Nine One Hannam sets new record for highest apartment price at $14.5 million

0

Nine One Hannam, an apartment unit in Yongsan District, Seoul, has set a new record for the highest apartment or other multi-family housing sale price in Korea, Yonhap News Agency said Monday.

According to the Ministry of Land, Infrastructure and Transport’s real transaction price system, a 273-square-meter (101 pyeong) unit in Nine One Hannam was sold for 20 billion won ($14.5 million) last month.

This represents a more than doubling in price compared to October 2021, when a unit of the same size was sold for 8.4 billion won.

The complex gained significant attention when G-Dragon of the boy group BigBang purchased a 244-square-meter unit for 16.4 billion won without loans in March 2022.

Other notable residents include BTS members RM and Jimin, as well as actor Bae Yong-joon. In May, singer Jang Yoon-jeong sold her 244-square-meter unit, which she purchased for 5 billion won in 2021, for 12 billion won, realizing a 7 billion won gain.

This latest transaction marks the highest sale price for multi-family housings, including apartments and villas since real transaction prices were first disclosed in

2006.

The previous record was held by Traum House 5th, in Seocho District, which sold a 273-square-meter unit for 18.5 billion won in October 2021. Among apartments, the previous highest sale was for a 268-square-meter unit in Parc Hannam, also in Hannam-dong, Yongsan, which sold for 18 billion won in August last year.

Nine One Hannam, a high-end low-rise residential complex with 341 units, continues to set new records in the Seoul real estate market. The complex, which welcomed its first residents in November 2019, was initially offered under a rental-to-sale conversion scheme to avoid the price cap regulations on pre-sales, similar to the nearby Hannam The Hill.

Source: korea times

វិនិយោគិនទាមទារឱ្យឥណ្ឌូនេស៊ីផ្តល់អត្រាផលចំណេញជាង១២ភាគរយ ពីការវិនិយោគលើទីក្រុងNusantara

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមវិនិយោគិន បានបន្តទាមទារចង់បានអត្រាផលចំណេញត្រឡប់មកវិញ (Return on Investment )យ៉ាងខ្ពស់ពីការវិនិយោគ ដើម្បីជាថ្នូរនឹងការចូលរួមបណ្តាក់ទុនក្នុងគម្រោងទីក្រុងអនាគត Nusantara បើទោះបីជារដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្តល់ការលើកទឹកចិត្តជាច្រើន រួចមកហើយយ៉ាងណាក្តី។

លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីបានលើកឡើងថាជាធម្មតា បណ្តាវិនិយោគិន បានទាមទារអត្រាផលចំណេញ ពីការវិនិយោគ របស់ខ្លួនលើសពី១២ភាគរយ

អត្រាផលចំណេញពីការវិនិយោគឬ Internal rate of return(IRR) គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលអ្នកវិនិយោគទទួលបានពីការបណ្តាក់ទុន លើគម្រោងណាមួយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The star

លោកបានបន្ថែមថារដ្ឋាភិបាលត្រូវតែផ្តល់ចំណាត់ការគាំទ្របន្ថែមទៀត។គម្រោងទីក្រុងអនាគតនឹងបាត់បង់មានភាពទាក់ទាញប្រសិនបើអត្រាផលចំណេញត្រឡប់មកវិញសម្រាប់អ្នកវិនិយោគធ្លាក់ចុះមកនៅក្រោម១១ភាគរយ។

ប៉ុន្តែប្រសិនបើអត្រាផលចំណេញត្រឡប់ មានអត្រា១២ភាគរយឬខ្ពស់ជាងនេះ នោះគម្រោងនេះ អាចទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយពុំចាំបាច់ពឹងផ្អែកលើកញ្ចប់ថវិកាវិនិយោគ ពីរដ្ឋាភិបាលបន្ថែមទៀតឡើយ។

លោក Rusmin Lawin បុគ្គលិកពិសេសរបស់អាជ្ញាធរទីក្រុង Nusantara ទទួលបន្ទុកលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច បានមានប្រសាសន៍ឱ្យដឹងថាការកំណត់អត្រា IRR លើសពី១១ភាគរយ មានភាពទាក់ទាញសមល្មម គ្រប់គ្រាន់ហើយ សម្រាប់គម្រោងសាងសង់ រដ្ឋធានីថ្មីរបស់រដ្ឋាភិបាល

ថ្វីបើមានការលើកទឹកចិត្តជាច្រើន ពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ី រួចមកហើយយ៉ាងណាក្តី ក៏ទីក្រុង Nusantara នៅតែមិនសូវទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគបរទេស ដោយបង្កឱ្យមានការព្រួយបារម្ភ អំពីលទ្ធភាពផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងដ៏មានមហិច្ឆិតាមួយនេះ។

លោកស្រី Shinta Kamdani ប្រធានសមាគមនិយោជកឥណ្ឌូណេស៊ី (Apindo) បានអះអាងថាបញ្ហាចំនួនប្រជាជនតិច គឺជាឧបសគ្គដ៏ចម្បងមួយ ចំពោះការស្វែងរកផលចំណេញពីការវិនិយោគនៅក្នុងទីក្រុងថ្មីនេះ។ លោកស្រីបន្ថែមថារដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហានេះ ដើម្បីជំរុញបរិយាកាសវិនិយោគ ឱ្យមានលក្ខណៈកាន់តែអំណោយផលបន្ថែមទៀត​”៕ប្រភព:The Star

ប្រធានសភានិងឧកញ៉ាថ្នាក់ដឹកនាំជំនួញ៤រូបចែករំលែកពី ឱកាសអាជីវកម្មនៅខេត្តព្រះសីហនុ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗចំនួន៤រូបទៀត នឹងធ្វើការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទអចលនទ្រព្យ និងសំណង់

កម្មវិធីចែករំលែកនេះនឹងប្រារពធ្វើនៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុនាថ្ងៃទី១០កក្កដាខាងមុខនេះ។

វាគ្មិនសំខាន់ៗដែលនឹងអញ្ជើញចែករំលែកក្នុងកម្មវិធីនោះរូមមានឧកញ៉ា តាន់ តាក់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានKW Cambodia និងជាស្ថាបនិកបុរីវិមានសំណាង ឧកញ៉ា ហ៊ួត ជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនគ្រឿនសំណង់ហ៊ួត ជា និងលោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងជានាយកប្រតិបត្តិក្រុមហ៊ុនKW Sihanoukville

កម្មវិធីនេះនឹងអនុញ្ញាត្តឲ្យម្ចាស់អាជីវកម្មឬអ្នកចាប់អារម្មណ៍សិក្សាស្វែងយល់ពីបរិបទជំនួញនិងឱកាសអាជីវកម្មនានានៅខេត្តព្រះសីហនុអាចចូលរួមដោយឥតគិតថ្លៃ។

លោកសៅហុកអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៧កក្កដាថាកម្មវិធីនេះមានបំណងចង់បង្ហាញពីសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុមានការរីកចម្រើនដល់កម្រិតណាហើយ និងស្ថានភាពវិស័យសំណង់ដែលជាប់គាំង នៅក្នុងខេត្តនេះមានស្ថានភាពបែបណា។

លោកបន្តថាអ្វីជាគោលដៅរបស់យើង គឺចង់ឲ្យមានអ្នកវិនិយោគមកសិក្សាពីវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងខេត្តនេះ ដើម្បីរកឱកាសអភិវឌ្ឍន៍រួមគ្នា និងជម្រុញឲ្យសេដ្ឋកិច្ចរបស់ខេត្តមានភាពប្រសើរឡើង

រដ្ឋាភិបាលសិង្ហបុរីគ្រោងចែកសាច់ប្រាក់ដល់ប្រជាជនប្រមា ណ១,៥លាននាក់ដើម្បីសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរី ប្រកាសចែកសាច់ប្រាក់ដល់ប្រជាជនពេញវ័យប្រហែល១,៥លាននាក់ នៅក្នុងខែសីហាខាងមុខ ដើម្បីជួយសម្រាលបន្ទុក លើការចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ចំណែកប្រជាជនរស់នៅក្នុងផ្ទះ ដែលមានតម្លៃប្រចាំឆ្នាំចំនួន១៥.៥៤១ដុល្លារ នឹងទទួលបានសាច់ប្រាក់ចំនួន៨៥០ដុល្លារ។ ចំណែក ប្រជាជនដែលរស់នៅផ្ទះ មានតម្លៃប្រចាំឆ្នាំលើសពី១៥.៥៤១ដុល្លារអាមេរិក និងតម្លៃ១៨.៥០១ដុល្លារ នឹងទទួលបានសាច់ប្រាក់ចំនួន៣៣៣ដុល្លារ។

ចំណាត់ការនេះ នឹងត្រូវបានអនុវត្តន៍ ចំពោះតែប្រជាជនសិង្ហបុរីទាំងឡាយណា ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ដែលមានប្រាក់ចំណូលចំនួន២៥.១៦០ដុល្លារ និងមានកាតព្វកិច្ចបង់ពន្ធ។

ប៉ុន្តែចំពោះប្រជាជន ដែលមានអចលនទ្រព្យលើសពី១កន្លែង នឹងពុំមានសិទ្ធិទទួលបានការទូទាត់សាច់ប្រាក់នេះនោះទេ។ ចំណែក ពលរដ្ឋសិង្ហបុរី ប្រហែល៦៥ម៉ឺននាក់ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏នឹងទទួលបានសាច់ប្រាក់ចំនួន៣៣៣ដុល្លារអាមេរិក ក្នុងមួយនាក់ផងដែរ ដោយរដ្ឋាភិបាល នឹងដាក់បញ្ចូលទៅក្នុងគណនី MediSave របស់ពួកគេនៅក្នុងខែសីហាខាងមុខ។

ការទូទាត់សាច់ប្រាក់ទាំងនេះ គឺជាផ្នែកមួយនៃគម្រោង GST Voucher (GSTV) ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅជួយសម្រួល ការចំណាយសម្រាប់ប្រជាជនសិង្ហបុរី ដែលមានប្រាក់ចំណូល ក្នុងកម្រិតទាបទៅមធ្យម ដើម្បីទប់ទល់នឹងផលប៉ះពាល់ ពីការដំឡើងពន្ធលើទំនិញ និងសេវាកម្មក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

នៅខែមករា ឆ្នាំ២០២៣ អត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) ត្រូវបានដំឡើងពី៧ទៅដល់៨% មុនពេលត្រូវបានដំឡើងដល់៩នៅដើមឆ្នាំ២០២៤នេះ។

គម្រោងចែកសាច់ប្រាក់ GSTV ឆ្នាំ២០២៤ ត្រូវបានប្រកាសជាលើកដំបូង ដោយលោកនាយករដ្ឋមន្ត្រី Lawrence Wong ក្នុងខែកុម្ភៈឆ្នាំ២០២៣។

គម្រោងនេះ នឹងមានទំហំទឹកប្រាក់សរុបចំនួន១,០៤ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន១៤៨លានដុល្លារអាមេរិក បើធៀបនឹងគម្រោងចែកសាច់ប្រាក់ កាលពីឆ្នាំ២០២៣កន្លងទៅ៕ប្រភព:The Korea Herald

តើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រាក់ចំណូលប៉ុន្មានក្នុងម្នាក់ក្នុងមួយឆ្នាំ?

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រាក់ចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ ជាសូចនាករដ៏សំខាន់ សម្រាប់កំណត់នូវសុខភាពសេដ្ឋកិច្ច និងសាច់សដុំរបស់ប្រទេសមួយ។

តើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រាក់ចំណូលប្រចាំឆ្នាំប៉ុន្មានក្នុងមួយឆ្នាំ? លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ បានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីមួយកាលពីចុងសសប្តាហ៍មុនថា ខេត្ដដែលមានកម្រិតចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់ ទាបជាងគឺខេត្ដឧត្ដរមានជ័យ ខណៈខេត្ដដែលប្រជាជនមាន ចំណូលខ្ពស់ជាងគឺខេត្ដព្រះសីហនុ ដែលប្រជាជនមានចំណូលជាង៤ពាន់ដុល្លារសម្រាប់ប្រជាជនម្នាក់ ហើយតាមពីក្រោយគឺរាជធានីភ្នំពេញ ដែលប្រជាជន​​ម្នាក់មានប្រាក់ចំណូមធ្យមជាង៣ពាន់ដុល្លារ

លោកបានពន្យល់ថា ការគណនាកម្រិតប្រាក់ចំណូលនេះ ត្រូវធ្វើឡើងតាមស្ដង់ដារបស់អង្គការសហប្រជាជាតិដោយផ្អែកលើផលិតកម្មរបស់ខេត្ដនីមួយៗ

លោកកែវ ចិត្រាបានបន្តថា ជាក់ស្ដែងនៅខេត្ដស្ទឹងត្រែង មានទំនប់វារីអគ្គិសនីមួយធំ ដែលផលិតកម្មវារីអគ្គិសនីនេះត្រូវបានរាប់បញ្ចូលទៅក្នុងផសស ខេត្ដស្ទឹងត្រែង។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោកផាន់ផល្លា បានមានប្រសាសន៍ថា កំណើនផសស ប្រាកដជាធ្វើឱ្យកម្ពុជាខាតបង់ការអនុគ្រោះផ្សេងៗតែចៀសមិនផុត កម្ពុជាត្រូវតែធ្វើ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនេះ វាកើតឡើងនៅតាមពេលវេលា និងស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ច

លោកបានអះអាងថា​ “យើងបានត្រៀមខ្លួនរួចហើយជាពិសេសការចាកចេញពីប្រទេសក្រីក្រទៅជាប្រទេសកំពុងអភិវឌ្ឍន៍

អ្នកឧកញ៉ាសួរ វីរៈចុះMOUជាមួយក្រុមហ៊ុនPTTដើម្បីជួយសម្រួលសេវាកម្មដល់អតិថិជន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនវីរៈប៊ុនងាំ អេចប្រេសរបស់អ្នកឧកញ៉ាសួរ វីរៈបានឈានទៅមុខមួយជំហ៊ានទៀត ដោយបានចុះ​MOU ជាមួយក្រុមហ៊ុនលំដាប់យក្សរបស់ថៃPTT ដើម្បីសម្រួលនិងផ្តល់សេវាកម្មដល់អតិថិជនកាន់តែងាយស្រូល។

ពិធីចុះហត្ថលេខាកាលពីចុងសប្តាហ៍មុន បានធ្វើឡើងរវាងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងលោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) នៅទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី សាខាព្រៃស ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា សួរ វីរៈបានមានប្រសាសន៍ថាពិធីចុះMOUនេះ វាបានបញ្ជាក់កាន់តែច្បាស់ ពីការផ្ដល់ទំនុកចិត្ដរបស់ក្រុមហ៊ុន ភីធីធីខេមបូឌា លើគ្រប់សេវាកម្មរបស់ក្រុមហ៊ុនវិរៈប៊ុនថាំជូនដល់អតិថិជន

លើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សួរ វីរៈ បានបានលើកឡើងថា ពិធីចុះអនុស្សរណៈរវាងក្រុមហ៊ុន វិរៈប៊ុនថាំ និងភីធីធី (ខេមបូឌា) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុន វិរៈប៊ុនថាំ។

អ្នកឧកញ៉ាបានបន្ដថានៅឆាប់ៗខាងមុខនេះ អតិថិជនទាំងអស់ អាចស្វែងរកសាខាវិរៈប៊ុនថាំ នៅទូទាំងប្រទេសនៅក្នុងការ៉ាស់ប្រេងភីធីធី ជាមួយនឹងចំណតទូលាយ

នៅក្នុងកំឡុងពេលចុះMOU កាលពីថ្ងៃម្សិលមិញ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថាពីមួយថ្ងៃ ទៅមួយថ្ងៃសន្ទុះនៃការមកទទួលសេវាកម្មបញ្ញើអីវ៉ាន់ ទៅកាន់ទីតាំងជិតឆ្ងាយ ទាំងក្នុងស្រុក និងក្រៅស្រុក របស់អតិថិជន ជាមួយភ្នាក់ងារតាមសាខា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានការកើនឡើងជាលំដាប់ ជាហេតុធ្វើឱ្យតាមសាខាបញ្ញើខ្លះ មានបញ្ហាចំណតចង្អៀត។ ឆ្លើយតបនឹងកំណើនដ៏ច្រើនលើសលប់នេះ ទើបក្រុមហ៊ុន សម្រេចចិត្តបន្តចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ក្នុងការពង្រីកសាខាដឹកជញ្ជូនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជន អាចបញ្ញើអីវ៉ាន់ សឹងតែគ្រប់កន្លែង តាមបណ្តាការ៉ាស់សាំង ភីធីធី ក្បែរគេហដ្ឋានលោកអ្នក។

អ្នកឧកញ៉ា សួរ វីរៈ បានសម្តែងសុទិដ្ឋិនិយមថា ការចុះអនុស្សរណៈនៃយោគយល់នាពេលនេះ នឹងផ្តល់នូវភាពងាយស្រួល រួមទាំងអត្ថប្រយោជន៍ជាច្រើន មកកាន់ក្រុមហ៊ុនទាំងពីរ ជាពិសេសនឹងផ្តល់ភាពងាយស្រួល កាន់តែខ្លាំងជូនអតិថិជនរបស់ វិរៈ ប៊ុនថាំ ក៏ដូចជា អតិថិជនរបស់ ភីធីធី ក្នុងការទទួលបាននូវសេវាកម្មបញ្ញើទំនិញ ក៏ដូចជាការប្រើប្រាស់សេវាកម្មផ្សេងៗ ទាំងអស់របស់ស្ថានីប្រេងឥន្ធនៈ ភីធីធី ។

វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុន ដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ឈានមុខគេប្រចាំប្រទេសកម្ពុជា ដែលបានបង្កើតឡើងដោយ អ្នកឧកញ៉ា សួរ វីរៈ តាំងក្នុងឆ្នាំ២០០៤ ផ្តល់នូវ សេវាកម្មរថយន្ត ដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។

ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុនវិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត ដូចជា៖ រថយន្តជួលប្រណិត រថយន្តក្រុងប្រណិត និងAir Bus, រថយន្តគ្រែគេងយប់ប្រណិត ដំបូងគេក្នុងប្រទេស ដំណើរការតាំងពីឆ្នាំ២០០៦ រថយន្តសម្រាប់ដឹកទំនិញ ទូកល្បឿនលឿន Buva Sea, សេវាកម្មសណ្ឋាគារ និងរីសតជាច្រើននៅកម្ពុជា ដូចជា៖ Tube Resort, Sandy Beach Bungalows, One Beach Resort, Koh Sdach Resort, Eden Beach Resort, Sara Sea Bodega, Pidoma Resort, Romdoul Kirirom Resort, Camping Park, Romheay Kirirm Resort, Sara Resort, កោះស្ដេចរីសតនិងកោះអភិជនរីសត។

នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទ ផ្លូវអាកាSeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕

តើផែនការពង្រីករាជធានីភ្នំពេញក្នុងកាំរង្វង់៣០គីឡូម៉ែត្រ វិវត្តន៍បែបណាហើយ?

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការពង្រីកផ្ទៃរាជធានីភ្នំពេញ ក្នុងកាំរងង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។

ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ស្ថិតក្នុងទឹកដីខេត្តកណ្តាល បានទន្ទឹងរង់ចាំការប្រកាសនេះ ជាបន្តបន្ទាប់ដោយសារមួលហេតុជាច្រើនរូមមាន ទី១ ការពង្រីករាជធានីនឹងផ្សារភ្ជាប់ ការកើនឡើងតម្លៃដីធ្លីជាស្វ័យប្រវត្តិទី២ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ នឹងទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេ ទី៣ ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន នឹងមានភាពល្អប្រសើរឡើង និងទី៤ ពួកគេក្លាយជាប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងមួយ ដែលកាន់តែធ្វើឲ្យគុណភាពជីវិត របស់ពួកគេប្រសើរឡើង និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

អ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance មិនសូវមានសុទិដ្ឋិនិយមពីល្បឿន នៃការរីកចម្រើននោះទេ ដោយលោកបានមានប្រសាសន៍ថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿន ឬយឺតដូចគ្នា។ លោកបន្តថា បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជន នៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថាក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថា ទឹកដីរាជធានី មិនអាចពង្រីកឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ។ លោកពន្យល់ថាពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ

លោកបន្ថែមថា បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះ តែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLand Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដី ខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថានៅពេលរដ្ឋាភិបាល ពង្រីកទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញ ស្ទុះងើបមួយកម្រិតទៀតផងដែរ

ដីនៅតាមបណ្តាខេត្តជាប់រាជធានីភ្នំពេញ អាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើសក្ដានុពល នៃតំបន់ទាំងនោះ។

ជាក់ស្ដែងតម្លៃដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាប ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុន គួរឱ្យកត់សម្គាល់ផងដែរ។

អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ជានិន្នាការធម្មតា ដែលរដ្ឋាភិបាលត្រូវពង្រីកទីក្រុងបន្ថែម ព្រោះពីមុន  រដ្ឋាភិបាលធ្វើយ៉ាងណាទាក់ទាញ ប្រជាពលរដ្ឋមករស់នៅទីក្រុងចាស់ (ដែនដីបច្ចុប្បន្ននៃរាជធានីភ្នំពេញ) ដើម្បីឲ្យប្រជាពលរដ្ឋមករស់នៅច្រើន ដើម្បីជំរុញសកម្មភាបសេដ្ឋកិច្ច។

លោកបន្តថាបច្ចុប្បន្នរាជធានីភ្នំពេញ មានមនុស្សរស់នៅច្រើនហើយ ការកកស្ទះចរាចរណ៍កាន់តែអាក្រក់ ហេតុនេះរដ្ឋាភិបាលចាំបាច់ត្រូវផ្លាស់ប្តូររោងចក្រ សហគ្រាសទៅតំបន់ជាយក្រុង។ លោកបន្តថាការពង្រីករាជធានីភ្នំពេញបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើន ផ្នែកនគរូបនីយកម្មផង និងឆ្លើយតបនឹងកំនើនប្រជាពលរដ្ឋផង

ទោះជាយ៉ាងណាអ្នកជំនាញដទៃទៀត បានមើលឃើញផងដែរថា ការពង្រីករាជធានីជារឿងល្អប្រសើរមួយ ប៉ុន្តែរដ្ឋាភិបាលនឹងរងសម្ពាធខ្លាំងផងដែរ ដែលត្រូវវិភាជន៍ថវិកាជាតិ សាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនានាទាំងទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវថ្នល់ ពិសេសបើសិនជាមិនបានរៀបចំផែនទីប្រើប្រាស់ដីបានលំអិតទេ ការអភិវឌ្ឍន៍រាជធានី នឹងមិនទទួលបានសោភ័ណភាព និងររបៀបរៀបរយ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពស៊ីវិល័យនោះទេ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ផែនការពង្រីករាជធានីបានផ្លាស់ប្តូររួចទៅហើយ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើតទីក្រុងអរិយក្សត្រ និងទីក្រុងឧត្តុងម៉ែជ័យ ស្ថិតក្នុងទឹកដីខេត្តកណ្តាលដែលទីក្រុងទាំងពីរនេះ បានធ្វើឲ្យផែនទីនៃការពង្រីករាជធានីត្រួវផ្លាស់ប្តូរ ហើយនិន្នាការពង្រីកទីក្រុងនេះ ក៏បានស្ថិតក្នុងសភាពស្ងប់ស្ងាត់ ក្នុងអណត្តិរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕

ក្រុមហ៊ុនមួយគ្រោងសាងសង់កំពង់ផែនិងចំណតយានយន្ត នៅតំបន់កោះស្តេច ខេត្តកោះកុង

0

ដោយៈ គង់ សូរិយា

កោះកុងៈ ក្រុមមន្រ្តីបានចុះពិនិត្យទីតាំង សាងសង់កំពង់ផែ និងចំណតយានយន្ត នៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

អភិបាលស្រុកគិរីសាគរខេត្តកោះកុងលោកទួនអឺទីបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថាដោយមើលឃើញភាពចាំបាច់ក្នុងការលើកកំពស់សោភ័ណភាពនិងចង់រក្សាសណ្តាប់ធ្នាប់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅទស្សនានៅឃុំកោះស្តេចឲ្យមានភាពល្អប្រសើរ។

លោកបន្តថាតំបន់ពយជប៉ុននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនUnion Development Group ក្រុមហ៊ុននេះបានអនុញ្ញាត្តឲ្យអាជ្ញាធររៀបចំ និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

លោកទួន អឺទីបានបន្តថា កំពង់ផែនេះបានររៀបចំជួសជុលនិងរៀបចំជាប្រចាំជិត១០ឆ្នាំហើយ និងទើបទទួលបានកំ ពង់ផែថ្មីមួយពីរាជរដ្ឋាភិបាល ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ហើយយើងគ្រោងធ្វើកំពង់ផែមួយទៀតសម្រាប់សហគមន៍ និងចំណតយានយន្តនៅពេលខាងមុខនេះ។

ប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងក្តីសប្បាយរីករាយចំពោះគំរោងនេះ ដែលវានឹងអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ងាយស្រូលក្នុងការធ្វើដំណើរ និងមកទស្សនាកំសាន្តនៅតំបន់កោះស្តេចកាន់តែច្រើន៕

ដំណឹងល្អៈគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរត្រៀមចាប់ផ្តើមសាងសង់

0

ដោយៈ គង់ សូរិយា

ខេត្តកណ្តាលៈ ម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គ ដីឥដ្ឋថ្មគរ ក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ស្ពានដ៏សំខាន់នេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថីស៊ី ជីនពីង និងត្រើយខាងកើត ជាមួយផ្លូវល្បឿនលឿនភ្នំពេញបាវិត ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាស រំលងផ្លូវជាតិលេខ១ ប្រវែង១២០ម៉ែត្រ។

ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌ មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំណង់រួចរាល់។ ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ ដោយសម្រេចបាន៨០%ហើយនិងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។

សម្រាប់ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រ និងសម្ភារៈសំណង់មួយចំនួនទៀត សម្រាប់បម្រើអោយការសាងសង់ បានត្រៀមរួចរាល់ សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់។

ស្របពេលជាមួយគ្នា នៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ ដោយតភ្ជាប់ចរាចរណ៍ភូមិសាស្រ្ត ភាគខាងលិច ទៅខាងកើតនៃទន្លេមេគង្គ  និងភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ដែលជាច្រកដ៏មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងភស្តុភាកម្ម៕

Condo association warns of crisis in property sector

0

While some aspects can be compared to the Tom Yum Kung crisis, high national household debt will make the problems harder to solve.

The Thai property sector will face challenges in meeting sales targets this year due to a decline in demand and purchasing power, Thai Condominium Association president Prasert Taedullayasatit said on Tuesday.

He referred to the Asian financial crisis in 1997 and its impact on property prices as financial institutions and asset management companies turned to offering non-performing assets at cheaper rates than the original sale prices.

“The reason behind the decline in property prices during the Tom Yum Kung crisis was a weakening baht that triggered an increase in the debt burden among business entrepreneurs and banks,” he said.

“As many as 56 financial institutions closed, which had a massive impact on investment in various projects and sent entrepreneurs into a downward spiral,” he added, noting that entrepreneurs who took out loans in foreign currencies were affected the most.

However, Prasert said he considered this year’s economic crisis to be different as people suffered from informal debt and rising cost of living, resulting in a decline

in property demand.

“Thai people in the lower to middle market have informal debt and are unable to purchase new homes,” he said, adding that some people have either not found employment or their salaries have not increased.

He noted higher interest rates also meant that home instalments were higher than before and the rejection rate for housing loans was currently standing at 70 per cent due to an increase in construction costs, including land, materials and wages.

“This crisis is harder to tackle compared to the Tom Yum Kung crisis as it is affecting economies worldwide, not just Thailand,” he said.

Source: The nation