ដោយ រ៉ាណេត
សៀមរាប៖ បុរីទេសចរណ៍ដែលបោះទុនវិនិយោគ ២០០លានដុល្លារ ក្នុងខេត្តសៀមរាប បាននិងកំពុងពង្រីកសក្តានុពលខេត្តនេះកាន់តែខ្លាំង ខណៈគម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យនេះ បាននិងកំពុងត្រៀមបើកលក់វគ្គទី៦ និងវគ្គទី៧ នៅត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩ខាងមុខនេះ។

-->
ប្រធានគ្រប់គ្រងផ្នែកលក់នៃបុរីទេសចរណ៍ ខេត្តសៀមរាប លោក ហង់ វិច្ចិដ្ដ្រា បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២២ ខែមេសានេះថា បុច្ចុប្បន្ននេះ គម្រោងសាងសង់របស់បុរីទេសចរណ៍ ខេត្តសៀមរាប បានឈានដល់វគ្គទី៦ និងវគ្គទី៧ នៃគម្រោងហើយ ខណៈដែលការបើលក់ជាផ្លូវការ នឹងត្រូវចាប់ផ្តើមនៅត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩នេះហើយ។
លោកបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនបាន និងកំពុងសម្រុកសាងសង់បន្តគម្រោងយ៉ាងសកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន ដែលក្នុងនោះវគ្គទី១ រហូតដល់វគ្គទី៥នៃគម្រោងរបស់យើង គឺត្រូវបានលក់ស្ទើរអស់ ១០០ភាគរយ ហើយក៏កំពុងសម្រុកបន្តការសាងសង់វគ្គទី៦ និងវគ្គទី៧នៃគម្រោង ដែលមានផ្ទះជិត២០០ខ្នង។
គំរោងបុរីទេសចរណ៍ ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ៦០ហិកតា នៅជាប់នឹងផ្លូវជាតិលេខ៦ ក្បែរផ្សារម៉ាក្រូ២ ក្រុងសៀមរាប ដែលកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន។
លោកបន្តថា “ការលក់លំនៅដ្ឋានក្នុងគំរោងនេះ ទទួលបានជោគជ័យ ដោយសារកេរ្ត៍ឈ្មោះល្អរបស់ក្រុមហ៊ុន ទីតាំងស្ថិតនៅតំបន់មានសក្តានុពល និងលំនៅដ្ឋានសាងសង់ដោយផ្តោតលើគុណភាព សោភ័ណភាព និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។
លោក ហង់ វិច្ចិដ្រ្តា បានបន្តឱ្យដឹងថា គម្រោងបុរីទេសចរណ៍បានសាងសង់លំនៅដ្ឋានចម្រុះ រួមមានសំណង់លំនៅដ្ឋានជាប្រភេទ វីឡាទោល វីឡាភ្លោះ និងជាប្រភេទវីឡាកូនកាត់ និងជាប្រភេទផ្ទះល្វែង ដែលសុទ្ធតែទទួលបានការចាប់អារម្មណ៍ ព្រោះក្រៅពីមានរូបរាងស្រស់ស្អាត ទំនើបទាន់សម័យគួរជាទីទាក់ទាញ រួមជាមួយកេរ្តិ៍ឈ្មោះដ៏ល្អរបស់ក្រុមហ៊ុន និងទីតាំងគំរោងនេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍដ៏មានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ច នៅជាប់នឹងផ្លូវជាតិលេខ៦ ក្បែរផ្សារម៉ាក្រូ២ និងមានចម្ងាយប្រមាណ ៣-៤ គីឡូម៉ែត្រពីកណ្តាលក្រុងសៀមរាប បានធ្វើឲ្យលំនៅដ្ឋានក្នុងគំរោងនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន ។

លោកបន្តថា “បុរីទេសចរណ៍ជាជម្រើសដ៏ល្អសម្រាប់រស់នៅ ហើយថែមទាំងអាចប្រកបអាជីវកម្មបានថែមទៀតផង ដោយក្រុមហ៊ុនមានរៀបចំជាទីសួនសាធារណៈ មានសួនកុមារកម្សាន្ត មានផ្សារ សាលារៀន កន្លែងហាត់ប្រាណ ហើយបច្ចុប្បន្ននេះ ក៏មានគ្លីនិកឯកជនទំនើបៗកំពុងតែដំណើរផងដែរ”។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជាការអបអរសាទរនៅក្នុងឱកាសនៃការបើកលក់ជាផ្លូវការនូវវគ្គទី៦ និងទី៧ នេះ ចំពោះអតិថិជនដែលមកទិញចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែមេសា នឹងទទួលបានការផ្តល់ជូនជាកាដូពិសេសពីក្រុមហ៊ុនដោយរាល់ការទិញលំនៅដ្ឋានជាប្រភេទ វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល នឹងទទួលបានទូរចង្ក្រានលើ-ក្រោម និងទូរតាំងទូរទស្សន៍ដ៏ស្រស់ស្អាតចំនួនមួយឈុត ជាពិសេស រាល់ការបង់ប្រាក់កក់ដំបូងគឺត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដោយការបង់ប្រាក់រយៈពេលពេញមួយឆ្នាំគ្មានការប្រាក់នោះទេ។

លំនៅដ្ឋាននៃបុរីទេសចរណ៍ ដែលនឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី២៥ មេសាខាងមុខនេះ មានប្រភេទផ្ទះល្វែងមានតម្លៃចាប់ពី ៦០,០០០ដុល្លារឡើងទៅ ដោយឡែកចំពោះប្រភេទផ្ទះវីឡាកូនកាត់មានតម្លៃចាប់ពី៦៨,០០០ដុល្លារឡើងទៅ។
រួសរាន់ឡើង កុំឱ្យឱកាសដ៏ល្អនេះរំលងផុតទៅ។ ចំពោះអតិថិជនដែលចាប់អារម្មណ៍ ជាវគំរោងនេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ : ០៧០ ៧៦៥ ២២២ / ០៧៧ ២៦៦ ២០៩៕