ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើង ៩៣ភាគរយក្នុងត្រីមាសទី១

0

​ដោយ​ ​ម៉ា​ណេត​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ឈាន​ដល់​ជាង​ ​១,៣៦​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី​ ​១​ ​ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ពី​រយៈពេល​មុន​ ​ខណៈ​កាលពី​ឆ្នាំមុន​ការ​វិនិយោគ​ ​និង​គម្រោង​សាងសង់​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​មាន​និន្នាការ​យឺត​។​

​ការ​ប៉ាន់ប្រមាណ​លើ​ការ​វិនិយោគ​ក្នុង​ត្រីមាស​ទី​ ​១​ ​នេះ​ ​ទំនងជា​អាច​ឈាន​ដល់​ចំនួន​ ​១,៨​ ​ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ​៩៣​​ភា​គយ​ ​បើ​ធៀប​នឹង​ក្នុង​ត្រីមាស១កាលពី​ឆ្នាំមុន​។​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បន្ថយ​ការ​អនុម័ត​គម្រោង​សាងសង់​នៅ​ចុងឆ្នាំ​មុន​។​ ​

​អ្នកខ្លះ​ក្នុង​វិស័យ​នេះ​បារម្ភ​ថា​សញ្ញា​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​ក្នុង​ការ​ការអភិវឌ្ឍន៍​ដោយសារតែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៃ​អគារ​ខុន​ដូ​ដែល​រំពឹង​ទុក​នៅក្នុង​រដ្ឋធានី​ភ្នំពេញ​។​

​ទោះជាយ៉ាងណា​ក៏ដោយ​ក្រុម​អ្នកវិភាគ​ហាក់​ចាប់អារម្មណ៍​ពី​សម្ពាធ​ធ្លាក់ចុះ​ណាមួយ​ទៅលើ​តម្លៃ​ខុន​ដូ​យូនី​ត​ទេ​ ​ហើយ​បញ្ជាក់​ថា​ទីផ្សារ​នៅតែ​បង្ហាញ​ភាពរឹងមាំ​។​

​លោក​ ​James​ ​Hodge​ ​នាយករង​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​ថ្លែង​ថា​ ​៖​«​រហូតមកដល់​ពេលនេះ​យើង​នៅតែ​បន្ត​មើលឃើញ​ការ​លក់​ល្អ​ក្នុង​គម្រោង​ជាច្រើន​ ​និង​ការ​លក់​គម្រោង​ដែល​ទើប​ចាប់ផ្តើម​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ល្អ​»​។​
​លោក​ ​ថ្លែង​ថា​ ​៖​«​មិន​មាន​សកម្មភាព​ធ្លាក់ចុះ​គួរ​អោយ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ​ដោយសារតែ​ជំហរ​ទីផ្សារ​នៅតែ​មាន​ច្រើន​ដែល​វា​ស្ថិតនៅ​ចំណុច​ល្អ​ដូច​កាលពីមុន​។​

​អ្នកដទៃ​ទៀត​នៅក្នុង​វិស័យ​នេះ​បាន​ព្រមាន​ថា​ ​ការ​វិនិយោគ​ ​និង​ការអនុញ្ញាត​ការសាងសង់​តែមួយ​មិនមែន​ជា​ការ​ចង្អុលបង្ហាញ​ពី​ស្ថានភាព​ទូទៅ​របស់​ទីផ្សារ​ទេ​។​

​លោក​ច្រឹក​ ​សុ​ខ​នីម​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Century​ ​21​ ​Mekong​ ​បាន​មានប្រសាសន៍​ថា​ ​៖​«​ការ​អនុម័ត​ពី​ក្រសួង​គឺជា​ជំហាន​ដំបូង​។​ ​គ្រាន់តែ​សម្លឹង​មើល​អត្រា​ការ​អនុម័ត​គម្រោង​មិន​គ្រប់គ្រាន់​ទេ​ ​យើង​ត្រូវតែ​ពិនិត្យមើល​ថា​តើ​គម្រោង​កំពុង​ត្រូវ​បាន​អនុវត្តយ៉ាង​ពេញលេញ​ដែរ​ឬទេ​»​។​

​កត្តា​ផ្សេងទៀត​អាច​មាន​ឥទ្ធិពល​លើ​ការ​អនុម័ត​របស់​រដ្ឋាភិបាល​។​ ​អ្នក​ឈានជើង​ចូល​ថ្មី​ៗ​ជាច្រើន​ដែល​ព្យាយាម​ចូលរួម​ក្នុង​វិស័យ​នេះ​ប្រហែលជា​មិន​មាន​បទ​ពិសោធ​ក្នុង​ឆ្លើយតប​និង​ការ​អនុម័ត​នោះ​ទេ​។​

​លោក​ ​សុ​ខ​នីម​ ​បាន​បន្ថែម​ថា​ ​៖​«​វា​អាស្រ័យ​ទៅលើ​អ្នក​អភិវឌ្ឍន៍​ម្នា​ក់ៗ​ដើម្បី​ឆ្លើយតប​និង​ទាមទារ​របស់​រដ្ឋាភិបាល​។​ ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ដែល​មិន​មាន​បទ​ពិសោធ​ដែល​ប្រហែលជា​លើក​ទី១​ ​របស់​ពួកគេ​ ​និង​មានការ​លំបាក​ក្នុង​ការអនុវត្ត​តាម​ជំហាន​នី​មួយ​ៗ​ដើម្បី​ទទួល​បានការ​អនុញ្ញាត​សាងសង់​ ​និង​មិន​បំពេញ​តាម​បទដ្ឋាន​របស់ក្រ​សួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​អនុម័ត​គម្រោង​ទាំងនោះ​»​។​

LEAVE A REPLY

Please enter your comment!
Please enter your name here