What would you prepare before trip?

0

Trip is a good and happy time which you can do it as individual, family or group. Anyhow, on the happy trip like this, you should prepare some important things for the safety of body, health and beauty while you have any problems eventually. Do you want to know what important things and you should carry for your trip? If you want to know clearly, you continue reading the text bellow:

Much kind of things you should take away on your trip but the important thing is that what kind of your trip as a family trip, a services agent trip or an adventure. After you know clearly about your trip, you can notice the thing you should take away.

Family trip

It’s very special. When you plan to have a trip with your family in any touristic destination, the important thing you should prepare is money to pay for trip and for other things that connect with your happy trip. But when you have enough money to pay all kind of things, it’s enough yet. The important thing after money is the thing to protect your family such as primary pharmacy to avoid car sick, stomach ache, headache, diarrhea, high temperature, pest bite etc. Beside this, things for kids like food, drink, towels, clothes and camera is important also.

Service agent trip

This kind of trip is depending on the service agent preparing like travel, guide, food, staying or primary help. But although they prepare everything for you, you should prepare you own things like medicine for car sick, plane sick or primary pharmacy and any kind of thing you like.

Adventure trip

This kind of trip likely needs you to prepare much kind of things which are important things. beside things like primary pharmacy, car sick medicine, stomach ache, head ache , diarrhea and high temperature medicine or pest bite medicine, you need more materials such as regional maps, tents, flooring, lighting tools, knives, nylon thread, firing equipment, audio communication devices, sick towels, handkerchiefs, cameras, dried food, can food and drinks. Adding this, you can bring things or any kind of tolls which you think it’s important for you on the trip. All these, you can have a trip happily and warmly with worrying about obstacles or any problems that happen eventually on your trip.

បុរី​វិមាន​ភ្នំពេញ​សម្ភោ​ធ​គំរោង​ទី៧ សម្រាប់​ផ្ទះ​តម្លៃ​មធ្យម

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ បុរី​វិមាន​ភ្នំពេញ​បានចាប់ផ្តើម បើក​សម្ភោ​ធ​គំរោង​ទី៧ របស់ខ្លួន​ស្ថិតនៅតាម​ណ្តោ​យ​ផ្លូវជាតិ​លេខ៦អា ជា​គំរោង​ដែល​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម និង​លើ​មធ្យម។

អនុប្រធាន​គំរោង​បុរី​វិមាន​ភ្នំពេញ​លោក ទ្រី ម៉េង​អាន បាន​ថ្លែង​ឲ្យ​ដឹង​បន្ទាប់ពី​ពិធីបើកការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី២៥ តុលា​នេះ​ថា នេះ​ជា​គម្រោង​ទី៧ ដែល​ស្ថិតនៅលើ​ផ្ទៃដី៣ហិកតា និង​មានផ្ទះ​សរុប​ចំនួន២៤៧ផ្ទះ​ដែលមាន​តម្លៃ​ចាប់ពី​ជិត៤ម៉ឺន​ដុល្លារ​រហូតដល់២៧ម៉ឺន​ដុល្លារ សម្រាប់​ផ្ទះ​នៅជាប់​ផ្លូវជាតិ​លេខ៦អា​និង​មាន​កំពស់៥ជាន់។លោក​បន្តថា ការអភិវឌ្ឍន៍​នៅ​តំបន់​នេះ ដោយសារ​វា​ជា​តំបន់ ដែលមាន​តម្រូវការ​ច្រើន​ពី​ប្រជាពលរដ្ឋ លើ​លំនៅដ្ឋាន​តម្លៃ​មធ្យម។

លោក​បន្តថា “គំរោង​នេះ​ទទួលបាន​ជោគជ័យ ដោយ​រហូត​មកទល់ពេលនេះ​ការលក់​សម្រេចបាន​ស្ទើរ១០០ភាគរយ​ទៅហើយ ដោយសារ​ក្រុមហ៊ុន​មាន​កេ​រ្ត៍​ឈ្មោះ​ល្អ។លោក​បន្តថា “គំរោង​បុរី​វិមាន​ភ្នំពេញ​នៅតែ​ទទួលបាន​ជោគជ័យ ដោយសារ​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ច សង្គម​មានការ​រីកចម្រើន ការផ្តល់​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​មាន​ភាពងាយស្រួល ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​អតិថិជន​បង់ប្រាក់ ដោយ​គ្មាន​ប្រាក់​កក់​រយៈពេល១ឆ្នាំ​ឬមួយ​ឆ្នាំកន្លះ។

លោក ទ្រី ម៉េង​អាន បាន​បន្តថា លោក​មិន​ព្រួយបារម្ភ​ពី​បញ្ហានយោបាយ​ទេ យើង​ជា​អ្នករកស៊ី គិតតែ​រកស៊ី​ប៉ុណ្ណោះ ហើយ​យើង​ជឿជាក់ថា​ការវិនិយោគ​របស់​យើង​នៅតែ​ទទួលបាន​ជោគជ័យ ដោយនៅ​ពេលខាងមុខ​ក្រុមហ៊ុន​នឹង​បើក​គំរោង​ថ្មី​មួយទៀត​ដែលមាន​ផ្ទះ​ប្រមាណ២០០០ល្វែង និង​ជា​ប្រភេទ​ផ្ទះ​មានតម្លៃ​មធ្យម។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ទីផ្សារ​លំនៅដ្ឋាន​មានតម្លៃ​ថ្លៃ ហាក់​ចាប់ផ្តើម​ឆ្អែត​ក្នុង​ទីផ្សារ​ហើយ ដោយសារ​អ្នកមាន​លុយ​បាន​ទិញ​ផ្ទះ​រួចទៅហើយ ហើយ​អ្នកមាន​លុយ​ច្រើន​ទិញ​សំរាប់​វិនិយោគ​ក៏​មិន​សល់​ច្រើន​ដែរ ប៉ុន្តែ​ផ្ទះ​តម្លៃ​មធ្យម​គឺ​នៅមាន​ទីផ្សារ​ល្អ ដោយសារ​ប្រជាជន​ស្ថិតក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យ​តម្រូវការ​លំនៅដ្ឋាន​សម្រាប់​ពួកគេ​នៅតែមាន​ច្រើន។

លោក​បន្តថា “ខ្ញុំ​គិតថា​ការវិនិយោគ​លំនៅដ្ឋាន មានតម្លៃ​មធ្យម​ជាការ​វិនិយោគ​ត្រឹមត្រូវ និង​សមស្រប​តាម​ទីផ្សារ​និង​តម្រូវការ​ជាក់ស្តែង”៕

មុន​សម្រេចចិត្ត​ទិញ​ផ្ទះ​ដោយ​បង់​រំលស់ គួរ​គិតពី​ចំណុច​អ្វីខ្លះ ?

0

បច្ចុប្បន្ននេះ ការទិញ​ផ្ទះ ភាគច្រើន​គឺ​ត្រូវបាន​អនុវត្តតាម​វិធីសាស្ត្រ​ដោយ​ទិញ​ដោយ​ការបង់​រំលស់ ដែល​ប្រការនេះ​បានធ្វើ​ឲ្យ​មាន​បំណុល​ជាប់​ខ្លួន​ចាប់ពី 10 ទៅ 30ឆ្នាំ ទើប​អាច​រួច​បំណុល មានន័យថា ការទិញ​ផ្ទះ​គឺជា​កិច្ចការ​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រាក់​សន្សំ​សម្រាប់​អនាគត​របស់​អ្នក។ ដូច្នេះ មុននឹង​អ្នកសម្រេចចិត្ត​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ អ្នកនឹង​ត្រូវ​ជំពាក់​បំណុល​វ័ណ្ឌករ​ជាក់​ជាមិនខាន។ តើ​មុននឹង​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​ត្រូវ​គិត​ទៅលើ​អ្វីខ្លះ?

01) លុយ​សម្រាប់​បង់ថ្លៃ​ផ្ទះ (ប្រាក់​កក់) ៖ រាល់​ការទិញ​ផ្ទះ​បង់​រំលស់ ជាដំបូង​តម្រូវ​ឲ្យ​អ្នក​បង់ប្រាក់​កក់​ជាមុនសិន ដោយមាន​រហូតដល់ 30% បន្ទាប់មក​ត្រូវ​បង់​ជា​បន្តបន្ទាប់​រៀងរាល់ខែ ទៅតាម​ចំនួន​តម្លៃ​ផ្ទះ។

02) លុយ​សម្រាប់​បង់​ប្រចាំខែ ៖ តើ​ប្រាក់ចំណូល​របស់​អ្នក​អាច​ទ្រទ្រង់​សម្រាប់​បង់ថ្លៃ​ការប្រាក់​ប្រចាំខែ​គ្រប់គ្រាន់​ដែរ ឬទេ? បើសិនជា​លទ្ធភាព​រប​ស់​អ្នក​នៅ​មិនទាន់​គ្រប់គ្រាន់​ទេនោះ ចូរ​កុំ​ទាន់​សម្រេចចិត្ត​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​អី។

03) លុយ​សម្រាប់​តុបតែង​ផ្ទះ ៖ គ្រឿង​សង្ហា​រឹម​នៅក្នុង​ផ្ទះ​ដែល​បាន​ទិញ​រួច ប្រាកដជា​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ឬ​មិនត្រូវ​ចិត្ត​របស់​អ្នក​ឡើយ​ដូច្នេះ​អ្នកត្រូវការ​ទិញ​ថ្មី​ដើម្បី​តុ​ប​តែ​លម្អ​បន្ថែម ឬ​ផ្លាស់ប្ដូរ ដោយ​ការចំណាយ​ទៅលើ​ការទិញ​គ្រឿង​សង្ហា​រឹម ឬ​របស់​ប្រើប្រាស់​ថ្មី​នេះ មិនមែនជា​លុយកាក់​តិច​តូច​នោះទេ។

04) លុយ​សម្រាប់​ទ្រទ្រង់​គ្រួសារ ៖ ចំណុច​នេះ​គឺ​សំខាន់បំផុត​ផងដែរ ព្រោះថា​អ្នកត្រូវការ​លុយ​ដើម្បី​ចាយវាយ​ប្រចាំថ្ងៃ និង​លុយ​ត្រៀម​បម្រុង​ទុក​សម្រាប់​គ្រាអាសន្ន។

ចំណាំ៖ បើសិនជា​ត្រូវ​បង់​រំលស់​ផ្ទះ​ដោយ​ត្រូវ​បង់​ការប្រាក់​ថ្លៃ និង​ប្រាក់ខែមួយខែៗក្លាយជា​ប្រាក់​ការ​ឲ្យ​គេ​អស់នោះ ចូរ​កុំ​ទាន់​សម្រេចចិត្ត​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​អី៕

វិស័យ​ឯកជន​គាំទ្រ​ចំណាត់ការ​ក្រសួង​សេដ្ឋកិច្ច រឹតបន្តឹង​អាជ្ញាប័ណ្ណ​សាងសង់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ តំណាង​ក្រុម​អ្នកវិនិយោគ​មកពី​វិស័យ​ឯកជន បាន​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានសម្រេច​រឹតបន្តឹង ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​គំរោង​វិនិយោគ​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate លោក​ពឹង សេរី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៤ តុលា​នេះ​ថា ការ​រឹតបន្តឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាការ​ល្អ​ណាស់ ព្រោះ​វា​ជាការ​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ ក្នុងការ​វិនិយោគ​លើ​វិស័យនេះ ដើម្បី​កុំ​ឲ្យ​មាន​អ្នករងគ្រោះ​បន្ថែមទៀត ដូច​ករណី​អ្នកទិញ​អាគារ Gold Towr42 ជាដើម។លោក​បន្តថា កន្លងមក​មាន​ក្រុមហ៊ុន​ខ្លះ​យក​ប្លង់ដី​ដាក់​ធនាគារ ហើយ​ប្រកាស​គម្រោង​វិនិយោគ​របស់ខ្លួន ដើម្បី​លក់​យកលុយ​ទៅ​សាងសង់ ប៉ុន្តែ​នៅពេល​លក់​មិនបាន​គំរោង​របស់​ពួកគេ​ជាប់គាំង ហើយ​ប្រជាជន​ជា​អ្នករងគ្រោះ។

លោក​បន្តថា “យើង​ចង់​ឲ្យ​មានការ​សាងសង់​សិន ចាំ​ប្រកា​សលក់ កុំ​ប្រកាស​តែ​គំរោង​ហើយ​ចាប់ផ្តើម​លក់ វា​មាន​ហានិភ័យ​ណាស់។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ការចេញ​ច្បាប់​របស់​ក្រសួង​នេះ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​ច្បាប់​នេះ​លោក​បានលើកឡើងជារឿយៗ រយៈពេល​បី​បួន​ឆ្នាំ​មកហើយ ប៉ុន្តែ​ក៏​មិន​អី​នោះទេ​សម្រាប់​ការរៀបចំ​ច្បាប់​នាពេលនេះ មិនទាន់​ហួសពេល​នៅឡើយ​ទេ។លោក​បន្តថា ច្បាប់​នេះ​នឹង​ប៉ះពាល់ ដល់​អ្នករកស៊ី​ឆក់កណ្តៀត ឬ​រកស៊ី​មិន​ត្រឹមត្រូវ ប៉ុន្តែ​អ្នកគោរពច្បាប់​មិនមាន​ផលប៉ះពាល់​នោះទេ។

លោក​បន្តថា “ច្បាប់​នេះ​ជា​ការជួយ​កាត់បន្ថយ​គំរោង​ខ្យល់ ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​ដាក់​ដី​បញ្ចាំ​នៅ​ធនាគារ ហើយ​មក​ប្រកា​សលក់​គំរោង ដែល​គំរោង​បែបនេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់។លោក​បន្ថែមថា “ច្បាប់​នេះ​ល្អ​សម្រាប់​សង្គម និង​ធ្វើ​ឲ្យ​ប្រាកដថា​អ្នកមាន​លុយ​ពិតប្រាកដ ទើប​អាច​វិនិយោគ​គំរោង​អចលនទ្រព្យ​បាន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែងថា កន្លងមក​មាន​បញ្ហា​អ្នក​ពុះ​ដីឡូត៍​លក់​មួយចំនួន បានបង្ហាញ​គំរោង​របស់​ពួកគេ​មាន​ចម្ងាយ​ប៉ុន្មាន​ពី​ក្រុងភ្នំពេញ ហើយ​បានប្រកាស​លក់​ក្នុងតម្លៃថោកៗ ប៉ុន្តែ​មិនដឹង​ដី​នៅឯណា ហេតុនេះ​ទើប​ក្រសួង​មានការ​ព្រួយបារម្ភ​ពី​ហានិភ័យផ្សេងៗ ទើប​រៀបចំ​ច្បាប់​នេះ។លោក​បន្តថា លោក​គិតថា​ច្បាប់​នេះ​មិនមែន​ជាការ​រឹតបន្តឹង​អ្វី​ដល់​អ្នករកស៊ី​ស្របច្បាប់​ទេ តែ​ជា​ការជួយ​ការពារ​ដល់​ប្រជាពលរដ្ឋ​យើង។

លោក​បន្តថា “នេះ​ជាការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ ដែល​យើង​ក្នុងនាម​វិស័យ​ឯកជន​សូម​គាំទ្រ​ចំណាត់ការ​នេះ។

លោក​ ម៉ី វ៉ាន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា តាមរយៈ​ប្រកាស​ដែល​បានចេញ​កន្លងមក ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​គំរោង​អភិវឌ្ឍន៍​នានា ត្រូវ​តំកល់​ទុន២ភាគរយ​នៃ​ទុនវិនិយោគ​សរុប​របស់​ពួកគេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​អ្នកវិនិយោគ​មាន​ទុន​តម្កល់​នៅ​ធនាគារ មានការ​ធនាគារ​ពី​ធនាគារ និង​ដៃគូ​វិនិយោគ​របស់​ពួកគេ និង​បង្ហាញ​ពី​គណនេយ្យភាព និង​តម្លាភាព​ច្បាស់លាស់ ក្នុង​គំរោង​វិនិយោគ​របស់​ពួកគេ ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ច្បាប់​ថ្មី​នេះ មិន​កំណត់ថា​អ្នកវិនិយោគ​ត្រូវមាន​ប្រាក់​តម្កល់​ប៉ុន្មាន​ភាគរយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​ការជួបប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​រក​ធាតុ​ចូល​សម្រាប់​ដាក់បញ្ចូល​ក្នុង​ច្បាប់​នេះ”៕

កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​ក្នុង​ពាណិជ្ជកម្ម និង​ការវិនិយោគ​តាមរយៈ​រូប​បិ​យ​ប័ណ្ណ​កម្ពុជា ចិន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមមន្ត្រី​បាន​និយាយ​ស្រដៀង​គ្នា​ថា​កម្ពុជា និង​ប្រទេស​ចិន​នឹង​ទទួលបាន​សារៈ​ប្រ​យោ​ជ៍​ពី​ការលើកកម្ពស់​ការប្រើប្រាស់​រៀល និង​ប្រាក់​យ៉​ន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វា​អាច​បង្ក​ភាពងាយស្រួល សម្រាប់​ការវិនិយោគ និង​កាត់បន្ថយ​ហ​នី​ភ័យ​ក្នុងការ​ប្ដូរប្រាក់។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​ខ្សែរ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ពី​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់​យ៉​ន់​ចិន និង​ប្រាក់រៀល​ក្នុង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​នា​ព្រឹក​ថ្ងៃទី ២៤តុលា​ថា ការជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់រៀល និង​ប្រាក់​ចិន ក្នុង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​ជួយ​ការទូទាត់​ប្រតិបត្តិការ​ពាណិជ្ជកម្ម កាន់តែ​មាន​ភាព​ឆាប់រហ័ស  ហើយ​ហា​នី​ភ័យ​អាត្រា​ប្ដូរប្រាក់​ក៏​ត្រូវបាន​កាត់បន្ថយ​ផងដែរ។ លោកជំទាវ​ជឿជាក់ថា ការប្រើប្រាស់​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល​នេះ ក៏​អាច​ជុំរុញ​សកម្មភាព​ពាណិជ្ជកម្ម  ទេសចរណ៍ និង​ជាពិសេស​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​មក​កម្ពុជា។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ក៏បាន​គាំទ្រ​នូវ​ការលើកកម្ពស់​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់រៀល និង​ប្រាក់​យ៉​ន់​ចិន​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម  និង​ការវិនិយោគ​ផងដែរ ដោយ​លោក​លើកឡើងថា វា​ជា​រឿង​ល្អ​ដែល​វា​ផ្ដល់នូវ​ជម្រើស​កាន់តែច្រើន ជាជាង​ការពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​តែមួយ​មុខ ព្រោះថា​បើសិនជា​ប្រាក់​ដុល្លារ​មាន​បញ្ហា នោះ​វា​នឹង​ប៉ះពាល​ដល់​ពាណិជ្ជកម្ម ជាពិសេស វា​កាន់តែ​ងាយស្រួល​ដោយ​ចិន ទទួលយក​លុយ​រៀល​ខ្មែរ ហើយ​ខ្មែរ​ទទួល​យកលុយ​យ៉​ន់​ចិន ដោយ​មិនចាំបាច់​ផ្លាស់ប្ដូរ​ទៅជា​ប្រាក់​ដុល្លារ​អាមេរិក។

ទោះជា​យ៉ាងណា​លោក ​ង៉ែត ជូ​ទី ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consultingបាន​ថ្លែងថា ថ្វី​ត្បិត​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ទ្រទ្រង់​ដោយ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន​ក្តី ប៉ុន្តែ​ការនាំ​ទំនិញ​ចេញ​ក្រៅប្រទេស​បានជា​ប្រាក់​ដុល្លារ ហេតុនេះ​វា​ត្រូវការ​ប្រើប្រាស់​ពេលវេលា​ច្រើន​ថែមទៀត ក្នុងការ​ជំរុញ​ឲ្យ​ប្រាក់រៀល​មានការ​ទទួលស្គាល់ និង​ប្រើប្រាស់​សម្រាប់​ទូទាត់​ពី​ពាណិជ្ជករ ក៏ដូចជា​អ្នកវិនិយោគ​ចិន យកមកប្រើ​ប្រាស់​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម។

លោក​បន្តថា “វា​មិន​សាមញ្ញ​ពេក​ទេ​ដើម្បី​ឲ្យ​មានការ​ទូទាត់​ប្រាក់រៀល ទោះ ជាមាន​ឆន្ទៈ​សហប្រតិបត្តិការ​ទ្វេរ​ភាគី រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ក្តី គឺ​វា​នៅតែ​ទាមទារ​ពេលវេលា​ច្រើន។លោក​បន្តថា “ជនជាតិ​ណា​មាន​ទំនុកចិត្ត​លើ​ប្រាក់រៀល​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ខ្លួនឯង​ទទួល​ស្គា​កើ និង​ឲ្យ​តម្លៃ​សិន”៕     

កម្ពុជា​រៀបចំ​សន្និសីទ​ «ផ្លូវ​មួយ​ ខ្សែក្រវ៉ាត់​មួយ»​ ជំរុញ​ការលើក​កំពស់ប្រាក់​យ៉​ន់ និង​ប្រាក់រៀល

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុ និង​ក្រសួង​ពាក់​ព័​ន្ឋ​ជាច្រើន បានរៀបចំ​សន្និសីទ​រួមគ្នា​ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដើម្បី​លើក​កំពស់​ការប្រើប្រាស់​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេរ​ភាគី។

យោងតាម​សេចក្តីជូនដំណឹង​របស់​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​គេហទំព័រ​propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៤ តុលា​នេះ​បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ​មាន​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ឋ និង​គ្រឹះស្ថាន​ឯកជន​ចិន និង​កម្ពុជា​ជួបពិភាក្សា និង​ផ្តល់​ធាតុ​ចូល​សម្រាប់​ការលើក​កំពស់​ការប្រើប្រាស់​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល នៅក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេរ​ភាគី ក៏ដូចជា​សហប្រតិបត្តិ​ការ​លើ​វិស័យសេដ្ឋកិច្ច និង​រូបិយវត្ថុ​រវាង​ប្រទេស​ទាំងពីរ ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ធនាគារ ICBC Limited ជា​អ្នករៀបចំ​សន្និសីទ​នេះ។ សន្និសីទ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​តំណាង​មកពី​ធានា​គារ​កណ្តាល​ចិន សាខា​ខេត្ត Guangxi ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់​ព័​ន្ឋ​ជាច្រើន​ទៀត។

លោក ង៉ែត ជូ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ថ្វី​ត្បិត​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ទ្រទ្រង់​ដោយ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន​ក្តី ប៉ុន្តែ​ការនាំ​ទំនិញ​ចេញ​ក្រៅប្រទេស​បានជា​ប្រាក់​ដុល្លារ ហេតុនេះ​វា​ត្រូវការ​ប្រើប្រាស់​ពេលវេលា​ច្រើន​ថែមទៀត ក្នុងការ​ជំរុញ​ឲ្យ​ប្រាក់រៀល​មានការ​ទទួលស្គាល់ និង​ប្រើប្រាស់​សម្រាប់​ទូទាត់​ពី​ពាណិជ្ជករ ក៏ដូចជា​អ្នកវិនិយោគ​ចិន យកមកប្រើ​ប្រាស់​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម។

លោក​បន្តថា “វា​មិន​សាមញ្ញ​ពេក​ទេ​ដើម្បី​ឲ្យ​មានការ​ទូទាត់​ប្រាក់រៀល ទោះ ជាមាន​ឆន្ទៈ​សហប្រតិបត្តិការ​ទ្វេរ​ភាគី រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ក្តី គឺ​វា​នៅតែ​ទាមទារ​ពេលវេលា​ច្រើន។លោក​បន្តថា “ជនជាតិ​ណា​មាន​ទំនុកចិត្ត​លើ​ប្រាក់រៀល​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ខ្លួនឯង​ទទួល​ស្គា​កើ និង​ឲ្យ​តម្លៃ​សិន”៕

លោកស្រី តាំង ហួរ ពី​ក្មេង​ទូល​នំ​លក់​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ជោគជ័យ​ម្នាក់

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​។ រូបថត៖ សហការី

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ចាប់ផ្តើម​ឆាកជីវិត​តាម​ឧបនិស្ស័យ​របស់ខ្លួន កុមារី​តាំង ហួរ​បានចាប់ផ្តើម​ប្រឡូក​ក្នុង​មុខ​ជំនួញ​ខ្នាតតូច​បំផុត តាំងពី​វ័យ​កុមារភាព ដោយ​ទូល​នំ​លក់​នៅតាម​ភូមិ​នានា​នៅ​ស្រុកកំណើត។

ឆាកជីវិត​កុមារី​រូបនេះ បានចាប់ផ្តើម​តស៊ូ​តាំងពី​វ័យ​កុមារភាព ហើយ​ឆាកជីវិត​ពោរពេញ​ដោយ​ការតស៊ូ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូបនេះ​រ៉ឹង​មាំ និង​ក្រោកឈរឡើង​ក្នុងសង្គម​មួយ ដែល​ពោរពេញ​ដោយ​ភាព​ប្រកួតប្រជែង​នេះ។

ការជួយ​ក្រុមគ្រួសារ​ជា​រឿង​មួយ តែ​ស្ត្រី​រូបនេះ​មិនដែល​ភ្លេច​ជួយ​ខ្លួនឯង​នោះទេ ព្រោះ​តាំងពី​កុមារភាព​មក​ស្ត្រី​រូបនេះ តែងតែបាន​យកចំណេះ​ដឹង​មក​ដាក់ខ្លួន ដោយ​ឆ្លៀត​ពេលទំនេរ​ពី​ការងារ​ផ្ទះ ទៅកាន់​សាលារៀន ជាល​ទ្ឋ​ផល ស្ត្រី​រូបនេះ​អាចនិយាយបាន​ជាច្រើន​ភា​សា ដូចជា ភាសា​អង់គ្លេស ភាសា​វៀតណាម និង​ភាសា​បារាំង រួមទាំង​ភាសា​កំណើត​ផងដែរ។

ប្រសូត្រ​ក្នុង​គ្រួសារ​ដែលមាន​ឪពុក ម្តាយ​ជា​អ្នករកស៊ី បានធ្វើ​ឲ្យ​កុមារី​តាំង ហួរ ចម្រើន​វ័យ​ជាមួយនឹង​ឧបនិស្ស័យ ជា​អ្នកជំនួញ​តាំងពី​កុមារភាព និង​បាន​បន្ត​លំ​អាន​នេះ​រហូតដល់​សព្វថ្ងៃ។

មកកាន់​ទីក្រុង​ភ្នំពេញ

ភូមិ​ទម្លាប់ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ខេត្តតាកែវ​ជា​ភូមិកំណើត​របស់​ស្ត្រី​រូបនេះ​ជា​កន្លែង​ដែល​គាត់​បាន​ចម្រើន​វ័យ មុន​ចាកចេញ​ជាមួយ​ក្រុមគ្រួសារ​មករ​ស់​នៅ រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៨៦។ មកកាន់​ទីក្រុង​ថ្មី ទឹកដី​ថ្មី ប៉ុន្តែ​និស្ស័យ​ជា​អ្នក​ជំ​នួ ញ​មិនបាន​បញ្ចប់​ទេ។ នៅ​ទីក្រុង​ភ្នំពេញ​ស្ត្រី​រូបនេះ បានចាប់ផ្តើម​ការងារ​តាម​ឧបនិស្ស័យ​របស់ខ្លួន​ម្តងទៀត ដោយបាន​ផ្លាស់ប្តូរ​មុខរបរ​ជាច្រើន រាប់​ពី​អ្នកលក់​ពង​ទា​កូន លក់​កាហ្វេ បើកហាង​ស៊ុប បើកហាង​ស្បា និង​សាឡ​ន​ជាដើម។

ទីក្រុង​ទឹកដី​ថ្មី កន្លែង​ដែលមាន​ភាព​ប្រកួតប្រជែង ហើយក៏​ជា​កន្លែង​ដែល​ស្ត្រី​រូបនេះ​បានចាប់ផ្តើម​ការងារ​ជាច្រើន ដែល​ធ្វើ​ឲ្យ​លោកស្រី​តាំង ហួរ​ស្គាល់​នូវ​អ្វី​ហៅថា «ជីវិត»។

ការ​ងើបឈរ​ដោយ​ខ្លួនឯង

ក្នុងពេល​ឆាកជីវិត​ធ្លាក់ចុះ​បំផុត និង​គ្មាន​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ លោកស្រី​ តាំង ហួរ​ បាន​ពឹងផ្អែក​វត្ត​អា​រ៉ា​ម​ជាទី​សំណាក់ ហើយ​ពេល​មួយ​នោះ​លោកស្រី​គិតថា​ខ្លួនឯង​ស្លាប់ ប៉ុន្តែ​នៅពេល​ព្រះអាទិត្យ​រះ ទើប​ស្ត្រី​រូបនេះ​បានដឹងខ្លួន​ថា ជីវិត​ទឹកដោះ​ម្តាយ​ថ្លៃ មិនទាន់​អស់នោះ​ទេ។

ក្រៅពី​ការងារ​ជំនួញ​ស្ត្រី​រូបនេះ ក៏​ធ្លាប់​ប្រឡូក​ការងារ​នៅតាម​ស្ថាប័ន​ជាច្រើន​ផងដែរ ដូចជា បំរើការ​ងារ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យា​ល់ និង​នៅ​សណ្ឋាគារ​សាន់វេ​ក្នុងនាម​ជា​ប្រធាន​ផ្នែក​ថែរ​រក្សា​ស​ម្ឆ​ស្ស​ជាដើម។

ជាមួយនឹង​ទឹកចិត្ត​មោះមុត មិនដែល​ចុះចាញ់​ឆាកជីវិត លោកស្រី​ តាំង ហួរ ​បាន​ដួល​ក្នុង​ពិភព​ជំនួញ​ជាច្រើន និង​បាន​ងើបឡើង​វិញ​ដោយ​ខ្លួនឯង ទោះ​ពេលខ្លះ​ល្ខោន និង​ព្យុះ​ជីវិត បាន​ប្រលែង​លេង​ជាមួយ​ស្ត្រី​រូបនេះ​ក៏ដោយ។

ចាប់ផ្តើម​ការងារ​អចលនទ្រព្យ

លោកស្រី​បានចាប់ផ្តើម​ការងារ ទិញ​ផ្ទះចាស់ៗយកមក​ជួសជុល និង​លក់​ចេញ​ ពេល​ទទួលបាន​ផលចំណេញ ដែល​ពេលនោះ​លោកស្រី​មិនដឹងថា អ្វី​ជា​អចលនទ្រព្យ ទាំង​ខ្លួនឯង​កំពុង​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​រួចទៅហើយ។

បន្ទាប់ពី​បាន​បិទ​ហាង​ស្បា ម៉ាស្សា​នៅ​ឆ្នាំ២០១៤ លោកស្រី​តាំង ហួរ​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន​អចលនទ្រព្យ Amatakpropertyservice,Co, Ltd ដែល​បាននិងកំពុង​ដំណើរកា​រ​ដោយ​ជោគជ័យ​មកដល់​សព្វថ្ងៃ ហើយ​ត្រូវបាន​មិត្ត​រួម​អាជីព​ហៅ​លោកស្រី​ថា “អ្នក​ម្តាយ​អចលនទ្រព្យ។

វដ្ត​សង្សារ​នៃ​ជីវិត ជួប​គ្រប់​រសជាតិ​ទាំង​ជូរ ចត់ ប្រៃ ផ្អែក​ល្ហែម និង​ការ​ងើបឈរ​ឡើងវិញ​ដោយ​ទំនុកចិត្ត ពេលនេះ​ស្ត្រី​រូបនេះ​បានចាប់ផ្តើម​ញញឹម​ជាថ្មី និង​ជា​ស្មា​ម​ញញឹម​ប្រកបដោយ​ភាពជឿជាក់។ ពេលខ្លះ​ស្ត្រី​រូបនេះ​បាន​សើច​លឺ​ខ្លាំង ៗ ជាមួយ​ទំនុកចិត្ត បន្ទាប់ពី​ក្រុមហ៊ុន​លោកស្រី​ទទួលបាន​ជោគជ័យ ហើយ​កេ​រ្ត៍​ឈ្មោះ​លោកស្រី ក្នុង​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា កាន់​តែមាន​កិត្យានុភាព ដោយសារ​លោកស្រី​ក៏​ក្លាយជា​អ្នក​ចែករំលែក និង​ជា​គ្រូបង្វឹក​ចំណេះដឹង​ក្នុង​វិស័យនេះ​ដល់​សហការី សិស្ស និស្សិត និង​មិត្ត​រួម​អាជីព​ផងដែរ។

ដំណើរ​ឆ្ពោះទៅមុខ

គ្មាន​ជោគជ័យ​ណា​កើតឡើង ដោយ​គ្មាន​ការតស៊ូ​នោះទេ ហើយ​គ្មាន​ឆាកជីវិត​រ៉ឹង​មាំ​ណា មិន​ឆ្លងកាត់​ការលំបាក​នោះទេ ទស្សនវិជ្ជា​នេះ គឺ​បី​ដូចជា​ឆាកជីវិត​ស្ត្រី​រូបនេះ​ផងដែរ។ ពេលនេះ​លោកស្រី​បានមក​ឈរ​នៅ​ទីតាំង​មួយ​ខ្ពស់ជាង​មុខ សកម្ម​ជាង​មុន និង​មាន​កិត្តិយស​ច្រើនជាង​មុន​នៅក្នុង​សង្គម។

ការងារ​ធ្វើ​ជំនួញ និង​ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ មិនមែនជា​ការងារ​សាម ញ្ញ​ពេក​នោះទេ ហើយក៏​មិន​ងាយ​ទទួលបាន​ជោគជ័យ​ដោយ​ស្រួល​ឡើយ ព្រោះ​ការងារ​នេះ ជាការ​ងារ​ត្រូវធ្វើ​ជាមួយ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ និង​អ្នកមានអំណាច​នៅក្នុង​សង្គម ហេតុនេះ​ការកសាង​ទំនុក​ចិត្តជា​រឿង​សំខាន់បំផុត។

ប៉ុន្តែ​ការ​មាន​ផែនការ និង​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ បានធ្វើ​ឲ្យ​លោកស្រី​តាំង ហួរ​អាចដឹកនាំ​ក្រុមហ៊ុន Amatakpropertyservice, Co, Ltdបាន​ដោយ​ជោគជ័យ។

លោកស្រី​បន្តថា “ខ្ញុំ​អស់សង្ឃឹម និង​តែងតែ​ផ្តល់​កំលាំងចិត្ត​ដល់​ខ្លួនឯង មិនដែល​រុញ​រា​ឡើយ ហើយ​ការងារ​អ្វី​ក៏ដោយ យើង​មិន​អាចធ្វើ​ត្រឹមតែ​ដោយ​ក្តី​ស្រលាញ់​នោះទេ តែ​យើង​ត្រូវមាន​ភាពប៉ិនប្រសព្វ​ផងដែរ។លោកស្រី​បន្តថា“យើង​ត្រូវមាន​ជំនាញ និង​ប្រើប្រាស់​ទេពកោសល្យ​របស់ខ្លួន​ឲ្យ​អស់។

អនុសាសន៍

ការដឹកនាំ​ជីវិត និង​ដឹកនាំ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុនម្នាក់ៗអាច​ប្រើប្រាស់​យុ​ទ្ឋ​សាស្ត្រ​រួម ប៉ុន្តែ​ជួនកាល​មិន​ដូច្នេះ​ទេ ព្រោះ​អ្នកដឹកនាំម្នាក់ៗមានបទពិសោធន៍ និង ជំនាញខុសៗគ្នា។

ប៉ុន្តែ​ក្នុង​ពិភព​ជំនួញ​អចលនទ្រព្យ លោកស្រី​តាំង ហួរ​មាន​យុ​ទ្ឋ​សាស្ត្រ​និង​គោលដៅ​របស់ខ្លួន​ច្បាស់លាស់ ដោយ​លោកស្រី​បាន​បញ្ជាក់ថា “ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ យើង​ត្រូវដាក់​ផែនការ​ឲ្យ​ចំ​ទិសដៅ ចំ​ផលិតផល ចំ​គំរោង​លុយ និង​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន។លោកស្រី​បន្តថា “យើង​ក៏ត្រូវ​ដឹងចិត្ត​អតិថិជន អាចជួយ​ការងារ​អតិថិជន និង​ត្រូវមាន​ភាពស្មោះត្រង់ និង​និយាយ​អ្វី​ឲ្យ​ពិត ដើម្បី​ឲ្យ​គេ​ផ្តល់​ទំនុកចិត្ត។

លោកស្រី​បន្តថា “ពេលណា​យើង​មាន​អតិថិជន​មករក​យើង ក្រុមហ៊ុន​យើង​សម្បូរ​អតិថិជន មានន័យថា​យើង​ទទួលបាន​ជោគជ័យ​ហើយ..សើច…៕

ផ្សារ​ហ៊ុន​កម្ពុជា បើក​ការប្រកួត​ជួញដូរ​ហ៊ុន​សាធារណៈ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ជា​លើកដំបូង​ហើយ ដែល​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានសម្រេច​ចិត្ត​ឲ្យ​សាធារណៈជន សិស្ស និស្សិត​អាច​ប្រកួតប្រជែង​ជួញដូរ​ផ្សារ​ហ៊ុន​ជា​សាធារណៈ។

គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ ចំពោះ​លក្ខ​ខ័​ណ្ឌ​នៃ​ការប្រកួត​នេះ? យោងតាម​ព័ត៌មាន​ពី​គណកម្មការ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ទាក់ទង​នឹង​ផ្សារ​ហ៊ុន និង​ការជួញដូរ​ភាគហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បើក​ការប្រកួត​ជួញដូរ​ភាគហ៊ុន​ដោយ​សេរី ដោយ​ចាប់ផ្តើម​ពី​ដើមទុន​វិនិយោគ​ដំបូង​តែ ៤០ម៉ឺន​រៀល ឬ១០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុងករណី​ជួញដូរ​ខាត ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​សង​ប្រាក់​ដែល​ខាត​ជូន​វិញ​ដោយ​ធៀប​នឹង​ប្រាក់ ៤០ម៉ឺន​រៀល ប៉ុន្តែ​ប្រសិនបើ​ចំណេញ ប្រាក់ចំណេញ​ទាំងនោះ​គឺជា​របស់​អ្នកចូលរួម​ប្រកួត។

កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​នេះ នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ដើម្បី​ជ្រើសរើស​ជើង​ខ្លាំង​ដែល​ជួញដូរ​បាន​ចំណេញ​ច្រើនជាងគេ៣រូប​ឲ្យ​ទទួល​រង្វាន់ ដោយ​ជ័យ​លេ​ភី​ជាប់​ចំណាត់ថ្នាក់​លេខ១នឹង​ទទួលបាន​ទឹកប្រាក់៨លាន​រៀល ជ័យលាភី​លេខ២នឹង​ទទួលបាន​ប្រាក់រង្វាន់៥លាន​រៀល និង​ជ័យលាភី​លេខ៣ នឹង​ទទួលបាន​ប្រាក់រង្វាន់៣លាន​រៀល។

ព័ត៌មាន​របស់​គណៈកម្មកា​រមូល​ប​ត្រ​បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​លោកអ្នក​បាន​ត្រៀមខ្លួន និង​យល់ដឹងខ្លះៗពី​ការ​ផ្សារ​ហ៊ុន ការទិញ​និង​ជួញដូរ​ភាគហ៊ុន ព្រម​ជាមួយនឹង​លក្ខខណ្ឌ​ក្នុងការ​ប្រកួត ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏មាន​បើក​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ដោយ​ឥតគិតថ្លៃ ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី១៣ ទី២០ និង​ទី២១ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។

ប្រញាប់​ឡើង ប្រសិនជា​លោក អ្នក​ចាប់អារម្មណ៍​សូម​ចុះឈ្មោះ​ចូលរួម ព្រោះ​ការចុះឈ្មោះ​ចូលរួម​ប្រកួត នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។ ចំនួន​អ្នក​ដែល​ត្រូវ​ចូលរួម​ប្រកួត​កំណត់​យក​ត្រឹមតែ ៥០០នាក់​ប៉ុណ្ណោះ៕

កម្ពុជា​កំពុងមាន​សក្តានុពល​ស​ម្រា​ប់​ដំណាំ​ «ល្មើ»​ នាពេល​អនាគត

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​សម្រាប់​ការដាំដុះ​ដំណាំ​ល្មើ ដោយសារ​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ និង​គុណភាព​ដី​ដ៏​មា​នភា ព​អំណោយផល។

ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន អ៊ឺ​ង សុ​ទ្ធី​គ្រុប ខូ​អិ​ល​ធី​ឌី លោក ឡេង មុនីនាថ បាន​ថ្លែង​ក្នុង​កិច្ច​នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា​នេះ​ថា ដំណាំ​ល្មើ​មិនមែនជា​រុក្ខជាតិ​ចេះតែធ្វើ​ការដាំដុះ​បាន​គ្រប់​ប្រទេស​នោះឡើយ ក្នុងនោះ​សម្រាប់​ប្រទេស​អាស៊ាន មានតែ​ប្រទេស​ថៃ កម្ពុជា ភូមា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ដែលមាន​អាកាសធាតុ​អំណោយផល​ដល់​ដំណាំ​ប្រភេទ​នេះ។លោក​បាន​បន្តថា ដើម្បី​ជម្រុញ​បង្កើន​សក្តានុពល ការដាំដុះ​ដំណាំ​ល្មើ​នៅ​កម្ពុជា ក្រុមហ៊ុន​អ៊ឺ​ង សុ​ទ្ធី​គ្រុប ខូ​អិ​ល​ធី​ឌី បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ដែលជា​សមាគម​មា​នស​ក្តា​នុព​ល​មួយ​នៅក្នុង​ការដាំដុះ និង​ឈានមុខ​គេ ខណៈដែល​ពិភពលោក​កំពុង​ឲ្យ​តម្លៃ​ដំណាំ​នេះ។

លោក​បន្តថា បច្ចុប្បន្ន​យើង​មាន​ដៃគូ​យ៉ាង​ល្អ ក្នុងការ​គាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស និង​ផ្តល់នូវ​បទពិសោធន៍ផ្សេងៗ ដែល​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ដាំ​ដំណាំ​ល្មើ​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ជាមិនខាន។

ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ អតិថិជន​របស់​ក្រុមហ៊ុន​លោក​បាន ទិញ​ដើម​ល្មើ និង​បាន​ពង្រីក​ការដាំដុះ​ជិត២០០ហិច​តា​ហើយ និង​មាន​អតិថិជន​កំពុង​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ដំណាំ​ល្មើ គឺជា​ដំណាំ​មាន​សក្តានុពល​ទាំង​ការដាំដុះ និង​មាន​ទីផ្សារ​យ៉ាង​ល្អ។

លោក Anurak Boolue អគ្គនាយក​ក្រុមហ៊ុន Kachannabori និង​ជា​ប្រធាន​សមាគម​ល្មើ​ប្រទេស​ថៃ​បាន​លើកឡើងថា មូលហេតុ​ដែល​ក្រុមហ៊ុន​របសលោក​ចាប់ដៃ​ជាមួយ​កម្ពុជា ដោយសារ​បច្ចុប្បន្ន​ទីផ្សា​រ​ដំណាំ​នេះ កំពុងមាន​សក្តានុពល នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល។ បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​នេះ ក៏​មិនអាច​ចេះតែ​ដាំ​ដុះ​ល្មើ​នេះ​បាន​គ្រប់​ប្រទេស​នោះដែរ ជាក់ស្តែង​នៅក្នុង​ប្រទេស​ថៃ​ផ្ទាល់ គឺអាច​ធ្វើ​ការដាំដុះ​បាន​នៅ​ភាគ​កណ្តាល ភាគខាងត្បូង និង​ភាគ​ខាងជើង​តែប៉ុណ្ណោះ ពោលគឺ​ស្រដៀង​និង​ប្រទេស​កម្ពុជា​ផងដែរ។

លោក​បន្តថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ថៃ​បាន​នាំ​ផលិតផល​នេះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ទីផ្សារ​យ៉ាង​ធំ​សម្រាប់​តម្រូវការ​របស់​ជនជាតិ​មូ​ស្លឹ​ម ព្រោះ​ប្រទេស​ទាំងពី​នោះ​មិនអាច ធ្វើ​ការដាំ​ល្មើ​នេះ​បានឡើយ ដូច្នេះ​ក្នុងពេល​ខាងមុខ​ក្រុមហ៊ុន​របស់លោក នឹង​ជម្រុញ​គ្រប់គ្រង​ពង្រីក​ទីផ្សារ​ដំណាំ​នេះ​កាន់តែ​ទូលំទូលាយ​ថែមទៀត៕

សាកល្បងស្វែងយល់អ្វីជាឧស្សាហកម្មហិរញ្ញវត្ថុ

0

ដោយដែន ចែងចាំង

 ភ្នំពេញ ឧស្សាហកម្មហិរញ្ញវត្ថុ ជាពាក្យថ្មីមូយនៃប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា ដែលប្រជា ពលរដ្ឋមួយចំនួនមិនសូវបានយល់ដឹងនៅឡើយ ហេតុនេះដើម្បីពន្យ​ល់ពីសារៈសំខាន់នៃពាក្យនេះ និងប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា គេហទំព័រអចលនទ្រព្យ ឈានមុខគេនៅកម្ពុជា (www.propertyarea.asia) នឹងមានអ្នកជំនាញមកពន្យល់ពីពាក្យ​នេះ។

តើអ្វីជាឧស្សាហកម្មហិរញ្ញវត្ថុ លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុបានថ្លែងថា ឧស្សាហកម្មហិរញ្ញវត្ថុជាពាក្យថ្មីមួយ ដែលនិយា​យក្នុងកម្រិតអ្នកសេដ្ឋកិច្ច។ វិស័យឧស្សាហកម្មហិរញ្ញវត្ថុ ជាអ្វីដែលជះឥទ្ឋិ​ពលលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ វិស័យនេះគ្រប់គ្រងទៅលើវិស័យបី ទី១ ការអភិវឌ្ឍទៅលើវិស័យធនារ៉ាប់រង ជាការគិតគូទៅលើការកសាងនូវប្រព័ន្ឋ​សំណាញ់សុវត្ថិភាពសង្គម ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងក្នុងប្រព័ន្ឋ ដែលអាចធានាបាននូវហានិភ័យនានាទាក់ទងនឹងជីវិត អាជីវកម្ម ក៏ដូចជាដំនើរការរស់នៅរបស់ប្រជាជនយើង។

វិស័យធានារ៉ាប់រងរីកចម្រើនខ្លាំងណាស់ ដោយសារជីវភាពប្រជាពលរដ្ឋយើងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នវិស័យធានារ៉ាប់រងកំពុងទាក់ទាញ​ប្រជាជនទូទៅ ជាពិសេសអ្នកមានប្រាក់ខែដែលអាចសន្សំបាន ក្នុងគោលដៅការពារនូវយថាហេតុណាមួយ ក្នុងជីវិតរបស់ខ្លួន ដូចជាការធានានិរន្តរភាពសម្រា ប់ការរៀនរបស់កូន រក្សាបាននូវលទ្ឋភាពនៃការទិញ។

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យនេះ កើនឡើង៤០ភាគរយនាឆ្នាំនេះ ធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងប្រព័ន្ឋសេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ដែលជាកត្តាលីករមួយ ឲ្យវិស័យនេះកើនឡើងរៀងរាល់ឆ្នាំ។

ទី២ វិស័យសំណង់ និងអចលនទ្រព្យក៏មានការកើនឡើង ជាមួយការអភិវឌ្ឍកាន់តែច្រើន ទាំងលំនៅដ្ឋានអ្នកមានជីវភាពធូរធារ និងអ្នកមានជីវភាពមធ្យម។ ក្នុងប្រព័ន្ឋនៃការដែលប្រជាជនត្រូវការទិញផ្ទះសម្បែង មានការចូលរួមពី​ប្រព័ន្ឋធនាគារ ដែលអាចផ្តល់ឲ្យអ្នកធ្វើការ អ្នករកស៊ីដែលមានចំណូលល្អ អ្នកទាំ​ងនោះអាចបង់ប្រចាំខែ ឬបង់ទាំងស្រុងអាស្រ័យលើលទ្ឋភាព។

ការផ្តល់ឥណទានពីធនាគារ ទាមទារឲ្យអតិថិជនបង្ហាញពីនិរន្តរភាពនៃ​ចំណូល និងទិញលើហានិភ័យធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះ ខ្យល់ព្យុះជាដើម ដែលធានារ៉ាប់រងអាចធានានូវហានិភ័យទាំងនោះ ដែលជាការស៊ីគ្នារវាងវិស័យធនារ៉ាប់រង និងវិស័យហិរញ្ញវត្ថុ។

ទី៣ វិស័យទីផ្សារហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលបានបង្កើតនូវទីផ្សារមូលបត្រ ដែលមានគណកម្មាការមូលបត្រកម្ពុជា ដែលជានិយ័តករបានខិតខំពង្រីកនូវក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌគតិយុត្តិនានា ដែលជាការបង្កឲ្យសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗអាចប្រមូលទុនពីទីផ្សារនោះ ដើម្បីបង្កើតនូវការ​ងា​រកាន់តែច្រើនក្នុងទីផ្សារមួលបត្រ។

ក្នុងនោះយើងបានបង្កើតផលិតផលហិរញ្ញវត្ថុធំៗ ដើម្បីជាតម្រូវការប្រើប្រា​ស់ទុន ដែលមាននៅគ្រប់ទីកន្លែង គ្រាន់តែយើងបង្កើតបរិយាកាសវិនិយោគឲ្យ​ល្អ ក្នុងប្រទេសមានសន្តិភាព គឺអ្នកវិនិយោគចូលចិត្តមកវិនិយោគណាស់។ អ្នករកស៊ី គេគិតណាស់ គិតពីចំណូលរយៈពេលខ្លី ចំណូលរយៈពេលវែង សម្រាប់បើកប្រាក់ខែដល់បុគ្គលិក និយោជិតរបស់ខ្លួន៕