ទីក្រុង និង​ក្រសួង​ដឹកជញ្ជូន (MoT) ដែល​បានរៀបចំ​ផែនការ​កសាង​គម្រោង​កំពង់ផែ Lien Chieu ដែល​រួមមាន​ទាំង​សេវា​ដឹកជញ្ជូន និង​ភ័ស្តុភារ និង​បាន​ស្នើឱ្យ​ទីក្រុង​ធ្វើការ​ងារ​ដោយផ្ទាល់ ជាមួយ​ក្រសួង​ដឹកជញ្ជូន (MoT) និង​ក្រសួងផែនការ និង​វិនិយោគ (MoPI) ដើម្បី​ធ្វើការ​ស្នើសុំ​នូវ​ជំនួយ​ផ្តួចផ្តើម​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​របស់​គម្រោង​សាងសង់​កំពុងផែរ​នេះ និង​បង្កើត​គណៈកម្មាធិការ​ដឹក​នាំ ឬ​ក្រុមការងារ​ពិ​សេសមួយ​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ។

បើតាម​រាយការណ៍​របស់​អាជ្ញាធ​រ​ក្រុង​បង្ហាញថា ការ​ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ Danang បាន​កើនឡើង១៦,២ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​ដល់​ជិត១០លាន​តោន​នៅ​ឆ្នាំ២០២០ និង​ប្រហែលជា៣០លាន​តោន នៅ​ឆ្នាំ២០៣០ ដែល​ហួស​ពី​សមត្ថភាព​របស់​កំពង់​ផែ Tien Sa និង​កំពង់ផែ Son Tra សម្រាប់​រយៈពេល​នោះ។

របាយការណ៍​បន្តថា កាលពីពេលថ្មីៗនេះ ទំនិញ​ដែល​ដឹក​ចេញពី​កំពង់ផែ Tien Sa ទៅតាម​ផ្លូវ​ល្បឿន​លឿន Yet Kieu ផ្លូវ Ngo Quyen និង​ផ្លូវ Ngu Hanh Son បាន​កើនឡើង ហើយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ដល់​ថ្នាក់​បាត់បង់​ជីវិត ដែល​បណ្តាលមកពី​រថ​យន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងនោះ៕

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំរុញ​ឲ្យ​រៀបចំ​ផែនការ​វិនិយោគ​ពង្រីក​តំបន់​ទេសចរណ៍ស្ងប់ស្ងាត់​ក្នុង​ខេត្ត​កែប

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ សំ​អាល់​បាន​ជំរុញ​អោយ​អជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ទាក់ទង នឹង​ការវិនិយោគ​ពង្រីក​តំបន់​ទេសចរណ៍​ស្ងប់ស្ងាត់ នៅ​ឧទ្យាន​ជាតិ​ក្នុងភូមិ​សាស្ត្រ ខេត្ត​កែប ដើម្បី​ពង្រឹង​ធ្វើយ៉ាងណា​ឱ្យ​រក្សាបាន​នូវ​ការអភិរក្ស​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ពោ​ពេញ​ទៅដោយ​សក្តានុពល​ដ៏​សម្បូរបែប និង​ការវិនិយោគ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ប្រែក្លាយ​តំបន់ នេះ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ថែមទៀត ការបង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ឱ្យមាន​និរន្តរភាព។

នៅក្នុង​កិច្ចប្រជុំ​មួយ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរខេត្ត​កែប អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ នៅ​ថ្ងៃទី​ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ  លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានបញ្ជាក់ធ្ងន់ៗថា អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ទាក់ទង​ការអនុវត្ត ការវិនិយោគ​សេវាកម្ម​ទេសចរណ៍​លើ​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​គិតគូរ​អំពី​បរិស្ថាន ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជា​ពល រដ្ឋ​ក្នុង​តំបន់ ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ទេសចរណ៍​បែប​ធម្មជាតិ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រគល់​តួនាទី នៅក្នុង​ការគ្រប់គ្រង​ដល់​អជ្ញាធរ​ខេត្ត ដើម្បី​ងាយស្រួល​ដល់​ការអនុវត្ត​ការងារ នៅក្នុង​ឧទ្យាន​ជាតិ​កែប ដោយ​គិតគូរ​ទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការសង់​អាគារ រី​សត ត្រូវ​ចូលរួម​នៅក្នុង​ការបង់ថ្លៃ​សេវាកម្ម​ទេសចរណ៍ និង​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ពីព្រោះ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​នេះ​មាន សក្តានុពល​ស្រាប់​ហើយ​ដូចជា សមុទ្រ កោះ និង​ឧទ្យាន​ជាតិ​កែប ដែលជា​កន្លែង​ទេសចរណ៍​នៅជាប់​ក្រុង ដើម្បី​ថែរក្សា​អភិរក្ស​ឱ្យបាន​នូវ​ធនធានធម្មជាតិ និង​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​ដែលមាន​សក្តានុពល​បន្ថែ​ម​ទៀត សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​លំហែរ​កំសាន្ត​ដ៏​មាន​ប្រជាប្រិយភាព។

ខេត្ត​កែប ជា​ខេត្ត​តែមួយគត់​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែលមាន​ឧទ្យាន​ជាតិ​កណ្តាល​ក្រុង។ ខេត្ត​នេះ​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត របស់​អាស៊ាន​កាលពី​ឆ្នាំមុន ដោយសារ​ខេត្ត​នេះ​មាន​ដី​ស្អាត ខ្យល់​ស្អាត និង​ទឹកស្អាត៕

ស្វែងយល់ពីអាស៊ាន! ពន្ធផ្នែកអចលនទ្រព្យនៅម៉ាឡេស៊ី មិនរងផលប៉ះពាល់ដល់តម្លៃលំនៅដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ការអនុវត្តទៅលើការបង់ពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) របស់រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី គឺនឹងមិនធ្វើអោយប៉ះពាល់ដល់តម្លៃលំនៅដ្ឋានឡើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន News Straits Times កាលពីពេលថ្មីៗនេះ។

លោក Wong Kok Loon ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យខេត្ត Pahang បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃលំនៅដ្ឋាននឹងមិនកើនឡើងទេ ពីព្រោះតម្លៃសម្ភារៈសំណង់ និងសេវកម្មសាងសង់គឺលើកលែងការបង់ពន្ធ។លោកនិយាយថា “ នេះគឺដោយសារតែកត្តាជាប់ពាក់ព័ន្ធ ឬការកាត់បន្ថយក្នុងតម្លៃលំនៅដ្ឋាន ដោយមិនបានកំណត់ទៅលើតម្លៃសម្ភារៈសំណង់ឡើយ។

លោកបន្តថា “បញ្ហានេះមានជាប់ពាក់ព័ន្ធកត្តាជាច្រើន ដូចជាតម្លៃដីធ្លី ទីតាំង ការផ្គត់ផ្គង់ និងតម្រូវការតែប៉ុណ្ណោះ”។ លោកបន្តថា “យើងមិនអាចកាត់បន្ថយតម្លៃបានទេ ជាពិសេសនៅពេលដែលមានគម្រោងសាងសង់លំនៅដ្ឋាន ប៉ុន្តែសមាគមលើកទឹកចិត្តដល់អ្នកអភិវឌ្ឍទាំងអស់ ត្រូវបញ្ចុះតម្លៃសមស្របណាមួយដល់អតិថិជនរបស់ខ្លួន ដែលចង់ទិញលំនៅដ្ឋាន”។

រដ្ឋបាលខេត្ត Pahang បានចាប់ផ្តើមអនុវត្តការទាពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) កាលពីដើមខែនេះ  លើកលែងតែសម្ភារៈសំណង់ ដូចជា ឥដ្ឋ សេម៉ង់ និងដី ព្រមទាំងសេវកម្មសាងសង់ជាដើម ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជាតិ Lim Guan Eng បានបញ្ជាក់ថា ការធ្វើបែបនេះ គឺជាគន្លឹះដ៏សំខាន់ ដើម្បីលើកកម្ពស់អោយប្រជាពលរដ្ឋ មានលទ្ធភាពទិញលំនៅដ្ឋាននៅក្នុងខេត្ត Pahang នេះ។

រដ្ឋបាលខេត្ត Pahang បានប្រកាសកាលពីខែមុនថា នឹងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួន៣៥,០០០ខ្នង នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ក្រោមកម្មវិធី  1Malaysia People Housing ៕

តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ​កើន​ដល់ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើន​ឡើងដល់ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ពិសេស​តំបន់ឆ្នេរ​អូរ​ឈើទាល ជាទី​តាំង​ដែល​តម្លៃ​ដីធ្លី​មាន​កំនើន​និង​តម្លៃ​ខ្ពស់​ជាងគេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI TIMES SQAURE ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​មាន​កំនើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​កំនើន​នៃ​ជនជាតិ​ចិន​ដែល​បានមក​វិនិយោគ និង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ។ការសិក្សា​ដដែល​បាន​រកឃើញថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើនឡើង​កប់​ពពក​នៅតាម​តំបន់​ជាច្រើន ជាក់ស្តែង​ដី​នៅ​តំបន់​អូរ​ឈើទាល ក្រុងព្រះសីហនុ​បាន​កើន​តម្លៃ​ពី១៥០០ ទៅ២៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ពី២០០០ដល់៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក​ដី​នៅ​តំបន់​អូរត្រេស​បាន​កើន​ពី៣០០ ទៅ៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ដល់ ចន្លោះ​ពី១៥០០ទៅ២៨០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ការសិក្សា​នេះ​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុងព្រះសីហនុ មាន​ចំនួន​ចន្លោះ​ពី៧០០០ទៅ៩០០០នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​ទេសចរណ៍​អន្តរជាតិ​ម្នាក់​ចំណាយ១៥០ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម​ពួកគេ​ស្នាក់នៅ​ចំនួន១សប្តាហ៍។

ជាមួយនឹង​កំនើន​ភ្ញៀវ​ទេសចរណ៍​ជាប្រចាំ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ។

ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការលក់​ដី​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក។ ការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ ដោយ​ផ្ទះល្វែង​មាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ៤០០០ទៅ៥០០០ដុល្លារ​ក្នុង​មួយខែ ឬ​ច្រើនជាង​នេះ​ប្រសិនជា​ផ្ទះ​ស្ថិត​នៅជាប់​ផ្លូវ​ឯករាជ្យ ដែលជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ៕

តោះ​ទៅ​ស្តាប់​រឿងល្អៗ ដែល​កើតឡើង​នៅ​ក្រុងព្រះសីហនុ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ខណៈ​មានការ​ត្អូញត្អែរ​ពី​កំនើន​នៃ​ជនជាតិ​ចិន និង​មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន​កើតឡើង​នៅ​ក្រុងព្រះសីហនុ ទន្ទឹមនឹង​គ្នា​នេះ​រឿងល្អៗជាច្រើន​បាននិងកំពុង​កើតមាន​នៅលើ​ទឹកដី​នេះ​ផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI TIMES SQAURE ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​មាន​កំនើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​កំនើន​នៃ​ជនជាតិ​ចិន ដែល​បានមក​វិនិយោគ និង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ។

វិស័យ​ទេសចរណ៍

ការសិក្សា​នេះ​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុងព្រះសីហនុ មាន​ចំនួន​ចន្លោះ​ពី ៧០០០ ទៅ ៩០០០នាក់ ក្នុង​មួយថ្ងៃ ក្នុងនោះ​ទេសចរណ៍​អន្តរជាតិ​ម្នាក់​ចំណាយ១៥០ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម​ពួកគេ​ស្នាក់នៅ​ចំនួន១សប្តាហ៍។

ជាមួយនឹង​កំនើន​ភ្ញៀវ​ទេសចរណ៍​ជាប្រចាំ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ។

កំនើន​ប្រាក់ចំណូល

ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការលក់​ដី​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក។ ការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ ដោយ​ផ្ទះល្វែង​មាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ ៤០០០ ទៅ ៥០០០ដុល្លារ ក្នុង​មួយខែ ឬ​ច្រើនជាង​នេះ​ប្រសិនជា​ផ្ទះ​ស្ថិត​នៅជាប់​ផ្លូវ​ឯករាជ្យ ដែលជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ។

ការសិក្សា​របស់​ក្រុមហ៊ុន FURI TIMES SQUARE ក៏បាន​រកឃើញ​ផងដែរ​ថា អ្នករក​ការងារ​ធ្វើ​នៅ​ក្រុងព្រះសីហនុ ក៏​ទទួលបាន​ប្រាក់ខែ និង​ប្រាក់ចំណូល​ច្រើនជាង​បណ្តា​ខេត្ត​ដទៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​លំហូរ​អ្នកស្វែងរក​ការងារ​ធ្វើ​កើនឡើង​ខ្លាំង រហូតដល់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង៣០ម៉ឺ​នាក់។

ដី​ឡើងថ្លៃ​លឿន​លើស​ការរំពឹងទុក

ការសិក្សា​ដដែល​បាន​រកឃើញថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើនឡើង​កប់​ពពក​នៅតាម​តំបន់​ជាច្រើន ជាក់ស្តែង​ដី​នៅ​តំបន់​អូរ​ឈើទាល ក្រុងព្រះសីហនុ​បាន​កើន​តម្លៃ​ពី១៥០០ ទៅ២៥០០ដុល្លារ បាន​កើន​ដល់​ចន្លោះ២០១៥ ២០១៧ បច្ចុប្បន្ន​ឡើង​ពី២០០០ដល់៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក​ដី​នៅ​តំបន់​អូរត្រេស​បាន​កើន​ពី៣០០ ទៅ៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ដល់ ចន្លោះ​ពី១៥០០ទៅ២៨០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ទំនិញ​ឡើងថ្លៃ​ឬ

មាន​ពាក្យ​ចចាមអារ៉ាម​បាន​កើតមានឡើង​ខ្លាំង​នៅ​ក្រុងព្រះសីហនុ ពិសេស​ប្រជាជនមាន​ការលើកឡើង​ថា តម្លៃ​ទំនិញ​សព្វសារពើ​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ទ្វេរ​ដង​ឬ​ច្រើនជាង​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ការលំបាក​ក្នុងការ​រស់នៅ ឬ​ត្រូវ​ចំណាយ​ទ្វេ​រដង សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

ប៉ុន្តែ​លោក​វុ​ទ្ឋី ស៊ាន​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​វា​ជា​ពាក្យ​ចចាមអារ៉ាម ដែល​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ការពិត​ទំនិញ​មិនបាន​ឡើងថ្លៃ​ខ្ពស់​ដូច​ការលើកឡើង​នោះទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ទំនិញ​ពិតជា​ឡើងថ្លៃ តែ​ឡើង​ក្នុង​រង្វង់១០ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា “ពាក្យ​ចចាមអារ៉ាម ពិតជា​គួរ​ឲ្យ​ខ្លាច រហូតដល់​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ហ៊ាន​មកលេង​ក្រុងព្រះសីហនុ ដោយសារ​ពាក្យ​បំ​ភ្លើ​ស និង​បំភ្លៃ​ខុសពី​ការពិត។

សន្តិសុខ​សុវត្ថិភាព

ពាក្យ​សន្តិសុខ សុវត្ថិភាព ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ជាងគេ ប៉ុន្តែ​ការពិត​មិន​មានរឿង​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះទេ ព្រោះ​រដ្ឋាភិបាល​មាន​យន្តការ មាន​សមត្ថកិច្ច​គ្រប់គ្រង​ច្បាស់លាស់​ហើយ មិនមែន​បណ្តោយ​ឲ្យ​ជនបរទេស មក​ធ្វើ​អ្វី​តាមចិត្ត​លើទឹក​ដី​យើង​នោះទេ។

លោក​វុ​ទ្ឋី ស៊ាន​បាន​មានប្រសាសន៍ថា ធម្មតា​នៅ​ប្រទេសមួយ នៅពេល​មាន​ជនបរទេស​ចូលមក​រស់នៅ និង​វិនិយោគ​ច្រើន បាតុភាព​តិចតួច ពិតជា​កើតមានឡើង​ជៀស​មិន​ផុត​នោះទេ។ នេះ​ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេសមួយ មិនមាន​អ្វី​ចម្លែក​ឬ​គួរ​ឲ្យ​បារម្ភ​ពេក​នោះទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្លាប់បាន​មានប្រសាសន៍ថា សមត្ថកិច្ច​តែងតែ​តាមដាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ ដោយ​មិន​ឲ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះទេ ព្រោះ​ប្រទេស​មានច្បាប់ ហេតុនេះ​យើង​អនុវត្តន៍​ច្បាប់ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ភាពល្អប្រសើរ និង​មិន​ឲ្យ​បាតុភាព​មិន​ប្រក្រតី​កើតឡើង​នោះទេ៕

ស្វែយល់ពីអាស៊ាន! ទីផ្សារលំនៅដ្ឋានអាផាតមិននៅក្នុងវៀតណាមមានសន្ទុះគួរភ្ជាក់ផ្អើល

0

ដោយ វុត្ថា

ភ្នំពេញ: ក្រុមហ៊ុន Savills Vietnam បានបង្ហាញរបស់ការណ៍របស់ខ្លួនកាលពីពេលថ្មីៗថា ទីផ្សារលំនៅដ្ឋានអាផាតមិនៅក្នុងខេត្តDanang របស់ប្រទេសវៀតណាមានសន្ទុះឡើងខ្លាំងគួរអោយភ្ជាក់ផ្អើល ក្នុងពាក់កណ្តាលឆ្នាំ២០១៨នេះ

យោងតាមទិន្ន័យក្នុងរបាយការណ៍នេះ អត្រាជាមធ្យមបានកើនឡើងខ្ពស់រហូតដល់៩៣ភាគរយ នៃការលក់ចេញនូវលំនៅដ្ឋានអាផាតម៉ិន ពោលគឺកើនឡើងរហូតដល់ ៣ដង បើធៀបនឹងឆ្នាំ២០១៧កន្លងទៅនេះ។

របាយការណ៍នេះ ក៏បានបង្ហាញពីតំលៃលំនៅដ្ឋានអាផាតម៉ិ ដែលគិតជាមធ្យម ១៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅក្នុងឆមាសទី១នៃឆ្នាំនេះ ពោលគឺកើនឡើងរហូតដល់២៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន

នៅក្នុងខេត្ត Danang លំនៅដ្ឋានអាផាតម៉ិន បានកើនឡើងពី១៩ភាគរយជារៀងរាល់ឆ្នាំ ដោយសារតែមានគម្រោងសាងសង់ចំនួន២០ និងមានអាផាតម៉ិនចំនួន៨៣០ យូនីតបានដាក់ចូលទៅក្នុងទីផ្សារ ដែលចេញពីគម្រោងថ្មីចំនួន៣បន្ថែមទៀត។

ចំណែកខុនដូនៅក្នុងខេត្តDanangវិញ អាផាតម៉ិនបានធ្លាក់ចុះ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្លៃកើនឡើង១៩ភាគរយក្នុងឆមាសទី១ ពោលគឺអាផាតម៉ិនបានកើនតម្លៃដល់,១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយខុនដូចំនួន១,៥៧០យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារពីគម្រោងថ្មីៗ៕

ស្វែងយល់ពីអាស៊ាន!ប្រទេសថៃចាប់ផ្តើមពង្រីកស្ថានីយ៍ព្រលានយន្តហោះ Khon Kaen

0

ដោយវុត្ថា

ភ្នំពេញ: រដ្ឋាភិបាលប្រទេសថៃ បានចាប់ផ្តើមសាងសង់ពង្រីកស្ថានីយ៍ព្រលានយន្តហោះអន្តរជាតិKhon Kaen ដោយវិនិយោគទំហំទឹកប្រាក់ចំនួន២ពាន់លានបាត សម្រាប់ចំណាយទៅលើការសាងសង់ពង្រីកបន្ថែមនេះ

យោងតាមការចុះផ្សាយពីកាសែតបាងកកបុស្តិ៍បានអោយដឹងថា ការពង្រីកស្ថានីយ៍ព្រលានយន្តហោះថ្មីនេះ ត្រូវបានរដ្ឋាភិបាលអនុម័តយល់ព្រមកាលពីខែតុលា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមគម្រោងព្រលានយន្តហោះនេះ នឹងពង្រីកទំហំដីពី១៦,៥០០ ម៉ែត្រការ៉េ ទៅ៤៤,៥០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកធ្វើដំណើរបានចំនួនពី១០០០ នាក់ទៅ២០០០នាក់ក្នុងមួយម៉ោង ឬ ក៏ប្រហែល៥លាននាក់ក្នុងមួយឆ្នាំ ព្រមទាំងមានការពង្រីកអគារចំណតរយន្តផងដែរ ដែលបច្ចុប្បន្នអាចផ្ទុករថយន្តបានចំនួន៤៥០គ្រឿង ទៅ អាចផ្ទុករយន្តបានចំនួន,១៦០រថយន្ត។

លោកArkhom Termpittayapaisith  រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានប្រាប់កាសែតបាងកកបុស្តិ៍ ខណៈលោកទៅចូលរួមពិធីបុកគ្រឹះថា គម្រោងពង្រីកព្រលានយន្តហោះនេះនឹងត្រូវប្រើពេលសាងសង់រយៈ៣ឆ្នាំលោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា ព្រលានយន្តហោះអន្តរជាតិ Khon Kaen  នាពេលបច្ចុប្បន្ននេះ បានទទួលយន្តហោះចុះចត ១៨គ្រឿង និងចេញដំណើរ១៨គ្រឿងក្នុងមួយថ្ងៃ ដែលហោះហើរក្នុងតំបន់ និងនៅពេលអនាគត ព្រលានយន្តហោះនេះនឹងផ្តល់សេវាហោះហើរ ទៅកាន់ទីក្រុងរបស់ចិនជាច្រើនផ្សេងទៀត ។  

លោកបន្តថា ស្ថានីយ៍សម្រាប់អ្នកធ្វើដំណើរថ្មី នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២១ ដោយភ្ជាប់ពីរថភ្លើងល្បឿនលឿន Nakhon Ratchsima-Nong Khai ដែលកំពុងសាងសង់នោះផងដែរ៕

ដំណឹងល្អៈ ក្រុមហ៊ុនអាមេរិក ១៦មកស្វែងរកដៃគូវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: តំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ នឹងមកទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយអ្នកវិនិយោគក្នុងស្រុក ដែលការជួបជុំនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ“ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា« គោលបំណងនៃការរៀបចំព្រឹត្តិការណ៍

នេះគឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពលមួយនេះ»

ប្រតិភូទាំង១៦ តំណាងអោយក្រុមហ៊ុនឈាមុខគេមួយចំនួន របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ។ វានឹងមានផងដែរនូវក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗរបស់អាមេរិកចូលរួមក្នុងព្រឹត្តិការណ៍នេះ

នៅក្នុងរយៈពេល២្ងៃនេះ សមាជិកប្រតិភូនឹងសិក្សាស្វែងយល់អំពីវិស័យផ្សេងៗទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំងនេះភាគច្រើនជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្ម និង​មានមូលដ្ឋានវិនិយោគនៅក្នុងតំបន់រួចហើយដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេស​សឹង្ហបុរី។លោកបន្តថា ក្រុមហ៊ុនទាំងនេះអាចនឹងមកវិនិយោគនៅកម្ពុជា ដោយសារបរិយាកាលវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ខណៈក្រុមហ៊ុនអាមេរិកធំៗជាច្រើ​នបានវិនិយោគនៅកម្ពុជារួចហើយ។

លោកបន្តថា “ខ្ញុំមានសង្ឃឹមច្រើនថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជា ព្រោះពួកគេបានវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់រួចហើយ”៕

ស្តាប់វិធីសាស្រ្តវិនិយោគលើខុនដូនិងផ្ទះល្វែងដើម្បីទទួលបានផលចំណេញ

0

ដោយ ​ដួង ចន្រ្ទា

ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យមានសកម្មភាពផុសផុល ការវិនិយោគលើ​វិស័យនេះទាមទារភាពឆ្លាតវៃផងដែរ ដើម្បីទទួលបានឳកាសចំណេញ និងកាត់​បន្ថយហានិភ័យ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongដែលមានជំ​នា​ញទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានថ្លែងថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័យលើលក្ខខ័ណ្ឌប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនិមួយៗ។

វិនិយោគទិញដី

ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេហេតុនេះអ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខ័ណ្ឌប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួន មិនមានភាពល្អប្រសើរគួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០ភាគរយ ហើយខ្ចីលុយធនាគារ៥០ភាគរយ និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លីមានឳកាសចំណេញច្រើនជាង។

ការវិនិយោគលើដីធ្លីគួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់      រដ្ឋាភិបាល គួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន។

ទិញផ្ទះល្វែង

ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិ​ត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។

ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

ការទិញខុនដូ

ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។

ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយម​ច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕