ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងកើនដល់៦០០០លានដុល្លារនៅឆ្នាំ២០២០

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងសម្រេចបានទឹកប្រាក់រហូតដក់៦០០០លានដុល្លារ​នៅឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការអះអាងរវាងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ។

នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលត្រូវបានរៀបចំឡើង កាលពីចុងសប្តាហ៍មុន ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចកម្ពុជា-វៀតណាម-ឡាវ លោកស៊ាង ប៊ុនលាង បានឱ្យដឹងថា ត្រឹមឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន៣៨០០លានដុល្លារ កើនឡើងជិត៣០ភាគរយ ធៀបនឹងឆ្នាំ២០១៦ ខណៈដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង បន្តជំរុញការពង្រីកទំហំពាណិជ្ជកម្មឲ្យកើន៦០០០លានដុល្លារនៅឆ្នាំ២០២០។

លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ជាពិសេស “កិច្ចព្រមព្រៀង ស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគី” ដែលមានចែងអំពីការផ្តល់ភាពអនុគ្រោះពន្ធនាំចូលទៅវិញទៅមក លើមុខទំនិញជាច្រើនសិបមុខ”។ លោកបន្តថា កាលពីឆ្នាំ២០១៧ វៀតណាមបានដាក់ទុនវិនិយោគចំនួន១៩០គម្រោង គិតជាទឹកប្រាក់មានចំនួន២ ៩៤០លានដុល្លារនៅកម្ពុជា ដែលគម្រោងវិនិយោគភាគច្រើនផ្តោតលើវិស័យកាត់ដេរ ទូរគមនាគមន៍ ទេសចរណ៍ អាកាស ចរណ៍ ផលិតផលកសិឧស្សាហកម្ម និងកសិកម្ម”។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចគាំពារ និងតម្កល់ផលប្រយោជន៍របស់វិនិយោគិន ពាណិជ្ជករបរទេសទាំងអស់ ដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគ និងប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា។ ជាពិសេស បច្ចុប្បន្នកម្ពុជាកំពុងលើកទឹកចិត្តពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែលជាទីផ្សារធំៗមួយចំនួនទៀតនៅក្នុងតំបន់ និងពិភពលោក តាមរយៈការអនុគ្រោះពន្ធទូទៅលើការនាំចូលផលិតផលពីប្រទេសកម្ពុជា៕

ផ្សារ​​លំដាប់​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall នឹង​បើក​នៅចុងឆ្នាំ​២០១៨

ដោយស៊ីវ ម៉េង

ភ្នំពេញ: ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយនា​ចុង​ឆ្នាំ​នេះ។

ជាមួយនឹងការចូលមកដល់នៃហាង និងផលិតផលល្បីៗជាច្រើន អ្នកវិនិយោគគំរោងនេះ បានរចនាផ្ទៃខាងក្នុងអាគារពោរពេញដោយការចាប់អារម្មណ៍។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់ The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វាមិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។

The Bridge Lifestyle Mall ផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។​ របៀបនៃរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយជាមួយរចនាបថ នៃជីវិតរបស់ពួកគេ។ ពេល​បោះ​ជំហ៊ាន​ចូល​ក្នុង​​បរិវេណ​ផ្សារ​ភ្លាម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា នេះ​គឺ​ជា​ទីតាំង​សម្រាប់​អ្នក​ចូល​ចិត្ត​បែបផែន​រស់​នៅ​បែប​ទំនើបៗ សូម្បី​តែ​ការ​តុបតែង​នៅ​ខាង​ក្នុង​ ប្រៀប​ដូចជា អគារ​នៅ​ទីក្រុង​ New York ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ភ្នំពេញ។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។

ផ្សារទំនើបនេះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប ​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។ អ្វី​ដែល​កាន់​តែ​រំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួនផងដែរ។​

លើស​ពី​នោះទៅទៀត​ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរស័ព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។


បែបផែននៃជីវិតមិនអាចខ្វះបានឡើយ ដោយយើងនឹងនាំមកនូវការកម្សាន្ត The Bridge Lifestyle Mall ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន ​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។ ​

ការ​បើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។​

សំរាប់ព័ត៌មាន​បន្ថែម ​អាច​ទាក់ទងតាម៖
អ៊ីមែល៖ [email protected]
លេខ​ទូរស័ព្ទ +855 (0)99 999 691
Facebook Page: The Bridge Lifestyle Mall
https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/

ផ្សារ​​លំដាប់​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall នឹង​បើក​នៅចុងឆ្នាំ​២០១៨

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ និង​ផ្សារ​ទំនើប AEON Mall ភ្នំពេញ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយនា​ចុង​ឆ្នាំ​នេះ។

ជាមួយនឹងការចូលមកដល់នៃហាង និងផលិតផលល្បីៗជាច្រើន អ្នកវិនិយោគគំរោងនេះ បានរចនាផ្ទៃខាងក្នុងអាគារពោរពេញដោយការចាប់អារម្មណ៍។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វាមិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។ របៀប​​ជួល​តូប និង​លក់​ដូរ​ គឺមានភាពប្លែក​គ្នាពីផ្សារ​ទំនើបAEON​ ដោយ The Bridge Lifestyle Mallផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។​ របៀបនៃរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយជាមួយរចនាបថ នៃជីវិតរបស់ពួកគេ។

ពេល​បោះ​ជំហ៊ាន​ចូល​ក្នុង​​បរិវេណ​ផ្សារ​ភ្លាម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា នេះ​គឺ​ជា​ទីតាំង​សម្រាប់​អ្នក​ចូល​ចិត្ត​បែបផែន​រស់​នៅ​បែប​ទំនើបៗ សូម្បី​តែ​ការ​តុបតែង​នៅ​ខាង​ក្នុង​ ប្រៀប​ដូចជា អគារ​នៅ​ទីក្រុង​ New York ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ភ្នំពេញ។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។

ផ្សារទំនើបនេះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប ​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។ អ្វី​ដែល​កាន់​តែ​រំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួនផងដែរ។​

លើស​ពី​នោះទៅទៀត​ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរស័ព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។

បែបផែននៃជីវិតមិនអាចខ្វះបានឡើយ ដោយយើងនឹងនាំមកនូវការកម្សាន្ត The Bridge Lifestyle Mall ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន ​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។ ​

ការ​បើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។​

សំរាប់ព័ត៌មាន​បន្ថែម ​អាច​ទាក់ទងតាម៖

  • អ៊ីមែល៖ [email protected]
  • លេខ​ទូរស័ព្ទ +855 (0)99 999 691
  • Facebook Page: The Bridge Lifestyle Mall

https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/

ក្រុមហ៊ុនផ្លូវដែកចិន សិក្សាលទ្ឋភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ប្រទេសចិន CHINA RAILWAY បាននិងកំពុងសិក្សា ដើម្បីពិនិត្យលទ្ឋភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ពិតជាមានក្រុមហ៊ុនសិក្សាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុពិតមែន ប៉ុន្តែគំរោងនេះបញ្ចប់នាពេលណានិងចំ ណាយថវិកាប៉ុន្មានលានដុល្លារ មិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “ការសិក្សាចេះតែសិក្សាហើយ តែការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពិតជាចំណាយថវិកាច្រើនណាស់ ហើយក្រុមហ៊ុនក៏សិក្សាពីលទ្ឋភាពរកប្រាក់ចំ ណេញមកវិញដែរ”។ លោកបន្តថា “ការចំណាយអាចអស់ខ្ទង់រាប់ពាន់លានដុល្លារ ហេតុនេះទោះបីសិក្សាចប់ក៏គេមិនប្រាកដថាធ្វើដែរ ប្រសិនជាពួកគេមិនអាចទាញផលចំណេ​ញមកវិញបាន”។

គំរោងសាងសង់ភ្លើងរថភ្លើងល្បឿនលឿន មិនត្រឹមតែមានការសិក្សារវាងភ្នំពេញ ខេត្តព្រះសីហនុទេ តែក៏មានក្រុមហ៊ុនចិនសិក្សាខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ ខេត្តសៀមរាប និងក្រុងសៀមរាប ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែតផងដែរ ប៉ុន្តែគំរោងទាំងនេះ​មិនដឹងលេចចេញរូបរាងពេលណាពិតប្រាកដនៅឡើយទេ ដោយសារគំរោងបែបនេះត្រូវ​វិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ពេក។

លោកវ៉ាស៊ីម សូរិយាបានថ្លែងថា រដ្ឋាភិបាលពិតជាត្រូវវិនិយោគលើហេដ្ឋារចនាស ម្ព័ន្ឋច្រើននៅក្នុងដំណាក់កាលនេះ ព្រោះដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាមទារឲ្យ​មានការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន និងត្រូវចំណាយថវិកាវិនិយោគដ៏ច្រើន​ផងដែរ៕

តោះទៅមើលគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១២ នឹងកើតឡើងនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋាភិបាល អាណត្តិទី៦នេះ នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីជួយជម្រុញកំនើន​សេដ្ឋកិច្ចរបស់ប្រទេស។

ស្ពានជាច្រើននឹងត្រូវសាងសង់ និងលេចចេញរូបរាងបណ្តើរៗហើយ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូឆ្មារ ខេត្ត​ត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ។ គំរោងសាងសង់ស្ពានពីក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅតំបន់អរិយក្សត្រ ស្ពានអាកា​សក្បាលថ្នល់ និងស្ពានអាកាសស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវ២៧១ និងផ្លូវមុនីវង្ស ស្ពានអាកាសនិងផ្លូវក្រោមដីនាតំបន់រង្វង់មូលចោមចៅ។

ជាមួយគ្នានេះផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ នឹងបើកដំណើរការចុងឆ្នាំ​នេះ ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានស្ពានអាកាសចំនួន៥ ដូចជា ស្ពានអាកាសរំលងផ្លូវជាតិលេខ៤ លេខ៣ លេខ២១ លេខ២ លេខ១១០ និងស្ពានវែងមួយឆ្លងកាត់ទន្លេបា​សាក់ ដោយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់ឥណទានសម្បទានចំនួន២៥៩លានដុល្លារ ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣រួចហើយផងដែរ ដែលផ្លូវក្រវ៉ាត់ក្រុងនេះនឹង​សាងសង់នាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ តាមរយៈលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏បានប្រកាសពីគំរោងសាងសង់រថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញជាលើកដំបូងផងដែរ។ រដ្ឋមន្រ្តីរូបនេះក៏បានបង្ហាញពីគំរោងសាងសង់ផ្លូវជាតិថ្មីមួយចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រផងដែរ។

លើសពីនេះ គំរោងសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ គឺព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏នឹងលេចចេញរូបរាងក្នុងរយៈពេល៥ឆ្នាំខាងមុខនេះផងដែរ៕

ស្វែងយល់ពីអាស៊ី! កូរ៉េ និងឥណ្ឌូនេស៊ីបង្កើនគម្រោងកិច្ចសហការលើកវិស័យអចលនទ្រព្យ និងហេដ្ឋរចនាសម្ព័ន្ធ

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ការសែត Straits Times បានអោយដឹងថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានសន្យារឹតបន្តឹង និងលើកទឹកចិត្តអោយមានការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ក្រោមគម្រោងកិច្ចសហការលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសដែលមានទឹកប្រាក់រហូតដល់ ៣០ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ទៅមុខ។

នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន នេះ លោក ប្រធានធិបតីឥណ្ឌូនេស៊ី Joko Widodo និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jal-In បានយល់ព្រមលើកកម្ពស់ប្រទេសទាំងពីរ ជា ”ដៃគូយុទ្ធសាស្ត្រ”។
ប្រធានធិតបតីឥណ្ឌូនេស៊ី លោក Joko បានថ្លែងថា “អ្វីដែលខ្ញុំចង់ឃើញគឺកិច្ចខិតខំប្រឹងប្រែងទៅលើការពង្រឹង និងការអភិវឌ្ឍន៍ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយខ្ញុំ នឹងធ្វើអោយពិតប្រកដថា យើង នឹង អាចយល់គ្នាកាន់តែជាក់ច្បាស់ចំពោះការផ្លាស់ប្តូរទៅវិញទៅមក ដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ ការដឹកជញ្ជូនឆ្លាតវៃ និង អភិវឌ្ឍន៍រថភ្លើង គឺជាផ្នែកដែលប្រទេសយើងទាំងពីរត្រូវតែបង្កើនកិច្ចសហកប្រតិបត្តិការ។

បើយោងតាមទិន្ន័យពី Jakarta Globeបានអោយដឹងថាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១៧ ពាន់លានដុល្លារកាលពី ឆ្នាំ ២០១៧ គឺកើនឡើង ២០ ភាករយ បើធៀបនឹងឆ្នាំ ២០១៦។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាយោគយល់គ្នាមួយ (MOU) ស្តីពី ការផ្លាស់ប្តូរព័ត៌មាន និងសហប្រតិបត្តិការទៅលើការិយាល័យអន្តប្រវេសដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនឥណ្ឌូនេស៊ីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េមានភាពកាន់តែល្អប្រសើរ។

លោក Joko បានលើកទឹកចិត្តអោយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េចាប់ដៃគូជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោក Joko និយាយថា “ ក្រុមហ៊ុនកូរ៉េ ដូចជា ក្រុមហ៊ុន Sumsung និង ក្រុមហ៊ុន LG ដើរតួយ៉ាងសំខាន់ក្នុងការនាំយកទូរស័ព្ទស្មាតហ្វូនទៅអភិវឌ្ឍន៍ក្នុងប្រទេសឥណ្ឌូនេស៊ី ។

ខ្ញុំ សូមអំពាវនាវដល់ពានិជ្ជករកូរ៉េធ្វើការវិនិយោគដោយនាំយកនូវបច្ចេកវិទ្យាថ្មីៗ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលនេះ ដូចជាបច្ចេកវិទ្យាឧស្សាហកម្ម ៤.0 (Industry 4.0) ជាដើម៕

ហេតុផលសំខាន់ៗដែលអ្នកគួរទិញខុនដូរស់នៅ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ខុនដូឬលំនៅដ្ឋានបែបសហកម្មសិទ្ឋ កំពុងបង្កើននូវប្រជាប្រិយភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរបែបផែននៃការរស់នៅរបស់ប្រ​ជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែចង្អៀត និងការរស់នៅកាន់តែមានភាពស៊ីវិល័យ។

ការរស់នៅតាមខុនដូ ជាផ្នែកមួយនៃ Lifestyle សម័យថ្មី ដោយសារខុនដូបានផ្តល់អត្ថប្រយោជន៍ឬគុណសម្បត្តិ ១០យ៉ាង សម្រាប់អ្នកវិនិយោគ និងចង់រស់នៅតាមអាគារខុន​ដូនានា។

តាមឯកសារដែល Propertyarea.asia ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានមូលហេតុ១០យ៉ាង ដែលជួយធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង នៅពេលសម្រេចចិត្តទិញនិងរស់នៅតាមខុនដូ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ទី១ សេវាកម្មៈ សេវាកម្មសំដៅ​ដល់តម្រូវការជីវិតប្រចាំថ្ងៃ ដោយខុនដូមានសេវាកម្មស្ទីម សោណា Sky Garden ឬ Sky Bar សម្រាប់ផ្តល់ការលំហែរ នៅពេលហត់នឿយពីការងារ និងមានសេវាសន្តិសុខ២៤ម៉ោង ទី២សហគមន៍ៈ ការរស់នៅ​លើខុនដូ ដូចជាការរស់នៅសហគមន៍រួមមួយ ដោយ​សារ​ខុនដូនិមួយៗ មានអ្នកស្នាក់នៅ​ច្រើន ហេតុនេះអ្នកស្នាក់នៅតាមខុនដូអាចបង្កើតចំណងមិត្តភាព និងជួយគ្នាទៅវិញទៅ​មក និងធ្វើឲ្យសហគមន៍ពួកគេកាន់តែកក់ក្តៅ និងរីករាយ។

ទី៣ ការកើនឡើងទ្រព្យសកម្មៈ មានន័យថា អ្នកទិញខុនដូអាចបង់រំលស់៥ឬ១០ឆ្នាំ ហើយវានឹងក្លាយជាកម្មសិទ្ឋរបស់ខ្លួន។ ​ផ្ទុយទៅវិញបើយើងជួលផ្ទះគេ៥ ឬ១០ឆ្នាំ យើង​នៅសល់តែខ្លួនទទេ។ ផ្ទះនៅតែជាផ្ទះរបស់គេ ប៉ុន្តែបើយើងទិញខុនដូយើងមិនជាប់កាតព្វកិច្ចបង់ពន្ឋនោះទេ។ ទី៤ ទីតាំងៈ បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យមួយ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុង។

ទី៥ ភាពងាយបត់បែនៈ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឲ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឲ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ ទី៦ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រា​ក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។

ទី៧ ការថែរទាំៈ ការស្នាក់នៅតាមខុនដូ គឺចំណាយលើការថែរទាំតិច ផ្ទុយទៅវិញ​បើយើងនៅផ្ទះវីឡាត្រូវចំណាយច្រើន។ ប៉ុន្តែការស្នាក់នៅតាមខុនដូមិនចំណាយច្រើនទេ ព្រោះពួកគេអាចរួមគ្នា និងធ្វើឲ្យចំណាយតិច។ លើសពីនេះ អ្នកស្នាក់នៅតាមខុនដូអាច​មិនចាំបាច់រកជួលអ្នកនៅជាមួយផងដែរ ដោយអាចសំអាតឬប្រើប្រាស់សេវាសំអាតបាន ទី៨ តម្លៃៈ តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅតម្លៃក្រុង ខុសគ្នាច្រើន ព្រោះគេមិនអាច​យកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ។

ទី៩ ភាពងាយស្រួលៈ យើងអាចជ្រើសរើសទិញខុនដូ ដែលមានទីតាំងនៅជិតផ្សា​រ សាលារៀន និងនៅជិតកន្លែងការងារយើងបាន ពិសេសយើងអាចហាត់ប្រាណនៅជាន់ខាងលើ និងមកកាន់ម៉ាតដើម្បីទិញទំនិញបាននៅជាន់ខាងក្រោម។ យើងចំណេញពេលវេលាបានច្រើន និងធ្វើការបានច្រើនជាងស្នាក់នៅតាមតំបន់មួយចំនួន ដែលគ្មានសេវាកម្មទាំងនោះ និងទី១០ បច្ចេកវិទ្យាៈ បច្ចេកវិទ្យាកាន់តែរីកចម្រើន កំពុងជួយសម្រួលដល់ការរស់នៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើង។ នៅតាមខុនដូនឹងមានការបំពាក់ប្រព័ន្ឋ AirB&B ដែលផ្តល់ការធានានូវសុវត្ថិភាព និងអាចដាក់ផ្ទះរបស់យើងជួលបានក្នុងរយៈពេលខ្លីដូចជា បីថ្ងៃឬមួយសប្តាហ៍ នៅពេលយើងមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសុត វីរៈ។

យោងតាមការសិក្សាមួយបានរកឃើញថា ចំនួនខុនដូនៅកម្ពុជាកើនដល់ចំនួនជិត​៦០,០០០យូនីតនៅឆ្នាំ២០១៧កន្លងមកនេះ៕

សិក្សាលើចំណុចទាំងនេះសិនមុនសម្រេចចិត្តវិនិយោគ

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ការមានលុយវិនិយោគមិនប្រាកដថា ទទួលបានផលចំណេញនោះទេ ប្រសិនជាការវិនិយោគនោះធ្វើឡើងដោយប្រថុយប្រថាន ហេតុនេះទាមទារឲ្យអ្នកវិនិយោគសិក្សាស៊ីជម្រៅ ទៅលើផ្នែកដែលខ្លួនចង់វិនិយោគសិន ទើបអាចបញ្ចៀសបាននូវហានិភ័យ។

ទាក់ទងនឹងបញ្ហានេះគេហទំព័រ Propertyarea.asia សូមលើកយកបទពិសោធន៍​របស់អ្នកជំនាញដើម្បីបង្ហាញនូវបទពិសោធន៍ និងឳកាសដើម្បីធ្វើឲ្យអ្នកវិនិយោគទទួ​ល​បានជោគជ័យ។

អ្នកនាងជិន ចាន់ឡែននាយិកាប្រតិបត្តិនៃក្រុមហ៊ុន FURI Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគអាចទទួលបានផលចំណេញ និងខាតជារឿងធម្មតា ហេតុនេះអ្នកខ្លះចង់វិនិយោគតែពួកគេមិនហ៊ានវិនិយោគ ដោយ​សារគិតថាទិញឬសាងសង់មិនចំណេញ មិនទាន់ទាញអតិថិជនជាដើម។ អ្វីពិសេ​សគឺមិនធ្វើឲ្យគំរោងរបស់ខ្លួនមិនឡើងថ្លៃ ឬឡើងថ្លៃយឺត។ ប៉ុន្តែដើម្បីបញ្ចៀសបញ្ហានេះបាន​អ្នកវិនិយោគគួរមើលទៅលើគំរោង ដែលខ្លួនបានទិញ​ថាមានការបំពាក់សម្ភារៈបរិក្ខា មានទីតាំងល្អឬទេ មានចំណតយានយន្តគ្រប់គ្រាន់ឬទេ?។

អ្នកមានបន្តថា “ខុនដូឬអាគារការិយាល័យ ដែលមានទីតាំងល្អ មានការបំពាក់បរិ ក្ខា​សមស្របតាមស្តង់ដាអន្តរជាតិ និងមានសេវាកម្មចម្រុះដូចជា អាគារ The PeAk គឺអច​លនទ្រព្យនៅក្នុងគំរោងនោះនឹង​ឡើងថ្លៃលឿន”។ អ្នកនាងបន្តថា “អ្នកខ្លះសាងសង់ការិ​យាល័យជួល តែមិនទាក់ទាញក្រុមហ៊ុនជួល គឺដោយសារការឌីសាញគំរោងមិនទាន់ទា​ញ មិនមានចំណតឡានសមស្រប នឹងធ្វើឲ្យការវិនិយោគនោះបរាជ័យ”។

អ្នកនាងជិន ចាន់ឡែនបានបន្តថា អ្នកខ្លះមិនហ៊ានទិញខុនដូនៅតំបន់កោះពេជ្រ ដោយគិតថាថ្លៃ និងបែរជាទៅទិញនៅតំបន់ទួលគោក។ យើងអាចសួរត្រលប់មកវិញថា តើតំបន់ទួលគោកមានជនបរទេសរស់នៅច្រើនឬទេ ការពិតតំបន់ទួលគោកមិនទាន់មា​ន​ជនបរទេសរស់នៅច្រើនទេ ហេតុនេះការទិញខុនដូនៅតំបន់នោះ អាចជួលមិនបាន និងមិនឡើងថ្លៃ។ លើសពីនេះអ្នកវិនិយោគក៏គួរសិក្សា ពីទំហំយូនីតខុនដូរបស់ខ្លួនមានទំ​ហំសមស្របឬទេ? មានស្តង់ដាឬទេផងដែរ។

អ្នកនាងបន្តថា អ្នកវិនិយោគក៏ត្រូវធ្វើការព្យាករណ៍ផងដែរថា តើមួយឆ្នាំឬពីរឆ្នាំយើ​ងអាចចំណេញបានប៉ុន្មានក្នុងមួយឆ្នាំ? ដូចជា គំរោង The PeAk ដែលមានសេវាកម្មចម្រុះទាំងផ្សារទំនើប ការិយាល័យកម្រិត A Plus, សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយប្រាំ Shangri_La ជាដើម។

អ្នកនាងបន្តថា “អ្នកវិនិយោគក៏គួរសិក្សាពីទីតាំងរបស់ខ្លួនថាគួរវិនិ​យោគអ្វី ដែលស័ក្តិសមសម្រាប់ទីតាំងរបស់ខ្លួន មិនមែនឃើញគេសាងសង់ខុនដូ យើងសាងសង់ខុនដូ ឬគេសាងសង់អាគារការិយាល័យ យើងសាងសង់តាមគេ ខណៈទីតាំងរបស់យើងមិនមាន​តម្រូវការផ្នែកនោះនៅលើទីផ្សារនោះទេ៕

ការសិក្សាបានរកឃើញថា ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានមានសេដ្ឋកិច្ចរ៉ឹងមាំខ្លាំង

ដោយ វុត្ថា

ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយវិទ្យាស្ថាន McKinsey Global (MGI) បានឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថា ដោយសារតែមានគោលនយោបាយរីកចម្រើន និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន តំបន់នេះ ត្រូវបានគេចាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមប្លុកសេដ្ឋកិច្ចដែលមានការរីកចម្រើនលេចធ្លោជាងគេនៅលើពិភពលោក។

របាយការណ៍មួយសិក្សាដោយ MGI ដែលជាផ្នែកមួយនៃការស្រាវជ្រាវ និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន McKinsey & Company បានវិភាគទៅលើប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោចំនួន ៧១ នៅជុំវិញពិភពលោក ហើយបានកំណត់អត្តសញ្ញាណប្រទេសចំនួន១៨ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងបណ្តាលប្រទេសជាដៃគូរ។

ក្នុងចំណោមនេះ របាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសចំនួន៨ក្នុងតំបន់នេះ ត្រូវបានគេចាត់ទុកជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ ដូចជា​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងប្រទេសវៀតណាម គឺជាប្រទេសក្នុងចំណោមប្រទេស ទាំង១៨ នៅលើពិភពលោក។

ប្រទេសដែលមានសេដ្ឋកកិច្ចរីកចម្រើនយូរអង្វែង និងរ៉ឹងមាំជាងគេនៅក្នុងចំណោ​មប្រទេសទាំង៨នេះ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងប្រទេសថៃ ដែលមានកំណើនជាមធ្យមប្រមាណ៣,៥ភាគរយ នៃកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GD) ក្នុងរយៈពេល៥០ឆ្នាំមកនេះ ។ ចំណែកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏ទទួលបានលទ្ធផលល្អជាងគេដែរ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

របាយការណ៍នេះបានកត់សម្គាល់ថាប្រទេសហ្វីលីពីន ក៏មិនអន់ណាស់ណាដែរចំពោះកំណើនសេដ្ឋកិច្ច ដែលមានរីកចម្រើនលឿនក្នុងរយៈពេលថ្មីៗនេះ ដែលអាចនឹងធ្វើអោយប្រទេសមួយនេះ នឹងជាប់ចំណាត់ថ្នាក់ល្អបំផុតនៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរប្រទេសប្រ៊ុយណេ មិនត្រូវបានគេយកមកដាក់ក្នុងរបាយការណ៍នោះទេ។

ការរីចម្រើនសេដ្ឋកិច្ចយ៉ាងលឿន នៅក្នុងនៅក្នុងបណ្តាប្រទេសទាំងនេះ ដោយ​សា​ររដ្ឋាភិបាលនៅក្នុងតំបន់នេះ បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ និងវត្តមានរបស់ក្រុមហ៊ុន ដែលមានថាមពលវិនិយោគធំៗជាច្រើន។  តែយ៉ាងណាក៏ដោ​យរបាយការណ៍នេះ សង្កត់ធ្ងន់ថា អាស៊ានក៏មិនអាចដេកត្រឹមការរីកចម្រើនបុណ្ណេះនោះទេ ត្រូវតែបោះជំហានឆ្ពោះទៅមុខ និងស្វះស្វែងរកឪកាសពាណិជ្ជកម្ម  និងរកដំណោះស្រាយចំពោះវិសមភាពប្រាក់ចំណូល នៅតាមបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយនៅក្នុងតំបន់ ត្រូវតែផ្តោតសំខាន់ផលិតភាពឌីជីថល ផលិតភាពការងារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ។ទន្ទឹមនឹងនេះដែរ ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់សេដ្ឋកិច្ចអាស៊ាន ដែលមានប្រជាជនច្រើន ប៉ុន្តែមានដង់ស៊ីតេទាប។

របាយការណ៍ MGI បន្តថា ប្រសិនបើការរីកចម្រើនទាំងនេះនៅតែបន្តមានភាពរ៉ឹងមាំ អាស៊ានអាចបង្កើនទ្វេដងនូវផលទុនជាតិសរុបប្រចាំឆ្នាំរបស់ខ្លួនប្រហែល៥ពាន់ពាន់លានដុល្លារ (ប្រហែលជា ៦,៨៦ សែនកោដិដុល្លារ) ។ បើស្ថិតនៅក្នុងកម្រិតនោះមែន GDP របស់អាស៊ាននឹងកើនឡើង៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបូរី និងថៃអាចទទួលបានភាគច្រើនដោយបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន៣,៨ ភាគរយជារៀងរាល់ឆ្នាំ៕

វិនិយោគិនបារាំងធំៗ គ្រោងចូលមកវិនិយោគនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នាខែតុលា ឆ្នាំ២០១៨ ខាងមុខ គណៈប្រតិភូបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរបារាំងដែលមកទស្សនាកម្ពុជាក៏កំពុងមានការកើនឡើងផងដែរ។

គម្រោងទស្សនកិច្ចនេះ ត្រូវបានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការីកាលពីពេលថ្មីៗនេះ។

កិច្ចពិភាក្សានេះផ្តោតលើប្រធានបទចំនួន២ រួមមាន៖ ទី១ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-បារាំងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ទី២ ការត្រៀមរៀបចំដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគ ដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍទេសចរណ៍បារាំង Atout France, ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្រ្តីបានលើកនូវចំណុច ជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឲ្យភាគីបារាំង យកចិត្តទុកដាក់លើវិស័យអាទិភាពមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ដូចជាទី១ សារសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការដាក់ចេញនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ» ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

ទី២ ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងសម្បូរបែប ពិសេសអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញនូវចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ហើយក្នុងពេលខាងមុខ នឹងមានរៀបចំចលនាប្រលងប្រណាំងឆ្នេរស្អាតគំរូនៅកម្ពុជាផងដែរ។

ទី៣ ការពង្រឹងការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ត្រូវបាន បង្កើតឡើងដោយមានការចូលរួមយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញ និងទ្រទ្រង់ការផ្សព្វផ្សាយទេសច​រណ៍កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត និងទី៤ ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។

កាលពីឆ្នាំ២០១៧កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បារាំងចំនួន១៦៦.៣៥៦នាក់ កើនឡើង១០,៧% ឈរលំដាប់ទី១០ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលទេសចរបារាំងចំនួន ៨៥.៩០៦នាក់ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ឈរលំដាប់ទី៨៕