តើបណ្តាប្រទេសណាខ្លះ ដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធីមួយនេះ?

ដោយៈ គង់ លាងហួរ

       ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គម បានក្លាយជាមធ្យោ​បាយពេញនិយមមួយសម្រាប់សតវត្សរ៍ទី២១នេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យានេះ ប្រទេសជាច្រើនក៏បានស្វាគមន៍ និងបដិសេធវេទិកាបណ្តាញទាំងនេះផងដែរ។

        តើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ដែលមានអ្នកប្រើប្រាស់ជិត១០០០លាននាក់ ត្រូវបានមេដឹកនាំប្រទេសណាហាមឃាត់មិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់?។

១: ប្រទេសដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធី Telegram ជាអចិន្ត្រៃយ៍?

ប្រទេសចិន

វាមិនខុសពីកម្មវិធីមួយចំនួន របស់អាមេរិកឡើ​យ បណ្តាញទំនាក់ទំនងសង្គមTelegram ត្រូវបានបិទនៅក្នុងប្រទេសចិន តាំងពីឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារ ដោយតាមអនឡាញដ៏ធំ (DDoS) ហើយការហាមឃាត់កម្មវិធីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលចិនអះអាង​ថា ជាការគ្រប់គ្រងទៅលើលំហូរព័ត៌មាន និងមាតិកាក្លែងក្លាយ។

ប្រទេសអ៊ីរ៉ង់

ប្រទេសនេះ បានហាមឃាត់កម្មវិធី Telegram ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានជួយដល់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ បន្ទាប់ពីហាមឃាត់ Telegram រួច អាជ្ញាធរអ៉ីរ៉ង់បានផ្សព្វផ្សាយ និងណែនាំឱ្យប្រជាជនជ្រើសរើសប្រើប្រាស់កម្មវិធីក្នុងស្រុកជំនួសវិញ។

២: ប្រទេសដែលបានហាមឃាត់ជាបណ្តោះអាសន្ន និងបានដាក់លក្ខខណ្ឌ។

ប្រទេសរុស្ស៊ី

ប្រទេសមួយនេះ បានហាមឃាត់ការប្រើប្រាស់ Telegram កាលពីឆ្នាំ២០១៨ ប៉ុន្តែបានបើកឱ្យប្រើប្រាស់វិញនៅឆ្នាំ ២០២០​។ មូលហេតុដែលហាមឃាត់នោះ ដោយសារតែ Telegram បានបដិសេធមិនផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល ហើ​យចំពោះការដកបម្រាមវិញ ត្រូវបានធ្វើឡើងនៅពេលដែល Telegram បានយល់ព្រមសហការជាមួយរដ្ឋាភិបាល និងគោរពទៅតាមបទប្បញ្ញត្តិ។

ប្រទេសប៉ាគីស្ថាន

ទោះបីជាប្រទេសនេះ មិនបានចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងការហាមឃាត់កម្មវិធ Telegram ក៏ដោយក្តី ប៉ុន្តែជារឿយៗ នៅរាល់ពេលមានចលាចល ឬបាតុកម្ម ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ មិនអាចចូលទៅប្រើប្រាស់កម្មវិធី Telegram បានឡើយ រហូតដល់ស្ថានការណ៍មានស្ថិរភាព ទើបអាចប្រើបានធម្មតា។

៣: ប្រទេសដែលបានរឹតត្បិត និងត្រួតពិនិត្យ

ប្រទេសឥណ្ឌា

កម្មវិធី Telegram ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាំងពីមុនពេល CEO របស់ Telegram ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។

ប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ក្រោមបទចោទក្នុង សកម្មភាពឧក្រិដកម្មផ្សេងៗ ដូចជាការបែកធ្លាយ និងចែកចាយរូបភាពអាសអាភាស ជាពិសេ​សរូបកុមារ និងការបែកធ្លាយ​វិញ្ញាសារប្រឡង។ ការហាមឃាត់ Telegram អាចត្រូវបានពិចារណា អាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។

ប្រទេសអាល្លឺម៉ង់

ប្រទេសនេះ បានចេញសេចក្ដីប្រកាស ហាមឃាត់កម្មវិធី Telegram នៅឆ្នាំ២០២២ ដោយសារតែបានរំលោភលើច្បាប់ “ពាក្យសំដីស្អប់ខ្ពើម”។ ប៉ុន្តែTelegram ត្រូវបានបើកដំណើរការឡើងវិញ ជំនួសដោយការផាកពិន័យ ជាទឹកប្រាក់ចំនួន៥លានអឺរ៉ូ សម្រាប់ការមិនអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុក។

ប្រទេសន័រវែស

ប្រទេសនេះ បានហាមប្រើប្រាស់កម្មវិធី Telegram នៅលើឧបករណ៍ ការងារសម្រាប់មន្ត្រីរដ្ឋាភិបាល ដោយសារបញ្ហាសន្តិសុខជាតិ ជាពិសេសពីប្រទេសរុស្ស៊ី និងចិន។

ប្រទេសតួកគី

ប្រទេសមួយនេះ បានរឹតបន្តឹងការប្រើប្រាស់ Telegram ទៅតាមពេលវេលា ជាពិសេសក្នុងអំឡុងពេលដែលមានភាពរសើបផ្នែកនយោបាយ ឬនៅពេលដែល Telegram ត្រូវបានប្រើសម្រាប់ការតវ៉ាប្រឆាំងរដ្ឋាភិបាល។

ប្រទេសអារ៉ាប់រួម

អារ៉ាប់រួម មិនបានហាមឃាត់ ឬរឹតបណ្ដឹងទៅលើកម្មវិធីមួយនេះនោះទេ ប៉ុន្តែបានរឹតបន្តឹងជាចម្បង ចំពោះមុខងារ Voice និង Video ដោយសាររដ្ឋាភិបាល គ្រប់គ្រងសេវាទូរស័ព្ទតាមអ៊ីនធឺណេត។

ប្រទេសបេឡារុស្ស

ប្រទេសនេះ មិនមានការហាមឃាត់ជាផ្លូវការទេ ប៉ុន្តែអ្នកប្រើប្រាស់អាចប្រឈម នឹងហានិភ័យសំខាន់ៗ​មួយចំនួន ជាពិសេសអ្នកដែលចូលរួមក្នុងក្រុម Telegram ត្រូវបានរដ្ឋាភិបាលបានកំណត់មុខសញ្ញាថា ជាក្រុមជ្រុលនិយម។

៤: ការហាមឃាត់ក្នុងរយៈពេលខ្លី

ប្រទេសថៃ

ប្រទេសថៃ បានហាមឃាត់ការប្រើប្រាស់ Telegram ក្នុងរយៈពេលខ្លីនៅឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា Telegram បានជួយដល់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលនាំឱ្យមានការបង្ក្រាបលើអ្នកប្រឆាំង៕ប្រភព:Social Capital Markets៕

 

ខេត្តកំពង់ស្ពឺស្វាគមន៍ក្រុមហ៊ុនលំដាប់យក្សរបស់ចិនដែលគ្រោះទុនជាង១៣០០លានដុល្លារបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ដោយ: គង់ លាងហួរ

កំពង់ស្ពឺ: ក្រុមហ៊ុនចិន ARK គ្រោងទម្លាក់ទុនប្រមាណជាង១,៣ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី១.០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមព័ត៌មាន ដែលបានលើកឡើងក្នុងជំនួបរវាងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្ដានុពលខ្លាំង ស្របតាមចក្ខុវិស័យរបស់លោកស្រី ដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុន ដាក់ស្នាក់ការកណ្តាល សម្រា​ប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។

លោកស្រីបានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ ផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេ​ច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែង របស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេ​សចិន។

ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសរុបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដី ទំហំប្រមាណ១.០០០ហិកតា ក្រោមទុនវិនិយោគ ប្រមាណ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថា នឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមា​ណ៣.០០០នាក់។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគរបស់ក្រុមហ៊ុន ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយលោករំពឹងថា វត្តមានសួនឧស្សាហកម្មថ្មីមួយនេះ នឹងជួយបង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងទៀត។

បើតាមនាយិកាក្រុមហ៊ុន សួនឧស្សាហកម្មថ្មីនេះ នឹងដំណើ​ការ ដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្ម ដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឱ្យមានវត្តមាននៅកម្ពុជា។

ជាងនេះទៀត ក្រោយពេលសួនឧស្សាហកម្មមានវត្តមាន នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសន្យាថា នឹងជួយខេត្តក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ ដើម្បីឱ្យខេត្តមានសោភ័ណ្ឌភាព ដូចខេត្ត Shenzhen ឬក៏ Zhongguancun របស់ចិន នាពេលអនាគតផងដែរ។

ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន ARK Electronics Group មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែ​កដល់ការអភិវឌ្ឍ រយៈពេលវែងរបស់ខេត្តកំពង់ស្ពឺ ដោយដាក់ទីតាំងវាជាតួអង្គដ៏សំខាន់ នៅក្នុងអនាគតឧស្សាហកម្មរបស់កម្ពុជា៕

 

ទិញមុនគេ ចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ

Video Announcement Link: https://youtu.be/Np2GhWdQfJ0

កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី 1 ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ។ ឥឡូវនេះ បុរី ប៉េង ហួតក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី 2 ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ។

អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ 2024 ជាមួយនឹងការផ្ដល់ជូនដ៏ចំណេញអស្ចារ្យ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ  ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើរបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។

ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ ចុងក្រោយរបស់ បុរី ប៉េង ហួត និងទទួលបានការធ្វើបទបង្ហាញអំពីស្ថាបត្យកម្មនៃគម្រោងថ្មី អេកូ ប៉ូលី២ ដោយសហការីផ្នែកលក់ ហើយក៏អាចសាកសួរអំពីតម្លៃគ្រប់ប្រភេទរបស់បុរីផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី  Pre-Sales អេកូ ប៉ូលី ២ សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Old French buildings and durian statue: A weekend escape in Cambodia’s old town

Just 150 kilometers from Phnom Penh, Kampot offers a weekend getaway with French architecture, iconic landmarks, and a taste of Cambodian culture.

Kampot is a province in southern Cambodia, located about 150 kilometers from Phnom Penh City and around 60 kilometers from Xa Xia Border Gate in Vietnam’s Kien Giang Province.
Known for its old French architecture, Kep Beach, mountains, and Bokor Old Town, Kampot moves at a slower pace.
In addition to its historic sites, Kampot is famous as Cambodia’s “durian land”, with a durian statue placed in the city center.

Kampot features old French buildings. In the 19th century, it was chosen by the French colonists as an administrative center along the border.

The Durian Roundabout, the seahorse fountain, the giant clock (pictured), and Entanou Bridge are iconic structures located close together, making it convenient for tourists to visit.
The giant clock is designed in a traditional style with a cylindrical structure and Khmer numerals, according to the Khmer Times. The clock stands 35 meters tall, with a face diameter of 9.7 meters.

According to travel site Cambodia Begins at 40, the bridge, constructed during the time when France colonized Cambodia, suffered damage due to war. When it was later repaired, only the two sections of the bridge closest to the town, on the left side of the picture, were kept in their original design and structure.
Currently, only pedestrians, bicycles, motorbikes, and tuk-tuks (a three-wheeled motorized vehicle) are allowed on the bridge.

In April, Kampot added a new landmark, the seahorse fountain, standing 8 meters tall and overlooking the Prek Kampong Kandal River.
In Cambodian culture, the seahorse symbolizes prosperity, luck, and success. The fountain is expected to become a popular check-in spot for tourists visiting Kampot.

The French-style buildings add to the calm pace of life in the area. Today, these buildings have been repurposed as government offices, restaurants, and cafes.

Tuk-tuks are a common mode of transportation in Cambodia, especially for tourists. Travelers can use the Pass app – a ride-hailing app offering reasonable rates without bargaining. To use this app, visitors need a Cambodian phone number. Some suggested carriers include Smart Axiata, Cellcard, and Metfone.

Source: Vnexpress

តម្លៃជួលការិយាល័យនៅទីក្រុងខ្នាតធំទាំង៥របស់ប្រទេសចិនបានដាំក្បាលចុះព្រមគ្នាក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងហុងកុង ទីក្រុងក្វាងចូវ និងទីក្រុងសុិនជិន ដែលសុទ្ធសឹងជាទីក្រុងលំដាប់យក្សរបស់ប្រទេសចិនបានធ្លាក់ចុះព្រមគ្នា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank។

ខាងក្រោមនេះជាតម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងខ្នាតធំទាំង៥ នៅប្រទេសចិន គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤៖

ទី១: ទីក្រុងប៉េកាំង

តម្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីប៉េកាំង បានធ្លាក់ចុះ១១,៣ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២៧៦យ័ន(ប្រហែល៣៨,១៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៧,៦ភាគរយ។

ទី២: ទីក្រុងសៀងហៃ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងមួយនេះ បានធ្លាក់ចុះ១១,២ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២២១យ័ន(ប្រហែល៣០,៥៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់២១,១ភាគរយ។

ទី៣: ទីក្រុងហុងកុង

តម្លៃជួលការិយាល័យលំដាប់ Prime នៅតំបន់រដ្ឋបាលពិសេសនេះ បានធ្លាក់ចុះ៩,៤ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់៩១,៣ដុល្លារហុងកុង(ប្រហែល១១,៧៣ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៤,៤ភាគរយ។

ទី៤: ទីក្រុងក្វាងចូវ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងក្វាងចូវ បានធ្លាក់ចុះ៦,៤ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៣៥យ័ន(ប្រហែល១៨,៦៦ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៥ភាគរយ។

ទី៥: ទីក្រុងសុិនជិន

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងសេដ្ឋកិច្ចពិសេសដ៏ធំនេះ បានធ្លាក់ចុះ៩,២ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៦២យ័ន(ប្រហែល២២,៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់២៥,១ភាគរយ៕ប្រភព: Knight Frank៕

សហរដ្ឋអាមេរិកគ្រោងសាងសង់អគារខ្ពស់កប់ពពកមួយដើម្បីវ៉ាដាច់អគារខ្ពស់ជាងគេលើពិភពលោកBurj Khalifa

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត The US Sun បានរាយការណ៍ថា គម្រោងអគារ“Big Bend”នៅសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក នឹងក្លាយទៅជាអគារដែលវែងជាងគេបំផុតនៅលើពិភពលោក ប្រសិនបើសំណើនៃគម្រោងនេះត្រូវបានអនុម័ត។

គម្រោងសាងសង់អគារខ្ពស់កប់ពពក ដែលត្រូវបានស្នើឡើងនេះមានប្រវែងសរុប៤.០០០ហ្វីត(ប្រហែល១.២១៩ម៉ែត្រ) និងមានរូបរាងដូចជាអក្សរ U។

ការរចនាឌីហ្សាញអគារអគារ“Big Bend”ទៅជារាងអក្សរ U មានគោលបំណងពិសេស ព្រោះគេនឹងត្រូវចំណាយទុនវិនិយោគអស់ច្រើន ប្រសិនបើគេសាងសង់អគារនេះត្រង់ទៅលើអាកាស។ ដូច្នេះ ការសាងសង់អគារ ដែលមានរូបរាងកោង មានគុណប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមសំណង់។

បន្ថែមពីលើនេះ ការរចនាសាងសង់អគារដែលមានរូបរាងប្រកបដោយភាពច្នៃប្រឌិតបែបនេះក៏អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អាចសាងសង់អគារខ្ពស់ៗកប់ពពកលើផ្ទៃដីតូច ដោយជួយកាត់បន្ថយការចំណាយទុនសរុបលើការស្ថាបនាគម្រោងទាំងមូល។

ប្រសិនបើគម្រោងនេះទទួលបានការអនុម័តដោយជោគជ័យ អគារ Big Bend នឹងវ៉ាដាច់អគារ Burj Khalifa ក្នុងទីក្រុងឌូបៃ ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេនៅលើពិភពលោក។ អគារ Big Bend ក៏នឹងមានកម្ពស់ខ្ពស់ជាងអគារ One World Trade Center ប្រហែល២០០ហ្វីតផងដែរ។

ផែនការសាងសង់អគារខ្ពស់កប់ពពក “Big Bend”នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Oiio និងមានការចូលរួមពីលោក loannis Oikonomou ជាស្ថាបត្យករផ្នែករចនាម៉ូដ។

យ៉ាងណាមិញ គម្រោងអគារ Big Bend ក៏ប្រឈមមុខនឹងការរិះគន់ផងដែរ។ យោងតាមកាសែត De Zeen បានចុះផ្សាយថា ស្ថាបត្យករឈានមុខគេមួយរូបនៅទីក្រុងញូវយ៉កបានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអគារខ្ពស់ៗនៅក្នុងទីក្រុងញ៉ូវយ៉ក។

ដោយឡែក លោក Steven Holl ស្ថាបត្យករជនជាតិអាមេរិកដ៏ល្បីមួយរូប បានអះអាងថា អគារទាំងនេះតំណាងឱ្យវិសមភាពក្នុងទម្រង់ស្ថាបត្យកម្ម។

ចំណែក ប្រជាជនជា​ច្រើន​រស់នៅទីក្រុងញ៉ូវយ៉កក៏​បានបង្ហាញក្តីព្រួយ​បារម្ភ​ផងដែរ​ថា អគារ​“Big Bend”នេះ​នឹង​គ្រប​ដណ្ដប់​លើទេសភាពបៃតងនៃតំបន់សួនឧទ្យាន Central Park៕ប្រភព: The US Sun៕

Top 5 Most Popular Social Media Platforms

Before launching your social media marketing strategy for your ecommerce business, you need to first get an overview of the distribution of social media usage. Given the growing penetration and usage of social media these days, you should start your marketing efforts by focusing on the platforms where you can find most of your target audience. To do that, you need to find out which social media platform has the largest user base.

Top social media platforms in 2024

1. Facebook (3.07 billion users)

The latest statistics show that Facebook continues to reign strong as the king of social media, with 3.07 billion users worldwide. That means that approximately three out of every five of the estimated 5.17 billion social media users across the world are active users of Facebook.

2. YouTube (2.53 billion users)

YouTube remains a powerhouse in video content, with 2.53 billion users. It’s not just a place for watching videos but also a significant platform for discovering new products. With one billion hours of video watched daily, it offers immense potential for content creators and brands alike. It’s also the most popular video marketing platform, used by 90% of businesses.

3. Instagram (2 billion users)

Third on this list of the top social media platforms is Instagram. The photo-sharing app’s visual focus attracts 2 billion users who engage with photos, stories, and videos. With more than 60% of its users aged between 18 and 34, it’s a critical platform for influencers and brands looking to visually showcase their products and connect with a younger audience.

4. WhatsApp (2 billion users)

WhatsApp, with 2 billion users, is a leading messaging app worldwide and is the fourth-most-popular social media platform in 2024. It’s particularly popular for personal communication and has been increasingly used for business purposes through WhatsApp Business. The average WhatsApp user opens the app 930 times a month.

5. TikTok (1.69 billion users)

Launched in 2017, TikTok completes the five most popular social media platforms. Its short-form video content has captured the attention of 1.69 billion users, especially younger demographics. Its algorithm promotes viral content, making it a hotbed for trends and creative expression. TikTok is also the social media platform on which users spend the most amount of time—the average TikToker spends 34 hours and 15 minutes on the app every month.

Source: Shopify

អ្នកឧកញ៉ា តុល លន បន្តបោះជំហ៊ានពង្រីកសង្កានុពលអភិវឌ្ឍន៍នៅឆ្នាំ ២០២៥ ក្នុងក្រុងព្រះសីហនុ

                Intro: អ្នកឧកញ៉ា តុល លន បន្តបោះជំហ៊ានពង្រីកសង្កានុពលអភិវឌ្ឍន៍នៅឆ្នាំ ២០២៥ ក្នុងក្រុងព្រះសីហនុ!!

ស្របតាមយុទ្ធសាស្រ្ត របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដល់ជូនអ្នកវិនិយោគនូវអត្ថប្រយោជន៍ពិសេសចំនួន៣ នៅក្នុងក្របខណ្ឌ នៃកម្មវិធីពិសេស នៅខេត្តព្រះសីហនុ ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយជ្រោមជ្រែង សម្របសម្រួល លើកទឹកចិត្ត និងអនុគ្រោះយ៉ាងច្រើន ដល់អ្នកវិនិយោគគម្រោងផ្សេងៗ ដូចជា ១.គម្រោងវិនិយោគពាក់ព័ន្ធ និងជាប់គាំង ២.គម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធ នឹងអគារជាប់គាំង ៣.ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។

     ជាមួយនឹងការរៀបចំ និងការដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចហើយនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ និង ចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុងប្រទេស និង ក្នុងតំបន់ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិតតំបន់នៅក្នុងខេត្តនេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា។

         ដោយមានការដឹកនាំ និងភាពឈ្លាសវៃពិនប្រសប់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកមានការអធ្យាស្រ័យ អនុគ្រោះរាល់បញ្ហាទាំងអស់ដើម្បីជំរុញឲ្យវិស័យអភិវឌ្ឍន៍លំនៅដ្ឋាននៅក្រុងព្រះសីហនុអោយកាន់តែមានការលូតលាស់ជាបន្តបន្ទាប់។

        ដូច្នេះដើម្បីតបស្នងនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធីគ្រុប បន្តបោះជំហ៊ាន​បន្ថែមទៀតក្នុងការពង្រីកសង្កានុពលអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានសំរាប់ដំណាក់កាលទី២ នៅក្នុងគម្រោងបុរី លនស៊ីធីឡូតធឺសស៊ី ដែលមានផ្ទៃដីប្រមាណជាង ៧០ហិចតា ស្ថិតជាប់ផ្លូវជាតិលេខ៤ ចំងាយប្រមាណ ៨០០ម ពីច្រកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយក៏ជាតំបន់មានអំណោយផលស្រាប់ពីធម្មជាតិជាប់នឹងជើងភ្នំ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ។

​     ដំណាក់កាលទី២ ក្នុងគម្រោង លន ស៊ីធីឡូតធឺសស៊ី នឹងត្រូវអភិវឌ្ឍន៍បន្ថែមលើផ្ទៃដីជិត ៧ហិចតា ដែលបានដាក់បញ្ចូលក្នុងប្លង់មេជាប្រភេទលំនៅដ្ឋានបែបវីឡាទំនើប រចនាបទថ្មី ប្រណិតទាន់សម័យទៅតាមតម្រូវការ ឲ្យស័ក្កសមក្នុងការរស់នៅរបស់អតិថិជនដោយមានការផ្សារភ្ជាប់ជាមួយធម្មជាតិពិតប្រាកដ មានហេដ្ឋារចនាសម្ព័ន្ធសំបូរបែបរួមមានដូចជា៖ ផ្លូវទំហំ ២៦ម ផ្លូវសួនច្បារភ្លោះ សួនច្បារធម្មជាតិ បឹងធម្មជាតិ ហាងកាហ្វេធម្មជាតិ ផ្លូវជិះកង់ ផ្លូវដើរហាត់ប្រាណ ក្លឹបហាត់ប្រាណ សាលារៀន ក៏ដូចជាអាគារពាណិជ្ជកម្មចម្រុះផងដែរ។

     សំរាប់ដំណាក់កាលទី២នេះទៀតសោតគឺជាប់ជាមួយនឹងបឹងធម្មជាតិល្អស្រស់បំប្រង ហើយនឹងចាប់បើកទទួលការកក់ចាប់ពីថ្ងៃនេះតទៅជាមួយតម្លៃយ៉ាងពិសេស ជម្រើសលក្ខខណ្ឌបង់ប្រាក់ពិសេសៗ បន្ថែមជាមួយនឹងការចាប់ឆ្នោតផ្សងសំណាងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបុរី លន ស៊ីធីឡូតធឺសស៊ី។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃភាគច្រើនរំពឹងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញលើសពីឆ្នាំមុន

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Property DNA បានអះអាងថា ទោះបីជាមានសញ្ញាអវិជ្ជមាននៅក្នុងទីផ្សារអចលនទ្រព្យថៃយ៉ាងណាក្តី បណ្តាអ្នកអភិវឌ្ឍន៍ភាគច្រើនរំពឹងថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ពួកគេនឹងកើនឡើងលើសពីឆ្នាំមុន។

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Property DNA បានលើកឡើងថា ក្រុមហ៊ុន Sansiri រកបានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះតាមរយៈការលក់ផ្ទះប្រណីត និងខុនដូដែលមានតម្លៃសរុបចំនួន២៨,៨៧ពាន់លានបាត។

លោកបានបន្តថា ក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណូលខ្ពស់ជាងគេទី២ ចំនួន២៦,៦៧ពាន់លានបាត តាមពីក្រោយដោយប្រាក់ចំណូលនៃក្រុមហ៊ុន Supalai ចំនួន២២,៧៩ពាន់លានបាត ក្រុមហ៊ុនSC Asset ចំនួន១៤,៤៥ពាន់លានបាត និងក្រុមហ៊ុន Frasers Property Thailand ចំនួន១៣,៥៣ពាន់លានបាត។

ក្រុមហ៊ុន Supalai បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤,២០ពាន់លានបាតក្នុងរយៈពេល៩ខែដំបូង ខណៈក្រុមហ៊ុន Sansiri បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤ពាន់លានបាត ហើយក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណេញចំនួន៣,៧២ពាន់លានបាតរៀងគ្នា។

ទោះបីជាប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង៣ បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែលោក Surachet Kongcheep បានកត់សម្គាល់ថាប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ផ្សេងទៀតមានទំហំលើសពី១ពាន់លានបាត។

លោក Surachet ព្យាករណ៍ថា ទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យថៃនឹងមិនមានការប្រែប្រួលនៅក្នុងត្រីមាសទី៤នោះទេ ដោយលោកបញ្ជាក់ថា “អតិថិជនកំពុងទន្ទឹងរង់ចាំការផ្តល់កម្ចីទិញផ្ទះពីធនាគារ ជាជាងការបញ្ចុះអត្រាការប្រាក់”។

បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុនានានៅប្រទេសថៃមានជំហរយ៉ាងតឹងរ៉ឹងក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។ លោកបានពន្យល់ថា ទន្ទឹមនឹងនោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានព្យាយាមរក្សា ឬកាត់បន្ថយតម្លៃអចលនទ្រព្យ ក៏ដូចជាការដាក់ចេញនូវវិធានការដើម្បីទាក់ទាញអតិថិជន។

យ៉ាងណាមិញ លោក​បាន​បន្ថែមថា ទោះ​បី​ជា​ទីផ្សារ​អចលន​ទ្រព្យ​មិន​បង្ហាញសញ្ញាល្អប្រសើរឡើងវិញ​នៅ​ក្នុង​ឆ្នាំ​នេះ​យ៉ាងណាក្តី ប៉ុន្តែ​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់​អ្នកអភិវឌ្ឍន៍​នឹង​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​មុន៕ប្រភព: The Nation៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែល​តម្លៃប្រាក់​ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះវិញ រួមជាមួយនឹងការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងអំពី​សង្គ្រាមរវាង​រុស្ស៊ី និង​អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់​មីសុីលរយៈ​ចម្ងាយ​ឆ្ងាយ​​​ដើម្បី​វាយប្រហារចូល​ជ្រៅក្នុង​ទឹកដី​រុស្ស៊ី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤១ភាគរយដល់២៦២២,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥១ភាគរយដល់២៦២៧,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦១២,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៤,៦០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៨,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,១៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,២៨ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៩%ដល់៣១,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៥%ដល់៩៧៦,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៨%ដល់១.០១១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕