អ្នកវិនិយោគខកចិត្ត ខណៈគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ មួយចំនួនយឺតយ៉ាវ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល មិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ច មានសន្ទុះប្រសើរឡើងនោះទេ តែវាក៏ជួយដល់ទីផ្សារអចលនទ្រព្យទាំងផ្ទាល់ និងប្រយោលផងដែរ។

        ប៉ុន្តែការសិក្សារយៈពេលវែង និងភាពយឺតយ៉ាវនៃការចាប់ផ្តើមគំរោងណាមួយ បានធ្វើឲ្យអ្នកអភិវឌ្ឍ និងអ្នកទិញដីវិនិយោគជួបការខកចិត្តជាច្រើន ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

        មេរៀនដ៏ជូរចត់នេះ កើតមានសម្រាប់អ្នកទិញដីនៅជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សាដោយក្រុមហ៊ុនចិនរួចហើយ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើតមិនទាន់លេចរូបរាងនៅឡើយទេ។

        តើអ្នកវិនិយោគគួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យនៅក្នុងវិស័យនេះ? និងមិនធ្វើឲ្យជាប់គាំងអចនទ្រព្យរយៈពេលវែង។

សិក្សាពីផែនការអភិវឌ្ឍន៍ឲ្យច្បាស់លាស់ជាមុន

       មុនសម្រេចចិត្តវិនិយោគដីធ្លីនៅតំបន់ ស្ថិតក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល អ្នកវិនិយោគគួរសិក្សាលើទិដ្ឋភាពមួយចំនួនដូចជា ទី១ តើរដ្ឋាភិបាល បានទទួលកញ្ចប់ហិរញ្ញប្បទានពីប្រទេសណាមួយហើយឬនៅ? ទី២ តើគំរោងណាមួយនោះ ជាគំរោងអាទិភាពឬទេ? ទី៣ សិក្សាពីលទ្ឋភាព ឬលំហូរសាច់ប្រាក់របស់អ្នកថា តើអាចទុករយៈពេលវែងបានដែរឬទេ?។

តើវាជាព័ត៌មានបំប៉ោងឬទេ?

       បើនិយាយឲ្យចំ គឺគំរោងអ្វីមួយតែងត្រូវបានដឹង និងលើកឡើងដោយក្រុមមន្រ្តីរដ្ឋាភិបាល ដែលទទួលបន្ទុកលើកិច្ចការនោះ ហើយពួកគាត់តែងតែបានទិញដីទុកជាមុន មុនពេលប្រកាសគំរោងណាមួយជាផ្កូវការ។

ហេតុនេះ នៅពេលគំរោងប្រកាសភ្លាម គឺតម្លៃដីតែងតែកើនឡើង ប្រសិនជាក្នុងស្ថានភាពសេដ្ឋកិច្ចល្អ និងទីផ្សារអច​ល​នទ្រព្យកំពុងមានសញ្ញាវិជ្ជមាន ដូច្នេះក្រុមមន្រ្តីដែលបានដឹងពីរឿងនេះ ពួកគាត់តែងតែបញ្ចេញដី ឬអចលនទ្រព្យភ្លាមៗ ដើម្បីយកផលចំណេញ។

ទិញលក់ភ្លាម លក់ភ្លាម

       អ្នកវិនិយោគអចលនទ្រព្យ ដែលជួបភាពជាប់គាំងភាគច្រើន ស្ថិតក្នុងស្ថានភាពមួយចំនួន ដូចជា ទី១ លោភលន់ពេក សុទិដ្ឋិនិយមពេក ទី២ ស្ថានភាពសេដ្ឋកិច្ចល្អ ជាឱកាសរង់ចាំកើប​ផលចំណេញច្រើន ទី៣ ចង់ទុកជាLand Banking ដែលជាការវិនិយោគរយៈពេលវែង។

        ទី៤ រំពឹងថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ ខណៈវិបត្តិ​   រយៈពេល៥ឆ្នាំកន្លងមកនេះ អាចនឹងបន្តអូសបន្លាយរយៈពេលវែងបន្ថែមទៀត។

        ហេតុនេះការវិនិយោគ យកផលចំណេញលឿន លក់ចេញលឿន ជាការវិនិយោគល្អគ្រប់សម័យកាល៕

   

តើវេទិកាបណ្តាញសង្គមទាំង៥ណាខ្លះដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅលើពិភពលោកក្នុងឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយសង្គមពុំគ្រាន់តែជាវេទិកាសម្រាប់ការកម្សាន្ត ទំនាក់ទំនង និងបង្កើតបណ្តាញនោះទេ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចជាវេទិកាដ៏មានឥទ្ធិពលមួយនៅក្នុងសហគមន៍របស់មនុស្សរស់នៅសព្វថ្ងៃផងដែរ។

នៅមុនពេលចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកសម្រាប់ការធ្វើអាជីវកម្មអេឡិចត្រូនិច អ្នកច្បាស់ជាត្រូវស្វែងយល់ពីទិដ្ឋភាពទូទៅនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាមុនសិន។

ដោយសារតែការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែទូលំទូលាយនាពេលបច្ចុប្បន្ន អ្នកគួរតែធ្វើយុទ្ធសាស្ត្រទីផ្សារ ដោយផ្តោតលើវេទិកាសង្គមទាំងឡាយណា ដែលប្រើប្រាស់ដោយអតិថិជនគោលដៅ។ ដើម្បីធ្វើដូច្នេះបាន អ្នកក៏ត្រូវស្វែងយល់ថា តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេ។

ខាងក្រោមនេះវេទិកាសង្គមកំពូលទាំង៥ ដែលមានប្រជាប្រិយភាព និងមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតគិតត្រឹមខែតុលា ឆ្នាំ២០២៤។

ទី១: វេទិកាសង្គម Facebook

យោងតាមស្ថិតិចុងក្រោយបានបង្ហាញថា Facebook បន្តគ្រប់គ្រងតំណែងជាស្តេចនៃបណ្តាញសង្គម ដោយមានអ្នកប្រើប្រាស់ប្រមាណ៣,០៧ពាន់លាននាក់នៅទូទាំងពិភពលោក។ ការណ៍នោះមានន័យថា មនុស្សប្រហែល៣នាក់ក្នុងចំណោមមនុស្ស៥នាក់នៃក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសរុបប្រមាណ៥,១៧ពាន់លាននាក់នៅទូទាំងពិភពលោកជាអ្នកប្រើប្រាស់សកម្មរបស់បណ្តាញសង្គម Facebook។

មូលហេតុដែលនាំឱ្យ Facebook មានភាពលេចធ្លោលំដាប់ទី១ ដោយសារតែសមត្ថភាពរបស់បណ្តាញសង្គមនេះក្នុងការបញ្ជូនសេវាទៅដល់ដៃរបស់អ្នកប្រើប្រាស់រាប់ពាន់លាននាក់គ្រប់ប្រជាសាស្រ្តផ្សេងៗ រួមជាមួយនឹងឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏រឹងមាំ និងការវិភាគ ព្រមទាំងការច្របាច់បញ្ចូលគ្នាយ៉ាងរលូនរវាងវេទិកា Facebook ជាមួយបណ្តាញសង្គមពេញនិយមផ្សេងទៀតរួមទាំង Instagram និង WhatsApp។

ទី២: វេទិកា YouTube

YouTube នៅ​តែ​ជា​​វេទិកាផលិតមាតិកា​វីដេអូ​ដ៏មានឥទ្ធិពល ដែល​មាន​អ្នក​ប្រើ​ប្រាស់ចំនួន២,៥៣​លាន​នាក់។ YouTube មិនត្រឹមតែជាវេទិកាសម្រាប់មើលវីដេអូប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ជាវេទិកាដ៏សំខាន់សម្រាប់ការស្វែងរកផលិតផលថ្មីៗផងដែរ។

មូលហេតុដែលនាំឱ្យ YouTube មានភាពលេចធ្លោលំដាប់ទី២ ដោយសារតែទស្សនិកជនអាចចូលមើលវីដេអូដែលមានរយៈពេលវែងនៅលើ YouTube និងការជះឥទ្ធិពលខ្លាំងលើការសម្រេចចិត្តទិញតាមរយៈការផ្សាយពាណិជ្ជកម្មតាមវីដេអូ និងការវាយតម្លៃផលិតផល និង វិសាលភាពចម្រុះនៃមាតិកាដែលអាចបំពេញតាមតម្រូវការ ឬចំណាប់អារម្មណ៍របស់មនុស្សគ្រប់រូប។

ទី៣: វេទិកា Instagram

ចំណាត់ថ្នាក់ទី៣នៅក្នុងបញ្ជីនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលទាំង៥បានទៅលើបណ្តាញសង្គម Instagram។ គេអាចប្រើប្រាស់កម្មវិធីនេះដើម្បីចែករំលែករូបថត រឿង និងវីដេអូដ៏ទាក់ទាញទៅកាន់អ្នកប្រើប្រាស់ចំនួន២ពាន់លាននាក់នៅលើពិភពលោក។

អ្នកប្រើប្រាស់ Instagram ចំនួនជាង៦០% មានអាយុចន្លោះពី១៨ឆ្នាំទៅ៣៤ឆ្នាំ។Instagram ជាវេទិកាដ៏សំខាន់សម្រាប់ក្រុមអ្នកមានឥទ្ធិពល(Influencer) និងក្រុមហ៊ុនម៉ាកយីហោល្បីៗ ដែលចង់បង្ហាញផលិតផលរបស់ពួកគេទៅកាន់ទស្សនិកជនវ័យក្មេងដ៏ច្រើនសម្បូរបែប។

ទី៤: វេទិកា WhatsApp

WhatsApp ដែលមានអ្នកប្រើប្រាស់ចំនួន២ពាន់លាននាក់ ជាកម្មវិធីផ្ញើសារឈានមុខគេនៅទូទាំងពិភពលោក ហើយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពេញនិយមជាងគេបំផុតទី៤ ក្នុងឆ្នាំ២០២៤។

វេទិកានេះមានប្រជាប្រិយភាពជាពិសេសសម្រាប់ការទំនាក់ទំនងផ្ទាល់ខ្លួន ហើយត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយសម្រាប់គោលបំណងអាជីវកម្មតាមរយៈ WhatsApp Business ។ អ្នកប្រើប្រាស់ WhatsApp ក្នុងមួយនាក់បើកកម្មវិធីនេះជាមធ្យមចំនួន៩៣០ដងក្នុងមួយខែ។

ទី៥: វេទិកា Tiktok

ក្រោយពីបើកដំណើរការក្នុងឆ្នាំ២០១៧ TikTok បានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយលំដាប់ពិភពលោក។ ការបង្ហោះខ្លឹមសារវីដេអូខ្លីៗនៅលើ Tiktok បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចំនួន១,៦៩ពាន់លាននាក់ទូទាំងពិភពលោក ជាពិសេសប្រជាជនវ័យក្មេង។

TikTok ក៏ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកប្រើប្រាស់ចំណាយពេលច្រើនបំផុតផងដែរ។អ្នកនិយមលេង Tiktok ឬហៅថា“TikToker” ចំណាយពេលជាមធ្យមចំនួន៣៤ម៉ោង និង១៥នាទីលើកម្មវិធីនេះជារៀងរាល់ខែ៕ប្រភព: Shopify៕

តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំណើនប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកនគរូបនីយកម្ម បាននិងកំពុងធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន នៅតំបន់ជាយក្រុងនៅតែទាក់ទាញការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។

        ជាក់ស្តែងនៅឆ្នាំ២០២៤នេះ តំបន់ឧស្សាហកម្មខ្នាតមធ្យមចំនួន៣ បាននិងកំពុងបង្ហាញវត្តមាននៅផ្លូវលេខ៤៤ ជាផ្លូវតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ជាដើម។

        លើសពីនេះតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ទោះបីមានសភាពស្ងប់ស្ងាត់បន្តិច នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏តំបន់នេះនៅតែមានការទាក់ទាញការវិនិយោគពីអ្នកនៅក្នុងវិស័យឧស្សាហកម្ម ដោយពួកគេបានសាងសង់រោងចក្រ សហគ្រាស និងឃ្លាំងបណ្តើរផងដែរ។

        លោកស្រីតាំង ហួរអគ្គនាយិកកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឱកាសឡើងថ្លៃដីនៅជាយក្រុង មិនទាន់ដល់ពេលនៅឡើយទេ ប៉ុន្តែមានសកម្មភាពទិញ លក់ខ្លះៗ សម្រាប់ដីមានទីតាំងល្អ និងតម្លៃទាបជាងទីផ្សារ។

        លោកស្រីបន្តបន្តថា “ទីផ្សារដីធ្លីនៅតែមានបណ្តើរៗ ប៉ុន្តែចរន្តទិញលក់ មិនកើនឡើងពុះកញ្រ្ជោល ដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ”។

        ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង និងKS Residentបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយបានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញ នៅពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលចិនបាន និងកំពុងទម្លាក់កញ្ចប់ថវិកាដ៏ធំរហូតដល់ចំនួន១០ទ្រីលានដុល្លារ ដើម្បីសង្រ្គោះវិបត្តិអចល​នទ្រព្យរបស់ប្រទេសពួកគេ។

        លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនវិស័យអចលនទ្រព្យចិនឡើងវិញ នឹងជះផលវិជ្ជមានដល់កម្ពុជា”៕

 

រដ្ឋមន្រ្តីសាធារណៈការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Zhang Huanteng  អគ្គនាយរង ទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។

ក្នុងជំនូបដ៏សំខាន់នេះ ភាគីទាំងពីរបានពិភាក្សាការងារសិក្សា ដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែក នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋផងដែរ៕

 

កាសែតអន្តរជាតិមួយចាត់ទុកខេត្តកំពតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ថ្ងៃចុងសប្តាហ៍

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែតរបស់ប្រទេសវៀតណាម Vnexpress បានចុះផ្សាយអត្ថបទមួយដោយចាត់ទុកខេត្តកំពតរបស់កម្ពុជាជាទីតាំងធ្វើដំណើរកម្សាន្តនាពេលចុងសប្តាហ៍ដ៏ល្អមួយ រួមជាមួយនឹងសំណង់ស្ថាបត្យកម្មបែបបារាំង ទីតាំងសំខាន់ៗ និងវប្បធម៌ខ្មែរ។

កំពតជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល៦០គីឡូម៉ែត្រពីច្រកព្រំដែន Xa Xia ក្នុងខេត្ត Kien Giang ប្រទេសវៀតណាម។

ក្រៅពីសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ខេត្តកំពតក៏ជា “តំបន់ដាំដំណាំទុរេន”ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា ដោយមានរូបសំណាកទុរេនដាក់នៅចំរង្វង់កណ្តាលទីរួមខេត្ត។

ខេត្តកំពតមានអគារចាស់ៗដែលនៅសេសសល់តាំងពីសម័យអាណានិគមបារាំង។ នៅសតវត្សទី១៩ ក្រុមអាណានិគមបារាំងបានជ្រើសរើសខេត្តមួយនេះជាមជ្ឈមណ្ឌលរដ្ឋបាលនៅតាមព្រំដែន។

រង្វង់មូលទុរេន រូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាយក្ស និងស្ពានឥន្ទនូ (Entanou)ជាសំណង់និមិត្តសញ្ញាប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅជិតគ្នា និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការទស្សនា។

នាឡិកា​យក្ស​នេះ​ត្រូវ​បាន​រចនា​ឡើង ដោយយកលំនាំតាម​រចនាបថ​បុរាណ​ដែល​មាន​រចនា​សម្ព័ន្ធ​រាង​ស៊ីឡាំង​ និង​ទ្រនិចនាឡិកាជាលេខ​ខ្មែរ​។នាឡិកានេះមានកំពស់៣៥ម៉ែត្រដែលមានអង្កត់ផ្ចិតមុខចំនួន៩,៧ម៉ែត្រ។

កាលពីខែមេសាកន្លងទៅ រដ្ឋបាលខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់៨ម៉ែត្រ និងបែរមុខទៅកាន់ព្រែកកំពង់កណ្តាល។

នៅក្នុងវប្បធម៌ខ្មែរ សេះសមុទ្រតំណាងឱ្យភាពរុងរឿង សំណាង និងភាពជោគជ័យ។ រូបសំណាកនេះត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តកំពត។

លើសពីនេះ អគារ​ស្ថាបត្យកម្មបែប​បារាំង​បានបន្ថែម​នូវភាព​ស្ងប់ស្ងាត់​នៃ​ជីវិត​។ សព្វ​ថ្ងៃ អគារ​ទាំង​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ឡើងវិញសម្រាប់ធ្វើជា​ការិយាល័យ​រដ្ឋបាល ភោជនីយដ្ឋាន និង​ហាង​កាហ្វេ។

រ៉ឺម៉ក ជាមធ្យោបាយធ្វើដំណើរទូទៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍។ អ្នកដំណើរអន្តរជាតិអាចប្រើប្រាស់កម្មវិធីជិះឡានក្រុងដែលមានតម្លៃសមរម្យ Pass ដោយពុំចាំបាច់តថ្លៃ។ដើម្បីប្រើកម្មវិធីនេះ អ្នកទស្សនាគ្រាន់តែត្រូវការប្រព័ន្ធលេខទូរស័ព្ទកម្ពុជា ដូចជាប្រព័ន្ធ Smart Axiata ប្រព័ន្ធ Cellcard និងប្រព័ន្ធ Metfone។

ខេត្តកំពត​មាន​អាកាសធាតុ​ក្តៅ។ ដូច្នេះ​ភ្ញៀវទេសចរ​ណ៍គួរ​យក​មកជាមួយនូវឡេ​ការពារ​កម្តៅ​ថ្ងៃ មួក និង​ឆ័ត្រ។ ចាប់ពីខែធ្នូដល់ខែឧសភាជាពេលវេលាដ៏ល្អបំផុតក្នុងការមកកំសាន្តនៅខេត្តកំពត ក្នុងអំឡុងរដូវប្រាំង ដែលបង្កភាពងាយស្រួលដល់ការរៀបចំផែនការ និងភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក។

ភ្ញៀវ​ទេសចរណ៍ក៏អាច​ចុះសាកភ្លក្សម្ហូកប​អាហារ​របស់ខ្មែរជាច្រើន​មុខ ដែលដាក់លក់នៅតាម​ដង​ផ្លូវ​​ ដោយ​មានតម្លៃ​ចាប់​ពី២ដុល្លារប៉ុណ្ណោះ។

អ្នកដំណើរអាចកក់ឡានក្រុងពីទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញ ដោយសំបុត្រមានតម្លៃចាប់ពី៥០០.០០០ដុង ដល់៩០០.០០០ដុង (ប្រហែល១៩ដុល្លារទៅ៣៥ដុល្លារ) ហើយលិខិតឆ្លងដែនត្រូវមានសុពលភាពយ៉ាងតិច៦ខែ។

អ្នកដំណើរអាចបន្តដំណើរតាមរយៈការជិះឡានក្រុងពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពតក្នុងតម្លៃប្រហែល៣០០.០០០ដុង (ប្រហែល១១ដុល្លារ)៕ប្រភព: Vnexpress៕

   

Hong Kong residential property prices to rebound next year, though unsold inventory looms

Residential property prices in Hong Kong are set to rebound next year thanks in large part to lower interest rates, though a large cache of unsold inventory will keep a cap on gains.

“We expect Hong Kong home prices to be up 5 per cent in 2025,” said Praveen Choudhary, head of Asian gaming and lodging and Hong Kong real estate research at Morgan Stanley. “This is significant since it would be the first annual price increase in the last five years, during which time property prices have corrected by roughly 25 per cent.”

“The biggest driver for the price increase in 2025 will be the lower US [interest] rates.”

On Friday, the Hong Kong Monetary Authority (HKMA) lowered its base rate to 5 per cent from 5.25 per cent – the lowest point since February 2023 following a quarter-point cut from the US Federal Reserve to 4.5 per cent. Subsequently, six major Hong Kong lenders reduced their prime lending rates for the second time this year, which trimmed borrowing costs to their lowest level in two years.

Morgan Stanley said by the middle of next year, mortgage rates will be lower than residential rental yields, resulting in a positive carry – making a profit by investing in assets using borrowed capital – the most important driver of a property price inflection.

The reduced rates of Hong Kong banks will lighten the burden on mortgage borrowers by about HK$709 to a monthly payment of HK$22,803, according to local mortgage broker mReferral, based on a typical HK$5 million (US$643,000), 30-year loan at prime rate minus 1.75 per cent.

Source: SCMP

ហ្វីលីពីនទទួលបានកម្ចី១,៧ពាន់លានដុល្លារសម្រាប់សាងសង់ផ្លូវល្បឿនលឿនមួយនៅទីក្រុងម៉ានីល

ដោយ: គង់ លាងហួរ

ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តផ្តល់ហិរញ្ញប្បទាន ប្រមាណ១,៧ពាន់លានដុល្លារអាមេរិក ដើម្បីជួយសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ស្ថិតនៅតាមបណ្តោយបឹងដ៏ធំបំផុត របស់ប្រទេសហ្វីលីពីន សំដៅលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានចម្ងាយចំនួន៣៧,៥គីឡូម៉ែត្រ ដែលនឹងត្រូវបានស្ថាបនាឡើង ឱ្យមានភាពធន់ខ្លាំងនឹងអាកាសធាតុ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

គម្រោងផ្លូវល្បឿនលឿន Laguna Lakeshore Road Network (LLRN) នេះមានគោលបំណងផ្តល់នូវមធ្យោបាយផ្លូវថ្នល់ ដែលមានភាពធន់បំផុត សម្រាប់បម្រើច្រករបៀងដឹកជញ្ជូន នៅភាគខាងត្បូង នៃទីក្រុងម៉ានីល និងកាត់បន្ថយពេលវេលាធ្វើដំណើរចំនួន២៥ភាគរយ រវាងតំបន់ Taguig ក្នុងទីក្រុងម៉ានីល និងទីក្រុង Calamba ក្នុងខេត្ត Laguna។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ​​(ADB)បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងឆ្លងកាត់ផ្លូវទឹក ដែលហូរចូលទៅក្នុងបឹង Laguna ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនប្រហែ​ល៣,៤៧លាននាក់ ដែលរស់នៅតាមបណ្តោយបឹង និងតំបន់ក្បែរនោះ ព្រមទាំងជួយដល់ការកែលម្អរ លទ្ធភាពទទួលបានទីផ្សារ និងសេវាសាធារណៈសម្រាប់ប្រជាជនហ្វីលីពីនផងដែរ។

ការគាំទ្ររបស់ធនាគារ ADB ដល់គម្រោងផ្លូវល្បឿនលឿន LLRN នឹងធ្វើឡើងតាមរយៈមធ្យោបាយ ផ្តល់ហិរញ្ញប្បទានពហុភាគី ដែលរួមមាន ការផ្តល់កម្ចីចំនួន២លើក ដោយប្រាក់កម្ចីលើកទីមួយមានចំនួន១,២ពាន់លានដុល្លារ និងប្រាក់កម្ចីលើកទីពីរមានចំនួន៥០៩,៥លានដុល្លារ៕ប្រភព:: Xinhua៕

Malaysian state proposes 100-km wall on Thai border to fight illegal entry

A Malaysian state is pushing for the construction of a 100-km wall along its border with Thailand to counter smuggling, illegal crossings and floods.

Kelantan’s deputy chief minister, Mohamed Fadzli Hassan, said state authorities will propose the wall to Malaysia’s federal government, the South China Morning Post reported.

He highlighted that patrolling the extensive Malaysia-Thailand border poses significant challenges for security forces.

The proposal, initially raised by Kelantan’s police chief Mohd Yusoff Mamat, suggests that people currently park vehicles at Kelantan’s Rantau Panjang border town and cross the Golok River into Thailand’s Narathiwat Province.

To enhance border security, Mamat also recommended deploying drones to tackle trans-border crimes, including drug trafficking, as reported by Bernama.

The border security issue has drawn increased attention following a recent incident involving six Malaysians, including singer Eda Ezrin, who were charged with possession of methamphetamine pills in Thailand. Authorities seized over 6,000 pills from a hotel in
Sungai Kolok.

Malaysia and Thailand share a 1,000-kilometer-long frontier with several land border crossings.

Source: Vnexpress

តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុងរំពឹងស្ទុះងើបឡើងវិញ៥ភាគរយនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហុងកុង ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ ដោយសារតែការបន្ធូរបន្ថយ គោលនយោ បាយអត្រាការប្រាក់ ដែលជាកាតាលីករដ៏ធំ។

លោក Praveen Choudhary អ្នកជំនាញផ្នែកស្រាវជ្រាវទីផ្សា រអចលនទ្រព្យហុងកុងនៅក្រុមហ៊ុន Morgan Stanley បានព្យា ករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុង នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ខាងមុខ។

លោកបន្តថា “នេះ​ជា​ការ​ណ៍សំខាន់​ ព្រោះ​ថាការណ៍នេះនឹង​ក្លាយជា​ការ​កើនឡើង​នៃតម្លៃផ្ទះ ក្នុងអត្រាប្រចាំ​ឆ្នាំ​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​”។លោកបន្ថែមថា “ការទម្លា​ក់អត្រាការប្រាក់ របស់សហរដ្ឋអាមេរិក ជាកត្តាជំរុញដ៏ធំបំផុត ដែលនឹងនាំឱ្យតម្លៃផ្ទះនៅហុងកុង កើនឡើងនៅឆ្នាំ២០២៥។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធររូបិយវត្ថុហុងកុង (HKMA) បានទាញទម្លាក់គោលនយោបាយ អត្រាការប្រាក់រប​ស់ខ្លួនពីក្នុងរង្វង់៥,២៥ភាគរយ មកនៅត្រឹម៥ភាគរយ។ តួលេខនេះ ជាអត្រាទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។

ចំណាត់ការរបស់អាជ្ញាធររូបិយវត្ថុហុងកុង បានធ្វើឡើង ក្រោយពីធនាគារកណ្តាល របស់សហរដ្ឋអាមេរិក(Fed) បានទាញទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួន ចំនួន២លើករួចមកហើយ។ ការទម្លាក់អត្រាការប្រាក់លើកទី១ របស់ធនាគារ Fed បានធ្វើឡើងនៅខែកញ្ញា ខណៈការទម្លាក់មួយលើកទៀតបានធ្វើឡើងនៅខែវិច្ឆិកានេះ។

ក្រុមហ៊ុន Morgan Stanley បានអះអាងថា នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ អត្រាការប្រាក់លើកម្ចីទិញផ្ទះ នឹងមានកម្រិតទាបជាងអត្រាផលចំណេញ ពីការជួលលំនៅដ្ឋាន ដែលបណ្តាលឱ្យមានផលវិជ្ជមាន។

ក្រុមហ៊ុនធនាគារវិនិយោគ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងញ៉ូវយ៉ក នៃសហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមថា ការបង្កើតប្រាក់ចំណេញ តាមរយៈការវិនិយោគលើអចលនទ្រព្យដោយខ្ចីដើមទុន ជាកត្តាជំរុញដ៏សំខាន់បំផុត នៃការបំប៉ោ​ងតម្លៃអចលនទ្រព្យ៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈទីផ្សារកំពុងរង់ចាំស្តាប់នូវការធ្វើសេចក្តីអត្ថាធិប្បាយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ ដែលអាចផ្តល់តម្រុយបន្ថែមទៀតអំពីទិសដៅអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,០៨ភាគរយដល់២៥៨៨,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៣ភាគរយដល់២.៥៩៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៦១,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៧០,១០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៦៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨៣%ដល់៣០,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,១៩%ដល់៩៥៦,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង២,៥១%ដល់៩៦៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក៕