រដ្ឋាភិបាលស្ថាបនាផ្លូវគោលក្រាលបេតុងក្នុងតំបន់រុនតាឯក និងពាក់ស្នែងសម្រេចបាន១០០ភាគរយ

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ  រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ បានគ្រោង​ស្ថាបនា​ផ្លូវ​គោល​ក្រាល​បេតុង ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​ពាក់ស្នែ​ង​សម្រេច​បាន​១​០​០​% ​ដើម្បី​បម្រើ​លើ​វិស័យ​ទេសចរណ៍​ ​សេដ្ឋកិច្ច​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល ​ក្នុង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​វេទិកា​ពិភាក្សា​លើ​ប្រធាន​បទ​ “​អ្វី​ទៅជា​កិច្ចការ​អភិវឌ្ឍន៍​ជន​បទ​នៅ​កម្ពុជា​”​ ​នៅ​ទីស្ដីការ​ក្រសួង​អភិវឌ្ឍន៍​ជន​ ​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​ឆាយ​ ​ឫ​ទ្ធី​សែន​ ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​លើកឡើង​ថា​ ​ក្រសួង​បាន​ចូលរួម​អភិវឌ្ឍ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​ពាក់ស្នែង​ច្រើន​ ​ប៉ុន្តែ​ការងារ​អភិវឌ្ឍ​ក្នុង​តំបន់​ទាំងពីរ​នេះ​ ​គឺជា​ការងារ​បន្ត​ពី​អាណត្តិ​មុន​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​បន្ត​ធ្វើ​។​

លោក​បន្ថែម​ថា​ “​បច្ចុប្បន្ន​ការងារ​ដែល​ក្រសួង​បន្ត​ទទួលខុសត្រូវ​ ​គឺ​មាន​ប្រព័ន្ធ​ផ្លូវ​ជនបទ​ ​ប៉ុន្តែ​តំបន់​ទាំងពីរ​នេះ ​លែង​ជា​ជនបទ​ដូច​មុន​ហើយ​ ​ដោយសារតែ​ប្រែក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ ​និង​ជា​ទីក្រុង​រុន​តា​ឯក​”។​

លោក​បន្ត​ថា​ ​តាម​ការ​ចុះ​ពិនិត្យមើល​ជាក់​ស្ដែង ​ផ្លូវ​គោល​សំខាន់​ៗ​ដែល​ក្រាល​បេតុង​ ​គឺ​ស្ថាបនា​រួចរាល់​បាន​១​០​០​% ​នៅសល់​តែ​ផ្លូវ​រង​មួយ​ចំនួន​កំពុង​ជំរុញ​ក្រាល​កៅស៊ូ​ ​ហើយ​ផ្លូវ​រង​មួយ​ចំនួន​ក៏បាន​ក្រាល​កៅស៊ូ​រួចរាល់​ជា​បណ្ដើរៗ​ ​ដូច្នេះ​វឌ្ឍនភាព​ក្នុង​តំបន់​រុន​តា​ឯក​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​

លោក​​ឆាយ​ ​ឫ​ទ្ធី​សែន​ ​បញ្ជាក់​ថា​ ​ចំពោះ​តំបន់​ពាក់ស្នែង​ ​មាន​ទំហំ​ធំ​ជាង​រុន​តា​ឯក​ចំនួន​ពីរដង​ ​ដែល​បច្ចុប្បន្ន​បាន​ធ្វើ​ខឿន​ផ្លូវថ្នល់​បាន​ច្រើន​ ​ហើយ​ផ្លូវ​គោល​បេតុង​ក៏​ស្ថាបនា​ សម្រេច​បាន​១​០​០​% ​ដូច្នេះ​នៅតែ​ផ្លូវ​កៅស៊ូ ​ដែល​ផ្សារភ្ជាប់​ពី​ផ្លូវ​គោល​ឆ្ពោះទៅ ​តាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​

រដ្ឋមន្ត្រី​​បន្ថែម​ថា​ ​ក្រៅពី​អភិវឌ្ឍ​ផ្លូវ​នៅ​រុន​តា​ឯក​ ​និង​ពាក់ស្នែង​ ​ការងារ​សាងសង់​ផ្សារ​នៅ​រុន​តា​ឯក​ ​ក៏​សម្រេច​បាន​រួចរាល់​១​០​០​% ​នៅតែ​រង់ចាំ​ប្រជាពលរដ្ឋ​ចូល​ ទៅ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ​។​

លោក​បន្ត​ថា​ ​ចំពោះ​បង្គន់​អនាម័យ ​ក្រសួង​ក៏បាន​ចូលរួម​ផ្គត់ផ្គង់​មួយ​ចំណែក​ដែរ​ ​ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ទឹក​ ​និង​អគ្គិសនី​ ​ដោយសារតែ​តំបន់​រុន​តា​ឯក​ ​ដាក់បញ្ចូល​ជា​បុរី​ជនបទ​ ​និង​ជា​តំបន់​ទីក្រុង​ ​ដែល​ប្រជាពលរដ្ឋ​ទាមទារ ​ឱ្យ​មាន​ទឹក​ស្អាត​ប្រើប្រាស់​ ​ហើយ​ប្រជាពលរដ្ឋ​មិន​ចង់បាន​អណ្ដូង​ស្នប់​ទៀត​ទេ​ ​ប៉ុន្តែ​ការងារ​របស់​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ផ្គត់ផ្គង់​បានតែ​អណ្ដូង​ស្នប់​តែប៉ុណ្ណោះ​ ​ដូច្នេះ​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រមុខរដ្ឋាភិបាល​ បាន​ប្រគល់​ជូន​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍។​

លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ក្រសួង​ជំនាញ​កំពុង​ពង្រាយ​បណ្ដាញ​នៅ​តាម​គ្រប់​ផ្ទះ​ ​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ទទួល​បាន​ទឹក​ស្អាត​ ប្រើប្រាស់​រួចរាល់​ហើយ​ដែរ​ ​ដែល​ការងារ​នេះ​រដ្ឋាករ​ទឹកជា​អ្នកទទួលខុសត្រូវ​ទាំង ​ក្នុង​តំបន់​រុន​តា​ឯក​ ​និង​តំបន់​ពាក់ស្នែង​។​

លោក​​ឆាយ​ ​ឫ​ទ្ធី​សែន​ ​បញ្ជាក់​ថា​ ​ក្រៅពី​ការងារ​ខាងលើ​នេះ​ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ក៏បាន​បន្ត​ជួយ​លើ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​បំណិន​ជីវិត​ ​ផ្ដល់​ជំនាញ​ដល់​យុវជន​ ​និង​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ ​ដើម្បី​ពួកគេ​អាច​ប្រកបមុខរបរ​ថ្មី​ ​និង​អាច​​​រកចំណូល​បន្ថែម​ដល់​ក្រុម​គ្រួសារ​បាន​កាន់តែ​ប្រសើរ​៕

អ្នកអភិវឌ្ឍន៍ដែលស្គាល់រសនិយមរបស់អតិថិជនបានឈរជើង លើទីផ្សារយ៉ាងរ៉ឹងមាំ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ផ្តើមជីវិតដោយចាកចេញពីតំបន់ជនបទ ឧកញ៉ាទាំងពីររូបបានជួបគ្នានៅរាជធានីភ្នំពេញ ដោយបានបង្កើតគ្រួសារមួយដែលមានភាពសុខដុម និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងឧត្តមភរិយា គឺលោកជំទាវឧកញ៉ាគង់ សំណាង បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ ដោយផ្តល់សេវាកម្មទិញ លក់ ជួល អចលនទ្រព្យរយៈពេលជាង១០ឆ្នាំមុនក្លាយជាអ្នកអភិវឌ្ឍន៍ បន្ទាប់ពីឧកញ៉ាប្តី ប្រពន្ឋរូបនេះបានសល់ប្រាក់ពីការរកស៊ីដីធ្លី ក្នុងរយៈពេលជិតពីរទសវត្សរ៍។ផ្តើមសាងសង់បុរី KS Residents នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានជោគជ័យ ក្នុងការលក់ជាង៨០ភាគរយ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវ បានអភិវឌ្ឍន៍បុរីវិមានសំណា​ងលើផ្ទៃដីទំហំ២៥ហិកតា លើមហាវិថីឈ្នះ ឈ្នះ ជាមួយនឹងល្បឿន នៃការលក់សម្រេចបានជោគជ័យ និងតាមផែនការដាក់ចេញ។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែពួកយើង បានធ្វើការងារក្នុងភាពជាភ្នាក់ងារអចលនទ្រព្យជាង១០ឆ្នាំ យើងបានស្គាល់អតិថិជន និងដឹងពីចំណង់ចំណូល​ចិត្តរបស់ពួកគាត់ មុននឹងយើងសម្រេចអភិវឌ្ឍន៍ បុរីវិមានសំណាងឡើង ដោយផ្តោតលើលំនៅដ្ឋានបែបក្លាសិក និងបំពេញតាមសុបិនរបស់អតិថិជន។លោកជំទាវបន្តថា “យើងផ្តោតលើគុណភាព សោភ័ណភាព និងមិនផ្តោតលើប្រាក់ចំណេញតែមួយមុខនោះទេ”

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ថា មុនអភិវឌ្ឍន៍បុរីនេះឡើង លោកបានសិក្សាពីបុរីច្រើនជាង១០គំរោងនៅជុំវិញនេះ ទើបសម្រេចចិត្តអភិវឌ្ឈន៍ បុរីវិមានសំណាងឡើង ដោយផ្តោតលើទីផ្សារ ដែលយើងចង់បាន ជាមួយហេដ្ឋារចនាសម្ព័ន្ឋ ក្នុងបុរី ម៉ូតផ្ទះ និងភាពបៃតងក្នុងបុរី ប្រកបដោយភាពយូនិករបស់យើង។

លោកឧកញ៉ាបន្តថា “ទីផ្សារពិតជាមានការប្រែប្រួល និងការលក់យឺតជាងមុន ប៉ុន្តែបុរីនៅតែបន្តអភិវឌ្ឍន៍បាន និងលក់បានតាមផែន​ការដែលលោកបានដាក់ចេញ”

ជាមួយនឹងមហិច្ឆតា​ ក្នុងនាមជាម្ចាស់អាជីវកម្មជាច្រើន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអតីតប្រធានសមាគមអ្នកវាយមតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងរៀបចំគម្រោងសាងសង់ទីក្រុងសំណាង ជាមួយផែនការបោះទុនវិនិយោគ៥០០លានដុល្លារនាពេលខាងមុខផងដែរ៕

គំរោងសាងសង់និងលើកកំពស់ផ្លូវជាតិលេខ៤៨នឹងបញ្ចប់ នៅឆ្នាំ២០២៥

0

        ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ គំរោងសាងសង់ និងលើកកំពស់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៥នេះហើយ។

ផ្លូវជាតិលេខ៤៨ គិតចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ។

លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារបច្ចេ​កទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨។

បេសកកម្មនេះមានគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ ឱ្យសម្រេចបានតាមផែនការគម្រោង ដោយគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោង រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ %ហើយ ស្របតាមកម្មវិធីផែនការដែលបានកំណត់ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងដំណើរបេសកកម្មនេះ លោករដ្ឋលេខាធិការ បានចុះពិនិត្យមើលការងារបច្ចេកទេស នៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។ បន្ថែមពីលើនេះ លោកក៏បានណែនាំផងដែរ ឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

ផ្លូវជាតិមួយខ្សែនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន៤២ខែ ដោយការងារសាងសង់ ត្រូវបានប្រគល់ជូនសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងការត្រួតពិនិត្យ បច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ការងា​គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៥នេះហើយ!! គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤នេះ។

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

0

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។ ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។ ដោយឡែក សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។ បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា។

មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរគណៈប្រតិភូទាំងអស់ ឱ្យទទួលបានការស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយក្តីរីករាយ និងទទួលបានជោគជ័យក្នុងកិច្ចប្រជុំប្រកបផ្លែផ្កា៕

កូរ៉េខាងត្បូងអាចក្លាយជាប្រទេសនាំមុខគេខាងផ្នែកសន្តិសុខថាមពលនៅតំបន់អាស៊ីបូព៌ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងអាចក្លាយជាប្រទេសនាំមុខគេខាងផ្នែកសន្តិសុខថាមពលនៅតំបន់អាស៊ីបូព៌ា ក្រោយពីរដ្ឋាភិបាលកូរ៉េប្រកាសរកឃើញប្រភពប្រេង និងឧស្ម័នដ៏ច្រើនមហាសាលនៅដែនសមុទ្ររបស់ខ្លួន។

លោក Han Seung-jae អ្នកស្រាវជ្រាវនៅក្រុមហ៊ុន DB Financial Investment បានលើកឡើងថា ការវិនិយោគលើការរុករកទុនបម្រុងទាំងនេះនឹងបង្កើតបានផលចំណេញយ៉ាងច្រើនលើសលប់ ទោះបីជាការខួងរុករកទាមទារដើមទុនខ្ពស់យ៉ាងណាក្តី។

លោកបានមានប្រសាសន៍បន្ថែមថា “ភាពជោគជ័យនៃការខួងយកធនធានប្រេង និងឧស្ម័ន នឹងនាំមកនូវផលប្រយោជន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ចយ៉ាងធំធេង ដោយកំណត់ឡើងវិញនូវការផ្គត់ផ្គង់ថាមពលនៅតំអាស៊ីបូព៌ា”។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានមានប្រសាសន៍ឲ្យដឹងថា កូរ៉េខាងត្បូងបានរកឃើញប្រភពកំណប់ប្រេងឆៅ និងឧស្ម័នធម្មជាតិនៅឆ្នេរសមុទ្រ ដែលស្ថិតនៅភាគខាងកើតនៃប្រទេស។

លោក Yoon Suk-yeol បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ថា “លទ្ធផលនៃការស្រាវជ្រាវនៅឈូងសមុទ្រ Yeongil នៃទីក្រុង Pohang បានបង្ហាញឱ្យឃើញថា តំបន់នេះអាចមានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់។

លោក Yoon បានបញ្ជាក់ថា ការរុករកបានបង្ហាញពីលទ្ធភាពខ្ពស់ដែលយើងអាចទាញយកប្រេង និងឧស្ម័នប្រមាណ១៤ពាន់លានបារ៉ែល ដែលអាចបំពេញតម្រូវការឧស្ម័នធម្មជាតិរបស់កូរ៉េខាងត្បូងក្នុងរយៈពេល២៩ឆ្នាំខាងមុខ និងតម្រូវការប្រេងឆៅសម្រាប់រយៈពេល៤ឆ្នាំ។

ការខួងរុករកនេះ គ្រោងនឹងធ្វើឡើងលើទីតាំងយ៉ាងតិចចំនួន៥ ខណៈប្រតិបត្តិការនៅតាមទីតាំងនីមួយៗ នឹងត្រូវចំណាយទុនវិនិយោគជាង១០០លានវ៉ុន(ប្រមាណ៦៧លានដុល្លារអាមេរិក)។ ប្រសិនបើធនធានប្រេង និងឧស្ម័នទាំងនេះត្រូវបានខួងយកដោយជោគជ័យ នោះកូរ៉េខាងត្បូងនឹងអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបន្ថែមថា លោកបានអនុម័តផែនការខួងរុករក ដែលដាក់ជូនដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដោយរំពឹងថា លទ្ធផលបឋមនឹងត្រូវបានប្រកាសនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥៕ប្រភព: Korea Times៕ What to expect from the incoming South Korean president's domestic and  foreign policy agendas | Brookings

លោក Elon Musk បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយទៀត ដើម្បីប្រកួតប្រជែងរកប្រាក់ចំណេញពីប្រភពផ្សេង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបង្កើតក្រុមហ៊ុន AI ថ្មីមួយផ្ទាល់ខ្លួន ដែលដាក់ឈ្មោះថា xAI ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន OpenAIជាដើម។

លោកអះអាងថា វេបសាយមួយនេះត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យមនុស្សអាចយល់ដឹងអំពីធម្មជាតិពិតនៃសកលលោក។ ទោះជាយ៉ាងណាក្តី នាពេលនេះ លោក Elon Musk បានប្រកាសជាថ្មីថា កម្មវិធី Chatbot របស់ក្រុមហ៊ុន xAI ដែលមានឈ្មោះថា Grok នឹងបើកដាក់ឱ្យដំណើរការ សម្រាប់អតិថិជនជាវសេវាកម្ម Premium នៅលើបណ្តាញសង្គម X។Elon Musk Launches xAI: A Rival To OpenAI's ChatGPT 2023លោក Elon Musk ប្រកាសបែបនេះលើបណ្តាញសង្គម X ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ការដាក់ឱ្យដំណើរការក្រុមហ៊ុន AI បានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានចាកចេញពីវេទិកាបណ្តាញសង្គម X របស់មហាសេដ្ឋីរូបនេះ ហើយលោកក៏បានងាកមករកប្រាក់ចំណេញតាមគម្រោង AI ជំនួសវិញ។

កាលពីដើមខែឧសភាកន្លងទៅ លោក Elon Musk បានអះអាងថា ក្រុមហ៊ុន xAI នឹងបើកកម្មវិធី Chatbot ថ្មី ដែលមានឈ្មោះថា Grok បន្ទាប់ពីលោកបានប្តឹងក្រុមហ៊ុន OpenAI ពីបទបោះបង់ចោលបេសកកម្មដើមរបស់ខ្លួន ដើម្បីផលប្រយោជន៍។ តាមរយៈគម្រោងថ្មីនេះ លោក Elon Musk ត្រូវគេមើលឃើញថា លោកកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនជើងចាស់ដូចជា ក្រុមហ៊ុន OpenAI ក្រុមហ៊ុន Google និងក្រុមហ៊ុន Anthropic ដែលស្ថិតនៅពីក្រោយការអភិវឌ្ឍន៍កម្មវិធី chatbots ឈានមុខគេនៅលើពិភពលោកដូចជា កម្មវិធី ChatGPT កម្មវិធី Bard និងកម្មវិធី Claude ជាដើម។

លើសពីនេះ មហាសេដ្ឋីលោក Elon Musk បានប្រកាសថា លោកបានរៃអង្គាសប្រាក់បានចំនួន៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជុំ B សម្រាប់ក្រុមហ៊ុន xAI។

ការផ្តល់មូលនិធិនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនដ៏លេចធ្លោរួមមាន ក្រុមហ៊ុន Andreessen Horowitz និងក្រុមហ៊ុន Sequoia Capital រួមជាមួយនឹងបណ្តាវិនិយោគិនដ៏លេចធ្លោជាច្រើនរូបផ្សេងទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Yahoo Finance។

មូលនិធិនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន xAI អាចពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួន ដោយសារក្រុមហ៊ុននេះមានមហិច្ឆិតាប្រែក្លាយខ្លួនជាតួអង្គដ៏សំខាន់នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត។

ជាងនេះទៅទៀត ក្រុមហ៊ុន xAI គ្រោងនឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីនាំយកផលិតផលដំបូងរបស់ខ្លួនទៅកាន់ទីផ្សារ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប និងពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត៕ប្រភព: CNN៕

តើ​ការរស់​នៅ​ក្នុង​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Burj Khalifa ត្រូវ​ចំណាយ​ប្រាក់ចំនួនប៉ុន្មាន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Burj Khalifa គឺជាអគារខ្ពស់ជាងគេបង្អស់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។អគារនេះមានកម្ពស់ជាង៨២៨ម៉ែត្រ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។

អាផាតមុិន ដែលមានបន្ទប់គេងចំនួន១នៅអគារ Burj Khalifa ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី០,៥៥ទៅ១,០៩លានដុល្លារ។ រីឯ ការជួលវិញ មានតម្លៃចាប់ពី៤.០៨៥ទៅដល់៦.៨១០ដុល្លារ ក្នុងមួយខែ។

ចំណែក តម្លៃអាផាតមុិន​ដែលមានបន្ទប់គេងចំនួនពីរអាច​ហក់ឡើង​ដល់១,៩លាន​ដុល្លារ ខណៈដែលតម្លៃអាផាតមុិន​ដែលមានបន្ទប់​ចំនួន៣នៅអគារខ្ពស់កប់ពពកមួយនេះ អាច​ហក់ឡើង​ដល់៣,៣លាន​ដុល្លារ​។

លើសពីនេះទៀត របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងអគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ ជាធម្មតា មានតម្លៃប្រហែល១.៦៣០ដុល្លារអាមេរិក ក្នុងមួយខែ។

ម្យា៉ងវិញទៀត អ្នករស់នៅក្នុងអគារនេះក៏ត្រូវបង់ថ្លៃសេវាប្រចាំឆ្នាំចំនួន១៦,៣៥ដុល្លារទៅដល់១៩,១ដុល្លារ ដែលគ្របដណ្តប់លើការថែទាំ សន្តិសុខ និងគ្រឿងបរិក្ខារផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ និងអាងហែលទឹកជាដើម។

យោងតាមសារពត៌មាន Khaleej Times បានរាយការណ៍ថា អគារ Burj Khalifa នេះគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលទេសចរណ៍ Downtown Dubai ដែលជាទីតាំង ឬបណ្តុំអចលនទ្រព្យលំនៅដ្ឋានប្រណីតៗក្នុងទីក្រុងឌូបៃសម្រាប់ក្រុមអ្នកមាន។

ចាប់តាំងពីបានបើកដំណើរការនៅឆ្នាំ២០១០មក ការលក់ផ្ទះសរុបនៅក្នុងអគារ Burj Khalifa មានទំហំទឹកប្រាក់ចំនួន២,៦៧ពាន់លានដុល្លារ ដោយក្នុងនោះ ផ្ទះដ៏ថ្លៃបំផុត ដែលត្រូវបានលក់ចេញកាលពីឆ្នាំមុន មានតម្លៃ៤,០៨លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank៕ប្រភព:Vnexpress៕A bedroom inside Burj Khalifa with a bed and mounted TV and armchairBurj Khalifa view out of windowBurj Khalifa bar lounge areaHow much does it cost to live in the world's tallest building? - VnExpress  International

ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងជួយជំរុញការអភិវឌ្ឍន៍នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ដោយលាតសន្ធឹងពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៤ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលផ្តល់មូលនិធិដោយប្រទេសចិន បានប្រែក្លាយតំបន់ជាយក្រុងភាគខាងត្បូងនៃរាជធានីភ្នំពេញ ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។

ផ្លូវដែលមានប្រវែង៥៣គីឡូម៉ែត្រនេះ រួមជាមួយនឹងស្ពានឆ្លងកាត់ទន្លេចំនួន២ខ្សែ និងស្ពានអាកាសចំនួន២ខ្សែ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។

ការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣នេះបានប្រែក្លាយតំបន់ដែលធ្លាប់តែជាដីស្រែចំការ វាលស្រែ និងព្រៃរិចរិល ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។ ជាមួយគ្នានេះ ហាង និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​ដងផ្លូវ។

មុនពេល​សាងសង់​ផ្លូវ​នេះ ប្រជាជនរស់នៅតំបន់នោះត្រូវ​ធ្វើ​ដំណើរតាមផ្លូវ​វាង​ទៅ​កាន់ផ្លូវ​មួយ​ទៀត​ដែល​ពោរពេញ​ទៅ​ដោយ​ភក់ នៅពេល​រដូវវស្សា។ប៉ុន្តែ នៅពេលផ្លូវនេះសាងសង់ឡើង មធ្យោបាយធ្វើដំណើរមានភាពងាយស្រួល និងផ្តល់ឱកាសឱ្យប្រជាជនអាចប្រកបមុខរបរផ្សេងៗ។

កាលពីមុន ប្រជាជនដែលរស់នៅតំបន់ខាងលើ ត្រូវចំណាយពេលយូរណាស់ ក្នុងការធ្វើដំណើរមកកាន់តំបន់កណ្តាលរាជធានីភ្នំពេញ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផល។ ប៉ុន្តែ បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងនេះត្រូវបានសាងសង់ វាបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរប្រមាណ៥០ភាគរយ។

លោក ថោង ម៉េងដាវីដ សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ផ្លូវនេះមិនត្រឹមតែបានបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតំបន់កណ្តាលទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់អាជីវកម្ម ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ និងវិស័យទេសចរណ៍។ ដូច្នេះប្រជាជនដែលរស់នៅក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន”។

លោកបានបន្តថា ក្រោមគំនិតផ្តួចផ្តើម BRI ប្រទេសចិនបានជួយអភិវឌ្ឍគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា ផ្លូវថ្នល់ ស្ពាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។

លោកបានបន្ថែមថា គម្រោងសំខាន់ៗទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការបង្កើតការងាររាប់សែនកន្លែង៕ប្រភព: Xinhua៕

Chinese move billions to Hong Kong banks, seeking higher yields

0

HSBC Holdings plc attracted more than 130,000 new bank customers in Hong Kong in the first quarter. Bank of China (Hong Kong) gained 200,000 new cross-border clients in 2023, while at Hang Seng Bank, new account openings for non-residents jumped 342% last year.

The surge is in large part being driven by mainland Chinese flocking to Hong Kong, and offers a welcome bright spot for the city that’s struggling to recover after the pandemic and years of political upheaval.

Many are opening accounts to tap a wider range of investment options — from insurance to fixed deposits — to capture the Asian financial hub’s higher interest rates and escape mainland China’s moribund markets.

Earlier this year, Standard Chartered plc was offering short-term deposit rates of as high as 10% to attract Chinese customers. Regulators in Beijing have also clamped down on high-yielding wealth management products onshore, while sinking real estate prices have sapped nest eggs across China.

“There’s a massive growth of assets under management going from the mainland to offshore markets,” said Maggie Ng, the head of wealth and personal banking for Hong Kong at HSBC. “We are the first port of call for these mainland customers looking to make investments overseas.”

Hong Kong’s role as an investment hub will be the focus of the Bloomberg Wealth Asia Summit in the city on Wednesday, with speakers from UBS Group AG, HSBC and Julius Baer Group AG. Source: Bloomberg

Singapore’s shophouses sell for as much as $64K per sqm

0

Singaporean shophouses have been selling for S$5,000-S$6,000 per square foot (US$39,970-47,960 per square meter) and even as high as S$8,000 (US$63,940 per square meter) in some cases.

These prices are comparable to properties recently bought by Prada or Gucci’s parent company Kering on New York’s Fifth Avenue – the world’s most expensive retail street, CNA reported.

Demand for Singapore’s historic shophouses is booming, with luxury brands like Coach and Dior, Michelin-starred restaurants, and boutique hotels setting up shop in these buildings.

Sales of shophouses in Singapore jumped 52.2% from the last quarter of 2023 to S$169.1 million in the first quarter of 2024, the Business Times reported, citing property consultancy Knight Frank’s report.

Their average price rose 27.1% to S$59,912 per square meter in the same period.
“Shophouses were one of the only asset classes whose value continued to rise even during the pandemic,” said Yap Hui Yee, a director at property consultancy Savills.

The colonial buildings have also been snapped up by family offices and local developers, and garnered interest from high-net-worth individuals.

Local developers like 8M Real Estate and Clifton Partners have been buying commercial shophouses to transform them into boutique hotels, jazzy bars, and restaurants.

The buildings’ upper floors are popular as office spaces, offering a unique alternative to skyscraper offices.

Last month, Ray Dalio, the billionaire founder of investment firm Bridgewater Associates, was revealed to have joined the club of billionaires owning multimillion-dollar shophouses in Singapore, AFR reported.

His family office, the Dalio Family Office, bought two shophouses in the city-state for about S$25.5 million in 2021.

Another recent notable deal involved Chinese billionaire Jack Ma’s wife Zhang Ying, who purchased three shophouses for S$45 million in February. Source: vnexpress