ចង់ទិញដីចំណេញច្រើនទេ? ស្តាប់ឧកញ៉ាសៀ រិទ្ឋីទៅចឹង

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានវិនិយោគលើអាគារខុនដូ និងក្រុមហ៊ុនជាច្រើនទៀតបានបង្ហើបពីយុទ្ឋសាស្រ្តក្នុងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់។

លោកឧកញ៉ាបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្ត ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យ​លោកក្លាយជាអ្នកមានក្នុងវិស័យនេះ។

លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍ​ន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។

នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគ​លើវិស័យដីធ្លី”។

លោកឧកញ៉ាសៀ រិទ្ឋីបច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោងThe Bridge, The PeAk ទទួល​បានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះThe Palmស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រ​មាណ១,០០០លានដុល្លារអាមេរិក៕

ឥណទានអេស៊ីលីដាស្ថិតក្នុងភាពទ្រឹងក្នុងដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអេស៊ីលីដាបានឲ្យដឹងថា ការដាក់ប្រាក់បញ្ញើរនៅធនាគារអេស៊ីលីដា សម្រេចបានកំណើន៥ភាគរយ ខណៈទំហំឥណទានស្ថិតក្នុសភាពទ្រឹង ក្នុងដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំ២០១៧កន្លងមក។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ី លោកអ៊ិន ចាន់នីបានថ្លែងឲ្យ ដឹតតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ មេសានេះថា ទំហំឥណទានរបស់អេស៊ីលីដាបានកើនទឹកប្រាក់ពី៣០២២,៥លានដុល្លារ ដល់៣០២៣លានដុល្លារអាមេរិក កើនឡើង០០,៣ភាគរយ និងទំហំប្រាក់បញ្ញើរបានកើនឡើងប្រមាណ៥ភាគរយ ដោយទំហំទឹកប្រាក់បាន​កើនពីប្រមាណ៣២៥០លានដុល្លារ ដល់ទឹកប្រាក់៣៤៦៣លានដុល្លារ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំ២០១៧។

លោកបន្តថា ទំហំឥណទានកើនឡើងតិចតួចនេះ ដោយសារចាប់ពីខែមករា ដល់ខែមិនា ជាពេលដែលប្រជាជនប្រមូលផល ទើបពួកគាត់មិនសូវត្រូវការឥណទានយកទៅ​ប្រើប្រាស់នោះទេ ផ្ទុយទៅវិញវាជាពេលដែលកសិករមានប្រាក់នៅសល់ យកមកផ្ញើរទុកនៅធនាគារ ទើបធ្វើឲ្យទំហំប្រាក់បញ្ញើរបានកើនឡើង។លោកបន្តថា តាមធម្មតា​ចាប់ពីខែមេសាឡើងទៅ ទើបជាពេលដែលប្រជាពលរដ្ឋត្រូវការឥណទាន ដើម្បីចាប់ផ្តើមអាជីវកម្ម ឬកសិកម្មច្រើន ដែលនោះជាពេលដែលតម្រូវការឥណទានកើនឡើង ហើយ​និន្នាការបែបនេះបានកើតឡើងជារៀងរាល់ឆ្នាំ។

លោកអ៊ិន ចាន់នីបានបន្តថា កំណើននៃការដាក់ប្រាក់បញ្ញើរ មួយផ្នែកក៏ដោយសារ បរិយាកាសទូទៅមានភាពល្អប្រសើរ ទាំងបរិយកាសកាសសង្គម សេដ្ឋកិច្ច និងបរិយកាសនយោបាយ ព្រមទាំងការទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ឋធនាគារមានការ​កើនឡើង។

លោកឆារស៍ វ៉ាន់ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា វិស័យធនាគារ​នៅកម្ពុជានៅតែសម្រេចបានកំនើនល្អប្រសើរ ទាំងទំហំឥណទាន និងការដាក់ប្រាក់បញ្ញើរ ដោយសារកត្តាសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ដែលបានធ្វើ​ឲ្យកម្ពុជាទាក់ទាញបាន នូវអ្នកវិនិយោគអន្តរជាតិជាច្រើនចូលមកវិនិយោគនៅកម្ពុជា ហើ​យការចូលមកកាន់តែច្រើនពីសំណាក់អ្នកវិនិយោគអន្តរជាតិ ដោយសារកំនើនសេដ្ឋកិច្ច បរិយាកាសនយោបាយល្អប្រសើរ និងការជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។

បច្ចុប្បន្ននៅកម្ពុជាមានធនាគារសរុបចំនួន៥២ ក្នុងនោះមានធនាគារពាណិជ្ជមានចំនួន៣៩ និងធនាគារឯកទេសមានចំនួន១៣។៕

តំបន់ច្បារអំពៅនឹងកាន់តែរសរវើកក្រោយពេលសួនកម្សាន្តតម្លៃ៦០លានដុល្លារនឹងបើកដំណើរការ

0

ដោយ គង់ សូរិយា

ភ្នំពេញ ការមកដល់នៃហាងល្បីៗ និងផ្សារបែបសហគមន៍The Park ទំនងមិនគ្រប់គ្រាន់ទេ សម្រាប់តំបន់ផ្លូវជាតិលេខ១ ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ ប៉ុន្តែសួនកំសាន្តលំដាប់អន្តរជាតិមួយតម្ល៦០លានដុល្លារ ដែលគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ នឹងធ្វើឲ្យតំបន់នេះកាន់តែរសរវើក និងស៊ីវិល័យ។

អគ្គនាយករងនៃបុរីប៉េង ហួតលោកឧកញ៉ាថៃ ម៉េងលីបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍នេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតា​ជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៏ពិពាហ៏។ សួនកំសាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេ​សប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។លោក បន្តថា ចំពោះការរៀបចំតំបន់ទៀតសោត យើងបានរៀបចំជាតំបន់អឺរ៉ុប​ផ្សេងៗគ្នាចំនួន​ដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។

តំបបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនិមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះនឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋានសម្បូរបែប មានអាហារអឺរ៉ុប ចិន​ ជប៉ុន ​​ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។

លោកឧកញ៉ាបានបន្តថា ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ ​គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌិហ្សាញសួនលំហែរ ដែលលជាងគេលំដា​ប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរដែលល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅប្រទេសអង់គ្លេស។

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា “គំរោងនេះនឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និង​សាធារណៈជនទូទៅដែលស្វែងរកកន្លែងសម្រាកលំហែរនិងញ៉ាំអាហារប្រកបដោយផាសុកភាព”។ លោកបន្តថា “ក្រុមហ៊ុ​ន​​ចាប់អារម្មណ៏ក្នុងការវិនិយោគឡើង គឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ​ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ”​។

ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា នេះជាផលិ​តផលទេសចរណ៍ថ្មីមួយ ដែលកន្លងមកវិស័យឯកជនក្នុងវិស័យនេះ តែងតែជំរុញឲ្យអ្នក​វិនិយោគជាតិ និងអន្តរជាតិវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍អន្តរជាតិមកស្នាក់នៅ និងកម្សាន្តរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “វិស័យឯកជនស្វាគមន៍គំរោងវិនិយោគថ្មីនេះ ព្រោះវាជាការធ្វើពិពិធកម្ម​ទីផ្សារទេសចរណ៍ ខណៈតំបន់កំសាន្តនៅរាជធានីភ្នំពេញនៅមានកម្រិតនៅឡើយ”៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញសុទិដ្ឋិនិយមចំពោះវិស័យម្រេចកម្ពុជា

0

ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកាម្រេច លើកទី២ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយម ចំពោះស្ថានភាពល្អប្រសើរនៃវិស័យម្រេចនៅកម្ពុជា បើទោះជាមានការប្រែប្រួលតម្លៃ ប៉ុន្តែនៅតែអាចរក្សាចំណែកទីផ្សារទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាប្រកបដោយនិរន្តរភាព ហើយនៅឆ្នាំខាងមុខ វិស័យនេះនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ/អង្ករ និងដំឡូងមីដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យម្រេច និងបានសំណូមពរដល់ជំនាញការជាតិ និងអន្តរជាតិ ពន្លឿនការចងក្រងសេចក្តីព្រាងគោលនយោបាយម្រេច ដើម្បីដាក់ឆ្លងគណៈកម្មាការបច្ចេកទេសអន្តរក្រសួង មុនពេលស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ គោលនយោបាយនោះ នឹងត្រូវផ្កោតលើកិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។

«ខ្ញុំមានជំនឿថា ប្រសិនបើយើងសហការគ្នាធ្វើកិច្ចការទាំងនេះតាមតួនាទី និងទទួលខុសត្រូវស្ថាប័នរៀងខ្លួន វិស័យម្រេចនឹងមានការរីកចម្រើននាពេលដ៏ខ្លីខាងមុខ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍។

សូមបញ្ជាក់ថា ម្រេចគឺជាដំណាំដ៏សក្តានុពលរបស់កម្ពុជា ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។ បច្ចុប្បន្ន ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តចំនួន១៩ ដែលមានផ្ទៃដីប្រមាណ ៦,៦៧៨ហិកតា និងផ្តល់ទិន្នផលប្រហែល ២ម៉ឺនតោន ក្នុងមួយឆ្នាំ។ ការរៀបចំវេទិកាម្រេចថ្ងៃនេះ គឺជាដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យម្រេច ដើម្បីបម្រើអត្ថប្រយោជន៍តួអង្គពាក់ព័ន្ធ គឺទាំងអ្នកដាំ និងអ្នកទទួលទិញម្រេចពីកសិករ អ្នកកែច្នៃម្រេចនាំចេញ និងអ្នកប្រើប្រាស់ម្រេចជាគ្រឿងទេសទូទៅ៕

តំបន់ស្វាយជ្រុំ និងអរិយក្សត្ររង់ចាំតែវត្តមានស្ពានភ្ជាប់និស្ស័យ

2

ដោយគង់ សូរិយា

ភ្នំពេញ៖ ទោះបីស្ពានមិនទាន់បានសាងសង់ក្តី ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមគំរោងអភិវឌ្ឍន៍របស់ខ្លួនជាច្រើនរួមទៅហើយ នៅតំបន់អរិយក្សត្រនិងស្វាយជ្រុំ ដោយសារផែនការសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនលុបចោលនោះទេ គឺនៅរង់ចាំតែពេលវេលាប៉ុណ្ណោះ។

មេឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលលោកហ៊ុន កយបានថ្លែង  ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ពេលលឺប្រមុខរដ្ឋាភិបាលប្រកាសសាងសង់​ស្ពាននេះ ប្រជាពលរដ្ឋសប្បាយចិត្តណាស់ ប៉ុន្តែពួកគាត់បានសួរលោកថាពេលណា​សាងសង់ស្ពានទៅកាន់តំបន់របស់គាត់ ដែលការពិតយើងមិនទាន់ដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណានោះទេ។លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ឃុំស្វាយជ្រុំបានលក់ដីឲ្យឈ្មួញ និងក្រុមអ្នកមានលទ្ឋភាពប្រមូលទិញដីអស់ទៅហើ​យ គឺនៅសល់តែ២០ភាគរយនៃផ្ទៃដីប៉ុណ្ណោះ។

លោកបន្តថា “ដីចំការ ដីស្រែប្រាំងត្រូវបានប្រជាបលរដ្ឋលក់អស់ទៅហើយ គឺនៅសល់តែដីលំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្ញុំពួក​គេនៅតែសប្បាយចិត្តឲ្យតែមានស្ពាន”។លោកបន្តថា “ប្រជាជនភូមិ ឃុំនេះសប្បា​យចិត្តណាស់ ពេលលឺគំរោងសាងសង់ស្ពាន ដែលពួកគេសង្ឃឹមថាការសាងសង់នឹង​ចាប់ផ្តើមនៅពេលឆាប់ៗនេះ”។

ឃុំអរិយក្សត្រមានប្រជាពលរដ្ឋរស់នៅរុប១០១៨គ្រួសារ និងមានប្រជាពល​រដ្ឋសរុបចំនួន៥៣៥៤នាក់។

ទោះជាយ៉ាងណាលោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិង​ដឹកជញ្ជូនបានថ្លែងថា គំរោងសាងសង់ស្ពាននេះ មិនដឹងចាប់ផ្តើមនៅពេលណានៅ ឡើយទេ ដោយសារប្រមុខរដ្ឋាភិបាលទើបប្រកាស ពីការស្វែងរកហិរញ្ញប្បទានពីប្រទេស​ចិន ដើម្បីយកមកសាងសង់ស្ពាននេះនាពេលខាងមុខ។ ការសិក្សាពីគំរោង​ស្ពាននេះបានបញ្ចប់ហើយ ប៉ុន្តែប្រវែងស្ពាន និងទំហំនៃការចំណាយលោកមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា ការសាងសង់ស្ពាននេះ នឹងតភ្ជាប់ទៅកាន់ផ្លូវ Express Wayពីតំបន់អិយក្សត្រខេត្តស្វាយរៀង ដែលបានបញ្ចប់ការសិក្សាដោយអង្គការJICAរួចហើ​យ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យអង្គការនេះសិក្សាជាថ្មីពីផល​ប៉ះពាល់ និងភាពចំណេញពីការសាងសង់ផ្លូវនេះ។ លោកបន្តថា“ផ្លូវ Express Way​ដែលបានសិក្សារួចមានប្រវែង១៦០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាវិនិយោគចំនួន២៨០០លានដុល្លារអាមេរិក”។

លោកវ៉ា ស៊ីមសូរិយាបានបន្តថា “រដ្ឋាភិបាលត្រូវចំណាយទ្វេរដងលើការសាង​សង់ហេដ្ឋារចនាសម្ព័ន្ឋចាប់ពីពេលនេះតទៅ ប្រសិនជាចង់ឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់​តែរីកចំរើនបន្ថែមទៀត”។

ឮលោកហ៊ុន សែននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំមុន បាន​ប្រកាសពីគំរោងសាងសង់ស្ពានទាំងពីរនេះ ដើម្បីអ្វីដែលលោកហៅថា “ជាការធ្វើ ឲ្យផ្លូវខ្សែក្រវ៉ាត់ក្រុងមានភាពតភ្ជាប់គ្នាពិតប្រាកដ” ហើយលោកបាន​ប្រកាសពីការ​ស្វែងរកឥណទានពីប្រទេសចិន ដើម្បីយកមកសាងសង់ស្ពានទាំងពីរនេះ ដែលមាន​ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចធំធេង និងជួយកាត់បន្ថយលំហូរចរាចរណ៍ចូលទីក្រុង ភ្នំពេញ។

ស្ពានទាំងពីរនេះ ទី១ ស្ពានចេញពីតំបន់ក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ទៅកាន់ឃុំអរិយក្សត្រ និងស្ពានទី២ ចេញពីតំបន់ជ្រោយចង្វារ ទៅកាន់ឃុំស្វាយ ជ្រុំក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

ដំណឹងល្អ៖ ក្រុមហ៊ុនកម្ពុជា ចិនត្រៀមសង់កំពង់ផែធំមួយនៅខេត្តកំពត

0

ភ្នំពេញ៖ ក្រុមហ៊ុនទ្រីភាពគ្រុបរបស់កម្ពុជា និងក្រុមហ៊ុនចិនមកពីខេត្តគ័ងស៊ីប្រទេ​សចិន ត្រៀមចាប់ផ្តើមសាងសង់កំពង់ផែរទឹកជ្រៅ ដើម្បីជម្រុញការដឹកជញ្ជូននាវាសមុទ្រ ដែលអាចផ្ទុកទំនិញចាប់ពី១ពាន់ ទៅ៣ពាន់តោនអាចចូលចតផ្ទេរនិងផ្ទុកទំនិញបាន។

អគ្គនាយកក្រុមហ៊ុនទ្រី ភាពគ្រុបលោកឧកញ៉ា ទ្រី ភាពបានថ្លែងក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការស្តីពី កំពង់ផែខេត្តកំពតរវាងក្រុម​ហ៊ុនកំពង់ផែរអន្តរជាតិ នៃខេត្តគ័ងស៊ីប្រទេសចិន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះថា ការបង្កើតកំពង់ផែរនៅក្នុងខេត្តកំពត គឺមានគោលបំណងជម្រុញ វិស័យដឹកជញ្ជូនតាមផ្លូវឲ្យកាន់តែទូលាយ ក្នុងការធ្វើពាណិជ្ជកម្មរួមគ្នារវាងប្រទេសកម្ពុជា ចិន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ជាពិសេសការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចសង្គមផងដែរ។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនទាំងពីរ ចាប់ផ្តើមសិក្សាសាងសង់កំព​ង់​ផែទឹកជ្រៅមួយ ក្នុងដំណាក់កាលដំបូង ហើយគំរោងនេះក៏អាចផ្តល់ការងារចំនួន៥០០កន្លែង នៅក្នុងដំណាក់កាលចាប់ផ្តើម ហើយចំនួននឹងអាចកើនឡើងដល់១៥០០កន្លែងបន្ថែមទៀត នៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំន​ង​ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិកា​រ​កិច្ចលោកជំទាវម៉ែន សំអនបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិននៅពេលនេះ បានបញ្ជាក់ពីការលូតលាស់ឥតឈប់ឈរ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើលោក និងជាប្រទេសទី១ ដែលបានផ្តល់ជំនួ​យធំជាងគេដល់កម្ពុជា និងជាប្រភពនៃអ្នកវិនិយោគទុនបរទេសដ៏មានសក្តានុពល ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត និងក៏ជាប្រទេសដែលមានចំនួនភ្ញៀវទេសចរដ៏ច្រើនដែលកំពុងមកទស្សនាកម្ពុជាផងដែរ។

លោកជំទាវបន្តថា ការសម្រេចចិត្តសាងសង់កំពង់ផែរអន្តរជាតិ នៅខេត្តកំពតនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តនេះជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត ដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា។ ការអភិវឌ្ឍន៍កំពង់ផែ មិនអាចធ្វើឡើងតែឯកឯងបានទេ ពោលគឺត្រូវអភិវឌ្ឍន៍ជាអន្តរវិស័យ ដែលពាក់ព័ន្ធជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ជាមួយផ្លូវដែក និងសន្តិសុខជាដើម៕

អ្នកវិនិយោគចិន គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយលោកប៉ាន សូស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី កាលពីថ្ងៃទី២៣ មេសាកន្លងមកនេះ លោកឆឹន អ៊ូ បានស្នើក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកបន្តថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន កំពុងធ្វើប្រតិបត្តិការអាជីវកម្ម រាប់តាំងពីវិស័យកសិកម្ម សំណង់ និងប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ NiceTV ជាដើម។

លោកបន្តថា “ខ្ញុំនឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនច្រើនថែម​ទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវា​ត់មួយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន”។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោ​ងនេះឲ្យលេចរូបរាងឡើងនាពេលអនាគត។ លោកសូរស័ក្តិបានស្នើឲ្យអភិបាលខេត្ត និងវិនិយោគិនខេត្តក្វាងស៊ី ពិចារណាវិនិយោគលើការសាងសង់ឡសម្ងួត ទិន្នផលកសិកម្ម និងកែច្នៃកសិផលមួយចំនួនដូចជា ស្រូវ ស្វាយ ពោត និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។

គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់កម្ពុជា ចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី១៥ ដែលនឹងធ្វើឡើងពីថ្ងៃទី១២-១៥ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី ក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន”។ ពិព៌ណលើកនេះ កម្ពុជាត្រូវធ្វើជាប្រទេសកិត្តិយស បន្ទាប់ពីប្រ៊ុយណេ។

ពិព័រណ៍ចិន អាស៊ាន គឺជាវេទិការប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ លោក វេន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ពិពរ័ណនេះ ផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាធុរកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកិច្ចប្រជុំនានាពាក់ព័ន្ធកិច្ចសហការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ាន៕

ស្រាយ​ចម្ងល់​៖​ ​តើ​ធនាគារពាណិជ្ជ​ ​និង​ឯកទេស​ខុសគ្នា​យ៉ាងដូច​ម្តេច​?​

0

ដោយ​ ​ដែន​ ​ចែងចាំង​

​ភ្នំពេញ​៖​ ​នៅ​កម្ពុជា​មាន​ធនាគារ​ជាច្រើន​បាន​បង្កើត​ឡើង​ ​ប៉ុន្តែ​ធនាគារ​ទាំងនោះ​បាន​ដើរតួ​នាទី​ខុសគ្នា​ ​តាម​កម្រិត​ទុន​ចុះបញ្ជី​ររបស់​ខ្លួន​ ​ដែល​អាជ្ញាធរ​ធនាគារជាតិ​បាន​ផ្តល់​ ​និង​អនុញ្ញាត្ត​ដើម្បី​បង្កើត​ជា​ធនាគារពាណិជ្ជ​ ​ឬធ​នា​គារ​ឯកទេស​។​

​តើ​ធនាគារពាណិជ្ជ​ ​និង​ធនាគារ​ឯកទេស​មាន​ភាព​ខុសគ្នា​យ៉ាងដូច​ម្តេច​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ​ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​នេះ​?​។​

​លោ​ក​អ៊ិ​ន​ ​ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​ ​អ៊ិ​ល​ ​ស៊ី​ ​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៣​ ​មេសា​នេះ​ថា​ ​ធនាគារពាណិជ្ជ​និង​ធនាគារ​ឯកទេស​មាន​ភាព​ខុសគ្នា​លើ​ទុន​ចុះ​បញ្ជី​រ​ ​និង​ការ​ផ្តល់​សេវាកម្ម​ ​ដោយ​ធនាគារពាណិជ្ជ​ទុន​ចុះ​បញ្ជី​រ​អ​ប្ប​រិមា​ចំនួន៧៥លាន​ដុល្លារ​អាមេរិក​ ​និង​អាច​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​បាន​ទាំងអស់​ ​ដូចជា​ការ​ផ្តល់​ឥណទាន​ ​ការ​ទទួល​ប្រា​ក់​បញ្ញើ​រ​ ​និង​ការ​ទូ​ទា​ត់​ផ្សេង​ៗ​ទៀត​។​

​លោក​បន្ត​ថា​ ​ចំណែក​ធនាគារ​ឯកទេស​ ​មាន​ទុន​ចុះ​បញ្ជី​រតិ​ច​ជាង​នេះ​ ​ប៉ុន្តែ​សេវាកម្ម​របស់​ពួកគេ​ ​អាច​ធ្វើ​បានតែ​មួយ​ ​ក្នុងចំណោម​សេវាកម្ម​ទាំង​បី​ខាងលើ​ប៉ុណ្ណោះ​ ​ឬ​អាច​ផ្តល់​សេវាកម្ម​អាស្រ័យ​លើ​ការ​ផ្តល់​ជូន​ ​ឬ​ការ​កម្រិត​ពី​ធនាគារជាតិនៃកម្ពុជា​។​

​លោ​ក​អ៊ិ​ន​ ​ចាន់​នី​បាន​បន្ត​ថា​ ​ភាព​ខុសគ្នា​រវាង​វិស័យ​ធនាគារ​គឺ​មាន​ក្នុង​កម្រិត​នេះ​ខុសគ្នា​លើ​ទុន​ចុះ​បញ្ជី​រ​ ​និង​ចំនួន​សេវាកម្ម​ដែល​អាច​ផ្តល់​ជូន​អតិថិជន​ ​ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ធនាគារ​ឯកទេស​ចំនួន៣៩​ ​និង​ធនាគារ​ឯកទេស​ចំនួន១៣​៕​

វិស័យអ្វីខ្លះដែលគាំទ្រការរីកចម្រើនអចលនទ្រព្យនៅកម្ពុជា

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ឋតែផ្តើមចេញពីមូលដ្ឋានច្បាស់លាស់មួយ ដែលបានផ្តល់ពីរដ្ឋាភិបាល ដែលបានទាក់ទាញទុនវិនិយោគ​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំចូលមកប្រទេសនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹង​កាលចុងសប្តាហ៍មុននេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។

លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោកCBRE Cambodia បានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពី​បរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង​ក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋធ្វើម្ចាស់ក្រុមហ៊ុន១០០ភាគរយនៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ឋ ច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ឋតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕

ជំទាវលឹម ឈីវហូ៖ ប្រាប់វិធីសាស្រ្តវិនិយោគតំបន់សេដ្ឋកិច្ចពិសេសឲ្យបានជោគជ័យ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖  ជាអ្នកវិនិយោគក្នុងស្រុកមួយរូប ដែលទទួលបានការទុកចិត្ត និងជោគ​ជ័យលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងភ្នំពេញ និងក្រុងប៉ោយប៉ែត លោកជំទាវលឹម ឈីវហូអគ្គនាយកក្រុមហ៊ុនអ៊ែតវូដគ្រុប បានផ្តល់បទសម្ភាសន៍ពិសេសដល់ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ ដើម្បីលើកឡើងពីយុទ្ឋសាស្រ្ត និងភាពជោគជ័យរបស់ស្រ្តីដ៏មានឥទ្ឋិពលរូបនេះ។

អ្វីជាចំណុចពិសេស ទើបតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានជោគ​ជ័យជាងគេ?

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រដ្ឋាភិបាលបានផ្តល់សេវាកម្មច្រកចេញចូលតែមួយ(One Stop service ) ដែលផ្តល់សេវាកម្មដ៏ល្អ មិនមានអំពើពុករលួយ មានហេដ្ឋារចនា​សម្ព័ន្ឋល្អប្រសើរ និងបរិស្ថានស្អាត។

មានតែតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានអ្នកវិនិយោគជប៉ុនចូលមក​វិនិយោគច្រើនជាងគេ តើលោកស្រីមានផ្តល់អ្វីប្លែកពីគេដែលអាចឲ្យអ្នកវិនិយោគជប៉ុនជឿទុកចិត្តបាន?

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនកំពុងវិនិយោគចំនួន៨៥ ក្នុងនោះជាង​ពាក់កណ្តាលជាក្រុមហ៊ុនជប៉ុន។ អ្នកដឹកនាំជនជាតិជប៉ុន ពេលពួកគេទៅដឹក​នាំ​ក្រុមហ៊ុននៅប្រទេសណាមួយ បើសិនជាទទួលបរាជ័យ នៅពេ​លត្រលប់ទៅប្រទេសពួកគេវិញ ពួកគេនឹងសម្លាប់ខ្លួន ឬអាចត្រូវទទួលទោស។

ប្រទេសជប៉ុន មុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាម្តងហើយម្តងទៀត ហើយពេលជួបប្រជុំជាមួយអ្នកវិនិយោគជប៉ុន ខ្ញុំបានសួរថា ប្រទេសរបស់អ្នកបានជួយរដ្ឋាភិបាលកម្ពុជាច្រើន ដូចជា កសាងផ្លូវ ស្ពា​ន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ហេតុអីមិនព្រមមកវិនិយោគនៅប្រទេសខ្មែរ។ ពួកគាត់ឆ្លើយមកវិញថា ប្រទេសខ្មែរមានអំពើពុករលួយ មិនមានបទពិសោធន៍ក្នុងការងារច្បាស់លាស់ ហើយខ្ញុំបានធានាទៅពួកគាត់ថា រដ្ឋាភិបាលខ្មែរមិនមានអំពើពុករលូយទេ សេវាកម្មក៏ល្អ ហើយកូនខ្មែរក៏ឆ្លាត។

អ្វីដែលខ្ញុំប្រាប់ទៅពួកគាត់ ហើយពេលបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេ​ញ ពួកគាត់មកវិនិយោគ គឺមិនមានអំពើពុករលួយទេ ទើបធ្វើឲ្យពួកគាត់មានជំនឿជឿជាក់។

លោកជំទាវមានប្រសាសន៍ថា រដ្ឋាភិបាលមិនមានអំពើពុករលូយទេ តែក្នុង​ការសិក្សាបានរកឃើញមាន តើលោកជំទាវពន្យល់យ៉ាងដូចម្តេច?

យើងមិនដឹងដែរ ប្រទេសណាក៏មានដែរ ប៉ុន្តែអ្វីដែលយើងវិនិយោគ គឺវិនិ​យោគឲ្យត្រឹមត្រូវបំផុតនៅតាមប្រទេសមួយៗ។ បើយើងវិនិយោគត្រូវ មិនមានអំពើពុករលួយទេ។ អំពើពុករលួយនេះ អាចកើតចេញពីក្នុងក្រុមហ៊ុនខ្លួនឯងអាចមាននាយក អ្នកគ្រប់គ្រងទូទៅធ្វើរឿងពុករលួយ ក៏ណែនាំរឿងពុករលូយនោះឯង តែក្នុងក្រុមហ៊ុនអ៊ែតវូដ និងក្រុមហ៊ុន LCH មិនមានអំពើពុករលួយនោះទេ។

មានន័យថារដ្ឋាភិបាលផ្តល់អ្វីមួយ ឬមានករណីលើកលែងពិសេសអ្វីមួយ ជូនលោកជំទាវឬយ៉ាងណា?

រដ្ឋាភិបាលតែងតែគាំទ្រ និងជួយផ្តល់ការលើកលែងពិសេស តាមរយៈច្រក​ចេញចូលតែមួយ ផ្តល់សេវាកម្មទាន់ពេលវេលា។

លោកជំទាវមានតំបន់សេដ្ឋកិច្ចពិសេសមួយទៀត នៅក្រុងប៉ោយប៉ែត តើរហូតមកទល់ពេលនេះបានចាប់ផ្តើមដំនើរការឬនៅ?

យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នោះ ដើម្បីរៀបចំតំបន់សេដ្ឋ​កិច្ចពិសេសនេះជាស្តង់ដាអន្តរជាតិ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងដំនើរការចុងឆ្នាំនេះលើទំហំដី៦៤ហិកតា ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងប៉ោយប៉ែត ទាំងផ្លូវ ទាំងការបោះចោលកាកសំណល់ និងហេដ្ឋារចនា​សម្ព័ន្ឋដទៃទៀតពិតជាពិ​បាកណាស់ ដែលអភិបាលខេត្តនៅទីនោះគួរគិតគូរៀបចំ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្រើន។

ហេតុអីយើងទៅវិនិយោគនៅជាប់ព្រំដែនរបស់ថៃ ព្រោះទី១ យើងអាចប្រើប្រាស់កំពង់ផែលំដាប់អន្តរជាតិនៅប្រទេសថៃ ដែលមានតំលៃដឹកជញ្ជូនថោក ទី២ រោងចក្រនៅប្រទេ​សថៃមានទំហំធំៗ ដែលរោងចក្រទាំងនោះអាចបំបែកជាតូចៗ មកកាន់ព្រំដែន ងាយស្រួលដឹកជញ្ជូន។

តំបន់សេដ្ឋកិច្ចពិសេសមានទំហំដីធំ និងមានកម្មករធ្វើការរាប់ម៉ឺននាក់ តើវា ជួយវិស័យអចលនទ្រព្យនៅជុំវិញតំបន់នោះយ៉ាងដូចម្តេច?

តំបន់សេដ្ឋកិច្ចពិសេសជួយច្រើនណាស់ ទី១ ដីតំបន់នេះមិនអាចដាំដំណាំអ្វីបាននោះទេ ដីមិនមានជីជាតិនោះទេ ទី២ ប្រជាជនអាចនៅជុំវិញតំបន់នេះអាច​រកស៊ីអ្វីបានទាំងអស់អាចលក់ដូរ អាចធ្វើផ្ទះជួល លក់ទំនិញ ផ្តល់សេវាកម្ម។ ប្រជាជនរស់នៅជុំវិញតំបន់នេះ មានជីវភាពធូរធារ មានរថយន្តជិះ ព្រោះកូនៗរប​ស់ពួកគេចូលធ្វើការនៅក្នុងតំបន់នេះ៕