ក្រុមហ៊ុន Confirel គ្រោងនាំស្វាយកែវរមៀតចំនួន៥០០តោនទៅកាន់ទីផ្សារអឺរ៉ុប

0

ដោយ ៖ វុត្ថា

ភ្នំពេញ : ក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក គ្រោងនាំចេញស្វាយកែវ​រមៀតប្រមាណ៥០០តោនទៅកាន់ទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយក្រុមហ៊ុន Confirel និងសហគ្រាសផលិតឱសថ PPM បានអោយដឹងនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៣ កញ្ញានេះថា ការនាំស្វាយរបស់ក្រុមហ៊ុនរបស់លោក នឹងយកទៅអោយក្រុមហ៊ុនមួយនៅក្នុងប្រទេសបារំាង ដែលបានចុះកិច្ចសន្យាជាមួយគ្នា ក្នុងការទទួលស្វាយពីប្រទេសកម្ពុជា បន្ទាប់មកក្រុមហ៊ុននេះ នឹងនាំយកស្វាយទាំងនេះ ទៅចែកចាយបន្តទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងនៅក្នុងតំបន់អឺរ៉ុបទាំងមូល។

លោកឧកញ៉ាបន្តថា ជាដំបូងនេះក្រុមហ៊ុន នឹងនាំយកស្វាយរបស់ក្រុមហ៊ុនដែលបានដំា និងប្រមូលទិញស្វាយពីកសិករមួយចំនួនទៀត ក្នុងតម្លៃមួយសមរម្យ ដើម្បីដឹកតាមជើងយន្តហោះទៅកាន់តែប្រទេសបារំាង

លោកឧកញ៉ាបន្តថា ក្រុមហ៊ុនរបស់លោក នឹងក៏បាននាំផលិតផលកសិកម្មរបស់កម្ពុជាផ្សេងទៀត ដូចជា ស្ករត្នោតកម្ពុជា ម្រេចកំពត ផ្លែផាសិន ដែលបានបញ្ជីម៉ាករួចហើយនោះទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារផ្សេងទៀតនៅក្នុងពិភពលោក។ ជាមួយគ្នានេះ លោកឧញ៉ាក៏បានស្នើដល់កសិករ និងក្រុមហ៊ុនដាំស្វាយទាំងអស់ត្រូវដាំប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីអោយទីផ្សារអឺរ៉ុបបន្តទទួលការទិញពីប្រទេសកម្ពុជា និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ដូចជាប្រទេសថៃ និងវៀតណាមជាដើម

អ្នកជំនាញប្រាប់ពីលក្ខខណ្ឌថាគួរ ឬមិនគួរខ្ចីប្រាក់ពីធនាគារយកមកទិញដីធ្លីទុកចំណេញ

0
លោក ច្រឹក សុខនីម - លោក គីម ហ៊ាង

ដោយ : ស៊ីវ ម៉េង

       ភ្នំពេញ៖ នៅពេលនិយាយពីការវិនិយោគលើវិស័យដីធ្លី មានឳកាសចំណេ​ញ​ខ្ពស់និងក៏មានហានិភ័យផងដែរ ហេតុនេះសំណួរគឺថាតើគួរខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកវិនិយោគលើដីធ្លីឬទេ?។

គេហទំព័រ Propertyarea.asia សូមលើកយកនូវប្រសាសន៍របស់អ្នកជំនាញក្នុង វិស័យនេះពីររូបយកមកចែករំលែក ដើម្បីទុកជាការពិចារណា និងធ្វើជាមូលដ្ឋានសម្រេច​ចិត្ត។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា  មុនសម្រេចចិត្តថាគួរឬមិនគួរខ្ចីឥណទាន ដើម្បីយកមកវិនិយោគ មានសំណួរពីរ ដែលត្រូវសិក្សាជាមុន ដូចជា ទី១ ប្រសិនជាអ្នកខ្ចីប្រាក់មានសាច់ប្រាក់សម្រាប់បង្វិល និងសងថ្លៃដើមនៃឥណទានរបស់ខ្លួន ការខ្ចីឥណទានយកមកទិញអចល​នទ្រព្យមិនមានបញ្ហានោះទេ និងទី២ ប្រសិនជាអ្នកខ្ចីឥណទាន យកមកទិញដីទុកលក់យកចំណេញ មិនគួរខ្ចីឥណ​ទានយកមកទិញដីនោះទេ ព្រោះការទិញដីអាចកប់ដើមទុនទៅក្នុងនោះ។

លោកបន្តថា “ការវិនិយោគលើដីធ្លីមានឳកាសចំណេញខ្ពស់ ឬអត់ វាអាស្រ័យ​លើអ្នកវិនិយោគមានភាពឆ្លាតវៃកម្រិតណាប៉ុណ្ណោះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានលើកឡើងផងដែរថា ការប្រើប្រាស់ឥណទានធនាគារ យកមកទិញដីទុកចំណេញមានករណីគួរខ្ចី និងមិនគួរខ្ចី។ ហេតុនេះអ្នកចង់ខ្ចីគួរសិក្សាលក្ខខ័ណ្ឌចំនួន៤នេះជាមុនសិន ដូ ចជា ទី១ ប្រសិនជាអ្នកមានបំណងចង់ខ្ចី ហើយមានសាច់ប្រាក់ឬប្រាក់ខែសមរម្យ សម្រា​ប់​បង្វិលបាន គួរខ្ចីឥណទានដើម្បីវិនិយោគដីធ្លី ទី២ សម្រាប់អ្នកមិនទាន់មានលំនៅដ្ឋានរស់នៅខ្លួនឯង មិនគួរខ្ចីឥណទានទិញដីទេ។

ទី៣ អ្នកដែលមានផ្ទះខ្លួនឯងហើ​យ តែនៅជំពាក់បំណុលគេ ក៏មិនគួរខ្ចីឥណទានទិញដីដែរ និងទី៤ អ្នកមាន​ផ្ទះ មានការងារសមរម្យហើយ បើខ្ចីឥណទានពីធនាគារ ដើម្បីទិញដីក៏មិនត្រូវខ្ចីលើសពី៥០ភាគរយ នៃតម្លៃដីរបស់ខ្លួនដែលបានទិញដែរ៕

ដំណឹងល្អ! គំរោងវិនិយោគមានតម្លៃ ៧០០លានដុល្លារ ត្រូវបានអនុម័តដោយ CDC

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោយ លាងគង់ ស៊ីវម៉េង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគមជ្ឈមណ្ឌលពាណិ​ជ្ជកម្ម និងរផហចក្រ សហគ្រាសចំនួន១៣ និងមានទុនវិនិយោគ៧០០លានដុល្លារអាមេរិកនៅក្នុងខែសីហាកន្លងមកនេះ។

គំរោងនេះគឺអនុម័តតែក្នុងសីហា ឆ្នាំ២០១៨ប៉ុណ្ណោះ ដែលគំរោងទាំងនោះរួមមាន ទី១ ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៩កន្លែង។ ទី២ ក្រុមហ៊ុន BOONMA HENG CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ចំនួន៣៩២បន្ទប់ និងមជ្ឈ​មណ្ឌល ពាណិជ្ជកម្ម«ផ្សារទំនើប» ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគ៦៨,២៩៧,៥៣៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៣៦កន្លែង។

ទី៣ ក្រុមហ៊ុន RONG WIN GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ J សួនឧស្សាហកម្មវឌ្ឍនៈ១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ៩,៤៥៣,៩៩៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន២,១២១កន្លែង ទី៤ក្រុមហ៊ុន E 1 RENEWABLE ENERGY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ប្លាស្ទិក និងសំណល់ប្រេងម៉ាស៊ីន (ប្រមូលទិញក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣,៦២២,៥០០ដុល្លារ អាមេរិក និងអាចបង្កើតការងារបាន ២,១២១កន្លែង។

ទី៥ ក្រុមហ៊ុន G.W GREENWAYS TEXTILE CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងប៉ាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.២៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១,៩២៨ន្លែង ទី៦ ក្រុមហ៊ុន QIHANG NEW (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥.៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,៣២៥កន្លែង។

ទី៧ ក្រុមហ៊ុន HENG MEILING (CAMBODIA) TEXTILE CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៦៤៩កន្លែង។ ទី៨ ក្រុមហ៊ុន EAR CHHUNG HONG INVESTMENT CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតក្រដាសខ្ចប់ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩៣កន្លែង។

ទី៩ ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័​តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២១,៦៨៤ន្លែង។ទី១០ក្រុមហ៊ុន GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៥៩កន្លែង។

ទី១១ ក្រុមហ៊ុន TING SHEN INDUSTRIAL CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ និងឧបករណ៍តចរន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥.៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។ ទី១២ ក្រុមហ៊ុន GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមី មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៩.៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៧កន្លែង។

១៣៖ ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD​ គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគ ៣២,០២១,៥៧០ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៧២កន្លែង៕

ដំណឹងល្អ! ផ្សារទំនើប MAKRO នឹងបង្ហាញខ្លួននៅខេត្តសៀមរាបឆាប់ៗនេះ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ ក្រុមហ៊ុនកំពុងវិនិយោគផ្សារទំនើប MAKRO នៅក្រុងភ្នំពេញបាននិងកំពុងបោះទុនវិនិយោគចំនួនជិត ១៩លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនៅទីក្រុងសៀមរាប។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងនៅដើមសប្តាហ៍នេះថា គណកម្មាធិការវិនិយោគនៃ CDC បានអនុម័តឲ្យក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៧៩កន្លែង។

ការបង្កើតផ្សារទំនើបនៅខេត្តសៀមរាប ជាការឆ្លើយតបនឹងកំនើនសេដ្ឋកិច្ច និងជីវ​ភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះកាន់តែមានភាពប្រសើរឡើង ពិសេសកំនើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀម​រាប លោក ចៅ សេងថៃ បានមានប្រសា​សន៍ថា ខេត្តសៀមរាបកំពុងចាប់ផ្តើមរកចម្រើនកាន់តែខ្លាំងហើយ ដោយសារការចាប់ផ្តើមហូរចូលនូវអ្នកវិនិយោគចិន និងគំរោងព្រលានយន្តហោះថ្មីកំពុងសាងសង់ កំនើនភ្ញៀវទេសចរណ៍បានកើនឡើងជាប្រចាំ។លោកបន្តថា ការមកដល់នៃផ្សារ MAKRO ដែលស្ថិតនៅលើផ្លូវជាតិលេខ៦ នឹងធ្វើឲ្យខេត្តនេះកាន់តែ​មានភាពទាក់ទាញនិងរសរវើក ព្រោះកំនើនទេសចរណ៍ កំណើនប្រាក់ចំណូលប្រជាពល​រដ្ឋ នឹងធ្វើឲ្យផ្សារដែលផ្តោតលើសេវាកម្មលក់ទំនិញចម្រុះនេះទទួលបានជោគជ័យ។

លោកបន្តថា “ការមកដល់នៃផ្សារទំនើប MAKRO ជាការជ្រើសរើសទីតាំងត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ និងសមត្ថភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះអាចធ្វើឲ្យគំរោងនេះទទួលបានភាពជោគជ័យ”។លោកបន្តថា “បើផ្សារនេះមកកាលពី២ទៅ៣ឆ្នាំមុន មិនទាន់ដល់ពេលទេ តែពេលនេះជាពេលវេលាស័ក្តិសមហើយ”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាស​ន៍ឲ្យដឹងផងដែរថា គ្រប់ផ្សារទំនើបធំៗ គួរដល់ពេលមានវត្តមាននៅក្រុងសៀមរាបហើយ ដោយសារកំនើនទេសចរណ៍ និងតម្រូវការរបស់ភ្ញៀវទេសចរណ៍។ ដើម្បីឲ្យភ្ញៀវទេសចរ ណ៍ស្នាក់នៅកាន់តែយូរ គួរមានផ្សារទំនើបៗធំៗនិងមានស្តង់ដាច្រើន ព្រោះShopping Mallជាចំណីរបស់ទេសចរណ៍។

លោកបន្តថា “ផ្សារទំនើប AEON MALL និងផ្សារទំនើបសូរិយា គួរមានវត្តមាននៅខេត្តនេះហើយ ដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍”។លោកបន្តថា “ផ្សា​រទំនើបឬផ្សារនានានៅក្រុងសៀមរាប មានលក្ខណៈចាប់ឆាយ មិនទាន់មានស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវអន្តរជាតិទេ”៕

កម្ពុជាត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ នៅទូទាំងប្រទេសនាឆ្នាំ២០៣០

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៦,២លាននាក់ និងនៅឆ្នាំ២០២០ប្រមាណជាង៧លាននាក់ ហើយដល់ឆ្នាំ២០៣០ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់  និងទេសចរជាតិប្រមាណ១៣លាននាក់។

ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៍នេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ និងផ្កាយ៥ប្រមាណ៦០ភាគរយ ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណីតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើន ភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាននាក់ និងទេសចរជាតិប្រមាណ៣លាននាក់នៅឆ្នាំ២០៣០។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងបែបនេះដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍មកពីអគ្គនាយកដ្ឋា​នវិទ្យុភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” នាល្ងាចពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក ដោយបានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀត ប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនចិនព្រិន្ទស៍រៀលអ៊ីស្ទេត (ខេមបូឌា)គ្រុប ដែលបានធ្វើការវិនិយោគសណ្ឋាគារប្រណីត លំដាប់អន្តរជាតិមួយនេះ (ដែលមាន១៩២បន្ទប់) ដោយមានការគិតគូរយ៉ាងម៉ត់ចត់ដល់កិច្ចការពារបរិស្ថាន និងគម្រោងល្អៗដ៏ទៃទៀត របស់ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ ហើយលោកក៏បានកោតសរសើរដល់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត ដែលបានផ្តួចផ្តើមគំនិតការផលិតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” ដែលអាចជួយដល់ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

បច្ចុប្បន្ននេះកម្ពុជាមានសណ្ឋាគារប្រមាណ៨០០កន្លែង ស្មើនឹង៤៦ពាន់បន្ទប់ក្នុងនោះ សណ្ឋាគារប្រណិតមានប្រមាណជាង២ម៉ឺនបន្ទប់។  ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ៦៩កន្លែង ស្មើនឹងជាង៤ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារប្រណីតមានទើបមានប្រមាណជាង១០០០បន្ទប់៕

តោះទៅទស្សនាអាគារដ៏មហស្ចារ្យចំនួន៨ នឹងរះឡើងក្នុងតំបន់អាស៊ាន

0

បុរស វុត្ថា

ភ្នំពេញ៖ ស្របពេលដែលមានការប្រកួតប្រជែង ក្នុងការសាងសង់អគារខ្ពស់ៗនៅលើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោទុនអន្តរជាតិនោះ នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នឹងមានអាគារខ្ពស់ៗចំនួន៨ នឹងរះឡើងនាពេលអានាគតដខ្លីខាងមុខ ដើម្បីប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងទាក់ទាញអ្នកវិនិយោគទុន ក្នុងនោះក៏មានអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាមួយដែរ។

គេហទំព័ត៌ Property Area Asia ​នឹងនាំលោកអ្នកទៅមើលគំរោងដ៏មហិមាខាងលើនេះ។

.អគារ TRADEWINDS SQUARE TOWER

អគារនេះ គ្រោងនឹងសាងសង់ចំកណ្តាលបេះដូងនៃទីក្រុងពាណិជ្ជកម្ម Kuala Lumpur នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកំពស់៧៧៥ ម៉ែត្រ ។  អគារ Trade winds Square ត្រូវបានគេកំណត់សាងសង់ក្នុងទីតាំងយុទ្ធសាស្ត្ររបស់      រដ្ឋាភិបាលរបស់ប្រទេសមាឡេស៊ី ដែលបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុង Kuala Lumpur ហើយអគារមួយនេះ វានឹងជួយអោយមានការទាក់ទាញថ្មី និងផ្លាស់ប្តូរមុខមាត់មួយទៀតរបស់ទីក្រុង ជាពិសេស វានឹងក្លាយជាកន្លែងទំនាក់ទំនង​ នៃការធ្វើទំនើបកម្មយ៉ាងលឿនផងដែរ។

២ អគារ JAKARTA SIGNATURE TOWER

អគារSignature Tower គឺជាអគារខ្ពស់កប់ពពកដែលមានកម្ពស់៦៣៨ម៉ែត្រ ដែលគ្រោងនឹងសាងសង់ទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី។ អគារនេះត្រូវបានរចនាឡើងដោយ លោក Smallwood Reynolds  Stewart និង ក្រុមហ៊ុន Stewart Associates ។ នៅពេលសាងសង់រួចរាល់ អគារនេះត្រូវបានគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងអាចជាអគារខ្ពស់ក្នុងលំដាន់ទី៥ នៅលើពិភពលោក។            អគារ Signature Tower ស្ថិតនៅសង្កាត់ Sudirman Central Business Tower នឹងក្លាយទៅជាចំណុចក   ណ្តាលនៃតំបន់នេះ ព្រមទាំងង្កើតបាននូវស្តង់ដារថី្មមួយទៀត ក្នុងការអភិវឌ្ឍដ៏ប្រណីតក្នុងប្រទេសឥណ្ឌូនេស៊ី។

៣ អគារ MERDEKA PNB 118

            អគារMERDEKA PNB 118  គ្រោងនឹងសាងសង់ក្នុងកម្ពស់ ប្រមាណជា៦៨២ ម៉ែត្រ ស្មើនឹងកំពស់១១៨​ជាន់ វាននឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី និងជាអគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ អគារនេះ ត្រូវបានគេរំពឹងថានឹងសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៨-២០១៩ ។ អគារនេះផងដែគេគ្រោងសាងសង់នៅលើភ្នំមួយនៅភាគខាងត្បូងនៃទីក្រុងចាស់នៃក្រុងគួឡាឡាំពួ ។ អាគារដែលខ្ពស់លំដាប់ពិភពលោកមួយនេះ មានទាំងកន្លែងស្នាក់នៅ សណ្ឋាគារ និងការិយាល័យធ្វើការដ៏ប្រណីត។

អគារ Merdeka PNB118 គ្រោងសាងសង់ដោយ​ក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំជាងគេរបស់ម៉ាឡេស៊ី ក្នុងកំពស់១១៨ ជាន់ នឹងមានកម្ពស់ខ្ពស់ជាងអគារភ្លោះ Petronas ចំនួន៨៨ជាន់។ វាត្រូវបានគេរំពឹងថានឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២០ ហើយក្លាយជាអាគារខ្ពស់ជាងគេនៅក្នុងប្រទេសនិងអាស៊ីអាគ្នេយ៍។

.អគារ RAMA IX SUPER POWER

អគារ RAMA IX SUPER POWER  បាននឹងកំពុងសាងសង់ក្នុងកំពស់៦១៥ ម៉ែត្រ ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃ បើប្រៀបធៀបទៅនឹងអគារ MahaNakhon។

. អគារ THAI BOON ROONG TWIN TOWER

អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ អគារនេះ មានកំពស់៥៥០  ម៉ែត្រ មានកំពស់១៣៣ជាន់ ស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ​ តម្លៃគម្រោងសាងសង់នៃអគារចន្លោះពី២១០០លានដុល្លារអាមេរិក។អាគារនេះអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនTHAI BUNRONG និងក្រុមហ៊ុនមកពីប្រទេសចិន។

អាគារនេះនឹងជាផ្នែកមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន នៅពេលសាងសង់រួច ដោយសារ​អាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់៤៥ជាន់ចំនួន៤ទៀតនៅជុំវិញ។ អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

. អគារ PERTAMINA ENERGY TOWER

            អគារ PERTAMINA ENERGY TOWER  មានកម្ពស់៥៣០ម៉ែត្រ បាននិងកំពុងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅវាមានភាពអស្ចារ្យលេចធ្លោក្នុងទីក្រុង JAKARTA ហើយវាក្លាយជាភាពទាក់ទាញថ្មីមួយទៀត ដែលទីក្រុងមាន​ប្រជាជនរស់នៅ១៥លាននាក់នេះ។ អគារនេះគ្រោងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលក្នុងគម្រោងខ្នាតធំនេះមានសាលសម្តែងដែលអាចដាក់កៅអីចំនួន2ពាន់កន្លែង និងសាលតាំងពិព៌ណ  វិហារសាសនាឥស្លាម និងរោងចក្រផលិតថាមពល និង អគារការិយាល័យ។

          ៧.អគារ LANDMARK 81

Vincom Landmark 81 គឺជាអគារដ៏ប្រណីត ដែលកំពុងសាងសង់នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ប៉មធំនៃអគារនេះ នឹងមានតែមួយគត់ ដែលប្រើប្រាស់បរិក្ខារដ៏ប្រណិតរបស់ខ្លួននៅប្រទេសវៀតណាម និងជានិមិត្តរូបនៃកំណើននិងវិបុលភាពនៅក្នុងប្រទេស។ វានឹងមានសណ្ឋាគារ ផ្ទះល្វែង និងកន្លែងលក់ឥវាន់ផ្សេងៗ។

. អគារ BANGKOK OBSERVATION TOWER

អគារ BANGKOK OBSERVATION TOWER គ្រោងសាងសង់ក្នុងកំពស់៤៥៩ម៉ែត្រ ក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារនេះនឹងក្លាយជាអគារដំបូងបង្អស់នៅក្នុងទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្ត។ អគារនេះផងដែរ​នឹងបង្ហាញពីគម្រោងរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងចំណោមអគារដទៃទៀត។

យោងតាមទិន្នន័យរបស់ Global Tall Building Database នៃ ក្រុមប្រឹក្សាអគារខ្ពស់  និងលំនៅដ្ឋាននៅតាមទីប្រជុំជន (CTBUH) បានបញ្ចេញរបាយការណ៍ចុងក្រោយស្តីពីអាគារខ្ពស់ ការអភិវឌ្ឍទីក្រុង និងការសាងសង់ប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោកនេះ មានអាគារខ្ពស់បំផុតចំនួន ១០០ ដែលបានជាប់ក្នុងតារាងកំពូលរបស់ពិភពលោក (Height to Architectural Top list) ៕

ស្វែងយល់ពីអាស៊ី! ការផ្គត់ផ្គង់លំនៅដ្ឋាន នៅកោះតៃវ៉ាន់ បានកើនឡើងយ៉ាងគំហុក

0

ដោយវុត្ថា

       ភ្នំពេញ៖ សារព័ត៌មាន Taiwan News បានចុះផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់អចលនទ្រព្យលំនៅដ្ឋានថ្មី បានកើនឡើងយ៉ាងខ្លាំងនៅកោះតៃវ៉ាន់ ហើយតំលៃលំនៅដ្ឋានក៏បានកើនស្របគ្នាផងដែរ។

យោងតាមទិន្នន័យពីទីប្រឹក្សារបស់តៃវ៉ាន់ My Housing បានបង្ហាញថា បរិមាណនៃលំនៅដ្ឋាន ដែលទើបនឹងសាងសង់ និងលក់បន្តបានកើនឡើងនិងមានតម្លៃរហូតដល់ ២៤,៥ពាន់លានដុល្លារកាលពីខែមករាដល់ខែសីហាឆ្នាំនេះ។

តួលេខនេះត្រូវបានគេកំណត់ថា នឹងកើនឡើងដល់១,១៥ពាន់ពាន់លាន (លុយតៃវាន់) សម្រាប់ឆ្នាំ២០១៨ ពោលគឺកើនឡើង៣៤ភាគរយ ពី៨៣៧,៣ពាន់លាន(លុយតៃវាន់) នៅឆ្នាំ២០១៧។

អ្នកស្រី Ho Shih-chan អ្នកគ្រប់គ្រងស្រាវជ្រាវទីផ្សារលំនៅដ្ឋាន My Housing បានកត់សម្គាល់ថា ការលក់ផ្ទះថ្មីនៅមានកម្រិត ខណៈពេលដែលការផ្គត់ផ្គង់បានកើនឡើងនៅឆមាសទីមួយនៃឆ្នាំនេះ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់តៃវ៉ាន់ បូករួមជា​មួ​យគោលនយោបាយទីផ្សារ បានជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើការវិនិយោគសាងសង់លំនៅដ្ឋានថ្មី។

នៅភាគខាងជើងនៃកោះតៃវ៉ាន់តម្លៃផ្ទះថ្មី បានកើនឡើងដល់៧៥ពាន់លានដុល្លារសម្រាប់គំរោងវិនិយោគសរុប ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ហើយគ្រាន់តែទីក្រុងTaoyuan តម្លៃលំនៅដ្ឋានដែលបានវិនិយោគថ្មីៗ តម្លៃជាង១៨០លាន(លុយតៃវ៉ាន់) នៅលើទីផ្សារសម្រាប់ឆ្នាំ២០១៨៕

អ្នកវិនិយោគលើគំរោង Shop House Classic នៃបុរីប៉េង ហួតផ្លូវ ៦០ម៉ែត្រ មានឱកាសចំណេញច្រើន

0

ដោយ រតនៈ

ភ្នំពេញ៖ ស្របពេលតំបន់ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កំពុងរីកចម្រើនឥតឈប់ឈរលើផ្នែកលំនៅដ្ឋាន​ និងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើនតំបន់នេះ កំពុងទាក់ទាញការចាប់អារម្មណ៍ កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិនានា។

ជាមួយនឹងកាលានុត្តន៍ភាពនេះ ការវិនិយោគលើលំនៅដ្ឋានតំបន់នេះនឹងមានឳកា​សចំណេញច្រើននាពេលអនាគត ពិសេសអ្នកទិញលំនៅដ្ឋានក្នុងគំរោង Shop House Classic នៃបុរីប៉េង ហួតដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងមានឳកាសចំណេញរហូតដល់៥៥,០០០ ដុល្លារអាមេរិក។

តំបន់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យនេះ ពិតជាកំពុងមាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង ​ទាំង​ផ្នែក​សំណង់​លំនៅដ្ឋាន និង​ វិស័យ​ពាណិជ្ជកម្ម ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំខ្វាត់ខ្វែង ខណៈពេលដែល​មហាវិថី​សម្តេច​ហ៊ុនសែន (ផ្លូវ៦០ ម៉ែត្រ) ដែលទើបតែ​ស្ថាបនា​រួច នឹងក្លាយទៅជាមហាវិថីពាណិជ្ជកម្ម ដោយ​រត់កាត់​តាម​តំបន់​ដែល​កំពុ​ងមាន​ការអភិវឌ្ឍ​យ៉ាង​គគ្រឹកគគ្រេង​នេះ។ គម្រោង​សំណង់​លំនៅឋាន​បាន​លេចចេញ​ឡើង​យ៉ាង​ឆាប់រហ័ស នឹងបង្កើតបានជាទីក្រុងរណប នាពេលអនាគតដ៏ខ្លីខាងមុននេះ។

គម្រោងអភិវឌ្ឍចម្រុះរបស់បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏បានបង្ហាញវត្តមាន និងរួមចំណែកក្នុងគម្រោងអភិវឌ្ឍដ៏ធំសម្បើមនេះផងដែរ។ ក្នុងគម្រោងនេះទាំងមូល មានវិសាលភាពលើផ្ទៃដីប្រមាណជា៤០ហិចតា នៅជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ)និងជាគម្រោងមួយ ដែលបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រា​ប់ស្នាក់នៅផងដែរ។

សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់ចាក់អង្រែក្រោម ដែលរួមមានទាំងផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូនលោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។

ហ្សបហោស៍ក្លាស៊ិក បានរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាព និងសោភណ្ឌភាព ដែលមានការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មរបស់លោកអ្នក ដែលមានទីតាំងទល់មុខផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ផ្ទាល់តែម្តង ។

ហ្សបហោស៍ ក្លាស៊ិក ក្នុងគម្រោង​បុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់

ពីថ្ងៃ​នេះតទៅហើយ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់៥៥,០០០ដុល្លារ ដែលមានសុពលភាពត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨ នេះ តែប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ015,906,789 ​Emai​l: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/ boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 016/098/017 59 67 89
#Boreypenghuothgroup
ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

រដ្ឋាភិបាលនឹងអនុវត្តន៍គំរោងបីដើម្បីជួយវិស័យ SME នៅឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងចាប់ផ្តើមអនុវត្តន៍គំរោងចំនួនបី ដើម្បីលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានមានប្រ​សាសន៍ឲ្យដឹងក្នុងពិព៌ណសហគ្រាសធុនតូច និងមធ្យមរយៈពេលពីរថ្ងៃដោយចាប់ផ្តើមពី​ថ្ងៃទី១ដល់២កញ្ញាខាងមុខនេះថា រដ្ឋាភិបាលនឹងអនុម័តលើគម្រោង៣សំខាន់ៗ សម្រាប់លើកស្ទួយ ដល់សហគ្រាសធនតូចនិងមធ្យមផងដែរ មានដូចជា ការលើកស្ទួយវិស័យម្ហូបអាហារ ការជួយបណ្ដុះបណ្ដាលសហគ្រិនភាព និងការអភិវឌ្ឍន៍ជំនាញដែលគម្រោងទាំងនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០១៩ ដើម្បីជំរុញសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាអោយកាន់តែរីកចំរើន កាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ។

លោកបន្តថា “សព្វថ្ងៃកម្ពុជាមានសហគ្រាសប្រមាណ៥២ម៉ឺនសហគ្រាស ដោយក្នុងនោះជាង៩៩ភាគរយ ជាសហគ្រាសធនតូចបំផុត និងមធ្យម។ កំនើនដ៏ច្រើននៃសហគ្រាសធនតូចនិងមធ្យមនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។

គិតត្រឹមដំណាច់ឆ្នាំ២០១៧ វិស័យឧស្សាហកម្ម និងសិប្បកម្មបានរួមចំណែករហូតដល់៣០ភាគរយនៃផលទុនជាតិសរុប ដែលវាដើរលឿនជាងផែនការរហូតដល់៨ឆ្នាំ ដោយផែនការគិតថាទាល់តែឆ្នាំ២០២៥ ទើបសម្រេចបាន៣០ភាគរយ ដែលវិស័យនេះអាចរួមចំណែកផលទុបជាតិសរុប។

លោកហេង សុខគង់បានបន្តថា សព្វថ្ងៃរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការជួយអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម ដោយរដ្ឋាបាននឹងបង្កើតធនាគារ SME ក្នុងឆ្នាំ២០១៩ ក្នុងដើមទុនដំបូងចំនួន១០០លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចខ្នាតមធ្យមទាំងអស់៕

ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យត្រូវឈរលើមូលដ្ឋានអ្វីខ្លះ?

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពនេះកំពុងទទួលបាន​ជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fongបាន​មានប្រសាសន៍ថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនោះ ត្រូវមានគុណសម្បត្តិចំនួន៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះ​ត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការ​ដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចល​ន​ទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះ​ត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។អ្នក​នាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភា ព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។

ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយ​ពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ​ងអាជីពនេះ។ អ្នកនាង Grace Rachny Fongបញ្ជាក់ឲ្យដឹង។

អ្នកនាងបន្ថែមថា “អាជីពនេះនឹងមានអនាគតល្អ នឹងមានគុណតម្លៃដូចជា​អាជីពមេធាវី និងអាជីពជាវេជ្ជបណ្ឌិត ព្រោះអ្នកនៅក្នុងអាជីពនេះត្រូវធ្វើការជាមួ​យទាំងអ្នកទិញ និងអ្នកលក់ ហើយអ្នកណាក៏ត្រូវការលំនៅដ្ឋានដែរ”។អ្នកនាងបន្តថា “អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។

អ្នកនាង Grace Rachny Fong បានទទូចថា “ប្រសិនជាចង់ចាប់អាជីពនេះឲ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជា​ជាងគិតបែបឆក់កណ្តៀត”៕