ការវិនិយោគលើផលិតកម្មឧស្ម័ននៅឈូងសមុទ្រក្នុងតំបន់អាស៊ាននឹងហក់ឡើងខ្ពស់

0

អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគ លើវិស័យផលិតកម្មឧស្ម័ន នៅឈូងសមុទ្រក្នុងតំបន់អាស៊ាន កំពុងឆ្ពោះទៅសម្រេ​ចបាន ទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិក។

ផែនការវិនិយោគជាច្រើន គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៨​។ នេះបើយោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារស្រាវជ្រាវធុរកិច្ចឯករាជ្យ ​​Rystad Energy។

ទីភ្នាក់ងារ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ប្រទេសន័រវេសខាងលើ បានគូសបញ្ជាក់ថា “ការព្យាករណ៍ទំហំទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារនេះ តំណាងឱ្យការកើនឡើងជាង២ដង បើប្រៀបធៀបនឹងការវិនិយោគ លើការផលិតឧស្ម័ននៅឈូងសមុទ្រ នៅតំបន់អាស៊ាន ដែលមានទំហំទឹកប្រាក់៤៥ពាន់លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣”។

ទីភ្នាក់ងារបានរាយការណ៍ឱ្យដឹងបន្តទៀតថា “កំណើនយ៉ាងគំហុកនេះ នឹងត្រូវបានជំរុញដោយគម្រោង ខួងអណ្តូងឧស្ម័នទឹកជ្រៅ ការរកឃើញប្រភពឧស្ម័នថ្មីៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី និងការរីកចំរើននៃការចាប់យក និងការស្តុកទុកកាបូនឌីអុកស៊ីត ឬហៅកាត់ថា(CCS)”។

ទីភ្នាក់ងារ Rystad Energy បានព្យាករណ៍ថា បណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតសកលធំៗ នឹងចូលរួមចំណែក២៥% នៃផែនការវិនិយោគសរុប លើការផលិតឧស្ម័ន ដែលបានគ្រោងទុកនៅតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៨ ខណៈបណ្តាក្រុមហ៊ុនប្រេងជាតិ ក្នុងស្រុករបស់អាស៊ាន (NOCs) នឹងមានចំណែក៣១%។

ប្រភពដដែលបានបន្តថា រាល់ការពិភាក្សាគ្នា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន បានផ្តោតជាសំខាន់លើអនា​គតនៃការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើការនាំចូលឧស្ម័ន ខណៈសន្តិសុខថាម​ពលបានក្លាយជាក្តីបារម្ភ កាន់តែខ្លាំងឡើងសម្រាប់រដ្ឋាភិបាលក្នុងតំបន់អាស៊ាន។

ដើម្បីរក្សាតុល្យភាពសន្តិសុខថាមពល  និងនិរន្តរភាពបរិស្ថាន បណ្តាប្រទេសនានាអាចផ្តល់អាទិភាព ដល់ការប្រើប្រាស់ធនធាន ក្នុងស្រុកសម្រាប់ការផលិតឧស្ម័ន រួមទាំងការបង្កើតគោលនយោបាយ និងការលើកទឹកចិត្ត ក្នុងគោលដៅលើកកម្ពស់ការអនុវត្តន៍ គម្រោងប្រកបដោយនិរន្តរភាព និងជំរុញសន្តិសុខថាមពលក្នុងតំបន់៕ប្រភព: The edge malaysia៕

ដោយ: គង់ លាងហួរ

ក្រុមហ៊ុនAspen Medical អូស្រ្តាលីគ្រោងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

0

     ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនAspen Mediacal បានបង្ហា​ញពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល។

ព័ត៌មាននេះត្រូវបានលើឡើង ក្នុងជំនួបរវាងលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកGlenn KEYS អគ្គនាយកប្រតិបត្តិការក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី  និងលោកស្រី Carolyn BAGSTER លេខាទី១ និងជាប្រធានការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និងការវិយោគ ព្រមទាំងមន្រ្តី នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាក្រកម្ពុជាកាលពីថ្ងៃទី១៧ កក្កដាកន្លងមកនេះ។ 

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ និងពិភា​ក្សាជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងឱកាសចូលរួមជំនួយពីក្រុមហ៊ុន Aspen Medical លើវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។

សារៈសំខាន់នៃជំនួបរបស់ក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី គឺស្វែងយល់ពីតម្រូវការអភិវឌ្ឍន៍នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីពិនិត្យឱកាសធ្វើវិនិយោគ និងចូលរួមចំណែកជាមួយសុខាភិបាលកម្ពុជា លើការខិតខំសម្រេចអោយបាននូវអាទិភាពចម្បងៗដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ទំនើបកម្មសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ការបណ្តុៈបណ្តាលជំនាញឯកទេសផ្សេងៗដូចជា ផ្នែកមហារីក ផ្នែកវះកាត់បេះដូង ផ្នែកបច្ចេកវិទ្យាឌីជីថលវេជ្ជសាស្ត្រ ជាដើម។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ  អគ្គនាយករងបច្ចេកទេសសុខាភិបាល  អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងក្រុមការងារសហប្រតតបត្តិការអន្តរជាតិ៕

   ដោយៈ គង់ សូរិយា

បណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានកំពុងខ្វែងគំនិតគ្នាលើការនាំចូលអគ្គិសនីពីឡាវមកកាន់សិង្ហបុរី

0

អន្តរជាតិ: ផែនការបន្តកិច្ចព្រមព្រៀងពហុភាគី របស់សិង្ហបុរី ក្នុងការនាំចូលថាមពលអគ្គីសនីពីប្រទេសឡាវ បានជាប់គាំង ដោយសារតែការមិនចុះសម្រុងគ្នា ជុំវិញវិធីសាស្ត្របញ្ជូនថាមពល ដោយឆ្លងកាត់តាមរយៈប្រទេសម៉ាឡេស៊ី និងថៃ។

គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ពហុភាគីចំនួន១០០មេហ្គាវ៉ាត់ ដែលរួមមានភាគីឡាវ ភាគីថៃ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានសិង្ហបុរីចាត់ទុកថាជា “គម្រោងប្រវត្តិសាស្ត្រ” ក្រោ យពីត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២។

គម្រោងតភ្ជាប់បណ្តាញអគ្គិសនីនេះ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដុតឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតថាមពល ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល២ឆ្នាំដែលបានបញ្ចប់ផុតកំណត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំនេះ។

ប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Keppel Ltd របស់សិង្ហបុរី និងក្រុមហ៊ុនឡាវ Electricite du Laos (EDL) បានចុះហត្ថលេខា ដើម្បីបន្តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែសិង្ហបុរី មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និ

ងម៉ាឡេស៊ីនៅឡើយទេ ដោយសារការខ្វែងគំនិតគ្នា លើបរិមា

 

ណថាមពលដែលត្រូវទិញ។

 

យោងតាមប្រភព​មួយ​ ក្នុង​ចំណោម​ប្រភព​ផ្សេងទៀត ដែល​បាន​ចូល​រួម​ផ្ទាល់ ​ក្នុង​ដំណើរការ​ចរចា​បាន​អះអាង​ថា ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ មាន​ពេល​វេលាត្រឹមថ្ងៃ​ទី៣១ ខែ​ធ្នូ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ ប៉ុន្តែ​ប្រភព​ចំនួន២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើបឱ្យ​ដឹងថា ​កិច្ចព្រមព្រៀង​ចុងក្រោយ​ ប្រហែល​ជា​មិន​អាច​សម្រេចបាន​ទេ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅទីក្រុងវៀងចន្ទន៍ ក្រុមមន្ត្រីមកពីប្រទេសថៃ និងម៉ាឡេស៊ីបានស្នើឱ្យសិង្ហបុរី ធានាការទិញអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណថេរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការបញ្ជូនថាមពល ខណៈសិង្ហបុរី បានបដិសេធលក្ខខណ្ឌមួយនេះ។

ការចរចារដើម្បីបន្តពង្រីកសពុលភាព កិច្ចព្រមព្រៀងនេះក៏ជួបប្រទះ ភាពស្មុគស្មាញផ្សេងទៀតផងដែរ ដោយសារតែការប្រកួតប្រជែង នៅក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន ដើម្បីទទួលបានថាមពលកកើតឡើងវិញ៕ប្រភព: Bloomberg៕

បណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានកំពុងខ្វែងគំនិតគ្នាលើការនាំចូលអគ្គិសនីពីឡាវមកកាន់សិង្ហបុរី

0

អន្តរជាតិ: ផែនការបន្តកិច្ចព្រមព្រៀងពហុភាគី របស់សិង្ហបុរី ក្នុងការនាំចូលថាមពលអគ្គីសនីពីប្រទេសឡាវ បានជាប់គាំង ដោយសារតែការមិនចុះសម្រុងគ្នា ជុំវិញវិធីសាស្ត្របញ្ជូនថាមពល ដោយឆ្លងកាត់តាមរយៈប្រទេសម៉ាឡេស៊ី និងថៃ។

គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ពហុភាគីចំនួន១០០មេហ្គាវ៉ាត់ ដែលរួមមានភាគីឡាវ ភាគីថៃ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានសិង្ហបុរីចាត់ទុកថាជា “គម្រោងប្រវត្តិសាស្ត្រ” ក្រោ យពីត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២។

គម្រោងតភ្ជាប់បណ្តាញអគ្គិសនីនេះ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដុតឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតថាមពល ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល២ឆ្នាំដែលបានបញ្ចប់ផុតកំណត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំនេះ។

ប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Keppel Ltd របស់សិង្ហបុរី និងក្រុមហ៊ុនឡាវ Electricite du Laos (EDL) បានចុះហត្ថលេខា ដើម្បីបន្តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែសិង្ហបុរី មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និ

ងម៉ាឡេស៊ីនៅឡើយទេ ដោយសារការខ្វែងគំនិតគ្នា លើបរិមា

 

ណថាមពលដែលត្រូវទិញ។

 

យោងតាមប្រភព​មួយ​ ក្នុង​ចំណោម​ប្រភព​ផ្សេងទៀត ដែល​បាន​ចូល​រួម​ផ្ទាល់ ​ក្នុង​ដំណើរការ​ចរចា​បាន​អះអាង​ថា ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ មាន​ពេល​វេលាត្រឹមថ្ងៃ​ទី៣១ ខែ​ធ្នូ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ ប៉ុន្តែ​ប្រភព​ចំនួន២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើបឱ្យ​ដឹងថា ​កិច្ចព្រមព្រៀង​ចុងក្រោយ​ ប្រហែល​ជា​មិន​អាច​សម្រេចបាន​ទេ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅទីក្រុងវៀងចន្ទន៍ ក្រុមមន្ត្រីមកពីប្រទេសថៃ និងម៉ាឡេស៊ីបានស្នើឱ្យសិង្ហបុរី ធានាការទិញអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណថេរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការបញ្ជូនថាមពល ខណៈសិង្ហបុរី បានបដិសេធលក្ខខណ្ឌមួយនេះ។

ការចរចារដើម្បីបន្តពង្រីកសពុលភាព កិច្ចព្រមព្រៀងនេះក៏ជួបប្រទះ ភាពស្មុគស្មាញផ្សេងទៀតផងដែរ ដោយសារតែការប្រកួតប្រជែង នៅក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន ដើម្បីទទួលបានថាមពលកកើតឡើងវិញ៕ប្រភព: Bloomberg៕

UNFPAគាំទ្រគោលនយោបាយក្រសួងបរិស្ថានលើគោលនយោបាយដាំដើមឈើតាមរយៈកម្មវិធី “ពន្លកបៃតង”

0

ភ្នំពេញៈ ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀ​ងលើការចាប់ផ្តើមអនុវត្ត គម្រោង “ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយ៍ណ្ដុះកូនឈើ ថ្នាក់តំបន់នៅកម្ពុជា” ។

ដោយផ្តោតលើការកសាងផែនការមេ សម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តន៍ សាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។

លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP ពិតជាសាទរ ចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំ ក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិតអ៊ាង សុផល្លែតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់​​ភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រលើព្រឹត្តិការណ៍”ពន្លកបៃតង” ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែង សម្រេចឱ្យបាននូវឆន្ទៈ នយោបាយរបស់កម្ពុជា និងការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ធនាគារ ហត្ថា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ពួតដៃគ្នា ដើម្បីផ្តល់សេវាសុខភាពនិងហិរញ្ញវត្ថុរួមគ្នា កាន់តែពិសេស

0

ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ (RPH)។ កិច្ច​ព្រម​ព្រៀងដ៏​សំខាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ក្នុង​ពិធី​មួយ​ដែល​មាន​ការអញ្ជើញ​ចូល​រួម​ដោយ​លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា និងលោកវេជ្ជបណ្ឌិត Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសលើសេវាវេជ្ជសាស្ត្រ ដែលបង្កើនលទ្ធភាពឱ្យពួកគេទទួលសេវាថែទាំសុខភាពប្រកបដោយគុណភាព។ នៅពេលនេះ អតិថិជនទាំងអស់នឹងរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១៥% លើការថតកាំរស្មី X  តម្លៃបន្ទប់ ការស្កេនCT ការស្កេនMRI និងសេវាជាច្រើនទៀត។ បន្ថែមជាងនេះទៀត ក្រុមហ៊ុនទាំងពីរក៏កំពុងធ្វើការជាមួយគ្នាបន្តទៀតដើម្បីផ្តល់នូវការបញ្ចុះតម្លៃកាន់តែច្រើនចំនួន២០% លើកញ្ចប់ពិនិត្យសុខភាពទូទៅ (general health check-up) ដែលនឹងផ្តល់ជូនអតិថិជន នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការគាំទ្រតម្រូវការថែទាំសុខភាពរបស់​ប្រជាជនកម្ពុជា និងការផ្តល់នូវផលិតផលហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាពដូចជាប័ណ្ណហត្ថា វីសា និងហត្ថាម៉ូបាល ជាដើម។ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានលើកឡើងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍​លើសពីសេវាធនាគារ និងការលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។ លោក សុផា ក៏បានបន្ថែមថាធនាគារ ហត្ថា មិនត្រឹមតែមានជំនាញក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណង​លើក​កម្ពស់​សុខុមាលភាព​សង្គម​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រផ្សេងៗ ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចូលសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាព ជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ ទាំងធនាគារ ហត្ថា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

អំពី មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យដែលមានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាពមន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧។ យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូវគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។ មន្ទីរពេទ្យផ្តល់ការបណ្តុះបណ្តាល BLS ដល់មន្ទីរពេទ្យផ្សេងៗ និង ATLS សម្រាប់ភាពជាអ្នកដឹកនាំរបស់គ្រូពេទ្យនៅក្នុងក្រុមវេជ្ជសាស្ត្រ។​ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបាននូវចំណេះដឹង និងរួមចំណែកសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

កម្ពុជា ហ្វីលីពីនជម្រុញជើងហោះហើរត្រង់រវាងទីក្រុងសេប៊ូ និងខេត្តសៀមរាប

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាលោកស្រី Flerida Ann Camille P. Mayo បានពិភាក្សាគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍

ភាគីទាំងពីរក៏បានពិភាក្សាគ្នាជំរុញកំណើនទំហំពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្មផងដែរ។

ការពិភាក្សានេះធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតីហ៊ុន ម៉ាណែត  និងលោកស្រី Mayo ​​កាលពីថ្ងៃទី១៦ កក្កដា នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះក្នុងបណ្ដាញសង្គមនាយករដ្ឋមន្ត្រីនាថ្ងៃទី១៦ កក្កដា បញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម,​ ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាប, វិស័យអប់រំ និងវិស័យសំណង់។

ក្នុងជំនួបនេះ លោកស្រី Mayo ​បានបង្ហាញនូវជំហរ នៃការខិតខំប្រឹងប្រែងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីនកម្ពុជាឱ្យ-​កាន់តែរឹងមាំបន្ថែមទៀតនៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី ខណៈនាយករដ្ឋមន្រ្តីកម្ពុជាជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកស្រី  ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្តេចបានបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រីឯកអគ្គរដ្ឋទូតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

Biden unveils plan to cap rent hikes

0

President Joe Biden revealed a series of proposals aimed at lowering housing costs on Tuesday as inflation and elevated home prices are shaping up to be decisive issues for voters this year.

The plan, which is subject to congressional approval, calls for withdrawing tax credits from landlords who raise rent by more than 5% per year, beginning this year and for the next two years. The plan would apply only to larger landlords who have more than 50 units in their portfolio, though that counts for more than 20 million rental units across the country, according to the White House.

The policy would include an exception for new construction and buildings that are being substantially renovated. That’s aimed at incentivizing new rental property construction to increase supply of apartments and homes for rent.

“While the prior administration gave special tax breaks to corporate landlords, I’m working to lower housing costs for families,” Biden said in a statement. “Republicans in Congress should join Democrats to pass my plan to lower housing costs for Americans who need relief now.”

While overall inflation is slowing, the cost of housing remains one of the biggest hurdles for many Americans.

A record-high 22.4 million renter households spent more than 30% of their income on rent and utilities in 2022, the last time the data was measured, according to a report from the Joint Center for Housing Studies at Harvard University. That represents an increase of 2 million households over the previous three years.

New inflation data released last week showed that shelter inflation rose in June at the slowest pace in three years. On an annual basis, though, housing price hikes rose 5.2%, outpacing overall inflation.

According to recent polling, the issue is of high importance to voters, with 36% of Americans citing economic issues as the most important problems facing the country today, according to a June Gallup poll. Fourteen percent specifically said the high cost of living was the biggest problem in the US.

It is unlikely that Congress will pass a bill containing such a proposal this close to a presidential election, though.

Source: CNN

វៀតណាមគ្រោងសាងសង់អាកាសយានដ្ឋានបណ្តែតទឹកលើកដំបូងបង្អស់នៅក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានបណ្តែតទឹក Van Phong ស្ថិតនៅខេត្ត Khanh Hoa នាភាគកណ្តាល នៃប្រទេសវៀតណាម ដែលជាតំបន់រមណីយដ្ឋាន Nha Trang នឹងត្រូវសាងសង់ឡើងនៅលើទីតាំងដី ដែលត្រូវបានចាក់បំពេញទៅក្នុងសមុទ្រ។

អាកាសយានដ្ឋាននេះ នឹងបម្រើឱ្យសេវាកម្មស៊ីវិល និងយោធា។ អាកាសយានដ្ឋាន Van Phong នឹងត្រូវសាងសង់តាមរយៈភាពជាដៃគូសាធារណៈ និងឯកជនក្រោមទំហំទុនវិនិយោ គសរុបចំនួន៧,៩ទ្រីលានដុង (ប្រហែល៣០៩លានដុល្លារអាមេរិក)។នេះបើយោងតាមសំណើ ដែលរដ្ឋបាលខេត្ត Khanh Hoa បានដាក់ជូនក្រសួងដឹកជញ្ជូនវៀតណាម។

ក្នុងចំណោមទុនវិនិយោគសរុបខាងលើ ក្នុងនោះរដ្ឋាភិបាលវៀតណាម គ្រោងនឹងចូលរួមបោះទុន ក្នុងទំហំទឹកប្រាក់ប្រហែល២,១៥ទ្រីលានដុង សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការហោះហើរ និងការចាក់បំពេញដីឡើងវិញ។

គម្រោងខាងលើ មានទីតាំងស្ថិតនៅក្នុងឃុំ Van Thang ស្រុក Van Ninh ខេត្ត Khanh Hoa ដែលមានចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងជើង នៃទីក្រុង Nha Trang និងមានចម្ងាយ១០១គីឡូម៉ែត្រ ពីភាគខាងជើងនៃអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និងមានចម្ងាយ៨៩គីឡូម៉ែត្រ ពីភាគខាងត្បូងនៃព្រលានយន្តហោះ Tuy Hoa ក្នុងខេត្ត Phu Yen

អាកាសយានដ្ឋាន Van Phong នឹងលាតសន្ធឹងនៅផ្ទៃដីទំហំ៤៩៧ហិកតា។ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាពទទួលស្វាគមន៍ អ្នកដំណើរដំបូងចំនួន១,៥លាននាក់ក្នុងមួយឆ្នាំ។

ការសាងសង់គម្រោងនេះ នឹងបំពេញតាមស្តង់ដារនៃការរចនាឌីហ្សាញកម្រិត4E ដែលធ្វើឱ្យអាកាសយានដ្ឋានVan Phong អាចទទួលស្វាគមន៍យន្តហោះធំៗ រួមមានដូចជា យន្តហោះប្រភេទ A350 និងយន្តហោះប្រភេទ B787

ប្រសិនបើគម្រោងនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាល នោះការបើកការដ្ឋាន សាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឱ្យបានឆាប់នៅឆ្នាំនេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់ជាស្ថាពរនៅមុនឆ្នាំ២០២៩ ហើយអាកាសយានដ្ឋាន Van Phong នឹងក្លាយជាព្រលានយន្តហោះបណ្តែតទឹកដំបូងគេបង្អស់នៅក្នុងប្រទេសវៀតណាម៕ប្រភព: Vnexpress

Vietnam’s first floating airport proposed off central coast

0

Van Phong airport in the central Khanh Hoa Province, home to the resort city of Nha Trang, will be built on land reclaimed from the sea.

The dual-use civilian-military facility will be built through a public-private partnership at a total cost of VND7.9 trillion (US$309 million), according to a proposal submitted to the Ministry of Transport by the province administration.

It will be located in Van Thang Commune in Van Ninh District, 65 km north of Nha Trang City, 101 km north of Cam Ranh International Airport, and 49 km south of Tuy Hoa airport in neighboring Phu Yen Province.

It will require 497 hectares of land.

While the portion to be reclaimed has not been specified, Khanh Hoa authorities have indicated that the entire airport will be on water to avoid residential areas, protective forests and proposed docking zones, which will simplify the process of reclaiming the land for construction.

The airport will have an initial capacity of 1.5 million passengers a year.

It will meet level 4E design standards making it capable of handling large aircraft such as A350 and B787. It will be a level I military airport.

If approved, work will start as early as this year and the completion deadline will be before 2029.

Of the total cost, about VND2.15 trillion will be provided by the government for flight operation infrastructure and land reclamation support.

The private component of about VND5.74 trillion will have an estimated payback period of 47 years.

If it gets the green light, Van Phong will become the first ever floating airport in Vietnam.

Source: Vnexpress