ក្រុមអ្នកវិភាគ: វិស័យចំនួន៣របស់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ ខណៈប្លុកBRICS គ្រោងឈប់ប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ដោះដូរពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកវិភាគព្រមានថា វិស័យចំនួន៣របស់សហរដ្ឋអាមេរិក អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិន​បើក្រុមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។

ទី១: វិស័យធនាគារ និងហិរញ្ញវត្ថុ

បច្ចុប្បន្ន ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែប្រសិនបើរូបិយប័ណ្ណ របស់ក្រុមប្រទេស BRICS ទទួលបានការគាំទ្រដ៏រឹងមាំនោះ រូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក នឹងថយចុះឥទ្ធិពល។

ការណ៍នេះ នឹងធ្វើឱ្យប្រព័ន្ធធនាគារនៅអាមេរិក មិនមានស្ថិរភាព ដោយសារតែពុំមានការចាយប្រាក់ដុល្លារអាមេរិក នៅក្រៅប្រទេស។

ប្លុកនេះ មានបំណងប្រើប្រាស់រូបិយប័ណ្ណរួមគ្នាថ្មី ឬរូបិយប័ណ្ណក្នុងស្រុក សម្រាប់ដោះដូរពាណិជ្ជកម្ម ហើយបំបាត់ចោលទាំងស្រុង នូវការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។នេះបើយោងតាម Watcher Guru ដែលជាគេហទំព័រសារពត៌មានឈានមុខគេផ្នែកហិរញ្ញវត្ថុ។

ទី២: វិស័យពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ

ក្រុមប្រទេសBRICS អាចរៀបចំប្រព័ន្ធដោះដូរពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ឱ្យសមស្របនឹងរបៀបវារៈរបស់ពួកគេ និងប្រើប្រាស់រូបិយប័ណ្ណថ្មី សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន។ដូច្នេះ ការ​បោះទុនវិនិយោគ​ជាប្រាក់​ដុល្លារ​ នឹង​ដាំក្បាលចុះ និងនាំ​ឱ្យ​មាន​ឱនភាព​រូបិយប័ណ្ណ។

លើសពីនេះ ប្រសិនបើតម្រូវការចាយវាយប្រាក់ដុល្លារអាមេរិកដាំក្បាលចុះ នោះស្ថានភាពនេះ នឹងនាំឱ្យមានការកើនឡើង នៃអត្រាអតិផរណានៅសហរដ្ឋអាមេរិក ព្រោះប្រាក់ដុល្លា​រពឹងផ្អែកលើយន្តការនៃការផ្គត់ផ្គង់ និងតម្រូវការ។

ទី៣: វិស័យទំនិញប្រើប្រាស់ និងការលក់រាយ

ប្រសិនបើអត្រាអតិផរណា របស់សហរដ្ឋអាមេរិកហក់ឡើងយ៉ាងលឿនគំហុក នោះថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក នឹងកើនឡើងដោយស្វ័យប្រវត្តិ។ ការណ៍នេះនឹងនាំឱ្យមានការកាត់បន្ថយចំនួនការងារ និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជនអាមេរិកវណ្ណៈកណ្តាល។

បច្ចុប្បន្ន ប្រាក់ដុល្លារអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ។ ដូច្នេះការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារ ពីសំណាក់ក្រុមប្រទេស BRICS នឹងក្លាយជាហានិភ័យ ដល់វិស័យទាំង៣ខាងលើរបស់សហរដ្ឋអាមេរិក។

BRICS ជាអង្គការអន្តររដ្ឋាភិបាល ដែលមានបណ្តាប្រទេសសមាជិក ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។ប្រភព: Watcher Guru៕

 

3 US Sectors To Be Affected If BRICS Ditches the Dollar For Trade

The 16th BRICS summit took place in the Kazan region of Russia this week with the participation of 40 countries in the event. The summit saw major changes with new policies, announcements, and trade deals taking place. The mock-up of a BRICS currency was gifted to Russian President Vladimir Putin indicating that the alliance is aiming to challenge the US dollar. If the new BRICS currency becomes a reality, several major sectors in the US will be severely affected.

The bloc wants to use the new common currency or local currencies for trade and completely ditch the US dollar. In this article, we will highlight the top 3 major US sectors that will be severely affected if BRICS ditches the dollar for trade.

A total of 3 US sectors could be seriously affected if BRICS stops using the dollar for trade and transactions. The sectors include the entire financial system dominated by the West, investment banks, trade, and daily essentials across America. The major US financial sectors that could be impacted by the formation of a new BRICS currency are:

1. Banking and finance
2. International Trade and Investment
3. Consumer goods and retail

The banking and finance systems are dominated by the US and the East plays under the rules of the West.

If the BRICS currency gains strength, the US will lose control of the global hegemony that the dollar enjoys. This would make the banking system in America unstable as the USD will find no takers overseas.

The second sector to be hit will be the international trade and investments. BRICS could rewrite trade to suit their agenda and use the new currency for cross-border transactions. Therefore, investments in the US dollar will dry up leading to a deficit of the currency. The USD runs on a supply and demand mechanism, and if the demand fails, the situation will lead to hyperinflation.

Here, we come to the third point which is consumer goods and retail. If the economy enters the hyperinflation phase, the cost of day-to-day essentials will automatically skyrocket.

The development will lead to job cuts and make life unaffordable for the average American. The greenback is currently in the crosshairs of a major financial shift that could be dominated by the East. Therefore, the BRICS currency is a risk to these three US sectors and the dollar.

Source: Watcher Guru

លោកឧកញ៉ាចេង ខេងៈការលុបបំបាត់ក្រុមហ៊ុនឬភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់នឹងជម្រុញទំនុកចិត្តក្នុងទីផ្សារ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារអចលនវត្ថុ កំពុងមានសភាពប្រសើរបណ្តើរៗ ប៉ុន្តែការលុបបំបាត់ អ្នកផ្តល់សេវាកម្មគ្មានអាជ្ញាប័ណ្ណមានសារៈសំខាន់ណាស់ ដើម្បីផ្តល់បរិយាកាសទីផ្សារកាន់តែប្រសើរ។

        លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារកំពុងមានសញ្ញាកំរើកឡើងវិញបណ្តើរ ប៉ុន្តែចំនួនភ្នាក់ងារ និងក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណ មានចំនួនច្រើន ដែលពួកគេអាចធ្វើឲ្យ មានការបាត់បង់ទំនុកចិត្តក្នុងទីផ្សារនេះ។

        លោកឧកញ៉ាចេង ខេងបានបន្តថា “ហេតុនេះការលុបបំបា​ត់អ្នកផ្តល់សេវាកម្មមិនស្របច្បាប់ ពិតជាមានសារៈសំខាន់ក្នុងការកសាងទំនុកចិត្តក្នុងទីផ្សារ”។

        លោកបន្តថា ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុស្របច្បាប់បានធ្វើការងារជាច្រើន និងធ្វើរាប់ឆ្នាំមកហើយ ដើម្បីកសាងបរិយា​កាសនិងទំនុកចិត្តទីផ្សារឲ្យមានភាពរ៉ឹងមាំ ប៉ុន្តែការមានក្រុមហ៊ុនឬភ្នាក់ងារមិនស្របច្បាប់២ទៅ៣ បោកប្រាស់អតិថិជន នឹងធ្វើឲ្យគេខ្លាចរអា និងធ្វើឲ្យខូចទីផ្សារ និងមុខមាត់ប្រទេសទាំងមូលផងដែរ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចអាមេរិក និងមតិយោបល់ពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក ដើម្បីព្យាករណ៍ពីគន្លងទិសដៅអត្រាការប្រាក់នាពេលអនាគត។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់២៦២១,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤២ភាគរយដល់២៦២៨,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២០,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៧,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៨,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូបានងើបឡើងថ្លៃដល់១០៥,៦០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៥,៥៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៣%ដល់៣០,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១៧%ដល់៩៦៧,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៤%ដល់៩៧៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

វិថីតេជោសន្តិភាព ឆ្នេរអង្កោលលើកកំពស់មុខមាត់ខេត្តកែបមួយកម្រិតទៀត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អមដោយទេសភាព ប្របតាមមាត់សមុទ្រដ៏ស្រស់ស្អាត អ្នកអាចទស្សនាទឹកសមុទ្រខៀវស្រងាត់ និងទូកនេសាទជាច្រើន ដែលតម្រៀបគ្នារង់ចាំស្វាគមន៍ ភ្ញៀវទេសច​រណ៍ជាតិ អន្តរជាតិទៅទស្សនាឆ្នេរអង្កោល។

វិថីដ៏ស្រស់ស្អាត ដែលមានតម្លៃប្រមាណ១០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានដាក់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ផ្លូវថ្មីមួយខ្សែនេះ នឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែ​លអាចបញ្ចៀស ការកកកុញរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានឆ្នេរកែប ហើយក៏នឹងជួយជំរុញ កំណើនភ្ញៀវទេសចរសម្រុ​កមកសម្រាក​លំហែក្នុងខេត្តកែបទ្វេរដង៕

 

ហេតុអ្វីអគារចម្លែកខ្ពស់កប់ពពក TK Elevator Testturm ក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានទុកចោលគ្មានអ្នករស់នៅ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខ្ពស់កប់ពពកមួយ ស្ថិតនៅភាគខាងកើតនៃតំបន់ជួរភ្នំ “Black Forest”ក្នុងប្រទេសអាល្លឺម៉ង់ មានរចនាសម្ព័ន្ធដ៏ប្លែកគួរឱ្យទាក់ទាញ ប៉ុន្តែពុំមាននរណាម្នាក់ រស់នៅក្នុងអគារស្កឹមស្កៃនេះទេ។

អគារកប់ពពកនេះ ត្រូវបានប្រសិទ្ធនាមឈ្មោះថា “TK Elevator Testturm” ដែលមានកម្ពស់ចំនួន៨០៧ហ្វីត (ប្រមាណ២៤៦ម៉ែត្រ) ហើយអគារនេះ ស្ថិតក្នុងចំណោមអគារខ្ពស់ៗបំផុ​តរបស់ប្រទេសអាល្លឺម៉ង់។

ទោះជាយ៉ាងណាក្តី អគារកប់ពពកខ្ពស់នេះមិនមានមនុ​ស្សរស់នៅនោះទេ ហើយការិយាល័យ ឬខុនដូប្រណីតនៅក្នុងអគារទាំងមូល ត្រូវបានទុកឱ្យនៅទំនេរចោល។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNN។

អគារនេះជាកម្មសិទ្ធិ របស់ក្រុមហ៊ុនផលិតជណ្តើរយន្តអាល្លឺម៉ង់ TK Elevator ដែលបានផ្គត់ផ្គង់ជណ្តើរយន្ត សម្រាប់អគារខ្ពស់ៗកប់ពពកជាច្រើន រួមទាំងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក One World Trade Center របស់ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។

អគារ“TK Elevator Testturm”មានទីតាំងស្ថិតនៅទីក្រុង Rottweil ក្នុងរដ្ឋ Baden-Württemberg នៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ ទីក្រុង Rottweil មានភាពល្បីល្បាញ ដោយសារទីក្រុងនេះ ជាមជ្ឈមណ្ឌលមជ្ឈិមសម័យ និងមានពិធីបុណ្យបែបប្រពៃណីរបស់ខ្លួនឈ្មោះ “Fasnet”។

ទីក្រុង Rottweil មានភូមិសាស្ត្រ ស្ថិតនៅចន្លោះរវាងតំបន់ជួរភ្នំ Black Forest និងតំបន់ជួរភ្នំ Swabian Alps ដែលមានចំនួនប្រជាជនរស់នៅជាង២៥.០០០នាក់ គិតត្រឹមឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមការដកស្រង់ចេញ ពីគេហទំព័រវេបសាយ Wikipedia។

អគារកប់ពពក“TK Elevator Testturm”ពុំមានមនុស្សរស់នៅឡើយ ខណៈដែលអគារនេះ ត្រូវបានសាងសង់ឡើងត្រឹមតែដើម្បីធ្វើជាមូលដ្ឋានតេស្តសាកល្បង ជណ្តើរយន្តដែលផលិតដោយក្រុមហ៊ុន TK Elevator តែប៉ុណ្ណោះ។

លោក Tomio Pihkala អ្នកជំនាញផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនផលិតជណ្តើរយន្ត Kone របស់ហ្វាំងឡង់បានអះអាងក្នុងបទសម្ភាសន៍មួយថា “អគារTK Elevator Testturm ត្រូវបានសាងសង់ឡើង ដើម្បីធ្វើការផ្ទៀងផ្ទាត់មុខងារ សុវត្ថិភាពមួយចំនួនរបស់ជណ្ដើរយន្ត ព្រោះការតេស្តមុខងារខ្លះ អាចធ្វើឡើងបានតែនៅក្នុងបរិយាកាសជាក់ស្តែងប៉ុណ្ណោះ”៕ប្រភព:CNN៕

ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍បង្កើតរោងចក្រBiomass នៅកម្ពុជា

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ ក្រុមហ៊ុនបានបង្ហាញពីឆន្ទ :ក្នុងការបង្កើតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា និងមានបំណងទៅទស្សនកិច្ចការងារនៅកម្ពុជា។

 ថ្នាក់ដឹកនាំក្រុមហ៊ុននេះ មានបំណងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពលកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការផលិតអគ្គិសនី ដោយប្រើធាតុចូល Biomass។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាងតំណាងក្រុមហ៊ុនGuangdong Shaoneng Group Co.,Ltd និងលោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុងប្រទេសចិន។

លោកឡៅ ងួនអេង បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិត ថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង៕

តើការចាកចេញពីឋានៈប្រទេសរបស់កម្ពុជានៅ៥ឆ្នាំខាងមុខ ប្រទេសនេះមានឱកាសនិងបញ្ហាប្រឈមអ្វីខ្លះ?

ដោយៈ សហសេវិក

       ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាល និងអ្នកជំនាញបាននិងកំពុងធ្វើការរួមគ្នាជាច្រើន ដើម្បីនាំឲ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។

        កាលានុវត្តន៍ភាព និងបញ្ហាប្រឈម ក៏នឹងដើរទន្ទឹមគ្នាផងដែរ ពីការរលាស់ខ្លួនរបស់ប្រទេសនេះ ចេញពីឋានៈជាប្រទេសក្រីក្ររបស់កម្ពុជា ទៅកាន់លំដាប់ថ្មីមួយ។ ផលប៉ះពាល់ជាបឋមរួមមាន ដូចជា កម្ពុជា លែងសូវទទួលបានការពឹងផ្អែកលើជំនួយ ការទទួលបានកម្ចីនឹងមានការប្រាក់ខ្ពស់ លែងទទួ​លបានការលើកលែងពន្ឋ ពីបណ្តាប្រទេសអភិវឌ្ឍន៍នានាជាដើម។

ប៉ុន្តែការ​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​២០២៩ របស់​កម្ពុជា​បង្ហាញ​ពី​សមិទ្ធផល​ នៃ​ការ​អភិវឌ្ឍន៍ តែ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាជន​​ជាង​១៦​ម៉ឺន​នាក់​បាត់​បង់​ការងារ ហើយ​មនុស្ស​ជាង​​៤៣ម៉ឺន​នាក់​ អាច​ប្រឈម​នឹង​ការ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ជា​មូលដ្ឋាន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​របាយការណ៍UNDP។

អង្គការ​ UNDP និង​ក្រសួង​ផែន​ការ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ បាន​រៀបចំ​កិច្ច​សន្ទនា​ គោល​នយោបាយ​ក្រោម​ប្រធាន​បទ “ដំណើរ​ឆ្ពោះ​ទៅ​ការ​ចាក​ចេញ​របស់​កម្ពុជា ​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទស្សនវិស័យ​ពហុភាគី ​សម្រាប់​អន្តរកាល​ដោយ​រលូន និង​យូរ​អង្វែង”។

កិច្ច​សន្ទនា​នេះ​ បាន​ពិភាក្សា​ពី​ទស្សនៈ​ពហុភាគី ​អំពី​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច នៃ​ការ​ចាក​ចេញ​របស់​កម្ពុជា​ពី​ចំណា​ត់​ក្រុម​ប្រទេស​អភិវឌ្ឍ​តិច​តួច និង​តម្រូវ​ការ​ចម្បង​សម្រាប់​អន្តរកាល​ដោយ​រលូន និង​យូរ​អង្វែង។

នៅ​ក្នុង​កម្មវិធី​កិច្ច​សន្ទនា​នេះ ក្រសួង​ផែនការ ​និង​UNDP ​បាន​ផ្សព្វ​ផ្សាយ​ ឯកសារ​គោលនយោបាយ​សង្ខេប “ការ​ចាក​ចេញ​របស់​កម្ពុជា ​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច៖ ការ​ត្រៀម​ខ្លួន ​និង​សក្ដានុពល ​នៃ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច និង​សង្គម ផង​ដែរ”។

ឯកសារ​គោលនយោបាយ​សង្ខេប បាន​​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​បាត់បង់​ ការ​គាំទ្រ​របស់​អន្តរជាតិ ដូចជា​ការ​លើក​លែង​ចំពោះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ ទិដ្ឋភាព​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​កម្មសិទ្ធិ​បញ្ញា (TRIPS) ក្រោម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ការ​បាត់បង់​ការ​អនុគ្រោះ​ទីផ្សារ និង​ការ​កាត់​បន្ថយ​ហិរញ្ញប្បទាន​សម្បទាន​ជាដើម។

សេចក្ដីប្រកាស​ព័ត៌មាន​រួម​បាន​បញ្ជាក់​ថា “ការ​បាត់​បង់​ទាំង​​នេះ​ អាច​មាន​ផល​ប៉ះ​ពាល់ ​ទៅ​ដល់​វិស័យ​សុភាព​សាធារណៈ ការ​នាំចេញ​ពាណិជ្ជកម្ម​សំខាន់ៗ​ សម្លៀក​បំពាក់ អង្ករ និង​កង់​ និង​ផល​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជា​រួម”។

ឯកសារ​គោល​នយោបាយ​សង្ខេប​បង្ហាញផងដែរ​ថា អត្រា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ អាច​ថយ​សន្ទុះ​ចន្លោះ​ពី​ ០,៥% ទៅ១,៥% ជាមួយ​នឹង​ការ​បាត់​បង់​ការងារ​ប្រមាណ​ ១៦៥.០០០ ជាពិសេស​ក្នុង​ចំណោម​ស្ត្រី ​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ។

ជាលទ្ធផលប្រជាជន​ចំនួន​៤៣២.០០០ នាក់​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ប្រសិន​បើ​ដំណោះស្រាយ​ជាមូលដ្ឋាន​ដ៏​ត្រឹម​ត្រូវ ​មិន​ត្រូវ​បាន​ដាក់​ចេញ​ ឱ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នក​តំណាង​ UNDP ​ប្រចាំ​ប្រទេស​កម្ពុជាបាន​ថ្លែង​ថា ការ​ចាក​ចេញ​ពី​ចំណាត់​ក្រុម​ប្រ​ទេស​អភិវឌ្ឍ​តិចតួច គឺ​ជា​សមិទ្ធផល​ដ៏​សំខាន់ ​នៃ​ដំណើរ​អភិវ​ឌ្ឍ​ប្រទេស​របស់​កម្ពុជា ដែល​នាំ​មក​នូវ​បញ្ហា​ប្រឈម​ និង​ឱកា​ស​ជាមួយ​គ្នា។​

លោកស្រី​បញ្ជាក់ថា “អន្តរកាល​នេះ ​នឹង​បើក​ផ្លូវ​ថ្មី​សម្រាប់​កំណើន​ដ៏​រឹងមាំ​និង​ភាព​ធន់​ផង​ដែរ”។លោកស្រីបន្ថែមថា “ការ​ចាក​ចេញ​ពី​ចំណាត់​ក្រុម ​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​ ដែល​លើស​ពី​វិស័យ​ពាណិជ្ជកម្ម ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ និង​តួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ទាញ​យក​ឱកាស និង​សាង​កេរ្តិ៍ឈ្មោះ​ប្រទេស​ឱ្យ​កាន់​តែ​កើន​ឡើង”។

លោកស្រី​បន្ត​ថា UNDP ប្ដេជ្ញា​ចិត្ត​រួម​ដំណើរ​ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ក្នុង​អំឡុង​ពេល​អន្តរកាល​របស់​ខ្លួន តាម​រយៈ​ការ​គាំទ្រ​ ការ​ពន្លឿន​ការ​អភិវឌ្ឍ​មនុស្ស ការ​លើក​កម្ពស់​ការ​ប្រកួ​ត​ប្រជែង ​និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ខ។ ការ​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង ​សម្រាប់​កំណើន​ប្រកប​ដោយ​ភាព​ធន់ និង​ការ​ផ្លាស់​ប្តូរ​ពី ​ការ​ទទួល​ជំនួយ​ហិរញ្ញប្បទាន ​ទៅ​ជា​ការ​កៀរគរ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ដែល​បាន​ចែង​នៅ​ក្នុង​ឯកសារ​កម្មវិធី​ប្រចាំ​ប្រទេស​របស់​ UNDP (២០២៤-២០២៨)»។

ជាមួយគ្នានេះ លោក ​ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង​ផែនការ​ បាន​ថ្លែង​ថា ដើម្បី​ធានា​បាន​ថា ការ​ចាក​ចេញ​របស់​កម្ពុជា​ពី LDC ​មិន​ក្លាយ​ជា​ឧបសគ្គ​ដល់​វឌ្ឍនភាព ​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ​និង​បរិស្ថាន ក្រសួង​ផែនការ នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​វិស័យឯកជន ដៃ​គូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​អន្តរកាល​ដោយ​រលូន សម្រាប់​អនុវត្តន៍ ​អំឡុង​ពេល​ក្រោយ​ការ​ចាក​ចេញ។

យុទ្ធសាស្ត្រ​​នេះ ​ត្រូវ​បន្ស៊ី​ជាមួយ​នឹង​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ របស់​រាជរដ្ឋាភិបាល។

ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម ​នៃ​អង្គការ​សហ​ប្រជាជាតិ (ECOSOC) ​នៅ​ឆ្នាំ​ ២០២១ និង ២០២៤​នេះ បាន​អនុម័ត​លើ​អនុសាសន៍​ របស់​គណៈ​កម្មាធិការ​ សម្រាប់​គោល​នយោបាយ​អភិវឌ្ឍន៍ (CDP)  សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ចាក​ចេញ​ពី​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

ប៉ុន្តែការ​ចាក​ចេញ​នេះ ​ត្រូវ​ការ​ពេលវេលា​អន្តរកាល​៥​ឆ្នាំ​ ហើយ​កម្ពុជា ​នឹង​ចាក​ចេញ​ពី​ចំណាត់​ថ្នាក់​នេះ​នៅ​ឆ្នាំ​២០២៩៕

ប្រទេសឥណ្ឌូនេស៊ី និងចិនកាន់តែខិតជិតគ្នាបន្ថែមទៀត

ដោយៈ ម៉ាលីនណា

       ប្រទេសចិនៈ ប្រទេសចិន និងឥណ្ឌូណេស៊ីបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីឥណ្ឌូណេ​​ស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ជាប្រទេសដំបូងដែលប្រធានាធិបតីថ្មីថ្មោងរូបនេះ បានទៅទស្សនកិច្ច ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន។

លោក ប្រាបូវ៉ូ ដែលបានឈ្នះការបោះឆ្នោត ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែកុម្ភៈ ក៏បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងគេ ដែលធ្វើទស្សនកិច្ច ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដោយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីហ្សាការតា ក្នុងការពង្រឹងទំនាក់ទំនង ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរដ្ឋធានីប៉េកាំង។

សេចក្តីថ្លែងការណ៍បានលើកឡើងថា “ប្រទេសចិន និងឥណ្ឌូណេស៊ីនឹងធ្វើការរួមគ្នា ដើម្បីបណ្តុះកត្តាជំរុញថ្មីនៃការអភិវឌ្ឍពិភពលោក ស្វែងរកសក្តានុពលកិច្ច សហប្រតិបត្តិការក្នុងវិស័យដូចជារថយន្ត ថាមពលថ្មី អាគុយលីចូម និងបច្ចេកវិទ្យាបំប្លែងថាមពលពន្លឺព្រះអាទិត្យ ខណៈពេលដែលចាប់យកឱកាសនៅក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យអភិវឌ្ឍន៍បៃតង”។

ទន្ទឹមគ្នានោះ មេដឹកនាំប្រទេសទាំងពីរ ក៏មានបំណងធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត នៅក្នុងឧស្សាហកម្មរុករករ៉ែ ដោ​យទាញយកធនធានតែមួយគត់ និងសមត្ថភាពផលិតកម្មរបស់ពួកគេ។ លើសពីនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ ឱ្យលើសពីកម្រិតទេសចរណ៍ មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីទិដ្ឋាការថ្មី ដូចជាទិដ្ឋា​ការរយៈពេលវែង និងលើកទឹកចិត្តឱ្យមានការហោះហើរត្រង់បន្ថែមទៀតដោយផ្អែកលើតម្រូវការ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាបូវ៉ូ ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងលំនៅដ្ឋាន និងការនាំចេញដូងស្រស់ ពីប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសចិនផងដែរ៕

Investment Opportunities in Cambodia. A Land of Promise for Local and International Investors

Cambodia is rapidly emerging as a top investment destination in Southeast Asia. With its advantageous ownership laws, attractive tax incentives, stable government, and unique position as a regional hub, the Kingdom offers a fertile ground for both local and foreign investors.

For those living and working in Cambodia, the country’s forward-thinking policies allow foreigners to own 100% of their property under a hard title, a rare benefit in Southeast Asia, where land and property ownership are often restricted to locals. This makes Cambodia one of the most welcoming environments for international investors looking for stability and growth.

Real Estate: A Market on the Rise

Cambodia’s real estate sector has experienced an unprecedented boom in recent years. Dr. Alexander Evengroen, CEO of ASEAN Realtor Inc., has firsthand experience in this thriving market. Formerly the Group CEO of UK Condo, Dr. Evengroen led the development and sale of more then 4,000 condominiums across 10+ projects, proving the immense potential for both development and return on investment in Cambodia’s real estate industry.

With an expanding middle class, urban migration, and a steady influx of expatriates, the demand for high-quality residential and commercial properties continues to grow. ASEAN Realtor Inc., under Dr. Evengroen’s leadership, is at the forefront of helping investors, developers, and buyers navigate this expanding landscape.

Flexible Tax and Ownership Laws

Cambodia’s flexible tax policies and investor-friendly ownership laws are further catalysts for economic expansion. Foreigners can secure hard titles on property investments, ensuring secure ownership and a straightforward exit strategy if they choose to sell. Additionally, the country’s tax policies are favorable for investors, making it possible for both individual and corporate investors to achieve significant returns while minimizing tax liabilities.

Evengroen Solution Group Co., Ltd: Your Strategic Partner

Dr. Alexander Evengroen, Chairman and Managing Director of Evengroen Solution Group Co., Ltd, has been a leader in economic and strategic development within Cambodia. Evengroen Solution Group provides investors with tailored support, from feasibility studies to board liaison, ensuring that each investment project is primed for success.

Dr. Evengroen’s team assists in creating detailed strategies that optimize growth potential while aligning with Cambodia’s regulatory environment. This level of support and expertise makes Evengroen Solution Group a vital partner for investors seeking opportunities across sectors, from real estate to renewable energy.

Agriculture: A Growing Market with Export Potential

Cambodia’s rich, fertile land provides a wealth of opportunities for investors in the agriculture sector. With land suitable for diverse crops, from rice to tropical fruits, Cambodia’s agriculture industry has already become a significant contributor to its GDP and trade balance. The country’s climate and geography are ideally suited for exports, allowing investors to tap into growing international demand. Evengroen Solution Group has been a key player in promoting these agricultural opportunities, facilitating partnerships between local farmers and foreign investors to enhance export potential.

Renewable Energy: A Sector with Unmatched Promise

As countries across the globe shift toward cleaner energy sources, Cambodia has embraced renewable energy as a path to self-sufficiency and sustainability. The Cambodia Association of Renewable Energy (CARE), chaired by Dr. Alexander Evengroen, is actively exploring the potential of renewable energy investments. From solar and wind to hydroelectric opportunities, Cambodia’s renewable energy market is poised for significant expansion.

Source: LinkedIn for Read more