[:km]ក្រុមហ៊ុន ២ កំពុង​សិក្សា​សាងសង់​ផ្លូវ​ Highway ពី​ភ្នំពេញ-សៀមរាប[:]

0

[:km]ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឪ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​ចំនួន ២ បាន​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី ឬ Highway មួយ​បន្ថែមទៀត​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់ ស្ដីពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ​កណ្ដាល (ឆ្មា​ម្អម-បាត់ដំបង និង​សិរីសោភ័ណ-ប៉ោយប៉ែត) នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ទាំងអស់​ដែលមាន​បំណង​វិនិយោគ​ផ្លូវ Highwayចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប មក​ទាក់ទង​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ខណៈ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ២ កំពុង​សិក្សា តែ​មិនទាន់មាន​របាយការណ៍​ផ្ញើរ​មក​ក្រសួង​នៅ​ឡើង​ទេ ។

លោក​រដ្ឋមន្ត្រី  «ខ្ញុំ​សូម​ស្នើរ​សុំ​ដល់​ក្រុមហ៊ុន​ឯកជន ដែលមាន​បំណង​ចង់​វិនិយោគ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ សៀមរាប ពង្រីក​ទៅជា ៤ គន្លង ក្រសួង​សូម​ស្វាគមន៍ តែ​យើង​មាន​ក្រុមហ៊ុន ២កំពុង​សិក្សា​ធ្វើ​ផ្លូវ​ថ្មី​តែម្តង ពី​ភ្នំពេញ​ទៅ​សៀមរាប ដោយ​ពង្រីក​អោយទៅជា ៤ គន្លង ជា​ប្រ​ភេ BOT តែ​ខាង​ក្រុមហ៊ុន​មិនទាន់បាន​ផ្ញើរបាយការណ៍ និង​ពិភាក្សា​ជាមួយ​ក្រសួង​នៅឡើយ​ទេ»។

លោក​រដ្ឋមន្ត្រី​អោយដឹង​បន្តថា « ឥឡូវ​រាជរដ្ឋាភិបាល​ពង្រីក​ផ្លូវ​ពី ២គន្លង ទៅ ៤ គន្លង​ពី​ភ្នំពេញ​ទៅ​ស្គន់ តែ​ពី​ស្គន់​ទៅ​សៀមរាប ជាង ២០០គីឡូ​ហ្នឹង មានតែ ២គន្លង​ទេ ហើយ​យើង​មិនទាន់មាន​គម្រោង ពង្រីក ពី ២ គន្លង​ទៅ ៤ គន្លង​ឡើយ​ទេ» ៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here