សម្តេចធិបតីៈវិស័យអចលនទ្រព្យកំពុងងើបឡើងវិញបណ្តើរៗ

0

ដោយៈ ស៊ីវ ម៉េង

   កណ្តាលៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុន កសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ Mekong Quay City នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់ គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្ស អំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។

សម្ដេចលើកឡើងថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជា ក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុ ងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រ​ទាប់យុវជននាពេលបច្ចុប្បន្ន។

សម្តេចបញ្ជាក់ទៀតថា “ការងារនេះ គឺជាការងា​រឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ”។

ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា “Mekong Quay City នឹងរួមចំណែក បំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង”។

ជារួម តាមរយៈការជួយបង្កើនភាពសកម្ម ​នៃវិស័យ​អចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយ​ផ្សព្វ​ផ្សាយវប្បធម៌ និងទេស​ចរណ៍របស់កម្ពុជាផង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្ម​ភាពសេដ្ឋកិច្ចផងដែរ។

សម្ដេចបានបង្ហាញសុទិដ្ឋិនិយមថា “ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗ មិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍ នៅភាគខាងកើតដងទន្លេមេគង្គផងដែរ”៕

សម្តេចធិបតីជម្រុញការអភិវឌ្ឍន៍នៅភាគខាងកើតរាជធានីជាមួយនឹងការជម្រុញឲ្យវិស័យឯកជនចូលរួម

0

ដោយៈ គង់ សូរិយា

   កណ្តាលៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងបានលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ នៅភាគខាងកើតរាជធានីភ្នំពេញ។

សម្តេចបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងទីក្រុងរណបMekong QUAY នៅទីក្រុងអរិយក្សត្រនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការអភិវឌ្ឍត្រូវយកចិត្តទុកដាក់ លើហេដ្ឋារចនាសម្ព័ន្ឋ ធ្វើផ្លូវឲ្យធំ ដែលក្រុមហ៊ុនសាងសង់ ទីក្រុងរណបលើទំហំផ្ទៃដី២១០ហិកតា គឺរក្សាទុកផ្ទៃដី១ភាគបី សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈជាការប្រសើរ។

សម្តេចបានបញ្ជាក់ថា “ប្រជាពលរដ្ឋរស់នៅមិនត្រឹមតែមានអាគារ មានកន្លែងស្នាក់នៅធម្មតាទេ តែឥលូវក៏គិតគូរដល់បរិស្ថានជុំវិញផងដែរ”។ សម្តេចបន្តថា “អញ្ចឹងការគិតគូរ លើសួនសាធារណៈ សួនបៃតង ក៏បានរៀបចំ ហើយរៀបចំកន្លែងលេងកីឡា គឺ​ជាការយកចិត្តទុកដាក់ ឲ្យប្រជាពលរដ្ឋរស់នៅគឺជាការល្អ”។

សម្តេចធិបតីបានបន្តថា បើនិយាយពីតម្លៃដីយើងឃើញច្រើន តែបើយើងគិតពីតម្លៃសេដ្ឋកិច្ច និងការរស់នៅ គឺផ្តល់ផលប្រយោជន៍ដល់កន្លែងវិនិយោគ។ សម្តេចបន្តថា នៅទីនេះ គឺត្រូវរៀបចំផែនការឲ្យបានល្អ ដោយសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីរៀបចំផែនការប្រើប្រាស់ដីធ្លីលំអិតថា តំបន់ណាតំបន់ពាណិជ្ជកម្ម តំបន់ណាតំបន់រស់នៅ តំបន់ណាតំបន់ពិព័ណ ពិសេសរៀបចំបណ្តាញផ្លូវសម្រាប់រថយន្តសាធារណៈឲ្យបានល្អ ព្រោះមធ្យោបាយសាធារណៈត្រូវតែមានផ្លូវធំទូលាយ ប៉ុន្តែបើជិះរថយន្តសាធារណៈនៅតែស្ទះជិះ តុក តុកស្រួលជាង។ នេះហើយជាការរៀបចំទីក្រុងថ្មី។

សម្តេចបន្តទៀតថា “ខ្ញុំសង្ឃឹមថាទិសខាងលិច និងទិសខាងកើត នឹងជាទីក្រុងថ្មី ហើយការរៀបចំទីក្រុងនេះ ត្រូវតែធ្វើឲ្យបានល្អ និងសម្រាប់ធ្វើជាគំរូដល់គំរោងអភិវឌ្ឍន៍ផ្សេងៗទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា “ខ្ញុំសូមលើកទឹកចិត្ត វិស័យឯកជនផ្សេងៗទៀត ចូលរួមអភិវឌ្ឍន៍នៅទិសខាងកើតឲ្យបានរីកចម្រើន”។ សម្តេចបន្តថា “ទាំងអស់នេះ មិនមែនជាការអភិវឌ្ឍត្រឹមសាងសង់អាគារទេ តែវាបានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋរបស់យើង ហើយប្រែក្លាយពីកន្លែងដែលដុះស្មៅចោល តែ១០ឆ្នាំទៀតជាកន្លែងដែលដុះអាគារ សួនសាធារណៈ មណ្ឌលសុខភាព ជាកន្លែង ដែលកូនចៅរបស់ប្រជាពលរដ្ឋ អាចឆ្លងកាត់ទៅមកបាន និងជាកន្លែងលើកកំពស់មុខមាត់ទីក្រុងរបស់យើង”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារក្តីកង្វល់ភូមិសាស្ត្រនយោបាយ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ខណៈទីផ្សារកំពុងរង់ចាំមើលកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨ភាគរយដល់២៦៥៤,៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៥ភាគរយដល់២៦៧១,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥២,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៨១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៨៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៨%ដល់៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០២%ដល់៩៤២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៥%ដល់៩៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងគ្រោងសាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់សហគមន៍នៅបុរី KS Residence

0

ដោយៈ ស៊ីវ ម៉េង

កណ្តាលៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីKS Residence បានឱ្យដឹងថា លោកបានរក្សាទុកផ្ទៃដីពីរកន្លែង នៅក្នុងបុរីនេះ សម្រាប់សាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់សហគមន៍ប្រជាពលរដ្ឋរស់នៅជុំវិញគំរោងនេះ ប្រសិនជាដីនេះមិនមានអ្នកទិញ ឬជួល។

លោកបន្តដោយពន្យល់ថា ដីទាំងពីរកន្លែងខាងលើ គឺសម្រាប់លក់ សម្រាប់ជួលរយៈពេលយូរ ឬសម្រាប់សហការជាមួយអ្នកចង់បើកពេទ្យ ឬបើកសាលារៀនសហគមន៍។

លោកឧកញ៉ាបានបញ្ជាក់ “ដីនេះស្ថិតនៅលើផ្លូវធំ ប៉ុន្តែខ្ញុំទុក២កន្លែង ដោយមួយកន្លែងធ្វើមន្ទីរពេទ្យ និងមួយកន្លែងទៀតសម្រាប់បើកសាលារៀនជួយដល់សង្គម បើគេទិញក៏យើងលក់ ហើយបើគេជួលក៏យើងជួល ប៉ុន្តែបើមិនមានអ្នកទិញឬអ្នកជួលទេ ប៉ុន្តែគេចេះមានជំនា​ញ យើងអាចសហការជាមួយគេ ដើម្បីសាងសង់មន្ទីរពេទ្យ និងសា​លា​រៀន ព្រោះយើងចង់យកដីនោះ ប្រើប្រាស់ដើម្បីប្រយោជន៍ដល់សហ​គមន៍”។

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង ស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៥ប្លុក រួមមាន៖ ប្លុក A, B, C, D, E និងមានប្រភេទម៉ូដផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ LS & LM និងប្រភេទផ្ទះវីឡាទោលផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕

សម្តេចធិបតីស្នើឲ្យផ្នែកឯកជនសិក្សាសាងសង់ស្ពានឬផ្លូវក្រោមទឹកពីទីក្រុងកោះនរា ទៅកាន់ទីក្រុងថ្មីនៅអរិយក្សត្រ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃ​កម្ពុជាបានថ្លែងថា លោកបានស្នើឲ្យផ្នែកឯកជន សិក្សាពីការសាងសង់​ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅកាន់ទីក្រុងថ្មី នៅតំបន់អរិយក្សត្រ។

    សម្តេចបានថ្លែងបែបនេះ ក្នុងពេលបាននិងកំពុងអញ្ជើញ​ជាអធិ​បតី​ដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋានសាងសង់ទីក្រុង MEKONG QUAY ដែលស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

    សម្តេចបានបន្តថា “ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រូល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។

ជាមួយគ្នានេះ សម្តេចបានស្នើឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍នៅតំបន់ភាគខាងកើតរាជធានីភ្នំពេញ ស្របពេលតំបន់នេះ នឹងមានការរីកចម្រើនលឿន និងជាទីក្រុងថ្មីមួយនាពេលអនាគត៕

រដ្ឋមន្រ្តីទេសចរណ៍គាំទ្រការទាក់ទាញទេសចរណ៍តាមរយៈក្រុមហ៊ុនTrip.com Group

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់កំពុ​ងជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសច​រណ៍ជាមួយក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុន Trip.com Group។

គោលដៅនៃការចុះអនុស្សរណៈនេះ ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារចិន និងទីផ្សារអន្តរជាតិផ្សេងទៀត ខណៈភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ Trip.com Group សុទ្ធ​តែភ្ញៀវដែលមានគុណភាព ស្នាក់នៅយូរៗ និងចំណាយច្រើន។

 ការណ៍នេះបញ្ជាក់ឱ្យដឹង ក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

 នាឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីភាពជាដៃគូជាមួយក្រុមហ៊ុន Trip.com Group ជាពិសេសអំពីគម្រោងស្នើសុំចុះអនុស្សរណៈ នៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុនWorldbridge Group និងTrip.com Group ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ច គោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពីសំណាក់ក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជា និងក្រុមហ៊ុនTrip.com ដែលជាក្រុមហ៊ុនឈានមុនលើពិភពលោក។

លោកបន្តថា “ប្រសិនបើអនុស្សរណៈនៃការយោគយល់ ត្រូវបានសម្រេចបានមែន នោះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ ហើយក៏នឹងបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលប្រកបដោយគុណភាពមកកាន់កម្ពុជាបន្ថែមទៀតដែរ”។

អ្នកឧកញ៉ា សៀ ឫទ្ធីបានឲ្យដឹងទៀតថា ភ្ញៀវទេសចរអន្តរជាតិដែលមកតាមរយៈ Trip.com Group សុទ្ធតែជាភ្ញៀវទេសចរដែលប្រកបដោយគុណភាព ដោយក្រុមហ៊ុនមានការរៀបចំឱ្យមានការទស្សនានិងស្នាក់នៅយូរៗ ចំណាយច្រើនៗ ពិសេសក្រៅពីភ្ញៀវទេសចរ ក៏អាចមានវិនិយោគិន ធុរជនផងដែរ។

អ្នកឧកញ៉ា សៀ ឫទ្ធី បន្តថា ប្រសិនបើកម្ពុជាចាប់ដៃគូជាមួយ Trip.com Group បានកាន់តែទូលាយ នោះនឹងកៀរគរផលចំណេ​ញច្រើនដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

Trip.com គឺជាគេហទំព័រធ្វើដំណើរមួយ ឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវ​កញ្ចប់ទស្សនកិច្ច និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក៕

តើមូលនិធិ IMF ចាប់បដិសន្ឋិឡើងចាប់តាំងពីពេលណា ហើយប្រទេសណាខ្លះជាម្ចាស់ភាគហ៊ុនធំជាងគេ?

0

សម្តេចធិបតីអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ទីក្រុងរណប MEKONG QUAY តម្លៃរាប់រយលានដុល្លារនៅព្រឹកថ្ងៃនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី១៧ ធ្នូនេះ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ទីក្រុងរណប MEKONG QUAY ។

    ទីក្រុងរណបនេះ ស្ថិតនៅក្នុងទីក្រុងអរិយក្សត្រ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល​ដែលនឹង​សាង​សង់​លើផ្ទៃដីទំហំជាង១០០ហិកតា។

    ការសាងសង់ទីក្រុងរណបរបស់ក្រុមហ៊ុន PT Moral Group នឹងលើកកំពស់សេដ្ឋកិច្ច សង្គម ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅតំបន់នេះ។

    លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា គំរោងដែលនឹងបើកការដ្ឋានសាងសង់នេះ ទោះបីមិនទាន់ដឹងថា ក្រុមហ៊ុនណានឹងទទួលបន្ទុកការងារសាងសង់ក្តី ក៏វាជារឿងល្អ ព្រោះនេះជាទស្សនទាន នៃការកសាងទីក្រុងរណប ដែលនឹងបំរើឲ្យមានការបង្ហា​ញវត្តមាន មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់នេះ។

    លោកបញ្ជាក់ថា “ទីក្រុងរណបនេះ វាល្អណាស់ សម្រាប់ជួយដល់ការលើកកំពស់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅភាគខាងកើតរាជធានីភ្នំពេញ”។ លោកបន្ថែមថា “គំរោងនេះ វានឹងរួមចំណែកទាក់ទាញការវិនិយោគពីអន្តរជាតិកាន់តែច្រើន ព្រោះអ្នកវិនិយោគធំៗចូលមកពូកគេត្រូវការអាគារធំៗ ដែលស្ថិតនៅជាប់មាត់ទន្លេរបែបនេះ”។

    លោកសាស្រ្តាចារ្យបានបន្តថា ការសាងសង់ទីក្រុងរណបជាប់មាត់ទឹកបែបនេះ វាជាការលើកកំពស់សោភ័ណភាព ផ្តល់នូវទេសភាព ខ្យល់អាកាស និងបរិយាកាសស្រស់ស្រាយ ដល់អ្នករស់នៅក្នុងគំរោងនេះផងដែរ។

    លោកបន្តថា តាមពិតគំរោងនេះ បានទទួលច្បាប់អនុញ្ញាត្តសាងសង់ និងចាក់ដីបំពេញចាប់តាំងពីមុនវិបត្តិកូវីដ១៩មកម្លេស៕

Youth lead in affordable housing ownership, says Housing Ministry

0

KUALA LUMPUR: Of the 69,205 affordable houses (RMM) constructed, young individuals own 44,983 units, which represents 65% of the total, says to Nga Kor Ming.

The Housing and Local Government Minister said that 25,903 units of the National Housing Company Limited residences have been sold, and 76.9% or 19,909 units are owned by the youth.

He said that 25,030 of 41,671, or 60.1%, of the affordable house units open for sale by the 1Malaysia People’s Housing Programme (PR1MA) are owned by the youth.

“This does not include projects implemented in collaboration with PR1MA,” he said during his ministry’s winding-up session for the 2025 budget on Tuesday (Nov 26).

Meanwhile, he said that 166 People’s Housing Projects (PPR) have been completed with 104,081 housing units.

“Of this number, 26 PPRs comprising three rented PPR projects, two owned PPR projects and 21 RTO PPR projects are under the ministry’s supervision.

“Based on records, 35.90% of household heads (KIR) are between the ages of 31 and 40,” he added.

Source: Vnexpress

បញ្ហាអតិថិជននិងម្ចាស់បុរីចំនួន២ទៀតត្រូវបានដោះស្រាយ ដោយមន្រ្តីរដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានដឹកនាំការងារដោះស្រាយវិវាទរវាងអតិថិជន និងម្ចាស់បុរីចំនួន២។

កាលពីថ្ងៃទី១៥ ធ្នូ លោករដ្ឋមន្រ្តីបានជួបជាមួយអតិថិជនរបស់បុរីណាឌី ទីតាំងស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងបុរីនាគរាជសិទ្ធី ទីតាំងស្ថិតនៅក្នុងភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានស្រុះស្រួល​ និងទទួលយកនូវដំណោះស្រាយ​ ដែលបានដាក់ជូន ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់បញ្ហាទិញ-លក់ផ្ទះ និងដីឡូតិ៍ ដែលមាននៅក្នុងបុរីរបស់ខ្លួន៕