ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាយុវជន នៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន “Future Líder ba ASEAN” របស់រដ្ឋាភិបាលទីម័រឡេស្តេ ដឹកនាំដោយលោក Ermenegildo Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម និងទទួលការចែករំលែកបទពិសោធន៍អំពីកិច្ចការងារវិនិយោគរបស់កម្ពុជា។
ស្របតាមការស្នើសុំរបស់គណៈប្រតិភូយុវជន នៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន “Futuru Líder ba ASEAN” របស់រដ្ឋាភិបាលទីម័រឡេស្តេ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីមាគា៍អភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក្នុងការត្រួសត្រាយផ្លូវ ដើម្បីអភិវឌ្ឍន៍ប្រទេសពីសង្គ្រាមផ្ទៃក្នុង រហូតទទួលបានសុខសន្តិភាពពេញលេញ ឯករាជ្យភាពជាតិ និងមានរដ្ឋាភិបាលតែមួយ ក្នុងការអនុវត្តការងារ តាមរយៈការអនុវត្តគោលនយោបាយឈ្នះៗ ដែលអាចសម្រេចបានសមិទ្ធផលជាតិធំៗលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ ផ្ដោតសំខាន់លើកត្តា៤គឺ មនុស្ស ផ្លូវ ទឹក ភ្លើង។
ជាមួយគ្នានេះ ស្របតាមនិន្នាការនៃការអភិវឌ្ឍន៍បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានបន្ថែមឌីជីថលូបនីយកម្ម ចូលក្នុងមូលដ្ឋាន នៃផែនការអភិវឌ្ឍន៍ជាតិផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីអនុញ្ញាតឱ្យសង្គមជាតិអាចគិតគូរអំពីការអភិវឌ្ឍ និងភាពរីកចម្រើន នៃគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ចំពោះវិស័យវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជាបានអនុវត្តគោលនយោបាយ បើកចំហរសេដ្ឋកិច្ចដោយទទួលយកការវិនិយោគពីគ្រប់ទិសទី បន្ទាប់ពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដែលផ្ដល់តួនាទីភាកិច្ច ជាសេនាធិការរាជរដ្ឋាភិបាល និងជាច្រកចេញចូលតែមួយក្នុងកិច្ចការងារសម្របសម្រួល និងអនុម័តគម្រោងវិនិយោគ ពិសេសការវិនិយោគដោយផ្ទាល់ពីបរទេស និងអនុវត្តកិច្ចការងារសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ។
ចំពោះការបើកចំហរសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិជាច្រើន ពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីតម្រង់ទិសទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។
ក្រោយទទួលបានការចែករំលែកអំពី បទពិសោធន៍ការងារជាច្រើនរបស់ស្ថាប័ន លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់បទពិសោធន៍លើកិច្ចការងារវិនិយោគ និងទស្សនទានល្អៗជូនដល់ប្រតិភូ ពិសេសដល់ប្រតិភូជាយុវជន ដែលជាអនាគតថ្នាក់ដឹកនាំ។
បន្ថែមពីនេះ ឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាចំពោះការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋជាច្រើនទទួលបានការងារ ហើយលោកឯកអគ្គរដ្ឋទូត បានគោរពស្នើសុំការណែនាំ លើរបៀបដែលកម្ពុជាបានរៀបចំ បង្កើតតំបន់សេដ្ឋកិច្ចទាំងនេះឡើង ដើម្បីអាចឱ្យទីម័រឡេស្តេ អាចប្រើប្រាស់ជាបទពិសោធន៍សម្រាប់អភិវឌ្ឍន៍ប្រទេសខ្លួនផងដែរ។
ដើម្បីជាការជំរុញទឹកចិត្តបន្ថែម លោកស៊ុន ចាន់ថុលបានជម្រាបជូននូវទស្សនទានជាច្រើន ដែលផ្ដល់គុណតម្លៃលើភាពជាអ្នកដឹកនាំ និងការយកប្រទេសជាតិជាសំខាន់ចំពោះមុខ ដើម្បីធ្វើយ៉ាងណាអាចសម្រេចបាន នូវការលើកកម្ពស់គុណភាពមនុស្ស សុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំដល់អង្គគណៈប្រតិភូផងដែរ លើការពិនិត្យជម្រាបជូន ថ្នាក់ដឹកនាំទីម័រឡេស្តេ ក្នុងការរៀបចំស្ថាប័នគោលមួយ ដែលទទួលបន្ទុកលើកិច្ចការងារវិនិយោគ ដើម្បីបើកទ្វារឱ្យវិនិយោគិន អាចចូលមកបណ្ដាក់ទុនវិនិយោគ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូនគន្លឹះសំខាន់ដែលស្នូល សម្រាប់យុវជនទាំងអស់ ក្នុងនាមជាអនាគតថ្នាក់ដឹកនាំគួរយកទៅអនុវត្តក្នុងកិច្ចការងារ គឺ 5Es “Energy, Energize, Edge, Execution, Enthusiastic” ដែលជាអ្នកដឹកនាំប្រកបដោយថាមពល ផ្ដល់ការទឹកចិត្ត មានភាពមោះមុត ការអនុវត្តការងារ និងមានភាពសកម្ម៕



Julapun said the global tax issue was discussed during the Economic Ministers Council meeting on May 27 and the Board of Investment had aired concerns about the bill’s enactment being delayed.


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយខ្ញុំសុំបងប្អូន ដែលមិនរស់នៅតំបន់ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំ ព្រោះឥលូវខ្ញុំឮល្ហៀងៗថាប្រមូលគ្នាទិញដី។ កុំ! សូមកុំប៉ះអាកន្លែង ដែលយើងធ្វើ បើយើងធ្វើព្រែកជីកមិនកើត ឬយឺត ក៏យើងខាតដែរ»។


លោកស្រី Yap Hui Yee នាយកនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានលើកឡើងថា “ផ្ទះអាជីវកម្មគឺជាប្រភេទទ្រព្យសកម្មតែមួយគត់ ដែលតម្លៃផ្ទះប្រភេទនេះ នៅតែបន្តកើនឡើងទោះបីជាស្ថិតនៅក្នុងអំឡុងពេលជំងឺរាតត្បាតយ៉ាងណាក្តី”។




