តើគោលនយោបាយលំនៅដ្ឋានរបស់សិង្ហបុរីមានចំណុចសំខាន់អ្វីខ្លះដែលអាចរៀនសូត្របាន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញមួយរូបលើកឡើងថា រដ្ឋាភិបាលថៃគួរតែធានាឱ្យប្រជាជនថៃ អាចមានលទ្ធភាពទិញផ្ទះបាន និងកំណត់តំបន់ជាក់លាក់ណាមួយ សម្រាប់សាងសង់ខុនដូ ដើម្បីលក់ឱ្យជនបរទេស ក្នុងគោលដៅបញ្ចៀសការប្រឆាំង។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC)បានអះអាងថា រដ្ឋាភិបាលថៃអាចរៀនសូត្រ តាមវិធានការស្រដៀងគ្នា ទៅនឹងប្រទេសសិង្ហបុរី ដែលវិធានការទាំងនោះ បានគូសបញ្ជាក់ពីលទ្ធភាពទិញផ្ទះសម្រាប់ពលរដ្ឋរបស់ខ្លួន។

លោកបានបន្តថា “ទោះបីជាប្រទេសសិង្ហបុរី មានទំហំផ្ទៃដីតូចយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាជនសិង្ហបុរី ស្វាគមន៍ជនបរទេស ដោយសារតែរដ្ឋាភិបាលរបស់ពួកគេ បានអនុវត្តន៍គោលនយោ​បាយ និងវិធានការជាច្រើនដើម្បីធានាថា ពលរដ្ឋរបស់ខ្លួនអាចមានលទ្ធភាពទិញផ្ទះ”។

រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញគោលនយោបាយ និងវិធានការមួយចំនួនដូចជា ការអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ ដោយក្នុងនោះយូនីតផ្ទះនីមួយៗ ត្រូវបានដាក់លក់ទៅឱ្យប្រជាជនសិង្ហបុរី ក្នុងតម្លៃសមរម្យ តាមរយៈការឧបត្ថម្ភធនមួយចំនួន។

ជាមួយគ្នានេះ ប្រទេសសិង្ហបុរី ក៏បានបង្កើតមូលនិធិផ្តល់សេវាកណ្តាល(Central Provident Fund) ដោយប្រមូលកៀរគរថវិកាបរិច្ចាគពីនិយោជិត និងនិយោជក ដែលអាចយកមកប្រើប្រាស់ដើម្បីទូទាត់ការបង់កក់ និងការបង់រំលោះប្រចាំខែ។

ប្រទេសសិង្ហបុរី ក៏បានបញ្ចេញកញ្ចប់ជំនួយ និងការឧបត្ថ​ម្ភធនខាងផ្នែកលំនៅដ្ឋានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃផ្ទះកាន់តែមានកម្រិតសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុដល់់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីជួយឱ្យពួកគេមានលទ្ធភាព ទិញផ្ទះលើកដំបូង។

ដើម្បីទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញ និងធានាថា ផ្ទះនៅតែមានតម្លៃសមរម្យ រដ្ឋាភិបាលសិង្ហបុរីបានប្រើប្រាស់វិធានការនានា ដូចជា ការតម្រូវឱ្យបង់ពន្ធប្រថាប់ត្រា នៅក្នុងករណី ដែលប្រជាជនបានទិញអចលនទ្រព្យ ជាច្រើនយូនីត និងជនបរទេស ក៏ដូចជា ការរឹតបន្តឹងគោលនយោបាយផ្តល់ប្រាក់កម្ចីផងដែរ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគអចលនទ្រព្យមួយចំនួនបានលើកឡើងថា “វិធីសាស្រ្តនេះ ប្រហែលជាមិនមានប្រសិទ្ធភាពសម្រាប់ប្រទេសថៃទេ ដោយសារថៃមានដីធ្លីច្រើន សម្រាប់ អភិ​​វឌ្ឍខុនដូ ដែលអនុញ្ញាតឱ្យជនបរទេស មកពីប្រទេសផ្សេងៗគ្នាអាចរស់នៅបាន ហើយមិនចាំបាច់រស់នៅជាមួយគ្នា៕ប្រភព: Bangkok Post៕

ក្រុមហ៊ុនធំមួយរបស់ព្រុយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភា​ក្សា​ការងារ នៅវិមានសន្ដិភាព។

ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែងនូវការអបអរសាទរ គោរពជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យ ក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍ អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ នៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក អាកាសយានដ្ឋាន និងវិស័យធនាគារ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយ នឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។

សម្ដេចបវរធិបតីក៏បានសម្ដែង នូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ ជូនលោកនាយកប្រតិ​បត្តិក្រុមហ៊ុន អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យ របស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សារ របស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្ត ឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

ក្រុមសេដ្ឋវិទូជំរុញឱ្យប្រទេសចិនបង្កើនការជួយសង្គ្រោះទីផ្សារលំនៅដ្ឋានដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូភាគច្រើនបានលើកឡើងថា ការដាក់ចេញកញ្ចប់ ជំរុញទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិន ជាមធ្យោបាយល្អបំផុត ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចចិនប្រហែល៥ភាគរយនៅឆ្នាំ២០២៤។

ប៉ុន្តែក្រុមសេដ្ឋវិទូបានបញ្ជាក់ថា កញ្ចប់ជំរុញលើកទឹកចិត្ដត្រូវតែមានប្រសិទ្ធិភាពជាអតិបរមា ក្នុងការប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ ព្រោះវិបត្តិនេះត្រូវបានគេរំពឹងថា នឹងបន្តអូសបន្លាយរយៈពេល៥ឆ្នាំទៀត។

យោងតាមការស្ទង់មតិរបស់សារពត៌មាន Bloomberg ទៅលើបណ្តាសេដ្ឋវិទូចំនួន១៥រូប បានបង្ហាញថា សេដ្ឋវិទូភាគច្រើន បានជំរុញឱ្យមានការអនុវត្តផែនការ ដឹកនាំដោយរដ្ឋាភិបាលចិនកាន់តែខ្លាំងក្លា។

លោក Raymond Yeung ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Australia & New Zealand Banking Group សម្រាប់តំបន់ Greater China បានលើកឡើងថា ប្រទេសចិនត្រូវតែបន្ធូរបន្ថយអត្រាការប្រាក់ ក្នុងទ្រង់ទ្រាយធំជាចាំបាច់ ដើម្បីបញ្ចៀសមិនឱ្យទំហំផលទុនជាតិសរុបធ្លាក់ចុះ។

វិបត្តិអចលនទ្រព្យ​ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់គ្រួសារក្នុងប្រទេសចិន សរុបប្រមាណ១៨ទ្រី​លាន​ដុល្លារ​អាមេរិក​ហើយនេះ ជា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត ​ដែល​សេដ្ឋកិច្ច​ចិន​កំពុងប្រឈមមុខ។

វិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន ក៏បាន​ធ្វើឱ្យប្រជាជន​​រាប់​លាន​នាក់បាត់បង់ការងារធ្វើ បំផ្លាញ​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់ និង​ធ្វើ​ឱ្យ​តម្រូវ​ការ​ផលិតផល ​និងសម្ភារៈសំណង់ផ្សេងៗ ដូច​ជា​ដែក​ធ្លាក់​ចុះ។

គិតចាប់តាំងពីប្រទេសចិន បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការស្តារទីផ្សារអចលនទ្រព្យ ឱ្យស្ទុះងើបឡើងវិញ គេសង្កេតឃើញថា ផែនការទាំងនោះ សម្រេចបានវឌ្ឍនភាពយឺតយ៉ាវ ដែលរួមមានកម្មវិធីផ្តល់មូលនិធិ ពីធនាគារកណ្តាលចិនចំនួន៣០០ពាន់លានយ័ន ដើម្បីជួយទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍៕ប្រភព: Bloomberg៕

 

Investors upbeat about Vietnam’s industrial property market

Investors are bullish on Vietnam’s industrial property market growth on the back of the nation’s strategic location, sound infrastructure, and increasing demand for industrial space.

The market showed signs of recovery in the third quarter with increases in both supply of warehouse and rental prices in the south.

Some 92,000 square meters of ready-built factories and 174,400 square meters of ready-built warehouses were launched, up 2% and 3%, respectively, from the previous quarter.

The net absorption of industrial land during July-September was 83 hectares, up 14.7% against Q2. Long An, Ba Ria – Vung Tau and Binh Duong provinces emerged as bright spots in investment as they lured various enterprises operating in different industries.

Knight Frank held that the development of new industrial parks is expected to enhance the South’s attractiveness to investors.

In the North, leasing prices for ready-built warehouses averaged 5 USD per square meters per month, up 0.6% quarter-on-quarter and 3.4% year-on-year, reflecting the growing demand for modern and high-standard industrial space.

Bac Ninh has been a hotspot for industrial property leasing, boasting a strategic location and robust infrastructure. The first phase of the Industrial Centre Yen Phong Expansion is under construction while KTG Industrial Yen Phong have lured tenants from various sectors.

In the meantime, BWID ESR Nam Dinh Vu industrial hub in Hai Phong city added more than 70,000 square meters of warehouses to the market.
Despite a surge in supply, the northern industrial zones recorded high occupancy rates, averaging about 90%.

It is positive to see continued construction of ready-built factories, enhancing investment choices when considering Vietnam a destination to start or expand operations. Landlords are competing with each other which invariably creates a good environment for occupants and encourages growth.

The range of products now available is significant and includes developments with environmental accreditation which brings Vietnam more in line with global supply chain requirements, said Alex Crane, Managing Director of Knight Frank Vietnam.

Source: Vnexpress

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យចំនួន៣នៅកម្ពុជា

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកតាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគម ក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។

លោកប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការ ការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញ ជួសជុលយានយន្ត, សា​លា​បណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

លោកTAKAHASHI Fumiaki បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោ​គនៅកម្ពុជាលើវិស័យមួយចំនួន ​ដូចជា​៖​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។

លោកប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយ អំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទស​ហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។

សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

 សម្ដេចបវរធិបតីបានបញ្ជាក់ថា “ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស”។

សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច និងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគម ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់​ស្របទៅនឹងតម្រូវការជាក់ស្តែង៕

 

អ្នកសិក្សាប្រវត្តិសាស្រ្តៈ “កោះគុត” នៅតែជាផ្នែកមួយនៃដែនអធិបតេយ្យខ្មែរ

ដោយៈ សហសេវិក

       ភ្នំពេញៈ ក្នុងនាមអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិតឥន សុផល បានលើកករ​ណី​សិក្សាចំនួន៩ចំណុចសំខាន់ៗ ដែលបង្ហាញថា“កោះគុត”​ នៅតែជាផ្នែកមួយ នៃដែនអធិបតេយ្យភាពរបស់ខ្មែរ ពោលគឺរាប់ពីចំណុចខ្ពស់បំផុតនៃកោះគុត នោះគឺជាចំណែក នៃដែនអធិបតេយ្យរបស់ខ្មែរ។

នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ឥន សុផល មកកាន់បណ្ដាញព័ត៌មានក្នុងស្រុកធំមួយ ។

អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិតឥន សុផល បានលើកយកករណីសិក្សាចំនួន២ មកបង្ហាញនៅពេលនេះគឺ ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧ និងទី២ ការដោះដូរដី យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧។

ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧

ចំណុចទី១៖ បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល។ ដូច្នេះសូមគ្រប់ភាគី កុំលាបពណ៌កេងចំណេញលើបញ្ហានយោបាយ!។

ចំណុចទី២៖ យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ប្រការ១ “…ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរ នៅលើឆ្នេរសមុទ្រដីគោក ដែលនៅទល់មុខកោះគុត …”។

ចំណុចទី៣៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀម ផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពាន មកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះគុត។

ចំណុចទី៤៖ តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំង ដកចេញពីកម្ពុជា សៀម បានបញ្ជូនកងទ័ព ចូលកាន់កាប់កោះគុតទាំងមូល និងប្រាសាទព្រះវិហារ។នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ។ ដូច្នេះសៀមបន្តកាន់កាប់រហូតមក គឺពុំដែលមានកងទ័ព ឬប្រជាជនកម្ពុជាទៅរស់នៅលើកោះនោះទេ។

ចំណុចទី៥ នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជាទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះ ត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។

ចំណុចទី៦៖ នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង- សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋានរវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ។

យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន៣ដងគឺ៖
– Kret No.622 of 30 December 1957
– Kret No. 77 -70-CE of 6 February 1970
– Kret No.518172-PRK of 12 August 1972។

ចំណុចទី៧៖ ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីលរហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាពនៅលើកោះគុតនោះទេ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគី លើកទី១ គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣ គូសចូលបន្ថែមទៀត និងលើកទី៤ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅ នៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។

លោកបញ្ជាក់ថា “ការគូសយកដែនទឹកខ្មែរ ជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា”។

ចំណុចទី៨៖ រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំទាន់បានធ្វើការចរចាព្រំដែនទឹក ជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ។ ដូច្នេះកុំឆ្លៀតឱកាសទាញ យកផលប្រយោជន៍យោបាយ តាមរយៈការបំភ្លៃញុះញង់ផ្សេងៗ។

លោកបញ្ជាក់ថា “យើងត្រូវការពេលវេលា សន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃបានកាន់កាប់លើកោះនេះច្រើនទសវត្សរ៍មកហើយ គឺពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណាក៏ត្រូវតែទាមទារដែរ”។

ចំណុចទី៩៖ មានប្រទេសមួយចំនួន តែងតែរិះគន់មកលើការអភិវឌ្ឍមូលដ្ឋាន កងទ័ពជើងទឹកកំពង់ផែសមុទ្ររាម ពុំមែនខ្លាចកងទ័ពចិនអ្វីនោះទេ គឺគេខ្លាចកងទ័ពជើងទឹកកម្ពុជាខ្លាំង ការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួន នៅលើដែនសមុទ្រមកវិញតែប៉ុណ្ណោះ។

ទី២.ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧

យោងតាមផែនទី(៣) ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំ​ង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖

– សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុច Ⓐ-Ⓑ គឺចំណុចⒶ សៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុច Ⓑ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។

– សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង- សៀមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាត ចំណុចⒹ, ខេត្តកោះកុងចំណុច Ⓒ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុច Ⓔ និងចំណុច Ⓕ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។

 – សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុច Ⓖ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុច Ⓓ ខេត្តត្រាត និងចំណុច Ⓔ ខេត្តដឺនសៃ ។

ចំណាំៈ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នា លើការបកស្រាយយកចំណេញរៀងៗខ្លួន។

ផែនទី(១). ផែនទីឧបសម្ព័ន្ធបារាំង-សៀមឆ្នាំ១៩០៧
នទី(២). ខ្សែបន្ទាត់ព្រំដែនភាគីថៃគូសជាឯកតោភាគី

ផែនទី(៣).ការដោះដូរដីតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧៕

ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់វៀតណាមបន្តស្ទុះ ងើបឡើងវិញក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាអ្នកវិនិយោគ បានបង្ហាញសុទិដ្ឋិនិយមចំពោះកំណើនទីផ្សារអចលនទ្រព្យ បែបឧស្សាហកម្មរបស់វៀតណាម ដោយសារតែទីតាំងយុទ្ធសាស្ត្រ របស់ប្រទេសនេះ ហេដ្ឋារចនាសម្ព័ន្ធល្អ និងការកើនឡើង នៃតម្រូវការឧស្សាហកម្ម។

ទីផ្សារបានបង្ហាញសញ្ញាស្ទុះងើបឡើងវិញ ខណៈការផ្គត់ផ្គង់ឃ្លាំង និងតម្លៃជួលអចលនទ្រព្យ នៅភាគខាងត្បូងប្រទេសវៀតណាម បានកើនឡើងព្រមគ្នាក្នុងត្រីមាសទី៣។

រោងចក្រចំនួន៩២.០០០ម៉ែត្រការ៉េ និងឃ្លាំងចំនួន១៧៤.៤០០ម៉ែត្រការ៉េ ត្រូវបានបើកដំណើរការ ក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង២% និង៣% រៀងគ្នាធៀបនឹងត្រីមាសទី២។

ការជួលដីឧស្សាហកម្ម ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ មានផ្ទៃក្រឡាសរុបចំនួន៨៣ហិកតា កើនឡើង១៤,៧% ធៀបនឹងត្រីមាសទី២។ ខេត្ត Long An  ខេត្ត Ba Ria–Vung Tau និងខេត្ត Binh Duong បានក្លាយជាគោលដៅក្នុងការវិនិយោគ ខណៈខេត្តទាំងនេះ បានទាក់ទាញសហគ្រាសជាច្រើន ដែលកំពុងធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មផ្សេងៗគ្នា។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានអះអាងថា ការអភិវឌ្ឍសួនឧស្សាហកម្មថ្មី ត្រូវបានគេរំពឹងថា នឹងបង្កើនភាពទាក់ទាញរបស់តំបន់ភាគខាងត្បូង នៃប្រទេសវៀតណាមចំពោះវិនិយោគិន។

ការជួលឃ្លាំងនៅភាគខាងជើង នៃប្រទេសវៀតណាមមានតម្លៃជាមធ្យម៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ កើនឡើង០,៦% ធៀបនឹងត្រីមាសទី២ និងកើនឡើង៣,៤%ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។ ការណ៍នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការទីតាំង ឧស្សាហកម្មទំនើប និងស្តង់ដារខ្ពស់។

ទោះបីជាការផ្គត់ផ្គង់កើនឡើងយ៉ាងណាក្តី ក៏បណ្តាតំបន់ឧស្សាហកម្មនៅភាគខាងជើង ប្រទេសវៀតណាមបន្តសម្រេចបានអត្រាគ្របដណ្តប់ ការប្រើប្រាស់ជាមធ្យម(Occupancy rates)ប្រហែល៩០ភាគរយ៕ប្រភព:Vnexpress៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលសញ្ញាសំខាន់ៗអំពីផែនការអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក គួបផ្សំនឹងភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលបានបង្កឱ្យតម្រូវការមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២ភាគរយដល់២៦៤០,១៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់២៦៤៤,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣១,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៣១ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,២១ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៧%ដល់៣១,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៤%ដល់៩៨០,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១២%ដល់១០៣៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

អ្នកធុរកិច្ចកម្ពុជាពីសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុនបានជួយពិភាក្សាស្វែងរកឱកាសសហការនិងវិនិយោគ

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្តល់កិត្តិយ​សជាអធិបតី ក្នុងជំនួបផ្គូផ្គងធុរកិច្ច រវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤។

ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ការរៀបចំជំនួបផ្គូផ្គងធុរកិច្ចនេះ គឺបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងប្រចាំប្រទេសថៃ ធ្លាប់បានសហការរៀបចំសិក្ខាសាលា ដើម្បីជំរុញទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនជប៉ុនតាមរយៈយន្តការប្រទេសបូក (Thailand +1) ផងដែរ។

លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ ដល់សមាគមជប៉ុន-កម្ពុជា ដែលបានបើកការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលនេះជាសក្ខីភាពនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងមិត្តជប៉ុន និងស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកស៊ុន ចាន់ថុលក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែ​កជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្ដួចផ្ដើមរៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

លោកបានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទី ជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាងនេះទៅទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់​គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងគឺសុទ្ធសឹង តែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាព ជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជា ស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ពិសេសលើកទឹកចិត្ត ដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិន មកបណ្តាក់ទុនវិនិយោគបន្ថែ​មទៀតនៅកម្ពុជា បង្កើតការងារបន្ថែមជូនបងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគសរុបចំនួន៣៤៦គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៥,៥ប៊ីលានដុល្លារអាមេរិក មានការកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ៤០លានដុល្លារអាមេរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕

តើផ្លូវជាតិលេខ៧៦ប្រវែងជាង៣០០គីឡូម៉ែត្រតភ្ជាប់ពីតំបន់ណាទៅតំបន់ណាខ្លះ?

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង៣០៦គីឡូម៉ែត្រ ជាផ្លូវដ៏សំខាន់ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

ផ្លូវនេះ ជាផ្លួវក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែន ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុ ង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរ ទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។

តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាម ក្នុងវិស័យដឹកជញ្ជូ​នទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរ ផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ៕