ក្រុម​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ បើទោះបីជា​សំឡេង​សាងសង់​សំណង់​នានា កំពុង​លាន់ឮ​ស្ទើរ​គ្រប់​ទីក​ន្លែ ង​ក្នុង​រាជធានី​ភ្នំពេញ​ក្តី ប៉ុន្តែ​ទីផ្សារ​នេះ​ទំនងជា​មិនទាន់​ឆ្អែត​ចំពោះ​លំហូរ​ចូល​នៃ​វិស័យនេះ​ទេ ខណៈ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុងប្រទេស​កំពុងមាន​ភា​ព​ល្អប្រសើរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ​គីម ហ៊ាង​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​នៅ​កម្ពុជា​នឹងមាន​សក្តានុពល​ខ្លាំង​ជា​បន្តទៀត ខណៈ​វិស័យសេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​កំណើន​ក្នុង​រង្វង់៧ភាគរយ​នា​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ។ កម្ពុជា​បានក្លាយ​ជា​ទិសដៅ​មួយ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ល្អប្រសើរ មានតម្លៃ​កម្លាំង​ពលកម្ម​ទាប និង​មាន​ប្រជាជន​ប្រហែល៧០ភាគរយ​ជា​អ្នក​ដែលមាន​អាយុ​ក្រោម៣៥ឆ្នាំ។ ទាំងអស់នេះ​សុទ្ធតែជា​អ្វីដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​វិនិយោគិន។

លោក​បន្តថា “ការរីកចម្រើន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេលនេះ​វា​ទាមទារ​ជា​ចាំបាច់​នូវ​ទំនួល​ខុសត្រូវ​ជាច្រើន។ នេះ​គឺជា​កាតព្វកិច្ច​របស់​ពួកយើង​ក្នុង​កិច្ច​ការបម្រើ​ប្រទេសជាតិ និង​ប្រជាជន។ លោក​បាន​បន្តថា“បច្ចុប្បន្ន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ក្រុមហ៊ុន​ជា​សមាជិក​ទាំងអស់​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​កិច្ចការ​ដ៏​ធំ​នេះ ដើម្បី​ធ្វើ​ឲ្យ​យើង​ឈានទៅដល់​កម្រិត​មួយទៀត។ កម្ពុជា​ត្រូវបាន​គេ​ដឹងថា ជា​ប្រទេស១នៅក្នុង​ចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ នៅក្នុង​តំបន់​អាស៊ាន ហើយនឹង​ឈានមុខ​គេ​ផងដែរ​នាពេលខាងមុខ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​រក្សា​កំណើន​ប្រកបដោយ​ចីរភាព​ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ២០១៨ ព្រោះ​មិនមាន​កត្តា​អ្វី​ជា​ឧបសគ្គ​រារាំង​ដល់​កំណើន​នេះ​ទេ។ ការដែល​លោក​ហ៊ាន​អះអាង​បែបនេះ​ដោយសារ​មាន​កត្តា​ចំនួន​ដូចជា ទី១ នយោបាយ​មាន​ស្ថិរ​ភាពល្អ ព្រោះ​អំឡុង​ពេលនេះ មិនមាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នយោបាយ​នោះទេ ដែល​នេះ​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ទី២ ការចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កាលពី​ចុងឆ្នាំ២០១៥ ដែល​បានធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​វប្បធម៌ និង​តម្រូវការ​ប្រើប្រាស់​អគារ​ស្នាក់នៅ និង​ការិយាល័យ​កើនឡើង។

ទី៣ កំណើន​នៃ​វិស័យ​អចលនទ្រព្យ​នាពេលនេះ មិន​កើនឡើង​ដូច​ពពុះ​សាប៊ូ​ដូចពេលមុន​ទេ ដោយសារ​អ្នកវិនិយោគ​បានគិត​គូរ​ពី​ផែនការ​វិនិយោគ​ច្បាស់លាស់ ហើយ​អគារ​ដែល​កំពុង​សាងសង់ ត្រូវបាន​យកចិត្តទុកដាក់​លើ​សោភ័ណភាព និង​កាន់​តែមាន​ភាព​ទាក់ទាញ និង​ទី៤ រាជរដ្ឋាភិបាល​អាច​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យនេះ រយៈពេល​កាន់តែ​យូរ​រហូតដល់​ចន្លោះ​ពី២០ទៅ២៥ឆ្នាំ ដែល​ពេលនោះ​អ្នកណា​ក៏​អាចមាន​លទ្ធភាព​ទិញ​លំនៅឋាន​បានដែរ។ នៅពេល​អ្នកណា ក៏​ទិញ​លំនៅឋាន​បាន​ពេលនោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​បន្ត​រីកចម្រើន​ថែមទៀត។

លោក​សុខ​នី​ម បាន​បញ្ជាក់ថា“ទោះជា​យ៉ាងណា​វិស័យនេះ​ក៏ត្រូវ​តែ​ឆ្លងកាត់​ព្យុះភ្លៀង​ខ្លះ​ដែរ ប៉ុន្តែអ្វីៗក៏​អាស្រ័យទៅលើ​ទីតាំង និង​សមត្ថភាព​របស់​អ្នក​អភិវឌ្ឍ​ដែរ។ ប្រសិនបើ​ពួកគេ​រចនា​អគារ​របស់​ពួកគេ​មិនល្អ ពួកគេ​អាច​នឹងមាន​បញ្ហា។ លោក​បាន​បន្តថា “ប៉ុន្តែ​ការរក្សាបាន​កំណើនសេដ្ឋកិច្ច​ចន្លោះ​ពី៧-៧,៥ភាគរយ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការប្រកប​របរ​អាជីវ​កម្ម​ល្អ និង​ជួយ​រក្សា​កំណើន​រីកចម្រើន​នៃ​វិស័យនេះ។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ឧបមា​ថា​យើង​ទិញ​ត្រី ទិញ​បន្លែ ទិញ​អង្ករ យើង​ទិញ​មក​ភ្លាម​គឺ​យកមក​ហូប​ភ្លាម តែ​ការទិញ​ផ្ទះ ឬ​អចលនទ្រព្យ​ដទៃទៀត​មិនមែន​ហូប​ភ្លាម​ទេ ព្រោះ​វា​ជា​របស់​អាច​ទុក​យូរ​បាន និង​ជា​ចំនួន​លុយ​ធំ​ហើយ​អ្នកទិញ​មិនសូវមាន​ប្រាក់​នោះទេ​គឺ ភាគច្រើន​ពួកគេ​បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ ដោយ​រំពឹង​លើ​ការសង​ត្រឡប់​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ផ្ទះ​លក់ ឬ​ជួល​ហើយ​ជួល​មិន​ដាច់ នោះ​នឹងធ្វើ​ពួកគេ​ឲ្យ​គ្មាន​ប្រាក់​សង​ធនាគារ និង​អាចធ្វើ​ឲ្យ​ធនាគារ​ដួល​រំលំ ហើយ​ពេល​ធនាគារ​ដួលរលំ វា​នឹងធ្វើ​ឲ្យ​ដួល​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ។

លោក​បន្តថា “ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​បើ​សង់ផ្ទះ​ជួល​តែ​ជួល​មិនបាន សង់ផ្ទះ​លក់​ហើយ​លក់​មិន​ចេញ វា​នឹងធ្វើ​ឲ្យ​មាន​បញ្ហា។ ដូចនេះ​កុំ​ធ្វើ​ខ្លាំងពេក កុំ​ជ្រុលនិយម​ជា​រឿង​ល្អ។ លោក​បាន​បន្ថែមថា៖“រដ្ឋាភិបាល​ក៏បាន​គិតគូ និង​មាន​ភាព​ប្រយ័ត្នប្រយែង ព្រោះ​ការប្រយ័ត្នប្រយែង​ជា​រឿង​សំខាន់ និង​កុំ​ធ្វើ​អ្វី​លឿន​ពេក។ វិស័យ​ដែល​រីកចម្រើន​លឿន​ពេក តែងតែមាន​មហន្តរាយ​នៅ​ថ្ងៃក្រោយ។

លោក​ម៉ី កល្យាណ បាន​បន្តថា រដ្ឋាភិបាល​គួរ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​លំហូរ​សាច់ប្រាក់​ចូលក្នុង​វិស័យនេះ​ច្រើនពេក តែ​ការ​ទប់​លំហូរ​សាច់ប្រាក់​ក៏​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មិន​ដើរ​ផងដែរ ដូចនេះ​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​គួរ​ធ្វើ​ឲ្យ​ភាព​ថ្លឹងថ្លែង​ផងដែរ។

ទោះបីជា​យ៉ាងណា​លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា រហូតមកទល់​ពេលនេះ ក្រសួង​មិនទាន់​មើលឃើញ​មាន​ហានិភ័យ​ណាមួយ ក្នុង​វិស័យ​អចលនទ្រព្យ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​បាននិងកំពុង​ធ្វើការ​ជាមួយ​អ្នកវិនិយោគ​ក្នុង​វិស័យនេះ​ដើម្បី​គ្រប់គ្រង​ទិ​ន្ធ​ន័យ​ពី​ការអភិវឌ្ឍ តម្រូវការ និង​ការផ្គត់ផ្គង់​ឲ្យ​បានច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ក្នុង​វិស័យនេះ​នាពេល​អនាគត។

លោក​បន្ថែមថា “ការគ្រប់គ្រង​ទិន្នន័យ និង​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​ចូលមកក្នុង​វិស័យនេះ​មាន​សារសំខាន់​ណាស់ ដើម្បី​យើង​អាច​គ្រប់គ្រង​ដំណើរ​វិវត្តន៍​រីកចម្រើន​ក្នុង​វិស័យនេះ​ឲ្យ​មាន​និរន្តរភាព”៕

វត្តមាន​អគារ​កប់​ពពក​នៅ​ក្រុងភ្នំពេញ​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគបរទេស

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ ការ​កើន​ទ្បើង​នូវ​វត្តមាន​អគារ​កប់​ពពក កាន់តែច្រើន​នៅ​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​បាន​ប្រែ​មុខ មាត់​ទីក្រុង​នេះ​ឲ្យ​ក្លាយជា​ប្លុក​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​យ៉ាង​ឆាប់រហ័ស​នោះទេ ប៉ុន្តែ​វា​បាននិងកំពុង​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឲ្យ​ចាប់អារម្មណ៍​សម្លឹងមើល និង​បាននិងកំពុង​ចាប់ផ្តើម​បោះទុន​វិនិយោគ​នៅ​ប្រទេស​នេះ​កាន់តែច្រើន។

លោក ឧកញ៉ា សៀ រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Landដែល​បាននិងកំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Oxley Holding International មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី​ដើម្បី​កសាង​ខុន​ដូ The Bidge កំពស់៤៥ជាន់​ចំនួន៤អាគារ​ដោយបាន​បោះទុន​វិនិយោគ៣០០លាន​ដុល្លារ​រ និង​បាននិងកំពុង​ត្រៀម​កសាង​សណ្ឋាគារ Shangri-La និង​អាគារ​ពាណិជ្ជកម្ម​ឈ្មោះ The Peak កំពស់៥៥ជាន់​ចំនួន៣អគារ​នៅក្បែរ​តំបន់​កោះ​ពេជ្រ​បាន​ថ្លែងថា ការបង្ហាញ​វត្តមាន​អគារ​ខ្ពស់កប់ពពក​ច្រើន​នៅ​កម្ពុជា​ពិតជា​ទាក់ទាញ។ ឧទាហរណ៍​បើ​ធ្វើដំណើរ​ទៅ​បរទេស ពេល​ចុះ​ពី​ព្រលានយន្តហោះ​ធ្វើដំណើរ​តាមផ្លូវ អ្វីដែល​ចាប់អារម្មណ៍​មុនគេ​គឺ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​អគារខ្ពស់។

លោក​បន្តថា «ពេលដែល​ជនបរទេស​មក​កម្ពុជា ក៏​ពួកគេ​ចាប់អារម្មណ៍​ដូច​យើង​ផងដែរ បើ​មាន​អគារ​ខ្ពស់​ច្រើន​គេ​ដឹងថា​ប្រទេស​នេះ​មានការ​អភិ​វ​ឌ្ឈ​ន៍ ហើយ​ពេល​គេ​ចាប់អារម្មណ៍​ចង់​វិនិយោគ អ្នកវិនិយោគ​មើល​ស៊ីជម្រៅ​ទៅលើ​ផ្លូវច្បាប់ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល កំណើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​ជាដើម»។លោក​បន្តថា«ពេល​យើង​មាន​អគារ​ខ្ពស់​កាន់តែច្រើន វា​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ឲ្យ​ចាប់អារម្មណ៍​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា»។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី បាន​ថ្លែងថា ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​លឿន​ឬ​យឺត​វា​អាស្រ័យ លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាលនីមួយៗ ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​គឺថា កម្ពុជា​ឈរលើ​គោលនយោបាយ​មួយ​ល្អ គឺ​កម្ពុជា​នៅ​ពីក្រោម​ប្រទេស​សឹង្ហ​បុរី​តែមួយ​ទេ ក្រៅពីនោះ​កម្ពុជា​ល្អ​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់។ ចំណុច​ល្អ​ទាំងនោះ​មានដូចជា ទី១ រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ជន​បររទេស​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន១០០ភាគរយ។ នេះ​ជា​ចំណុច​សំខាន់។ ទី២ រដ្ឋាភិបាល​បានផ្តល់​ការលើកលែង​ព​ន្ឋ​លើ​ការ​នាំចូលផ្សេងៗចំពោះ​អ្នកវិនិយោគ ដែល​គ្មាន​ប្រទេស​ណា មាន​គោលនយោបាយ​បែបនេះ​នោះទេ និង​ទី៣ ការយក​ព​ន្ឋ​គឺ​ខ្មែរ​ទាប​ជាងគេ​បំផុត។

លោក បន្ត​ឲ្យ​ដឹង​ទៀតថា «ការដែល​កម្ពុជា​បានអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​ដែល​អនុ​ញ្ញា​ត្តិ ឲ្យ​ជនបរទេស​គ្រប់គ្រង​ផ្ទះ​ពី​ជា​ន់ទី១ទ្បើង​ទៅ “ពិតជា​ល្អ” ព្រោះ​វា​ជួយ​ឲ្យ​ជនបរទេស​មាន​ទំនុកចិត្ត គឺ​ដូច​តែ​យើង​ជា​ជនជាតិខ្មែរ បើ​ទៅ​ទិញ​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មិនបាន​ដាក់ឈ្មោះ​ខ្លួនឯង។ តើ​ភ័យ​អត់? ចម្លើយ​គឺ​ច្បាស់​ជា​ភ័យ​ហើយ»។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់​ប្រមាណ៧០០អគារ កើន​ទ្បើង​ពី៥៦១អគារ​កាលពី​ដំណាច់​ឆ្នាំមុន។

លោក​ទ្បៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ប្រសិន​ពិនិត្យ​ពីលើ​យន្តហោះ​វិញ គេ​ឃើញ​ទីក្រុង​ភ្នំពេញ​កំពុងមាន​ការរីកចម្រើន មាន​សោភ័ណភាព និង​មានការ​រៀបចំ​នគរូបនីយកម្ម​ល្អ។ បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​ទីក្រុង​ភ្នំពេញ មានការ​រីកចម្រើន​មិន​ចាញ់​បណ្តា​ប្រទេស​ក្នុង​តំបន់​នោះទេ។

លោក​បន្តថា «ការបង្ហាញ​វត្តមាន​អគារខ្ពស់ៗកាន់តែច្រើន វា​ឆ្លុះបញ្ចាំង​ពីស​មិ​ទ្ឋ​ផលធំៗរបស់​កម្ពុជា​ដែល​សម្រេចបាន និង​មិន​ធ្លាប់មាន​ពីមុនមក។ ដូច្នេះ​ការវិនិយោគ​អគារ​ខ្ពស់​ជាការ​ប្រសើរ ស្របពេល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​យើង​កំពុង​មានការ​អភិ​វ​ឌ្ឈ​ន៍»។ លោក​បន្តថា“សូម្បីតែ​ជនបរទេស​ដែល​ធ្លាប់​មក​កម្ពុជា​កាលពី៥ឆ្នាំមុន ក៏​ពួកគេ​មានការ​ភ្ញាក់ផ្អើល​និង​ស​មិ​ទ្ឋិ​ផល​ទាំង​នេះដែរ ហើយ​ខ្ញុំ​គិតថា​កម្ពុជា នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​បន្ថែមទៀត ពី​ការធ្វើសមាហរណកម្ម​ជាមួយ​អាស៊ាន​នាពេលខាងមុខ»៕

ក្រុមហ៊ុន YUNWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 នៅ​ព្រឹក​នេះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន YUNWOO ដែលជា​ម្ចាស់​អាគារ Gold Tower 42 នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បី​ចាប់ផ្តើម​សាសង​សង់​អាគារ​នេះ​ឡើងវិញ​នៅពេលឆាប់ៗនេះ។

យោងតាម​ប្រភពពី​មន្ត្រី​ស្និ​ទ្ឋ​នឹង​ម្ចាស់​គំរោង​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា​នេះ​ថា ក្រុមហ៊ុន YUNWOO នៅតែ​ជា​ម្ចាស់​កម្ម​សិ​ទ្ឋ​របស់​អាគារ​នេះ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បី​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ឡើងវិញ​នាពេលឆាប់ៗនេះ។ ក្រុមហ៊ុន​ដែល​នឹង​សហការ​សាងសង់​អាគារ​នេះ​ឡើងវិញ ជា​ក្រុមហ៊ុន​សាងសង់​ល្បីឈ្មោះ​របស់​ប្រទេស​ចិន តែ​យ៉ាងណា​ប្រភព​ខាងលើ​មិនទាន់​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​សាងសង់​នៅឡើយ​ទេ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា “ការចុះ​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នា​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា​នេះ ហើយ​ការចាប់ផ្តើម​សាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើមឆាប់ៗនេះហើយ។

ក្រុមហ៊ុន YUNWOO ដែលជា​ម្ចាស់​អាគារ​នេះ បាន​ផ្ញើរ​លិខិត​មកកាន់​ក្រសួង​កាលពី​ខែសីហា និង​សុំ​រយៈពេល៦ខែ​បន្ទាប់ នឹងធ្វើ​ការសាងសង់​អា​គារ​នេះ​ឡើងវិញ ហើយ​បើ​គិតពី​ខែសីហា មក​រយៈពេល៦ខែ​ខាងមុខ អាគារ​នេះ​អាច​នឹង​សាងសង់​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ។

អាគារ Gold Tower 42 គ្រោង​សាងសង់ ដោយ​ចំណាយ​ប្រាក់២៤០លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanil Construction ដែលមាន​មូល ដ្ឋា​ន​នៅ​ប្រទេស​កូរ៉េ។

អ្នកជំនាញ​អចលនទ្រព្យ​នានា​សុ​ទ្ឋ​តែ​ស្វាគមន៍ និង​មាន​សុទិដ្ឋិនិយម​ពី​ភាពជោគជ័យ​របស់​អាគា​រ​នេះ ប្រសិនជា​បញ្ចប់​ការសាងសង់​នៅពេល​ខាងមុខ។

លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រសិនជា​អាគារ Gold Tower 42 សាងសង់​ឡើងវិញ គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គំរោង​នេះ​ស្ថិតនៅ​ចំ​ទីតាំង​លេខ១សម្រាប់​ក្រុងភ្នំពេញ ដោយសារ​វា​ជាប់​ផ្លូវធំ​ទាំងអស់ និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ល្អ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​នេះ ត្រូវធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​សិន មុននឹង​ប្រកា​សលក់ ដោយសារ​គំរោង​នេះ​ហាក់​បាត់​ទំនុកចិត្ត​រួចទៅហើយ។

អាគារ​នេះ​បាន​ផ្អាក​ការសាងសង់ នៅ​កំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ និង​បាន​សាងសង់​ឡើងវិញ​នៅ​កំឡុង​ឆ្នាំ២០១០ ដែល​ធ្វើ​ឲ្យ​អាគារ​នេះ​សាងសង់​សម្រេចបាន៣២ជាន់ ហើយ​បាន​ផ្អាក​ការសាងសង់​ឡើងវិញរ​ហូត​មកទល់ពេលនេះ៕

កម្ពុជា នឹងមានផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ឆាប់ៗនេះ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ CRCC 17th ដែលជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​រថ​ភ្លើង​ដ៏​ធំ​របស់​ប្រទេស​ចិន គ្រោងបោះទុន​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន នាពេលខាងមុខ ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ចំណាយពេល​សិក្សា​អស់​រយៈពេល​ជិត ប្រាំ​មួយខែ​កន្លងមកនេះ។

នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូ​មួយក្រុម​របស់​ក្រុមហ៊ុន CRCC 17th ដែល​ដឹកនាំ​ដោយ​លោក Lu Peng ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន CRCC 17th ដោយមាន​ការចូលរួម​ផងដែរ ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​នូវ​លទ្ធផល​នៃ​ការសិក្សា​បឋម​ពី លទ្ធភាព​ក្នុងការ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ដែល​ក្រុមហ៊ុន​បាន​ចំណាយពេល​សិក្សា​ដល់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​នឹង​ដឹក​ជ​ញ្ជូ​នៅ​នៅ​ទីស្តីការក្រសួង។

លោក Peng ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន CRCC 17th ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​វិនិយោគ​ផ្លូវ​រថភ្លើង​ថ្មី​នេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​គាំទ្រ​លើ​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ព្រោះ​វា​មាន​សារសំខាន់​ណាស់ សំដៅ និង​បង្ក​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន​និង​ការតភ្ជាប់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​នេះ​ពិនិត្យ និង​សិក្សា​បន្ថែមទៀត​ពី​លទ្ធភាព​ក្នុងការ​បណ្តាក់​ទុក​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​នៅ​កម្ពុជា​តាមរបៀប BOT(Build Operation Transfer) និង​លើក សំណើ​មកវិញ​ពី​តម្រូវការ​នានា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ឯកជន CRCC 17th និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​វិនិយោគ​នេះ។

តែ​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង ថា ក្រុមហ៊ុន CRCC 17th សាសង់​ផ្លូវ​រថភ្លើង​ដ៏​ធំ​របស់​ប្រទេស​ចិន មួយ​នេះ នឹង​ចាប់ផ្តើម​ដំណើការ​សាងសង់​នៅពេលណា និង​ចំណាយពេល​ថវិកា​ប៉ុន្មាន​ក្នុងការ​បោះទុន​វិនិយោគ​សាងសង់​ចំពោះ​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន​នេះ​ទេ៕

Regus ពង្រីក​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា

0

ដោយ៖ រ៉ាវី

ដោយសារ​កម្មវិធី​អភិវឌ្ឍ​អាជីវកម្ម​កំពុង​ទាក់ទាញ​ការបោះ​ដើមទុន​ពី​បរទេស​សម្រាប់​សហគ្រាស​ក្នុងស្រុក ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយជា​បណ្ដុំ​មួយ​ក្នុងចំណោម​បណ្ដុំ​ទាក់ទាញ​បំផុត​នៅក្នុង​តំបន់​ទន្លេមេគង្គ សម្រាប់​សហគ្រាស និង​អាជីវកម្ម​ថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​ការិយាល័យ​លំដាប់​ពិភពលោក ឈ្មោះថា​រី​ជឹ​ស (Regus) នៅថ្ងៃនេះ ប្រកាស​អំពី​ការបើកទ្វារ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ។ វិស័យ​អាជីវកម្ម​ថ្មី​របស់​កម្ពុជា​បាន​មើលឃើញ​ពី​កំណើន​យ៉ាង​លឿន ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ ភាគច្រើន​គឺ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​អាជីវកម្មផ្សេងៗ ដែល​ភ្ជាប់​សហគ្រិន​កម្ពុជា​ឲ្យ​បាន​ជួប​ជាមួយនឹង​វិនិយោគិន​បរទេស ។ ដោយ​ផ្អែកលើមូលដ្ឋានគ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​រឹងមាំ និង​ស្ថិរភាព​នយោបាយ ប្រទេស​កម្ពុជា​បាន​បន្ត​ជំរុញ​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​មា​នភា​ព​ទាក់ទាញ​ជាង​មុន​សម្រាប់​ការវិនិយោគ និង​ការធ្វើ​អាជីវកម្ម ។

លោក ឡាស៍ វីត​ធី​ង (Lars Witting) នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន រី​ជឹ​ស កម្ពុជា បាន​ថ្លែងថា៖ “ប្រទេស​កម្ពុជា​បាន​ក្លាយជា​មជ្ឈដ្ឋាន​អាជីវកម្ម​ដ៏​រឹងមាំ ជាមួយនឹង​ការវិនិយោគ​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ហើយ​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា នឹង​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត ។ អាជីវកម្ម និង​សហគ្រាស​ខ្នាតតូច គឺមាន​ចំនួន​ច្រើន ធៀប​នឹង​អាជីវកម្ម​ទូទៅ ហើយ​យុវជន​មាន​ចំនួន ប្រមាណ ៤០% នៃ​ប្រជាជន​កម្ពុជា​សរុប ដូច្នេះ កម្ពុជា​គឺជា​ទីផ្សារ​ដ៏​សក្តិសម​មែនទែន​សម្រាប់​ក្រុមហ៊ុន រី​ជឹ​ស” ។

លោក​បាន​បន្តទៀតថា៖ “ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​បំផុត​ក្នុង​តំបន់​ឥណ្ឌូចិន ព្រមទាំង​បណ្ដាញ​សហគ្រិន​ដែល​ចេះតែ​បន្ត​អភិវឌ្ឍ យើង​បាន​មើលឃើញ​នូវ​កំណើន​សក្ដានុពល នៃ​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​ការិយាល័យ​ធ្វើការ​ដែលមាន​ភាពបត់បែន ។ ក្រុមហ៊ុន រី​ជឹ​ស មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួមចំណែក​ក្នុង​កំណើន​អាជីវកម្ម​ទាំងនេះ ហើយ​ការពង្រីក​ប្រតិបត្តិការ​របស់​យើង​ក្នុង​រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ” ។

ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​នេះ ក្រុមហ៊ុន រី​ជឹ​ស បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅឯ​អគារ ឌឹ កា​សា មើ​រី​ឌៀ​ន (The Casa Meridian) នៅ​កោះ​ពេជ្រ ដើម្បី​នាំ​បណ្ដាញ​របស់ រី​ជឹ​ស មកកាន់​ប្រទេស​កម្ពុជា ។

សហគ្រាស ក្រុមហ៊ុន និង​អ្នកជំនាញ​ពាណិជ្ជកម្ម ទាំង​ក្នុងស្រុក និង​អន្តរជាតិ នៅពេលនេះ​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការិយាល័យ​ការងារ​ដែលមាន​ភាពបត់បែន​របស់​ក្រុមហ៊ុន រី​ជឹ​ស ដែលមាន​ទីតាំងសំខាន់ៗចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ទីមួយ​ស្ថិត​នៅឯ​អគារ​ធនាគារ​កាណាឌីយ៉ា ។

កោះ​ពេជ្រ កំពុង​ប្រែ​ក្លាយខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅជា​ជម្រើស​មួយទៀត​បន្ថែម​លើ​តំបន់​អាជីវកម្ម  ដែល​បាន​ឈរជើង​រឹងមាំ​ទៅហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​កោះ​ពេជ្រ​ក៏បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ស្ថានទូត​ជាច្រើន គម្រោង​អាជីវកម្ម សណ្ឋាគារ និង​អាជីវកម្ម​លក់រាយផ្សេងៗ ។ មជ្ឈមណ្ឌល​ថ្មី​របស់​ក្រុមហ៊ុន​ផ្ដល់នូវ​ការិយាល័យ​ធ្វើការ​ចំនួន ១៩១ កន្លែង ព្រម​ជាមួយនឹង​ជម្រើស​ធ្វើការ​ប្រកបដោយ​ភាពបត់បែន​ជាច្រើន​ទៀត សម្រាប់​អាជីវកម្ម និង​អ្នកជំនាញ​នានា ។ ជម្រើស​ទាំងនេះ​រួមមាន ទីកន្លែង​ធ្វើការ​រួម សេវា​ការិយាល័យ​និម្មិត (virtual office) និង​បន្ទប់​ប្រជុំ ដែល​អាច​កក់​ទុក​ប្រើ​តាម​ម៉ោង​បាន ។

លោក ឡាស៍ វីត​ធី​ង បាន​បន្ថែមថា៖ “ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍  សហគ្រាស​របស់​កម្ពុជា ជាពិសេស​អាជីវកម្ម​ថ្មី ជួប​បញ្ហា​ប្រឈម​ដោយ​កង្វះ​ដើមទុន និង​បណ្ដាញ​អាជីវកម្ម​សំខាន់ ។ តាមរយៈ​ការផ្ដល់​នូវ​ឱកាស​សម្រាប់​អាជីវកម្ម​បែប​ទំនើប និង​មានការ​អភិវឌ្ឍន៍ ដើម្បី​បាន​ប្រតិបត្តិការ​ទៅតាម​ទីកន្លែង និង​ពេលវេលា​ដែល​ខ្លួន​ចង់ ក្រុមហ៊ុន រី​ជឹ​ស ក៏​ជួយ​ដល់​សហគ្រិន​បង្កើត​បណ្ដា​ញ ជាមួយនឹង​សហគមន៍​អាជីវកម្មធំៗក្នុងស្រុក និង​នៅលើ​សកលលោក​ថែម​ទៀតផង” ។

មិន​ថា​អាជីវកម្ម​របស់​អ្នកជា​អាជីវកម្ម​អន្តរជាតិ ឬ​អាជីវកម្ម​ថ្មី​នោះទេ អ្នកត្រូវការ​ភាពបត់បែន និង​ភាពរហ័សរហួន​ជាង​មុន ព្រម​ជាមួយនឹង​ទីតាំង​ត្រឹមត្រូវ​ជាង​មុន​ដើម្បី បានទទួល​ជោគជ័យ ។ នៅពេលនេះ​បណ្ដា​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការចូលរួម​នៅក្នុង​បណ្ដាញ​អន្តរជាតិ​របស់​យើង ដែល​កំពុង​ប្រើប្រាស់​ទីតាំង​របស់​យើង​ប្រមាណ ៣០០០ កន្លែង​ទូទាំង​សកលលោក៕

រយៈពេល ១០ខែ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​ប្រមូល​ព​ន្ឋ​បាន​ចំនួន ១៦៨៣ លាន​ដុល្លារ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុង​រយៈពេល ១០ខែ​ឆ្នាំនេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​បាន​ប្រមូលបាន​ចំនួន ១៦៨៣លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​ជាង ៩៨ភាគរយ​នៃ​ផែនការ​របស់ខ្លួន។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល​បាន​ថ្លែងថា ផ្តើមចេញពី​ការពង្រឹង​អភិបាលកិច្ច​ល្អ ស្របតាម​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ម​ន្ត្រី​ពន្ធដារ ក្នុងការ​ពង្រឹង អនុវត្ត​ច្បាប់ វិន័យ​ការងារ ក្នុងនោះ​សម្រាប់​រយៈពេល០៥ឆ្នាំ​ចុងក្រោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានធ្វើការ​ប្រមូល​ពន្ធ លើស​ផែនការ​ជា​រៀងរាល់ឆ្នាំ។

ការប្រមូល​រយៈពេល១០ខែ ឆ្នាំ២០១៧នេះ​វិញ អគ្គនាយក ដ្ឋា​ន​ពន្ធដារ​ធ្វើការ​ប្រមូលបាន​ជាង១.៦៨៣ដុល្លារ​អាមេរិក កើនឡើង​ជាង៩៨ភាគរយ ដូច្នេះ​សម្រាប់​ការប្រមូល​ពន្ធ​រយៈពេល១២ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹងធ្វើ​ការប្រមូល​ពន្ធ​លើស​ផែនការ១០០ភាគរយ​ជាមិនខាន។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ការកែទម្រង់​ការប្រមូល​ព​ន្ឋ​មាន​លក្ខណៈ​វិជ្ជមាន​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​រឿង​អបអរសាទរ និង​សូម​ឲ្យ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​បន្តការងារ​របស់ខ្លួន​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​ព​ន្ឋ​កាន់​តែមាន​ប្រ​សិទ្ឋិ​ភាព និង​តម្លាភាព៕

Real Estate Sector Needs More Professionalism

0

While Cambodian real estate agents with license are facing some challenges with real estate brokers without license that have no professionalism and exact knowledge, the sector need more human resource to serve itself with professional and license.

Century 21 Cambodia reached a Memorandum of Understanding (MoU) with University of Economics and Finance (UEF) yesterday to strengthen a real estate human resource and get license as a professional real estate agents.

Kuy Vat, chairman and CEO of Century 21 Cambodia, said the main purpose is to create one standard and be professional in real estate sector via training, as well as providing license for the property agents or company by MEF.

“With the training course real estate agents and companies will get real estate knowledge professionally, that can compete with ASEAN countries with more experience in real estate, and as well as with Asia Pacific region,” Mr. Vat said.

“The training course will help all real estate agents with license get recognized by local and international customers because all the agents are required to have the ethic, discipline and professionalism,” he said. “However, for those who do not do the business with such things, the license will be confiscated.”

“The license is vital for building confidence for customers in the real estate sector,” he added.

Chuon Rattanak, rector of UEF, said Cambodia has been the strong growth of immovable property sector, while this sector need more human resource to serve itself.

“We cooperate with Century 21 Cambodia in order to increase capacity in real estate sector and to develop human resource, as well as the national economy,” Mr. Rattanak said.

Kim Heang, president of the Cambodian Valuers and Estate Agents Association (CVEA), this really helps strengthen real estate knowledge for its members in order to compete locally and internationally.

“The focus on is training human resources related to the property sector. We need to start training courses and cannot wait any longer,” he said.

“For ASEAN countries like Singapore, Malaysia, Brunei, and as well as Hong Kong, America, and other European countries, they all have the license system for doing business in this sector, so this is the time that Cambodia have to create such a system,” Mr. Heang said.

Mey Van, director general of Financial Industry General Department of MEF, said the real estate agent license can reduce the number of property brokers who do not have professional and knowledge in property sector.

“Exactly we think the property agents has to be recognized throughout the country,” Mr. Van said. “However, we have a lot of unofficial trainings related to the property sector.”

“Now we open a new page for the real estate training like starting from the primary school and the initiative directs to international level,” Mr. Van.

ដំណឹង​ល្អ!!! ម្ចាស់​អាគារ​ Gold Tower 42 រកបាន​ដៃគូ​សាងសង់​បន្ត​ហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញ ដំណឹង​ល្អ ដំណឹង​ល្អ​បានមក​ដល់​ហើយ ដោយ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន YUNWOO ដែលជា​ម្ចាស់​អាគារ Gold Tower42 បា​នរក​ដៃគូ​ថ្មី ដើម្បី​ចាប់ផ្តើម​សាងសង់​បន្ត​នៅពេលឆាប់ៗនេះហើយ។

យោងតាម​ប្រភពពី​មន្ត្រី​ស្និ​ទ្ឋ​នឹង​ម្ចាស់​គំរោង​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​សហរដ្ឋអាមេរិក​នារ​សៀ​ល​ថ្ងៃទី២១ វិច្ឆិកា​នេះ​ថា រហូតមកទល់​ពេលនេះ មាន​ដំណឹង​ល្អ​ពិតប្រាកដ​ហើយ ព្រោះ​ម្ចាស់​គំរោង​អាគារ Gold Tower 42 ជាន់​បា​នរក​ដៃគូ​សហការ ដើម្បី​ចាប់ផ្តើម​បន្ត​សាងសង់​អាគារ​នេះ​ឡើងវិញ​ហើយ។លោកស្រី​បន្តថា ប្រសិនជា​គ្មាន​ការប្រែប្រួល ក្រុមហ៊ុន​នេះ​នឹងធ្វើ​សន្និសីទសារព៌តមាន ដើម្បី​បញ្ជាក់​ពី​ការចាប់​ដៃគូ និង​ពេលវេលា​សាងសង់​អាគារ​នេះ​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះហើយ។

ក្រុមហ៊ុន YUNWOO ដែលជា​ម្ចាស់​អាគារ​នេះ បាន​ផ្ញើរ​លិខិត​មកកាន់​ក្រសួង​កាលពី​ខែសីហា និង​សុំ​រយៈពេល៦ខែ​បន្ទាប់ នឹងធ្វើ​ការសាងសង់​អា​គារ​នេះ​ឡើងវិញ ហើយ​បើ​គិតពី​ខែសីហា មក​រយៈពេល៦ខែ​ខាងមុខ អាគារ​នេះ​អាច​នឹង​សាងសង់​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ។

អាគារ Gold Tower 42 គ្រោង​សាងសង់ ដោយ​ចំណាយ​ប្រាក់២៤០លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanil Construction ដែលមាន​មូល ដ្ឋា​ន​នៅ​ប្រទេស​កូរ៉េ។

អ្នកជំនាញ​អចលនទ្រព្យ​នានា​សុ​ទ្ឋ​តែ​ស្វាគមន៍ និង​មាន​សុទិដ្ឋិនិយម​ពី​ភាពជោគជ័យ​របស់​អាគា​រ​នេះ ប្រសិនជា​បញ្ចប់​ការសាងសង់​នៅពេល​ខាងមុខ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រសិនជា​អាគារ Gold Tower 42 សាងសង់​ឡើងវិញ គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​គំរោង​នេះ​ស្ថិតនៅ​ចំ​ទីតាំង​លេខ១សម្រាប់​ក្រុងភ្នំពេញ ដោយសារ​វា​ជាប់​ផ្លូវធំ​ទាំងអស់ និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ល្អ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​នេះ ត្រូវធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​សិន មុននឹង​ប្រកា​សលក់ ដោយសារ​គំរោង​នេះ​ហាក់​បាត់​ទំនុកចិត្ត​រួចទៅហើយ។

អាគារ​នេះ​បាន​ផ្អាក​ការសាងសង់ នៅ​កំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ និង​បាន​សាងសង់​ឡើងវិញ​នៅ​កំឡុង​ឆ្នាំ២០១០ ដែល​ធ្វើ​ឲ្យ​អាគារ​នេះ​សាងសង់​សម្រេចបាន៣២ជាន់ ហើយ​បាន​ផ្អាក​ការសាងសង់​ឡើងវិញរ​ហូត​មកទល់ពេលនេះ៕

លោក ច្រឹ​ក សុខ​នី​ម និយាយ​ពី​អត្ថន័យ​នៃ​ពណ៌​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក

0

ភ្នំពេញ៖ ស្របពេល​ការប្រកួតប្រជែង​គ្នា ក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​មានការ​កើន​ទ្បើង ការទិញ​ម៉ាក​ឬ​ហ្វ្រេ​ន​ឆា​យស៍​ពី​ក្រុមហ៊ុន​អន្តរជាតិ​ណាមួយ យកមក​ប្រតិបត្តិការ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ពេញនិយម​នៅក្នុង​ទីផ្សារ ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​នេះ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ដែល​បាន​ទិញ​ហ្វ្រេ​ន​ឆា​យស៍​ពី​ក្រុមហ៊ុន Century21 Cambodia បាន​ពន្យល់​ពី​មូលហេតុ និង​ផលចំណេញ​ពី​ការសម្រេចចិត្ត​ទិញ​ម៉ាក​របស់​ក្រុមហ៊ុន​នេះ។

តើ​មូល​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​ទិញ​ហ្វ្រេ​ន​ឆា​យស៍ Century21 Cambodia និង​បានចាប់ផ្តើម​យ៉ាងដូចម្តេច?

ខ្ញុំ​បានចាប់ផ្តើម​ទិញ​ម៉ាក​ក្រុម​ហ៊ុ​នេះ ពី​ខែកញ្ញា​ឆ្នាំមុន។ ការសម្រេចចិត្ត​ទិញ​ហ្វ្រេ​ន​ឆា​យស៍​របស់​ក្រុមហ៊ុន​នេះ ដោយសារ​ខ្ញុំ​មើលឃើញ​ពី​សក្តានុពល​របស់Century21 ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែលមាន​ទីតាំងនៅ៧៥ប្រទេស មាន​ការិយាល័យ​ធ្វើការ​ចំនួន៧២៣០ មាន​ភ្នាក់ងារ​លក់​ជាង១១ម៉ឺន​នាក់ និង​បាន​បង្កើត​ទ្បើង​តាំងពី​ឆ្នាំ១៩៤។ អ្វីដែល​ក្រុម​ហ៊ុ​នេះ​ធ្វើ គឺ​ការ​ចងក្រង​ជា​បណ្តុំ​នៃ​បណ្តាញ។ ដូច្នេះ​ពេល​និយាយ​ពី​ក្រុមហ៊ុន Century21 គឺ​និយាយ​ពី​បណ្តាញ​ដ៏​ខ្លាំង​របស់​ក្រុមហ៊ុន​នេះ។

តើ​អ្វី​ជា​អត្ថប្រយោជន៍​ពិតប្រាកដ​ដែល​ក្រុមហ៊ុន Century21 ផ្តល់ជូន?

តាម​ធម្មតា​ក្រុមហ៊ុន​ក្នុងស្រុក ពួកគេ​ធ្វើការ​មាន​លក្ខណៈ​តែ​ឯកឯង ប៉ុន្តែ​សម្រាប់ Century21 គឺជា​បណ្តុំ​ការិយាល័យ​ធ្វើការ​រួមគ្នា និង​មាន​ក្រុមការងារ​ច្រើន​ដែល​អាច​សហការគ្នា​បាន។ ប្រសិនជា​យើង​ទៅ​ជួប​អ្នក​អភិ​វ​ឌ្ឈ​ន៍ ឬ​ម្ចាស់​គំរោង​ហើយ​បង្ហាញ​ពី Century21 គេ​ចាប់ផ្តើម​ស្គា​ល់ហើយ ទោះជា​ក្រុមហ៊ុន​នេះ​ទើប​ចូលមក​កាន់​ទីផ្សារ​នេះ​ក្តី តែ​សម្រាប់​នៅ​បរទេស​ពេល​និយាយ​ពី​ក្រុមហ៊ុន​នេះ គេ​ស្គាល់​ក្រុមហ៊ុន​នេះ​ច្បាស់​ជា​យូរ​មកហើយ។

ក្រៅពី​កេ​រ្ត៍​ឈ្មោះ​របស់ Century21 ក្រុមហ៊ុន​នេះ​មាន​បច្ចេកទេស​នៃ​ការនិយាយ ដើម្បី​ឲ្យ​អតិថិជន​មានការ​ជឿជាក់​លើ​អ្វីដែល​យើង​និយាយ ហើយ​មិនមែន​យើង​និយាយ​តែម្នាក់ឯង​ទេ តែ​យើង​និយាយ​ជា​ផ្នែក​មួយ​របស់​ពិភពលោក។ ឧទាហរណ៍​ជាក់ស្តែង​យើង​បាន​សហប្រតិបត្តិការ ជាមួយ​ភ្នាក់ងារ Century21 នៅ​ប្រទេស​កូរ៉េ ជប៉ុន តៃវ៉ាន់ និង​កាណាដា​ជាដើម។ បើ​ពួកគេ​មានបំណង​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា ពួកគេ​អាចទាក់ទង​នឹង​បណ្តាញ​របស់​យើង​នៅទីនេះ។ ប្រសិនជា​យើង​មិនមែនជា​ផ្នែក​មួយ​របស់ Century21 យើង​មិន​អាចមាន​ច្រក​ឆ្ពោះទៅកាន់​ពិភពលោក​នោះទេ។ នេះ​មានន័យថា​យើង​មាន​ប្រ​ព័​ន្ឋ​ជា​សាកល ដែល​យើង​អាច​ចុះផ្សាយ​លក់​ទៅក្នុង​ប្រ​ព័​ន្ឋ​នៃ​បណ្តាញ​របស់​យើង​លំដាប់​ពិភពលោក។ដូច្នេះ​បើ​យើង​មាន​ប្រ​ព័​ន្ឋ​នេះ ទោះបីជា​យើង​ផ្សព្វផ្សាយ​លក់​នៅ​កម្ពុជា​មែន តែ​បណ្តាញ​របស់​យើង​នៅ​ពិភពលោក​ពួកគេ​អាច​ឃើញ​អចលនទ្រព្យ ដែល​យើង​ដាក់លក់​តាមរយៈ​បណ្តាញ​របស់Century21។ អញ្ចឹង​បើ​យើង​ទទួលបាន​គំរោង​មួយ​ផ្តាច់មុខ​តែម្នាក់ឯង ដូចជា លក់​វី​ទ្បា ឬ​ខុន​ដូ បើ​យើង​ជា​ក្រុមហ៊ុន​តូច​មួយ​ទៅ​និយាយ​ជាមួយ​អ្នក​អភិ​វ​ឌ្ឈ​ន៍ នោះ​ពួកគេ​មិនសូវ​ចាប់អារម្មណ៍​ទេ តែបើ​យើង​និយាយ​ពី Century21 ការ​ឲ្យ​តំលៃ​របស់​អ្នក​អភិ​វ​ឌ្ឈ​ន៍​ចំពោះ​យើង​គឺ​ផ្សេង​ពី​ក្រុមហ៊ុន​ក្នុងស្រុក។ នេះហើយ​ជា​អំណាច និង​សក្តានុពល​នៃ​កេ​រ្ត៍​ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ។

យើង​ក៏​អាចជួយ​គ្នា​បាន​ច្រើន ព្រោះ​យើង​អាច​ចែករំលែក​ការលក់​ដល់​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ​ដ៏​ធំ​របស់​យើង ដើម្បី​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា គឺ​ក្រុមហ៊ុន​ក៏​ជោគជ័យ អតិថិជន​ក៏​ជោគជ័យ និង​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក៏​ជោគជ័យ។

តើ​អ្វី​ជា​ភាពខុសគ្នា​របស់​ក្រុមហ៊ុន​ធម្មតា និង Cuntury21 Mekong?

យើង​ពិត​ជាមាន​ភាពខុសគ្នា ដោយសារ​យើង​មានរ​ចនាស​ម្ព័​ន្ឋ​ដឹកនាំ​ច្បាស់លាស់ មាន​ក្រុមការងារ​ជា​អ្នកផ្តល់​ប្រឹក្សា​ឲ្យ​យើង​ច្រើន ដែល​ពួកគេ​សុ​ទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ​ផ្នែក​អចលនទ្រព្យ និង​មាន​បណ្តាញ​ខ្លាំង ព្រមទាំង​មាន​អ្នកមាន​ទ្រព្យធន​ច្រើន និង​ជា​អ្នកវិនិយោគ​អចលនទ្រព្យ កត្តា​នេះហើយ​ទើប Century21 ដើរ​ខុសពី​ក្រុមហ៊ុនផ្សេងៗទៀត។

តើ​អ្វី​ជា​ជំនាញ​ពិតប្រាកដ​របស់ Century21?

ក្រុមហ៊ុន Century21 ផ្តោត​តែ​បី​ផ្នែក​ប៉ុណ្ណោះ គឺ​ការទិញ លក់ ជួល និង​មិនសូវ​ធ្វើ​ការងារ​ផ្នែក​វាយ​តំលៃ និង​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ​នោះទេ បើទោះជា​មាន​អ្នកខ្លះ​ធ្វើការ​ងារ​នេះ​ក្តី។ មូលហេតុ​ដែល​យើង​ផ្តោតលើ​ផ្នែក​ទាំងបី​នេះ ដោយសារ​វា​ជា​ចំណូល​ដ៏​ធំ​ក្នុង​វិស័យនេះ ព្រោះ​ចំណូល​ខ្ពស់​ពី​វិស័យនេះ មិនមែន​បានមកពី​ការវាយតំ​លៃ​និង​ការគ្រប់គ្រង​អចលនទ្រព្យ​នោះទេ។ ឧទាហរណ៍​ថា អចលនទ្រព្យ​មួយ​មាន​តំលៃ៥លាន​ដុល្លារ ហើយ​យើង​ទទួលបាន​ចំណូល៥ភាគរយ​តើ​យើង​បាន​ប៉ុន្មាន បើ​ធៀប​នឹង​ការវាយតំ​លៃ​មួយ​ករណី​គឺ​បានតែ១៥០ ទៅ២០០ដុល្លារ​ប៉ុណ្ណោះ។

យើង​ធ្វើបាន​គ្រប់​រឿង តែ​មនុស្ស​មាន​ភាពខ្លាំងរៀងៗខ្លួន អញ្ចឹង​ភាពខ្លាំង​របស់Century21 ជា​អ្វីដែល​ក្រុមហ៊ុន​ផ្សេងទៀត​មិនមាន។

ហេតុ​អី​បានជា​ក្រុមហ៊ុន​នេះ​ជ្រើសរើស​ពណ៌​លឿង​ជា​និម្មិត្តសញ្ញា​របស់ខ្លួន?

ពណ៌​មាស វា​ជា​ពណ៌​តំណាង​ឲ្យ​ភាពមានបាន និង​ទ្រព្យធន​ដ៏​ស្តុកស្តម្ភ​ក្នុង​វិស័យ​អចលនទ្រព្យ។ ក្រុមហ៊ុន​យើង​ជួយ​អតិថិជន​ឲ្យ​លក់​អចលនទ្រព្យ​ដាច់ យើង​ជួយ​ពួកគាត់​ឲ្យ​ទិញ​អចលនទ្រព្យ​បានល្អ និង​អចលនទ្រព្យ​ដែល​អ្នកដទៃ​មិនដឹង។

តើ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​យ៉ាងដូចម្តេច​ក្នុង​វិស័យនេះ?

ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​មានការ​យល់ដឹង ទាក់ទង​នឹង​វិស័យនេះ។ បើ​និយាយ​ពាក់​ព័​ន្ឋ​បញ្ហា​ផ្លូវច្បាប់ អ្នកខ្លះ​មិន​ចង់​ចំណាយពេល​ទេ ពួកគេ​បាន​ពឹងពាក់​ក្រុមហ៊ុន​អចលនទ្រព្យ​ធ្វើការ​ឲ្យ​គាត់។ មិនមែន​មានន័យថា​គាត់​ធ្វើ​មិនកើត​ទេ គឺ​មនុស្ស​ធ្វើកើត​ទាំងអស់​អាស្រ័យ​លើ​ឆន្ទៈ​និង​ពេលវេលា ប៉ុន្តែ​បើ​គាត់​គ្មាន​ជំនាញ ពួកគាត់​អាច​ចូលរួម​ពិភាក្សា និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Century21 Mekong ឬ​ក្រុមហ៊ុនផ្សេងៗទៀត ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនោះ​ជំនួស​គាត់។ ធ្វើបែបនេះ​គាត់​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ទាំង​ថវិកា ព្រោះ​ជួន​កាលបើ​គាត់​ធ្វើ​រឿង​នោះ​ខ្លួនឯង គាត់​ខាត​ទាំង​ពេល​ហើយ​ចំណាយ​អស់​ថវិកា​ច្រើន​ថែមទៀត ដោយសារ​គាត់​មិនដឹង​ពី​បែបបទ​ការងារ។

នេះ​ជាការ​ហុច​សក្តានុពល​សំខាន់​ណាស់ សម្រាប់​បុគ្គល សហគមន៍​និង​សង្គមជាតិ៕

តម្លៃ​ដីធ្លី​ទាប​នៅ​កម្ពុជា ជា​កាលានុវត្តន៍​ភាព​ស​ម្រា​ប់​ទាក់ទាញ​វិ​និ​យោ​បរទេស

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ បើទោះជា​តំលៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ទ្បើង​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​តំលៃ​ដី​បច្ចុប្បន្ននេះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ពាណិជ្ជកម្ម​នៅ​ទ្បើ​យ​ទេ ផ្ទុយទៅវិញ​វា​ជា​កាលានុវត្តភាព​មួយ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​និង​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Vtrust បាន​ថ្លែងថា ការ​ទ្បើង​ថ្លៃ​ដីធ្លី​នៅ​ឆ្នាំ២០១៥នេះ មិន​ខ្ពស់​ណាស់ណា​នោះទេ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ២០១៣កន្លងមក តំលៃ​ដីធ្លី​នៅ​ឆ្នាំ២០១៥នេះ​ហាក់​ខ្ពស់​បន្តិច។លោក​បន្តថា ការ​ទ្បើង​ថ្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ​វា​អាស្រ័យ​តាម​តំបន់​ប៉ុណ្ណោះ ដែល​តំបន់​ជាយក្រុង​កើន​ទ្បើង​ក្នុង​រង្វង់​ពី១០ទៅ២០ភាគរយ តែ​នៅក្នុង​ក្រុង​ដីធ្លី​បាន​ទ្បើង​ថ្លៃ​ចន្លោះ​ពី១០ទៅ១៥ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា “ការ​ទ្បើង​ថ្លៃ​ដី​ក្នុង​តំលៃ​បច្ចុប្បន្ននេះ មិន​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​នោះទេ ព្រោះ​បើ​ធៀប​ជាមួយ​ប្រទេស​ជិត ខាង​តំលៃ​ដី​នៅ​ប្រទេស​យើង​នៅ​ធូរ​ថ្លៃ​ជាងគេ​ច្រើនណាស់។លោក​បន្តថា “ការ​ទ្បើង​ថ្លៃ​ដីធ្លី​ក្នុង​រង្វង់១០ទៅ២០ភាគរយ គឺ​សមស្រប​នឹង​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ ដូច្នេះ​តំលៃ​នេះ​មិនទាន់​លំបាក​ដល់​អ្នកវិនិយោគ​ទេ តែ​រយៈពេល៤ទៅ៥ឆ្នាំ​ទៀត​បើ​ដី​នៅ​បន្ត​ទ្បើង​ថ្លៃ ទើប​អាច​ប៉ះពាល់​ដល់​អ្នក​មានបំណង​វិនិយោគ​នៅ​កម្ពុជា។

លោក សន សៀ​ប អគ្គនាយក​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Key Real Estate បាន​លើកទ្បើង​ស្រដៀង​គ្នា​នឹង​លោក​សុខ​នី​ម ដោយ​លោក​បាន​ថ្លែង តំលៃ​ដីធ្លី​ប​ច្ចុ ប្បន្ន​សមស្រប​នឹង​កំនើនសេដ្ឋកិច្ច​របស់​យើង ព្រោះ​កំនើន​ដីធ្លី​កើន​ទ្បើង ឬ​ថយចុះ​ក៏ អាស្រ័យ​លើ​សេដ្ឋកិច្ច​ផងដែរ ជាក់ស្តែង​តំលៃ​ដីធ្លី​ដែល​យើង​ឃើញ​បច្ចុប្បន្ននេះ គឺ​ដី នៅ​រាជធានី​ភ្នំពេញ​មាន​តំលៃ​ខ្ពស់​ជាងគេ បន្ទាប់មក​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សី ហ​នុ​នៅ​លេខ​រៀង​បន្ទាប់។លោក​បន្តថា តំលៃ​ដី​បច្ចុប្បន្ននេះ​មិន​ប៉ះពាល់​ដល់​លំហូរ វិនិយោគ​បរទេស​ចូលមក​កម្ពុជា​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ចូល មក​កម្ពុជា​យ៉ាងគំហុក ដែល​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ា​ទ្បេ​ស៊ី តៃវ៉ាន់ ចិន​ហុងកុង​ជាដើម។

លោក​បន្តថា “តំលៃ​ដី​នៅ​រាជធានី​ភ្នំពេញ កើន​ទ្បើង​ជាធ​ម្យ​ម​ក្នុង​រង្វង់៥ទៅ១៥ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​បើ​វា​បន្ត​កើន​ទ្បើង​រហូត ខ្ញុំ​គិតថា​វា​នឹង​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​នាពេលខាងមុខ ព្រោះ​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ សេដ្ឋកិច្ច​យើង​នៅ​តូច​ជាងគេ ដូច្នេះ​បើ​តំលៃ​ដី​យើង​កើន​ស្មើ នឹង​ប្រទេស​ក្នុង​តំបន់ អ្នកវិនិយោគ​ច្បាស់​ជា​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​ហើយ។លោក​បន្តថា “ខ្ញុំ​គិតថា​ផលប៉ះពាល់​នេះ នឹង​មិនកើត​ទ្បើង​នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ​ទេ ព្រោះថា​កម្ពុជា​មិនមាន​អ្នក​មក​ក្រ​ទ្បុ​ក​ទីផ្សារ​ទៀត​ទេ ហើយ​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពួកគាត់​ចូលមក​មាន​គោលបំណង​ជាក់លាក់ និង​ស្រាវជ្រាវ​លំអិត​សិន​មុន​ពួកគាត់​ចាប់ផ្តើម​វិនិយោគ។

លោក សន សៀ​ប បាន​បន្តថា “វា​ជាទី​ផ្សារ​ពិតប្រាកដ​មួយ​នាពេលនេះ មិនមែនជា​ទីផ្សារ​បំប៉ោង​នោះទេ ព្រោះ​បើ​វា​ជាទី​ផ្សារ​បំប៉ោង​ពេល​មាន​បញ្ហា​អ្វីមួយ វា​នឹង​ជាប់គាំង តែបើ​វា​ជាទី​ផ្សារ​ពិតប្រាកដ​វា​មិន​ជាប់គាំង​នោះទេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន World Trust Estate ដែល​បាន​សិក្សា​ពី​តំលៃ​ដីធ្លី​នៅ​ទូទាំង​ខ័​ណ្ឌ​ចំនួន១២ នា​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា តំលៃ​ដីធ្លី​នៅក្នុង​ភ្នំ ពេញ​មាន​កំណើន​ចន្លោះ​ពី១០ទៅ៣០ភាគរយ អាស្រ័យ​លើ​តំបន់​ទីតាំង​ដែលមាន សកម្មភាព​ពាណិជ្ជកម្ម ដី​នៅ​តំបន់​លំនៅដ្ឋាន និង​ដី​នៅ​តំបន់ឧស្សាហកម្ម ជាក់ស្តែង តំលៃ​ដីធ្លី​នៅ​តំបន់​ពាណិជ្ជកម្ម នៅតាម​បណ្តោយ​ផ្លូវធំ​ក្នុង​ខ័​ណ្ឌ​ចំការមន​ក្នុងឆ្នាំនេះ បាន​កើន​ទ្បើង​ដល់​ចន្លោះ​ពី៣៥០០ ទៅ៨០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ធៀប​នឹង៣៥០០ទៅ៥៥០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី​ឆ្នាំមុន។

ដី​តំបន់​ពាណិជ្ជកម្ម តែ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវតូចៗ បាន​កើន​ចន្លោះ​ពី ២៥០០ទៅ៣០០០ដុល្លារ ដល់២៨០០ដល់៤០០០ដុល្លារ​នៅ​ឆ្នាំនេះ៕