តើមហិច្ឆិតាសាងសង់អគារមួយនៅទីក្រុងញ៉ូវយក ដែលព្យួរពីលើអាកាសចុះមកផែនដី អាចសម្រេចបានដែរឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Cloud Architecture បានប្រកាសផែនការសាងសង់អគារមួយ នៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ដែលព្យួរពីលើអាកាសចុះមកផែនដី របស់យើង ចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។

ប៉ុន្តែគិតមកទល់ឆ្នាំ២០២៤នេះ សំណួរនៅតែត្រូវបានចោទសួរឡើងថា តើអគារនេះអាចលេចរូបរាងឡើងឬយ៉ាងណា?។

ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយនេះ ក៏ជាអ្នករចនាគម្រោងស្ថាបត្យកម្មបែបអនាគត (Futuristic) ដូចជាស្ថាបត្យកម្មនៅលើលំហរអាកាស ការសាងសង់ប៉មនៅលើភពព្រះអង្គារ និងអគារអណ្តែតជាដើម។

ជាក់ស្តែង គម្រោងសាងសង់អគារមួយ នៅទីក្រុងញ៉ូវយក ដែលព្យួរពីលើអាកាសចុះមកផែនដី ត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ២០១៧ ដែលអគារនេះមានឈ្មោះថា Analemma Tower ដែលអាចបណ្តែតខ្លួននៅលើលំហរអាកាស ជុំវិញភពផែនដីបាន។

លទ្ធភាពសម្រាប់សាងសង់គម្រោងមួយនេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture បកស្រាយថា  ការសាងសង់អគារមួយនេះ ត្រូវបានបែងចែងទៅជាដំណាក់កាលសំខាន់ៗ ផ្សេងៗពីគ្នា។

ក្នុងនោះ ដំណាក់កាលដំបូង គេត្រូវមានដុំអាចម៍ផ្កាយមួយ ដែ​លអាចគោចរជុំវិញគន្លងផែនដី។ បន្ទាប់មកដុំអាចម៍ផ្កានេះនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃការចាប់ផ្ដើមសាងសង់តែម្តង តាមរយៈការតភ្ជាប់ខ្សែកាបទំហំធំពីដុំអាចម៍ផ្កាយ រួចបង្ហូតចុះក្រោម។

នៅដំណាក់កាលបន្ទាប់ ក្រុមហ៊ុននឹងសាងសង់បំណែកនៃអគារនេះ នៅលើផែនដីជាមុនសិន។ បន្ទាប់មក ខ្លួននឹងដឹកជញ្ជូនបំណែកនៃអគារទាំងនោះ ទៅកាន់លំហអាកាស ដើម្បីផ្គុំចូលគ្នា ជាមួយនឹងខ្សែកាប ដែលបានភ្ជាប់ទៅនឹងដុំអាចម៍ផ្កាយនោះ។

ទោះជាយ៉ាងណាក្តី ការដឹកជញ្ជូនបំណែកអគារយកទៅផ្គុំសាងសង់ នៅលើលំហអាកាសបែបនេះ ក៏នឹងជួបផលពិបាកខ្លាំងផងដែរ។ ត្រង់ចំណុចនេះ ក្រុមហ៊ុន Cloud Architecture បានអះអាងថា ដោយសារដុំអាចម៍ផ្កាយ ដែលគោចរជុំវិញគន្លងរបស់ផែនដី នឹងមិនស្ថិតនៅស្ងៀមនោះទេ គឺវានឹងវិលជុំវិញផែនដីតែម្តង។

ដោយឡែក បើក្រឡេកទៅមើលអំពីការរចនាអគារ Analemma Tower នេះវិញ គេសង្កេតឃើញថា អគារនេះត្រូវបានបែងចែងជាជាន់ ឬជាថ្នាក់សំខាន់ៗ ទៅតាមប្រភេទមុខងារប្រើប្រាស់ ដូចជានៅជាន់ខាងក្រោម គឺជាទីតាំងសម្រាប់ហាងលក់ទំនិញ និងភោជនីយដ្ឋាន។

ចំណែក នៅជាន់បន្ទាប់ទៀត គឺជា Space សម្រាប់ទីតាំងការិយាល័យ និងនៅជាន់បន្ទាប់ទៀត គឺជាទីតាំងសួនឧទ្យាន និងកសិកម្ម ហើយនៅជាន់បន្ទាប់ទៀត គឺជាទីតាំងលំនៅដ្ឋានសម្រាប់រស់នៅតែម្តង។

យ៉ាងណាមិញ សរុបមក គេនៅមិនទាន់ដឹងច្បាស់ថា តើគម្រោងមួយនេះ នឹងអាចលេចចេញជារូបរាង បាននៅពេលណានោះទេ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture កំពុងតែសិក្សាបន្ថែមទៀត ទៅលើគម្រោងមួយនេះ៕ប្រភព: New York Post៕

បុរីDE ELEMENTS ផ្តល់បទពិសោធន៍នៃការរស់នៅតាមនិន្នាការសម័យថ្មីដល់ពលរដ្ឋកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សាងសង់ឡើងតាមរចនាបទបែបសហសម័យ និងរួមបញ្ចូលគ្នារវាងវីឡា និងខុនដូដំបូងគេនៅរាជធានីភ្នំពេញ បុរីDE ELEMENTS អាចអនុញ្ញាត្តឲ្យជនបរទេសទិញធ្វើកម្មសិទ្ឋបាន។

       ហេតុអ្វីជនបរទេសអាចទិញលំនៅដ្ឋានក្នុងបុរីនេះបាន ? លោកWee Keigoនាយកប្រតិបត្តិរបស់បុរីDE ELEMENTSបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បុរីនេះបានផ្តោតជាពិសេសនូវបែបផែននៃការរស់នៅទំនើប ទាន់សម័យដំបូងគេនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់Strata Titleជាប័ណ្ណកម្មសិទ្ឋ ដែលជនបរទេសអាចទិញបាន​សម្រាប់ស្នាក់នៅ ក៏ដូចជាការវនិយោគ។

បុរីនេះ មានចំណតយានយន្តឯកជននៅខាងក្រោម និងលំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ ដែលលំនៅដ្ឋាននិមួយៗមានបន្ទប់សម្រាប់គ្រួសារ កុមារ Roff Garden អាងហែលទឹក កន្លែងហាត់ប្រាណជាដើម។

លោកWee Keigoបានបន្តថា បុរីរបស់យើងមិនមែនជាបុរីលេខ១នៅកម្ពុជាទេ តែជាបុរីដែលមានស្តង់ដារស់នៅ បែបសឹង្ហបុរីដំបូងគេនៅរាជធានីភ្នំពេញ ដែលអ្នកស្នាក់នៅអាចរីករាយជាមួយសហគមន៍ជុំវិញខ្លួន និងភាពងាយស្រួលក្នុងការរស់នៅ ដោយសារបុរីនេះមានផ្សារភ្ជាប់ជាមួយផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ភោជនីយដ្ឋាន ហាងកាហ្វេជាច្រើននៅជុំវិញ។បុរីDE ELEMENTSមានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកយិន លាងគង់ ទូតសុឆន្ទៈផ្នែកសារព័ត៌មានរបស់បុរីDE ELEMENTS និងជាអ្នកមានបទពិសោធន៍យូរឆ្នាំ លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងថា ការរស់នៅជាមួយសហគមន៍​បែបមានភាពស៊ីវិល័យមួយ មានសារៈសំខាន់ណាស់ ដែលធ្វើឲ្យគុណភាពជីវិត និងបែបផែនជីវិតប្រសើរឡើង ពិសេសការរស់នៅក្នុង​សហគមន៍ ដែលមាននូវសេវាកម្មបំរើឲ្យការរស់នៅ ងាយស្រួលពិតជាប្រសើរសម្រាប់ស្តង់ដាជីវិត។

លោកបន្តថា “ខ្ញុំគិតថាបុរីDE ELEMENTSបាននិងកំពុងបំពេ​ញក្តីស្រម័យរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែងរកលំនៅដ្ឋានប្រកប​ដោយគុណភាព និងស្តង់ដានៃការរស់នៅបែបសហសម័យ”។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ឋតេឡេក្រាម 086 48 55 66, 069 996 000

 

សេដ្ឋវិទូលើកឡើងតម្លៃសីលធ៌ម និងសេដ្ឋកិច្ចមានជាប់ ពាក់ព័ន្ឋគ្នាបែបណា?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សេដ្ឋកិច្ចវិទូកម្ពុជាមួយរូប លោកបណ្ឌិតម៉ី កល្យាណបានលើកឡើងថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវមានក្រមសីលធម៌ជាចម្បងសិន។

       ហេតុអ្វីសេដ្ឋកិច្ចត្រួវពាក់ព័ន្ឋជាមួយសីលធ៌ម ? លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានពន្យល់ថា បើប្រជាជនយើងមានក្រមសីល​ធម៌ នោះរដ្ឋាភិបាលនឹងមានភាពស្រួល ព្រោះមិនមានអ្នកចោលសំរាម បំពានចរាចរណ៍ មនុស្សមិនខ្សែលើ មិនឈ្លោះគ្នា មិនមានក្ដីក្ដាំដាក់គ្នាជាដើមនោះ នោះក៏មិនសូវមានពន្ធធនាគារ ឬរដ្ឋាភិបាលមិនបាច់ត្រូវចំណាយសាងសង់ និងគ្រប់គ្រងពន្ធធនាគារបន្ថែមជាដើម។

លោកបញ្ជាក់ថា “ព្រោះគ្រប់គ្នាធ្វើល្អទាំងអស់គ្នាហើយ បើយកលុយចំណាយធ្វើគុក មក​សាងសង់សាលារៀន មន្ទីរពេទ្យ នោះនឹងល្អ”។ លោកបន្តថា “ពលរដ្ឋមានក្រមសីលធម៌ សង្គមមានការត្រូវរ៉ូវគ្នា ជារឿងល្អ”។ លោកបន្ថែមថា “ដូចនេះ សីលធម៌ គុណធម៌ គឺសំខាន់មែនទែន គឺជួយដល់សេដ្ឋកិច្ច។ ខ្ញុំអ្នកសេដ្ឋកិច្ច តែខ្ញុំយល់ថា គ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់ គឺពាក់ព័ន្ធនឹងសីលធម៌ គុណធម៌នេះឯង”។លោកបណ្ឌិតម៉ី កល្យាណ បញ្ជាក់បន្ថែមថា បើយើងមិនបំពានគ្នា យើងគោរពគ្នា យើងមិនឈ្លោះគ្នា មិនវាយប្រហារគ្នា មិនជួញដូរប្រើប្រាស់គ្រឿងញៀន មិនលួចគ្នាជាដើម នោះគឺជាការជួយសង្គម ហើយមិនបាច់ត្រូវពិបាក ឬចំណាយការពារ បង្ការអីច្រើនទេ។

ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ វ័យជាង ៧០ឆ្នាំរូបនេះ មានប្រសាសន៍ថា ក្រមសីលធម៌មាន៣សំខាន់ គឺ ទី១ សុជីវធម៌ ទី២ សីលធម៌ និងទី៣ គុណធម៌ ដែលប្រជាពលរដ្ឋគួរឈ្វេងយល់បន្ថែមដោយខ្លួនឯង និងកុំរង់ចាំឱ្យគេប្រាប់ ដែលងាយឱ្យភ្លេចវិញ។ ពេលយល់អត្ថន័យហើយ ប្រជាពលរដ្ឋត្រូវអនុវត្តន៍ក្រមសីល​ធម៌ជាប្រចាំក្នុងជីវភាពរស់នៅផងដែរ៕

សម្តេចធិបតីអញ្ជើញចូលរូមសម្ភោធកំពង់ផែទឹកជ្រៅដំបូងគេនៅខេត្តកំពតនាព្រឹកថ្ងៃនេះ

0

        ដោយៈ គង់ ហ្វីអូណា

        កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោ​ធបើកឱ្យប្រើប្រាស់ ជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផតនាព្រឹកថ្ងៃទី៦ មិថុនានេះ។

កំពង់ផែនេះ មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣។ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត។ រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទាន អនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែរទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ៕

តម្លៃហាងឆេងមាសបានបន្តបានងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារម្សិលមិញ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីទីផ្សារការងាររបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩%ដល់២.៣៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២១ភាគរយដល់២៣៥២,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤០នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៧,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៧,៤០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ៕

Aircraft supply chain issues likely to persist until 2026, says IATA chief Willie Walsh

0

Global supply chain issues affecting the delivery of new aircraft could well persist into 2026, said International Air Transport Association (IATA) director-general Willie Walsh.

“We’re not getting the new aircraft that a lot of airlines have banked on. It has also forced some airlines to reintroduce aircraft that they had planned to retire,” he told CNA on the sidelines of the IATA Annual General Meeting and World Air Transport Summit on Sunday (Jun 2).
“So it’s been very disruptive.
The best I can say about the supply chain problems is that it doesn’t appear to be getting worse.

“It’s stabilised at a bad position, but we think this will continue to impact the industry through this year, 2025, and probably into 2026.”

AIRLINE PASSENGERS, REVENUES TO HIT RECORDS

Aviation leaders gathered for the three-day global airlines event in Dubai to discuss ways to navigate around geopolitical instability, growth pressures from strained supply chains, and sustainability targets.

Despite the challenges, airlines will fly nearly 5 billion passengers this year and revenues will soar close to US$1 trillion, both record highs, the IATA said on Monday.

The trade body also expects the world’s airlines to post US$30 billion in net earnings this year, up from its previous estimate of US$25.7 billion.

The Asia Pacific, in particular, is growing at a healthy level, and has opened “a little bit earlier than we had expected”, said Mr Walsh.
But the progress has been affected by China’s poorer-than-expected recovery, he added.

“We’ve not seen the number of flights between China and the United States getting anywhere close to where it was. I think these will be resolved over time, but it has impacted on the rates of recovery in the Asia-Pacific region.”
Source: CNA

Affordable housing to stay out of reach in major economies due to lack of supply

0

BENGALURU (May 31): Major economies grappling with housing crises will struggle to crank up the supply of affordable homes in coming years, according to a Reuters poll of property analysts who said more government intervention was needed to improve the situation.

House prices in most major property markets were forecast to rise over 4% this year thanks to supply lags and expectations that top central banks will cut rates soon. That is a relatively modest appreciation as property values are already very high.

An acute lack of starter homes, a perennial problem made worse during the Covid-19 pandemic, was not likely to be addressed anytime soon, according to experts polled May 9-30 across markets in the US, Canada, Britain, Germany, India, Australia and New Zealand.
That suggests most new homebuyers will have to stretch further or consider waiting even longer to save up enough of a deposit to own a home.

A 93% majority of analysts, 90 of 97, said the pace of supply of affordable housing will fall short of demand, with more than one-third expecting demand to fall far short.
The remaining seven said it would exceed demand, with no one saying supply would far exceed it.

“I think everything comes down to rate cuts. If we don’t get rate cuts this calendar year then prices will be under pressure next year because there’s only so far prices can be pushed by buyers and we’re getting close to the…limits of affordability again,” said Liam Bailey, global head of research at Knight Frank.

“The only reason why there’s a floor under pricing is because there is low stock availability in lots of markets that we cover,” he added.
With rising homelessness in the developed world and private players focusing more on high-end construction and not building basic housing for those who desperately need shelter, calls for governments to do more are getting louder.

Asked if governments should be more involved in improving affordability, a strong 73% majority of analysts, 67 of 92, said “yes”. The rest said “no”.
In the meantime, house prices are set to keep rising in all seven major markets covered by the survey, except Germany.

While those results were similar to those from three months ago, analysts’ predictions were slightly more upbeat. But interest rates are not expected to approach recent record lows in any of these markets, keeping expectations for price appreciation mostly in low single digits.

In the US, where the Federal Reserve is still expected to cut rates at least once later this year, house prices were forecast to rise 5.0% and 3.3% in 2024 and 2025, respectively, a slight upgrade from 3.3% and 3.0% from three months ago.

Much of the appreciation there is due to constricted supply, where swathes of existing homeowners with pandemic-era 30-year loans on exceptionally low mortgage rates have no incentive to move house and pay much higher borrowing costs.

“Your best bet for a trigger that might help affordability over the next year is interest rates. But frankly, it doesn’t look like we’re getting those four to five or six rate cuts from the Fed most economists thought earlier,” said John LaForge, head of real asset strategy at Wells Fargo Investment Institute.

The US was the only market with a slight majority of analysts saying government should not get more involved in improving affordability.
Average home prices in the UK and Canada were predicted to rise 1.8% and 1.5%, respectively, for this year and gain another 3.0% or so in 2025.

Australian and New Zealand home price rises were expected to outpace overall inflation over the next couple of years. Survey medians showed a price growth of around 4%-5% in both countries.

Average house prices in India were predicted to rise 6.0% this year and next, increasingly driven by a select few in a country of more than 1.4 billion people.
Source: the edge malaysia

Australia orders Chinese investors to sell down stake in rare earths miner

0

Australian Treasurer Jim Chalmers has ordered several China-linked investors to dispose of shares in rare earths miner Northern Minerals on national interest grounds, a spokesperson said on Monday.

Northern Minerals is developing the Browns Range heavy rare earths project in Western Australia, at a time when the sector has become increasingly strategic for its uses in green energy and defence.

A disposal order issued by Chalmers on Sunday said Yuxiao Fund had 60 days to dispose of 80 million shares it bought in September.

Yuxiao Fund is the Singapore-registered private investment vehicle of Chinese national Wu Yuxiao, Reuters has previously reported. The fund had sought Foreign Investment Review Board (FIRB) approval to raise its ownership to 19.9% in 2022, from 9.81% of Northern Minerals, but was declined last year.

Northern Minerals Chairman Adam Handley in a statement to Reuters said that it had referred certain share buying activity to the FIRB to investigate last October.

“Northern Minerals made the referral to FIRB because of our duty to act in the best interests of all shareholders, ensure the integrity of the company’s share register and uphold our high standards of good governance,” he said, adding that it would have no impact on its development of the Browns Range mine.

In aggregate, the number of shares that must be divested amounts to around 10.4% of Northern Minerals’ issued share capital, it noted, which, added to Yuxiao Fund’s holdings, would come close to 20%, the point at which a party would have to declare its intentions under Australian takeover law.

Northern Minerals has said the fund was controlled by Wu Tao, the chairman of mainland China-based Jinan Yuxiao Group. Other foreign shareholders ordered to dispose of shares within 60 days include Ximei Liu, Xi Wang, and Black Stone Resources, the notice said.

“The Treasurer has issued orders that Yuxiao Fund Pte Ltd and four associates reduce their shareholdings in Northern Minerals,” a spokesperson for Chalmers said in a statement on
Monday.

“The decision, based on advice from the Foreign Investment Review Board, is designed to protect our national interest and ensure compliance with our foreign investment framework.”

Browns Range is set to supply Iluka Resources’ Eneabba rare earths refinery under construction in Western Australia, which already has a A$1 billion($665.10 million) funding pledge from the Australian government and is waiting on a decision for more.

Australia has said it is looking for friendly nations to build out its critical minerals industry as the West diversifies away from dominant producer China.

Last week Northern Minerals Chairman Nick Curtis exited the company’s board. Curtis declined to comment. Shares in Northern Minerals were little changed at A$0.035. The company’s annual general meeting is on June 6.

Canberra screens foreign in vestment in key sectors for national security, including critical minerals, and has blocked some Chinese deals which has irked Beijing.
Australia is preparing for a visit by Chinese Premier Li Qiang later this month.

Chinese Foreign Minister Wang Yi said on a visit in March that he hoped Australia would ensure its market environment did not discriminate against Chinese business.

Chalmers’ spokesperson said Australia’s foreign investment framework did not discriminate against any nation. Source: CNBC

Singapore’s Casino Resort Evolution Enters Next Phase – What’s Next for the Entertainment Hotspot?

0
Singapore Begins Second Phase of Casino Resort Development

Singapore, known for its bustling cityscape and vibrant cultural scene, is now embarking on the second phase of its ambitious casino resort development project. The first phase, completed in 2010, saw the opening of two integrated resorts, Marina Bay Sands and Resorts World Sentosa. These resorts have since become major tourist attractions, drawing millions of visitors each year.

The second phase of the development project will focus on expanding and enhancing the existing resorts, as well as introducing new features and attractions to further bolster Singapore’s status as a premier tourist destination. The goal is to attract even more visitors and increase tourism revenue for the city-state.

One of the key highlights of the second phase is the expansion of Marina Bay Sands. The iconic resort, known for its rooftop infinity pool and stunning architecture, will undergo a major expansion that will include additional hotel rooms, new dining and entertainment options, and an enhanced shopping experience. The expansion is expected to attract even more high-end visitors looking for a luxurious stay in Singapore.

Over at Resorts World Sentosa, plans are underway to introduce new attractions and entertainment options to complement the existing offerings. The resort, home to the popular Universal Studios theme park, will see the addition of new rides and shows, as well as new dining and shopping options to cater to a wider range of visitors.

In addition to the expansion of the existing resorts, the second phase of the development project will also include the introduction of a new casino resort in Sentosa. This new resort, expected to rival Marina Bay Sands and Resorts World Sentosa in terms of luxury and grandeur, will offer a unique gaming experience for visitors looking to try their luck at the tables. Source: Coco Adocs

សិង្ហបុរីកំពុងចាប់ផ្តើមការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូដំណាក់កាលទី២ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អ្នកមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងផ្នែកទេសចរណ៍ និងទិដ្ឋភាពវប្បធម៌ដ៏រស់រវើក កំពុងចាប់ផ្តើមការអភិវឌ្ឍន៍ គម្រោងរមណីយដ្ឋានកាស៊ីណូ ដ៏មានមហិច្ឆតារបស់ខ្លួនក្នុងដំណាក់កាលទី២។

គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១០ រួមមាន រមណីយដ្ឋានកាស៊ីណូចំនួន២គឺ រមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa។

ចាប់តាំងពីឆ្នាំ២០១០មក រមណីយដ្ឋានទាំង២នេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញបានអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។បើក្រឡេកមកកាន់ឆ្នាំ២០២៤នេះវិញ គម្រោងអភិវឌ្ឍន៍ក្នុងដំណាក់កាលទី២ នឹងផ្តោតលើការពង្រីក និងពង្រឹងរមណីយដ្ឋានដែលមានស្រាប់ ព្រមទាំងបង្ហាញពីលក្ខណៈពិសេស និងភាពទាក់ទាញថ្មីៗទៅកាន់ពិភពលោក ដើម្បីពង្រឹងឋានៈរបស់ប្រទេសសិង្ហបុរី ក្នុងនាមជាគោលដៅទេសចរណ៍លំដាប់កំពូល។

ការពង្រីករមណីយដ្ឋាន Marina Bay Sands គឺជាចំណុចដ៏សំខាន់មួយ នៃការអភិវឌ្ឍន៍ដំណាក់កាលទី២។ សិង្ហបុរីគ្រោងពង្រីកសក្តានុពល របស់រមណីយដ្ឋានដ៏ល្បីល្បាញមួយនេះ តាមរយៈការផ្គត់ផ្គង់បន្ទប់សណ្ឋាគារបន្ថែមទៀត ជម្រើសអាហារ កន្លែងកម្សាន្តថ្មីៗ និងបទពិសោធន៍ទិញទំនិញ ដែលការណ៍នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ កាន់តែច្រើនចូលមកកាន់ប្រទេសសិង្ហបុរី។

ចំណែកឯ គម្រោងពង្រីករមណីយដ្ឋាន Resorts World Sentosa គ្រោងនឹងបង្ហាញជម្រើសដ៏គួរឱ្យទាក់ទាញនានា ដូចជា ការបង្ហាញកម្មវិធី Show ផ្សេងៗ ការទិញទំនិញ ជម្រើសអាហារ និងជម្រើសកម្សាន្តថ្មីៗ ដើម្បីបំពេញបន្ថែមពីលើការផ្តល់ជូន ដែលមានស្រាប់។

បន្ថែមពីលើការពង្រីករមណីយដ្ឋាន ដែលមានស្រាប់ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២នេះ ក៏គ្រោងនឹងរួមបញ្ចូលផងដែរនូវការដាក់ឱ្យដំណើរការ រមណីយដ្ឋានកាស៊ីណូថ្មីនៅលើកោះ Sentosa ។

រមណីយដ្ឋានថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រជែងជាមួយរមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa ដោយសារតែភាពប្រណីត និងភាពអស្ចារ្យ។ រមណីយដ្ឋានថ្មីក៏នឹងផ្តល់ជូន នូវបទពិសោធន៍លេងហ្គេមដ៏ពិសេ​សមួយសម្រាប់ភ្ញៀវ ដែលចង់សាកល្បង សំណាងរបស់ពួកគេផងដែរ៕ប្រភព: CocoaDocs.org៕