









តើលោកឧកញ៉ាសៀ រិទ្ឋីមានផែនការយុទ្ឋសាស្រ្តអ្វីទើបជោគជ័យលើវិស័ខុនដូ
ភ្ញាក់ផ្អើល! មនុស្ស១៦លាននាក់ប្រើប្រាស់ស៊ីមកាតរហូតដល់ ១៩លាន
ដោយ វុត្ថា
ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០១៧ ចំនួនអ្នកជាវសេវាទូរស័ព្ទជល័តបានកើនឡើងប្រមាណ១៩លានស៊ីម ស្មើនឹង១២៥ភាគរយនៃចំនួនប្រជាជនសរុប ដែលប្រើប្រាស់សេវាទូរស័ព្ទចល័ត បានគ្រប់ដណ្តប់១០០ភាគរយ នៅទីប្រជុំជន។ ចំនែកចំនួននៃការជាវសេវាអិនធើណិត បានកើនឡើងប្រមាណ៨,៥នាក់ ស្មើរ៦០ភាគរយនៃចំនួនប្រជាជនសរុប។
ថ្លែងនៅក្នុងវេទការរដ្ឋាភិបាលអេឡិចត្រូនិក កម្ពុជា-កូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវ តឹក បានឲ្យដឹងថា ទំនើបកម្មយ៉ាងលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបង្កើតឪកាសថ្មីៗជាច្រើនដល់កម្ពុជា ក្នុងការសម្រួលការងារអោយកាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាពខ្ពស់ដូចជា ការទំនាក់ទំនងគ្នា ការផ្សព្វផ្សាយព័ត៌មាន ការទូទាត់ប្រាក់អនឡាញ ការបណ្តុះបណ្តាល/ស្រាវជ្រាវអនឡាញ ការផ្តល់សេវាពាណិជ្ជកម្ម និងការផ្តល់សេវាសាធារណៈអនឡាញ ។ល។
លោកបន្តថា “ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាមឧបករណ៍ចល័ត និងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម បានក្លាយជាផ្នែកមួយនៃជីវិតប្រចំាថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ និងកំពុងតែបន្តកំណត់បែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា”។
បច្ចេកវិទ្យាជំនាក់ទី៤(4G/LTE) ត្រូវបានដាក់អោយដំណើរការនៅរាជធានី-ខេត្តទាំង២៥ គ្រប់ដណ្តប់ផ្ទៃដីស្ទើរតែ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បច្ចេកវិទ្យាកម្រិតខ្ពស់ (4.5G/LTE advanced) ក៏ត្រូវបានប្រកាសដាក់អោយដំណើរការ ដែលអនុញ្ញាតិអោយយុវជនរីករាយ ជាមួយនឹងការប្រើប្រាស់សេវាអិនធើណិតល្បឿនលឿនប្រកបដោយតម្លៃទាបបំផុតនៅក្នុងតំបន់។
លោកត្រាំ អ៊ីវតឹកបានបន្តថា រដ្ឋាភិបាលកម្ពុជាបានទទូលស្គាល់តម្លៃនៃប ច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រផែនការមេ និងផែនការសកម្មភាពនានា ដើម្បីអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក លើកទឹកចិត្តវិស័យឯកជនឲ្យវិនិយោគលើបច្ចេកវិទ្យាទំនើប ទាន់សម័យ ដូចជាប្រព័ន្ធអិនធើណិតល្បឿនលឿន បច្ចេកវិទ្យាពពក និងការអភិវឌ្ឍ Software ដើម្បីលើកកម្ពស់គុណភាព និង្បរសិទ្ធភាព នៃសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
រដ្ឋាភិបាលកម្ពុជា ក៏មានផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ឆ្នាំ២០២០ផងដែរ ដោយបានកំណត់គម្រោងអាទិភាពចំនួន៥ ក្នុងក្របខណ្ឌរដ្ឋាភិបាលអេឡិកត្រូវនិក សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ការអប់រំតាមប្រព័ន្ធអេឡិកត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងទេសចរណ៍ប្រព័ន្ធអេឡិកត្រូនិក៕










ដំណឹងល្អ! ធនាគា SME នឹងបង្កើតឡើងនៅឆ្នាំ២០១៩
ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) នឹងដំណើរការនៅឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលក្រសួងសេដ្ឋកិច្ចកំពុងពន្លឿនការងារនេះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្តីពី សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និងទស្សនវិស័យនៅទីស្តីការក្រសួង កាលពីថ្ងៃម្សិលម៉ិញនេះថា បច្ចុប្បន្នក្រសួងកំពុងរៀបចំក្របខ័ណ្ឌទស្សនទាន ដើម្បីបង្កើតធនាគារ SME ដែលគ្រោងដាក់ឲ្យប្រតិបត្តិការនៅឆ្នាំ២០១៩ ដោយមានទុនវិនិយោគចំនួន១០០លានដុល្លារ ជាទុនផ្ទាល់របស់រដ្ឋាភិបាល និងប្រភពទុនផ្សេងទៀត នឹងប្រើប្រាស់ថវិកាពីគម្រោងខ្ចីពីទីផ្សារ និងគម្រោងខ្ចីពីធនាគារជាដៃគូ តាមរយៈការគាំទ្ររបស់រដ្ឋ និងការប្រមូលឥណទានផ្សេងៗ សម្រាប់អនុវត្តន៍គម្រោងតែមួយ។
លោកបន្តថា “បង្កើតធនាគារ SME នេះ មានលក្ខណៈចម្រុះផ្នែកពាណិជ្ជ និងជាធនាគារគោលយោនបាយ ក្នុងការធ្វើហិរញ្ញវត្ថុទានដល់វិស័យសហគ្រាសធុនតូច និងមធ្យម និងជួយដោះស្រាយ ដល់បញ្ហាបរាជ័យទីផ្សារ”។លោកបន្តថា “បច្ចុប្បន្នវិស័យ SME កំពុងជួបបញ្ហាធំនៅក្នុងគម្រោងកញ្ចប់ថវិកា សម្រាប់អភិវ ឌ្ឍន៍ ការគ្រប់គ្រង និងវិស័យបច្ចេកវិទ្យា នៅក្នុងដំណើរការរបស់ខ្លួន”។
លោកវិស្សុតបានបន្ថែមថា គម្រោងបង្កើតធនាគារនេះ គឺជាទិសដៅតែមួយ សម្រាប់ជួយដល់វិស័យ SME ជាពិសេសការផ្តល់នូវលក្ខខ័ណ្ឌការប្រាក់ទាប និងបង្កើតឲ្យចំមុខសញ្ញា ដើម្បីជួយដល់វិស័យទាំងនេះ ព្រោះនៅឆ្នាំ២០១៩ខាងមុខ ជាឆ្នាំគោលដៅ និងជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍ ដើម្បីជម្រុញ ឲ្យកម្ពុជាដើរដល់ឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា គោលគំនិតនៃការបង្កើតធនាគារ SME របស់រដ្ឋាភិបាលជារឿងល្អ ដើម្បីជួយឲ្យវិស័យនេះមានភាពរ៉ឹងមាំនិងរីកចម្រើន ដោយសារបច្ចុប្បន្នមិនទាន់មានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយមានឯកទេសផ្តល់ឥណទានដល់វិស័យនេះនៅឡើយទេ។លោកបន្តថា យ៉ាងណាក៏ដោយវាទាមទារឲ្យមានយន្តការ រចនាសម្ព័ន្ឋច្បាស់លាស់ ដើម្បីធានាប្រសិទ្ឋិភាពការងារនេះ។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំគិតថា ទុនវិនិយោគ១០០លានដុល្លារដើម្បីបង្កើតធនាគារនេះមិនគ្រប់គ្រាន់ទេ ធនាគារនេះគួរមានទុនរហូតដល់៥០០ទៅ១ពាន់លានដុល្លារ”។លោកបន្តថា “យ៉ាងណា វាជាជំហ៊ានដំបូងប៉ុណ្ណោះ”៕










ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុអាចឲ្យយន្តហោះកាន់តែធំចុះចតបាន
ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ នឹងពង្រីកខ្សែរត់ដំណាក់កាលទី២ នៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីអនុញ្ញាត្តឲ្យយន្តហោះកាន់តែធំជាងមុនអាចចុះចតបាន។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុនឹងពង្រីកផ្លូវរត់បន្ថែមទៀត ដោយពង្រីកផ្លូវរត់ពី២៨០០ម៉ែត្រ ទៅ៣២០០ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យយន្តហោះម៉ាក Airbus777 និងយន្តហោះ Boing330 ដែលផ្ទុកអ្នកដំណើរចន្លោះពី៣០០ ទៅ៣៥០នាក់អាចចុះចតបាន។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទុនវិនិយោគពង្រីកព្រលានយន្តហោះថ្មីនេះនៅឡើយទេ។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការជួសជុលពង្រីកខ្សែរត់ និងស្ថានីយ៍ទទួលអ្នកដំណើរដំណាក់កាលទី១បានបញ្ចប់ហើយ ខណៈព្រលានយន្តហោះនេះកាន់តែមានសកម្មភាពកាន់តែសកម្ម ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៥បានហោះហើរជាប្រចាំ មកកាន់ព្រលានយន្តហោះនេះហើយចំនួននេះ មិនទាន់រាប់បញ្ចួលពីក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរម្តងម្កាលនៅឡើយទេ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងទទួលស្គាល់ថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុពិតជាមានសកម្មភាពមមាញឹកខ្លាំងធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារគោលនយោបាយបើកចំហជើងមេឃរបស់សម្តេចតេជោ បានធ្វើឲ្យវិស័យអាកាសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដោយបច្ចុប្បន្នទីផ្សារអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងខ្ពស់ជាងផ្លូវគោក និងផ្លូវទឹក។
លោកបន្តថា ការពង្រីកព្រលានថ្មីបន្ថែមទៀត នឹងធ្វើឲ្យព្រលាននេះក្លាយជាព្រលានយន្តហោះធំមួយនៅក្នុងប្រទេស និងជាព្រលានមួយអាចតភ្ជាប់ជាមួយនឹងព្រលានយន្តហោះថ្មីមួយទៀតនៅខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Tianjing Union Development Group។ លោកបន្តថា ក្រុមហ៊ុននេះទទួលបានដីសប្បទានពីរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឈន៍នៅប្រជុំកោះស្តេច សម្រាប់ ពង្រីកសក្តានុពលគ្រប់វិស័យនៃសេដ្ឋកិច្ចកម្ពុជា។
លោកបន្តថា “ក្រុមហ៊ុននេះវិនិយោគលើគំរោងជាច្រើន ដូចជាព្រលានយន្តហោះ កំពង់ផែអន្តរជាតិ អចលនទ្រព្យ រមណីយដ្ឋានជាដើម ដែលធ្វើឲ្យខេត្តតំបន់ឆ្នេរកាន់តែពង្រីកសក្តានុពលកាន់តែខ្លាំងនាពេលអនាគត”៕










ដឹងទេថាខេត្តត្បូងឃ្មុំជ្រើសរើសអ្វីជានិម្មិតសញ្ញារបស់ខ្លួន
ដោយ គង់ សូរិយា
ភ្នំពេញ៖ ត្បូងឃ្មុំអាចនិយាយថាជាខេត្តកូនពៅគេ ដែលមានទីរួមខេត្តស្ថិតនៅកណ្តាលព្រៃដើមម៉ៃសាក់ ប៉ុន្តែខេត្តនេះបានរកឃើញនិម្មិតសញ្ញាសម្គាល់អត្តសញ្ញាណខេត្តរបស់ខ្លួនហើយ។
ខេត្តនេះបានជ្រើសរើសយកកុលាលភាជន៍ ដែលជាវត្ថុបុរាណវិទ្យាជាប់ទាក់ទងនឹងប្រវត្តិសាសស្ត្ររបស់ខេត្តកូនពៅគេមួយនេះ។
អតីតអភិបាលខេត្តត្បូងឃ្មុំ លោកប្រាជ្ញ ច័ន្ទអភិបាលខេត្តត្បូងឃ្មុំបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តាមរយៈការសិក្សាជាមួយអ្នកជំនាញ និងពិគ្រោះយោបល់ជាមួយ ថ្នាក់ដឹកនាំរាជបណ្ឌិតសភាកម្ពុជាកន្លងមក ខេត្តបានសម្រេចជ្រើសរើសយកកុលាកុលភាជន៍ ជានិម្មិតសញ្ញារបស់ខ្លួន ដោយសារនិម្មិតសញ្ញានេះជាប់ទាក់ងនឹងប្រវត្តិសាស្ត្ររបស់ខេត្ត ពិសេសទាក់ទងនឹងភូមិមូល ដែលមាននៅក្នុងខេត្តនេះ។
ទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងឃុំស្រឡប់ និងស្ថិតនៅចំណុចប្រសព្វស្រុកចំនួនបី គឺស្រុកត្បូងឃ្មុំ ស្រុកពញ្ញាក្រែក និងស្រុកតំបែរ។
ទាក់ទងនឹងដំណើរការអភិវឌ្ឍន៍ខេត្តថ្មីនេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer foundation Appraisal បានថ្លែងថា ការកសាងអាគាររដ្ឋបាល សាកលវិទ្យាល័យរបស់រដ្ឋឲ្យដំណើរការជាមុន ទើបក្រុមហ៊ុនឯកជនចូលទៅតាមក្រោយ ហើយតាមលោកដឹងមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានចាប់អារម្មណ៍ចូលទៅវិនិយោគនៅក្នុងទីរួមខេត្តថ្មីនេះ ព្រោះមានឧកញ៉ាជាច្រើនបានទិញដីទុកនៅក្នុងតំបន់នេះ។ លោកបន្តថា ការបង្កើតខេត្តថ្មី ទាមទារបង្កើតនូវហេដ្ឋារចនាសម្ព័ន្ឋ និងសេវាសាធារណៈឲ្យបានច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលកំសាន្តផ្សេងៗជាមុនសិន ទើបអាចទាក់ទាញមនុស្សចូលទៅរស់នៅ។
លោកបន្តថា “ ទីរួមខេត្តថ្មីនេះ ប្រៀបដូចជានំមួយដុំ ដែលស្រមោចរោមច្រើន និងប្រៀបបីដូចជាកូនក្រមុំស្អាតមួយ ដែលមិនទាន់តុបតែងខ្លួនផងដែរ។លោកបន្តថា “ អ្វីសំខាន់នាពេលនេះ គឺការរៀបចំសេវាសាធារណៈ ដូចជាចំណតរថយន្ត សន្តិសុខ តំបន់ពាណិជ្ជកម្មគួរត្រូវរៀបចំឡើង ហើយដើម្បីទាក់ទាញមនុស្សចូលទៅរស់នៅ។
លោកឧកញ៉ានួន រិទ្ឋីបន្តថា ការប្រែក្លាយដីព្រៃម៉ៃសាក់ វាលស្រែ ទៅជាទីក្រុងមួយពិតជាមិនងាយស្រួលនោះទេ ដូច្នេះរដ្ឋាភិបាលគួរមានហិរញ្ញប្បទានណាមួយ ដើម្បីសាងសង់ផ្ទះសាធារណៈ និងលក់តំលៃថោកដល់ប្រជាពលរដ្ឋ និងបង់ប្រាក់រំលោះរយៈពេលវែង នឹងអាចទាក់ទាញឲ្យមនុស្សចូលទៅរស់នៅច្រើន។
ទីក្រុងនេះមានទំហំ២០០០ហិកតា ក្នុងប្លង់គោលអភិវឌ្ឍន៍ជំហ៊ានតំបូង ដែលបានគូរប្លង់ដោយលោកបណ្ឌិតបេងហុង សុជាតិ ខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
លោកបណ្ឌិតបេង ហុង សុជាតិ ខេមរ៉ូបានថ្លែងថា ការបំពាក់ហេដ្ឋារចនាស ម្ព័ន្ឋតំលៃរាប់រយលានដុល្លាររបស់រដ្ឋាភិបាល ទៅលើទីរួមខេត្តថ្មីនេះជាការទាក់ទាញដ៏ធំមួយហើយសម្រាប់ទីក្រុងថ្មីនេះ។ លោកបន្តថា រដ្ឋាភិបាលលើកទឹកចិត្តចំពោះក្រុមហ៊ុនឯកជន ដែលចង់ទៅធ្វើការវិនិយោគនៅទីរួមខេត្តថ្មីនេះ ក៏ដូចជាបណ្តាខេត្តដទៃទៀត។
ខេត្តត្បូងឃ្មុំ មានស្រុកចំនួន៦ និងក្រុងចំនួន១ គឺស្រុកក្រូចឆ្មារ តំបែរ មេមត់ ពញ្ញាក្រែក ត្បូងឃ្មុំ អូររាំងឪ និងក្រុងសួង និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមា ណជាង៩០ម៉ឺននាក់។
អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបលោកឧកញ៉ាលី ហួរបានថ្លែងថា លោកមានគំរោងវិនិយោគលំនៅដ្ឋាន និងផ្សារនៅក្នុងទីក្រុងថ្មី នៃខេត្តត្បូងឃ្មុំនាពេលខាងមុខ ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់នោះទេ និងមិនបញ្ជាក់ឲ្យដឹងពីទំហំវិនិយោគ ដែលលោកគ្រោងវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងខេត្តទេ៕
បុរី The Mekong Royal បញ្ចុះតម្លៃរហូតដល់៨០០០ដុល្លារក្នុងឳកាសចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពណីជាតិខ្មែរខាងមុខនេះ បុរី The Mekong Royal នឹងផ្តល់ការបញ្ចុះតម្លៃពិសេសរហូតដល់៨០០០ដុល្លារអាមេរិក។
បុរីដែលផ្តោតលើប្រណីតភាព សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដើម្បីផ្តល់ឲ្យអ្នករស់នៅក្នុងបុរីនេះមានផាសុខភាព នឹងផ្តល់ជូនអតិថិជនទាំងអស់ដែលទិញ ឬកក់ផ្ទះល្វែងវីឡាគ្រប់ប្រភេទនៅក្នុងបុរី The Mekong Royal និងទទួលបានការបញ្ចុះតំលៃរហូតដល់៨០០០ ដុល្លារ និងកាដូរអនុស្សាវរីយ៍ជាច្រើនទៀត។
ការផ្ដល់ជូននេះចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០១៨ តែប៉ុណ្ណោះ។ សូមកុំឲ្យឪកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ ទិញផ្ទះនៅបុរី The Mekong Royal បានទាំងផ្ទះ បានទាំងកាដូរ។
ពត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទមកលេខ 010/078/095 86 87 88៕
រាជធានីភ្នំពេញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិយ៉ាងដូចម្តេច?
ដោយ គង់ សូរិយា
ភ្នំពេញ៖ នៅពេលអាគារបូឌីញ “ស”នៃសង្កាត់ទន្លេបាសាក់ បាត់ពីក្រសែភ្នែកមនុស្សម្នានៅទីក្រុងភ្នំពេញ តំបន់នេះបានប្រែមុខមាត់ថ្មី ដោយជំនួសវិញនូវអាគារពាណិជ្ជកម្ម អាផាតម៉ិន និងខុនដូទំនើបនាពេលអនាគត។
ប្រជាជននៅជុំវិញតំបន់នេះ ទំនងជាសប្បាយរីករាយខ្លាំង បន្ទាប់ពីអាគារនេះត្រូវបានទិញយកដោយក្រុមហ៊ុន ARAKAWA Co, Ltd ហើយអ្នកចាកចេញពីអាគារនេះក៏ទំនងជាសប្បាយចិត្តផងដែរ ដោយសារពួកគេទទួលបានសំណងសមរម្យពីក្រុមហ៊ុននេះ ក្រោមការសម្របសម្រួលពី លោកជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដ៏មានប្រជាប្រិយភាព។
ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ទំនងជាមិនបញ្ចប់នៅពេលឆាប់ៗនោះទេ ជាក់ស្តែងអាគារភ្លោះថៃប៊ុនរ៉ង ដែលជាអាគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងគ្រោងចំណាយប្រាក់វិនិយោគប្រមាណ៦០០០ពាន់លានដុល្លារ នឹងក្លាយជាមេដែកឆក់មួយ ដែលផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀត មកកាន់ប្រទេសនេះកាន់តែច្រើនថែមទៀតនាពេលអនាគត។
ការមកដល់នូវអ្នកវិនិយោគចិន កូរ៉េ សាំងហ្កាពួរ ម៉ាឡេស៊ី និងចុងក្រោយអ្នកវិនិយោគមកពីប្រទេសចិន បានធ្វើឲ្យប្រទេសនេះក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី ជាឈ្មោះថ្មីដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រសិទ្ឋនាមឲ្យប្រទេសនេះកាលពីឆ្នាំ២០១៦ ។ ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពី២០១៦ផងដែរ។
ពិតជាជាក់ស្តែងនិងមិនអាចប្រកែកបាន ដោយសារកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ទទួលបានទុនវិនិយោគក្នុងវិស័យនេះរាប់រយកោដិដុល្លារ។
ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ២០១៧ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង៦៤០០លានដុល្លារអាមេរិក ខណៈទំហំទុនពិតប្រកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា រយៈពេលម្ភៃឆ្នាំពីឆ្នាំ១៩៩៤ ដល់២០១៤ មានប្រមាណ១៩,២ពាន់លានដុល្លារ ក្នុងនោះ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ចិន។
លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា “កំណើននៃការវិនិយោគនេះ ជាកំណើនដ៏ល្អនេះ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យប្រកបដោយ សុទិដ្ឋិនិយមនូវកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា”។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា “ការបង្ហាញវត្តមានអាគារខ្ពស់ៗ វាពិតជាកត្តាសំខាន់ និងធ្វើឲ្យកម្ពុជាលេចមុខមាត់នៅក្នុងតំបន់អាស៊ី និងពិភពលោក”។អ្នកនាងបន្តថា “នៅមុនឆ្នាំ២០១០ កម្ពុជាមិនទាន់មានអាគារកប់ពពកនៅឡើយទេ ប៉ុន្តែក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ វត្តមានអាគារខ្ពស់ៗបានលេចឡើងស្ទើរគ្រប់កន្លែង ដែលជាការឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គម និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនៅប្រទេសនេះ”។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី ក្រុងភ្នំពេញបានរកឃើញថា នៅរាជធានីភ្នំពេញមានវត្តមានអាគារខ្ពស់ៗ ចាប់ពី៥ជាន់រហូតដល់ជាង៤០ជាន់ចំនួនជិត១ពាន់អាគារនិងមានអាគារជាច្រើនទៀតកំពុងចាប់ផ្តើមសាងសង់ ដែលមានកំពស់រហូតដល់៦៣ជាន់។
អ្នកនាងអាន សុធីតាបានបន្តថា “ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗ ទន្ទឹមនឹងកម្ពុជាមានច្បាប់កម្មសិទ្ឋិរឹងមាំ ក៏បានរួមចំណែកធ្វើឲ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តនិងចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”។អ្នកនាងបន្តថា “ទោះជាកម្ពុជាមានវត្តមានអាគារខ្ពស់ៗក៏ដោយ ក៏កម្ពុជាមិនទាន់បទពិសោធន៍លើការគ្រប់គ្រង និងគុណភាពអាគារទាំងនោះ មួយចំនួនមិនទាន់ឆ្លើយតបតាមស្តង់ដាអន្តរជាតិនោះទេ”។
យោងតាមការសិក្សារបស់អង្គភាពពត៌មានសេដ្ឋវិទូបានរកឃើញថា ទំហំនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងនេះភ្នំពេញមានចំណូល១០.៩០០ដុល្លារកាលពីឆ្នាំមុន និងកើនដល់៣២.២០០ដុល្លារនៅឆ្នាំ២០៣០ខាងមុខ។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ពីមុនមនុស្សអត់ផ្ទះរស់នៅ បន្ទាប់មកមនុស្សមានផ្ទះរស់នៅ ហើយមានអាគារខ្ពស់ ដែលធ្វើឲ្យអ្នកពូកែ និងមានសមត្ថភាពពួកគេអាចក្លាយជាអ្នកមាន និងអ្នកមិនសូវឆ្លាតនៅតែក្រីក្រ នេះជាបរិបទទីផ្ដាសេរី។ លោកបន្តថា ពីមុនមិនមានអ្នកណាមានលុយដើរលេងក្រៅប្រទេស មិនមានលុយទិញរថយន្តទំនើប មិនមានវីឡាដ៏ស៊ីវិល័យទេ ប៉ុន្តែពេលនេះមានហើយ វាបញ្ជាក់ថាប្រទេសកម្ពុជាកំពុងមានភាពរីកចំរើន។
លោកបន្តថា “កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានរំពឹងថាក្រុងភ្នំពេញមានភាពរីកចំរើនបែបនេះទេ តែពេលនេះវត្តមានអាគារខ្ពស់ៗបានរីកដូចផ្សិត វាជាមោទនភាពមួយ”។លោកបន្តថា “នៅពេលជនបរទេសចុះពីយន្តហោះ ពួកគេឃើញហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេសប្បាយចិត្តនឹងមករស់នៅ និងវិនិយោគនៅទីនេះ”។
ភាពរីកចំរើននេះ មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបានកំនើនសេដ្ឋកិច្ចយ៉ាងរឹងមាំនោះទេ ជាក់ស្តែកគិតត្រឹមរយៈពេលពីរទសវត្សរ៍ កម្ពុជាសម្រេចបានមានកំនើនសេដ្ឋកិច្ច៧,៧ភាគរយគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤ និងរក្សាកំនើនរហូតដល់៧ភាគរយបន្ថែមទៀត សម្រាប់រយៈពេលមធ្យមខាងមុខនេះ។
ទោះជាយ៉ាងណាសេដ្ឋវិទូកម្ពុជា ជាសញ្ញាល្អ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គមនោះទេ។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការមានវត្តមានអាគារខ្ពស់ៗ ការអភិវឌ្ឍន៍ប្រទេស ពិតជាការខិតខំរបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលទីក្រុងមួយមានអាគារខ្ពស់ៗច្រើន មានមនុស្សរស់នៅច្រើន វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងកកស្ទះចរាចរ ហេតុនេះរដ្ឋាភិបាលគួរធ្វើយ៉ាងណា កុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក
ិបាលគួរធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយដែលសម្គាល់ជាអប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយ សម្រាប់សម្គាល់ជាអត្តសញ្ញាណជាតិរបស់កម្ពុជា។
លោកបន្តថា “រដ្ឋាភិបាលមិនគួរធ្វើឲ្យទីក្រុងធំពេកនោះទេ គួររៀបចំទីក្រុងមួយដែលអាចបង្ហាញនូវអ្វីជាខ្មែរ ជាកន្លែងដែលអាចឲ្យមនុស្សរស់នៅស្រួល និងមានបរិស្ថានល្អ”។លោកបន្តថា “មានការរិះគន់ថាទីក្រុងភ្នំពេញ មិនមានសាលតាំងពិព៌ណ មិនមានកសារៈមន្ទីរ មិនមានតំបន់បៃតង និងមិនមានកន្លែងសម្រាកលំហែរគ្រប់គ្រាន់នោះទេ”។
លោកបានលើកឧទាហរណ៍ជាក់ស្តែងមួយ ពីទីក្រុងវ៉ាស៊ីនតោននៅពេលមួយនោះគឺ សម្បូរពួកអភិជនស្បែកសរស់នៅ ប៉ុន្តែក្រោយមកប្រជាជនស្បែកខ្មៅ និងអ្នកក្រីក្រចូលទៅរស់នៅច្រើន ជាលទ្ឋផលពួកអភិជនបានចាកចេញទៅរស់នៅជាយក្រុង ហើយអ្នកក្រីក្រភាគច្រើនរស់នៅក្នុងទីក្រុងវិញ។
បណ្ឌិតម៉ី កល្យាណដែលធ្លាប់ធ្វើការនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងប្រទេសជាច្រើនទៀតនៅទ្វីបអឺរ៉ុបបានបន្តថា “ខ្ញុំមិនគិតថាការមានអាគារខ្ពស់ៗច្រើននៅក្នុងទីក្រុង ឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ច សង្គមរបស់ប្រទេសមួយនោះទេ ប៉ុន្តែប្រជាជនខ្មែរមួយចំនួនមិនគិតបែបនេះទេ ពួកគេគិតថាឡូយ បើទីក្រុងមួយមានអាគារខ្ពស់ៗច្រើន”។
ជាអ្នកវិនិយោគអាគារលំនៅដ្ឋាន ដ៏លេចធ្លោមួយរូបនៅទីក្រុងភ្នំពេញ ដែលបាននិងកំពុងសាងសង់គំរោង The Bridge កំពស់៤៥ជាន់ និងអាគារពាណិជ្ជកម្ម The PeAk តំលៃជិត១០០០លានដុល្លារ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Co, Ltd នៅតែមានសុទិដ្ឋិនិយមចំពោះការរីកចំរើនដែលកម្ពុជាកំពុងសម្រេចបាននេះ។
លោកឧកញ៉ាបន្តថា បើយើងពិនិត្យទៅលើគម្រោងវិនិយោគផ្នែកអចលនទ្រព្យធំៗ គឺចាប់ពីទំហំទឹកប្រាក់លើសពីរយលានឡើងទៅនៅកម្ពុជា គឺមានប្រមាណ៦០ភាគរយជាការវិនិយោគមកពីបរទេស ជាពិសេសមកពីចិនតែម្តង ហើយភាគច្រើននៃគម្រោងរបស់ពួកគាត់ទាំងនោះ គឺគាត់បានសិក្សាទីផ្សារយ៉ាងច្បាស់លាស់ និងកំណត់គោលដៅរបស់ខ្លួនរួចទៅហើយ។ ពួកគាត់ក៏មានទាំងអតិថិជនមកពីបរទេសនៅក្នុងដៃសឹងតែគ្រប់តម្រូវការតែម្តង។
លោកបានថ្លែងថា “ទីផ្សារអចលនទ្រព្យនឹងបន្តដំណើរការទៅមុខជានិច្ច អត់មានអ្វីប្រែប្រួលប្លែកនោះទេ”។
លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ីបានថ្លែងថា ការចាកចេញពីឋានៈប្រទេសក្រីក្ររបស់កម្ពុជា មិនត្រឹមតែលើកតំកើងកិត្យានុភាពរបស់កម្ពុជានោះទេ ប៉ុន្តែជាការបង្ហាញពីសក្តានុពលរបស់កម្ពុជា ដែលអាចទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនថែមទៀត ព្រោះពេលប្រជាជននៅប្រទេសណាមួយមានប្រាក់ចំណូលទាប ពួកគេមិនចង់វិនិយោគនោះទេ ផ្ទុយទៅវិញបើកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ពួកគេនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកបន្តថា “ពេលកម្ពុជាស្ថិតនៅប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបានគេចាត់ទុកជាប្រទេសហានិភ័យខ្ពស់ ផ្ទុយទៅវិញពេលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតហានិភ័យត្រូវបានកាត់បន្ថយ”៕
លោក Jack Ma ចង់ចាប់យកផ្នែកអ្វីនៅក្នុងទីផ្សារដ៏ធំរបស់ថៃ?
ដោយ វុត្ថា
ភ្នំពេញ៖ តើមហាសេដ្ឋីចិន Jack Ma អគ្គនាយកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ចង់ធ្វើអ្វីបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសថៃ ដែលកំពុងមានភាពរីកចម្រើននេះ? វាជាសំណួរមួយ ដែលនឹងផ្តល់ចម្លើយដោយមហាសេដ្ឋីរូបនេះ ដែលនឹងទស្សនកិច្ចនៅប្រទេសថៃនាចុងសប្តាហ៍នេះ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba គឺ លោក Jack Ma នឹងធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃសុក្រចុងសប្តាហ៍នេះដើម្បីជួបជាមួយរដ្ឋាភិបាលថៃ ដើម្បីពិភាក្សាអំពីការវិនិយោគនាពេលអនាគតរបស់ក្រុមហ៊ុនយក្សអេឡិកត្រូនិករបស់លោក នៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើតនៃប្រទេសថៃ។
តំបន់សេដ្ឋកិច្ចភាកខាងកើតនៃប្រទេសថៃ (Thailand Eastern Economic Corridor (EEC) Scheme) ត្រូវបានគេបង្កើតឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មជំនាន់ក្រោយ ដោយអនុលោមតាមគោលនយោបាយរបស់ថៃ។
រដ្ឋមន្ត្រីឧស្សាហកម្មរបស់ថៃ លោក Uttama Savanayana បាននិយាយថាក្រុមហ៊ុន Alibaba នឹងធ្វើការវិនិយោគនៅក្នុងខេត្ត Chachoengsao ដែលជាខេត្តមួយ ក្នុងចំណោមខេត្តបីនៃតំបន់ EEC។ យ៉ាងណាក៏ដោយក្រុមហ៊ុននឹងប្រកាសលម្អិតបន្ថែមទៀតនៅពេលក្រោយ។
ក្រុមហ៊ុន Alibaba ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មជាមូល ដ្ឋានសម្រាប់ប្រតិបតិ្តការពាណិជ្ជកម្មអេឡិចត្រូនិច មិនត្រឹមតែនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែគំរោងនេះក៏រួមបញ្ចូលបណ្តាប្រទេសនៅជុំវិញប្រទេសថៃដូចជាប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាមទៀតផង។
រដ្ឋាភិបាលថៃរំពឹងថា “ការវិនិយោគពីសំណាក់ក្រុមហ៊ុនយក្សនេះ នឹងលើកទឹកចិត្តបន្ថែមទៀត សម្រាប់ការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ឲ្យមកវិនិយោគក្នុងតំបន់់នេះ”។
លោក Uttama បានបន្តថា ក្រុមហ៊ុន Huawei Technologies Co ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្ស ក៏កំពុងរៀបចំផែនការជាមួយរដ្ឋាភិបាលថៃផងដែរទាក់ទងនឹងគម្រោងពង្រីកអាជីវកម្មនៅក្នុង EEC នេះដែរ ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន Huawei ចង់បើកមជ្ឈមណ្ឌលពិសោធន៍ឌីជីថលទី២នៅ តំបន់ EEC បន្ទាប់ពីបានបើកលើកទី១ នៅក្នុងទីក្រុងបាងកកកាលពីឆ្នាំមុន”។
ក្រុមហ៊ុន Huawei ក៏ចាប់អារម្មណ៍លើគម្រោងទីក្រុងឆ្លាតវៃ របស់រដ្ឋាភិបាល (smart city scheme) ដែលមានគោលបំណងជំរុញ ការផលិតបច្ចេកវិទ្យា និងការច្នៃប្រឌិត។ តាមសេចក្តីរាយការណ៍បញ្ជាក់ថា ក្រុមហ៊ុននេះកំពុងសិក្សាពីលទ្ធភាពដើម្បីបញ្ចប់គម្រោងរបស់ខ្លួន៕
អស្ចារ្យ! កម្ពុជានឹងរៀបចំពិព័រណ៌អាស៊ាន ចិនលំដាប់ពិភពលោកជាលើកដំបូង
ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំពិព៌ណលំដាប់ពិភពលោក ក្នុងពិពណ៌អាស៊ាន ចិន ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយការទូត និងវប្បធម៌ ជាពិសេសការស្វែងរកទីផ្សារក្នុងស្រុក និងក្នុងតំបន់ ។
អគ្គនាយកជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មលោកស៊ាង ថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៌កម្ពុជា ចិន-អាស៊ានឆ្នាំ២០១៨កាលពីម្សិលម៉ិញនេះថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានសហការជាមួយភាគីចិន រៀបចំព្រឹត្តិការណ៍ពិព័រណ៌ឡើង ក្នុងគោលដៅពង្រីកកិច្ចសហការពាណិជ្ជកម្មក្នុងតំបន់ និងកាចូលរួមអបអរសាទរ ដែលកម្ពុជាមានតួនាទីធ្វើជាប្រទេសកត្តិយស ក្នុងពិព័រណ៌កម្ពុជាចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននឹង នៃខេត្តក្វាងស៊ី និងការរំលឹកខួបអនុស្សាវរិយលើទី១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន ជាពិសេសគឺការរំលឹកខួបអនុស្សាវរិយលើកទី៦០ នៃការបង្កើតការទូតទំនាក់ ទំនងកម្ពុជា និងចិនផងដែរ ។
លោកបានបន្តថា គម្រោងតាំងពិព័រណ៌កម្ពុជាចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រីក និងជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម គោលនយោបាយការទូត និងវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសការបង្កើនកាលានុវត្តន៍វិនិយោគ ក្នុងសកម្មភាពពាណិជ្ជកម្ម ពង្រឹងទីផ្សារក្នុងស្រុក និងតំបន់ ក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន”។
គម្រោងពិព័រណ៌កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី១ មេសាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព៍រណ៌ និងសន្និបាតកោះពេជ្រ។
ពិព៌រណ៍លំដាប់ពិភពលោកនេះ នឹងមានក្រុមហ៊ុនជាច្រើនចូលរួម ដោយមានស្តង់ពាណិជ្ជកម្មសរុប៤៤០ស្តង់ ក្នុងនោះកម្ពុជាមានចំនួន៥៤ស្តង់ និងមានក្រុមហ៊ុនចូលរួម២៩០ក្រុមហ៊ុន មកពីបណ្តាខេត្ត-ក្រុងនៃប្រទេសចិន។
នៅក្នុងព្រឹត្តិការណ៍នេះដែរ នឹងមានដាក់តាំងបង្ហាញនូវប្រភេទផលិតផលជាច្រើន ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យ ឧស្សាហកម្មស្រាល និងមធ្យម វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ វិស័យបច្ចេកវិទ្យាព័ត៌មាន សេវាកម្មទេសចរណ៍ អប់រំ ហិរញ្ញវត្ថុ ធនាគារ ស្រាវជ្រាវ អភិវឌ្ឍន៍ ដឹកជញ្ជូន និងវិស័យពាក់ព័ន្ធដ៏ទៃជាច្រើនទៀតផងដែរ ក្នុងនោះក៏មានបើក សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ការជម្រុញគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិ ខេត្តសានស៊ី វេទិការជំនួបបច្ចេកវិទ្យាកម្ពុជា-ចិន និងមានជំនួបពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ៕
តើសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គមានសក្តានុពលយ៉ាងដូចម្តេច?
ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តសៀមរាបនៅក្នុងដើមសប្តាហ៍ទី១ នៃខែមេសាខាងមុខ កិច្ចប្រជុំនេះនឹងពិនិត្យមើលពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការសម្រាប់បណ្តាប្រទេសជាសមាជិកក្នុងតំបន់នេះ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមបង្ហាញជូននូវកត្តាសេដ្ឋកិច្ច សង្គមនិងដំណើរការរីកចម្រើនក្នុងតំបន់នេះ ដោយមានការបកប្រែក្រៅផ្លូវការមួយ ដើម្បីលើកឡើងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងមូលដ្ឋានសេដ្ឋកិច្ចដែលមាននៅតាមបណ្តាប្រទេសទាំងនេះ។
មហាអនុតំបន់មេគង្គ (GMS) គឺជាតំបន់សេដ្ឋកិច្ចធម្មជាតិមួយដែលចងភ្ជាប់ដោយទន្លេមេគង្គ ដែលគ្របដណ្តប់លើផ្ទៃដី 2,6លានគីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រមាណ 326 លាននាក់។
បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ រាប់បញ្ចូលប្រទេសកម្ពុជាសាធារណរដ្ឋប្រជាមានិតចិន (សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីចុង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។
នៅឆ្នាំ១៩៩២ ដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រទេសទាំង៦ បានបញ្ចូលកម្មវិធី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាអនុតំបន់ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងចំណោមប្រទេស។
ដោយមានការគាំទ្រពី ADB និងម្ចាស់ជំនួយដទៃទៀតកម្មវិធី GMS ជួយដល់ការអនុវត្ដគំរោងអនុតំបន់ ដែលមានអាទិភាពខ្ពស់ក្នុងវិស័យដឹកជញ្ជូនថាមពលទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្សវិស័យទេសចរណ៍ពាណិជ្ជកម្មការវិនិយោគវិស័យឯកជននិងកសិកម្ម។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាព ដែលមានតម្លៃប្រហែល១១ ពាន់លានដុល្លារ ត្រូវបានបញ្ចប់ឬកំពុងតែត្រូវបានអនុវត្តន៍ រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេ ពីរាជធានីភ្នំពេញ (កម្ពុជា) ហូជីមីញ (វៀតណាម) និងច្រករបៀងសេដ្ឋកិច្ចបូព៌ាបស្ចិម ដែលនឹងពង្រីកពីសមុទ្រអាល់ម៉ានទៅដាណាង ប្រទេសវៀតណាម។
អនុតំបន់នេះ គ្របដណ្តប់លើរុក្ខជាតិ និងសត្វ ដែលបានពង្រីកទៅភាគខាងជើង តាមបណ្តោយឧបទ្វីបម៉ាឡេស៊ី ចូលទៅក្នុងប្រទេសថៃ បានហ៊ុមព័ទ្ធលើភ្នំខ្ពស់ៗពីភ្នំហិម៉ាឡៃ និងបានរីកចម្រើនតាមបណ្តោយជ្រលងទន្លេដ៏ទូលំទូលាយ ជាព្រៃស្ងួតស្ងួតស្រដៀងគ្នានឹងប្រទេសឥណ្ឌា។ ១០លានឆ្នាំនៃការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏សម្បូរសប្បាយ នៃទំរង់ជីវិតតែមួយគត់ ដែលបានវិវត្តន៍នៅក្នុងភាពឯកោនៅលើភ្នំក្រវាញ និងភ្នំអណ្ណាមនៃកម្ពុជា ឡាវ ថៃ និងវៀតណាម។
ធនធានទាំងនេះ ផ្តល់ទាំងប្រាក់ចំណូលនិងការចិញ្ចឹមជីវិត ដល់មនុស្សភាគច្រើន ក្នុងអនុតំបន់ដែលកំពុងនាំមុខគេ ក្នុងជីវភាពចិញ្ចឹមជីវិតឬជីវភាពរស់នៅជិតស្និទ្ធ។ ដីធ្លីផ្តល់ទិន្នផលឈើឈើរ៉ែធ្យូងថ្ម និងប្រេងកាត ខណៈដែលទឹកទន្លេជាច្រើនគាំទ្រដល់វិស័យកសិកម្ម និងជលផល និងផ្តល់ថាមពលទៅក្នុងទម្រង់ថាមពលវារីអគ្គីសនី។ ទុនបម្រុងធ្យូងថ្មនៃអនុតំបន់នេះ មានច្រើនក្រៃលែងហើយធនធានប្រេង និងឧស្ម័នគួរពិចារណា។ ភាគច្រើននៃធនធានទាំងនេះ គឺនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ធនធានថាមពលមានច្រើនក្រៃលែងទាំងនេះ នៅតែមិនត្រូវបានទាញយកមកប្រើប្រាស់នៅឡើយ។
ការធ្វើទំនើបភាវូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីកធំឡើងៗ ពីដំនើរការ នៃការផ្លាស់ប្តូរនិងការផ្លាស់ប្តូរ។ បណ្តាប្រទេសក្នុងទន្លេមេគង្គកំពុងតែផ្លាស់ប្តូរជាលំដាប់ ពីការធ្វើកសិកម្មចិញ្ចឹមជីវិត ទៅជាប្រទេសដែលមានសេដ្ឋកិច្ចចម្រុះ និងប្រព័ន្ធដែលមានមូលដ្ឋានលើទីផ្សារកាន់តែច្រើន។
ទន្ទឹមនឹងនេះ ទំនាក់ទំនងពាណិជ្ជកម្ម ដែលកំពុងរីកចម្រើនក្នុងចំណោមបណ្តាប្រទេសនៅតាមទន្លេមេគង្គចំនួន៦ ជាពិសេសនៅក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនការវិនិយោគ និងការចល័តពលកម្ម។ លើសពីនេះទៀតធនធានធម្មជាតិជាពិសេស គឺវារីអគ្គីសនីកំពុងចាប់ផ្តើមបង្កើត និងប្រើប្រាស់នៅតាមមូលដ្ឋាន។
ធនធានមនុស្ស និងធនធានធម្មជាតិដ៏សម្បូរបែបនៃតំបន់មេគង្គ បានធ្វើឱ្យវាក្លាយជាព្រំដែនថ្មី នៃកំណើនសេដ្ឋកិច្ចអាស៊ី។ ជាការពិតណាស់តំបន់មេគង្គមានសក្តានុពល ក្នុងការក្លាយជាតំបន់រីកលូតលាស់លឿន បំផុតរបស់ពិភពលោក៕




















