កម្ពុជា​វ៉ា​ដាច់ក្នុងការទាក់ទាញចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេសបានច្រើនជាងប្រទេសហ្វីលីពីន​

ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន៤,៨លាននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កើនឡើង២២%ធៀបនឹងឆ្នាំមុន ខណៈប្រទេសហ្វីលីពីនបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិត្រឹមតែ៤,០៨លាននាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានជនជាតិថៃមកកំសាន្តនៅកម្ពុជាចាប់ពីខែមករាដល់ខែកញ្ញាចំនួន១,៥២លាននាក់ តាមពីក្រោយជនជាតិវៀតណាមចំនួន៩៧៣.០០០នាក់ និងជនជាតិចិនចំនួន៦០៧.០០០នាក់។

មុន​ពេលផ្ទុះការ​រាតត្បាត​នៃ​វិបត្តិជំងឺ​ឆ្លងកូវីដ-១៩ ប្រទេសហ្វីលីពីន​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍បរទេសចំនួន៨,២លាន​នាក់ ខណៈពេលនោះ​កម្ពុជាទទួលបានអ្នកដំណើរអន្តរជាតិត្រឹមតែ៦,៦លាន​នាក់។

ទោះជាយ៉ាងណាក្តី ឧស្សាហកម្មទេសចរណ៍នៅប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ន កំពុងជួបប្រទះការលំបាកក្នុងការសម្រេចបាននូវគោលដៅនៃការទាក់ទាញអ្នកដំណើរអន្តរជាតិចំនួន៧,៧លាននាក់នៅដំណាច់ឆ្នាំ២០២៤នេះ។

លោកស្រី Christina Garcia-Frasco រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ហ្វីលីពីនបានអះអាងថា “គោលដៅនេះនៅតែជាគោលដៅដែលអាចប្រែប្រួលបាន ដោយសារតែការដាក់ចេញគោលនយោបាយតឹងរ៉ឹងចំពោះភ្ញៀវទេសចរណ៍ចិន ហើយភាពបត់បែននៃទិដ្ឋាការរបស់យើងនៅមានកម្រិតនៅឡើយ”។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសហ្វីលីពីន បានកាត់បន្ថយចំនួនជើងហោះហើរត្រង់ទៅកាន់ប្រទេសចិន ដោយសារតែតម្រូវការពីភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។

មុនពេលផ្ទុះជំងឺរាតត្បាត ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍បរទេសធំជាងគេទី២ទៅកាន់ប្រទេសហ្វីលីពីន ដែលមានជនជាតិចិនជាង១,៧លាននាក់បានចូលទៅកំសាន្តនៅហ្វីលីពីនក្នុងឆ្នាំ២០១៩។

ទោះបីជាយ៉ាងណាក្តី ការមកដល់របស់ភ្ញៀវទេសចរណ៍ចិនមានចំនួនប្រមាណ២០%ប៉ុណ្ណោះនៃកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានជនជាតិចិនត្រឹមតែ២៦៣.០០០នាក់បានមកលេងកំសាន្តនៅហ្វីលីពីនក្នុង២០២៣៕ប្រភព:Vnexpress៕

ទីក្រុងតូក្យូគ្រោងសាងសង់សួនទឹកបាញ់ឡើងទៅលើអាកាសខ្ពស់បំផុតមួយនៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងតូក្យូនៃប្រទេសជប៉ុនបានប្រកាសផែនការសាងសង់ប្រភពទឹកបាញ់ឡើងលើខ្ពស់បំផុតមួយរបស់ពិភពលោក និងបានបង្ហើបឱ្យដឹងពីទំហំទុនវិនិយោគសម្រាប់ស្ថាបនាគម្រោង។ នេះបើយោងតាមគេហទំព័រសារពត៌មាន Tokyo Weekender។

ជាក់ស្តែង បើយោងតាមរដ្ឋបាលក្រុងតូក្យូ ការិយាល័យទទួលបន្ទុកលើគម្រោងនេះបានដាក់សំណើកញ្ចប់ថវិកាចំនួន២,៦២ពាន់លានយ៉េន(ប្រហែល១៧,០៥លានដុល្លារអាមេរិក)សម្រាប់គម្រោងសួនបាញ់ទឹក“Odaiba Fountain”ក្នុងទីក្រុងតូក្យូ។

គម្រោងសាងសង់ប្រភពទឹកបាញ់ឡើងទៅលើអាកាសដ៏គួរឱ្យទាក់ទាញនេះមានកម្ពស់ប្រវែង១៥០ម៉ែត្រ និងមានទទឹងចំនួន២៥០ម៉ែត្រ ដែលមានទីតាំងនៅឧទ្យាន Odaiba Marine Park ដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុងតូក្យូ។

បច្ចុប្បន្ននេះ សួន King Fahd’s Fountain នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភពទឹកបាញ់ឡើងលើខ្ពស់ជាងគេបំផុតទូទាំងពិភពលោក ដែលអាចបាញ់​ឡើង​ដល់​កម្ពស់ប្រមាណ៣១២ម៉ែត្រ។ ​

រីឯ ចំណាត់ថ្នាក់ជាប្រភពទឹកបាញ់ឡើងលើខ្ពស់ជាងគេទី២នៅលើពិភពលោកបានទៅលើសួន Seoul World Cup នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែលអាចបាញ់ឡើងដល់កម្ពស់ចំនួន២០២ម៉ែត្រ។

ដើមឡើយ លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូបានប្រកាសបង្ហើបអំពីគម្រោងនេះនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ទោះបីជាទំហំទាំងមូលនៃការចំណាយមិនត្រូវបានបង្ហាញឱ្យដឹងភ្លាមៗនាពេលនោះយ៉ាងណាក្តី។ សួនទឹក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បើក​ដាក់ឱ្យដំណើរការជា​សាធារណៈ​នៅ​ខែមីនា ឆ្នាំ​២០២៦។

រដ្ឋបាលក្រុងតូក្យូបានប៉ាន់ប្រមាណថា សួនបាញ់ទឹក Odaiba Fountain នឹងទាក់ទាញអ្នកទស្សនាបានចំនួនជាង២,៥លាននាក់ក្នុងមួយឆ្នាំៗ និងទាញបានប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលចំនួន៩,៨ពាន់លានយ៉េន(ប្រហែល៦៣,៧២លានដុល្លារ)៕ប្រភព: Tokyo Weekender៕

ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ ស្របពេលដែលអត្រាចំនួនអាផាតមុិនដែលគេទុកទំនេរចោលបានធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។

ក្នុងពេលជាមួយគ្នានេះ តម្រូវការពីអ្នកជួលអាផាតមុិនបានកើនឡើងលើសកំណត់ត្រានៃការផ្គត់ផ្គង់ថ្មី។នេះបើយោងតាមការស្រាវជ្រាវថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

អត្រាអាផាតមុិនទំនេរជាមធ្យមនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ០,២ភាគរយ បើធៀបនឹងត្រីមាសទី២មកនៅត្រឹម៥,៣%នៅត្រីមាសទី៣ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីការថយចុះនៃការផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការរបស់អ្នកជួល។

កត្តាទាំងនេះត្រូវបានគេរំពឹងថា នឹងជំរុញឱ្យអត្រាអាផាតមុិនទំនេរនៅសហរដ្ឋអាមេរិកបន្តធ្លាក់ចុះមកនៅត្រឹមកម្រិតជាមធ្យមក្នុងរយៈពេលវែងរបស់ខ្លួនចំនួន៥ភាគរយ នារយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ។

តម្លៃជួលអាផាតមុិនប្រចាំខែជាមធ្យមក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បានកើនឡើង០,៣%ដល់ចំនួន២.២០៣ដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ តម្លៃជួលត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលដែលការបញ្ចប់គម្រោងសាងសង់មានភាពយឺតយ៉ាវ ហើយតម្រូវការនៅតែមានសញ្ញាវិជ្ជមាន។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អាផាតមុិនថ្មីសរុបចំនួន៤៧៣.៣០០យូនីតត្រូវបានចាក់បញ្ចូលទីផ្សារក្នុងរយៈពេលចំនួន៤ត្រីមាសកន្លងមក(រាប់ចាប់ពីត្រីមាសទី៤ ឆ្នាំមុនដល់ត្រីមាសទី៣ ឆ្នាំនេះ)។

ទោះជាយ៉ាងណាក្ដី ការចាប់ផ្តើមសាងសង់គម្រោងអាផាតមុិនថ្មីៗបានថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងជួយបន្ធូរបន្ថយសម្ពាធនៃការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រភព: CBRE៕

តម្លៃស្នាក់នៅសណ្ឋាគារនៅលើកោះបាលីហក់ឡើងយ៉ាងគំហុកក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិស័យបដិសណ្ឋារកិច្ចផ្នែកសណ្ឋាគារ​ នៅ​លើកោះ​បាលី​ ដែលជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី បាន​ហក់ឡើងខ្ពស់​ដោយសារ​រដូវ​វិស្សមកាល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ក៏ដូចជា ការរៀបចំព្រឹត្តិការណ៍ខ្នាតធំជាច្រើននៅលើកោះនេះ។

សន្និសីទអន្តរជាតិធំៗមួយចំនួន   ដូចជា សមាជគណបក្ស National Awakening Party និងព្រឹត្តិការណ៍កីឡាខ្នាតធំ ដូចជាការប្រកួតរត់ម៉ារ៉ាតុង Maybank Marathon Bali ឆ្នាំ២០២៤ និងការប្រណាំងម៉ូតូ Mandalika MotoGP បាននាំមកនូវភាពរស់រវើកបន្ថែមទៀតដល់កោះបាលី និងជំរុញឱ្យការស្នាក់នៅសណ្ឋា​គារមានការកើនឡើង។

គិតរហូតមកទល់ត្រីមាសទី៣ ឆ្នាំ២០២៤  ការផ្គត់ផ្គង់បន្ទប់សណ្ឋាគារ នៅកោះបាលីមានសរុប ចំនួន៥៨.១៣៩បន្ទប់ ក្នុងនោះរួមមានបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៣ ចំនួន១៣.៨៦១បន្ទប់ ខណៈបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ មានចំនួន២៤.៧៤៦បន្ទប់។ ចំណែក ការផ្គត់ផ្គង់សណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួន១៩.៥៣២បន្ទប់។

ជាមួយគ្នានេះ ការផ្គត់ផ្គង់សណ្ឋាគារនៅកោះបាលី ត្រូវបានព្យាករណ៍ថា នឹងបន្តមានការកើនឡើង ដោយក្នុងនោះ សណ្ឋាគារថ្មី យ៉ាងតិចចំនួន១.១៧៨បន្ទប់ នឹងត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំ២០២៧ខាងមុខ។

នៅក្នុងដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារ ទូទាំងកោះបាលីជាមធ្យមបានកើនឡើង៥ភាគរយ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៨០,១ភាគរយ។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ចំណែក តម្លៃបន្ទប់សណ្ឋាគារជាមធ្យម នៅទូទាំងកោះដ៏ពិសិដ្ឋនេះ បានកើនឡើង២២,៥ភាគរយ ធៀបនឹងត្រីមាសទី២ដល់ចំនួន១៧២,២ដុល្លារអាមេរិកក្នុងមួយបន្ទប់។

គិតត្រឹមខែសីហា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅកោះបាលី បានកើនឡើងដល់ចំនួន៤.១៩៧.៨១៤នាក់ កើនឡើង២២,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ប្រភព: Colliers៕

China’s developers are borrowing more to sate thirst for capital after flood gates opened

China’s property developers are borrowing more to finance their cash-starved operations, after the green light by the financial authorities and central bank opened the funding flood gate, in another sign of improving confidence in the beleaguered industry.

Bond financing in the property sector increased for the second month in October, rising 3.2 per cent from last year to 29 billion yuan (US$3.92 billion), according to data released on Tuesday by the China Index Academy.

The growth was partially due to last year’s low base, the research institute said, as October’s results was 32.4 per cent lower than the previous month. From January through October, bond financing in the property sector totalled 442 billion yuan, a decline of 25.6 per cent from the same period last year.

“The favourable policy environment has positively impacted financing for developers overall,” said Yan Yuejin, vice-president of the Shanghai-based E-House China Real Estate Research Institute. “This year’s measures to reduce funding costs, including reserve requirement cuts and initiatives encouraging banks to support developers, have benefited corporate financing to some extent.”

The latest data followed a series of stimulus measures unleashed by Beijing since late September to rescue the property sector and boost investor confidence in the world’s second- largest economy. These policies included cuts to down payments, mortgages, as well as an expanded white list qualifying developers for additional borrowing.

Source: SCMP

ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសដៃគូសម្រេចបានទឹកប្រាក់ជាង៤៥ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ យោងតាមទិន្នន័យបានបង្ហាញថា ក្នុង​រយៈ​ពេល១០ខែ ​ឆ្នាំ២០២៤នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ​ជា​មួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ មាន​ទឹក​ប្រាក់​សរុបជាង៤៥ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត២០​ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំមុន។

យោងតាមតារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម ​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ចេញ​ផ្សា​យ​កកាលពី​ថ្ងៃទី១១ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់ត្រឹមចំនួន៣៨,៦៧​ពាន់​លាន​ដុល្លារ។ ​

​ក្នុងចំណោមទឹក​ប្រាក់ទាំងអស់ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មានទំហំទឹកប្រាក់​ចំនួន​២១,៥៧​ពាន់​លាន​ដុល្លារ កើន​ឡើង១៦ភាគរយ ​ពី​ចំនួន​១៨,៥៩​ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩​ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​។

ផ្អែក​តាម​ស្ថិតិ​ខាងលើ​ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា ​មាន​ឱនភាព​ប្រមាណ​១,៩១​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ កម្ពុជា​មាន​ឱនភាព​ចំនួន​១,៤៨​ ពាន់​លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ នេះ​គឺ​បង្ហាញ​សញ្ញា​វិជ្ជមាន​ស្ទើ​គ្រប់​វិស័យ​ ដោយ​រួម​មាន​ កំណើន​ទឹក​ប្រាក់​នាំចេញ​នាំចូល​ទំនិញ ​ទៅ​​​ទីផ្សារ​អន្តរ​ជាតិ ការ​បណ្តាក់​ទុន​ថ្មី ​និង​ពង្រីក​ផលិតកម្ម​ពី​សំណាក់​វិនិយោ​គិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស និង​ការ​បើក​ដំណើរ​ការ​ក្រុមហ៊ុន/​អាជីវកម្ម ជាដើម​។

លោកបញ្ជាក់ថា “ភាព​វិជ្ជមាន​ទាំង​នេះ គឺ​កើត​ចេញ​ពី​កត្តា​ស្ថិរភាព​នយោបាយ ទីតាំង​ភូមិសាស្រ្ត​អំណោយ​ផល ច្បាប់​វិនិយោគ​ល្អ​ប្រសើរ សម្បូរកម្លាំង​ពលកម្ម​ជំនាញ ​និង​មាន​តម្លៃ​សមរម្យ មាន​ទីផ្សារ​នាំ​ចេញ​ច្រើន ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី CCFTA, CKFTA, RCEP ព្រម​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន”។

លោក​បាន​បន្ថែម​ថា សម្រាប់​ចំនួន​ទឹក​ប្រាក់នាំ​ចូល​ដែល​ច្រើន​ជាង​ទឹក​ប្រាក់​នាំ​ចេញ​​នោះ គឺ​ដោយ​សារ​តែ​ទំនិញ​នាំ​ចូល​មួយ​ចំនួន​ គឺ​ជា​ផលិតផល​វត្ថុធាតុ​ដើម ឬ​ពាក់​កណ្តាល​សម្រេច​សម្រាប់​យក​ទៅ​កែច្នៃ​បន្ត​ មុន​នឹង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​ថ្លែង​ថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត ​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ដំណើរ​ការ​ល្អ​ពេញ​លេញ ខណៈ​ចំនួន​រោងចក្រ​ថ្មីៗបាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ រោងចក្របង្កើត​ថ្មី​​ទាំង​អស់​នោះ​ គឺ​មាន​​ស្ទើ​គ្រប់​ផលិត​ផល​ ទាំងលក្ខណៈ​ឧស្សាហកម្ម​ធន់ស្រាល និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ៗ។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី ​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា បាន​ឱ្យ​ដឹង​ថា យោង​លើ​ការ​វាយ​តម្លៃ ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​របស់​រាជ​រដ្ឋាភិបាល ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០២៥ ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន៦,៣ ភាគរយ​។ អត្រា​កំណើន៦,៣​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ ​ដូច​ជា វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន៨,៦ភាគរយ វិស័យ​សេវាកម្ម​នឹង​មាន​កំណើន៥,៦ ភាគរយ និង​វិស័យ​កសិកម្មនឹង​កើន​ឡើង១,១ភាគរយ៕

សញ្ញាវិជ្ជមាន: អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិនកំពុងសម្រុកខ្ចីប្រាក់បន្ថែមទៀតដើម្បីបង្កើនដើមទុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ របស់ប្រទេសចិន កំពុងសម្រុកខ្ចីប្រាក់បន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ បន្ទាប់ពីទទួលបានភ្លើងខៀវពីអាជ្ញាធរហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ធនាគារកណ្តាលចិន(PBOC) បានបើកទ្វារផ្តល់មូលនិធិរាប់ពាន់លានដុល្លារអាមេរិក។ នេះជាសញ្ញាវិជ្ជមានមួយផ្សេងទៀត ដែលអាចនាំឱ្យទំនុកចិត្ត ចំពោះឧស្សាហកម្មអចលនទ្រព្យចិន មានសន្ទុះខ្លាំងក្លាឡើងវិញ។

ការបោះផ្សាយលក់មូលបត្របំណុល ​នៅក្នុងវិស័យអចល​នទ្រព្យចិន បានកើនឡើង៣,២% ក្នុងខែតុលាធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ចំនួន២៩ពាន់លានយន់ (ប្រមាណ៣,៩២ពាន់លានដុល្លារ)។ នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយវិទ្យាស្ថាន China Index Academy ។

​លោក Yan Yuejin អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអច​លនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានអះអាងថា “បរិយាកាសគោលនយោបាយ អំណោយផល បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់អ្នកអភិវឌ្ឍន៍ជារួម”។

លោកបន្ថែមថា“ការប្រកាសដាក់ចេញវិធានការសំខាន់ៗនៅឆ្នាំនេះ រួមទាំងការកាត់បន្ថយអត្រាសាច់ប្រាក់ តំកល់ជាកំហិតនៅតាមធនាគារចិន និងការលើកទឹកចិត្តឱ្យធនាគារនា​នាគាំទ្រអ្នកអភិវឌ្ឍន៍ បានផ្តល់អត្ថប្រយោជន៍ដល់ប្រភពហិរញ្ញប្បទានសាជីវកម្មបានមួយកម្រិត”។

ទិន្នន័យចុងក្រោយបំផុតនេះ ត្រូវបានចេញផ្សាយ បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសដាក់ចេញវិធានការ ជំរុញជាបន្តបន្ទាប់ចាប់តាំងពីចុងខែកញ្ញា ដើម្បីជួយសង្គ្រោះវិស័យអច​ល​នទ្រព្យ និងជំរុញទំនុកចិត្តវិនិយោគិនឱ្យមានសន្ទុះឡើងវិញ។

គោលនយោបាយលើកទឹកចិត្តទាំងនេះ រួមមាន ការកាត់បន្ថយការបង់ប្រាក់កក់ ការទាញទម្លាក់អត្រាការប្រាក់លើកម្ចីទិញផ្ទះ ក៏ដូចជា ការបង្កើនការចាក់បញ្ចូលមូលនិធិ ទៅកាន់គម្រោងជាប់គាំ ងរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាប់ក្នុងបញ្ជីស(White list)របស់រដ្ឋាភិបាលចិន៕ប្រភព: SCMP៕

 

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បោះពុម្ពសៀវភៅ១ម៉ឺនច្បាប់”គ្រឹះនៃជីវិត ក្នុងមាគ៌ាអចលនទ្រព្យ” ជាផ្លូវការ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះពុម្ពសៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ាសំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” ចំនួន១ម៉ឺនច្បាប់ ដែលនិយាយពីជីវិតផ្ទា​ល់ខ្លួនរបស់លោក ក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិ​ករ ប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន បានបង្ហើបឲ្យដឹងថា សៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” លោកសម្រេចបោះពុម្ពផ្សាយប្រមាណ១ម៉ឺនច្បាប់ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មាន ក្នុងវិស័យអចលនទ្រព្យជូនដល់ពលរដ្ឋ ដែលមានបំណងចង់បានពុទ្ធិបន្ថែមទុកជាទុនជីវិត។

អ្នកឧកញ៉ាបន្តថា “វិស័យអចលនទ្រព្យនេះហើយបានកែប្រែជោគវាសនារបស់លោក ឲ្យស្គាល់ពន្លឺច្បាស់នៃជីវិត”។អ្ន

ឧកញ៉ាបន្ថែមថា “ដូច្នេះទើបលោកសម្រេចចិត្ត សរសេរចងក្រ​ងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនា​ក់ទំនង ពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដែលជាវិស័យធ្វើឲ្យមានអ្វីៗដូចសព្វថ្ងៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សា​ឈ្វេងយល់ ដើរលើវិថីអចលនទ្រព្យ ឲ្យបានជោគជ័យគ្រប់គ្នា”។

អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងបន្តថា នៅក្នុងសៀវភៅនេះ ខ្ញុំបានរកឃើញតម្លៃពិត នៃជីវិតដ៏ឧដុង្គឧត្តមរបស់មនុស្សគ្រប់គ្នា”។ អ្នកឧកញ៉ាបន្ថែមថា “មែនទែនទៅសំណេរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា បើចង់មានតម្លៃ ត្រូវខំប្រឹងកែច្នៃខ្លួនឯងឲ្យមានតម្លៃ គ្មាននរណាអាចជួយឲ្យយើង មានតម្លៃក្រៅពីខ្លួនយើងឡើយ”។

ម្ចាស់ស្នាដៃសៀវភៅ  “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” បានសង្កត់ធ្ងន់ថា សៀវភៅដ៏មានតម្លៃនេះ ក៏បានផ្តោតទៅលើពាណិជ្ជករជោគជ័យ រមែងជាមនុ​ស្សមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ចេះឆក់ឱកាស និងមានផ្នត់គំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន។

អ្នកឧកញ៉ាបានបញ្ជាក់ថា “អ្នកជំនួញជោគជ័យ និងយូរអង្វែង ត្រូវតែប្រកាន់ភ្ជាប់លើភាពត្រឹមត្រូវ និងស្របច្បាប់ជាប់ជានិច្ច ពោលគឺមិនមែនលេងផ្លូវកាត់ណាមួយនោះទេ”។

អ្នកឧកញ៉ាបណ្ឌិត  សំ សុខនឿន  ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានបញ្ច​ប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕

IMG_0625

Korean chamber names curbs on land ownership as key investor concern

THE lifting of foreign ownership restrictions on land will help attract more South Korean investors to the Philippines, the Korean Chamber of Commerce Philippines (KCCP) said.
On the sidelines of the 13th Arangkada Philippines Forum, KCCP President Joseph Um told BusinessWorld that South Korean companies are constantly comparing the opportunities within the region, especially in the context of conditions in Vietnam, Thailand, and other Asian countries.

“I think foreign ownership of land is something the Philippines still has to open up,” he added.
He said that the Philippines might have already reaped the benefits from even slightly more liberal rules on land.

“Even just partially with some
restrictions, which I think the government can study in collaboration with the Congress, I think that will benefit a lot,” he said.

“From what I know, less than 10% (of potential Korean manufacturing investment) is coming in. The others go to Vietnam and other countries,” he added.
He also cited the archipelagic nature of the Philippines, which is less advantageous
logistically.

Article 12 of the Constitution limits foreign ownership of land and businesses to 40%, with the remaining 60% set aside exclusively to Filipino citizens or corporations.

Company ownership curbs have since been loosened in industries like renewable energy, where 100% investment has been allowed.
The House of Representatives approved a proposal to lift foreign ownership limits in the Constitution. It only covers the liberalization of ownership in public utilities, education and advertising.

Republic Act No. 7652, or the Investors’ Lease Act, allows foreign investors to lease private land as long as the aggregate period of the lease contract does not exceed 50 years, renewable once for a period of no longer than 25 years.

Three bills currently pending at the House of Representatives Trade and Industry Committee seek to extend this term to 99 years, while a similar bill was filed by Senate President Francis G.
Escudero on July 2.

The amendments to the Investors’ Lease Act is among the priority bills the Legislative-Executive Development Advisory Council identified for passage within the 19th Congress.

Source: Business World Online

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងត្រៀមសាងសង់ខុនដូនាពេលឆាប់ៗខាងមុខ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ លោកនឹងសាងសង់បុរីវិមានសំណាង បុរី ខេអេស រ៉េស៊ីដេន ត្រៀមបើកគំរោងសំណាង រ៉េស៊ីដេនជាខុនដូ នៅពេលឆាប់ៗនេះ។

        លោកឧកញ៉ាធ្លាប់បានមានប្រសាសន៍ឲ្យដឹង នាពេលកន្លងមកថា លោកអាចលក់ខុនដូ ក្នុងមួយឆ្នាំ១០០០យូនីត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពមធ្យម និងមធ្យមកម្រិតទាប ដោយសារប្រជាពលរដ្ឋ ត្រូវការកន្លែងស្នាក់នៅច្រើន ប៉ុន្តែមិនមានលទ្ឋភាពទិញផ្ទះប្រណីត និងខុនដូប្រណីតសម្រាប់រស់នៅ។

        ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងក៏បានសាងសង់ផ្ទះតម្លៃ២០,០០០ដុល្លារ នៅជិតផ្សារគគីរ ក្នុងស្រុកកៀន​ស្វាយ ខេត្តកណ្តាល ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ឋភាពតិចតួចអាចទទួលបានលំនៅដ្ឋានរស់នៅសមរម្យផងដែរ។

        លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ទីផ្សារអចលនវត្ថុកម្ពុជា បាននិងកំពុង​មានសញ្ញា ងើបឡើងវិញបណ្តើរៗ ស្រ​បពេលរដ្ឋាភិបាលចិនបាន និងកំពុងបញ្ចេញកញ្ចប់ថវិកា១០ទ្រីលានដុល្លារ ដើម្បីសង្រ្គោះវិស័យនេះនៅប្រទេសចិន ដែលផលវិជ្ជមាននេះ មានមានផលប្រយោជន៍ ឬឥទ្ឋិពលមកកម្ពុជាមួយចំណែកផងដែរ៕