អ្នកជំនាញ​ថា​ ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ធ្វើឱ្យ​តម្លៃ​ដី​ភាគ​ខាងលិច​ក្រុងភ្នំពេញ​កើនឡើង​លើស​ទ្វេរ​ដង​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​លើ​វិស័យ​អចលនទ្រព្យ​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ដោយសារតែ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​វិនិយោគ​ច្រើន​លើ​វិស័យ​បុរី​ ​លំនៅ​ដ្ឋាន​ ​រោងចក្រ​ ​និង​ឃ្លាំង​ដាក់​ទំនិញ​ ​បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​កើនឡើង​លើស​ទ្វេរ​ដង​។​



​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​ក្រុមហ៊ុន​ ​Century21​ ​Cambodia​ ​បានឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​ ​៣​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩នេះ​ថា​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារតែ​ដោយសារ​មានការ​សាងសង់​ផ្លូវ​ល្បឿន​ ​និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុងតែ​អភិវឌ្ឍន៍​នៅ​តំបន់​ទីនោះ​។​

​លោកស្រី​បន្ត​ថា​ ​សម្រាប់​តម្លៃ​ដី​វិញ​គឺ​មានការ​កើនឡើង​ពីរ​ទៅ​ ​បី​ ​ដង​ ​ហើយ​តម្លៃ​ដី​នេះ​នឹង​នៅតែ​បន្ត​កើនឡើង​បន្ថែម​ទៀត​ ​នៅពេល​ដែល​មានការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រួចរាល់​ ​និង​គម្រោង​ត្រូវ​បាន​បញ្ចប់​។​ ​លោកស្រី​បន្ថែម​ទៀត​ថា​ ​បើ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៤​ ​វិញ​សម្រាប់​គីឡូ​ទី១​ ​គឺ​កើនឡើង​ដល់​ ​៤០០​ ​ទៅ​ ​៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​។​ ​តែ​យ៉ាងណាក៏ដោយ​លោកស្រី​ថា​ ​តម្លៃ​ដី​អាច​ប្រែប្រួល​ ​អាស្រ័យ​ទំហំដី​តាម​តូច​ធំ​ ​និង​តាម​តំបន់​នីមួយ​។​ ​

​លោកស្រី​ថា​ ​ដី​នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ ​គឺ​អាច​អភិវឌ្ឍន៍​បាន​ជា​បុរី​ ​លំនៅ​ដ្ឋាន​ ​រោងចក្រ​ ​និង​ឃ្លាំង​សម្រាប់​ផ្ទុកទំនិញ​ ​ស្រប់​តាម​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ ​(​CVEA​)​ ​បាន​ថ្លែង​ឲ្យដឹង​ស្រដៀងគ្នា​ដែរ​ថា​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​គឺ​មានការ​រីកចម្រើន​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការអភិវឌ្ឍន៍​បុរី​ ​លំនៅឋាន​ ​និង​ឃ្លាំង​សម្រាប់​ដាក់​ទំនិញ​ ​។​

​លោក​បន្ត​ថា​ ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ន៍​បណ្តើរ​ៗ​ ​ដោយសារតែ​បន់​កំពុង​មានការ​ទាក់ទាញ​វិនិយោគ​ច្រើន​ ​ហើយនិង​មិន​មាន​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ​ ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​នៅក្នុង​រយៈពេល​ ​២​-​៣ឆ្នាំ​កន្លងមក​នេះ​ ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កំពុង​មាន​សកម្មភាព​ផុសផុល​ទៅលើ​ការទិញ​-​លក់​ដីធ្លី​ ​ជាពិសេស​ ​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​ ​សម្រាប់​ទុក​សង់ផ្ទះ​នៅពេលអនាគត​ផង​ដែរ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here