ស្ថាប័នជំនាញវាយតម្លៃថា គោលនយោបាយរបស់លោកដូណាល់ត្រាំ នឹងជំរុញទីផ្សារអចលនទ្រព្យថៃនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand ជឿជាក់ថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃ នឹងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយចិនបូក១ (China+One) របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ (Donald Trump)។

ក្រុមអ្នកជំនាញអះអាងថា គោលនយោបាយរបស់លោកត្រាំ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនបរទេស ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅកាន់តំបន់អាស៊ាន និងប្រទេសថៃ ដើម្បីគេចចេញពីរបាំងពន្ធគយ ហើយការណ៍នឹងជួយជំរុញការលក់ដីធ្លី នៅក្នុងវិស័យឧស្សាហកម្មរបស់ថៃនៅឆ្នាំក្រោយ។

លោក Michael Glancy នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ីលើកឡើងថា “គោលនយោបា​យពន្ធ រួមជាមួយនឹងការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅផ្នែកជាច្រើន នៃពិភពលោកនឹងជំរុញឱ្យក្រុមហ៊ុនបរទេស ងាករកគោលដៅវិនិយោគ ដែលមានសក្តានុពលខ្ពស់ ដូចជា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ”។

អ្នកជំនាញរូបនេះបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេ​សថៃ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយប្រសិនបើ​ប្រៀបធៀប​ នឹង​បណ្តាប្រទេស​ផ្សេង​ទៀត ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គោលដៅ​ដ៏ទាក់ទាញ​មួយសម្រាប់​អ្នក​វិនិយោគ​បរទេស”។

លោក Anawin Chiamprasert ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន​JLL បានបន្ថែមថា គោលនយោ​បាយរបស់លោក ត្រាំ នឹងធ្វើឱ្យប្រទេសថៃ កាន់តែមានភាពទាក់ទាញ ក្នុងចំណោមបណ្តាវិនិយោគិន ដែលកំពុងស្វែងរកទីតាំងសាងសង់ឃ្លាំង និងមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅក្នុងតំបន់អាស៊ាន ដើម្បីបម្រើតម្រូវការទីផ្សារ ដែលកំពុងកើនឡើង។

លោក Anawin បានបន្តថា វិស័យអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៤នេះ បានទទួលរងសម្ពាធ ដោយសារកត្តានានាជាច្រើន រួមទាំងកត្តាសេដ្ឋកិច្ចនៅទ្រឹង ការកើនឡើងនៃបំណុលគ្រួសារ និងការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ។

ទោះបីជាយ៉ាងណាក្តី លោកជឿជាក់ថា “ធនាគារកណ្តាលថៃ នឹងកាត់បន្ថយអត្រាការប្រាក់មួយលើកទៀត នៅដើមឆ្នាំ២០២៥ខាងមុខ។ ការណ៍នឹងកាត់បន្ថយសម្ពាធ លើទីផ្សារអចលនទ្រព្យថៃ ប៉ុន្តែអំណាចនៃការទិញ នឹងមិនស្ទុះងើបឡើងវិញភ្លាមៗនោះទេ”។

លោកកត់សម្គាល់ថា និន្នាការនេះ នឹងផ្លាស់ប្តូរទិដ្ឋភាពនៃតម្រូវការ ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ ជាពិសេសនៅក្នុងវិស័យលំនៅដ្ឋាន ដោយជំរុញឱ្យអតិថិជនផ្លាស់ប្តូរពីការទិញមកកាន់ការជួលវិញ ដោយមិនចាំបាច់ស្នើសុំប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

លោក Anawin រំពឹងថា ទីផ្សារខុនដូសម្រាប់ជួលនៅតំបន់កណ្តាលរាជធានីបាងកក នឹងសម្រេចបានកំណើន៤០ភាគរយនៅឆ្នាំ២០២៥។

លោកបានបន្តថា “ជនបរទេសកំពុងស្វែងរកទិញផ្ទះទីពីរនៅក្នុងប្រទេសថៃ។ ជាពិសេស ឥឡូវនេះពួកគេមានសិទ្ធិទិញខុនដូចំនួន៤៩% នៃចំនួនយូនីតសរុប ដែលមាននៅក្នុងគម្រោ​ងណាមួយ”៕ប្រភព: The Nation៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកដើម្បីស្ទាបស្ទង់ទស្សនវិស័យនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារ Federal Reserve។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,០៥ភាគរយដល់២៦២៥,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៤ភាគរយដល់២៦៥០,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៣,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៨១ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៣,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២៧ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៥,៧៤ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៤២%ដល់៣០,៦៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៨២%ដល់៩៤៦,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៥១%ដល់៩៨០,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

Vietnam seeking to learn from China with high-speed rail plan

Vietnam is seeking to learn from China to develop its first high-speed railway network, according to its government, with plans in the works for a rail line running the length of the country.

Vietnam is planning to build a 1,545 km (960 miles) high-speed system, opens new tab with a price tag that could be as much as $72 billion, or 17% of its gross domestic product, according to state media.

“China’s railway industry is the world’s most developed, and Vietnam, therefore, wants to learn from its experiences, especially in terms of technology, financial mobilisation and management expertise,” a government statement at the weekend
said.

It was released as Vietnam’s Minister of Planning and Investment Nguyen Chi Dung visited to China, where he talked with Chinese trade and transport officials and railway executives.

Vietnam and China signed dozens of cooperation agreements, including on railways, during a visit to Hanoi by Chinese President Xi
Jinping in December.

Last year, Vietnam’s government said it had asked Japan for support in building the high-speed railway.
Southeast Asia has so far been slow to adopt high-speed rail, despite plans in place for years by Vietnam, Thailand and others.

No timeframe has been announced for the high-speed system in Vietnam and the plan would be submitted to parliament for approval later this year, according to the government.

Source: Reuters

ក្រុមសេដ្ឋវិទូ: គោលនយោបាយពន្ធរបស់លោកត្រាំអាចមាន ផលពីរសេដ្ឋកិច្ចអាស៊ីខណៈកម្ពុជា ថៃ វៀតណាមអាចទទួលបានផលច្រើន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដាក់ពន្ធលើទំនិញនាំចូល ពីបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ រួមមាន ប្រទេសម៉ិកស៊ិក កាណាដា និងចិន។

តើផែនការពន្ធថ្មីនេះបង្កជាបញ្ហាប្រឈម និងឱកាសអ្វីខ្លះសម្រា​ប់សេដ្ឋកិច្ចរបស់តំបន់អាស៊ី ?

គោលនយោបាយពន្ធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍ចាប់ពីថ្ងៃដំបូង នៃការឡើងកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដែលអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសតំបន់អាស៊ី ដែលពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារអាមេរិក។

ឥទ្ធិពលនៃគោលនយោបាយពន្ធ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នឹងមិនត្រឹមតែបង្កឱ្យមានភាពតាន​តឹងផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដាក់សម្ពាធលើបណ្តាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើការនាំចេញផងដែរ។

នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ របស់កូរ៉េខាងត្បូង និងជាទីផ្សារនាំចេញកំពូលរបស់ប្រទេសជប៉ុន។ ជាមួយគ្នានេះ បណ្តាប្រទេសអាស៊ានជាច្រើនដូចជា វៀតណាម ថៃ និងឥណ្ឌូនេស៊ី ក៏បានចាត់ទុកអាមេរិក ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ពួកគេផងដែរ។

ទោះជាយ៉ាងណាក្តី គោលនយោបាយនេះ ក៏បើកឱកាសសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងតំបន់។ តួយ៉ាង តំបន់អាស៊ាន អាចក្លាយជាគោលដៅថ្មី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់បណ្តាក្រុមហ៊ុននានា ដែលកំពុងធ្វើពិពិធកម្មចេញមកពីចិន។

សហគ្រាសធំៗមួយចំនួន គ្រោងផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មចេញពីចិន ទៅកាន់បណ្តាប្រទេស ដូចជា វៀតណាម កម្ពុជា និងថៃ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនផលិតស្បែកជើង Steve Madden បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតនៅចិនពាក់កណ្តាល និងផ្លាស់ប្តូរទីតាំងផលិត ទៅកាន់បណ្តាប្រទេសអាស៊ាន។

ម្យ៉ាងវិញទៀត គោលនយោបាយពន្ធថ្មីនេះ ក៏បង្កើនសម្ពា​ធលើសេដ្ឋកិច្ចអាមេរិកផងដែរ។ ជាមួយនឹងអត្រាពន្ធខ្ពស់លើការនាំចូល តម្លៃទំនិញក្នុងស្រុករបស់អាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង ឬបង្កជាអតិផរណា។ ការណ៍នេះអាចជះផលប៉ះពាល់ដល់អំណាច នៃការទិញដោយផ្ទាល់នៅក្នុងទីផ្សារអាមេរិក ដោយកាត់បន្ថយតម្រូវការនាំចូលទំនិញពីតំបន់អាស៊ី។

លើសពីនេះ ឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងបណ្តាប្រទេសអាស៊ីនៅតែជាបញ្ហាធំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក បានជួបប្រទះឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ម៉ិកស៊ិក និងវៀតណាម។

ក្រុមសេដ្ឋវិទូលើកឡើងថា “គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ អាចក្លាយជា“កាំបិតមុខពីរ”។ ពន្ធទាំងនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងជំរុញវិស័យផលិតកម្មក្នុងស្រុករបស់អាមេរិក។ ប៉ុន្តែគោលនយោបាយនេះ ក៏អាចធ្វើឱ្យការប្រកួតប្រជែងជាសកលរបស់អាមេរិកថយចុះ និងបង្កជាផលប៉ះពាល់ ដល់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ៕ប្រភព: CNN៕

តើការជួលទីតាំងលក់រាយនៅលើដងវិថីធំៗទាំង៦របស់ពិភពលោកមានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដងវិថីធំៗនៅតាមបណ្តាទីក្រុងនានា នៅជុំវិញពិភពលោក ជាតំបន់វប្បធម៌ និងសេដ្ឋកិច្ច ដែលកំណត់អត្តសញ្ញាណនៃទីក្រុងរបស់ពួកគេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយឈ្មោះ“Main Streets Across the World” ដោយបានគូសបញ្ជាក់ ពីតម្លៃជួលទីតាំងលក់រាយ នៅលើដងផ្លូវធំៗទូទាំងពិភពលោក។

ខាងក្រោមនេះជាតម្លៃជួលទីតាំង លក់រាយថ្លៃជាងគេបំផុ​តទាំង នៅតាមវិថីធំៗនៅលើពិភពលោក។

ទី១: ទីក្រុង Milan នៃប្រទេសអ៊ីតាលី

វិថី Via Monte Napoleone នៅទីក្រុង Milan ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងលក់រាយ ថ្លៃបំផុតរបស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០៤៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

តួលេខនេះឡើង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ វិថី Via Monte Napoleone ឈរនៅលេងរៀងទី២។

ទី២: ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

វិថី Upper 5th Avenue របស់ទីក្រុងញូវយ៉ក បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាទីតាំងលក់រាយថ្លៃបំផុតទី២របស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០០០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ទី៣: ទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស

វិថី New Bond Street ក្នុងទីក្រុងឡុងដិ៍ ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៣ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៧៦២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៤: ទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន

វិថី Tsim Sha Tsui ក្នុងទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៤ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៦០៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៥: ទីក្រុងប៉ារីល ប្រទេសបារាំង

វិថី Avenue des Champs-Elysees ក្នុងទីក្រុងប៉ារីស ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានតម្លៃជួល ទីតាំងលក់រាយចំនួន១.២៨២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទី៦: ទីក្រុងតូក្យូ ប្រទេសជប៉ុន

វិថី Ginza ក្នុងទីក្រុងតូក្យូ ជាប់ចំណាត់ថ្នាក់លេខ៦ ដែលមានតម្លៃជួលទីតាំងលក់រាយ ចំនួន១.១៨៦ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Cushman & Wakefield៕

Breaking News: ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខាលើច្បាប់ស្តីពីការយកពន្ធលើរូបិយប័ណ្ណគ្រីបតូ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់គ្រប់គ្រងការយកពន្ធលើប្រាក់ចំណូល និងការចំណាយលើការជួញដូររូបិយបណ្ណគ្រីបតូ ក៏ដូចជាការទិញ និងការលក់រូបិយបណ្ណគ្រីបតូផងដែរ។

ចំពោះប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ នឹងមិនជាប់ពន្ធអាករលើតម្លៃបន្ថែម(VAT)នោះទេ។ ប្រាក់ចំណូលពីប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ នឹងត្រូវបានគិតរួមបញ្ចូលនៅក្នុងមូលដ្ឋានពន្ធរួមមួយ រួមជាមួយនឹងប្រាក់ចំណូលពីប្រតិបត្តិការមូលបត្រ។

ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួននឹងត្រូវបានកំណត់ក្នុងរង្វង់១៣ភាគរយ ចាប់ពីឆ្នាំ២០២៥ ហើយអត្រាពន្ធនេះនឹងត្រូវបានដំឡើងដល់១៥% ប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់បុគ្គលម្នាក់មានទំហំលើសពី២,៤លានរូប្លិ៍(ប្រមាណ២២.៦៤៣ដុល្លារអាមេរិក)។

មូលដ្ឋាននៃការគិតពន្ធនឹងត្រូវបានគណនា ដោយផ្អែកទៅលើសម្រង់ទីផ្សារនៃរូបិយប័ណ្ណគ្រីបនៅចំថ្ងៃកាលបរិច្ឆេទ ដែលប្រាក់ចំណូលត្រូវបានទទួលបានពីទីផ្សារ។

ច្បាប់ខាងលើនេះបានចែងថា សម្រង់ទីផ្សារ (Market quotation) សំដៅលើតម្លៃបិទ ដែលកំណត់ដោយអ្នករៀបចំការជួញដូរបរទេស(Organizer) រួមទាំងការផ្លាស់ប្តូរនៃប្រតិបត្តិការប្រចាំថ្ងៃផងដែរ។

បណ្តាអ្នករៀបចំការជួញដូរបរទេស រួមមានដូចជា ផ្សារមូលបត្រ(Exchange) ត្រូវបានកំណត់ថា ជាអង្គភាពមួយ ដែលមានបរិមាណនៃការជួញដូររូបិយប័ណ្ណគ្រីបតូប្រចាំថ្ងៃក្នុងទំហំទឹកប្រាក់លើសពី១០០ពាន់លានរូប្លិ៍។ ជាងនេះទៅទៀត ទិន្នន័យនៃសម្រង់ទីផ្សារត្រូវតែត្រូវបានបោះពុម្ពនៅលើគេហទំព័រផ្លូវការរបស់ផ្សារមូលបត្រយ៉ាងហោចណាស់៣ឆ្នាំចុងក្រោយនេះ។

តម្លៃបិទរបស់រូបិយប័ណ្ណគ្រីបតូត្រូវតែប្តូរទៅជារូបិយបណ្ណក្នុងស្រុករបស់រុស្សុី ដោយផ្អែកតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីនៅថ្ងៃ ដែលប្រាក់ចំណូលត្រូវបានទទួល។

ច្បាប់នេះក៏បានតម្រូវឱ្យប្រតិបត្តិករជួញដូរគ្រីបតូមានកាតព្វកិច្ចក្នុងការរាយការណ៍អំពីការបង់ពន្ធផងដែរ។  ប្រតិបត្តិករទាំងនេះត្រូវតែរាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរពន្ធដាររបស់រុស្សុីអំពីសកម្មភាពវិនិយោគលើគ្រីបតូរបស់បុគ្គល ដែលប្រើប្រាស់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធគ្រីបតូរបស់ពួកគេ។

ជាមួយគ្នានេះ របាយការណ៍ត្រូវតែដាក់ជូនជារៀងរាល់ត្រីមាសក្នុងទម្រង់អេឡិចត្រូនិកមិនឱ្យលើសពីថ្ងៃទី២៥នៃខែបន្ទាប់។ ចំពោះក្នុងករណីខកខានមិនបានបំពេញតាមកាលកំណត់នេះនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន៤០.០០០រូប្លិ៍។

ច្បាប់នេះបានកំណត់ទៀតថា ប្រាក់ចំណូល និងការចំណាយលើប្រតិបត្តិការរូបិយបណ្ណគ្រីបតូនឹងត្រូវបានគិតរួមបញ្ចូលនៅក្នុងមូលដ្ឋានពន្ធទូទៅ ហើយច្បាប់នេះនឹងចូលជាធរមាននៅចំថ្ងៃកាលបរិច្ឆេទនៃការបោះពុម្ពច្បាប់នេះជាផ្លូវការ៕ប្រភព: Interfax៕

ចង់បានផ្ទះក្នុងក្ដីស្រម៉ៃ លែងពិបាកទៀតហើយ បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់ត្រឹមតែ 7% ក្នុង ១ឆ្នាំ

ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។

កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ 7% ក្នុងមួយឆ្នាំ​ រយៈពេលរហូតដល់​ 25ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច 100% អាចចូលរស់នៅបានត្រឹមតែ 1 សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។ស

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។

ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ ហុង លីអុង នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បុរី និង ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេស និងភាពងាយស្រួលដល់អតិថិជនក្នុងការទិញផ្ទះតាមរយៈការផ្តល់កញ្ចប់ប្រាក់កម្ចីទិញផ្ទះដ៏ពិសេសនេះ ។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួតគ្រប់ទីតាំង ដូចជានៅ គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និង គម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789 ៕

Propertyarea and 2 other online media outlets sign MOU with south korea’s Asian Hub

By: Kong Soriya
Phnom Penh: Co-founder and CEO of Propertyarea.asia & Cambodiafinancialtimes.com, Mr. Yin Leangkong, has signed a memorandum of understanding with Asian Hub Co, Ltd, which represents five major news organizations in South Korea.

The signing ceremony on the morning of November 26 was also attended by CEO of CEN.COM.KH, Mr. An Chanthla, and Mr. Soy Rithy, Marketing Director of Deum Ampil News, along with Ms. Jinhee Choi, CEO of Asian hub Co,Ltd.

The purpose of the memorandum is to share information with each other, as Korean media outlets under the umbrella of Asian Hub will collect information related to the economy, society, culture, and tourism from the three websites, and the three Cambodian media outlets will collect information from the five major media outlets of Asian Hub and publish it free of charge.

 

Mr. Yin Leangkong said that the online website Propertyarea.asia, which has been operating for more than 7 years, has been remarkably successful, with recognition from national and international circles.

He said, “The collaboration with Asianhub is in line with his vision to contribute to the dissemination of information that highlights the positive and demonstrates the foundations of Cambodia’s socio-economic development to a broader international audience.”

“Our vision is aligned with the other two media organizations that have been working with the Royal Government to build trust and disseminate information about Cambodia’s development to the international arena,” he said.

He said, “This is a win-win situation and I am very happy to collaborate on this important work.”

Meanwhile, Mr. An Chanthla, CEO of online media outlet Cen.com.kh, said that this collaboration is good in sharing information from each other between the two countries regarding economy, trade, culture and folster mutual tourism promotion, etc.

He said, “This collaboration will help us to disseminate information widely to increase mutual understanding between the people of the two countries.”

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណើរវិវត្តន៍នៃទីក្រុងសំណាងជាមួយផែនការអភិវឌ្ឍន៍ចម្រុះ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បុរីលំដាប់អភិជន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីផែនការ និងដំណើរវិវត្តន៍របស់ទីក្រុងសំណាង។

        លោកឧកញ៉ាបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គ​មកាលពីថ្ងៃទី២៩ វិច្ឆិកាថា សំណាង ថោន ឬទីក្រុង សំណាង (Samnang Town) មានខុនដូ មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ ការិយាល័យ សហគមន៌ និងកីឡដ្ឋានពហុបំណង សម្រាប់មនុស្សជិត៥ម៉ឺននាក់រស់នៅ និងប្រកបអាជីវកម្ម។

លោកបញ្ជាក់ថា “គំរោងនេះ គួរត្រូវបានចាប់ផ្តើមតាំងពីពាក់កណ្តាល ឆ្នាំ២០២០ តែបញ្ហា Covid-19 សង្គ្រាម សេដ្ឋកិច្ច នយោបាយ អាមេរិក ចិន រុស្សី … បានធ្វើអោយពួកយើងត្រូវចាំដល់ ២០២១ ចាំដល់២០២២ ចាំដល់២០២៣ ចាំដល់២០២៤ ហើយជិតដល់២០២៥”។

លោកឧកញ៉ាបណ្ឌិតបានបង្ហើបថា “ពេលវេលាល្អៗ នឹងមកដល់ឆាប់ៗនេះ”៕

   

ពលរដ្ឋចិនកាន់កាប់ចំណែក៥៦ភាគរយនៃចំនួនផ្ទះកម្មសិទ្ធិរបស់ជនបរទេសសរុបនៅប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមតួលេខនៃទិន្នន័យថ្មី បានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះថា ជនជាតិចិនបានគ្របដណ្តប់ចំណែកចំនួន៥៦ភាគរយ នៃលំនៅដ្ឋានទាំងអស់ ដែលជាកម្មសិទ្ធិរបស់ជនបរទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមទិន្នន័យរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ស្តីពីការកាន់កាប់ផ្ទះដោយជនបរទេស បានបង្ហាញថា ជនជាតិចិនមានផ្ទះចំនួន៥២.៧៩៨យូនីត ក្នុងចំណោមផ្ទះសរុបចំនួន៩៥.០៥៨យូនីត ដែលត្រូវបានចុះបញ្ជីក្រោមឈ្មោះជនបរទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤។

ចំនួនផ្ទះ ដែលកាន់កាប់ដោយជនជាតិចិន បានកើនឡើងក្នុងរង្វង់៤,៩ភាគរយ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២៣។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានកូរ៉េខាងត្បូង Yonhap។

បន្ទាប់ពីជនជាតិចិន ជនជាតិអាមេរិកបានឈរនៅលេខរៀងទី២ ដែលបានកាន់កាប់ផ្ទះ ចំនួន២១.៣៦០យូនីត ឬស្មើនឹង២២,៥ភាគរយ នៃចំនួនផ្ទះសរុបរបស់ជនបរទេស នៅកូរ៉េខាងត្បូង។

រីឯ ជនជាតិកាណាដា តៃវ៉ាន់ និងអូស្ត្រាលីបានឈរនៅលេខរៀងទី៣ ទី៤ និងទី៥បន្តបន្ទាប់គ្នា ដែលមានចំណែកចំនួន៦,៥ភាគរយ ៣,៥ភាគរយ និង២ភាគរយរៀងគ្នា។

លំនៅដ្ឋានភាគច្រើន ដែលជាកម្មសិទ្ធិរបស់ជនបរទេសមានទីតាំង ស្ថិតនៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្តជុំវិញរដ្ឋធានីមួយនេះ។ ផ្ទះភាគច្រើនបំផុតរបស់ជនបរទេស មានទីតាំងក្នុងខេត្ត Gyeonggi ដែលមានចំណែក៣៨,៧ភាគរយ នៃចំនួនសរុប តាមពីក្រោយដោយទីក្រុងសេអ៊ូល ដែលមានចំណែក២៤,៣ភាគរយ និងទីក្រុង Incheon ដែលមានចំណែក៩,៩ភាគរយ៕ប្រភព: Yonhap៕